-
រដ្ឋបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលព្យាបាលពលករ និងនៅតាមមណ្ឌលចាក់វ៉ាក់សាំង ស្ថិតក្នុងស្រុកសង្កែ

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជា គ្រឿងភេសជ្ជៈ និងសម្ភារការពារជំងឺកូវីដ-19 ដើម្បីផ្តល់ជូនដល់មណ្ឌលចត្តាឡីស័កនិងព្យាបាលជម្ងឺកូវីដ-19 ចំនួន០២កន្លែង ស្ថិតក្នុងសាលារៀនអន្លង់វិលនិងវិទ្យាល័យអន្លង់វិលនិងទីតាំងចាក់វ៉ាក់សាំង ចំនួន០៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីរសៀល ថ្ងៃទី៣១ ខែសីហា២០២១នេះ។ អំណោយដែលយកទៅប្រគល់ជូនដល់ទីតាំងទាំង៥កន្លែងខាងលើនេះ គឺជាអំណោយដ័ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងលោកជំទាវ។ សម្ភារៈដែលយកទៅប្រគល់ជូនដល់មណ្ឌលចត្តាឡីស័កនិងព្យាបាលពលករដែលវិលត្រឡប់ពីប្រទេសថៃនិងនៅទីតាំងមណ្ឌលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យ អាយុ១២-១៧ឆ្នាំ ដែលស្ថិតក្នុងស្រុកសង្កែ របស់ ខេត្តបាត់ដំបង ក្នុងទីតាំងនីមួយៗ ទទួលបាននូវ៖មី ចំនួន២០កេស, ទឹកក្រូចចំនួន ២០កេស,ទឹកសុទ្ធ ២០កេសធំ, ម៉ាស់ចំនួន២០ប្រអប់ និងអាល់កុល ០១កានស្មើ៣០លីត្រ។ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងប្រាប់ទៅកាន់ថ្នាក់ដឹកនាំទទួលខុសត្រូវនៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលចាក់វ៉ាក់សាំង ថា៖អំណោយទាំងនេះ គឺដើម្បីផ្តល់ជូនដល់គ្រប់អង្គភាពទាំង៥ខាងលើនេះ សំរាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន។ដោយឡែក…
-
អង្គភាពប្រឆាំងអំពើពុករលួយស្នើឱ្យដល់អាជ្ញាធរមានវិធានការ បន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នៅក្នុង បរិវេណអាងទឹកតាកែវ

រាជធានីភ្នំពេញ៖អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) បានចេញសេចក្តីជូនដំណឹងមួយ ដោយបានស្នើសុំឱ្យដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។ គួរបញ្ជាក់ថាការចេញសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបែបនេះធ្វើឡើងបន្ទាប់ពីអង្គភាពមួយនេះបានទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពីករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវមួយកន្លែងនេះរួចមក។ បើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ៣១ ខែ សីហាឆ្នាំ ២០២១នេះអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ ថា ក្រោយពីបាន ទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមកក្រុមការងារ (អ.ប.ព.) បានចុះស្រាវជ្រាវដល់ទីតាំង ជាក់ស្ដែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្ដឹងបានលើកឡើងអាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ក្រៅពី សមត្ថកិច្ចរបស់ អ.ប.ព. ដូចជា៖ការជីកយកអាចម៌ដីពីផ្ទៃបាតបឹង,ការចាក់ដីលុបផ្ទៃអាងទឹក,ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក,ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹក ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់បន្ថែមថា ផ្អែកតាមលទ្ធផលខាងលើអង្គភាពប្រឆាំងអំពើពុករលួយបានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះ បុគ្គលដែលពាក់ពន្ធ័នឹងករណីខាងលើ ដើម្បីធានាដល់និរន្តភាពនៃការប្រើប្រាស់អាងទឹកតាកែវនេះ។ ជាមួយគ្នានអង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណីនេះ និងមានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវដ្តជាក់ស្ដែង៕ដោយ៖ម៉ាដេប៉ូ
-
មូលនិធិព្រីនស៍ ប្រារព្ធខួបលើកទី៦ ជាមួយនឹងការផ្លាស់ប្តូរម៉ាកយីហោ ដើម្បីពង្រឹងយុទ្ធសាស្រ្ត និង អភិក្រមតម្រង់ទិសដៅសម្រាប់ការវិនិយោគ

ភ្នំពេញ៖ មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ ព្រីនស៍ (Prince Charitable Foundation) នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការអនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។ មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាពជាច្រើនដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ មូលនិធិព្រីនស៍មានឈ្មោះជាភាសាចិនថា太子慈善 (ប្រែថា “មូលនិធិព្រីនស៍”) ។ ការផ្លាស់ប្តូរម៉ាកយីហោនេះធ្វើឡើងបន្ទាប់ពីការបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អស់រយៈពេល ៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានារបស់ (https://www.princefoundation.com/)មូលនិធិព្រីនស៍ (https://www.princefoundation.com/) ដោយបានរៀបចំនូវកម្មវិធីសប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ស្របតាមនិន្នាការថ្មីៗក្នុងចំណោមបណ្តាមូលនិធិដែលមានភាពស្រដៀងគ្នានានានៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌កាន់តែច្រើនឡើងនៅក្នុងតំបន់បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅសសម្រាប់ការវិនិយោគរបស់ខ្លួនដូចដែលមូលនិធិព្រីនស៍ បានខិតខំដើម្បីឱ្យសកម្មភាពរបស់ខ្លួនកាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្មបានកាន់តែជិតស្និទ្ធក្នុងគោលដៅនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Neak…
-
លោកជំទាវ ពុំ ចន្ទីនី សំណេះសំណាល និងទទួលអំណោយម៉ាស់ចំនួន ៤៥០,០០០បន្ទះ ស្មើនឹងទឹកប្រាក់ ១០.០០០ដុល្លារ ពីអគ្គលេខាធិការ សមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយម៉ាស់ចំនួន ៤៥០,០០០បន្ទះ ស្មើនឹងទឹកប្រាក់ ១០.០០០ដុល្លារ ពី លោក Chen An អគ្គលេខាធិការ សមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា និង លោក Chen Jian Shen អនុប្រធាន ក្រុមហ៊ុន Gold Coast International Development Co., Ltd កម្មវិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ ម៉ាស់ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនតាមសហគមន៍ អំពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩…
-
លោកជំទាវ ពុំ ចន្ទីនី សំណេះសំណាល និងទទួលអំណោយម៉ាស់ចំនួន ៤៥០,០០០បន្ទះ ស្មើនឹងទឹកប្រាក់ ១០.០០០ដុល្លារ

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយម៉ាស់ចំនួន ៤៥០,០០០បន្ទះ ស្មើនឹងទឹកប្រាក់ ១០.០០០ដុល្លារ ពី លោក Chen An អគ្គលេខាធិការ សមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា និង លោក Chen Jian Shen អនុប្រធាន ក្រុមហ៊ុន Gold Coast International Development Co., Ltd កម្មវិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ ម៉ាស់ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនតាមសហគមន៍ អំពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩…
-
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឃុំថ្មីមួយបន្ថែមទៀត នៅក្នុងស្រុកបវេល នៃ ខេត្តបាត់ដំបង

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យ ដោយសម្រេចបង្កើតនូវឃុំថ្មីចំនួនមួយបន្ថែមទៀតនៅក្នុងស្រុកបវេល របស់ ខេត្តបាត់ដំបង។ ឃុំថ្មីដែលត្រូវបង្កើតឡើងនេះ គឺមានឈ្មោ៖ “ឃុំបួវិល”។ ឃុំនេះត្រូវបានបង្កើតឡើងដោយកំណត់កាត់ផ្តាច់នូវភូមិចំនួន០៩ ត្រូវផ្តាច់ចេញពីឃុំបវេល កន្លងមក។ ឃុំថ្មីដែលត្រូវបានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យលេខ១៥៣/២១អនក្រ-បកចុះថ្ងៃទី២០ខែសីហាឆ្នាំ២០២១ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ មានឈ្មោះ ឃុំបួវិល និងមានភូមិ ចំនួន០៩គឺ៖ភូមិបវេល២, ភូមិទំនប់ទឹក, ភូមិព្រៃទទឹង១, ភូមិព្រៃទទឹង២, ភូមិគោក, ភូមិស្លខ្លាញ់, ភូមិកំពង់ឆ្នាំង១, ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី។ បច្ចុប្បន្ននេះ ស្រុកបវេល មានឃុំ ចំនួន ០៩ គឺ៖ ឃុំបវេល, ឃុំខ្នាចរមាស, ឃុំល្វា, ឃុំព្រៃខ្ពស់, ឃុំអំពិលប្រាំដើម, ឃុំបឹងប្រាំ, ឃុំក្ដុលតាហែន, ឃុំឃ្លាំងមាស និង ឃុំបួវិល (ឃុំដែលទើបបង្កើតថ្មី)។ នៅក្នុងអនុក្រឹត្យក៏បានបញ្ជាក់យ៉ាងច្បាស់ឲ្យដឹងផងដែរថា៖ភូមិទាំង០៩ក្នុងឃុំបួវិល ដែលទើបបង្កើឡើងនេះ ត្រូវស្ថិតក្នុងការគ្រប់គ្រងជាបណ្តោះអាសន្ននៃក្រុមប្រឹក្សាឃុំបវេលទម្រាំ”ឃុំបួវិល”មានក្រុមប្រឹក្សាឃុំរបស់ខ្លួនមកជំនួសវិញ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២។ សូមបញ្ជាក់ផងដែរថា៖ ខេត្តបាត់ដំបង មានស្រុកចំនួន១៣និងក្រុងចំនួន០១…
-
រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងថា កម្ពុជាបញ្ជាទិញវ៉ាក់ សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀត ដែលអាចនឹងដឹក ជញ្ជូនមកកម្ពុជានៅខែកញ្ញា

លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានកម្រិតជាគោលការណ៍ ឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចលទ្ធកម្មវ៉ាក់សាំងកូវីដ១៩ រៀបចំទិញវ៉ាក់សាំង៥លានដូសទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលនឹងត្រូវដឹកជញ្ជូនមកកម្ពុជានៅខែកញ្ញា។ ការថ្លែងដូច្នេះរបស់លោកជំទាវ យក់ សម្បត្ដិ ក្នុងឱកាសអញើញទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២លានដូស នៅអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិ នាព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១។ លោកជំទាវ បានថ្លែងបន្ដថា «គិតមកត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នំា២០២១នេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២៧លានដូស ដែលរាប់បញ្ជូលទាំងវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បញ្ជាទិញពីក្រុមហ៊ុនចិនផង និងវ៉ាក់សាំងជំនួយពីប្រទេសជាមិត្ដផង។ លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានកម្រិតជាគោលការណ៍ឱ្យក្រសួងសុខាភិបាល គណៈកម្មការលទ្ធកម្មវ៉ាក់សាំង រៀបចំទិញ៥លានដូសទៀត ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលនឹងត្រូវដឹកជញ្ជូនមកកម្ពុជានៅខែកញ្ញា»។ លោកជំទាវ រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនៅកម្ពុជាថា ចំពោះមុខនេះ ការចាក់ដូសទី៣ ឬដូសជំរុញ បានបន្ដចាក់ជូនក្រុមជួរមុខ ដូចជាក្រុមមន្ដ្រីសុខាភិបាល អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដែលធ្វើការផ្ទាល់ជាមួយកន្លែងប្រឈម ជាពិសេសនៅតាមព្រំដែន ទីក្រុង និងទីប្រជុំជន។…
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យដំណើរការចាក់វ៉ាក់ សាំងការ ពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តកំពត

ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ចក្នុងខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តកំពត កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់ខេត្តកំពត។ ពិសេសបន្តចាក់ជូនដល់កុមារ ចាប់ពីអាយុ ១២ឆ្នាំ ដល់១៧ ឆ្នាំ និងប្រជាពលរដ្ឋទូទៅ ដោយមិនគិតការនឿយហត់ សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។ ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្ដេចទាំងទ្វេតែងតែ គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅព្រមទាំងសុខមាលភាព អាយុជីវិតប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ…
-
អភិបាលខេត្តព្រះសីហនុ បានណែនាំអោយក្រុមការងាររៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័ រៀបចំសួនច្បារ ដាំស្មៅ ដាំដើមឈើ ដើម្បីឱ្យទីធ្លានៃបរិវេណអគារព្យាបាលជំងឺកូវីដ១៩ មានសោភ័ណ្ឌភាព និងបៃតង

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អាគារព្យាបាលអ្នកជំងឺកូវីដ ដែលកំពុងរៀបចំសាងសង់នៅក្នុងបរិវេណ នៃមន្ទីរពទ្យបង្អែកខេត្តព្រះសីហនុ ដោយដាក់ឈ្មោះថា អគារតេជោព្យាបាលជំងឺកូវីដ១៩។ ឯកឧត្តម គួច ចំរើន ណែនាំក្រុមការងារអោយពន្លឿនការសាងសង់ ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័/រៀបចំសួនច្បារ ដាំស្មៅ ដាំដើមឈើ ទីធ្លាអគារព្យាបាលជំងឺកូវីដអោយមានសោភ័ណ្ឌភាពនិងបៃតង។ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្រៅពីការឧបត្ថម្ភពីសប្បុរសជន ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានជួយជាបន្តបន្ទាប់ផងដែរ ដើម្បីធ្វើអោយមន្ទីរពេទ្យមួយនេះកាន់តែមានលទ្ធភាពក្នុងបេសកម្មលើសេវាសុខភាពសាធារណៈនៅខេត្តព្រះសីហនុ។ អគារព្យាបាលអ្នកជំងឺកូវីដ១៩នេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលថ្មីៗជាច្រើនដូចជា មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ ,អគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន,កន្លែងផលិតអុកស៊ីសែនជា ដើម។ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នេះមានកម្ពស់០១ជាន់ ទំហំ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ បេតុង ដំបូលប្រក់ស័ង្កសី គ្រោងចំណាយថវិកាប្រមាណ៧០ម៉ឺន ដុល្លាអាមេរិក ដែលជាថវិកាចូលរួមពីសប្បុរសជន។ ការងារសាងសង់គ្រោងបញ្ចប់ក្នុងរយៈពេល០៣ខែប៉ុណ្ណោះ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាល បានចំនួន៣៥៦ គ្រែ (គ្រែ០១ជាន់…
-
ផ្សារសិរីសោភ័ណ ត្រូវបានបិទជាលើកទី២ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទ Delta ១៨នាក់ទៀត នៅផ្ទះជុំវិញផ្សារ (មានវីដេអូ)
