-
យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៧៤ម៉ឺន៥ពាន់នាក់ សម្រាប់វ៉ាក់សាំង ១លាន៥សែនដូស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ. វ.ក-១៩) បានជូនដំណឹងថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ជាពិសេស ក្រោមការគិតគូរ និងយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ -១៩ បានសម្រេចឱ្យធ្វើការបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) ជំហានដំបូងក្នុងចំនួន ១.៥០០.០០០ដូស ពីសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជាទើប ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិននូវ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ១.០០០.០០០ដូស ដែលកន្លងមកកម្ពុជាទទួលបានចំនួន ៦០០.០០០ដូសរួច ហើយ (នៅសល់ចំនួន ៤០០.០០០ដុសទៀតដែលនឹងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ) ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិនានា ដែលជម្រុញឱ្យកម្ពុជា អាចឈានទៅទទួលបានជាដំបូងផងដែរនូវវ៉ាក់សាំងកូវី សែល (COVISHIELD) ដែលជាវ៉ាក់សាំងទទួលបានអាជ្ញាបណ្ណផលិតនៅឥណ្ឌាដោយអាស្ត្រាហ្សែនីកា (AstraZeneca) ផ្តល់ជាជំនួយតាមរយៈយន្តការមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដោយមានការសម្របសម្រួលពីអង្គការសុខភាព ពិភពលោក…
-
រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងស្តីពីការរកឃើញអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងស្វាយរៀង

រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីបុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ បម្រើការងារនៅក្រុងស្វាយរៀង វិជ្ជមានជំងឺកូវីដ-១៩។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសជនជាតិខ្មែរឈ្មោះ សរ សុដានី អាយុ ៣៩ឆ្នាំ បាន ប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺ -១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរ ខាងលើ សរុបមានចំនួន ១០៥នាក់ ស្រី ២៩នាក់ អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី ៨នាក់ បានយកវត្ថុ វិភាគសំណាកចំនួន ៦នាក់ នៅសល់ ៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវ បានដាក់ធ្វើចត្តាឡីស័ករយៈពេល…
-
ខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់និងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ

-
រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ពលរដ្ឋដែលប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយជនជាតិវៀតណាមបីនាក់ដែលវិជ្ជមានកូវីដ១៩ នៅភូមិបាវិតកណ្តាល ឃុំបាវិត ក្រុងបាវិត ខេត្តស្វាយរៀង សូមទៅពិនិត្យសំណាក

រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា មានករណីស្ត្រីជនជាតិវៀតណាមចំនួន ០៣នាក់ មានវិជ្ជមាន ជំងឺកូវីដ -១៩ បន្ទាប់ពីបានវិលត្រលប់ទៅប្រទេសវៀតណាមវិញ ដែលមានស្រ្តីឈ្មោះ DO THI MAI THANH អាយុ ២៩ឆ្នាំ ស្ត្រីឈ្មោះ TRAN THI ANH TUYET អាយុ ៣៦ឆ្នាំ និងស្ត្រីឈ្មោះ TRINH THI THU HANG អាយុ ២៩ឆ្នាំ បានជួលបន្ទប់ស្នាក់នៅ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានមុខរបរបើកហាង សម្អាង តឹធី នៅមណ្ឌលកម្សាន្តអន្តរជាតិបាំងថុង ស្ថិតនៅផ្សាររាត្រី ក្រុងបាវិត ។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ស្ត្រីទាំងបីនាក់ខាងលើ បានត្រលប់ទៅប្រទេសវៀតណាមវិញ ក្រោយមកអាជ្ញាធរវៀតណាមបានជូនដំណឹងពីករណីស្ត្រីជនជាតិវៀតណាមទាំងបីនាក់នេះមានផ្ទុកជំងឺ កូវីដ-១៩ ក្រុមការងារបានចុះស្រាវជ្រាវនៅផ្ទះជួល ០២កន្លែង ដែលមានទីតាំងទី១ នៅតាមបណ្តោយ ផ្លូវជាតិលេខ១ មានលេខទូរស័ព្ទ…
-
បិទការចេញចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងស្ដីពី ការបិទការចេញ ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ ការបិទចេញ-ចូលជាបណ្ដោះអាសន្នភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនេះ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងឡើងវិញ៕
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់ ៖រកឃើញអ្នកឆ្លងថ្មី ចំនួន១០៥នាក់ទៀត និងជាសះស្បើយ ០៤នាក់ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងសរុបចំនួន ២៣៧៧នាក់ អ្នកជាសះស្បើយចំនួន១១៧៦នាក់ អ្នកកំពុងព្យាបាលចំនួន១១៨៦នាក់ អ្នកស្លាប់ចំនួន១១នាក់

-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖សម្តេចតេជោ ប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ

-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ វ៉ាក់សាំង ស៊ីណូវ៉ាក់ ១.៥លានដូស បញ្ជាទិញដោយរាជរដ្ឋាភិបាល បានមកដល់កម្ពុជាហើយ

-
សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងតំណាងក្រុមគ្រូពេទ្យ ឯកឧត្តម ហ៊ុន ណេង និងឯកឧត្តមខៀវ កាញារីទ្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចបានស្នើមក ឯកឧត្តមអភិបាលខេត្តកំពង់ចាម ឲ្យយកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ (អត្ថបទ និងរូបភាព៖ ចៅ វង្ស i.k.)
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖សេចក្តីជូនដំណឹងពីភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព
