-
អភិបាលខេត្ត សៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីត្រៀមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

-
មុខសញ្ញាឆក់ជាប្រចាំត្រូវបាននគរបាលខេត្តកំពង់ចាម ស្រាវជ្រាវបង្ក្រាបបាន

-
ឯឧ គួច ចំរើន ចង់អោយអាជីវករនិងអ្នកទិញឥវ៉ាន់ទូរទាត់ប្រាក់តាមប្រពន្ធ័ធនាគារ ជំនួសការទូរទាត់តាមរយៈក្រដាសប្រាក់ដើម្បីបង្ការការឆ្លងកូវីដ១៩តាមរយៈលុយ

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារនៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន បានបង្ហាញការព្រួយបារម្ភខ្លាចមានការចំឡងមេរោគកូរ៉ូណាតាមរយៈក្រដាសប្រាក់។ ការព្រួយបាររម្ភៈនេះបានកើតឡើងក្រោយរកឃើញជីវករលក់គ្រឿងសមុទ្រចំនួន០២នាក់នៅផ្សារលើក្រុងព្រះសីហនុ មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្ត ចង់អោយប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធធនាគារតាមរយៈ Mobile App និង QR Code ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលអាចមានហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩។ឯកឧត្តម គួច ចំរើន យល់ឃើញថាការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញគឺជាផ្នែកមួយក្នុងការបង្កើនទស្សនៈជឿនលឿន មានសុវត្ថិភាពក្នុងផ្ទេរសាច់ប្រាក់ និងអាចការពារបានការលួច ឆក់ ប្លន់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញតាមរយៈការប្រើលុយសុទ្ធ ដែលអាចការពារនូវការចម្លងជំងឺកូវីដ-១៩។
-
លោកគ្រូ ជិន អេង ច្រៀងអាយ៉ៃជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

-
កញ្ញា ខាន់ ទិត្យវីរីយ៉ា តំណាងឲ្យកម្មវិធី អប្សរាពីជ្រុងមួយ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរាជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

-
លោក លន់ សារ៉ាត តំណាងឲ្យកម្មវិធី កិច្ចសន្ទនា២០២១ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

-
តំណាងឲ្យកម្មវិធីព័ត៌មានថ្ងៃត្រង់ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា សូមគោរពជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

-
ក្រសួងសុខាភិបាលបញ្ជាក់ពីការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ការអប់រំអំពីការថែទាំ និងព្យាបាលតាមផ្ទះ ៖ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ៖
-
ក្រសួងសុខាភិបាល៖ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល សូមបងប្អូន អនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានជូនភ្ជាប់ខាងក្រោមនេះ ៖
-
ស្រុកព្រៃកប្បាស ខេត្តតាកែវ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់

ខេត្តតាកែវ៖ អាជ្ញាធរស្រុកព្រៃកប្បាស កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីចំនួន ២នាក់ នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ករណីវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីទាំង ២នាក់ គឺ៖ទី១) ឈ្មោះ ហែម សៅទី ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ទី២) ឈ្មោះ សេង ពុយហ្វា ភេទស្រី អាយុ១២ឆ្នាំ (ត្រូវក្មួយស្ត្រីខាងលើ) ស្នាក់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជាមួយគ្នា អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃកប្បាស អ្នកធ្លាប់ទៅព្យាបាលជំងឺនៅផ្ទះគ្រូពេទ្យផល្លា ព្រៃល្វា ជាពិសេសអាជីវករផ្សារព្រៃល្វាផ្ទាល់ បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕