Category: ព័ត៌មាន

  • បុគ្គលិកខ្មែរ៤នាក់ជាប់កិច្ចសន្យាបំរើអសប រងរបួសនៅម៉ាលី

    បុគ្គលិកខ្មែរ៤នាក់ជាប់កិច្ចសន្យាបំរើអសប រងរបួសនៅម៉ាលី

      បុគ្គលិកខ្មែរ៤នាក់ដែលបំរើកិច្ចការអោយអង្គការសហប្រជាជាតិ បានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក អត្តឃាតនៃក្រុមភេរវកម្មក្នុងប្រទេសម៉ាលី។ ពលរដ្ឋខ្មែរទាំង៤ ដែលបំរើការងារឱយអង្គការសហប្រជាជាតិ នៃ សកម្មភាពមីន ឈ្មោះUNMAS ត្រូវគេបញ្ជាក់ថាមិនមែនជាកងកម្លាំងមួកខៀវនោះទេ។

  • មេដឹកនាំអាស៊ានជួបដៃគូសំខាន់៣ប្រទេស នៅសឹង្ហបុរី

    មេដឹកនាំអាស៊ានជួបដៃគូសំខាន់៣ប្រទេស នៅសឹង្ហបុរី

    អាស៊ាន បានជួបប្រជុំជាមួយនឹងដៃគូសំខាន់៣នៅថ្ងៃនេះ ដែលបានផ្តោតលើវិស័យកិច្ចសហប្រតិបត្តិការខាង ពាណិជ្ជកម្ម និងចក្ខុវិស័យនយោបាយក្នុងតំបន់និងពិភពលោកផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឡើងថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលទាំង៣រវាងអាស៊ានអូស្ត្រាលី…អាស៊ានចិន និងអាស៊ានកូរេខាង ត្បូង។

  • ក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាសារព័ត៌មានលើកទី៤ ស្តីពីធុរកិច្ចអឺរ៉ុប និងកម្ពុជា ក្រោមប្រធានបទ«ធុរកិច្ច និងសុវត្ថិភាពបុគ្គលិកក្នុងការដ្ឋានសំណង់»

    ក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាសារព័ត៌មានលើកទី៤ ស្តីពីធុរកិច្ចអឺរ៉ុប និងកម្ពុជា ក្រោមប្រធានបទ«ធុរកិច្ច និងសុវត្ថិភាពបុគ្គលិកក្នុងការដ្ឋានសំណង់»

    នេះគឺជាលើកទី៤ហើយដែលកម្មវិធីធុរកិច្ចអឺរ៉ុបបានរៀបចំឡើងក្នុងគោលបំណងជួយការពារដល់សុវត្ថិភាពរបស់បុគ្គលិកបម្រើការងារនៅក្នុងការដ្ឋានសំណង់ ជាការចាប់ផ្តើមដំបូងក្រុមហ៊ុនសំណង់ទាំងអស់ត្រូវតែចងក្រងឲ្យបានត្រឹមត្រូវឲ្យស្របទៅតាមផ្លូវច្បាប់ក្នុងគោលបំណងជួយដល់កម្មករដែលកំពុងតែប្រឈមគ្រោះថ្នាក់ក្នុងពេលបំពេញការងារ ហើយក្រសួងការងារជាអ្នកមើលការខុសត្រូវលើរាល់កឋរដ្ធានសំណង់ទាំងអស់បើយើងធ្វើការប្រៀបធៀបទៅប្រទេស វៀតណាមវិញនោះគឺឃើញថាយើងដើរនៅឆ្ងាយពីគេខ្លាំងណាស់។

  • រដ្ឋធានីប៉េកាំងប្រកាសអាសន្ន អំពីការបំពុលបរិយាកាសយ៉ាងធ្ងន់

    រដ្ឋធានីប៉េកាំងប្រកាសអាសន្ន អំពីការបំពុលបរិយាកាសយ៉ាងធ្ងន់

    ចិន៖ កាលពីថ្ងៃពុធម្សិលមិញ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទយ៉ាងក្រាស់ ខណៈពេលដែលមានការប្រកាសអាសន្នពីការបំពុលបរិកាសយ៉ាងធ្ងន់នោះ។ ការិយាល័យឆ្លើយតបអាសន្នការបំពុលបរិយាកាសក្រុងប៉េកាំង បានចេញនូវការប្រកាសអាសន្នកម្រិតទាប ជាលើកដំបូងនៅក្នុងរដូវរងានេះថា កម្រិតគុណភាពខ្យល់ (AQI) បន្តកើនឡើងដល់ ២០០ ក្នុងរយៈពេល២ថ្ងៃទៀត។ ប៉ុន្តែគិតត្រឹមថ្ងៃត្រង់ម្សិលមិញ មជ្ឈមណ្ឌលតាមដានការការពារបរិស្ថានក្រុងប៉េកាំង បានរាយការណ៍ពីកម្រិតមធ្យមនៃគុណភាពខ្យល់ បានកើនឡើងដល់ ៣១១ គឺជាកម្រិតមួយប្រកបដោយគ្រោះថ្នាក់ខ្លាំង៕

  • វគ្គបណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងមន្ត្រីឧទ្យានុរក្សជំនាន់ទី៧របស់ក្រសួងបរិស្ថាន បានបញ្ចប់ដោយជោគជ័យ

    វគ្គបណ្តុះបណ្តាលនាយទាហានថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងមន្ត្រីឧទ្យានុរក្សជំនាន់ទី៧របស់ក្រសួងបរិស្ថាន បានបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ៖ បន្ទាប់ពីដំណើរការហ្វឹកហ្វាត់អស់រយៈពេល១ខែកន្លងមក វគ្គបណ្តុះបណ្តាលនាយទាហាន ថ្នាក់កងអនុសេនាតូច និងអនុសេនាធំថ្មើរជើងជំនាន់ទី២ និងមន្ត្រីឧទ្យានុរក្សជំនាន់ទី៧របស់ក្រសួងបរិស្ថាន ត្រូវបានធ្ចើពិធីបិទក្រោមវត្តមានឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន ស្ថិតក្នុងសាលានាយទាហានសកម្ម (ត្មាតពង) ស្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយករងសាលានាយទាហានសកម្ម និងជាសហប្រធានគ្រប់គ្រងវគ្គ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ពិតជាបានឆ្លើយតបទាន់ពេលវេលានូវគោលនយោបាយកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ និងធនធានមនុស្សផ្នែកឧទ្យានុរក្សក្រសួងបរិស្ថាន ដែលជាតម្រូវការចាំបាច់របស់សង្គមជាតិ  ហើយជាការឆ្លើយតបនូវបរិបទថ្មី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកដោយនិរន្តរភាព ចីរភាព អភិវឌ្ឍនភាពសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងបានយកចិត្តទុកដាក់សហការរហូតវគ្គនេះបានបញ្ចប់ដោយជោគជ័យ ទទួលបានផ្លែផ្កាគួរជាទីមោទនៈ ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពដល់ឆ្មាំតំបន់ការពារធម្មជាតិ និងដើម្បីឆ្លើយតបនឹងហេតុការណ៍ដែលកើតឡើងជាយថាហេតុ នៅគ្រប់ទីកន្លែងអោយបានទាន់ពេលវេលា និងធានាឲ្យមានសន្តិសុខ ព្រមទាំងឲយបានជោគជ័យប្រកបដោយសុវត្ថិភាពខ្ពស់។ ឯកឧត្តមបានលើកឡើងថា ថ្វីត្បិតតែវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែវាគឺជាគ្រឹះដ៏មានសារៈសំខាន់សម្រាប់ការកសាងសមត្ថភាពជំនាញជាមូលដ្ឋានរបស់នាយទាហាន និងមន្ត្រីឧទ្យានុរក្សទាំងអស់…

  • អប្សរាណេត ១៤ វិច្ឆិកា ២០១៨

    អប្សរាណេត ១៤ វិច្ឆិកា ២០១៨
  • អភិបាលខេត្តព្រះសីហនុ នឹងកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ចំពោះបុគ្គលណាដែលរំលោភអូរ ប្រឡាយធ្វើជាកម្មសិទ្ធិ

    អភិបាលខេត្តព្រះសីហនុ នឹងកសាងឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ចំពោះបុគ្គលណាដែលរំលោភអូរ ប្រឡាយធ្វើជាកម្មសិទ្ធិ

    ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅបុគ្គលទាំងឡាយណាដែលរំលោភយកអូរ ប្រឡាយ លូ មិនស្តាប់តាមការណែនាំរបស់ខេត្ត ត្រូវកសាងសំណុំឯកសារបញ្ជូនទៅតុលាការ ក្នុងករណីរឹងទទឹងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ការលើកឡើងនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកច្ចប្រជុំជាមួយក្រុមការងារគ្រប់គ្រងប្រពន្ធ័ប្រឡាយ លូ និងទឹកកខ្វក់ និងអាងប្រព្រឹត្តកម្មដើម្បីទប់ស្កាត់កុំឲ្យទឹកកខ្វក់ហូរចូលសមុទ្រ។ ដោយឡែកទីតាំងអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារណាដែលមិនធ្វើអាងចម្រោះទឹកកខ្វក់ទេនោះត្រូវជំរុញឲ្យធ្វើអាងប្រព្រឹត្តកម្មដាច់ខាត។ ប្រសិនបើនៅតែមិនធ្វើតាមការណែនាំនេះទេនឹងប្រឈមនឹងការផ្អាកអាជីវកម្ម។ ឯកឧត្តម យន្ត មីន បានព្រមានធ្ងន់ៗថា ពីពេលនេះទៅមិនអាចយោគយល់បានទៀតទេ ។ បញ្ហាទឹកកខ្វក់នេះ បើដោះស្រាយមិនបានទេ ទឹកសមុទ្រឆ្នេរសមុទ្រខេត្តព្រះសីហនុ នឹងកាន់តែប្រឈម។ ដូច្នេះត្រូវតែចាត់វិធានការយ៉ាងតឹងរឹងដោយមិនអាចពន្យារពេលឲ្យទៀតឡើយ។ សូមបញ្ជាក់ថា គណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ មានសមាសភាពសុទ្ធតែជាមន្ត្រីជំនាញគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ដើម្បីគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុទាំងមូល ក្នុងគោលដៅដោះស្រាយបញ្ហាទឹកសំអុយហហូរចូលសមុទ្រ និងទប់ស្កាត់អំពើរំលោភ អូរ ប្រឡាយ លូ ពីសំណាក់បុគ្គលខ្លះ។ គួររម្លឹកថា ប្រពន្ធ័ប្រឡាយ អូរ លូ…

  • មេដឹកនាំប្រទេស APEC នឹងជួបប្រជុំគ្នានៅប្រទេសប៉ាពួរញ៉ូវហ្គីណេ ចាប់ពីថ្ងៃទី១៧ ដល់១៨ វិចិ្ឆកា

    មេដឹកនាំប្រទេស APEC នឹងជួបប្រជុំគ្នានៅប្រទេសប៉ាពួរញ៉ូវហ្គីណេ ចាប់ពីថ្ងៃទី១៧ ដល់១៨ វិចិ្ឆកា

    ប៉ាពួរញ៉ូវហ្គីណេ៖ កិច្ចប្រជុំឆ្នាំ២០១៨ របស់បណ្តាមេដឹកនាំនៃសមាជិក APEC (អេពិក) ឬ សមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១៧ ដល់ ១៨ វិចិ្ឆកា ឆ្នាំ២០១៨ នៅទីក្រុងកំពង់ផែ Moresby នៃប្រទេសប៉ាពួរញ៉ូវហ្គីណេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍តនេះ។ ដោយត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៨៩ អេពិកត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើនការដោះដូរសេដ្ឋកិច្ច និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មពាហុភាគី នៃបណ្តាសមាជិករបស់ខ្លួន។ សមាជិកអេពិក គឺជាចំណែកមួយដ៏សំខាន់នៃពាណិជ្ជកម្មនិង GDP របស់ពិភពលោក ដោយកាលពីឆ្នាំ២០១៦ អេពិកនេះមាន GDP ឬផលិតផលសរុប ៤៥លានលានដុល្លារអាមេរិក ឬស្មើនឹង៦០ភាគរយនៃ GDP របស់ពិភពលោក នេះបើតាមទិន្នន័យផ្លូវការរបស់ APEC។ ផលិតផលដោះដូរពាណិជ្ជកម្មសំខាន់ជាងគេក្នុងប្លុកនេះរួមមានដូចជា អេឡិចត្រូនិក ប្រេងឆៅ និងយានជំនិះ។ សូមបញ្ជាក់ថា សមាជិកអេពិកមានចំនួន២១ប្រទេស ក្នុងនោះ រួមមានទាំងសហរដ្ឋអាម៉េរិក និងចិនផងដែរ៕ម.ន

  • ប្រមុខការពារជាតិអ៊ីស្រាអ៊ែលសម្រេចចិត្តលាលែងពីតំណែង ស្របពេល កំពុងមានភាពតានតឹងខ្លំាងនៅតំបន់កាហ្សា

    ប្រមុខការពារជាតិអ៊ីស្រាអ៊ែលសម្រេចចិត្តលាលែងពីតំណែង ស្របពេល កំពុងមានភាពតានតឹងខ្លំាងនៅតំបន់កាហ្សា

    អ៊ីស្រាអែល៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បានសម្រេចលាលែងចេញពីតំណែង បន្ទាប់ពីលោកបង្ហាញការមិនពេញចិត្តលើបទឈប់បាញ់ ដែលរដ្ឋាភិបាលខ្លួនព្រមព្រៀងជាមួយក្រុមហាម៉ាស់ នៅកាហ្សា។ ការសម្រេចលាលែងចេញពីតំណែងរបស់លោក Avigdor Lieberman ត្រូវបានប្រកាសជាសាធារណៈនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ខណៈអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលបានយល់ព្រមចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅតំបន់កាហ្សា ដែលមានប្រទេសអេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាលនោះ គឺជាការចុះចាញ់ចំពោះក្រុមភេរវកម្ម។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានការពារនៅការសម្រេចរបស់ខ្លួនថា បទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅកាហ្សា គឺជារឿងសំខាន់ ដើម្បីការពារសន្តិសុខជាតិ ក្នុងពេលបន្ទាន់មួយ ចំណែកក្រុមហាម៉ាស់ នៅកាហ្សា បានចាត់ទុកថា ជាជ័យជម្នះយ៉ាងធំធេងរបស់កាហ្សា៕ម.ន

  • កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងធ្វើកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្ដិការនៅក្នុងវិស័យអាកាសចរណ៍នាចុងសប្ដាហ៍នេះ

    កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងធ្វើកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្ដិការនៅក្នុងវិស័យអាកាសចរណ៍នាចុងសប្ដាហ៍នេះ

    កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមបានឲ្យដឹងនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងធ្វើកិច្ចប្រជុំទ្វេភាគីថ្មីមួយនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាកាសចរណ៍។ បើតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងនោះ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ នៅឯការិយាល័យទំនាក់ទំនងរួមគ្នានៅទីក្រុងព្រំដែន កេសុង របស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា លោកសឺន ម្យុងសូ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងដឹកជញ្ជូន នឹងដឹកនាំគណៈប្រតិភូកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើងលោក Ri Yong-son អនុប្រធានអគ្គនាយកដ្ឋានរដ្ឋបាលអាកាសចរណ៍ស៊ីវិល៕ម.ន