-
អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យប្រជាពលរដ្ឋ កុំជិះរថយន្ដចូលទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវដល់ម្ចាស់អាជីវករដឹកទំនិញ ដែលប្រើប្រាស់រថយន្ដធំៗ ធ្វើដំណើរចូលរាជធានីភ្នំពេញ នៅថ្ងៃដែលរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ហើយសម្រាប់អ្នកដែលមកកម្សាន្ដ ក៏កុំជិះរថយន្ដចូលទៅបរិវេណទីតាំងប្រារព្ធពិធីផងដែរ ព្រោះចៀសវាងការកកស្ទះចរាចរណ៍។
-
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្រោយឆែកឃើញគ្រឿងញៀនជាប់នឹងខ្លួន
ភ្នំពេញ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងគណៈបញ្ជាកការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបានឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅចំណុចតាម១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
-
រថយន្តទំនើបបើកបុកកង់បីឥណ្ឌា បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់
ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងទំនងជាអ្នកបើកបរក្នុងស្ថានភាពស្រវឹង ក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា និងខ្ទាតទៅបុករថយន្តមួយគ្រឿងទៀតដែលចតនៅចំញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ឯម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ចកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវលេខ៣១០ ទល់មុខហាង zear ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
ក្រុមក្មេងស្ទាវ៨នាក់ដែលតែងតែយកដុំថ្មគប់កញ្ចក់រថយន្តតាមផ្លូវនៅពេលយប់ ក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៍ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានហើយ
កំពង់ឆ្នាំង:នៅរសៀលថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០១៨ជនដៃដល់ចំនួន៨នាក់ ក្នុងចំណោម១១នាក់ នោះដែលតែងតែគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៥ នាពេលយប់ក្នុងភូមិសាស្រ្តរលាប្អៀរ និងស្រុកបរីបូណ៍ខេត្តកំពង់ឆ្នាំងនោះ ត្រូវបានកម្លាំងនគរបាល បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនបាន និងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត។
-
លោក សុខ ថុល ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្តសៀមរាបថ្មី
នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ។ បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋបាលសាលាខេត្ត ដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង មានប្រសាសន៍ថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ។
-
ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា
ពិធីនោះ រៀបចំឡើងនៅសណ្ឋាគារឯកជនមួយ នាទីក្រុងសេអ៊ូលប្រទេសកូរ៉េ ក្រោមវត្តមានឯកអគ្គរាជទូកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោកឡុង ឌីម៉ង់ និងមានភ្ញៀវចូលរួមពីប្រជាពលរដ្ឋខ្មែរ និស្សិត តំណាងកម្មករ និងតំណាងទូតប្រទេសនានា តំណាងអ្នកវិនិយោគមួយចំនួនចូលរួមផងដែរ។ ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកាឆ្នាំ១៩៥៣ បានប្រារពញធឡើងនៅប្រទេសកម្ពុជា តាំងពីចុងសប្ដាហ៏មុនម្លេះ ប៉ុន្តែទើបតែបាន ប្រារព្ធឡើង នៅប្រទេសកូរ៉េ នាថ្ងៃ១៤វិច្ឆិកានេះ។
-
មន្ត្រីសាខាកាំកុងត្រូលធ្វើការដកហូតទំនិញខូខគុណភាពពីអ្នកលក់នៅផ្សារព្រំដែនខ្មែរ-ថៃ
បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធបានចុះ អង្កេតទីផ្សារ ត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ តាមគេហដ្ឋានតាំងលក់ទំនិញឋិតនៅចំណុចភូមិទំនប់ក៥ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយបានរកឃើញទំនិញខូចគុណភាព ទំនិញហាមឃាត់មិនឲ្យចរាចរណ៍លើទីផ្សារ និងទំនិញហួសកាលបរិច្ឆេទ សរុបប្រមាណ ២៦,៦គក្រ ត្រូវសម្រេចដកហូតដើម្បីទុកយកទៅកម្ទេចចោល។ ក្នុងនោះដែរមន្ត្រីជំនាញបានធ្វើតេស្តបឋមលើផលិតផល ដូចជា នំស្លឹកស្រស់ នំបត់ និងណែម ជាលទ្ធផលពុំមានរកឃើញសារធាតុគីមីហាមឃាត់ក្នុងផលិតផលទាំងនោះឡើយ៕ ដោយគៀនច័ន្ទហ៊ីន!
-
ក្រុមប្រឹក្សាខេត្តព្រះសីហនុ ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្រុងព្រះសីហនុក្នុងអាណត្តិទី២
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ត្រូវបានធ្វើឡើងដោយមានប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ចូលរួមប្រមាណជិត២០០នាក់។ វិទិកានេះ ប្រារព្ធឡើងដើម្បីពន្យល់ប្រជាពលរដ្ឋអំពីអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុ សម្រេចបាននាពេលកន្លងមក ពន្យល់ប្រាប់ពលរដ្ឋអំពីចំណុចអាទិភាព ដែលរដ្ឋបាលខេត្តត្រូវធ្វើបន្ត និងប្រមូលកង្វល់ សំណូមពររបស់ប្រជាជន ក៏ដូចជាបញ្ហាប្រឈមនានាយកទៅប្រជុំពិភាក្សាគ្នាដោះស្រាយជូនប្រជាពលរដ្ឋវិញ។
-
លោក សៀង សុខ ចូលកាន់តំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជាផ្លូវការ
ព្រឹកថ្ងៃទីពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សៀង សុខ បានចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។
-
នាយកវិទ្យាល័យសិលាមាស សំណូមពរកុំឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្តបន្លំសមាសភាពកីឡាករ កីឡាការិនី ព្រោះតែចង់ឈ្នះ
ថ្នាក់ដឹកនាំវិទ្យាល័យសិលាមាស លោក ម៉ុន សុខជា បានសំណូមពរឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្ត កុំព្រោះតែមហិជ្ជតាចង់ឈ្នះ ធ្វើការបន្លំសមាសភាពកីឡាករ កីឡាការិនី ពីការប្រកួតនានា ដូចការប្រកួតកីឡាសិស្សមធ្យមសិក្សាទូទាំងប្រទេសឆ្នាំ២០១៨កន្លងទៅ នៅខេត្តកំពត ដោយក្រុមរបស់លោកធ្លាប់រងភាពអយុត្តិធម៌។