-
មន្ត្រីសាខាកាំកុងត្រូលធ្វើការដកហូតទំនិញខូខគុណភាពពីអ្នកលក់នៅផ្សារព្រំដែនខ្មែរ-ថៃ
បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធបានចុះ អង្កេតទីផ្សារ ត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ តាមគេហដ្ឋានតាំងលក់ទំនិញឋិតនៅចំណុចភូមិទំនប់ក៥ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និង ភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយបានរកឃើញទំនិញខូចគុណភាព ទំនិញហាមឃាត់មិនឲ្យចរាចរណ៍លើទីផ្សារ និងទំនិញហួសកាលបរិច្ឆេទ សរុបប្រមាណ ២៦,៦គក្រ ត្រូវសម្រេចដកហូតដើម្បីទុកយកទៅកម្ទេចចោល។ ក្នុងនោះដែរមន្ត្រីជំនាញបានធ្វើតេស្តបឋមលើផលិតផល ដូចជា នំស្លឹកស្រស់ នំបត់ និងណែម ជាលទ្ធផលពុំមានរកឃើញសារធាតុគីមីហាមឃាត់ក្នុងផលិតផលទាំងនោះឡើយ៕ ដោយគៀនច័ន្ទហ៊ីន!
-
ក្រុមប្រឹក្សាខេត្តព្រះសីហនុ ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្រុងព្រះសីហនុក្នុងអាណត្តិទី២
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ត្រូវបានធ្វើឡើងដោយមានប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ចូលរួមប្រមាណជិត២០០នាក់។ វិទិកានេះ ប្រារព្ធឡើងដើម្បីពន្យល់ប្រជាពលរដ្ឋអំពីអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុ សម្រេចបាននាពេលកន្លងមក ពន្យល់ប្រាប់ពលរដ្ឋអំពីចំណុចអាទិភាព ដែលរដ្ឋបាលខេត្តត្រូវធ្វើបន្ត និងប្រមូលកង្វល់ សំណូមពររបស់ប្រជាជន ក៏ដូចជាបញ្ហាប្រឈមនានាយកទៅប្រជុំពិភាក្សាគ្នាដោះស្រាយជូនប្រជាពលរដ្ឋវិញ។
-
លោក សៀង សុខ ចូលកាន់តំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជាផ្លូវការ
ព្រឹកថ្ងៃទីពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក សៀង សុខ បានចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។
-
នាយកវិទ្យាល័យសិលាមាស សំណូមពរកុំឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្តបន្លំសមាសភាពកីឡាករ កីឡាការិនី ព្រោះតែចង់ឈ្នះ
ថ្នាក់ដឹកនាំវិទ្យាល័យសិលាមាស លោក ម៉ុន សុខជា បានសំណូមពរឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្ត កុំព្រោះតែមហិជ្ជតាចង់ឈ្នះ ធ្វើការបន្លំសមាសភាពកីឡាករ កីឡាការិនី ពីការប្រកួតនានា ដូចការប្រកួតកីឡាសិស្សមធ្យមសិក្សាទូទាំងប្រទេសឆ្នាំ២០១៨កន្លងទៅ នៅខេត្តកំពត ដោយក្រុមរបស់លោកធ្លាប់រងភាពអយុត្តិធម៌។
-
តូបលក់មាស-ផ្លាកទីន នៅផ្សារសាមគ្គី ត្រូវជនមួយក្រុមគាស់សោទ្វារលួចអស់ គិតជាប្រាក់ជាង៥០ម៉ឺនដុល្លារ
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមធ្វើសកម្មភាពគាស់សោទ្វារតូបលក់គ្រឿងមាស និងផ្លាកទីន យីហោ «ហាងមាស ផ្លាកទីន » នៅផ្សារសាមគ្គី គិតជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ នៅផ្សារសាមគ្គី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅផ្សារសាមគ្គី តូបលេខ៥១AB (តង់៣AB) តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ ម្ចាស់ហាងរងគ្រោះឈ្មោះ ជា ធឿន អាយុ៤៥ឆ្នាំ។
-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ នៅស្រុកកែវសីមា ខេត្ដមណ្ឌលគិរី
មណ្ឌលគិរី៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិកសមាជិកា មន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើតជំងឺ ឬអ្នកផ្ទុកមេរោគអេដស៍ចំនួន១,៣៥៨គ្រួសារ ដែលមកពីឃុំចំនួន៣ ក្នុងស្រុកកែវសីមា។
-
កត្តាវិជ្ជមានពីរ មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតវាយសីថ្នាក់ជាតិឆ្នាំនេះ
ក្នុងពិធីបិទការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំ២០១៨ នៅទីលានកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិ នាព្រឹកមិញនេះ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំនេះ បច្ចេកទេសអាជ្ញាកណ្តាល ចៅក្រម និងក្រុមចូលរួម មានការកើនឡើងគួរឲ្យកត់សម្គាល់ កត្តាវិជ្ជមានពីរនេះ ធ្វើឲ្យសហព័ន្ធមានទំនុកចិត្តខ្ពស់ ឈានទៅសម្រេចគោលដៅ ក្នុងការដណ្តើមមេដាយមាស២គ្រឿង ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន៖ សាមគ្គីភាព និងសុខភាព ជាកត្តាសំខាន់បំផុតដើម្បីឈានទៅទទួលបានជោគជ័យ
ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រខែ ខាងមុខនេះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមគណៈអចិន្ត្រៃយ៍ចុះជួយស្រុកកៀនស្វាយ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានអញ្ជើញចូលរួមនៅក្នុងពិធីក្រុងពាលីទូក-ង នៅវត្តស្លាកែត ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
-
ភ្លើងឆេះព្រៃដ៏កំណាចនៅរដ្ឋកាលីហ្វ័រញ៉ា៖ ចំនួនអ្នកស្លាប់កើនដល់៥០នាក់ហើយ
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN របស់ចិនបានចេញផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងករណីភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់៥០នាក់ហើយ ខណៈចំនួននេះ ត្រូវរំពឹងថា នឹងបន្តកើនឡើងថែមទៀត។ គិតត្រឹមយប់ថ្ងៃអង្គារ៍សប្តាហ៍នេះ ខេម ហ្វាយអឺ បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ៣៥ភាគរយប៉ុណ្ណោះ។
-
សហរដ្ឋអាម៉េរិកនៅតែគ្មានភ័ស្តុតាងចោទប្រកាន់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការសម្លាប់លោក ខាហ្សូកជី បើទោះជាមានខ្សែអាត់សំឡេងនៃការធ្វើឃាតក៏ដោយ
សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បានគូសបញ្ជាក់ថា ខ្សែអាត់សំឡេងនៃការធ្វើឃាតអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី គឺពុំមានភ័ស្តុតាងជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថា ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីន សាល់ម៉ាន់ មានជាប់ពាក់ព័ន្ធក្នុងរឿងនេះឡើយ។