-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅខេត្តមណ្ឌលគីរី
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្ថិតក្នុងខេត្តមណ្ឌលគីរី និងបានអញ្ជើញចុះសាកសួរសុខទុក្ខពលរដ្ឋក្រីក្រប្រមាណជិត២ពាន់នាក់ និងបាននាំយកអំណោយចែកជួនផងដែរ។ អំណោយដែលសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានចែកជួនពលរដ្ឋរួមមាននៅក្នុងក្រុងសែនមនោរម្យ និងនៅក្នុងស្រុកអូររាំង។
-
អភិបាលថ្មីខេត្តត្បូងឃ្មុំឡើងកាន់តំណែង
អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងកាន់តំណែងនៅថ្ងៃទី១៥វិច្ឆិកានេះក្នុងពិធីមួយដែល អញ្ជើញចូលរួមដោយសម្តេចក្រឡាហោមសខេង។ សម្តេចក្រឡាសខេង បានមានប្រសាសន៍ណែនាំដល់ អភិ បាលខេត្តថ្មី ត្រូវបន្តការងារស្នាដៃសមិទ្ធផលររបស់ អភិបាលខេត្តចាស់ ដោយចៀសវាងនូវការលុបបំបាត់ ចោល។លោកជាម ច័ន្ទសោភ័ណ្ឌ ត្រូវ ព្រះមហាក្សត្រ បានចេញព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំងអភិបាលថ្មីខេត្ត ត្បូង ឃ្មុំដើម្បីជំនួសអភិបាលចាស់ លោកលីឡេង។ ចំណែកលោក លី ឡេង ត្រូវបានតែងតាំងមុខតំណែងថ្មីជា នាយកខុទ្ទកាល័យ ឯកឧត្តម ស៊ឹម កា ដែលជាអនុប្រធានទី១ ព្រឹទ្ធសភា។ អភិបាលថ្មីខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ្ឌ បានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការដឹកនាំខេត្តអោយទទួលបានជោគជ័យ។សម្ដេចក្រឡាហោម ស ខេង ក្នុងពិធី ប្រកាសតំណែងអភិបាលថ្មីខេត្តត្បូងឃ្មុំនេះផងដែរ បានណែនាំដល់ថ្នាក់ ដឹកនាំខេត្តថ្មីត្រូវគោរពច្បាប់ និងនិតិ វិធីនានា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាមួយនឹងការខិតខំរក្សា សន្តិសុខ សុវត្ថិភាពជូនប្រជាជន ការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងការការពារធនធានធម្ម ជាតិនានា នៅក្នុងដែនដីគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោង
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញឆត្រយោងជំនាន់ ទី២៥ និងបិទវគ្គហ្វឹក ហ្វឺនបំប៉នជំនាញអាវុធB40-B41 អាវុធការពារអាកាសជំនាន់ទី២។ ពិធីបើកវគ្គហ្វឹកហ្វឺននេះ បានប្រព្រឹត្តទៅនៅ ទីបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោងលេខ៩១១ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-
នួន ជា និង ខៀវ សំផង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿង ០០២/០២
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហម គឺលោក នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០២/០២។ ដូចគ្នាទៅនឹងសំណុំរឿង០០២/០១ ជនជាប់ចោទទាំង២នេះ ក៏ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដូចគ្នាផងដែរ។ សូមបញ្ជាក់ថា សម្រាប់សំណុំរឿង ០០២/០២ នេះ នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចោទក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុដូចជា ការដ្ឋានការងារ និងសហករណ៍ ដូចជាសហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស ដូចជា មន្ទីរសន្តិសុខស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោម អំពីប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តចំពោះពុទ្ធសាសនិកជន និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។ …
-
កម្លាំងចម្រុះជាងមួយម៉ឺនបីពាន់នាក់ នឹងដាក់ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអ៊ុទូកនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារុថ អគ្គស្នងរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានលើកឡើងថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំក្រសួងបានត្រៀមកម្លាំងជាច្រើននាក់ ទាំងចំហរ និងសំងាត់ ក្នុងបុណ្យជាតិនេះ ខណៈព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅធំជាងឆ្នាំមុន។
-
រថយន្តធុនធំចុះស្ពានដាច់ហ្វ្រាំង បណ្តាលឲ្យបុករះរថយន្តខាងមុខ រងការខូចខាតយ៉ាងដំណំនៅគល់ស្ពានព្រះមុនីវង្សចាស់
ភ្នំពេញៈ រថយន្តដឹងទំនិញប្រភេទ៥តោនសង្ស័យដឹកលើសទម្ងន់ ចុះពីស្ពានព្រះមុនីវង្សចាស់ ជាន់ហ្វ្រាំងមិនសុីជ្រុលទៅបុករះរថយន្តចំនួន៤គ្រឿងរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ (ត្រើយខាងលិច) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
-
នគរបាលកម្ពុជា និងនគរបាលអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែរ
មន្ត្រីពង្រឹងការអនុវត្តច្បាប់កម្ពុជានិងសហរដ្ឋអាមេរិក បានជួបគ្នាក្នុងសប្តាហ៍នេះក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។ មន្ត្រីសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់ស្ថានទូតអាមេរិកប្រចាំ កម្ពុ ជា លោករ៉ះស្សឺល ជេ. បែស្ស និងមន្ត្រីតំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយអាមេរិក លោក ចន ឌី. វៀលសុន បានអញ្ជើញជួបអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍នេត សាវឿន នៅថ្ងៃទី១៥វិច្ឆិ កាឆ្នាំ២០១៨ ក្នុងជំនួបដាច់ដោយឡែកពីគ្នានៅអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។
-
STAR BALM ឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប ចូលរួមព្រឹត្តិការណ៍ Marathon នៅ Singapore
ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិត STAR BALM បានឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប គឺកីឡាករ ម៉ា វីរ៉ូ និងកីឡាការនី ហេង ម៉ីជូ ទៅចូលរួមព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅប្រទេស សិង្ហបុរី នាអំឡុងខែ ធ្នូខាងមុខនេះ ។ លោក ឌីក ជេនវ៉ាន់ ទីនតឺលេន ស្ថាបនិក ផលិត STAR BALM លើកឡើងថា ការជម្រុញខ្នាស់ខ្នែងបញ្ជូនអត្តពលិកកីឡាអត្តពលកម្មកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិលើកដំបូងនេះ គឺក្រុមហ៊ុនចង់ផ្តល់ឱកាសអោយអត្តពលិកកីឡាអត្តពលកម្មដែលមានសមត្ថភាពបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្តរជាតិ ។ ហើយអ្វីដែលជាគោលដៅច្បងរបស់ក្រុមហ៊ុនមួយទៀតនោះ គឺចង់ផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ច្បាស់ពីសារៈប្រយោជន៍នៃការលេងកីឡា គឺកីឡានាំមកនូវសុខភាព ។ ស្ថាបនិក ដែលបន្ថែមថា ការចូលរួមជួយលើកស្ទួយវិស័យកីឡានៅកម្ពុជា គឺជាយុទ្ធសាស្រ្តស្នូលរបស់ក្រុមហ៊ុន ដើម្បីជួយពន្លឿន និងរួមចំណែកអភិវឌ្ឍន៍កីឡានៅកម្ពុជា ឈានទៅរកការប្រកួតប្រជែងដោយគុណភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ការចូលរួមរបស់ STAR BALM ឧបត្ថម្ភវិស័យកីឡា វាក៍ជាចំណែកមួយជួយគាំទ្របង្កើនសក្តានុពលកីឡានៅកម្ពុជា ។ បន្ថែមលើនេះក្រៅពីការជួយឧបត្ថម្ភសម្ភារៈថវិកា…
-
អប្សរាណេត ១៥ វិច្ឆិកា ២០១៨
-
កិច្ចប្រជុំកំពូលអាស៊ាន៣ថ្ងៃបានបញ្ចប់នៅសឹង្ហបុរី ប្រទេសថៃនឹងក្លាយជាប្រធានថ្មីអាស៊ាន ឆ្នាំ២០១៩
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅក្នុងប្រទេសសឹង្ហបុរី បានធ្វើពិធីបិទបញ្ចប់ នៅរសៀលថ្ងៃទី១៥វិច្ឆិកានេះ។ ប្រធានថ្មីដឹកនាំការប្រជុំអាស៊ានសម្រាប់ឆ្នាំ២០១៩ បានធ្លាក់វេនដល់ប្រទេសថៃ ។ លោកនាយករដ្ឋមន្ត្រីលីសៀនលុង បានថ្លែងអរគុណចំពោះមេដឹកនាំក្នុងអាស៊ានទាំងអស់ដែលបានជួបជុំគ្នា ក្នុងពិធី៣ថ្ងៃចុងក្រោយនេះ។