-
អប្សរាណេត ១៥ វិច្ឆិកា ២០១៨
-
កិច្ចប្រជុំកំពូលអាស៊ាន៣ថ្ងៃបានបញ្ចប់នៅសឹង្ហបុរី ប្រទេសថៃនឹងក្លាយជាប្រធានថ្មីអាស៊ាន ឆ្នាំ២០១៩
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅក្នុងប្រទេសសឹង្ហបុរី បានធ្វើពិធីបិទបញ្ចប់ នៅរសៀលថ្ងៃទី១៥វិច្ឆិកានេះ។ ប្រធានថ្មីដឹកនាំការប្រជុំអាស៊ានសម្រាប់ឆ្នាំ២០១៩ បានធ្លាក់វេនដល់ប្រទេសថៃ ។ លោកនាយករដ្ឋមន្ត្រីលីសៀនលុង បានថ្លែងអរគុណចំពោះមេដឹកនាំក្នុងអាស៊ានទាំងអស់ដែលបានជួបជុំគ្នា ក្នុងពិធី៣ថ្ងៃចុងក្រោយនេះ។
-
អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ជាថ្មី ពីគម្រោងជួបគ្នាជាលើកទី២របស់លោកត្រាំ និង គីម ជុង អ៊ុន ប្រាកដជាមាននៅឆ្នាំ២០១៩
សហរដ្ឋអាម៉េរិក៖ ជាថ្មីម្តងទៀត អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឆ្នាំ២០១៩ ។
-
ថៃនឹងបន្តវេនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន
សិង្ហបុរី៖ នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី កាលពីម្សិលមិញ បានប្រគល់ញញួរឈើជានិម្មិតរូប ជាប្រធានអាស៊ានក្នុងឆ្នាំ២០១៩ ពោលគឺក្រោយពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ទើបត្រូវបានបិទបញ្ចប់នៅសិង្ហបុរី។
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី
បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនពោរពេញដោយភាពមមាញឹកនៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
-
សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការ
ភ្នំពេញ៖ ក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ២០១៨នេះ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន និងការរំលោភលើសេចក្តីទុកចិត្ត។
-
អភិបាលខេត្តបាត់ដំបង ជំរុញ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រយៈពេល៩ខែឆ្នាំ២០១៨ នៃរដ្ឋបាលឯកភាពខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង បានលើកឡើងថា ក្នុងនាមជាប្រធានអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ឯកឧត្តមនឹងមានវិធានការរឹតបន្តឹងម៉ឺងម៉ាត់បន្ថែមទៀត ពីអ្វីបានអនុវត្តកន្លងមកដែលទាក់ទិនក្នុងការត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តធុនធ្ងន់ ដែលកន្លងមកនេះ យើងបានអនុវត្តរួចមកហើយដូចជា ការចុះកាត់ទ្រុងឡានដែលខុសបទដ្ឋានបច្ចេកទេស ការបើកបរដោយគ្រឿងស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។
-
រដ្ឋាភិបាលអូស្ត្រាលីទម្លាក់ប្រាក់១,៤ពាន់លានដុល្លារអាម៉េរិក ជួយដល់សហគ្រាសខ្នាចតូច
អូស្ត្រាលី៖ រដ្ឋមន្ត្រីរតនាគាររបស់អូស្ត្រាលី Josh Frydenberg បានប្រកាសបញ្ចេញទឹកប្រាក់២ពាន់លានដុល្លារអូស្ត្រាលី ឬ ១,៤ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយដល់សហគ្រាសខ្នាតតូច តាមរយៈការផ្តល់មូលនិធិ កាត់បន្ថយការខ្ចីដើមពីធនាគារ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានហ្ស៊ីនហួរ នៅថ្ងៃសុក្រទី១៦ វិច្ឆិកា ២០១៨។
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនៅទីតំាងធ្វើតេស្តអាវុធថ្មីដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងបានចុះផ្សាយថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយដោយផ្ទាល់ ដើម្បីពិនិត្យមើលការធ្វើតេស្តអាវុធប្រភេទថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប។
-
សហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ជុំវិញករណីសម្លាប់អ្នកកាសែត ខាហ្សូកជី នៅប្រទេសតួកគី
សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិកបានធ្វើការប្រកាសដាក់ទណ្ឌកម្មលើជនជាតិអារ៉ាប៊ីសាអូឌីតចំនួន១៧នាក់ ដែលមានជាប់ទាក់ទិននឹងការស្លាប់របស់អ្នកកាសែត លោកចាម៉ាល់ ខាហ្សូកជី ក្នុងនោះរួមមានលោក Saud al-Qahtani ដែលជាអតីតជំនួយការកំពូលរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់។