-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ នៅស្រុកកែវសីមា ខេត្ដមណ្ឌលគិរី
មណ្ឌលគិរី៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិកសមាជិកា មន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើតជំងឺ ឬអ្នកផ្ទុកមេរោគអេដស៍ចំនួន១,៣៥៨គ្រួសារ ដែលមកពីឃុំចំនួន៣ ក្នុងស្រុកកែវសីមា។
-
កត្តាវិជ្ជមានពីរ មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតវាយសីថ្នាក់ជាតិឆ្នាំនេះ
ក្នុងពិធីបិទការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំ២០១៨ នៅទីលានកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិ នាព្រឹកមិញនេះ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំនេះ បច្ចេកទេសអាជ្ញាកណ្តាល ចៅក្រម និងក្រុមចូលរួម មានការកើនឡើងគួរឲ្យកត់សម្គាល់ កត្តាវិជ្ជមានពីរនេះ ធ្វើឲ្យសហព័ន្ធមានទំនុកចិត្តខ្ពស់ ឈានទៅសម្រេចគោលដៅ ក្នុងការដណ្តើមមេដាយមាស២គ្រឿង ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន៖ សាមគ្គីភាព និងសុខភាព ជាកត្តាសំខាន់បំផុតដើម្បីឈានទៅទទួលបានជោគជ័យ
ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រខែ ខាងមុខនេះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមគណៈអចិន្ត្រៃយ៍ចុះជួយស្រុកកៀនស្វាយ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានអញ្ជើញចូលរួមនៅក្នុងពិធីក្រុងពាលីទូក-ង នៅវត្តស្លាកែត ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
-
ភ្លើងឆេះព្រៃដ៏កំណាចនៅរដ្ឋកាលីហ្វ័រញ៉ា៖ ចំនួនអ្នកស្លាប់កើនដល់៥០នាក់ហើយ
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN របស់ចិនបានចេញផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងករណីភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងដល់៥០នាក់ហើយ ខណៈចំនួននេះ ត្រូវរំពឹងថា នឹងបន្តកើនឡើងថែមទៀត។ គិតត្រឹមយប់ថ្ងៃអង្គារ៍សប្តាហ៍នេះ ខេម ហ្វាយអឺ បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ៣៥ភាគរយប៉ុណ្ណោះ។
-
សហរដ្ឋអាម៉េរិកនៅតែគ្មានភ័ស្តុតាងចោទប្រកាន់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការសម្លាប់លោក ខាហ្សូកជី បើទោះជាមានខ្សែអាត់សំឡេងនៃការធ្វើឃាតក៏ដោយ
សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បានគូសបញ្ជាក់ថា ខ្សែអាត់សំឡេងនៃការធ្វើឃាតអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី គឺពុំមានភ័ស្តុតាងជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថា ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីន សាល់ម៉ាន់ មានជាប់ពាក់ព័ន្ធក្នុងរឿងនេះឡើយ។
-
បច្ច័យជាង៨៣លានរៀល ពីអង្គកឋិនសាមគ្គីរបស់អាជ្ញាធរជាតិព្រះវិហារ បានវេរប្រគេនវត្តមរតកតេជោបុរីស្វរៈ ខេត្តព្រះវិហារ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បច្ច័យប្រមាណជាង៨៣លានរៀល ដែលបានមកពីអង្គកឋិនទានសាមគ្គីរបស់ប្រធានអាជ្ញាធរជាតិព្រះវិហារ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដើម្បីដង្ហែទៅវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមាវត្តមរតកតេជោបុរីស្វរៈហៅ វត្តធម្មជាតិ ស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមការផ្ដួចផ្ដើមឡើងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី។
-
រុស្ស៊ីអះអាងថា សមយុទ្ធយោធារបស់អង្គការ NATO នៅប្រទេសន័រវែស មានចេតនាប្រឆាំងនឹងប្រទេសខ្លួន
រុស្ស៊ី៖ សូមរំលឹកថា សមយុទ្ធយោធាទ្រង់ទ្រាយធំ ទ្រីឌេន ជំាងឆើ របស់អង្គការណាតូ ត្រូវបានធ្វើឡើងនៅឯឈូងសមុទ្រ និងដែនដីរបស់ប្រទេសន័រវែស កាលពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកាកន្លងទៅ។ សមយុទ្ធយោធានេះមានការចូលរួមពីកងទ័ព៥០,០០០នាក់ មកពីប្រទេសចំនួន៣១ យន្ដហោះចម្បាំង ២៥០គ្រឿង នាវាចម្បាំង៦៥គ្រឿង និងរថពាសដែក ព្រមទាំងរថក្រោះ១០,០០០គ្រឿង។
-
ប្រមុខការទូតអ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក មិនអាចមានផលប៉ះពាល់ខ្លាំងទៅលើការនាំចេញប្រេងប្រទេសខ្លួនឡើយ
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាហ្វាដ ហ៊្សារីស បាននិយាយថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក នឹងមិនមានផលប៉ះពាល់ខ្លាំងលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ឡើយ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកាត់បន្ថយវាដល់ចំណុចសូន្យក៏ដោយ។
-
អធិការបតីអាល្លឺម៉ង់ចេញមុខគាំទ្រសំណើរបស់ប្រធានាធិបតីបារំាងក្នុងការបង្កើតកងទ័ពអឺរ៉ុប
អាល្លឺម៉ង់៖ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកគម្រោងបង្កើតកងទ័ពអឺរ៉ុប ជារឿងមាក់ងាយសហរដ្ឋអាម៉េរិកនោះ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺហ្គែល បានប្រកាសច្បាស់ៗថា អឺរ៉ុបត្រូវការកងទ័ពមួយពិតប្រាកដ។ ក្នុងកិច្ចប្រជុំសភាអឺរ៉ុបក្នុងទីក្រុង ស្ទ្រេតប៊ឺគ មេដឹកនាំអាល្លឺម៉ង់រូបនេះក៏ស្នើឱ្យបង្កើតក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប ដែលនឹងទទួលបន្ទុកគោលនយោបាយសន្តិសុខ និងការការពាររបស់ទ្វីបមួយនេះផងដែរ។ នៅចំពោះមុខសមា
-
គោលការណ៍ចំនួន៨ ត្រូវបានយកមកពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា
នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាឲ្យលោក ជំាង ហ្វេង សាង Jaing Feng Zhang នាយកផ្នែកកសិកម្ម និងបរិស្ថាននៃអាស៊ីបូព៌ារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំនៅលើចំណុចសំខាន់ៗមួយចំនួន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកសាងគម្រោងផែនការដល់ការអភិវឌ្ឍវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០។ តាមរយៈលទ្ធផលនៃការពិភាក្សាផ្លាស់ប្តូរយោបល់ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ដូចតទៅ៖ ទី១)ការធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងសន្តិសុខស្បៀង នៅកម្ពុជាប្រកបដោយបរិយាប័ន ដោយស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ទី២)ការអភិវឌ្ឍវិស័យកសិកម្ម ត្រូវធ្វើឡើងទៅតាមលទ្ធភាព និងសក្តានុភាពនៃគុណភាពដី និងទឹក ហើយនឹងប្រភេទដំណាំរួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យបានប្រាកដប្រជា គ្រប់គ្រាន់បម្រើដល់ការផលិត។ ទី៣)ការកសាងភាពជាដៃគូរវាងវិស័យឯកជនជាមួយកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។ ទី៤)ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាថ្មីនៃការដាំដុះ ការគ្រប់គ្រងដំណាំ និងការធ្វើយន្តូបនីយកម្មកសិកម្ម។ ទី៥)វិធានទប់ស្កាត់នូវសត្វចង្រៃ និងជំងឺឆ្លង ទាំងរុក្ខាជាតិ និងសត្វ។ ទី៦)ការគាំទ្រដល់ការស្រាវជ្រាវេពូជស្រូវ និងដំណាំ ការបន្សុតពូជ និងការគ្រប់គ្រងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។…