Category: ព័ត៌មាន

  • ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងជាម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់តូចផងដែរ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

  • នគរបាលខណ្ឌជ្រោយចង្វារឆ្មក់បង្ក្រាបបានជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់​

    នគរបាលខណ្ឌជ្រោយចង្វារឆ្មក់បង្ក្រាបបានជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់​

    ភ្នំពេញ៖​ លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផែនអន្តរាគន៍​ និងស្តីទីប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងអន្តរាគមន៍ក្នុងមូលដ្ឋានចុះឡោមព័ន្ធទីតាំងជួញដូរ​ និងចែកចាយគ្រឿងញៀន​មួយកន្លែង​ ដែលជាតំបន់ស្មុគស្មាញ ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន​២នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន​៦នាក់ ព្រមទាំងដកហូតវត្ថុតាងនូវសារធាតុញៀនចំនួន១៣កញ្ចប់ ជាប្រភេទម៉ាទឹកកកផងដែរ។

  • ប្រជាការពារភូមិតាឡីម្នាក់ ត្រូវមិត្តភក្ត្រចាក់ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់

    ប្រជាការពារភូមិតាឡីម្នាក់ ត្រូវមិត្តភក្ត្រចាក់ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់

    ភ្នំពេញ ៖  ប្រជាការពារភូមិតាឡីម្នាក់ ត្រូវបានជនដៃដល់ដែលត្រូវជាមិត្តភក្ត្រផឹកស៊ីជាមួយគ្នាចាក់ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ។

  • មូលនិធិព្រូដិនស៍ជួយសាងសង់ផ្ទះ៦ខ្នង និងជួសជុលអគារសិក្សា១ខ្នងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

    មូលនិធិព្រូដិនស៍ជួយសាងសង់ផ្ទះ៦ខ្នង និងជួសជុលអគារសិក្សា១ខ្នងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

    សៀមរាប៖ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយធ្វើឱ្យជីវភាពរស់នៅក្នុងសហគមន៍ងាយរងគ្រោះក្នុងអាស៊ី មូលនិធិព្រូដិនស៍ ជាមួយនឹងក្រុមហ៊ុនព្រូដិនសលកម្ពុជា សហការជាមួយអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ដើម្បីសាងសង់ផ្ទះចំនួន៦ខ្នង និងជួសជុលអគារសិក្សា១ខ្នង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រុមការងារស្ម័គ្រចិត្តប្រហែល៨០នាក់មកពីទីផ្សារចំនួន១៤ របស់ ក្រុមហ៊ុនព្រូដិនសលអាស៊ី បានចូលរួមក្នុងកម្មវិធីនេះ។

  • ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារ ទទួលអំណោយពីក្រសួងសុខាភិបាល ក្រោយរងគ្រោះទឹកជំនន់

    ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារ ទទួលអំណោយពីក្រសួងសុខាភិបាល  ក្រោយរងគ្រោះទឹកជំនន់

    ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ជាតំណាងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជា មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្តផងដែរ បាននាំយកអំណោសប្បុរសធម៌របស់ក្រសួងសុខាភិបាលចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់កន្លងទៅ នៅភូមិទាកទាម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

  • រថយន្តក្រឡុកស៊ីម៉ង់ត៍ផុងដីក្រឡាប់ ប៉ុន្តែសំណាងល្អគ្មានអ្នករបួស

    រថយន្តក្រឡុកស៊ីម៉ង់ត៍ផុងដីក្រឡាប់ ប៉ុន្តែសំណាងល្អគ្មានអ្នករបួស

    ភ្នំពេញ៖ រថយន្តហ៊ីណូ ប្រភេទដឹកបេតុងមួយគ្រឿង ពេលកំពុងបើកបរ ស្របពេលដែលភ្លៀងធ្លាក់ទឹកលិចផ្លូវ ស្មានមិនត្រូវ រអិលផុងដីមាត់ប្រឡាយក្រឡាប់ អ្នកបើកបរលូនចេញដោយសុវត្ថិភាព ដោយមិនមានអ្នករងរបួសទេ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

  • សាលាក្តីខ្មែរក្រហមគ្រោងប្រកាសសាលក្រម០០២ វគ្គ២

    សាលាក្តីខ្មែរក្រហមគ្រោងប្រកាសសាលក្រម០០២ វគ្គ២

     អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង០០២វគ្គ២ នៅប៉ុន្មានថ្ងៃ ខាងមុខនេះហើយក្រោយសវនាការរយៈពេលប្រមាណជិត៤ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋកម្មរបស់អតីត មេដឹកនាំខ្មែរក្រហមលោកនួនជានិងលោកខៀវសំផង។ នៅថ្ងៃនេះ កម្មវិធីអប្សរាណិត បានធ្វើកិច្ចសម្ភាសន៍ ផ្ទាល់ជាមួយនឹងប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហម គឺលោកនេត ភក្ត្រា។

  • ក្រុមហ៊ុនបរទេស២វិនិយោគផ្នែកសុខាភិបាលនិងរមណីយ៍ដ្ឋាន

    ក្រុមហ៊ុនបរទេស២វិនិយោគផ្នែកសុខាភិបាលនិងរមណីយ៍ដ្ឋាន

    ក្រុមហ៊ុនបរទេស២មកពីសហរដ្ឋអាមរិកនិងកូរេខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិ យោគធ្វើមជ្ឈមណ្ឌលវេជ្ជសាស្ត្រនិងគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ការចុះហត្ថ លេខាលើគម្រោងវិនិយោគទាំង២ធំៗនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២វិច្ឆិកាដោយមានការចូលរួមពីបណ្ឌិត ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន…ប្រធាន ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន យូឌីស៊ីអ៊ឹម លោក Albert Rau និងលោក លី ស៊ូហូ និងប្រធាន ក្រុមហ៊ុន ប៊ឺវែល ក្លូប៊ល B. Well Global Co., Ltd. ។

  • អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់អំពីឱកាសវិនិយោគរបស់កម្ពុជា

    អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់អំពីឱកាសវិនិយោគរបស់កម្ពុជា

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បានថ្លែងថា អ្នកវិនិយោគទុនជប៉ុន នឹងមានកាន់តែច្រើនឡើងចូលមក បណ្ដាក់ទុននៅកម្ពុជា បើសិនជាកម្ពុជានឹងធ្វើឲ្យប្រសើរឡើងថែមទៀតនូវវិស័យមួយចំនួន។ ប្រសាសន៍របស់ អនុរដ្ឋមន្ត្រី ក្រសួង ការបរទេស ជប៉ុនលោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុនក្នុងពេលដែល មានដំណើរទស្សនកិច្ចរបស់អគ្គនាយកដ្ឋានវិទ្យនិងទូរទស្សន៍អប្សរាក្នុងក្រុងតូក្យូនៃប្រទេសជប៉ុន។ លោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រាប់ទូរទស្សន៍អប្សរាថាបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាង២៥០ កំពុងវិនិយោគ នៅ ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា អាចនឹងអ្នកវិនិយោគជប៉ុនជាច្រើនចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាថែម ទៀត បើសិនកម្ពុជាអាចដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀតដូចជាតម្លៃអគ្គិសនីនោះជាដើម។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានថ្លែងកត់សម្គាល់ផងដែរនូវនយោបាយវិវត្តន៍កម្ពុជានិងដំណើរការលទ្ធិប្រជា ធិបតេយ្យ។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនជប៉ុនដែលគេមើលឃើញថាបានបណ្ដាក់ធុនធំ ជាងគេនៅប្រទេសកម្ពុ ជា គឺក្រុមហ៊ុន មីនីប៊ែរ ដែលផលិតគ្រឿងម៉ូទ័រអឡិចត្រូវនិច និងផ្សារទំនើន អ៊ីអនម៉ល។ តាមរបាយការក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៧ អ្នកទេសចរណ៍ ជប៉ុនមកទស្សនាកម្ពុជាមានជាង២សែននាក់។ ជប៉ុនជាប្រទេសមួយ ដែលបានតាំងចិត្តជួយកម្ពុជាលើការអភិវឌ្ឍន៍ប្រទេសដោយមិនលូកលាន់ក្នុងកិច្ចផ្ទៃក្នុង របស់កម្ពុជាឡើយបើទោះបីជាមានការញុះញង់ពីក្រុមអ្នកប្រឆាំងក្រៅប្រទេសក៏ដោយ។ គិតចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦ ប្រទេសជប៉ុនបានផ្ដល់ហិរញ្ញប្បទានទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្ប ទានសម្រាប់គម្រោងអភិវឌ្ឍន៍នានាដល់កម្ពុជា មានសរុបប្រមាណ៣ពាន់៤៨៣លានដុល្លារ អាមេរិក ដែលក្នុង នោះហិរញ្ញប្បទានឥតសំណងចំនួនមានប្រមាណ២ពាន់៤៦៣លានដុល្លារ អាមេ…

  • អប្សរាណេត ១៣ វិច្ឆិកា ២០១៨

    អប្សរាណេត ១៣ វិច្ឆិកា ២០១៨