-
គោលការណ៍ចំនួន៨ ត្រូវបានយកមកពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា
នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាឲ្យលោក ជំាង ហ្វេង សាង Jaing Feng Zhang នាយកផ្នែកកសិកម្ម និងបរិស្ថាននៃអាស៊ីបូព៌ារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំនៅលើចំណុចសំខាន់ៗមួយចំនួន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកសាងគម្រោងផែនការដល់ការអភិវឌ្ឍវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០។ តាមរយៈលទ្ធផលនៃការពិភាក្សាផ្លាស់ប្តូរយោបល់ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ដូចតទៅ៖ ទី១)ការធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងសន្តិសុខស្បៀង នៅកម្ពុជាប្រកបដោយបរិយាប័ន ដោយស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ទី២)ការអភិវឌ្ឍវិស័យកសិកម្ម ត្រូវធ្វើឡើងទៅតាមលទ្ធភាព និងសក្តានុភាពនៃគុណភាពដី និងទឹក ហើយនឹងប្រភេទដំណាំរួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យបានប្រាកដប្រជា គ្រប់គ្រាន់បម្រើដល់ការផលិត។ ទី៣)ការកសាងភាពជាដៃគូរវាងវិស័យឯកជនជាមួយកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។ ទី៤)ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាថ្មីនៃការដាំដុះ ការគ្រប់គ្រងដំណាំ និងការធ្វើយន្តូបនីយកម្មកសិកម្ម។ ទី៥)វិធានទប់ស្កាត់នូវសត្វចង្រៃ និងជំងឺឆ្លង ទាំងរុក្ខាជាតិ និងសត្វ។ ទី៦)ការគាំទ្រដល់ការស្រាវជ្រាវេពូជស្រូវ និងដំណាំ ការបន្សុតពូជ និងការគ្រប់គ្រងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។…
-
ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងជាម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់តូចផងដែរ ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
-
នគរបាលខណ្ឌជ្រោយចង្វារឆ្មក់បង្ក្រាបបានជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ទទួលផែនអន្តរាគន៍ និងស្តីទីប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងអន្តរាគមន៍ក្នុងមូលដ្ឋានចុះឡោមព័ន្ធទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដែលជាតំបន់ស្មុគស្មាញ ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន បានចំនួន២នាក់ និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ព្រមទាំងដកហូតវត្ថុតាងនូវសារធាតុញៀនចំនួន១៣កញ្ចប់ ជាប្រភេទម៉ាទឹកកកផងដែរ។
-
ប្រជាការពារភូមិតាឡីម្នាក់ ត្រូវមិត្តភក្ត្រចាក់ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់
ភ្នំពេញ ៖ ប្រជាការពារភូមិតាឡីម្នាក់ ត្រូវបានជនដៃដល់ដែលត្រូវជាមិត្តភក្ត្រផឹកស៊ីជាមួយគ្នាចាក់ចំនួន៣កាំបិតបណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ។
-
មូលនិធិព្រូដិនស៍ជួយសាងសង់ផ្ទះ៦ខ្នង និងជួសជុលអគារសិក្សា១ខ្នងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប
សៀមរាប៖ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយធ្វើឱ្យជីវភាពរស់នៅក្នុងសហគមន៍ងាយរងគ្រោះក្នុងអាស៊ី មូលនិធិព្រូដិនស៍ ជាមួយនឹងក្រុមហ៊ុនព្រូដិនសលកម្ពុជា សហការជាមួយអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ដើម្បីសាងសង់ផ្ទះចំនួន៦ខ្នង និងជួសជុលអគារសិក្សា១ខ្នង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រុមការងារស្ម័គ្រចិត្តប្រហែល៨០នាក់មកពីទីផ្សារចំនួន១៤ របស់ ក្រុមហ៊ុនព្រូដិនសលអាស៊ី បានចូលរួមក្នុងកម្មវិធីនេះ។
-
ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារ ទទួលអំណោយពីក្រសួងសុខាភិបាល ក្រោយរងគ្រោះទឹកជំនន់
ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ជាតំណាងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជា មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្តផងដែរ បាននាំយកអំណោសប្បុរសធម៌របស់ក្រសួងសុខាភិបាលចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៦០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់កន្លងទៅ នៅភូមិទាកទាម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
-
រថយន្តក្រឡុកស៊ីម៉ង់ត៍ផុងដីក្រឡាប់ ប៉ុន្តែសំណាងល្អគ្មានអ្នករបួស
ភ្នំពេញ៖ រថយន្តហ៊ីណូ ប្រភេទដឹកបេតុងមួយគ្រឿង ពេលកំពុងបើកបរ ស្របពេលដែលភ្លៀងធ្លាក់ទឹកលិចផ្លូវ ស្មានមិនត្រូវ រអិលផុងដីមាត់ប្រឡាយក្រឡាប់ អ្នកបើកបរលូនចេញដោយសុវត្ថិភាព ដោយមិនមានអ្នករងរបួសទេ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
-
សាលាក្តីខ្មែរក្រហមគ្រោងប្រកាសសាលក្រម០០២ វគ្គ២
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង០០២វគ្គ២ នៅប៉ុន្មានថ្ងៃ ខាងមុខនេះហើយក្រោយសវនាការរយៈពេលប្រមាណជិត៤ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋកម្មរបស់អតីត មេដឹកនាំខ្មែរក្រហមលោកនួនជានិងលោកខៀវសំផង។ នៅថ្ងៃនេះ កម្មវិធីអប្សរាណិត បានធ្វើកិច្ចសម្ភាសន៍ ផ្ទាល់ជាមួយនឹងប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហម គឺលោកនេត ភក្ត្រា។
-
ក្រុមហ៊ុនបរទេស២វិនិយោគផ្នែកសុខាភិបាលនិងរមណីយ៍ដ្ឋាន
ក្រុមហ៊ុនបរទេស២មកពីសហរដ្ឋអាមរិកនិងកូរេខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិ យោគធ្វើមជ្ឈមណ្ឌលវេជ្ជសាស្ត្រនិងគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ការចុះហត្ថ លេខាលើគម្រោងវិនិយោគទាំង២ធំៗនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២វិច្ឆិកាដោយមានការចូលរួមពីបណ្ឌិត ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន…ប្រធាន ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន យូឌីស៊ីអ៊ឹម លោក Albert Rau និងលោក លី ស៊ូហូ និងប្រធាន ក្រុមហ៊ុន ប៊ឺវែល ក្លូប៊ល B. Well Global Co., Ltd. ។
-
អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់អំពីឱកាសវិនិយោគរបស់កម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បានថ្លែងថា អ្នកវិនិយោគទុនជប៉ុន នឹងមានកាន់តែច្រើនឡើងចូលមក បណ្ដាក់ទុននៅកម្ពុជា បើសិនជាកម្ពុជានឹងធ្វើឲ្យប្រសើរឡើងថែមទៀតនូវវិស័យមួយចំនួន។ ប្រសាសន៍របស់ អនុរដ្ឋមន្ត្រី ក្រសួង ការបរទេស ជប៉ុនលោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុនក្នុងពេលដែល មានដំណើរទស្សនកិច្ចរបស់អគ្គនាយកដ្ឋានវិទ្យនិងទូរទស្សន៍អប្សរាក្នុងក្រុងតូក្យូនៃប្រទេសជប៉ុន។ លោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រាប់ទូរទស្សន៍អប្សរាថាបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាង២៥០ កំពុងវិនិយោគ នៅ ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា អាចនឹងអ្នកវិនិយោគជប៉ុនជាច្រើនចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាថែម ទៀត បើសិនកម្ពុជាអាចដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀតដូចជាតម្លៃអគ្គិសនីនោះជាដើម។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានថ្លែងកត់សម្គាល់ផងដែរនូវនយោបាយវិវត្តន៍កម្ពុជានិងដំណើរការលទ្ធិប្រជា ធិបតេយ្យ។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនជប៉ុនដែលគេមើលឃើញថាបានបណ្ដាក់ធុនធំ ជាងគេនៅប្រទេសកម្ពុ ជា គឺក្រុមហ៊ុន មីនីប៊ែរ ដែលផលិតគ្រឿងម៉ូទ័រអឡិចត្រូវនិច និងផ្សារទំនើន អ៊ីអនម៉ល។ តាមរបាយការក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៧ អ្នកទេសចរណ៍ ជប៉ុនមកទស្សនាកម្ពុជាមានជាង២សែននាក់។ ជប៉ុនជាប្រទេសមួយ ដែលបានតាំងចិត្តជួយកម្ពុជាលើការអភិវឌ្ឍន៍ប្រទេសដោយមិនលូកលាន់ក្នុងកិច្ចផ្ទៃក្នុង របស់កម្ពុជាឡើយបើទោះបីជាមានការញុះញង់ពីក្រុមអ្នកប្រឆាំងក្រៅប្រទេសក៏ដោយ។ គិតចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦ ប្រទេសជប៉ុនបានផ្ដល់ហិរញ្ញប្បទានទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្ប ទានសម្រាប់គម្រោងអភិវឌ្ឍន៍នានាដល់កម្ពុជា មានសរុបប្រមាណ៣ពាន់៤៨៣លានដុល្លារ អាមេរិក ដែលក្នុង នោះហិរញ្ញប្បទានឥតសំណងចំនួនមានប្រមាណ២ពាន់៤៦៣លានដុល្លារ អាមេ…