Category: ព័ត៌មាន

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកហៅរបាយការណ៍អំពីទីតាំងផលិតមីស៊ីលរបស់កូរ៉េខាងជើងថា ជាព័ត៌មានក្លែងក្លាយ

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកហៅរបាយការណ៍អំពីទីតាំងផលិតមីស៊ីលរបស់កូរ៉េខាងជើងថា ជាព័ត៌មានក្លែងក្លាយ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសង្កត់ទៅលើការរាយការណ៍ថា កូរ៉េខាងជើងមិនបានប្រកាសអំពីទីតាំងផលិតមីស៊ីលយ៉ាងហោចណាស់១៣កន្លែងផ្សេងទៀត ដោយលោកបានហៅការចុះផ្សាយនេះថា ជាព័ត៌មានក្លែងក្លាយ។

  • ពលរដ្ឋខ្មែរ៤នាក់ រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសម៉ាលី

    ពលរដ្ឋខ្មែរ៤នាក់ រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសម៉ាលី

    សេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោងនៅប្រទេសម៉ាលី ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវករ បើករថយន្តមួយគ្រឿង ចូលមូលដ្ឋានមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។ ក្នុងហេតុការណ៍នោះ បានបណ្តាលឱ្យភេរវករម្នាក់ ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងមនុស្ស១៤នាក់ផ្សេងទៀតរងរបួស។ ក្នុងចំណោមនោះ ក៏មាន ពលរដ្ឋខ្មែរ៤នាក់ដែលបម្រើការឱ្យអង្គការសហប្រជាជាតិរងរបួសផងដែរ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នោះ មិនមានគ្រោះថ្នាក់ ក្នុងហេតុការណ៍នោះឡើយ៕

  • កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន បានប្រារព្វពិធីបើកជាផ្លូវការហើយ

    កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន បានប្រារព្វពិធីបើកជាផ្លូវការហើយ

    កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ត្រូវបានប្រារព្ធបើកជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១៣វិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី។

  • ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ជំនួបពិភាក្សាការងារជាមួយអគ្គកុងស៊ុលវៀតណាមថ្មីប្រចាំខេត្តបាត់ដំបង

    ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ជំនួបពិភាក្សាការងារជាមួយអគ្គកុងស៊ុលវៀតណាមថ្មីប្រចាំខេត្តបាត់ដំបង

    នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមក្រមប្រឹក្សាខេត្ត និងលោកជំទាវ រួមនឹងឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៣ វិច្ឆកា ២០១៨ បានផ្តល់នូវកិច្ចជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឡេ ទន់ខាញ់ អគ្គកុងស៊ុលវៀតណាមថ្មី ប្រចាំខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី។

  • អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់អំពីឪកាសវិនិយោគរបស់កម្ពុជា

    អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់អំពីឪកាសវិនិយោគរបស់កម្ពុជា

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បានថ្លែងថា អ្នកវិនិយោគទុនជប៉ុន នឹងមានកាន់តែច្រើនឡើងចូលមក បណ្ដាក់ទុននៅកម្ពុជា បើសិនជាកម្ពុជានឹងធ្វើឲ្យប្រសើរឡើងថែមទៀតនូវវិស័យមួយចំនួន។ ប្រសាសន៍របស់ អនុរដ្ឋមន្ត្រី ក្រសួង ការបរទេស ជប៉ុនលោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុនក្នុងពេលដែល មានដំណើរទស្សនកិច្ចរបស់អគ្គនាយកដ្ឋានវិទ្យនិងទូរទស្សន៍អប្សរាក្នុងក្រុងតូក្យូនៃប្រទេសជប៉ុន។ លោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រាប់ទូរទស្សន៍អប្សរាថាបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាង២៥០ កំពុងវិនិយោគ នៅ ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា អាចនឹងអ្នកវិនិយោគជប៉ុនជាច្រើនចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាថែម ទៀត បើសិនកម្ពុជាអាចដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀតដូចជាតម្លៃអគ្គិសនីនោះជាដើម ។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានថ្លែងកត់សម្គាល់ផងដែរនូវនយោបាយវិវត្តន៍កម្ពុជានិងដំណើរការលទ្ធិប្រជា ធិបតេយ្យ។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនជប៉ុនដែលគេមើលឃើញថាបានបណ្ដាក់ធុនធំ ជាងគេនៅប្រទេសកម្ពុ ជា គឺក្រុមហ៊ុន មីនីប៊ែរ ដែលផលិតគ្រឿងម៉ូទ័រអឡិចត្រូវនិច និងផ្សារទំនើន អ៊ីអនម៉ល។ តាមរបាយការក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៧ អ្នកទេសចរណ៍ ជប៉ុនមកទស្សនាកម្ពុជាមានជាង២សែននាក់។ ជប៉ុនជាប្រទេសមួយ ដែលបានតាំងចិត្តជួយកម្ពុជាលើការអភិវឌ្ឍន៍ប្រទេសដោយមិនលូកលាន់ក្នុងកិច្ចផ្ទៃក្នុង របស់កម្ពុជាឡើយបើទោះបីជាមានការញុះញង់ពីក្រុមអ្នកប្រឆាំងក្រៅប្រទេសក៏ដោយ។ គិតចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦ ប្រទេសជប៉ុនបានផ្ដល់ហិរញ្ញប្បទានទាំងហិរញ្ញប្បទានឥតសំណងនិងឥណទានសម្ប ទានសម្រាប់គម្រោងអភិវឌ្ឍន៍នានាដល់កម្ពុជា មានសរុបប្រមាណ៣ពាន់៤៨៣លានដុល្លារ អាមេរិក ដែលក្នុង នោះហិរញ្ញប្បទានឥតសំណងចំនួនមានប្រមាណ២ពាន់៤៦៣លានដុល្លារ អាមេ រិកផងដែរ។ …

  • ព្រះមហាក្សត្រតែងតាំងអភិបាលថ្មីខេត្តត្បូងឃ្មុំ

    ព្រះមហាក្សត្រតែងតាំងអភិបាលថ្មីខេត្តត្បូងឃ្មុំ

    ព្រះមហាក្សត្រ បានចេញព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំងអភិបាលថ្មីខេត្តត្បូងឃ្មុំដើម្បីជំនួសអភិបាលចាស់ លោកលីឡេង។ យោងតាមព្រះរាជក្រិត្យចុះថ្ងៃទី១៣វិច្ឆិកាអភិបាលថ្មីដែលទទួលបានការត្រាស់បង្គាប់តែងតាំង គឺលោកជាម ច័ន្ទសោភ័ណ្ឌ។ យោងតាមក្រសួងមហាផ្ទៃពិធីតែងតាំងអភិបាលថ្មីខេត្តត្បូងឃ្មុំ នឹងគ្រោងរៀបចំ ធ្វើ នៅថ្ងៃទិ១៥វិច្ឆិកាវេលាម៉ោង៩ព្រឹកនៅសាលប្រជុំខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

  • សម្ដេចតេជោហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅសិង្ហបុរី

    សម្ដេចតេជោហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅសិង្ហបុរី

    សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងមេដឹកនាំបណ្តាប្រទេសអាស៊ាននានា បានស្ថិតក្នុងប្រទេសសឹង្ហបុរី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលជាកិច្ចប្រជុំចុងក្រោយបង្អស់របស់ប្រទេសសឹង្ហបុរីក្នុងនាមជាម្ចាស់ ផ្ទះសម្រាប់ឆ្នាំ២០១៨។ ក្រោយកិច្ចប្រជុំកំពូលនេះរួច ប្រទេសថៃ នឹងក្លាយជាប្រទេសម្ចាស់ផ្ទះបន្តសម្រាប់ធ្វើជា ប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៩។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងមានរយៈ ពេល៣ថ្ងៃរវាងពីថ្ងៃទី១៣ដល់១៥វិច្ឆិកា។ កិច្ចប្រជុំ៣ថ្ងៃនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវា នុវត្តន៍របស់អាស៊ាន» ដែលគេរំពឹងថានឹងអនុម័តផែនការទីក្រុង Smart អាស៊ានផងដែរ។ ក្នុងពិធីបើកនារសៀល ថ្ងៃទី១៣វិច្ឆិកានេះ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោកលីសៀនឡុងបានមានប្រសាសន៍ឡើងសម្តែងការស្វាគមន៍។

  • រដ្ឋសភាប្រជុំអនុម័តហិរញ្ញវត្ថុឆ្នាំ២០១៩

    រដ្ឋសភាប្រជុំអនុម័តហិរញ្ញវត្ថុឆ្នាំ២០១៩

    រដ្ឋសភាគ្រោងនឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី១៥វិច្ឆិកាសប្តាហ៍នេះ ដើម្បីពិភាក្សានិងអនុម័តលើសេច ក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាឆ្នាំទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ គួររំលឹកថាគណរដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២៦តុលា បានស្នើថវិកា ប្រមាណជាង២៤ទ្រីលានរៀល ដែលស្មើ នឹង៦ពាន់៧០០លានដុល្លារ សម្រាប់វិស័យគ្រប់គ្រងរដ្ឋទូទៅក្នុងឆ្នាំ ២០១៩។

  • ឯកឧត្តម នេត ភក្រ្តា៖ ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ដែលជំរុញកិច្ចសហប្រតិបត្តិការពីគ្រប់មជ្ឍដ្ឋាន ជាពិសេសការអភិវឌ្ឍប្រកបដោយនិរន្តភាព

    ឯកឧត្តម នេត ភក្រ្តា៖ ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ដែលជំរុញកិច្ចសហប្រតិបត្តិការពីគ្រប់មជ្ឍដ្ឋាន ជាពិសេសការអភិវឌ្ឍប្រកបដោយនិរន្តភាព

    ភ្នំពេញ ៖ ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ ដែលជំរុញកិច្ចសហប្រតិបត្តិការពីគ្រប់មជ្ឍដ្ឋាន ជាពិសេសការអភិវឌ្ឍប្រកបដោយនិរន្តភាព ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញតំណាងឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីបិទវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០១៨វគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ (កម្មវិធីទីក្រុងនិរន្តរភាព ជាជម្រើសតែមួយក្នុងការលើកកម្ពស់ សុខុមាលភាពសាធារណៈនៅកម្ពុជា) ដែលជាកិច្ចសហការគ្នារៀបចំដោយក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានស្ថាននីយ៍វិទ្យុនិងទូរទស្សន៍អប្សរា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

  • ជនបង្កគ្រោះថ្នាក់ចរាចរម្នាក់ ដែលបុករះចូលផ្ទះប្រជាពលរដ្ឋ នៅផ្លូវវេងស្រេង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១)

    ជនបង្កគ្រោះថ្នាក់ចរាចរម្នាក់ ដែលបុករះចូលផ្ទះប្រជាពលរដ្ឋ នៅផ្លូវវេងស្រេង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១)

    ជនបង្កគ្រោះថ្នាក់ចរាចរម្នាក់ ដែលបុករះចូលផ្ទះប្រជាពលរដ្ឋ នៅផ្លូវវេងស្រេង ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ហើយ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៨ ។ សូមបញ្ជាក់ថា កាលពីថ្ងៃថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩ និង ១៥នាទីព្រឹក ត្រង់ចំណុចមុខព្រះវិហាគ្រឹស្ទ លើផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រថយន្តធន់ធំមួយគ្រឿង បានបុករះ បណ្តាលឲ្យមនុស្ស រងរបួសធ្ងន់០២នាក់ ស្រាល០៣នាក់និងជាប់ចោទពីមូលហេតុ៖ បើកបររថយន្តលឿន ខ្ជីខ្ជា ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន ជនបង្កខាងលើ ត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ៕