-
រថយន្តក្រឡុកស៊ីម៉ង់ត៍ផុងដីក្រឡាប់ ប៉ុន្តែសំណាងល្អគ្មានអ្នករបួស
ភ្នំពេញ៖ រថយន្តហ៊ីណូ ប្រភេទដឹកបេតុងមួយគ្រឿង ពេលកំពុងបើកបរ ស្របពេលដែលភ្លៀងធ្លាក់ទឹកលិចផ្លូវ ស្មានមិនត្រូវ រអិលផុងដីមាត់ប្រឡាយក្រឡាប់ អ្នកបើកបរលូនចេញដោយសុវត្ថិភាព ដោយមិនមានអ្នករងរបួសទេ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
-
សាលាក្តីខ្មែរក្រហមគ្រោងប្រកាសសាលក្រម០០២ វគ្គ២
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង០០២វគ្គ២ នៅប៉ុន្មានថ្ងៃ ខាងមុខនេះហើយក្រោយសវនាការរយៈពេលប្រមាណជិត៤ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋកម្មរបស់អតីត មេដឹកនាំខ្មែរក្រហមលោកនួនជានិងលោកខៀវសំផង។ នៅថ្ងៃនេះ កម្មវិធីអប្សរាណិត បានធ្វើកិច្ចសម្ភាសន៍ ផ្ទាល់ជាមួយនឹងប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហម គឺលោកនេត ភក្ត្រា។
-
ក្រុមហ៊ុនបរទេស២វិនិយោគផ្នែកសុខាភិបាលនិងរមណីយ៍ដ្ឋាន
ក្រុមហ៊ុនបរទេស២មកពីសហរដ្ឋអាមរិកនិងកូរេខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិ យោគធ្វើមជ្ឈមណ្ឌលវេជ្ជសាស្ត្រនិងគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ការចុះហត្ថ លេខាលើគម្រោងវិនិយោគទាំង២ធំៗនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២វិច្ឆិកាដោយមានការចូលរួមពីបណ្ឌិត ស៊ាង ប៊ុនលាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន…ប្រធាន ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក្រុមហ៊ុន យូឌីស៊ីអ៊ឹម លោក Albert Rau និងលោក លី ស៊ូហូ និងប្រធាន ក្រុមហ៊ុន ប៊ឺវែល ក្លូប៊ល B. Well Global Co., Ltd. ។
-
អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់អំពីឱកាសវិនិយោគរបស់កម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បានថ្លែងថា អ្នកវិនិយោគទុនជប៉ុន នឹងមានកាន់តែច្រើនឡើងចូលមក បណ្ដាក់ទុននៅកម្ពុជា បើសិនជាកម្ពុជានឹងធ្វើឲ្យប្រសើរឡើងថែមទៀតនូវវិស័យមួយចំនួន។ ប្រសាសន៍របស់ អនុរដ្ឋមន្ត្រី ក្រសួង ការបរទេស ជប៉ុនលោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុនក្នុងពេលដែល មានដំណើរទស្សនកិច្ចរបស់អគ្គនាយកដ្ឋានវិទ្យនិងទូរទស្សន៍អប្សរាក្នុងក្រុងតូក្យូនៃប្រទេសជប៉ុន។ លោកណូរីកាស៊ូ ស៊ូហ្ស៊ុ បានប្រាប់ទូរទស្សន៍អប្សរាថាបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាង២៥០ កំពុងវិនិយោគ នៅ ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា អាចនឹងអ្នកវិនិយោគជប៉ុនជាច្រើនចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាថែម ទៀត បើសិនកម្ពុជាអាចដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀតដូចជាតម្លៃអគ្គិសនីនោះជាដើម។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានថ្លែងកត់សម្គាល់ផងដែរនូវនយោបាយវិវត្តន៍កម្ពុជានិងដំណើរការលទ្ធិប្រជា ធិបតេយ្យ។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនជប៉ុនដែលគេមើលឃើញថាបានបណ្ដាក់ធុនធំ ជាងគេនៅប្រទេសកម្ពុ ជា គឺក្រុមហ៊ុន មីនីប៊ែរ ដែលផលិតគ្រឿងម៉ូទ័រអឡិចត្រូវនិច និងផ្សារទំនើន អ៊ីអនម៉ល។ តាមរបាយការក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៧ អ្នកទេសចរណ៍ ជប៉ុនមកទស្សនាកម្ពុជាមានជាង២សែននាក់។ ជប៉ុនជាប្រទេសមួយ ដែលបានតាំងចិត្តជួយកម្ពុជាលើការអភិវឌ្ឍន៍ប្រទេសដោយមិនលូកលាន់ក្នុងកិច្ចផ្ទៃក្នុង របស់កម្ពុជាឡើយបើទោះបីជាមានការញុះញង់ពីក្រុមអ្នកប្រឆាំងក្រៅប្រទេសក៏ដោយ។ គិតចាប់តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦ ប្រទេសជប៉ុនបានផ្ដល់ហិរញ្ញប្បទានទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្ប ទានសម្រាប់គម្រោងអភិវឌ្ឍន៍នានាដល់កម្ពុជា មានសរុបប្រមាណ៣ពាន់៤៨៣លានដុល្លារ អាមេរិក ដែលក្នុង នោះហិរញ្ញប្បទានឥតសំណងចំនួនមានប្រមាណ២ពាន់៤៦៣លានដុល្លារ អាមេ…
-
អប្សរាណេត ១៣ វិច្ឆិកា ២០១៨
-
វៀតណាមនាំចេញកៅស៊ូបានជាង១,២លានតោន ក្នុងពេល១០ខែឆ្នាំ២០១៨កន្លងមកនេះ
វៀតណាម៖ ប្រទេសវៀតណាមបាននាំចេញកៅស៊ូជាង១,២លានតោន មានតម្លៃជិត១,៧ពាន់លានដុល្លារអាម៉េរិក អំឡុងរយៈពេល១០ ចាប់ពីខែមករា ដល់តុលា ២០១៨ កើនឡើង១៣,៤ភាគរយ ប៉ុន្តែចំណូលធ្លាក់ចុះ៧,៦ភាគរយទៅវិញ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ហ្ស៊ីនហួរ កាលពីម្សិលមិញ ដោយផ្អែកតាមរបាយការណ៍របស់សមាគមកៅស៊ូវៀតណាម។
-
ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតនៅវៀតណាម បោះទុនវិនិយោគជាង៣០លានដុល្លារអាម៉េរិក ចាប់ផ្តើមដំណើរការនាចុងឆ្នាំនេះ
វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមថ្មីមួយឈ្មោះថា Bamboo Airways ទើបតែទទួលបានអាជ្ញាប័ណ្ណ ហើយនឹងត្រូវចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការនាចុងឆ្នាំនេះ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channelnewsasia នៅថ្ងៃពុធនេះ។ Bamboo Airways បានសម្រេចបោះទុនប្រមាណ៧០០ពាន់លានដុង ឬ ៣០,៤លានដុល្លារ ជាមួយនឹងការបម្រើការហោះហើរថ្នាក់ជាតិ និងអន្តរជាតិចំនួន១០០ជើង ដោយផ្តោតសំខាន់លើការធ្វើដំណើរត្រង់ រវាងទីក្រុងជាច្រើននៅលើពិភពលោក និងទីតាំងទេសចរណ៍ល្បីៗនៅក្នុងប្រទេសវៀតណាម។ Bamboo Airways ត្រូវបានគេដឹងថាជាកម្មសិទ្ធិរបស់មហាសេដ្ឋីម្នាក់ ក្នុងប្រទេសវៀតណាម មានឈ្មោះថា Trinh Van Quyet ។
-
ចិនចាប់ផ្តើមឲ្យមនុស្សសប្បនិម្មិតអានព័ត៌មានប្រចាំថ្ងៃ មើលទៅដូចមនុស្សពិតៗ
ចិន៖ ទូរទស្សន៍រដ្ឋរបស់ចិន ហ្ស៊ីនហួរ បានចាប់ផ្តើមដំណើរការ ការអានព័ត៌មានដោយមនុស្សសប្បនិម្មិត ឬអ្នកអានព័ត៌មាន AI ឬ អ្នកអានព័ត៌មានដោយប្រើប្រាស់បញ្ញាខួរក្បាលសប្បនិម្មិត ដោយមានសំឡេងជាភាសាអង់គ្លេស និងភាសាចិនថ្មីៗនេះ។ អ្នកអានព័ត៌មាន AI ឈ្មោះ Zhang Zhao បានចាប់ផ្តើមអានព្រឹត្តិការណ៍ព័ត៌មាន តាមរយៈបច្ចេកវិទ្យា AI រួមបញ្ចូលជាមួយសំឡេង ដើម្បីឲ្យដូចជាការអានពិតៗ ដោយក្នុងវីដេអូនេះ អ្នកអានព័ត៌មាន AI បាននាំអារម្មណ៍ប្រិយមិត្តអ្នកទស្សនា ឲ្យទៅចាប់អារម្មណ៍លើមន្ត្រីម្នាក់នៃប្រទេសប៉ាណាម៉ា និងអ្នកជំនួញចិនដ៏ល្បី Jack Ma និយាយអ្វីមួយ។
-
មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុនពិភាក្សារឿងពាណិជ្ជកម្ម និងបញ្ហាកូរ៉េខាងជើងមុនកិច្ចប្រជុំ APEC
ជប៉ុន៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បាននិយាយថា ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន គឺជាវិធីដ៏ល្អបំផុត ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនបានធ្វើឲ្យផលិតផលសហរដ្ឋអាម៉េរិកមានឧបសគ្គ។
-
ទីប្រឹក្សាសន្តិសុខសហរដ្ឋអាម៉េរិកអះអាងថា ប្រទេសខ្លួនប្រឆាំងដាច់ខាតចំពោះសកម្មភាពយោធាឯកតោភាគីរបស់ចិននៅដែនសមុទ្រចិនខាងត្បូង
សិង្ហបុរី៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បាននិយាយថា ប្រទេសរបស់លោកជំទាស់ជាដាច់ខាតចំពោះការធ្វើសកម្មភាពយោធាឯកតោភាគីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈក្រុមមន្ត្រីអាម៉េរិកក៏បានព្រមានទីក្រុងប៉េកាំងឲ្យដករាល់មីស៊ីលដែលខ្លួនបានដំឡើងនៅលើទីប្រជុំកោះជម្លោះ ស្ព្រេតលី ផងដែរ។ ការលើកឡើងរបស់លោក ធ្វើឡើងនៅពេលថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងប្រទេសសិង្ហបុរី នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ហើយលោកថែមទាំងបានគូសបញ្ជាក់ទៀតថា សន្ទុះនៃការធ្វើសេរីភាពនាវាចរនៅក្នុងតំបន់ជម្លោះរបស់អាម៉េរិកបានកើនឡើង។ ការលើកឡើងនេះដែរ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមមន្ត្រីកំពូលអាម៉េរិក និងចិនបានជួបប្រជុំគ្នានៅក្នុងជំនួបទ្វេភាគីមួយ ជាទីដែលទីក្រុងប៉េកាំង បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់បញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងរបស់ខ្លួនមកកាន់តំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង និងបញ្ជៀសរាល់សកម្ម ភាពដែលអាចបំផ្លាញដល់អធិបតេយ្យភាពរបស់ចិន និងផលប្រយោជន៍សន្តិសុខ។ បើតាមសេចក្ដីថ្លែងការណ៍រួមចេញផ្សាយក្រោយជំនួបនេះ សហរដ្ឋអាម៉េរិក និងចិនបានឈានដល់ការឯកភាពគ្នា លើការប្ដេជ្ញាចិត្តមិនប្រឈមមុខដាក់គ្នាព្រមទាំងគាំទ្រដល់ការដោះស្រាយជម្លោះនៅតំបន់ជម្លោះដោយសន្តិវិធី៕