Category: ព័ត៌មាន

  • អ៊ីរ៉ង់សន្យាចែកចាយប្រេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន បើទោះបីជា ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ អនុប្រធានាធិបតីអ៊ីរ៉ង់លោក អេសាដ ចាហាន់ហ្គីរី បានគូសបញ្ជាក់ក្នុងថ្ងៃអង្គារ៍ ថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកបានធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ទទួលរងផល ប៉ះពាល់ក៏ពិតមែន ក៏ប៉ុន្តែទន្ទឹមគ្នានេះ រូបលោកបានសន្យាថា នឹងបង្កើនការចែកចាយប្រេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក៏ដូចជាចាត់វិធានការការពារប្រព័ន្ធធនាគាររបស់ខ្លួន ។អនុប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននឹងកំពុងព្យាយាមបញ្ឈប់ការនំាចេញគីមីឥន្ធនៈ ដែកថែប និងទង់ដែង ក៏ដូចជាខិតខំប្រឹងប្រែងបង្ទុចបង្អក់ដល់ការចរាចរកំពង់ផែ និងសេវាដឹកជញ្ជូនរបស់ប្រទេសអ៊ីរ៉ង់។ បន្ថែមលើនេះ សហរដ្ឋអាម៉េរិកក៏បានស្វះស្វែងកាត់បន្ថយការចែកចាយប្រេង ដែលជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលរបស់អ៊ីរ៉ង់ផងដែរ។ លោក ចាហាន់ ហ្គីរី បានសង្កត់ធ្ងន់ថា ការគាបសង្កត់បែបនេះ វានឹងក្លាយជាកំហុសមួយក្នុងការគិតថា សង្រ្គាមពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងមិនមានផលប៉ះពាល់ដល់អ៊ីរ៉ង់នោះឡើយ ហើយថា យើងនឹងធ្វើឲ្យប្រជាជនអាម៉េរិកដឹងនៅ ឆ្នាំនេះថា ពួកគេមិនអាចបញ្ឈប់ការលក់ប្រេងរបស់អ៊ីរ៉ង់បានឡើយ ។សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែឧសភា កន្លង ទៅនេះ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរង់ ព្រមទំាងដាក់ទណ្ឌកម្មរបស់ខ្លួនឡើងវិញ មិនតែប៉ុណ្ណោះ អាម៉េរិកថែមទំាងប្រាប់ដល់បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ បើមិនដូច្នោះ នឹងប្រឈមមុខជាមួយការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ៕

  • លោក នុត ពុធដារ៉ា ៖ ក្នុងពេលឆាប់ៗខាងមុខផ្លូវដីក្នុងខណ្ឌដង្កោនឹងលែងមានទៀតហើយ ដោយប្រែក្លាយទៅជាផ្លូវបេតុងទាំងអស់

    ភ្នំពេញ ៖ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខផ្លូវដីក្នុងខណ្ឌដង្កោនឹងលែងមានទៀតហើយ ដោយប្រែក្លាយទៅជាផ្លូវបេតុងទាំងអស់ បច្ចុប្បន្នយើងឃើញថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ភាគច្រើនគឺជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនឹងនេះ ពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ ក៏មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

  • សិក្ខាកាមចំនួន១០០នាក់ មកពីកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បានញ្ចប់វគ្គបំប៉នគ្រូបង្គោលការងារអប់រំចិត្តសាស្ត្រ ប្រកបដោយជោគជ័យ

    នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីបិទវគ្គបំប៉នគ្រូបង្គោលការងារអប់រំចិត្តស្ថិតសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក ។

  • សិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆមាសទី១ ទិសដៅឆមាសទី២ និងប្រកាសមុខងារនាយទាហាន នាយទាហានរង ការិយាល័យទី៥ កងទ័ពជើងគោក

    ឯកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ កងទ័ពជើងគោក ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆមាសទី១ ទិសដៅឆមមាសទី២ ឆ្នាំ២០១៨ និងប្រកាសតែងតាំងមុខងារ នាយទាហាន នាយទាហានរង ចំណុះការិយាល័យទី៥កងទ័ពជើងគោក ស្ថិតនៅខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

  • ភ្លើងសង្រ្គាមពាណិជ្ជកម្មនឹងផ្ទុះឡើងកាន់តែធំ ខណៈសហរដ្ឋអាម៉េរិកគ្រោងដំឡើងពន្ធ២០០ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀតលើទំនិញនាំចូលពីប្រទេសចិន

    សហរដ្ឋអាម៉េរិក៖ ភ្លើងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិនកាន់តែកើនឡើងកម្តៅ ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសពីគម្រោងដំឡើងពន្ធបន្ថែមទៀតលើផលិតផលនាំចូលពីរដ្ឋាភិបាលក្រុងប៉េកំាង ដែលមានទំហំទឹកប្រាក់ជាង២០០ពាន់លានដុល្លារយ៉ាងយូរនៅត្រឹមខែកញ្ញាខាងមុខនេះ ។ សេតវិមានបានឲ្យដឹងថា ការដំឡើងពន្ធ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតបទៅនឹងការធ្វើការពាណិជ្ជកម្មមិនស្មើភាពរបស់ចិន ហើយវានឹងត្រូវអនុវត្តន៍លើផលិតនាំចូលពីចិនច្រើនជាង៦.០០០មុខ ក្នុងនោះរួមមានផលិតផល ចំណីអាហារ រ៉ែ និងរបស់របរប្រើប្រាស់ដូចជាកាបូបយួរដៃជាច្រើន ។ ចំណែកឯ បណ្ដាក្រុមហ៊ុននៅក្នុងសហរដ្ឋអាម៉េរិកនឹងមានពេលរហូតដល់ខែសីហា ខាងមុខ ដើម្បីតវ៉ាមុននឹងការដំឡើងពន្ធនេះចូលជាធរមាន ។ ការប្រកាសពីគម្រោងដំឡើងពន្ធខាងលើនេះដែរ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរដំឡើងពន្ធ៣៤ពាន់លានដុល្លារដាក់គ្នាទៅវិញទៅមក និងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានថា នឹងដំឡើងពន្ធបន្ថែមប្រឆាំងនឹងចិន បើសិនជាទីក្រុងប៉េកាំងចាត់វិធានការសងសឹក៕

  • ឯកឧត្តម សៅ សារឿន ពិនិត្យទីតាំងសាងសង់សាលា អូរត្រាច ឃុំវ៉ារិន ខេត្តសៀមរាប

    យោងតាមការស្នើសុំអគារសិក្សា១ខ្នង របស់អ្នកគ្រូ ពៅ សន គ្រូបង្រៀននៅសាលាបឋមសិក្សា អូរត្រាច ភូមិអូរត្រាច តាមរយៈអាជ្ញាធរ ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប  ឯកឧត្ដម សៅ សារឿន  បានអញ្ជើញចុះពិនិត្យមើលទីតាំងដែលត្រូវកសាងអគារសិក្សាដែលផ្តល់ដោយប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំវ៉ារិន ។ អ្នកគ្រូ ពៅ សន បានបញ្ជាក់ថាដោយកំណើនសិស្សានុសិស្សមានចំនួនច្រើនទើបគណគ្រប់គ្រងសាលាបានសំផ្ទះប្រជាពលរដ្ឋដើម្បីឲ្យសិស្សចូលមក សិក្សារៀនសូត្រជាបណ្តោះអាសន្ន។ ដូច្នេះហើយទើបអាជ្ញាធរបានស្នើសំឯកឧត្ដម សៅ សារឿន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំវ៉ារិន ជួយកសាងអគារមួយខ្នងបន្ថែមទៀតដែលមានទីតាំងស្ថិតចំចំណុចកណ្តាលនៃភូមិអូរត្រាច ដើម្បីផ្តល់ភាពងាយស្រួលដល់ក្មួយៗសិស្សានុសិស្សធ្វើដំណើរមកសិក្សារៀនសូត្រ។

  • បន្តោងសោ ស្បែកជើងកីឡា រាប់រយពីវីតាល់ នឹងចែកជូនតាមរយៈទូរភេសជ្ជៈ វេទមន្តនៅផ្សារ ទំនើបអ៊ីអន១ សម្រាប់អតិថិជន ជាអ្នកស្នេហាលើវិស័យកីឡា

    (ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វីតាល់ បានផ្ដួចផ្ដើមនូវកម្មវិធីចែកបន្តោងសោ ស្បែកជើងកីឡា នៅក្នុងប្រូម៉ូសិនថ្មី «Vital Football Lovers» សម្រាប់អតិថិជន ជាអ្នកស្នេហាលើវិស័យកីឡា។ កម្មវិធីប្រូម៉ូសិននេះ មានភ្ជាប់មកជាមួយ ការរចនាកេសថ្មី ដែលមានលក្ខណៈ រឹងមាំជាងមុន ស៊ីវីល័យ និងធ្វើឲ្យបរិស្ថាន កាន់តែប្រសើរផងដែរ។

  • ខួបអនុស្សាវរីយ៍លើកទី២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងប្រារព្ធពិធីអបអរសាទរ នៅទី១៤ ខែកក្កដា នៅខេត្តស្វាយរៀង

    ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងសេចក្ដីប្រកាសពត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងទៀតថា ពិធីនេះ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ជាមួយគ្នានេះ កងរាជអាវុធហត្ថ ដែលចូលរួមក្នុងធិពីអបអរសាទរខួបអនុស្សាវរីយ៍ មានចំនួន៨០០នាក់ ហើយកងរាជអាវុធហត្ថទាំងអស់នេះ នឹងចល័តពីសាលាកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ទៅកាន់ខេត្តស្វាយរៀង ដោយចេញដំណើរចេញនៅយប់ថ្ងៃទី១២ ខែខែកក្កដា ឆ្នាំ២០១៨៕

  • គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់បាក់ដី នៅប្រទេសជប៉ុន បន្តកើនឡើងដល់១៧៩នាក់ហើយ

    ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះបំណាក់ដី និងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លំាង នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានបន្តកើនឡើងដល់១៧៩នាក់ និង៥៦នាក់ទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។ ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះធ្ងន់ជាងគេ ដោយមានមនុស្ស៦០នាក់បានស្លាប់។

  • គ្រូបារាំង លោក Deschamps រីករាយពេលឃើញ Henry អតីតកីឡាករបាល់ទាត់បារាំង ក្នុងឋានៈគ្រូជំនួយរបស់ប៊ែលហ្សិក ក្នុងជំនួប បារាំង និង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018នេះ

    គ្រូបារាំង លោក Deschamps រីករាយពេលឃើញ Henry អតីតកីឡាករបាល់ទាត់បារាំង ក្នុងឋានៈគ្រូជំនួយរបស់ប៊ែលហ្សិក ក្នុងជំនួប បារាំង និង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018នេះ

    លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថា រីករាយដែលបានឃើញអតីតកីឡាករបាល់ទាត់បារាំង Thierry Henry ក្នុងជំនួប បារាំង នឹង ប៊ែលហ្ស៊ិក នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 ។  គួររំលឹកថា Thierry Henry លេងឱ្យក្រុមជម្រើសជាតិបារាំងនៅ World Cup បាន៤ដង និងស៊ុតបញ្ចូលទី៥១គ្រាប់ ក្នុងការបង្ហាញខ្លួន១២៣ប្រកួត ហើយរយៈពេល២ឆ្នាំចុងក្រោយនេះ អតីតកីឡាករឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal បានក្លាយគ្រូជំនួយរបស់ក្រុមបែលហ្ស៊ិក ។ លោក Didier Deschamps ថ្លែងក្នុងសន្និសីទសារព័ត៌មានថា “ក្រុមបាល់ទាត់ បែលហ្ស៊ិក លេងបានល្អ ទាំងតំបន់ប្រយុទ្ធ និងតំបន់ការពារ ពញរមទាំងមានស្មារតីលេងជាក្រុមខ្ពស់ ពិសេសពួកគេមាន Thierry Henry ជាគ្រូជំនួយទៀត ទោះបែលហ្ស៊ិកមិនធ្លាប់ឈ្នះ World Cup ក៏ដោយ ។ ប៉ុន្តែយ៉ាងណាក្រុមលោកដែលធ្លាប់ឈ្នះ World Cup…