-
យុវជនបាល់ទាត់ថៃទាំង ១២ នាក់ និង គ្រូបង្វឹកម្នាក់ ដែលបានជាប់ក្នុងរូងភ្នំថាំលួងប្រទេសថៃ ត្រូវបានសង្គ្រោះចេញមកក្រៅប្រកបដោយជោគជ័យ
ឈៀវរ៉ៃ ប្រទេសថៃ៖ ក្មេងៗទាំង ១២ នាក់ មកពីក្រុមបាល់ទាត់ដែលមានរហ័សនាមថា ជ្រូកព្រៃ រួមជាមួយនឹងគ្រូបង្វឹករបស់ពួកគេ ត្រូវបានជួយសង្រ្គោះយកចេញពីរូងភ្នំដោយជោគជ័យហើយនៅល្ងាចថ្ងៃអង្គារទី ១០ ដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានជាប់ក្នុងរូងភ្នំដ៍ស្មុកស្មាញដែលពោរពេញដោយទឹកជំនន់ពោរពាស ច្រើនជាងពីរសប្តាហ៍មកហើយនោះ។
-
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បំពាក់ ឋានន្តរស័ក្កិដល់នាយ និងពលទាហានចំនួន៣៨២នាក់ ក្នុងទិសទី១ប្រាសាទព្រះវិហារ
ព្រះវិហារ: នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៣៨២នាក់ ក្នុងទិសទី១ប្រាសាទប្រាសាទព្រះវិហារ ត្រូវបានបំពាក់ឋានន្តរស័ក្កិជូននៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុទ្ធវិធីទ័ពព្រៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងអគារមហោស្រប ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
-
មនុស្សសរុប១១នាក់ហើយ ត្រូវបានរំដោះចេញពីរូងភ្នំថាំលួង ខណៈនៅសល់តែ០២នាក់ទៀតប៉ុណ្ណោះ
ក្មេងៗសរុប ១១នាក់ហើយ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ មកដល់ក្រៅហើយ នាល្ងាចថ្ងៃទី៣ នៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃអង្គារទី១០ ខែកក្កដា ឆ្នាំ២០១៨។
-
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨
-
អភិបាលខណ្ឌឫស្សីកែវ ប្រកាសបំពាក់អំពូលភ្លើងសឡា LED ចំនួន១០០ ដើម្បីបំភ្លឺផ្លូវ ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ក្រោយទទួលសំណូមពរពលរដ្ឋ ក្នុងការរក្សាសន្តិសុខ
(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រកាសគ្រោងនឹងបំពាក់អំពូលភ្លើងសឡា LED ចំនួន១០០អំពូល ដែលមានតម្លៃជាង១ម៉ឺនដុល្លារ ក្នុងពេលឆាប់ៗនេះ នៅតាមបណ្ដាផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ខណ្ឌឫស្សីកែវ ដែលងងឹត ដើម្បីបំភ្លឺផ្លូវ ក្នុងកិច្ចការរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្រោយទទួលបានសំណូមពរ និងតម្រូវការចាំបាច់ចំពោះមុខ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
-
ក្រុមហ៊ុន សាមសុង ស្វែងរកឃើញអតិថិជនមានសំណាងជាច្រើនរូប ក្រោយការចាប់រង្វាន់ពីកម្មវិធី មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង
ភ្នំពេញ៖ បន្ទាប់ពីកម្មវិធី ”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” ត្រូវបានបព្ចាប់ តំណាងក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ស្វែងរកម្ចាស់រង្វាន់ម៉ូតូហុងដា Zoomer X មួយគ្រឿង ទូទឹកកក២គ្រឿង ទូរទស្សន៍២គ្រឿង ម៉ាស៊ីនត្រជាក់១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត ដែលពិធីនេះ ធ្វើឡើងនៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុងនៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៨នេះ ។
-
បុរសកម្មករបូមខ្សាច់ក្រុមហ៊ុនធី គីមលាង ឆក់ខ្សែភ្លើងស្លាប់ តែក្រុមហ៊ុនមិនទទួលខុសត្រូវ
ភ្នំពេញ ៖ បុរសជាកម្មករបូមខ្សាច់របស់ក្រុមហ៊ុន ធី គីមលាង មិនប្រយ័ត្នដកឌុយចេញពីព្រីភ្លើងបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ។ ហេតុការនេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ ២០១៨ នៅចំណុចសាឡង់បូមខ្សាច់មាត់ទន្លេ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះមានឈ្មោះ ឡា យុំាងថាវ ជនជាតិវៀតណាម ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកម្មករបូមខ្សាច់របស់ក្រុមហ៊ុនធី គីមលាង ស្នាក់នៅបន្ទប់ជួលផ្លូវលំ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
-
ពេលឡើងទៅដាស់ ទើបដឹងថាម្តាយបានស្លាប់បាត់ទៅហើយ
កំពង់ធំៈ ស្រ្តីម្នាក់បានដេកស្លាប់ ដោយពុំដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយសារតែព្រឹកឡើងទើបដឹងថាស្លាប់ បន្ទាប់ពីកូនដាស់មិនងើប។ វរសេនីយ៍ឯក ចាក ច័ន្ទរ៉េត បានឲ្យដឹងថា ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើល ម៉ោងដឹង៨.៣០នាទី ត្រូវនឹងថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨នៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះ ដែលដេកស្លាប់ឈ្មោះ តាល់ រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករធ្វើស្រែចម្ការ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នរដ្ឋបាលឃុំផាន់ញើម អាជ្ញាធរភូមិបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ឆ័យសាកសព ហើយក៏មិនប្រទះស្នាកស្នាម អ្វីគួរឲ្យគត់សម្គាល់ឡើយ ទើបសណ្ឋានជំហានដំបូង ថាស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារជំងឺឡើងឈាម (គាំងបេះដូង) ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។ ឈ្មោះ ហ៊ាន សារិន អាយុ៣០ឆ្នាំ ភេទប្រុស ត្រូវជាកូនបង្កើតបានបំភ្លឺថា «ម្ដាយរបស់ខ្ញុំមានជំងឺឡើងឈាម។ នៅល្ងាចថ្ងៃកើតហេតុ ក្រោយពេលបាយរួច ម្ដាយគាត់បានចូលសម្រាក លុះដល់ម៉ោងប្រហែល៣ទើបភ្លឺ មេឃធ្លាក់ភ្លៀង កូនខ្ញុំបាទបានយំ ពេលនោះម្ដាយខ្ញុំបាទបានស្រែកហៅខ្ញុំឲ្យមើលកូនម្ដេចបានវាយំ ហើយលឺសំឡេងគាត់ក្អក ៣.៤ដង ក៏ដេកបន្តទៀត។…
-
ចំណាប់អារម្មណ៍ទស្សនិកជន, ភ្លាសាច់គោអាំង,អាម៉ុកដូងខ្ចីត្រីតុកកែខ្លា, Apsara TV
-
អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណាដែលដឹកនាំប្រទេសមានការរីកចម្រើន
ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គ្មានអ្នកណាស្រឡាញ់ខ្មែរជាងខ្មែរយើងនោះទេ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានរឹងមាំតាមរយៈការសម្រេចចិត្តដោយធ្វើការពិចារណាឲ្យបានត្រឹមត្រូវមុននឹងគូសនៅលើសន្លឹកឆ្នោត។ នេះជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសដែលលោកអភិបាលខណ្ឌ និងលោកសារិន វណ្ណា ប្រធានមន្ទីរនគរូបនីយកម្មសំណង់ សូរិយោដី និងភូមិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់អចលនៈទ្រព្យចំនួន១៣០៥ក្បាលដី កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី នៅក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។