Category: ព័ត៌មាន

  • រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃ សន្យាសហការជាមួយក្រុមអ្នកជំនាញមកពីចិន ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ក្រោយសោកនាដកម្មលិចទូក ទេសចរណ៍នៅកោះភូកេត

    រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃ សន្យាសហការជាមួយក្រុមអ្នកជំនាញមកពីចិន ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ក្រោយសោកនាដកម្មលិចទូក ទេសចរណ៍នៅកោះភូកេត

    ថៃ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ លោក វីរ៉ាសាក់ ខោវស៊ូរ៉ាត់ បានអះអាងថា រដ្ឋាភិបាលថៃសន្យានឹងចូលរួមបំពេញការងារយ៉ាងជិតស្និទជាមួយក្រុមអ្នកជំនាញស្រាវជ្រាវចិន ដើម្បីខិតខំព្យាយាមស្វែងរកមនុស្សដែលកំពុងបាត់ខ្លួនបន្ថែមទៀត ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលចំនួនមនុស្សស្លាប់ ក្នុងករណីលិចទូកដឹកភ្ញៀវទេសចរណ៍ចិននៅដែនសមុទ្រកោះភូកេត ភាគខាងត្បូង ប្រទេសថៃ ចាប់តំាងពីថ្ងៃព្រហស្បតិ៍្ត សប្តាហ៍មុននេះ បានបន្តកើនឡើងដល់៤២ នាក់ និង១៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ អភិបាលខេត្តភូកេត លោក ណូរ៉ាផាត់ ផ្លូដស៊ីង បានឲ្យដឹងថា អាជ្ញាធរថៃ បានរកឃើញសាកសពចំនួន៥នាក់ថែមទៀតនៅជាប់ក្នុងទូកទេសចរណ៍ ហ្វឺនិច ដែល បានលិចទៅជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រទៅក្រោមបាតសមុទ្រ ដោយសារតែ ខ្យល់ព្យុះ និងរលកបោកបក់ ហើយនាពេលរសៀលនេះ ពួកគេ រួមជាមួយក្រុមអ្នកសង្រ្គោះចិនបានរកឃើញសាកសព៣នាក់ទៀតនៅក្នុងទូក ។

  • ក្រុមអ្នកជួយសង្គ្រោះកំពុងបើកប្រតិបត្តិការមុជទឹកសាជាថ្មីម្តងទៀត ដើម្បីនាំយកក្មេងៗដែលនៅសេសសល់ពីក្នុងរូងភ្នំថាំលួង ចេញមកខាងក្រៅ

    ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងនាំគ្នាបើកប្រតិបត្តិការមុជទឹកសាជាថ្មីម្តងទៀត ដើម្បីនាំយកក្មេងៗដែលនៅសេសសល់ក្នុងរូងភ្នំថាំលួង ចេញមកខាងក្រៅ។ ប្រតិបត្តិការជួយសង្គ្រោះជាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្មេងៗចំនួន៤នាក់ក្នុង ចំណោម១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ទៀត ត្រូវបាននាំមកចេញក្រៅពីរូងភ្នំថាំលួង ប្រកបដោយជោគជ័យ ៕

  • ចំនួនអ្នកស្លាប់កើនឡើងដល់១១២នាក់ និងបាត់ខ្លួន៧៨នាក់ ដោយសារគ្រោះ ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសជប៉ុន

    ចំនួនអ្នកស្លាប់កើនឡើងដល់១១២នាក់ និងបាត់ខ្លួន៧៨នាក់ ដោយសារគ្រោះ ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសជប៉ុន

    ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅឯតំបន់ភាគខាងលិចប្រទេសជប៉ុន បន្តកើនឡើងដល់១១២នាក់ របួសធ្ងន់៣នាក់ និង៧៨នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ត សប្តាហ៍មុន រហូតមកទល់ថ្ងៃច័ន្ទ នេះ ។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចចិត្តលុបចោលគម្រោងបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសប៊ែលហ្ស៊ិក បារំាង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីស្វះស្វែងរកមធ្យោបាយដោះស្រាយទំហំនៃការខូតខាត ដែលបានបង្កឡើងដោយសារតែជំនន់ទឹកភ្លៀងដ៏អាក្រក់វាយប្រហារភាគខាងលិចប្រទេស ។ អាជ្ញាធរជប៉ុនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនទំនងជាបន្តកើនឡើងបន្ថែមទៀត ខណៈទំហំនៃការខួចខាតនៅមិនទាន់សន្និដ្ឋានបាននៅឡើយទេ ហើយក្រៅពីជីវិតមនុស្ស ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជា៖ ស្ពាន និង ថ្នល់ ព្រមទាំងផ្ទះ សម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរ។សូមជម្រាបថា ខេត្តហ៊ីរ៉ូស៊ីម៉ា ជាតំបន់រងគ្រោះធ្ងន់ជាងគេ ដោយមានមនុស្ស៤៤នាក់ស្លាប់ ហើយខេត្តអេហៃមេ មានមនុស្សស្លាប់២៣នាក់ ខណៈខេត្តអូកាយ៉ាម៉ា ហ៊ីយ៉ូកុ ក្យូតុ ស៊ីហ្គា ហ្វូគូអូកា កូជិ ជីហ្វូ យ៉ាម៉ាគូជិ សាហ្គា…

  • កម្មកររោងចក្រដេស្បែកជើងនៅស្រុកត្រាំកកក់ ជាង៣រយនាក់បានដួលសន្លប់ជាបន្តបន្ទាប់

    តាកែវ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ២០១៨ នេះ មានករណីកម្មកររោងចក្រជាង២រយនាក់បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រផលិតស្បែកជើង ប៉ុនតឹស ហ្វ៊ូតវែរ ដែលមានទីតាំងនៅភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងករណីកម្មកររោងចក្រដួលសន្លប់នេះ មកទល់ពេលមានចំនួន ៣៣១នាក់ហើយ ក្នុងនោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ នៅក្នុងស្រុក និងក្នុងក្រុងដូនកែវ ។ លោកបានបន្តថា តាមការសន្និដ្ឋានជាជំហានដំបូង គឺនៅមុនពេលកើតហេតុនៃការណ៍ដួលសន្លប់នោះ គឺមានកម្មករម្នាក់បានកាប់ស្បែកជើងត្រូវចំដៃខ្លួនឯង ពេលនោះក៏កើតជាការស្រែកឆោរឡោ ពេញក្នុងអគាររោងកច្រតែម្តង ភ្លាមនោះក៏មានកម្មករដួលសន្លប់ ជាបន្តបន្ទាប់ ហើយអ្នកខ្លះរត់ចេញមកក្រៅអគារ ។

  • គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ចេញពីផ្លូវនៅប្រទេសទួរគី បណ្តាលឲ្យមនុស្សស្លាប់កើនដល់២៤នាក់ និងរបួស៧៣នាក់

    គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ចេញពីផ្លូវនៅប្រទេសទួរគី បណ្តាលឲ្យមនុស្សស្លាប់កើនដល់២៤នាក់ និងរបួស៧៣នាក់

    ទួរគី៖ ឧបនាយករដ្ឋមន្ត្រីទួរគីលោក រ៉េសិព អាកដាក បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រហូតមកទល់ពេលនេះ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុរថភ្លើងរអិលធ្លាក់ចេញពីផ្លូវកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នៅភាគពាយ័ព្យប្រទេស បានបន្តកើនឡើងដល់២៤នាក់ និង៧៣នាក់ផ្សេងទៀតទទួលរងរបួស ។ អភិបាលខេត្ត ទែគឺដាក លោក ម៉េម៉េត សីឡាន បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះ កើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យរអិល។ លោកបន្តថា រថភ្លើងនេះ មានគោលដៅធ្វើដំណើរចេញពីខេត្តអេដឺណេ ស្ថិតនៅក្បែរព្រំដែនរវាងទួរគី និងប៊ុលហ្ការី ហើយក៏ជាផ្លូវឆ្ពោះទៅកាន់ទីក្រុងអ៊ីស្ដង់ប៊ុលផងដែរ។

  • អគ្គីភ័យកំពុងតែឆាបឆេះរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

    នៅវេលម៉ោង២ និង១០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ មានអគ្គីភ័យមួយកំពុងតែឆាបឆេះរោងចក្រនៅក្នុងដំបន់សេដ្ឋកិច្ចពិសេស ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ យ៉ាងសន្ធោរសន្ធៅ ។ ខណៈពេលនេះដែរ សមត្ថកិច្ចកំពុងតែប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងធ្វើការបាញ់ពន្លត់យ៉ាងញប់ដៃញាប់ជើងផងដែរ ។ ភ្ងាក់ងារសារព័ត៌មានយើងនៅមិនទាន់ដឹងពីមូលហេតុបង្កឲ្យមានការឆាបឆេះនេះ និងមានអ្នករងរបួសនៅឡើយទេ ហើយក្រុមការងារយើងនឹងធ្វើព័ត៌មានលម្អិតនៅពេលក្រោយបន្តទៀត៕

  • នាយករដ្ឋអ៊ីស្រាអ៊ែលនឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី ដោយផ្តោត សំខាន់ក្នុងការទាមទារឲ្យអ៊ីរ៉ង់ដកកងទ័ពចេញពីប្រទេសស៊ីរី

    នាយករដ្ឋអ៊ីស្រាអ៊ែលនឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី ដោយផ្តោត សំខាន់ក្នុងការទាមទារឲ្យអ៊ីរ៉ង់ដកកងទ័ពចេញពីប្រទេសស៊ីរី

    អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា រូបលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នៅក្នុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយផ្តោតសំខាន់លើបញ្ហាវត្តមានកងកម្លំាងរបស់អ៊ីរ៉ង់នៅ លើទឹកដីស៊ីរី ។ ថ្លែងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចំាសប្តាហ៍ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាន គូសបញ្ជាក់ថា អ៊ីស្រាអ៊ែលនឹងមិនអត់ឱន ចំពោះការបង្កើតយោធារបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ និងការប៉ះបោររបស់ពួកគេនៅក្នុងតំបន់ណាមួយនៃប្រទេសស៊ីរីឡើយ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលរូបនេះថែមទំាងនិយាយទៀតថា លោកនឹងទាមទារឲ្យរដ្ឋាភិបាលស៊ីរី ក៏ដូចជាកងទ័ពស៊ីរីពិនិត្យយ៉ាងតឹងរឹងនូវកិច្ចព្រម ព្រៀងមួយ ដោយសំដៅទៅកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថលេខារវាង អ៊ីស្រាអ៊ែល និងស៊ីរី ក្នុងអំឡុងសង្គ្រាមអារ៉ាប់ និងអ៊ីស្រាអ៊ែលកាលពីឆ្នាំ១៩៧៣ ។

  • នាយករដ្ឋមន្ត្រីចិនធ្វើដំណើរទៅដល់ប្រទេសអាល្លឺម៉ង់ហើយ ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តររដ្ឋាភិបាល

    អាល្លឺម៉ង់៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ហើយ ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តររដ្ឋាភិបាលលើកទី៥ រវាងចិន និងអាល្លឺម៉ង់ ដែលនេះគឺជាការបំពេញទស្សនកិច្ចផ្លូវការមួយរបស់លោកមកកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ។

  • អបអរសាទររុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យុ និងទូរទស្សន៍អប្សរា រួមគ្នាដាំកូនឈើប្រណីត បង្ហាញពីសាមគ្គីភាព និងការលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃធម្មជាតិ

    រួមគ្នា ដាំដើមឈើ ដើម្បីបង្កើតស្នាដៃ  ក៏ដូចជាបង្ហាញពីសាមគ្គី រវាងថ្នាក់ដឹកនាំជាមួយនិងបុគ្គលិក។ នេះគឺជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អគ្គនាយក ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ក្នុងឱកាសអញ្ជើញដាំដើមឈើ ជាមួយថ្នាក់ដឹកនាំនិងបុគ្គលិក នៅអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍អប្សរា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

  • គិតមកទល់ពេលនេះ មនុស្សចំនួន៤នាក់ប៉ុណ្ណោះ ក្នុងចំណោម១៣នាក់ ដែលត្រូវក្រុមអ្នកជួយសង្គ្រោះរំដោះចេញផុតពីរូងភ្នំថំាលួង ដោយជោគជ័យ

    ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា គិតមកដល់រសៀលថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ មនុស្សចំនួន៤នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សទាំង១៣នាក់ ដែលត្រូវបានសង្គ្រោះចេញពីរូងភ្នំថាំលួង ខណៈពេលដែលប្រតិបត្តិការសង្គ្រោះនៅកំពុងបន្តនៅឡើយ។ ក្រុមសង្គ្រោះថៃបានប្រើបច្ចេកទេស និងការផ្សងគ្រោះថ្នាក់គ្រប់បែបយ៉ាងទាំងអស់ ទើបអាចនាំពួកគេចេញមកបានដោយសុវត្ថិភាព៕