Category: ព័ត៌មាន

  • ផ្សារទំនើបធំៗថ្មីចំនួន១១បន្ថែមទៀត នឹងបើកដំណើរការក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ

    ភ្នំពេញ៖ អ្នកជំនាញរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ផ្ទៃទីតាំងលក់ទំនិញរាយនៅក្នុង រាជធានីភ្នំពេញ នឹងកើនឡើងជិត៧០% នៅឆ្នាំ២០១៨នេះ ស្របពេលដែលផ្សារទំនើបធំៗថ្មី ចំនួន១១បន្ថែមទៀត ត្រូវគេរំពឹងថា នឹងបើកដំណើរការក្នុងរាជធានីភ្នំពេញនាឆ្នាំនេះ ។ ចំនួននេះធ្វើឲ្យផ្ទៃអគារ សម្រាប់លក់ទំនិញរាយក្នុងឆ្នាំ២០១៨នេះ កើនឡើងដល់ប្រហែល ៣៧ម៉ឺនម៉ែត្រការ៉េ ខណៈកាលពីចុងឆ្នាំ២០១៧កន្លងទៅមានប្រមាណត្រឹម២២ម៉ឺនម៉ែត្រការ៉េ ប៉ុណ្ណោះ ។យោងតាមការផ្សាយរបស់គេហទំព័រ Cambodia Property Report បានឱ្យដឹងថា ផ្សារទំនើប ដែលគ្រោងនឹងបើកដំណើរការបន្ថែមនៅឆ្នាំ២០ ១៨នេះ មានដូចជា Midtown Community Mall, The Bridge Commercial, Tropic Mall, Downtown 93, The Park ,Noro Mall, Prince Central Plaza, និង Olympia Plaza Mall ជាដើម គ្រាដែលផ្សារទំនើប Eden Garden ដែល…

  • មហាសន្និបាតអង្គការសហប្រជាជាតិថ្កោលទោសអ៊ីស្រាអ៊ែល និងស្នើអោយប្រធានយូអិនចេញអនុសាសន៍មួយការពារជនជាតិប៉ាឡេស្ទីន

    មហាសន្និបាតអង្គការសហប្រជាជាតិថ្កោលទោសអ៊ីស្រាអ៊ែល និងស្នើអោយប្រធានយូអិនចេញអនុសាសន៍មួយការពារជនជាតិប៉ាឡេស្ទីន

    បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោសអ៊ីស្រាអ៊ែល ជុំវិញការប្រើ ប្រាស់ហឹង្សាប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ហើយបានស្នើឱ្យអគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស ចេញអនុសាសន៍មួយ លើយន្ដ ការណ៍ការពារអន្តរជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន ។មហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ បានអនុម័តលើ ដំណោះស្រាយមួយក្នុងសំឡេងគាំទ្រ១២០ ជំទាស់៨ និង៤៥ទៀតអនុប្បវាទ ដោយដំណោះស្រាយនេះ ត្រូវបានដាក់ជូនមហាសន្និបាតដោយប្រទេសអាល់ហ្សេរី ទួរគី និងប៉ាឡេស្ទីន បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតវ៉េតូលើដំណោះស្រាយដូចគ្នានេះ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីដើមខែ មិថុនា កន្លងទៅ ។ នៅក្នុងដំណោះស្រាយខាងលើនេះដែរ មហាសន្និបាតអង្គការសហប្រជាជាតិក៏ បានថ្កោលទោសផងដែរ លើការបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់ ហ្គាហ្សា តម្រង់មកកាន់ទឹកដីអ៊ីស្រាអ៊ែល ប៉ុន្តែមិនបានលើឈ្មោះក្រុម ហាម៉ាស់ ប៉ាឡេស្ទីនឡើយ ៕

  • ប្រមុខការទូតសហរដ្ឋអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងនឹងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឆ្នាំ២០២០ខាងមុខ

    កូរ៉េខាងត្បូង៖ ថ្លែងនៅអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្រោយជួប ពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំកំពូលរវាង លោក ត្រាំ និងលោកគីម រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរ យើងសង្ឃឹមថា យើងអាចសម្រេច បាននូវវត្ថុបំណងនៅត្រឹម២ឆ្នាំកន្លះខាងមុខនេះ ពោលគឺនៅក្នុងឆ្នាំ២០២០ខាងមុខ នេះ ។ ការថ្លែងរបស់ប្រមុខការទូតអាមេរិករូបនេះ ធ្វើឡើងក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃ អង្គារ៍សប្តាហ៍នេះ ជាមួយការចេញសេចក្ដីថ្លែងការណ៍រួម ដោយកូរ៉េខាងជើងយល់ព្រម ធ្វើការងារជាមួយអាមេរិក ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧប ទ្វីបកូរ៉េ ។បន្ទាប់ពីជំនួបជាមួយលោក គីម ជុងអ៊ុន នេះដែរ លោក ដូណាល់ ត្រាំ បានអះអាង ថា កូរ៉េខាងជើងលែងក្លាយជាការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរទៀតហើយ ដោយចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងទទួលបានអារម្មណ៍ថា មានសុវត្ថិភាពកាន់តែច្រើន ៕  

  • ថងប្លាស្ទិកកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ និងភពផែនដីយ៉ាងធ្ងន់ធ្ងរ

    MC- ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអំពាវនាវឲ្យ អាជីវករ ពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កងកម្លាំងទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះថងប្លាស្ទិកកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ និងភពផែនដីយ៉ាងធ្ងន់ធ្ងរ ។ នៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “លប់បំបាត់ការបំពលដោយប្លាស្ទិក” ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៨ ក្នុងបរិវេណសាលាវិទ្យាល័យឌីប៉ុក ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ប្លាស្ទិកកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ និងភពផែនដីរបស់យើងយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្វើឲ្យបានបង់សោភ័ណ្ឌភាពតាមទីក្រុង និងទីប្រជុំជន ធ្វើឲ្យស្ទះដល់ប្រព័ន្ធលូបង្ហូរទឹក បង្កជាការជន់លិចពេលរដូចភ្លៀង បំផ្លាញ់ប្រព័ន្ធអេកូឡូហ្សីក្នុងបរិស្ថាន ជាពិសេស ប៉ះពាល់ជីវចំរុះក្នុងទឹក។ថងប្លាស្ទិក ជាជម្រករបស់វីរុសមួយចំនួនធំ និងមួយផ្នែកទៀត ថងប្លាស្ទិកផ្ទុកសារធាតុគីមីពល ដែលអាចជ្រៀតចូលទៅក្នុងដី ធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹក និងដី។មិនតែប៉ុណ្ណោះ នៅពេលដែលយើងប្រើថងបា្លស្ទិក ខ្ចប់អាហារ អាចបង្កឲ្យមានបញ្ហាសុខភាព ព្រើសារធាតុគិមីនៅក្នុងថងប្លាស្ទិក។ឯកឧត្តមបានបន្តថា ថងឬប្លាស្ទិកមិនងាយរលួចទេ…

  • ក្រសួងពាណិជ្ជកម្ម ប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម

    រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង ដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ធ្វើការប្រគល់ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ជូនសេវាសង្គ្រោះបន្ទាន់ និងសេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងគោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាលកម្ពុជា ។ ពិធីប្រគល់រថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានរៀបចំឡើងកាលពីរសៀលទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ,  ឯកឧត្តម លន់ លឹមថៃ ប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត សាស្រ្តាចារ្យ គ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិការ និងប្រជាពលរដ្ឋប្រមាណជាច្រើននាក់ទៀត។ ក្នុងឱកាសនោះ, ឯកឧត្តម ប៉ាន សូរស័ក្តិ  បានមានប្រសាសន៏ថា គោលដៅចម្បងរបស់យើងក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់នៅពេលនេះ គឺដើម្បីជួយដឹកជញ្ជូនជនរងគ្រោះ ឬអ្នកជម្ងឺធ្ងន់ស្រាល ដើម្បីសង្គ្រោះជីវិត…

  • រដ្ឋមន្រ្តីការពារប្រទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ

    (ភ្នំពេញ) ៖ តបតាមការអញ្ជើញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួង ការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នឹងដឹកនាំគណៈប្រតិភូចូលជួបសម្ដែង ការគួរសម ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាព។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ដ្រីផងដែរ។បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងអំឡុងស្នាក់នៅកម្ពុជា នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នឹងអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍យោធារួមគ្នា កម្ពុជា-ចិន ក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ នៅមជ្ឈមណ្ឌលកោះពេជ្រ៕  

  • ក្នុង១ថ្ងៃយើងត្រូវការឈាមយ៉ាងហោចណាស់ ២០០ប្លោក ខណៈដែលក្នុង១ម៉ោង មានការស្នើសុំឈាម ប្រហែល ៩ប្លោក ដើម្បីយកទៅសង្គ្រោះជីវិតអ្នកជម្ងឺនៅទូទាំងប្រទេស

    មន្ត្រីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម វេជ្ជបណ្ឌិត ហុក គឹមចេង ថ្លែងថា ក្នុង១ថ្ងៃយើងត្រូវការឈាម យ៉ាងហោចណាស់ ២០០ប្លោក ខណៈដែលក្នុង១ម៉ោង មានការស្នើសុំឈាមប្រហែល ៩ប្លោក ដើម្បីយក ទៅសង្គ្រោះជីវិតអ្នកជម្ងឺនៅទូទាំងប្រទេស ហើយលោកក៏បានអំពាវនាវអោយពលរដ្ឋកម្ពុជាទូទៅចូលរួម ផ្តល់ឈាមដោយស្ម័គ្រចិត្ត។   លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក្នុងឱកាសនៃការទទួលការបរិច្ចាគឈាមពីមន្ត្រីអគ្គលេខាធិការ ដ្ឋានរដ្ឋសភាព្រឹកថ្ងៃទី១៤ មិថុនានេះមានប្រសាសន៍ថា ប្រសិនបើគ្មានឈាមក្នុងស្តុកនោះទេ យើងមិន អាចមានឈាមដើម្បីសង្គ្រោះបន្ទាន់ដល់ជីវិតអ្នកជម្ងឺបានទេ ដោយក្នុង១ថ្ងៃយើងត្រូវការឈាមយ៉ាងហោច ណាស់ក៏ ២០០ប្លោកដែរដើម្បីស្តុកទុក  ខណៈដែលមានការស្នើសុំឈាមពីតាមមន្ទីរពេទ្យនានា ក្នុង១ ថ្ងៃយ៉ាងតិចចំនួន ៩ប្លោក។   អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា ឈាមពិតជាមានសារៈ សំខាន់ ហើយការផ្តល់ឈាមគឺរឹតតែសំខាន់ទៅទៀត ដើម្បីជួយស្រោចស្រង់អាយុជីវិតអ្នកជម្ងឺដែលត្រូវការ នូវការចាក់បញ្ចូលឈាមមានដូចជា អ្នកជម្ងឺដែលត្រូវការនូវការវះកាត់ និងអ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលពួកគេសុទ្ធតែត្រូវការការចាក់បញ្ចូលឈាម។ ឯកឧត្តមថា កាលពីមុនឈាមខ្មែរបានហូរដោយសារ សង្គ្រាម តែពេលនេះឈាមខ្មែរហូរដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដោយជារៀងរាល់ថ្ងៃមានអ្នក គ្រោះថ្នាក់ចរាចរណ៍ទាំងស្លាប់ ទាំងរបួសសជាច្រើននាក់ ហើយអ្នករងរបួសធ្ងន់ធ្ងរ គឺជាអ្នកត្រូវការឈាម…

  • ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១៥ ខែមិថុនា ពិសេសនៅតំបន់មាត់សមុទ្រ សូមប្រជានេសាទបង្កើនការប្រុងប្រយ័ត្ន

    (ភ្នំពេញ) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ភ្លៀងនឹងបន្ដធ្លាក់ខ្លាំងនៅកម្ពុជា ពិសេសតំបន់មាត់សមុទ្រ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយសារតែឥទ្ធិពលរបស់កូនព្យុះទី៤ និងព្យុះទី៥ ។បើតាមក្រសួងធនធានទឹក ផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ចំពោះរាជធានី និងខេត្តដទៃទៀត របាយទឹកភ្លៀងនឹងថមថយចុះ៕  

  • កម្ពុជាកំពុងបំផ្លាញផលិតផលចំណីអាហារខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ជាង១០០តោន

    ពិធីបំផ្លាញផលិតផលចំណីអាហារខូចគុណភាពនោះ បានធ្វើឡើងនៅព្រឹកថ្ងៃ១៤មិថុនានេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅ នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ ដែលមានសារធាតុគីមី ប៉ះពាល់ដល់សុខភាពជាង១០០តោន ដែលសមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំ ងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាប និងរឹបអូសពីជនល្មើសដែល ចរាចរ ស្ដុកទុក ផលិត និងចែកចាយខុសច្បាប់នាពេលកន្លងមក។ ពិធីនោះ នៅព្រឹកមិញនេះ មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ពន្ធ័ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុនឯកជន ជាតិ និងអន្តរជាតិ មួយចំនួនផងដែរ។  ពិធីកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ដែលមាន សារធាតុគីមីប៉ះពាល់ដល់សុខភាពទាំងនោះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ។

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

    សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៨ ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផា អនុប្រធានកិត្តិយសសាខា តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា  ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកជំទាវភរិយាថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត សមាជិកសមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ យុវជនកាកបាទក្រហមកម្ពុជា និងតាជីយាយជីជាពុទ្ធបរិស័ទ ជាច្រើនទៀត។ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាំងនាមទូលព្រះបង្គំ ខ្ញុំម្ចាស់ជាប្រធាន អនុប្រធានគណៈកិត្តិយសសាខា…