-
កម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អណត្តិមួយឆ្នាំ (២០១៩) ដោយសំឡេងគាំទ្រ ចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហាសន្និបាត នៃទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ក្រសួងការបរទេសបានប្រកាសឲ្យដឹងថា នោះគឺជាជោគជ័យ ដ៏ធំធេងថ្មីមួយទៀត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើជាអនុប្រធាននៃសម័យប្រជុំលើទី៧៣ របស់មហាសន្និបាតអង្គការ សហប្រជាជាតិសម្រាប់អណត្តិពីខែកញ្ញា ២០១៨ ដល់ខែកញ្ញា ២០១៩ រួមជាមួយប្រទេស ចំនួន១៥ ផ្សេងទៀត និងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ។ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់ អង្គការសហប្រជាជាតិ កម្ពុជាប្ដេជ្ញានឹងខិតខំ ចូលរួមពិភាក្សានិងផ្តល់យោបល់លើ ការជម្រុញស្តង់ដាររស់នៅឲ្យបានខ្ពស់ ការបង្កើតការងារឲ្យបានពេញលេញ និងជម្រុញលក្ខខណ្ឌនៃការរើកចំរើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍន៍។ ចូលរួមជំរុញកិច្ច សហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងវិស័យអប់រំ។ ចូលរួមជំរុញដំណោះស្រាយបញ្ហា…
-
យុវជន គឺជាកំលាំងស្នូល កម្លាំងពិត កម្លាំងបន្តវេន និងការចូលរួមបោះឆ្នោត
(កណ្តាល) ៖ ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារចលនាយុវជនថ្នាក់ជាតិ បានថ្លែងថា យុវជនគឺជាកំលាំងមុតស្រូចក្នុងការចូលរួមជាមួយសង្គម និងជាកំលាំងស្នូលយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ កម្លាំងពិត កម្លាំងបន្តវេនប្រកបដោយសត្តានុពលដ៏រឹងមាំរបស់ប្រទេសជាតិ ការចូលរួមរក្សាសន្តិភាព និងសិទ្ធក្នុងការចូលរួមបោះឆ្នោត ។ ឯកឧត្តម ជាប ដាវុធ បានថ្លែងលើកឡើងនៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ ដើម្បីត្រៀមរៀបចំចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅឃុំុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ថា នៅគ្រប់អណត្តិនិមួយៗ ក្រោយមកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ បានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជា និងការបើកទូលាយឲ្យយុវជនចូលរួមជាមួយសង្គម ជាពិសេសការជម្រុញជួយដល់យុវជន បង្ហាញនូវស្នាដៃផ្សេងៗ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដូចជាការរៀបចំមហាសង្រ្កាន្ត ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យុវជន ឲ្យស្របតាមបរិបទនៃសង្គមកម្ពុជា គឺធ្វើយ៉ាងណាឲ្យកម្ពុជាមានធនធានគ្រប់គ្រាន់ សម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឯកឧត្តមប្រធាន បានបន្តទៀតថា យុវជនគឺជាកំលាំងស្នូលយ៉ាងសំខាន់នៅក្នុងសង្គម យុវជនបានភ្ជាប់ខ្លួនទៅនឹងសកម្មភាពសេដ្ឋកិច្ច សង្គម…
-
សម្ដេចតេជោគ្រោងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសថៃនារសៀលថ្ងៃនេះ
យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ១៤មិថុនានេះ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ សម្ដេចនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់ទៅ ចូលរួមកិច្ច ប្រជុំកំពូលយុទ្ឋសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលកិច្ចប្រជុំកំពូលនេះធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មិថុនា ២០១៨ ។ កិច្ចប្រជុំកំពូលនេះ គឺនឹងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសមួយចំនួនដូចជា ប្រទេសថៃ, កម្ពុជា, ឡាវ, មីយ៉ាន់មា និងវៀតណាម ក្នុងគោលបំណងសំខាន់ដើម្បីចែករំលែក ផលប្រយោជន៍រួម និងដើម្បីលើកកម្ពស់ភាពជាអ្នក ជិតខាងល្អ, មិត្តភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយយូរអង្វែង រវាងប្រទេសជាសមាជិក និងដៃគូទាំងអស់។ ក្រៅពីកិច្ចប្រជុំកំពូលទាំង២នេះ សម្ដេចនឹងមានជំនួបការងារ ដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។ តាមកម្មវិធីខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃសៅរ៍ ទី១៦ មិថុនានេះ។ យោងតាមសេចក្ដីជូនព័ត៌មានរបស់…
-
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ក្លឹប និងសមាគមន រុះរាន់មកដាក់ពាក្យ ចូលរួមប្រកួតជើងឯកទាញព្រ័ត្រទូទាំងប្រទេស
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ក្លឹប និងសមាគមន រុះរាន់មកដាក់ពាក្យ ចូលរួមប្រកួតជើងឯកទាញព្រ័ត្រទូទាំងប្រទេស
-
ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី៨ មានអ្នកចុះឈ្មោះរត់ជាង៣០០០នាក់
ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី៨ មានអ្នកចុះឈ្មោះរត់ជាង៣០០០នាក់
-
កីឡាល្បុកតោ ត្រូវបានអង្គការ យូនីស្កូ ដាក់ចូលក្នុងបញ្ជីត្រួតពិនិត្យ នៅឆ្នាំ២០១៩ និងសម្រេចជាផ្លូវការ នៅឆ្នាំ២០២០
កីឡាល្បុកតោ ត្រូវបានអង្គការ យូនីស្កូ ដាក់ចូលក្នុងបញ្ជីត្រួតពិនិត្យ នៅឆ្នាំ២០១៩ និងសម្រេចជាផ្លូវការ នៅឆ្នាំ២០២០
-
ក្រុងធានជីញ(Tianjin) ប្រទេសចិន ចង់ភ្ជាប់ចំណងជាខេត្ត/ក្រុងព្រះសីហនុជាបងប្អូន ក្នុងវិស័យវិនិយោគ
យោងតាមស្មារតីនៃជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ រវាងគណៈគណៈប្រតិភូចិន (ក្រុងធានជីង)ដឹកនាំដោយលោក Li Xuyan និង លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអោយដឹងថា ក្រុងធានជីងមានបំណងចង់អោយខេត្តព្រះសីហនុ និងទីក្រុង Tianjin បានក្លាយទៅជាខេត្តសម្ពន្ធ័មេត្រីភាព ឬខេត្តបងប្អូននឹងគ្នា។លោក គង់ វិតាណៈ មានប្រសាសន៏ថា ការបង្កើតខេត្ត/ក្រុង សម្ពន្ធ័មេត្រីភាពនេះ វាមានប្រយោជន៏ដល់ ភាគីទាំងពីរ អោយមានភាពងាយស្រូលក្នុងការទំនាក់ទំនងគ្នាជួយគ្នា និងធ្វើការជាមួយគ្នាលើវិស័យមួយចំនួនក្នុងនោះរួមមាន អប់រំ សុខាភិបាល វប្បធម៌ ពាណិជ្ជកម្ម និងវិនិយោគជាដើម…។ល។ លោក បន្ថែមថា ទៅមុខទៀតភាគីទាំងពីរ នឹងរៀបចំបែបបទចាំបាច់នានាដើម្បីឈានទៅចុះអនុសារណៈយោគយល់គ្នានៅពេលខាងមុខបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីបានយល់ព្រម។លោក Li Xuyan បានកោតសរសើរខេត្តព្រះសីហនុ ថា មានការរីចំរើនលឿន និងមានភូមិសាស្រ្តល្អគួរ អោយទាក់ទាញបំផុត។សូមបញ្ជាក់ថា បន្ទាប់ពីពីជំនួបនេះ លោក Li Xuyan ដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់ សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុផងដែរ៕
-
ការប្រព្រឹត្តកំហុសឆ្គងរបស់មន្ត្រីនគរបាលលើប្រជាពលរដ្ឋ បើសិនមានបែកធ្លាយតាមបណ្តាញសង្គម តាមសារព័ត៌មាន ថ្នាក់លើ នឹងដាក់ពិន័យ
បន្ទាយមានជ័យ : មន្ត្រីជាន់ខ្ពស់នគរបាលជាតិថ្លែងព្រមានថា ការប្រព្រឹត្តកំហុសឆ្គងរបស់មន្ត្រីនគរបាលលើបងប្អូនប្រជាពលរដ្ឋ បើហ៊ានតែបែកធ្លាយជាសាធារណ: ដូចជាតាមបណ្តាញសង្គម តាមសារព៍ត័មាន.. ថ្នាក់លើនឹងដាក់ពិន័យដល់មន្ត្រូីនគរបាលហើយ។ ដូច្នេះ សូមប្រុងប្រយ័ត្ន ។ឯកឧត្តម នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកបានក្រើនរំលឹកជាថ្មីដល់កម្លាំងនគរបាលក្រោមបង្គាប់ដូច្នេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍និងរាយការណ៍សង្ខេបខ្លីពីសភាពការណ៍និងលទ្ធផលការងារ ។ តមក នាយនគរបាលនាយកដ្ឋានបុគ្គលិកអោយដឹងថា: យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនដល់មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន ១៦១នាក់។ ក្នុងនោះប្រកាសមុខតំណែង៤១នាក់ រួមមាន : ថ្នាក់ស្នងការរង៤នាក់,នាយការិយាល័យ ៨នាក់,អធិការ១នាក់,អធិការរង៥នាក់,មេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន៦នាក់និងបំពាក់ឋានន្ត្រសក្តិ ១២០នាក់ ថ្នាក់ឧត្តមសេនីយ៍ត្រី៣នាក់, វរសេនីយ៍ឯក៧នាក់,វរសេនីយ៍ត្រី៥៩នាក់,អនុសេនីយ៍ឯក៤៨នាក់។ ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរដល់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តកិច្ចការងារពង្រឹងសន្តិស រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អ។ ហើយបានចេញប្រតិបត្តិការបង្រ្កាបនូវអំពើ ឃាតកម្ម អំពើលួចឆក់…
-
ឪពុកយុទ្ធជនពលីឈ្មោះ ទួន ម៉ៅ ទទួលផ្ទះថ្មីជាអំណោយសម្តេចតេជោហ៊ុន សែន ជាខ្នងផ្ទះលើកទី៧៥
កំពង់ធំ៖ សាច់ញាតិរបស់អតីតយុទ្ធជនពលី លោក ព្រំ ទុន ត្រូវជាឪពុកយុទ្ធជនពលីឈ្មោះ ទួន ម៉ៅ មាន ជីវភាពលំបាកខ្វះខាតត្រូវបានអាណិតអាសូពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយខ្នងផ្ទះលើកទី៧៥ របស់ខេត្តកំពង់ធំ តាមរយះ ឯកឧត្តមនាយឧត្ដមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ខ្នងផ្ទះលើកទី៧៥ ដែលជាអំណោយសម្តេចតេជោ ត្រូវបានសាងសង់ដោយ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដោយរួមសហការ ជាមួយប្រធានសមាគមស្រុក និងកម្លាំងប៉ូលិស ប៉េអ៊ឹម និងផ្នែកសឹករង ស្រុក ប្រាសាទសំបូរ បានសាងសង់រួចជាស្ថាពរ និងបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលី លោក ព្រំ ទុន រស់នៅភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។លោក ព្រំ ទុន អាយុ ៧១ ឆ្នាំ ជាឪពុក យុទ្ធជនពលី ព្រិន្ទបាលទោ ទួន ម៉ៅ ធ្លាប់បម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ មានតួនាទី ជាមេបញ្ជាការរង.ខ១…
-
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ