-
សេក្តីថ្លែងការណ៍របស់ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បញ្ជាក់ថា ការបោះឆ្នោតគឺជាការ សម្រេចជោគវាសនារបស់ប្រទេសជាតិ ហើយការជ្រើសរើសថ្នាក់ដឹកនាំដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព និង ការអភិវឌ្ឍន៍ រឹតតែមិនអាចមើលរំលងបានទៀត
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលរដ្ឋ ទៅបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ដែលធ្វើឲ្យនាវាកម្ពុជា មានសន្តិភាព និង ការអភិវឌ្ឍ ការប្រកាសនេះធ្វើឡើងខណៈសម្តេចវិបុលសេនា អញ្ជើញកាត់ខ្សែបូរណ៍សម្ពោធឧបដ្ឋាសាលា វត្តចំការខ្សាច់ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨។ ឆ្លើយតបនឹងការអំពាវនាវនេះ ពលរដ្ឋវត្តចំការខ្សាច់ ប្រាប់ថា ខ្លួននឹងទៅបោះឆ្នោតដើម្បីគាំទ្រសមិទ្ធិផលរាជរដ្ឋាភិបាលកម្ពុជា និង គាំទ្រសន្តិភាព និង ការអភិវឌ្ឍ ក្នុងឲ្យដូចអតីតកាលដ៏ឈឺចាប់ ដែលត្រូវបាន របបដ៏យង់ឃ្នង បំផ្លាញអស់គ្មានសល់ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម។ បើតាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលើកឡើងថា វិស័យព្រះពុទ្ធសាសនា និង សាសនាដទៃទៀត ត្រូវបានរបប ប៉ុល ពត បំផ្លាញចោលឲ្យសាបសូន្យ ប៉ុន្តែ ថ្ងៃ ៧មករា ១៩៧៩ ចលនាអ្នកសេ្នហាជាតិ ដ៏បរិសុទ្ធ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា…
-
ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា រួមគ្នាការងារកុមារដើម្បីអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ
ខេត្តកំពង់ធំៈ សិទ្ធិរបស់កុមារកម្ពុជា ត្រូវបានលើកកម្ពស់យ៉ាងយកចិត្តទុកដាក់ ដូចជាអត្រាមរណៈភាពរបស់ កុមារ ការចុះឈ្មោះចូលរៀន ការជួយសង្រ្គោះកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ឲ្យទទួលបាននូវការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសង្គមទទួលបានសិទ្ធិជាមូលដ្ឋានចំនួន៤ ១ សិទ្ធិរស់រានមានជីវិត ២ សិទ្ធិអភិវឌ្ឍន៍ ៣ សិទ្ធិទទួលបាននូវការការពារ ៤ សិទ្ធិចូលរួម ។ ប្រសាសន៍នេះ ត្រូវបានលោក ញឹក បានខេង អភិបាលរងខេត្តលើកឡើងក្នុងពិធី ទិវាពិភពលោកប្រឆាំពលកម្មកុមារ១២មិថុនា លើកទី៦៩ ទិវាកុមារអន្តរជាតិ ខណៈពេលដែល លោកជាគណៈអធិបតី ដែលត្រូវបានចាត់ធ្វើឡើង នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ ដែលមាន មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមយ៉ាងអធឹកអធ័ម ។ លោក ទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែន បានមានប្រសាសន៍ ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្វពិធី ជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ឆ្នាំនេះមន្ទីរសង្គមកិច្ច…
-
ក្រុងធានជីញ(Tianjin) ប្រទេសចិន ចង់ភ្ជាប់ចំណងជាខេត្ត/ក្រុង បងប្អូនជាមួយខេត្តព្រះសីហនុ
យោងតាមស្មារតីនៃជំនួបពិភាក្សាកាលពីព្រឹកថ្ងៃពុធ១៤រោចខែជេស្ឋឆ្នាំចសំរឹទិ្ធស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨ រវាងគណៈគណៈប្រតិភូចិន (ក្រុងធានជីង)ដឹកនាំដោយលោក Li Xuyan និង លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអោយដឹងថា ក្រុងធានជីងមានបំណងចង់អោយខេត្តព្រះសីហនុនិងទីក្រុង Tianjin បានក្លាយទៅជាខេត្តសម្ពន្ធ័មេត្រីភាពឬខេត្តបងប្អូននឹងគ្នា។ លោក គង់ វិតាណៈ មានប្រសាសន៏ថា ការបង្កើតខេត្ត/ក្រុងសម្ពន្ធ័មេត្រីភាពនេះវាមានប្រយោជន៏ដល់ភគីទាំងពីរ អោយមានភាពងាយស្រូលក្នុងការទំនាក់ទំនងគ្នាជួយគ្នានិងធ្វើការជាមួយគ្នាលើវិស័យមួយចំនួនក្នុងនោះរួមមាន អប់រំ សុខាភិបាល វប្បធម៌ ពាណិជ្ជកម្មនិងវិនិយោគជាដើម…។ល។លោក បន្ថែមថា ទៅមុខទៀតភាគីទាំងពីរ នឹងរៀបចំបែបបទចាំបាច់នានាដើម្បីឈានទៅចុះអនុសារណៈយោគយល់គ្នានៅពេលខាងមុខបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីបានយល់ព្រម។ លោក Li Xuyan បានកោតសរសើរខេត្តព្រះសីហនុ ថា មានការរីចំរើនលឿន និងមានភូមិសាស្រ្តល្អគួរអោយទាក់ទាញបំផុត។សូមបញ្ជាក់ថា បន្ទាប់ពីពីជំនួបនេះ លោក Li Xuyan ដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់ សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុផងដែរ៕
-
អភិបាលខេត្តកំពង់ធំ ចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៦៣នាក់ ស្រុកប្រាសាទបល្ល័ង្ក
ខេត្តកំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ជាមួយ លោកគ្រូអ្នកគ្រូ រួមទាំងបានកោតសរសើរ ចំពោះការខិតខំ បង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស ឲ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងក្លាយជាថ្នាក់ដឹកនាំល្អ នៃថ្ងៃអនាគត់ ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះត្រូវបាន ធ្វើឡើង សាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ខណៈពេលដែលឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាអធិបតី និងឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ចូលរួម ចំនួន ៤៦៣នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។ ឯកឧត្តម សុខ លូ បានថ្លែងអំណគុណដល់លោកគ្រូ អ្នកគ្រូ និងសំណូមពរ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំបង្កើនសមត្ថភាព ការសិក្សាស្រាវជ្រាវ តាមរយៈការអាន…
-
លោក ឌី រ័ត្នខេមរុណ បន្តផ្តល់អំណោយ មនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ៥០គ្រួសារ មកពី៨ភូមិ ក្នុងសង្កាត់ស្ទឹងមានជ័យទី១
្នំពេញ ៖ ដោយការគិតគូរយកចិត្តទុកដាក់ និងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទ ក្រហម ខណ្ឌមានជ័យ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រី មេភូមិ រួមទាំង សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ នឹងមានការចូលរួមពីសំណាក់ព្រះសង្ឃវត្តស្ទឹងមានជ័យ :១/ ព្រះគ្រូបច្ចឹមវាសី ថៃ ប៊ុនធឿន ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា និងជា ព្រះចៅអធិការវត្ត ចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ២/ ធម្មប្បញ្ញោ យឹម ឯកវុត្ថា ព្រះលេខាអនុគណ ខណ្ឌមានជ័យ និង…
-
អាជ្ញាធរជាតិអប្សរា ព្រមានចាត់វិធានការចំពោះការបង្ហោះDrone នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃ១២មិថុនាម្សិលមិញ បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មា នខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគម ទីភ្នាក់ ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការ លួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរ។ ការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរ មានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូតដល់ចំនួន ១៥៨ គ្រឿង បើទោះជាអាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជាសាធារណៈតាមរយៈសេចក្តីជូនដំណឹង ហើយក្រុមការងារបានព្យាយាមទប់ស្កាត់យ៉ាងណាក្តី។ ការរៀបចំកិច្ចប្រជុំ គឺក្នុងគោលដៅ ពិភាក្សា រកវិធីសាស្ត្រផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ អ្នកប្រើប្រាស់Drone និងរិះរកវិធានការពិន័យតឹងរឹងបន្ថែមទៀត។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក សុខ សង្វារ មានប្រសាសន៍ថា កំណើននៃDroneក្នុងតំបន់អង្គរ វាជាហានិភ័យដល់…
-
្រមុខដឹកនំាអង្គការសហប្រជាជាតិកោតសរសើរប្រទេសចិន ដែលដើរតួនាទីសំខាន់ប្រកបដោយភាពវិជ្ជមានលើបញ្ហាឧបទ្វីបកូរ៉េ
បរទេស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សា រិច បានគូសបញ្ជាក់ថា លោក អាន់តូនីញ៉ូ ហ្គួទែរែស បានកោតសរសើរចិនថា បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពវិជ្ជមាន ពាក់ព័ន្ធនឹងស្ថានភាពនៅលើ តំបន់ឧបទ្វីបកូរ៉េ ។ លោក ស្ទេហ្វិន ឌូហ្សារិច បានលើកឡើងទៀតថា អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស ក៏បានអបអរសាទរផងដែរ ចំពោះកិច្ចប្រជុំ ជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ដោយចាត់ ទុកថា វាគឺជាការវិវត្តមួយដ៏សំខាន់ ។ សូមជម្រាបថា ការថ្លែងបែបនេះរបស់អង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបិទបញ្ចប់ជំនួបនៅក្នុងប្រទេសសិង្ហបុរី ជាមួយការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយគ្រប ដណ្ដប់លើបញ្ហាជាច្រើន ដែលក្នុងនោះរួមមានទាំងការសន្យាធ្វើការងាររួមគ្នា ដើម្បី ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េផងដែរ ៕
-
ប្រមុខការទូតសហរដ្ឋអាមេរិកគ្រោងបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូង ដើម្បី នំាយកខ្លឹមសារសំខាន់ៗស្តីអំពីជំនួបជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ និងលោក គីម
សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ គ្រោងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទឹកដីកូរ៉េខាងត្បូង នៅក្នុងថ្ងៃ ពុធ នេះ (ម៉ោងក្នុងតំបន់) ស្ថិត ក្នុងគោលបំនងពាំនាំខ្លឹមសារលម្អិតនៃកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ដែលបានបញ្ចប់ទៅដោយភាពវិជ្ជមានយ៉ាងប្រសើរ ទៅជូនសម្ព័ន្ធមិត្តរបស់ខ្លួនដោយផ្ទាល់ ។ បន្ទាប់ពីបានបើកកិច្ចប្រជុំកំពូលលើកដំបូងបំផុត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ជាទីដែលថ្នាក់ដឹកនាំទាំងពីរបានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តីពីការព្រមព្រៀងគ្នាដើម្បីរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីប កូរ៉េ ជាថ្នូរនឹងការធានាសន្តិសុខឲ្យកូរ៉េខាងជើង ព្រមទាំងការបង្កើតទំនាក់ទំនងទ្វេភាគីថ្មី និងកសាងសន្តិភាពយូរអង្វែងឋិតឋេរនៅតំបន់ឧបទ្វីបកូរ៉េនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ជូនលោក ប៉ុមប៉េអូ ទៅកាន់កូរ៉េខាងត្បូង ដើម្បីពន្យល់បកស្រាយពីលទ្ធផលនៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង-សហរដ្ឋអាមេរិក ដល់កូរ៉េខាងត្បូង ។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េ ខាងត្បូងនៅល្ងាច ឬយប់ថ្ងៃពុធនេះ ដើម្បីជួបជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា ខណៈប្រមុខការទូតទាំងពីរគ្រោងបើកកិច្ចប្រជុំទ្វេភាគីមួយ ព្រមទាំងកិច្ចប្រជុំត្រីភាគី…
-
ក្រសួងអប់រំ យុវជននិងកីឡា បានផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅគ្រឹះស្ថានសិក្សាខេត្តបាត់ដំបង
ដើម្បីបង្កើននូវការយល់ដឹងអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនដល់យុវជនយើងឲ្យបានយល់ច្បាស់កុំឲ្យបំពានសាកល្បងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមគ្រឹះស្ដានសិក្សានានា នៅក្នុងខេត្តបាត់ដំបង ជាពិសេសសិស្ស និស្សិត មកពីសាកលវិទ្យាល័យបាត់ដំបងផ្ទាល់តែម្តង ។ ពិធីនេះ ត្រូវបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ២០១៨ នៅសាលប្រជុំ សាលាសកលវិទ្យាល័យបាត់ដំបង ក្រោមអធិបតីភាព ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងជាដំណា ឯ.ឧ ងួន រតនៈ អភិបាលខេត្ត និងលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។ ឯ.ឧ អ៊ុយ សុធាវី បានលើកឡើងថា៖ ដើម្បីឲ្យខ្លួនយើងអាចចៀសផុតពីការត្រួតត្រាញាំញីដោយឥទ្ធិពលនៃសារធាតុគ្ថឿងញៀនបាន លុះត្រាតែយើងទាំង អស់គ្នា ចូលរួមទប់ស្កាត់ ចូលរួមធ្វើយ៉ាងណាឲ្យ ” ជីវិតយើង សហគមន៍យើងគ្មានគ្រឿងញៀន “។ ឯ.ឧ អភិបាលរងខេត្ត បានបន្តថា៖ ទាំងអាជ្ញាធរ ទាំងកម្លាំងសមត្ថកិច្ច ក្រុមគ្រួសារ មិត្តភ័ក្ត្រ…