-
សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ នឹងបង្កើតឡើងដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា
ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ នៅចុងខែមិថុនាឆ្នាំ២០១៨ នេះជាការលើកឡើងរបស់ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាននៅក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» លើប្រធានបទ «ការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធមធានធម្មជាតិ» ដែលបានរៀបក្នុុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៨នៅ ខេត្តមណ្ឌលគីរី។ ក្នុងឱកាសនេះ ឯកឧត្តម ខៀវ បូរិន បានលើកឡើងថា ការបង្កើតសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ មានបំណងសំខាន់ជំរុញសហគមន៍តំបន់ការពារធម្មជាតិ ចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និង ជំនាន់ក្រោយៗ។ ដើម្បីធានាឱ្យ «ការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធម្មធានធម្មជាតិ» ក្រោយពេលបង្កើតដំណើរការទៅដោយរលូន ឆ្លើយតបតាមតម្រូវការមូលដ្ឋានជាក់ស្តែង ក្រសួងបរិស្ថានបានរៀបចំកិច្ចពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ រដ្ឋបាលថ្នាក់ជាតិ សហគមន៍តំបន់ការពារធម្មជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល លើការរៀបចំចងក្រងលក្ខខន្តិកៈ រចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់តំបន់ និងតាមបណ្ដាលខេត្តដែលមាន តំបន់ការពារធម្មជាតិ។ ឯកឧត្តម ខៀវ បូរិន បានឱ្យដឹងថា សមាជិកគណៈ កម្មការសម្ព័ន្ធភាពសហគមន៍នឹងមានគណៈកម្មការសរុបចំនួន ៧៥ ទូទាំងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។ សូមបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់បញ្ចូលផ្ទៃដីទំហំប្រមាណជាង ៧លានហិកតា…
-
អត្ថន័យក្នុងសេចក្តីថ្លែងការណ៍រួម ដែលចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី
(សិង្ហបុរី) ៖ បន្ទាប់ពីការចុះហត្ថលេខាលើឯកសាររួមជាប្រវត្តិសាស្រ្ត នៅក្រោយការជួបពិភាក្សាជាលើកដំបូងអស់រយៈពេលជាង ០២ម៉ោង ជាមួយលោក គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ដំណើរការនៃការរំសាយអាវុធនៅនុយក្លេអ៊ែរនៅកូរ៉េខាងជើង នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។បើតាមរូបភាពនៃឯកសាររួម ដែលលោក ត្រាំ បានកាន់បង្ហាញឲ្យក្រុមអ្នកសារព័ត៌មានផ្តិតយកបាននោះ រួមមាន០៤ចំណុចសំខាន់ៗគឺ ៖១៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងថ្មី ដោយឈរលើសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលចង់បានសន្តិភាព និងវិបុលភាព។២៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបង្កើតកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកសាងសន្តិភាពដែលមានភាពយូរអង្វែង និងមានស្ថិរភាពនៅឧបទ្វីបកូរ៉េ។៣៖ ដោយគោរពតាមសេចក្តីប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិ Panmunjom ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉េខាងជើងនឹងរួមសហការគ្នា ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ពីឧបទ្វីបកូរ៉េ។៤៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាក្នុងការរុករកគ្រោងឆ្អឹងកងទ័ពអាមេរិកកាលពីសម័យសង្រ្គាមកូរ៉េ រួមទាំងការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ នៃគ្រោងឆ្អឹងទាហានអាមេរិក ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់។សូមជម្រាបថា ក្រោយការបិទបញ្ចប់នៃជំនួបកំពូលខាងលើ លោកប្រធានាធិបតីអាមេរិក និង ប្រមុខដឹកនាំកូរ៉េខាងជើង បានចាកចេញពីកោះ Sentosa ហើយ។ លោក…
-
ពិធីចុះហត្ថលេខារួមគ្នារវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ចាប់ផ្តើមហើយ
សង្ហិបុរី៖ ក្រោយជំនួបពេញមួយព្រឹកនៅឯសណ្ឋាគារ ខាភែលឡា នៅលើកោះ សេនតូសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឈានដល់ពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមហើយ ខណៈគេរំពឹងថា ការឈានទៅរំសាយអាវុធនុយ ក្លេអ៊ែរ នឹងអាចកើតមានឡើងនាពេលឆាប់ៗ ព្រោះលោក គីម ប្រកាសប្រាប់ពិភពលោកថា យើងនឹងឃើញការផ្លាស់ប្តូរដ៏ធំមួយនៅពេលខាងមុខ ។ អង្គុយទន្ទឹមគ្នាពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម លោក គីម ជុងអ៊ុន បានបញ្ជាក់ថា អតីតកាលត្រូវទុកមួយឡែក ហើយគេនឹងមើលឃើញថា មានការផ្លាស់ប្តូរដ៏ធំមិនធ្លាប់មានមួយ ។ បន្ទាប់មកលោកក៏បានអរគុណលោក ដូណាល់ ត្រាំ ដែលធ្វើអោយកិច្ចប្រជុំនេះកើតឡើងផងដែរ ។ ពេលអ្នកសារព័ត៌មានសាកសួរពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបភ្លាមៗឡើយ ដោយលោកបានងាកទៅថ្លែងអំណរគុណលោក គីម សិន ជុំវិញការអនុញ្ញាតអោយជំនួបនេះកើត ឡើងតាមការគ្រោងទុក ។ បន្ទាប់មកលោក ត្រាំ បាននិយាយថា លោកមានឆន្ទៈអញ្ជើញ លោក គីម ទៅសេតវិមាន…
-
ផលិតផលចំណីអាហារខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ជាង១០០តោន គ្រោងនឹងកម្រេចចោលក្នុងរយៈពេល២ថ្ងៃទៅមុខទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រោង នឹងអញ្ជើញជាអធិបតីក្នុងពិធីកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ ដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាពជាង១០០តោន ដែលសមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាប និងរឹបអូសពីជនល្មើសដែល ចរាចរ ស្ដុកទុក ផលិត និងចែកចាយខុសច្បាប់នាពេលកន្លងមក។ ពិធីនោះ គ្រោងនឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ពន្ធ័ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុនឯកជន ជាតិ និងអន្តរជាតិ មួយចំនួនផងដែរ។ ពិធីកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ដែលមាន សារធាតុគីមីប៉ះពាល់ដល់សុខភាពទាំងនោះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ ដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃ១៤មិថុនា នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើរដ្ឋាភិបាលថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណី ប្រើប្រាស់និមិត្តសញ្ញាជាតិរបស់កម្ពុជា នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍លក់ នៅតាមទីផ្សារ មួយចំនួន
រូបសញ្ញាអង្គរវត្ត ដែលមានសរសេរជាខេមរភាសា នៅលើ សំបកបាវ អង្កររបស់ថៃ ត្រូវគេឃើញបាននាំចេញទៅលក់នៅទីផ្សានាទីក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា នាពេលថ្មីនេះ។ការស្នើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពរបស់ប្រទេសថៃឡង់ដ៏ ប្រចាំនៅកម្ពុជាលោក ប៉ានីយ៉ារ៉ាក់ ពូលធុប នារសៀលថ្ងៃ១១មិថុនាម្សិលមិញ។ នៅក្នុងជំនួប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសំណូមពរ ដល់ភាគីថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់ និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើ ចរាចរណ៍ លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់នៃប្រទេសកាណាដា។ ជាការឆ្លើយតប លោក ប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបលោករដ្ឋមន្ត្រី អំពីចំណាត់ការ របស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាង ពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមាន តទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់។ លើសពីនេះ លោក ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលកន្លងមកបានជួយសម្របសម្រួលពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុង ប្រទេសកម្ពុជា។…
-
រដ្ឋបាលរាជធានីភ្នំពេញគ្រោងបង្កើតផ្លូវមួយខ្សែរ ដែលមានទទឹង ៣០ ម៉ែត្រ ភ្ជាប់ជាមួយនិងផ្លូវ ៦០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ
អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាពីបញ្ហាកសាងផ្លូវមួយខ្សែរដែលមានទទឹងប្រមាណ ៣០ម៉ែត្រ ដែលធ្វើការតភ្ជាប់ពីផ្លូវ ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ ក្នុងគោលដៅសម្រួល ប្រព័ន្ធចរាចរណ៍អោយមានលក្ខណៈល្អប្រសើរ ក៏ដូចជាការសម្រួលការកកស្ទះ នៅក្នុងតំបន់ច្រមុះជ្រូកក្បាលថ្នល់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ ។តាមការអោយដឹងពីលោក ម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ ចំពោះការកសាងផ្លូវមួយខ្សែរនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងដោយមានគោលបំណងចំនួន ២យ៉ាង គឺ ទី១ ដើម្បីអនុវត្តន៍ទៅតាមគម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ គឺដើម្បីធ្វើការរៀបចំក្នុងការសម្រួលប្រព័ន្ធចរាចរ អោយមានលក្ខណៈល្អប្រសើរ ក៏ដូចជាការសម្រួលការកកស្ទះ នៅក្នុងតំបន់ច្រមុះជ្រូកក្បាលថ្នល់ ។ ក្នុងនោះផ្លូវមួយខ្សែរនេះ អាជ្ញាធររាជធានីភ្នំពេញគ្រោងនិងដាក់ឈ្មោះផ្លូវមួយខ្សែរនេះថា ជាផ្លូវអ្នកឧញ្ញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ។ តាមរយៈផ្លូវមួយខ្សែរនេះគឺពិតជាបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងប្រសើរ ដោយសារប្រជាពលរដ្ឋ អាចធ្វើដំណើរពីផ្លូវជាតិលេខ២ កាត់តាមផ្លូវ៦០ម៉ែត្រនេះ បានយ៉ាងងាយស្រួល ចំណេញពេល ក៏ដូចជាចំណេញថវិការ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់តាមចំណុចច្រមុះជ្រូកក្បាលថ្នល់នោះឡើយ…
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងអនុម័តសំណើសុំអនុម័តសេចក្តីព្រាងច្បាប់លើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនចំនួនពីរ
សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និងសំណើសុំអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អោយ ក្រុមហ៊ុន ខេមបូឌា អុិនធើណេសិនណល អុីនវេសមែន ឌីវើឡុបមែន គ្រុប តុ្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាលើកយកមកពិនិត្យ តាមរយៈកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ មិថុនា នេះ។ អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៍មាននៅ ក្រោយកិច្ចប្រជុំនេះថា សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរខាងលើត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ញើ ជូនរដ្ឋសភាកាលពីសប្តាហ៍មុន និងទុកជាការប្រញាប់ ដែលនាំអោយថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃរដ្ឋ សភាយកសេចក្តីព្រាងច្បាប់ទាំងពីរនេះមកប្រជុំដើម្បីពិនិត្យ និងអនុម័ត ដោយកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានាពេលនេះបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅជូនគណៈកម្មការទី២ និងទី៦ ធ្វើការពិនិត្យ សិក្សា និងស្រាវជ្រាវ រួចដាក់ជូនមករដ្ឋសភាវិញដើម្បីប្រជុំ និងអនុម័តនាពេលខាងមុខ។ បើតាមឯកឧត្តម ឈាង វុន សមាជិករដ្ឋសភាបានអោយដឹងថា ក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និង ក្រុមហ៊ុន ខេមបូឌា អុិនធើណេសិនណល…
-
ជំនួបលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបញ្ចប់ក្នុងរយៈពេល ៩០នាទី និងត្រៀមទទួលទានអាហារថ្ងៃត្រង់រួមគ្នា
(សិង្ហបុរី)៖ ជំនួបកំពូលទ្វេភាគីលើកទី ២ មានរយៈពេលជាង ៩០នាទី រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមទាំងក្រុមមន្ត្រីទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំទាំងពីរភាគីត្រូវបានបញ្ចប់ និងបន្ទាប់មកទៀត គឺការទទួលទានអាហារថ្ងៃត្រង់រួមគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្រ នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅសិង្ហបុរី ឬត្រូវនឹងម៉ោង ៨ ៖០០នាទីនៅកម្ពុជា) ដោយក្នុងកិច្ចពិភាក្សាលើកទី ១ មេដឹកនាំទាំងពីរបានធ្វើការស្វាគមន៍គ្នាទៅវិញទៅមកក្នុងវេទិកា ដែលត្រូវបាន រៀបចំនៅសណ្ឋាគារ Capella និងពិភាក្សាគ្នាជាទូទៅ ដោយបានចំណាយពេលជាង ៤០នាទី ។ បន្ទាប់ពីបានទទួលទានអាហារថ្ងៃត្រង់រួមគ្នា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បាននាំគ្នាដើរកម្សាន្តនៅឯសណ្ឋាគារ Capella ហើយនៅពេលបន្ទាប់ទៀត…
-
រដ្ឋបាលរាជធានីភ្នំពេញគ្រោងបង្កើតផ្លូវមួយខ្សែរ ដែលមានទទឹង ៣០ ម៉ែត្រ ភ្ជាប់ជាមួយនិងផ្លូវ ៦០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ
អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំជាមួយអភិបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធ ដើម្បីពិភាក្សាពីបញ្ហាកសាងផ្លូវមួយខ្សែរដែលមានទទឹងប្រមាណ ៣០ម៉ែត្រ ដែលធ្វើការតភ្ជាប់ពីផ្លូវ ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ ក្នុងគោលដៅសម្រួល ប្រព័ន្ធចរាចរណ៍អោយមានលក្ខណៈល្អប្រសើរ ក៏ដូចជាការសម្រួលការកកស្ទះ នៅក្នុងតំបន់ច្រមុះជ្រូកក្បាលថ្នល់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ ។តាមការអោយដឹងពីលោក ម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ ចំពោះការកសាងផ្លូវមួយខ្សែរនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងដោយមានគោលបំណងចំនួន ២យ៉ាង គឺ ទី១ ដើម្បីអនុវត្តន៍ទៅតាមគម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ គឺដើម្បីធ្វើការរៀបចំក្នុងការសម្រួលប្រព័ន្ធចរាចរ អោយមានលក្ខណៈល្អប្រសើរ ក៏ដូចជាការសម្រួលការកកស្ទះ នៅក្នុងតំបន់ច្រមុះជ្រូកក្បាលថ្នល់ ។ ក្នុងនោះផ្លូវមួយខ្សែរនេះ អាជ្ញាធររាជធានីភ្នំពេញគ្រោងនិងដាក់ឈ្មោះផ្លូវមួយខ្សែរនេះថា ជាផ្លូវអ្នកឧញ្ញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ។ តាមរយៈផ្លូវមួយខ្សែរនេះគឺពិតជាបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងប្រសើរ ដោយសារប្រជាពលរដ្ឋ អាចធ្វើដំណើរពីផ្លូវជាតិលេខ២ កាត់តាមផ្លូវ៦០ម៉ែត្រនេះ បានយ៉ាងងាយស្រួល ចំណេញពេល ក៏ដូចជាចំណេញថវិការ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់តាមចំណុចច្រមុះជ្រូកក្បាលថ្នល់នោះឡើយ…
-
មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀងរកឃើញទំនិញខូចគុណភាពជាង៣០០គីឡូក្រាមនៅផ្សារដូនស្រុកស្វាយជ្រំ
(ស្វាយរៀង)៖ លោកផឹងនិលប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នេះបានដឹកនាំមន្ត្រីរបស់ខ្លួនចុះពិនិត្យទំនិញនៅទីតាំងផ្សារដូនសនិងពិនិត្យចំណីអាហារក្នុងបរិវេណសាលារៀនវិទ្យាល័យដូនសឃុំដូនសស្រុកស្វាយជ្រំ រកឃើញទំនិញខូចគុណភាពជាង៣០០គីឡូក្រាមនិងដំណាប់ចាហ៊ួយដែលមុខទំនិញហាមឃាត់បាន២០កេះយកទៅដុតកម្ទេចចោល។ លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ប្រធានសាខាកាំកុងត្រូលរូបនេះ បានបន្តទៀតថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។លោកបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារដូនសរនាពេលនេះ បានរកឃើញទំនិញខូចគុណភាពបានជាង៣០០គីឡូក្រាមជាពិសេសបានដកហូតចាហ៊ួយដំណាប់ដូងចំនួន២០កេះជាមុខទំនិញហាមឃាត់ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពខណះដែលបរិភោគទៅប៉ះពាល់ដល់ប្រដាប់រំលាយអាហារ ព្រោះវាជាប្រភេទចាហ៊ួយដែលរឹងដូចកៅស៊ូនាំចូលពីក្រៅប្រទេសតាមច្រករបៀងហើយកំលាំងជំនាញរបស់យើងបានដកហូតយកទៅកម្ទេចចោលផងដែ។ ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាពនៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព។ ជាមួយគ្នានោះ លោក ផឹង និល បានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា…