-
មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាបនៅតែបន្តចុះត្រួតពិនិត្យលើម្ហូបអាហារ ដើម្បីស្វែងរកទំនិញគ្មានគុណភាព និងហួសកាលបរិច្ឆេទនៅផ្សារក្រោម
សៀមរាប៖ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាបនៅតែបន្តចុះត្រួតពិនិត្យលើម្ហូបអាហារជារឿយៗ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីស្វែងរកនៅទំនិញគ្មានគុណភាព គ្មានអានាម័យ និងហួសកាលបរិច្ឆេទជាច្រើនថែមទៀតនៅក្នុងផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងផ្សារក្រោមពុំបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងម្ហូបចំណីមួយគ្មានគុណភាព ព្រមទាំងអានាម័យមិនល្អឡើយនោះទេ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ គ្រឿងឧបភោគ បរិភោគរួមមានដូចជា៖ សាច់ក្រក ស្ពៃជ្រក់ សណ្តែកបណ្តុះ គុយទាវ ជ្រក់ទំពាំង ស្ករត្នោត មឹក បង្គា សមុទ្ររបស់ថៃ របស់ខ្មែរ និងគ្រឿងកំប៉ុង ដបជាដើមពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។ លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានឲ្យថា៖ ចំពោះម្ហូបចំណីអាហារដែលបងប្អូនប្រជាពលរដ្ឋតែងតែទិញយកទៅប្រើប្រាស់នឹងលក់ដូរមួយចំនួនធំនៅតាមផ្សារឬតាមតូបខ្លះៗ យើងបានធ្វើការណែនាំដល់អាជីវករលក់ចាប់ហួយនៅក្នុងផ្សារឬតាមតូប ជាពិសេសបានណែនាំពីសារៈសំខាន់នៃការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវឲ្យមានអានាម័យល្អ និងរបៀបមើលទំនិញណាដែលគ្មានគុណភាព និងហួសសុពលភាព គ្មានផ្លាកសញ្ញាត្រឹមត្រូវ ដែលវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ។ លោក ព្រៅ ខេមរិន្ទ បានបន្តទៀតថា៖ ដើម្បីធានាបាននូវសុវត្ថិភាពនៃការថែរក្សាសុខុភាពរបស់បងប្អូនប្រជាពលរដ្ឋស្របតាមផែនការយុទ្ធសាស្រ្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចក្រសួងពាណិជ្ជកម្មនោះ ដូច្នេះមន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប ពួកគាត់យើងតែងតែងធ្វើការចុះត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាពជារៀងរាល់ខែ ព្រមទាំងធ្វើការណែនាំ និង ជំរុញដល់អាជីវករទាំងអស់…
-
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងរៀបចំពិធី ផ្សព្វផ្សាយពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការដោះស្រាយវិវាទកម្ម ទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
-
ចិនប្រកាសនឹងចាត់វិធានការសងសឹកវិញ បន្ទាប់ពីសហរដ្ឋអាម៉េរិក បង្កើតសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
ចិន៖ បន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកទៅលើទំនិញរបស់ចិន ត្រូវបានចុះហត្ថលេខាដាក់ឲ្យដំណើរជាធរមានហើយនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសភ្លាមៗ ថា ចិនត្រូវបង្ខំឲ្យចាត់វិធានការជាចាំបាច់ ដើម្បីឆ្លើយតបនឹងទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញ ខណៈលោក ដូណាល់ ត្រាំ បានព្រមានចិនដែរថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ចិនរហូតដល់៤៥០ពាន់លានដុល្លារថែមទៀត ក្នុងករណីចិននៅតែរឹងទទឹងចង់សងសឹកនឹងសហរដ្ឋអាម៉េរិក។ សូមជម្រាបថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន បានចាប់ផ្តើមជាផ្លូវការ ក្រោយរដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធលើផលិតនាំចូលពីប្រទេសចិន ដែលគិតជាទឹកប្រាក់មានទំហំសរុប៣៤ពាន់លានដុល្លារ។ ការផ្ទុះសង្រ្គាមពាណិជ្ជកម្មនាពេលនេះ ត្រូវបានគេព្រមានថា នឹងបង្កផលប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់នានាជុំវិញពិភពលោក និងបង្កឲ្យមានការកើនឡើងថ្លៃទំនិញ សម្រាប់ អាជីវកម្ម និងអតិថិជន ព្រមទាំងធ្វើឲ្យរង្គោះរង្គើទីផ្សារភាគហ៊ុននៅទូទាំងសកលលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ក្រសួងសេដ្ឋកិច្ចចិនបានគូសបញ្ជាក់ថា ចិនធ្លាប់សន្យាហើយថា នឹងមិនបាញ់គ្រាប់កាំភ្លើងចេញមុននោះទេ ប៉ុន្តែដើម្បីការពារប្រយោជន៍ស្នូលនៃប្រទេសជាតិ និងប្រយោជន៍នៃប្រជាជននោះ ចិនត្រូវតែបង្ខំចិត្តចាត់វិធានការចាំបាច់ដើម្បីតបតទៅវិញ។ ទោះបីជាសេចក្តីថ្លែងការណ៍ខាងលើនេះ មិនបានបញ្ជាក់ថា ចំណាត់ការឆ្លើយតបនោះ គឺជាអ្វីឲ្យប្រាកដក៏ដោយ ប៉ុន្តែចិនធ្លាប់បានអះអាងហើយថា ខ្លួននឹងដំឡើងពន្ធតបទៅសហរដ្ឋអាម៉េរិកក្នុងតម្លៃដូចគ្នា៕
-
ឃាតកម្មបាញ់សម្លាប់ថៅកែសិប្បកម្មទឹកសុទ្ធនៅក្នុងស្រុកទឹកផុស៖ ក្រុមគ្រួសារជនរងគ្រោះ សំណូមពរឲ្យសមត្ថកិច្ចពន្លឿនការស្រាវជ្រាវចាប់ឃាតករ
ខេត្តកំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃនេះ មានរយៈពេលជិត២ខែហើយ បន្ទាប់ពីបុរសជាថៅកែសិប្បកម្មទឹកសុទ្ធម្នាក់ត្រូវបានជនប្រដាប់អាវុធម្នាក់ ប្លន់បាញ់ត្រូវ៣គ្រាប់ ស្លាប់កាលយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សូមរម្លឹកថា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ក្រោយពេលកើតហេតុ១យប់ នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់អាកាចំនួន៣គ្រាប់នៅជុំវិញឡានទឹកសុទ្ធ មុខផ្ទះជនរគ្រោះ និងបានស្រាវជ្រាវរកឃើញម៉ូតូចាស់១គ្រឿង ម៉ាកហុងដាហ្វេ្រស១គ្រឿង អត់ផ្លាកលេខ ដែលជនដៃដល់បានផ្តួលចោលនៅកណ្តាលវាលស្រែខាងត្បូងផ្លូវជាតិលេខ៥៣ មានចម្ងាយជាង១គីឡូម៉ែត្រ ខាងកើតកន្លែងកើតហេតុ។ សម្ភារៈដែលនៅជាប់នឹងម៉ូតូ មានការ៉ុងស១ សម្រាប់រុំកាំភ្លើងអាកា (ការ៉ុងនោះមានគ្រាប់អាកា៤គ្រាប់ និងបាយ១ស្បោងផងដែរ) ហើយករណីឃាតកម្មនេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចជារឿងគំនុំ។ ពាក់ព័ន្ធនឹងការបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាននៅឡើយទេ ចំណែកក្រុមគ្រួសារជនរងគ្រោះ បិទទ្វារផ្ទះចោលមិនហ៊ានរស់នៅឡើយ ព្រោះតែខ្លាចឃាតករមកបាញ់សម្លាប់ក្រុមគ្រួសារគាត់ម្តងទៀត។ ដោយសារការភ័យខ្លាចដិតដាមជាប់ក្នុងចិត្តពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសារជនរងគ្រោះសំណូមពរ អាជ្ញាធរខេត្តជួយជំរុញ និងពន្លឿនឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនដៃដល់ឲ្យបានទើបពួកគាត់រស់បានសុខ។ លោក មុយ ប៊ុនធៀង ជាកូនជនបង្កើតជនរគ្រោះ ឈ្មោះលោក ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ធ បានឲ្យដឹងនៅថ្ងៃល្ងាចទី០៥ ខែកក្កដានេះថា៖ ឪពុកលោកត្រូវឃាតករបាញ់សម្លាប់គិតមកដល់ថ្ងៃនេះ មានរយៈពេល៥០ថ្ងៃហើយ ប៉ុន្តែសមត្ថកិច្ចនគរបាលជំនាញ មិនទាន់ស្វែងរកចាប់ខ្លួនជនដៃដល់បាននៅឡើយ ដែលធ្វើឲ្យពួកគាត់ជាកូនចៅរស់នៅទាំងភ័យខ្លាចយ៉ាងខ្លាំង។…
-
កម្លាំងកងអន្តរាគមន៍ពិសេសជាង៣០០នាក់ហ្វឹកហាត់សមយុទ្ធជាក់ស្តែងដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាបបាតុកម្មខុសច្បាប់ រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ នៅក្នុងពេលបោះឆ្នោត
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ មានការហ្វឹកហាត់ និងរៀបចំសមយុទ្ធជាក់ស្តែងរបស់កងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំងជាង៣០០នាក់ នៅក្នុងតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមទប់ស្កាត់ និងបង្ក្រាបបាតុកម្មខុសច្បាប់ រក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ នៅក្នុងពេលបោះឆ្នោត ។ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ការធ្វើសមយុទ្ធរបស់កងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង នៅក្នុងថ្ងៃនេះ គឺដើម្បីហ្វឹកហាត់លំហាត់ជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបាតុកម្មជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាព គុណភាព និងបច្ចេកទេសប្រតិបត្តិការរបស់កងកម្លាំងអន្តរាគមន៍ ដើម្បីឈានទៅសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ សម្រេចបានជោគជ័យក្នុងពេលបោះឆ្នោតខាងមុខនេះ។ លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានបន្តថា៖ កងអន្តរាគមន៍ពិសេសនេះ ចែកចេញជាកងដំបងខែល កងដំបងឆក់ កងបាញ់កាំភ្លើងឧស្ម័ន កងកាំភ្លើងគាំទ្រ កងរថយន្តសង្គ្រោះ និងកងរថយន្តបាញ់ទឹកដែលមានចំនួនសរុបជាង៣០០នាក់។ កងអន្តរាគមន៍ពិសេសទាំងអស់ខាងលើនេះ ត្រូវមានមុខត្រៀម២៤ម៉ោងនៅក្នុងស្នងការដ្ឋាន និងតាមគោលដៅពិសេសមួយចំនួន ដើម្បីរង់ចាំទទួលបទបញ្ជាចេញប្រតិបត្តិការពេលមានបាតុកម្មខុសច្បាប់ និងរក្សាសណ្តាប់ធ្នាប់ សន្តិសុខនៅគ្រប់ទីកន្លែង និងបង្ក្រាបគ្រប់សកម្ម ភាពរបស់ក្រុមអគតិ ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោតគ្រប់រូបភាព នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្នុងពេលរាប់សន្លឹកឆ្នោត រហូតដល់ពេលប្រកាសសមាសភាពរាជរដ្ឋាភិបាលថ្មីដែលកើតឡើងដោយការបោះឆ្នោត។
-
ក្លឹបកំសាន្ត «EPIC» សាខាទី២ប្ដេជ្ញាលើកកម្ពស់វិស័យកំសាន្តនៅក្នុងប្រទេសកម្ពុជា ឲ្យមានលក្ខណៈស្ដង់ដារអន្តរជាតិ
ភ្នំពេញ៖ ក្លឹបកម្សាន្ត «EPIC» បានពង្រីកសាខាទី២របស់ខ្លួនបន្ថែមទៀតនៅសួនដ៏ប្រណិត Eden Darden ក្នុងតំបន់បឹងកក់ ដើម្បីពង្រឹងលើសេវាកម្មកំសាន្តក្នុងប្រទេសកម្ពុជា ឲ្យមានលក្ខណៈស្ដង់ដារអន្តជាតិ និងបានប្ដេជ្ញាចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ជួយដល់សង្គម ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដែលត្រូវបានគេមើលឃើញថា អាចស្រូបបានកម្លាំងពលកម្មរាប់រយនាក់ឯណោះ។ លើសពីនេះ ក្នុងការរួមចំណែកជួយដល់ការងារសង្គម និងមនុស្សធម៌ជាច្រើន ពីបុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់ ជាមួយនឹងការសម្អាតទីក្រុងស្អាត មានការបរិច្ចាគជាប្រចាំ ដល់មន្ទីរពេទ្យកុមារ និងមណ្ឌលកុមារកំព្រាជាដើម ។ ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានមួយ មុនពេលត្រៀមបើកដំណើរការសាខាទី២របស់ «EPIC» នៅរសៀលថ្ងៃទី៥ ខែកក្កដានេះ លោក ម៉ត ច័ន្ទរស្មី អ្នកគ្រប់គ្រងទូទៅប្រចាំក្លឹប «EPIC» បញ្ជាក់ថា នៅពេលយើងបង្កើតក្លឹប «EPIC» ចក្ខុវិស័យរបស់យើង គឺដើម្បីលើកកម្ពស់ វិស័យកំសាន្តនៅកម្ពុជា ឲ្យកាន់តែមានកម្រិតស្តង់ដារអន្តរជាតិ ដោយការនាំមកនូវផ្នែក ប្រព័ន្ធសំឡេងដែលមានគុណភាពខ្ពស់បំផុត និងប្រព័ន្ធភ្លើងបំភ្លឺរួម ជាមួយនឹងអគារដែលបាន រចនាឡើងដោយស្ថាបត្យកម្មចុងក្រោយបង្អស់ បង្កើតឲ្យបរិយាកាសក្លឹបមានសភាពល្អដាច់គេ។ លោកបន្តថា ជាមួយគ្នានេះ ក្រុមការងាររបស់យើងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួម ចំណែកនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដែលរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ច…
-
អភិបាលខេត្តព្រះសីហនុ រៀបចំបាយសាមគ្គីជាមួយក្រុមកីឡាករ អ្នកសារព័ត៌មាន អ្នករត់ម៉ូតូឌុប និងអង្កការសង្គមស៊ីវិល
ព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានរៀបចំអាហារសាមគ្គី ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មីៗជាច្រើនដែលបាននិងកំពុងកើតឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយការកើតឡើងនូវសមិទ្ធផលទាំងនេះ គឺដោយសារមានការចូលរួមរបស់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន កីឡាករ កីឡាការិនី សមាគមម៉ូតូឌុប អង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធនានានៅក្នុងក្រុងព្រះសីហនុ ។ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកនេះយើងបានរួមគ្នាបង្កើតបាននូវសមិទ្ធផលជាច្រើន ដែលបានកើតឡើងជាបន្តបន្ទាប់ រួមមាន៖ សណ្ឋាគារ ខុនដូរ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលយើងទាំងអស់គ្នារួមគ្នាជម្នះគ្រប់ឧបសគ្គ ដើម្បីកសាង និងអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ដោយមើលឃើញនូវការខិតខំរួមគ្នារបស់បងប្អូនយើង ដែលបានគាំទ្រដល់រាជរដ្ឋាភិបាល ពិសេសគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ការជួបជុំអាហារសាមគ្គីនៅថ្ងៃនេះ គឺដើម្បីបង្កើនភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព ក្នុងលក្ខណៈជាក្រុមគ្រួសារតែមួយ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ របស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ឯកឧត្តម យន្ត…
-
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយគ្រឿងបន្ថែមទៀត ក្នុងខេត្ត កំពង់ធំ ដើម្បីលើកកម្ពស់ការទទួលបានទឹកស្អាតក្នុងសហគមន៍នៅប្រទេសកម្ពុជា
ខេត្តកំពង់ធំ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងទេសចរណ៍បានរួមគ្នាដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងទៀតស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការទទួលបានទឹកស្អាត។ ប៉ម ចម្រោះទឹកស្អាតនេះនឹងផ្តល់ទឹកស្អាតសម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជាង១.១៤០នាក់ និងប្រជាពលរដ្ឋប្រមាណជាង១.៨៦៨នាក់ដែលរស់នៅក្នុងសហគមន៍ ក្បែរនោះផងដែរ ។ នេះគឺជាប៉មចម្រោះទឹកស្អាតទី៧ហើយ ដែលត្រូវបានដំឡើងដោយក្រុមហ៊ុនកូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន៨ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ និង ២០១៧ កន្លងទៅ ក្រោមកិច្ចសហការជាមួយ មូលនិធិ Planet Water។ ក្រុមហ៊ុនកូកា-កូឡានឹងបន្តផ្តល់ប៉មចម្រោះទឹកស្អាត ចំនួន១បន្ថែមទៀតនៅ សម្រាប់គម្រោងឆ្នាំ២០១៨នេះ ហើយគម្រោងសាងសង់ប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខទៀត ។ លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានមានប្រសាសន៍៖ កូកា-កូឡាមានមោទកភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំ មកហើយ ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយ និរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគម្រោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយនិរន្តភាពនេះ។ លោកបានបន្ត ក្រុមហ៊ុនកូកា-កូឡា…
-
មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បន្តអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា
-
គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្តល់កិត្តិយសជាអនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិ សម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា (គ៨៥) ទល់មុខស្ថានទូតជប៉ុន ផ្លូវនរោត្តម គណបក្សប្រជាជនកម្ពុជា នឹងមានសន្និសីទសារព័ត៌មានស្ដីពីគណបក្សប្រជាជនកម្ពុជា បានជាប់ជាអនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាប់អនុប្រធានអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាមោទនភាពរបស់គណបក្សប្រជាជនកម្ពជា ដែលត្រូវបានអន្តរជាតិ មើលឃើញថា គណបក្សប្រជាជនកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវដែលផ្សាភ្ជាប់នឹងផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។ ក្នុងការដឹកនាំកន្លងទៅក្នុងរយៈពេល២៥ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតរហូត វាជាបទពិសោសធន៍មួយសម្រាប់ឲ្យគណបក្សនយោបាយនានានៅបណ្តាបប្រទេស គេយកអាចយកជាបទពិសោធន៍ ជាគំរូដើម្បីយកកសន្តានុពល ហើយនឹងឧត្តមភាពកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទៅធ្វើជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្តាប្រទេសនៅក្នុងការអនុវត្តសេរីដូចប្រទេសកម្ពុជាដែរ។ លោកសុខ ឥសាន បានបន្តថា ការផ្តល់កិត្តិយសឲ្យគណបក្សប្រជាជានកម្ពុជា ជាអ្នកប្រជាធិបតេយ្យកណ្ដាលនិយមអន្តរជាតិសម្រាប់ប់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការវាយតម្លៃរបស់គេប្រកបដោយសត្យានុម័តិ។