-
លោក ស៊ី ជីនពីង ថា តំបន់មជ្ឈិមបូព៌ាមិនគួរក្លាយជាសមរភូមិប្រយុទ្ធរបស់មហាអំណាចនោះទេ

ប៉េកាំង ៖ តំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ មិនគួរក្លាយជាសមរភូមិសម្រាប់ការប្រជែងឥទ្ធិពលរបស់មហាអំណាចនោះឡើយ ។ នេះបើតាមការអះអាងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន ។ ក្នុងជំនួបជាមួយព្រះអង្គ Haitham bin Tariq al-Said ព្រះមហាក្សត្ររបស់ប្រទេសអូម៉ង់ នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ, លោក ស៊ី ជីនពីង លើកឡើងថា ពិភពលោកបច្ចុប្បន្ន កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ជាពិសេសតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ មិនគួរក្លាយជាសង្វៀនប្រកួត និងជម្លោះភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ ។ លោក ស៊ី ជីនពីង បញ្ជាក់ថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលជំហរបញ្ឈប់សង្គ្រាមជានិច្ច ហើយក៏សង្ឃឹមថា ចិនក៏អាចនឹងរួមចំណែកផ្តល់ដំណោះស្រាយ ដើម្បីលុបបំបាត់បញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ផងដែរ ។ ជាមួយគ្នានេះ លោក ស៊ី ជីនពីង សង្កត់ធ្ងន់ទៀតថា សន្តិភាព និងស្ថិរភាពក្នុងតំបន់ តម្រូវឱ្យគ្រប់ភាគីទាំងអស់ចូលរួមថែរក្សា និងការពាររួមគ្នា ។ ក្រៅពីពិភាក្សាអំពីស្ថានភាពតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ, លោក ស៊ី ជីនពីង ក៏មានឆន្ទៈពង្រឹងការទាក់ទង និងសម្របសម្រួលជាមួយបណ្តាប្រទេសអារ៉ាប់…
-
កូរ៉េខាងត្បូង ចាប់ផ្តើមមានទាហានស្លាប់នៅព្រំដែនជាមួយ កូរ៉េខាងជើង

សេអ៊ូល ៖ ទាហានកូរ៉េខាងត្បូងមួយរូបដែលឈរយាមកាមនៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង បានស្លាប់បាត់បង់ជីវិត ស្របពេលភាពតានតឹងរវាងបងប្អូនកូរ៉េទាំងពីរកំពុងតែពុះកញ្ជ្រោលខ្លាំង ។ នេះបើតាមប្រភពពីមន្រ្តីយោធាកូរ៉េខាងត្បូងប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap កាលពីថ្ងៃចន្ទ ។ ប្រភពដដែលបញ្ជាក់ថា ទាហានរូបនេះបានស្លាប់បាត់បង់ជីវិតនៅប៉ុស្តិ៍យោធាមួយកន្លែងស្ថិតក្នុងស្រុក Cheorwon ខេត្ត Gangwon ក្បែរព្រំប្រទល់កូរ៉េខាងជើង ។ មុនពេលស្លាប់បាត់បង់ជីវិត, ទាហានកូរ៉េខាងត្បូងរូបនេះ ត្រូវបានប្រទះឃើញមានឈាមហូរចេញពីក្បាល ខណៈក្រោយមកទាហានរូបនេះបានសន្លប់បាត់ស្មារតី ។ យោងតាមការសន្និដ្ឋានបឋមពីទីភ្នាក់ងារសង្គ្រោះបឋម, របួសរបស់ទាហានម្នាក់នេះ បណ្តាលមកពីត្រូវគ្រាប់កាំភ្លើង ។ យ៉ាងណា ភ្លាមៗនោះ អាជ្ញាធរនៅពុំទាន់បានបញ្ជាក់ជាផ្លូវការអំពីមូលហេតុពិតប្រាកដនៃរបួសនេះនៅឡើយទេ ។ បើតាម Anadolu, ហេតុការណ៍នេះកើតឡើង ចំពេលដែលភាពតានតឹងតាមព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងពុះកញ្ជ្រោលខ្លាំង ចាប់តាំងពីទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់បានរងរបួស ដោយសារការផ្ទុះមីន នៅតំបន់គ្មានយោធាកាលពីថ្ងៃទី២១ ខែកញ្ញា ។ ជុំវិញបញ្ហានេះ យោធាកូរ៉េខាងត្បូងបានចោទប្រកាន់ចំៗថា គ្រាប់មីនទាំងនោះត្រូវបានដាក់ពង្រាយដោយគូជម្លោះកូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងបានប្រកាសច្រានចោលការចោទប្រកាន់នោះ ។ ក្រោយមក កូរ៉េខាងជើងថែមទាំងបានគំរាមដាក់ពង្រាយអាវុធបន្ថែមនៅតាមបណ្តោយព្រំដែន ខណៈភាគីកូរ៉េខាងត្បូងព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើមានសកម្មភាពបង្កហេតុថែមទៀតកើតឡើង ។ គិតមកទល់ពេលនេះ…
-
ទ័ព អឺរ៉ុប ១២ ប្រទេស ហាត់សមត្រៀមចេញទៅការពារ អ៊ុយក្រែន

បរទេស ៖ កងទ័ពមកពីប្រទេសអឺរ៉ុបចំនួន ១២ ដែលមានកម្លាំងសរុបប្រមាណ ២ ពាន់ ៨០០ នាក់នឹងត្រូវហាត់សមយុទ្ធយោធារួមគ្នាមួយ ក្រោមការដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដើម្បីត្រៀមដាក់ពង្រាយទៅការពារអ៊ុយក្រែន ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពកើតឡើង ។ បើតាម Reuters ចេញផ្សាយនៅថ្ងៃអង្គារនេះ, សមយុទ្ធចម្រុះជាតិសាសន៍មួយនេះនឹងរៀបចំឡើងនៅឯប្រទេសប៉ូឡូញ ដែលជាអ្នកជិតខាងរបស់អ៊ុយក្រែន ក្នុងខែវិច្ឆិកានេះ ។ ប្រភពដដែលបញ្ជាក់ថា បុគ្គលិកយោធាទាំងជិត ៣ ពាន់នាក់ នឹងចូលរួមប្រតិបត្តិការ ទាំងនៅលើគោក ក្នុងសមុទ្រ និងនៅលើអាកាស ដោយក្នុងនោះ អង់គ្លេសបញ្ជូនកងទ័ពចំនួន ៣០០ នាក់ ជាមួយនឹងយន្តហោះចម្បាំង Typhoon ចំនួន ២ គ្រឿង ។ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Wes Streeting និយាយថា សមយុទ្ធនេះនឹងបង្ហាញពីការបង្កើនការត្រៀមលក្ខណៈរបស់ចក្រភពអង់គ្លេស បារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ថ្ងៃដែលអ៊ុយក្រែននឹងទទួលបានសន្តិភាព ។ ចំណែកលោកឧត្តមសេនីយ៍ឯក Tom Bateman មេបញ្ជាការចក្រភពអង់គ្លេសសម្រាប់កងកម្លាំងចម្រុះជាតិសាសន៍នៅអ៊ុយក្រែន លើកឡើងថា សមយុទ្ធនេះគឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកនយោបាយ ទៅជាការត្រៀមខ្លួនផ្នែកយោធាដែលអាចទុកចិត្តបាន…
-
កាសែត Wall Street Journal ៖ អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ កាសែត Wall Street Journal បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា សហរដ្ឋអាមេរិកបានវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់។ ហេតុការណ៍នេះកើតឡើងក្នុងពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីវឌ្ឍនភាពនៃការចរចាជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល ៨ ខែមកហើយនោះ។ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ, កាសែត Wall Street Journal បានពណ៌នាការវាយប្រហារលើកោះ Qeshm ដែលជាកោះធំជាងគេនៅក្នុងច្រកសមុទ្រ Hormuz ថា ជាសកម្មភាពចុងក្រោយបំផុត ក្នុងចំណោមការវាយប្រហារកម្រិតតូចជាច្រើនលើក ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើឡើងដោយសម្ងាត់ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មានសំឡេងផ្ទុះចំនួន ៥ លើកបានកើតឡើងជាបន្តបន្ទាប់ នៅលើកោះនេះ ហើយអ្នកស្រុកមួយចំនួនបានរាយការណ៍ថា បានឃើញយន្តហោះចំនួន ២ គ្រឿងហោះហើរនៅលើផ្ទៃមេឃនៅទីនោះ។ ក្រសួងការពារជាតិអាមេរិក បានបញ្ជូនសំណួរពាក់ព័ន្ធនឹងការវាយប្រហារទាំងនេះ ទៅកាន់បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ប៉ុន្តែ ស្ថាប័ននេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទនោះទេ។ កាសែតនេះបានឱ្យដឹងថា មន្ត្រីមួយចំនួនបានពណ៌នាការវាយប្រហារទាំងនោះថា…
-
រដ្ឋាភិបាលនឹងដាក់ទិសដៅលែងឲ្យសិស្សប្រើទូរស័ព្ទដៃក្នុងសាលារដ្ឋទាំងអស់

ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យមានការដាក់កំហិតទៅលើសិស្សនៅសាលារដ្ឋទាំងអស់កុំឲ្យប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ លើកលែងតែមានការអនុញ្ញាតពីគ្រូបង្រៀន។ ការជំរុញនេះធ្វើឡើងនាឱកាសសម្ដេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ សម្តេចបញ្ជាក់ថា មានតែមុខវិជ្ជាដែលគ្រូអនុញ្ញាតឲ្យធ្វើការស្រាវជ្រាវប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទដៃក្នុងថ្នាក់បាន។ សម្ដេចធិបតីបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការខាងលើនេះ ២ឆ្នាំមកហើយ តែការអនុវត្តនៅមិនទាន់មានភាពប្រសើរនៅឡើយ។ បើតាមសម្តេច ការហាមប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀន គឺដើម្បីឱ្យសិស្សផ្តោតអារម្មណ៍ទៅលើការសិក្សា ដើម្បីទទូលលទ្ធផលល្អគ្រប់ៗគ្នាពេលប្រឡងបញ្ចប់ការសិក្សាក្រោយរៀនសូត្ររយៈពេល១២ឆ្នាំ។ លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកជំនាញទស្សនៈវិជ្ជា និងឃ្លាំមើលសង្គម នៅរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំពោះការដាក់កំហិតនេះ និងសង្កត់ធ្ងន់ថា សិស្សនៅថ្នាក់កាន់តែតូច គឺកាន់តែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទូរស័ព្ទដៃនេះ។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត មានបណ្ដាប្រទេសជាង ១០០នៅក្នុងពិភពលោកបានដាក់កំហិតមិនឲ្យសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅម៉ោងសិក្សា ដូចជា សិង្ហបុរី ចិន អាមេរិក និងថ្មីៗនេះមានប្រទេសអូស្រ្តាលីជាដើម៕ សេង បារាំង AMS
-
រដ្ឋមន្រ្តីសេដ្ឋកិច្ចប្រាប់ភ្នាក់ងារ IMF ពីកត្តាប្រឈម ដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដឹកនាំដោយលោក Kenichiro Kashiwase បានជួបពិភាក្សាការងារជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីការវាយតម្លៃឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤% ក្នុងឆ្នាំ២០២៦ និង ៤.៨% ក្នុងឆ្នាំ២០២៧ ដែលជាកំណើនមួយទាបជាងការវាយតម្លៃកាលពីមុន ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ឯកឧត្តមបានគូសរំលេចថា កំណើនទាបនេះ គឺដោយសារការទទួលរងផលប៉ះពាល់ក្នុងទំហំធំជាងការប៉ាន់ស្មានទុក ពីបញ្ហាផ្ទួនៗគ្នា ក្នុងនោះមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ។ បញ្ហាទាំងនេះបានទាញទម្លាក់កំណើនវិស័យសំខាន់ៗមួយចំនួន ពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត។ ទន្ទឹមគ្នានេះ វិស័យកសិកម្ម ក៏ទទួលរងផលប៉ះពាល់ថែមមួយកម្រិតទៀតពីឥទ្ធិពល El Niño ពិសេសលើផ្ទៃដីបង្កបង្កើនផល ដែលនឹងជះឥទ្ធិពលជាអវិជ្ជមានមកលើសមត្ថភាពផលិតកម្ម។ ទោះបីជាយ៉ាងណា វិស័យបម្រើការនាំចេញ តួយ៉ាងវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ រំពឹងថានឹងនៅបន្តរក្សាបានកំណើនល្អ ដែលបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៧ ជារួម។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់…
-
ក្រុមហ៊ុន RMA Cambodia ត្រៀមបោះទុនវិនិយោគលើការកែច្នៃកសិផលនៅកម្ពុជា

ក្រុមហ៊ុនអាមេរិក RMA Cambodia ដែលបានវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កំពុងត្រៀមខ្លួនបោះទុនវិនិយោគបន្ថែមលើវិស័យឧស្សាហកម្មកែច្នៃ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia បញ្ជាក់ដូច្នេះ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកកាលានុវត្តភាពការងារកែច្នៃកសិផល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម។ សម្រាប់ឯកឧត្តម គី ច័ន្ទរំដួល គម្រោងវិនិយោគថ្មីរបស់ RMA Cambodia គឺជាការលើកកម្ពស់វិស័យកែច្នៃនៅកម្ពុជា ជួយពង្រីកទីផ្សារនាំចេញ ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់កសិករ។ ឯកឧត្តមបានណែនាំឲ្យក្រុមហ៊ុនពិនិត្យលើការកែច្នៃគ្រាប់ស្វាយចន្ទី។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា RMA Cambodia គឺជាក្រុមហ៊ុនពហុវិស័យដែលមានឥទ្ធិពលលើទីផ្សារអន្តរជាតិ និងបានរួមចំណែកយ៉ាងសំខាន់លើវិស័យវិនិយោគនៅកម្ពុជា។ សម្រាប់លោក អួន ស៊ីឡុត ការសម្រេចចិត្តស្វែងរកឱកាសវិនិយោគលើវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជារបស់ក្រុមហ៊ុននេះ អាចជួយទាក់ទាញការវិនិយោគបន្ថែម និងពង្រឹងទំនុកចិត្តលើការធ្វើឧស្សាហូបនីយកម្មកសិកម្មរបស់កម្ពុជា។ ក្នុងជំនួបពិភាក្សាការងារខាងលើ អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានណែនាំដល់ភាគីក្រុមហ៊ុនពិចារណាប្រើប្រាស់វត្ថុធាតុដើមឲ្យអស់លទ្ធភាព ដោយលក់ផលិតផលគ្រាប់ស្វាយចន្ទីមួយផ្នែក និងកែច្នៃសំបកទៅជាប្រេង…
-
កម្ពុជា ត្រៀមស្វាគមន៍ភ្ញៀវទេសចរពីប្រទេសអឺរ៉ុប តាមរយៈការបើកជើងហោះហើរត្រង់ពីប្រទេសប៉ូឡូញនៅឆ្នាំ២០២៧

តំណាងក្រុមហ៊ុនទេសចរណ៍ ITAKA របស់ប្រទេសប៉ូឡូញ គ្រោងរៀបចំកញ្ចប់ទេសចរណ៍ និងសេវាកម្មជើងហោះហើរត្រង់ពិសេស (Charter Flight) ពីអឺរ៉ុបមកកាន់ខេត្តព្រះសីហនុ នៅរដូវត្រជាក់ ចាប់ពីខែវិច្ឆិកានេះ ដល់ខែមេសា ឆ្នាំក្រោយ។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុន ITAKA ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រុមហ៊ុន ITAKA គឺជាក្រុមហ៊ុនទេសចរណ៍លេខ១ និងជាភ្នាក់ងាររៀបចំដំណើរកម្សាន្តដ៏ធំឈានមុខគេនៅប្រទេសប៉ូឡូញ ដែលមានបទពិសោធន៍ច្រើនទសវត្សរ៍ និងសេវាកម្មផ្តល់ជូនកញ្ចប់វិស្សមកាលសម្រាកកាយនៅសណ្ឋាគាររាប់ពាន់កន្លែងជុំវិញពិភពលោក កម្មវិធីទស្សនាកម្សាន្តបែបវប្បធម៌ និងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ល្បីៗនៅគ្រប់ទ្វីប។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីស្ថានភាព សក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ជូនតំណាងក្រុមហ៊ុនទេសចរណ៍ ITAKA និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ក្នុងខេត្តព្រះសីហនុ ជាពិសេសវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា កញ្ចប់ទេសចរណ៍ពីប្រទេសអឺរ៉ុប មកកាន់ខេត្តព្រះសីហនុនេះ មិនត្រឹមតែផ្តោតលើការសម្រាកលំហែនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយតភ្ជាប់ភ្ញៀវទេសចរទៅកាន់តំបន់កោះសំខាន់ៗ ដូចជា…
-
កម្ពុជាអំពាវនាវ បណ្តាប្រទេសដៃគូ អភិវឌ្ឍន៍ បន្តគាំទ្រ ការបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាម

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន អំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន និងក្រសួង-ស្ថាប័នជាតិ បន្តគាំទ្រ ដល់បេសកកម្ម បោសសម្អាតគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ពីសង្គ្រាមអតីតកាល និងផលប៉ះពាល់ថ្មីពីជម្លោះព្រំដែនឆ្នាំ២០២៥។ ឯកឧត្តម លី ធុជ បានថ្លែងសារអំពាវនាវនេះនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន ក្រោមប្រធានបទ រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តម បានរំលឹកពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាង៣០ឆ្នាំ្កកន្លងទៅ។ ជាក់ស្តែង កម្ពុជាបានរំដោះផ្ទៃដីជាង ៣ ៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ ផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ កម្ពុជា នៅសល់ផ្ទៃដី មានគ្រាប់មីន និងសំណល់ ជាតិ ផ្ទុះពីសង្គ្រាមអតីតកាល ចំនួន១ ៦៨៩ គីឡូម៉ែត្រក្រឡាទៀត។ ប៉ុន្តែ ជម្លោះព្រំដែនកម្ពុជា និងថៃ កាលពីឆ្នំា២០២៥ បានបន្សល់ នូវគ្រាប់បែកចង្កោមក្នុងខេត្តជាប់ព្រំដែនជាមួយថៃចំនួន៧ លើផ្ទៃដីជិត…
-
ផលនេសាទទឹកសាបកើនឡើង១៦% ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ

គិតចាប់តាំងពីខែមករារហូតមកដល់ចុងខែតុលា ឆ្នាំ២០២៦នេះ ផលនេសាទទឹកសាបទទួលបានចំនួនជាង ៣៧ម៉ឺនតោន គឺកើនឡើងប្រមាណ ១៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ជូនបណ្ដាញព័ត៌មាន AMS នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ របាយការណ៍បញ្ជាក់ថា ផលនេសាទដែលមានការកើនឡើងច្រើនជាងគេគឺនៅតំបន់ខេត្តជុំវិញបឹងទន្លេសាប ក្នុងនោះមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ កំណើននេះគឺដោយសារការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសអួនអូសទឹកសាប ឧបករណ៍ឆក់ត្រជាក់ និងក្តៅ ឧបករណ៍ស្បៃមុង ឈិបយន្ត និងឧបករណ៍នេសាទល្មើសផ្សេងទៀត ដែលមានលក្ខណៈបំផ្លិចបំផ្លាញដល់ធនធានជលផល។ ការងារបង្រ្កាបទាំងនេះទទួលបានការចូលរួមសហការពីកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិសមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ។ អគ្គនាយកដ្ឋានជនផលនៃក្រសួងកសិកម្មជឿជាក់ថា ឆ្នាំនេះ ផលនេសាទនឹងបន្តកើនឡើងទៀត ដោយសារការពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាព។ ប្រជាពលរដ្ឋមានការអបអរសាទរ និងសប្បាយរីករាយ ជាពិសេសប្រជានេសាទ បង់សំណាញ់ ដាក់មង និងថ្នងដងត្រី ដែលទទួលបានផលត្រីច្រើនហួសពីការរំពឹងទុក៕