-
អាមេរិក ប្រាប់ផ្លូវឲ្យ រុស្ស៊ី អាចដឹកឧស្ម័នទៅ អឺរ៉ុប គេចផុតទណ្ឌកម្ម

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងព្យាយាមចរចាបង្ហាញផ្លូវ ដើម្បីឱ្យមានការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់តំបន់អឺរ៉ុប ដោយគេចផុតពីការដាក់ទណ្ឌកម្ម ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Wall Street Journal នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកានេះ ។ កាសែតអាមេរិកមួយនេះបញ្ជាក់ថា ផ្លូវដែលអាមេរិកប្រាប់រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់អឺរ៉ុប ដោយមិនឲ្យជាប់ទណ្ឌកម្មនោះគឺតាមរយៈបំពង់បង្ហូរឧស្ម័ន នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសការប្រើប្រាស់ភាគីកណ្តាល និងគណនីទុកដាក់ប្រាក់ជាជនជាតិអាមេរិក ។ បើតាមកាសែតដដែល, ក្រោមសំណើនេះ សេតវិមានបានស្នើឱ្យរក្សាទុកប្រាក់ដែលទទួលបានពីការលក់ឧស្ម័នរុស្ស៊ី នៅក្នុងគណនីទុកដាក់ប្រាក់មួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីទីបី ។ ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមបង្ហាញគំនិតនេះ ទៅកាន់មេដឹកនាំអឺរ៉ុប ដោយចាត់ទុកថា វាគឺជាវិធីសាស្ត្រមួយដើម្បីកាត់បន្ថយតម្លៃប្រេង និងឧស្ម័ន ក្នុងគ្រាដែលស្តុកឧស្ម័ននៅអឺរ៉ុបមានកម្រិតទាបបំផុតមិនធ្លាប់មាន មុនពេលឈានចូលដល់រដូវរងា ។ បើតាម Tass, ទីក្រុងវ៉ាស៊ីនតោនក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការបើកដំណើរការឡើងវិញ នូវបំពង់បង្ហូរឧស្ម័ន Nord Stream ថា ជាផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងដ៏ធំជាងនេះ ដែលមិនត្រឹមតែអាចនាំទៅរកដំណោះស្រាយចំពោះវិបត្តិនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចដោះស្រាយជម្លោះដ៏យូរអង្វែងរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិកផងដែរ ។ យ៉ាងណាមិញ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន TASS…
-
ក្រុមហ៊ុន និងធនាគារលោកខាងលិច ជួយលុយ កូរ៉េខាងជើង ផលិតគ្រាប់បែកនុយក្លេអ៊ែរ ដោយមិនដឹងខ្លួន

ឡុងដ៍ ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយ ក្រុមហ៊ុន និងធនាគារនៅអង់គ្លេស ដែលជាប្រទេសស្ថិតក្នុងប្លុកលោកខាងលិច ត្រូវបានរកឃើញថា កំពុងចូលរួមផ្តល់ថវិកាឲ្យកូរ៉េខាងជើង យកទៅផលិតគ្រាប់បែកនុយក្លេអ៊ែរ។ នេះបើតាមការស៊ើបអង្កេត របស់កាសែត The Telegraph ចេញផ្សាយកាលពីថ្ងៃអាទិត្យ។ ការស៊ើបអង្កេតរបស់សារព័ត៌មានអង់គ្លេសមួយនេះ បានបង្ហាញថា សហគ្រាសទាំងនោះ កំពុងផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយមិនដឹងខ្លួន តាមរយៈការជួលបុគ្គលិកធ្វើការពីចម្ងាយបែបក្លែងក្លាយ ។ ភ្នាក់ងារកូរ៉េខាងជើងប្រមាណ ១០ ម៉ឺននាក់ បានបន្លំខ្លួនជាបុគ្គលិកស្របច្បាប់ ដោយដាក់ពាក្យសុំធ្វើការក្នុងក្រុមហ៊ុនជាច្រើន ក្នុងពេលតែមួយ ដើម្បីប្រព្រឹត្តសកម្មភាពបោកបញ្ឆោតនេះ ។ នៅពេលទទួលបានការងារ, ពួកគេបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយសម្រេចផែនការដ៏ច្រើនយ៉ាងរហ័ស ។ ចំណែកប្រាក់បៀវត្សរ៍ដែលទទួលបាន ត្រូវបញ្ជូនទៅរដ្ឋអំណាចកូរ៉េខាងជើង ដើម្បីទ្រទ្រង់កម្មវិធីអភិវឌ្ឍន៍មីស៊ីល និងអាវុធនុយក្លេអ៊ែរ ។ ប្រភពបន្តទៀតថា ប្រតិបត្តិការសម្ងាត់នេះត្រូវបានសម្របសម្រួលដោយជនជាតិអង់គ្លេសមួយចំនួន ដែលជួយសម្រួលការងារ និងចាត់ទុកបុគ្គលទាំងនោះជាបុគ្គលិកស្របច្បាប់ ដោយមិនបានដឹងពីប្រភពពិតប្រាកដ ។ បើតាម The Telegraph, ស្ថាប័នដែលរងការកំណត់គោលដៅ ថា បានផ្តល់លុយឲ្យ កូរ៉េខាងជើង ផលិតគ្រាប់បែកនុយក្លេអ៊ែរ មិនដឹងខ្លួននោះ រួមមាន…
-
កូរ៉េខាងជើងតេស្តក្បាលគ្រាប់បែកចង្កោម អាចបំផ្លាញទីតាំងទំហំ១៣ហិកតាក្លាយជាផេះភ្លាមៗ

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានធ្វើតេស្តបាញ់ក្បាលគ្រាប់បែកចង្កោម ដោយអួតអាងថា គ្រាប់បែកប្រភេទថ្មីនេះ អាចបំផ្លាញទីតាំងសត្រូវទំហំ ១៣ហិកតា ឱ្យក្លាយទៅជាផេះភ្លាមៗ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ។ ការធ្វើតេស្តនេះបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ពោលគឺបន្ទាប់ពីកូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ បានសាកល្បងអាវុធជាច្រើនប្រភេទ នាពេលថ្មីៗនេះ រួមមាន យន្តហោះដ្រូនវាយប្រហារ, ប្រព័ន្ធគ្រាប់បាញ់ក្នុងទឹក ឬ torpedo ថ្មី ដែលមានភាពជាក់លាក់ខ្ពស់ និងមីស៊ីលល្បឿនលឿនជាងសំឡេង ឬ hypersonic missile ក្នុងរយៈចម្ងាយមធ្យម។ ព្រឹត្តិការណ៍នេះក៏បានកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានហេតុការណ៍ផ្ទុះមីននៅតាមបណ្តោយព្រំដែនដែលមានការការពារយ៉ាងតឹងរ៉ឹងរវាងកូរ៉េទាំងពីរ ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួស។ តែ កូរ៉េខាងជើងបានបដិសេធការទទួលខុសត្រូវ ហើយបានប្តេជ្ញាពង្រឹងតំបន់ព្រំដែនរបស់ខ្លួនបន្ថែមទៀត ព្រមទាំងនឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសំឡេងឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តកាលពីថ្ងៃសៅរ៍ គឺធ្វើឡើងដើម្បី «វាយតម្លៃសមត្ថភាពសម្របខ្លួនទៅនឹងការប្រយុទ្ធ និងកម្លាំងបំផ្លិចបំផ្លាញនៃក្បាលគ្រាប់បែកចង្កោម ដែលនឹងត្រូវបំពាក់នៅលើមីស៊ីលផ្លោងយុទ្ធសាស្ត្រ»។ មន្ត្រីនានាបានលើកឡើងថា ការធ្វើតេស្តនេះបានបញ្ជាក់ថា អាវុធនេះ «មានសមត្ថភាពដុតបំផ្លាញតំបន់គោលដៅទំហំពី ១២ ទៅ ១៣ ហិកតា ឱ្យក្លាយទៅជាផេះ…
-
លោក ត្រាំ ថា ទីតាំងវាយអ៊ីរ៉ង់ នៅសល់ ១ ឬ ២កន្លែងទៀតប៉ុណ្ណោះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានបំផ្លាញកម្លាំងយោធាភាគច្រើនរបស់អ៊ីរ៉ង់រួចហើយ ប៉ុន្តែ នៅមានសេសសល់ គោលដៅមួយ ឬ ពីរកន្លែងទៀតប៉ុណ្ណោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯលំនៅឋានរបស់លោក ក្នុងរដ្ឋផ្លរីដា, លោក ដូណាល់ ត្រាំ បានលើកឡើងថា ការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីខែកុម្ភៈនោះ គឺ ដំណើរការទៅដោយល្អ។ ក្នុងន័យនេះ, លោកអះអាងថា សហរដ្ឋអាមេរិកមិនមានភាពប្រញាប់ប្រញាល់ក្នុងការបើកការវាយប្រហារនោះទេ ដោយសារតែខ្លួនបានបំផ្លាញកម្លាំងយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ស្ទើរតែទាំងស្រុងរួចទៅហើយ។ លោករៀបរាប់ទៀតថា «យើងបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ពួកគេហើយ។ យើងនៅសល់គោលដៅមួយ ឬពីរទៀតដែលត្រូវដោះស្រាយ ប៉ុន្តែយើងអាចធ្វើវាបានក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ»។ លោកបានបន្ថែម ដោយសំដៅទៅលើទីតាំងមួយដែលគេសង្ស័យថា ជាកន្លែងនុយក្លេអ៊ែរក្រោមដី គឺភ្នំ Pickaxe ដោយបន្ថែមថា «យើងអាចធ្វើកិច្ចការទាំងអស់នោះបានយ៉ាងឆាប់រហ័ស»។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធថា មិនមានសកម្មភាពទាក់ទងនឹងនុយក្លេអ៊ែរណាមួយត្រូវបានធ្វើឡើងនៅទីនោះទេ។ ជាមួយគ្នានេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khameneiកាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា បានចេញមុខប្រកាសព្រមានវាយប្រហារសងសឹកភ្លាមៗ…
-
ចិន ប្រកាសជោគជ័យសាកល្បងហោះឡើង និងចុះចតយន្តហោះដ្រូនបំបាំងកាយលើនាវាចម្បាំង

ប៉េកាំង ៖ ប្រទេសចិនបានប្រកាសពីជោគជ័យ ក្នុងការសាកល្បងហោះឡើង និងចុះចតនៃយន្តហោះដ្រូនប្រយុទ្ធបំបាំងកាយធុន GJ-21 នៅលើនាវាចម្បាំង CNS Sichuan ប្រភេទ Type 076 ដំបូងបង្អស់របស់ប្រទេសមហាយក្សនៅអាស៊ីមួយនេះ ។ បើតាមការអះអាងរបស់កងទ័ពជើងទឹករំដោះប្រជាជនចិន, ការធ្វើតេស្តនេះយន្តហោះដ្រូនប្រយុទ្ធបំបាំងកាយធុន GJ-21 ជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍនាវាចម្បាំង ដែលមានសមត្ថភាពធ្វើប្រតិបត្តិការជាមួយប្រភេទយន្តហោះដ្រូនបំបាំងកាយនៅលើសមុទ្រ ។ យោងតាម China Daily, ដ្រូន GJ-21 ដែលជាប្រភេទយន្តហោះដ្រូនប្រយុទ្ធបំបាំងកាយដំបូងរបស់ចិន និងពិភពលោក បានបង្ហាញខ្លួនជាផ្លូវការលើកដំបូង ក្នុងអំឡុងពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង កាលពីខែកញ្ញា ឆ្នាំ២០២៥ ។ វាត្រូវបានរចនា និងផលិតដោយសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន AVIC ដែលជាក្រុមហ៊ុនផលិតយន្តហោះដ៏សំខាន់របស់ប្រទេសចិន ។ វាប្រើប្រាស់រចនាសម្ព័ន្ធអាកាសយានវិទ្យាប្រភេទស្លាបហោះ ដោយគ្មានកន្ទុយយន្តហោះ និងមានតួខ្លួនរួមបញ្ចូលជាមួយស្លាប ។ ការរចនានេះ ខុសប្លែកឆ្ងាយពីយន្តហោះដ្រូនធម្មតា ដែលមានស្លាបបញ្ឈរ និងស្លាបផ្ដេកនៅផ្នែកខាងក្រោយ ។ ការរចនាបែបនេះ មិនត្រឹមតែបង្កើតកន្លែងទំនេរខាងក្នុងសម្រាប់ផ្ទុកប្រេងឥន្ធនៈ និងអាវុធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយរលកនៃប្រព័ន្ធរ៉ាដា ដែលជួយឱ្យយន្តហោះដ្រូនប្រយុទ្ធមួយនេះ មានសមត្ថភាពបំបាំងកាយនៅគ្រប់ទិសដៅ ។ ជាក់ស្តែង…
-
កូរ៉េខាងត្បូង ដំណើរការទីបញ្ជាការយន្តហោះដ្រូនថ្មី ទប់ទល់ដ្រូនអត្តឃាត កូរ៉េខាងជើង

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ប្រកាសបើកដំណើរការទីបញ្ជាការយន្តហោះដ្រូនការពារជាតិថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ដ្រូន និងប្រព័ន្ធប្រឆាំងដ្រូននៅទូទាំងកងកម្លាំងប្រដាប់អាវុធ សំដៅត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងពីដ្រូនអត្តឃាតរបស់កូរ៉េខាងជើង ។ បើតាម Yonhap, ទីបញ្ជាការយន្តហោះដ្រូនការពារជាតិថ្មីនេះ មានទីតាំងស្ថិតនៅទីក្រុង Pocheon ដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីសេអ៊ូល ។ ទីបញ្ជាការថ្មីនេះ នឹងជំនួសទីបញ្ជាការប្រតិបត្តិការយន្តហោះដ្រូនដែលមានស្រាប់ ដោយដើរតួនាទីជាមជ្ឈមណ្ឌលរៀបចំយុទ្ធសាស្ត្រទាក់ទងនឹងការប្រើប្រាស់ ការទប់ទល់ ព្រមទាំងការគ្រប់គ្រងការអភិវឌ្ឍប្រព័ន្ធដ្រូន និងប្រព័ន្ធប្រឆាំងដ្រូនសម្រាប់គ្រប់កងទ័ពទាំងអស់នៅទូទៅប្រទេស ។ ការបើកដំណើរការទីបញ្ជាការយន្តហោះដ្រូនការពារជាតិថ្មីនេះទៀត កើតឡើងចំពេលដែលកូរ៉េខាងជើងក៏កំពុងពន្លឿនការអភិវឌ្ឍយន្តដ្រូនអត្តឃាតរបស់ខ្លួន ដោយរៀនសូត្រពីបទពិសោធន៍ជាក់ស្តែង ជុំវិញការដាក់ពង្រាយកងទ័ពក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។ តួយ៉ាង កូរ៉េខាងជើងទើបបានសាកល្បងអាវុធទំនើបៗចុងក្រោយ ដែលបានធ្វើត្រាប់តាមការវាយប្រហារដោយយន្តហោះដ្រូនទ្រង់ទ្រាយធំ តាមរយៈការកំណត់គោលដៅលើប៉ុស្តិ៍យាមយោធាកូរ៉េខាងត្បូងក្លែងក្លាយ និងរថក្រោះអាមេរិកជាដើម ។ ក្រៅពីបើកទីបញ្ជាការដ្រូនថ្មី យោធាកូរ៉េខាងត្បូងថែមទាំងបញ្ចេញផែនការទិញយន្តហោះដ្រូនប្រយុទ្ធ ដែលមានតម្លៃទាបច្រើនជាង ២ ម៉ឺនគ្រឿងផងដែរ ។ ទោះបីជាបញ្ជាទិញដ្រូនពីបរទេសក៏ដោយ តែកូរ៉េខាងត្បូងបាននឹងកំពុងផ្តោតលើការផលិតយន្តហោះដ្រូន និងគ្រឿងបន្លាស់សំខាន់ៗក្នុងស្រុក រួមមាន អាគុយ និងម៉ូទ័រ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ។ ទន្ទឹមគ្នា យោធាកូរ៉េខាងត្បូងក៏កំពុងពន្លឿនការដាក់ដំណើរការកម្មវិធី «ប្រព័ន្ធប្រយុទ្ធដោយយន្តហោះដ្រូនតម្លៃទាបរបស់កូរ៉េខាងត្បូង» ហៅកាត់ K-LUCAS…
-
ក្រសួងអប់រំដាក់ចេញយុទ្ធសាស្ត្រគន្លឹះ ដើម្បីបន្តពង្រឹងគុណភាពអប់រំ និងជំរុញកំណែទម្រង់សាលារៀន

ក្នុងពិធីបើកបវេសនកាល នៅថ្ងៃទី១ វិច្ឆិកា ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ថា ការបញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ ប្រកបដោយលទ្ធផលល្អប្រសើរ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៩៥% និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិជ្ជាជីវៈកម្រិត៣ ចំនួន ៨៤% ក្នុងនោះមានសិស្សទទួលបាននិទ្ទេស A ចំនួន ២ ០៤៤នាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្ត្រ និងការអនុវត្តកម្មវិធីសំខាន់ៗ ដើម្បីបន្តគាំទ្រ និងជំរុញកំណែទម្រង់វិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ ។ ជាដំបូង ក្រសួងបានដាក់ចេញនូវការពង្រឹងស្ដង់ដាសាលារៀន និងម៉ោងសិក្សា ដោយបន្តជំរុញការកែទម្រង់ចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា តាមរយៈគោលការណ៍ សាលារៀនល្អ នាយកល្អ គ្រូល្អ និងបរិស្ថានសាលាល្អ ការអភិវឌ្ឍសមត្ថភាពអាន និងគណិតវិទ្យា ក៏ដូចជាការអប់រំ STEM ភាសាបរទេស និងការពង្រីកម៉ោងសិក្សាពី ៤ ទៅ ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីពង្រឹងចំណេះដឹងមូលដ្ឋានរបស់សិស្ស។ ទន្ទឹមនឹងនេះ ក្រសួងក៏ផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន តាមរយៈការកែលម្អការបណ្ដុះបណ្ដាលនៅគ្រឹះស្ថានគ្រូ ការអនុវត្តគោលនយោបាយគ្រូបង្រៀន និងអភិវឌ្ឍគន្លងអាជីព ដើម្បីធានាថាគ្រូមានចំណេះដឹង…
-
បេតិកភណ្ឌរូបីកម្ពុជាជាង១០ទៀតត្រៀមស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក

ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា បេតិកភណ្ឌរូបីកម្ពុជាជាង ១០ទៀត ស្ថិតក្នុងបញ្ជីបម្រុងត្រៀមស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ អ្នកនាំពាក្យក្រសួងវប្បធម៌បញ្ជាក់ថា បេតិកភណ្ឌរូបីកម្ពុជាទាំងនេះ មានដូចជាប្រាសាទបន្ទាយឆ្មានៅខេត្តបន្ទាយមានជ័យ រមណីយដ្ឋានបុរាណវិទ្យា និងធម្មជាតិភ្នំគូលែន និងប្រាសាទបេងមាលា ស្ថិតក្នុងខេត្តសៀមរាប រមណីយដ្ឋានភ្នំដា ស្ថិតនៅខេត្តតាកែវ ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកំពង់ស្ពឺ និងអតីតព្រះបរមរាជវាំងក្នុងសម័យលង្វែកជាដើម។ ឯកឧត្តម ស៊ុំ ម៉ាប់ បានគូសបញ្ជាក់ថា ក្នុងចំណោមបេតិកភណ្ឌរូបីកម្ពុជាទាំងជាង១០នេះ មានមួយចំនួនអាចនឹងរៀបចំឯកសារចប់ដើម្បីដាក់ស្នើសុំចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភលោកឆាប់ៗខាងមុខ។ សូមបញ្ជាក់ថា បេតិកភណ្ឌរូបីរបស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមាន រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានប្រាសាទកោះកែរ និងទីតាំងឧក្រិដ្ឋកម្មដែលបានក្លាយជាបូជនីយដ្ឋាននៃការចងចាំនៃកម្ពុជា។ ចំណែកបេតិកភណ្ឌអរូបីវិញមាន របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត គុនល្បុក្កតោ និងក្រមាខ្មែរ៕ សេង បារាំង AMS
-
ការភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ ភ្នំពេញ-វៀងច័ន្ទន៍ នឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ អែរ កម្ពុជា គ្រោងនឹងបន្តជើងហោះហើរត្រង់ឡើងវិញរវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន និងអនុតំបន់មេគង្គ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានសម្តែងនូវការស្វាគមន៍ចំពោះផែនការបន្តជើងហោះហើរត្រង់ឡើងវិញរវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទន៍ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ។ ការបើកផ្លូវហោះហើរនេះឡើងវិញ ឆ្លុះបញ្ចាំងពីទំនុកចិត្តលើប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការរឹតចំណងទំនាក់ទំនង និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ។ បើតាមអ្នកនាំពាក្យរូបនេះ តាមការគ្រោងទុក សេវាហោះហើរនេះនឹងតភ្ជាប់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងវៀងច័ន្ទន៍។ ការហោះហើរនឹងប្រព្រឹត្តទៅចំនួន ៣ជើងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ COMAC C909។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការបើកជើងហោះហើរត្រង់ឡើងវិញនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកដំណើរ ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ និងពង្រីកជម្រើសសម្រាប់ការធ្វើដំណើរកម្សាន្ត ធុរកិច្ច និងទេសចរណ៍។ បន្ថែមពីនេះ វានឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន…
-
រាជរដ្ឋាភិបាលពន្លឿនការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស៍ ដើម្បីឲ្យទាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស៍ បានលេចជារូបរាងហើយ ជាមួយការបោះឆ្នោតជ្រើសរើសលោកស្រី សាន្ត ផាន់ណា ធ្វើជាប្រធានសម្រាប់អាណត្តិទី១ លើកទី១។ ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស៍ ដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម។ លោកស្រី សាន្ត ផាន់ណា គឺជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង។ ការពន្លឿនបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស៍នេះ គឺដើម្បីឲ្យបានទាន់ពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពាក់កណ្ដាលខែវិច្ឆិកានេះ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងវត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា បារាំង និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។ បើតាមអ្នកឧកញ៉ា លឹម ហេង បច្ចុប្បន្ននេះ បណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជាមានការិយាល័យតំណាងចំនួន៨ នៅទូទាំងពិភពលោក រួមមាន នៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្រ្តាលី និងអ៊ីតាលី។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា…