-
កម្ពុជាចេញផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ» ជាពីរភាសា ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពាក់កណ្តាលខែវិច្ឆិកានេះ សៀវភៅមគ្គុទ្ទេសក៍ជា២ភាសា បារាំង-ខ្មែរ ក្រោមចំណងជើងថា «ស្នាមញញឹមខ្មែរ» ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីរំលេចពីអត្តសញ្ញាណជាតិ និងលុបបំបាត់ការយល់ខុសអំពីកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនិយាយភាសាបារាំង។ សៀវភៅ «ស្នាមញញឹមខ្មែរ» គឺជាស្នាដៃនិពន្ធរួមគ្នារវាងអ្នកនិពន្ធខ្មែរនិងបារាំង ដោយមានការសហការរវាងសារព័ត៌មានថ្មីៗ និងគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា (SIPAR)។ សៀវភៅនេះត្រូវបានប្រកាសចេញផ្សាយជាផ្លូវការនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបោះពុម្ពលើកដំបូងចំនួន ៣.០០០ក្បាល។ សៀវភៅនេះត្រូវបានបែងចែកជា ៣ជំពូកធំៗ ផ្តោតលើខ្លឹមសារជាភាសាខ្មែរមួយចំហៀង និងភាសាបារាំងមួយចំហៀង ដែលមានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ៥ដុល្លារក្នុងមួយក្បាល និងមានបែងចែកតាមបណ្ណាល័យនានាផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២ ខែវិច្ឆិកានៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះ គឺចំពេលដ៏សំខាន់ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ពីថ្ងៃទី១៤ ដល់១៦ វិច្ឆិកា។ ឯកឧត្តមចាត់ទុកការចេញផ្សាយនេះថា ជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីវប្បធម៌ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងការរស់នៅរបស់ពលរដ្ឋកម្ពុជា ទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិ។ ជាងនេះទៅទៀត ក្រសួងព័ត៌មាននឹងយកសៀវភៅនេះ ទៅចែកជូនដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅថ្ងៃបើកកិច្ចប្រជុំកំពូលផងដែរ ដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យរបស់កម្ពុជា។ លោក គី សុខលីម…
-
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបនាយករដ្ឋមន្រ្តីថៃរឿងប្រកាសបន្តបិទព្រំដែនជាមួយខ្មែរ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា កម្ពុជានៅរក្សាជំហរដដែល គឺមិនស្នើបើកច្រកព្រំដែនជាមួយថៃឡើងវិញឡើយ ព្រោះការបិទព្រំដែននេះមិនមែនជាគំនិតផ្តួចផ្តើមរបស់កម្ពុជាទេ។ ការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានេះ គឺឆ្លើយតបក្រោយពីលោក អានុទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) នាយករដ្ឋមន្រ្តីបានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសថៃមិនមានផែនការបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ឬស្តារទំនាក់ទំនងទ្វេភាគីឱ្យត្រឡប់ទៅកម្រិតដូចមុននោះទេ ដរាបណាបញ្ហាសំខាន់ៗមួយចំនួន រួមមានជម្លោះទឹកដី បទល្មើសឆ្លងដែន និងសន្តិសុខជាតិ មិនទាន់ត្រូវបានដោះស្រាយ។ សម្រាប់លោកបណ្ឌិត គិន ភា អ្នកឃ្លំាមើលសង្គម និងនយោបាយនៅកម្ពុជា និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃពីរឿងបិទបើកព្រំដែន ដោយយកបញ្ហាទឹកដី បទល្មើសឆ្លងដែន និងសន្តិសុខជាតិជាលេសនេះ បានក្លាយទៅជារបៀបវារៈនយោបាយ ដើម្បីគ្រាន់តែការពារតំណែងរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ។ អ្នកជំនាញដដែលនេះ បានគូសបញ្ជាក់ថា ៖ ដើម្បីបន្តជីវិតដើម្បីនិរន្តរភាពរដ្ឋាភិបាលខ្លួនដែលចប់អាណត្តិនឹង គឺមានតែប្រើសន្លឹកបៀព្រំដែននឹងតទៅទៀតទេ អានឹងខ្ញុំគិតថា បញ្ហា៣ដែលគាត់លើកនឹង គឺជាបញ្ហាដែលប្រើប្រាស់ជាឧបករណ៍បន្តជីវិតរដ្ឋាភិបាលរបស់គាត់។ សូមបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៥ ពេលកម្ពុជានិងថៃចាប់ផ្តើមមានភាពតាងតឹងខ្លាំងដាក់គ្នានៅតាមព្រំដែន ភាគីថៃបានសម្រេចបិទច្រកព្រំដែនគោកទាំងអស់ជាមួយកម្ពុជាជាឯកតោភាគី ព្រោះចង់ដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា។ ក្រោយភាគីថៃសម្រេចបែបនេះ កម្ពុជាក៏បានបិទតាមក្រោយដែរ ហើយកម្ពុជាក៏មិនដែលនឹកនាស្នើឲ្យថៃបើកច្រកព្រំដែនគោកឡើងវិញឡើយរហូតមកដល់ប្ចុប្បន្ន៕ សេង…
-
ក្រុមហ៊ុនអាន់ឆ័រ បានបន្តនាំយក កម្មវិធីអាន់ឆ័រម៉ាអែមនៅលើទឹក ទៅជួបអ្នកគាំទ្រកាន់តែធំ កាន់តែអែមជាងមុន

ការពីថ្ងៃទី 31 ខែតុលានៅថ្ងៃទី 1 វិច្ឆិកានៅភ្នំពេញ ក្រុព្រឹត្តិការណ៍ “ម៉ាអេមនៅលើទឹក” បានធ្វើឲ្យបរិយាកាសនៅ Walkstreet កាន់តែមានភាពរស់រវើក និងសប្បាយរីករាយជាមួយឆាកបណ្តែតទឹកដ៏ធំប្លែកមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងការសម្តែង Flyboard Show ដ៏អស្ចារ្យពីម្ចាស់កំណត់ត្រាពិភពលោក Guinness World Records ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមយ៉ាងច្រើនកុះករ។ បន្ថែមពីនេះ អ្នកចូលរួមក៏បានរីករាយជាមួយការសម្តែងពីសំណាក់សិល្បករល្បីៗជាច្រើន រួមមាន កញ្ញា Pich Solika, លោក Tep Piseth, លោក Yuuhai, , លោក Monetrey ព្រមទាំង DJ ដែលបានរួមគ្នាបង្កើតបរិយាកាសសប្បាយរីករាយ និងធ្វើឲ្យរាត្រីកាន់តែ “ម៉ាអេម” ជាមួយអ្នកគាំទ្ររាប់ពាន់នាក់។ តាមរយៈព្រឹត្តិការណ៍នេះ អាន់ឆ័របានបន្តបេសកកម្មរបស់ខ្លួនក្នុងការនាំយកបទពិសោធន៍ថ្មីៗ និងបង្កើតពេលវេលាដ៏ចងចាំជាមួយអ្នកគាំទ្រ ដោយធ្វើឲ្យគ្រប់ឱកាសកាន់តែ “ម៉ាអេម” និងពោរពេញទៅដោយភាពសប្បាយរីករាយ។ សម្រាប់ព័ត៌មាន និងសកម្មភាពថ្មីៗបន្ថែមទៀត សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Anchor Beer (Cambodia)។ ពិសាដោយការទទួលខុសត្រូវ!
-
មុខរបរតជំនាន់៖ អ្នកភូមិសំរោងច្នៃរុក្ខជាតិព្រៃធ្វើអំបោស បម្រើការសម្អាតនៅរមណីយដ្ឋានអង្គរ

អ្នកភូមិសំរោង ក្រុងអង្គរ នៅតែបន្តរក្សាមុខរបរធ្វើអំបោសពីដើមរុក្ខជាតិរកពីព្រៃតជំនាន់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសម្អាត និងថែរក្សាសោភណភាពរមណីយដ្ឋានអង្គរ។ ដើម្បីសម្រេចបាននូវអំបោសមួយដើម មិនមែនជាការងារងាយស្រួល ។ទោះបីជាការដើរប្រមូលដើមពួច និងដើមម្រេចទន្សាយពីក្នុងព្រៃជ្រៅ តម្រូវឱ្យបោះតង់សម្រាកអត់ធន់ជាច្រើនថ្ងៃ និងទទួលបានប្រាក់ចំណូលមិនសូវខ្ពស់ក៏ដោយ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅតែបន្តរក្សាមុខរបរធ្វើអំបោសអំពីដើមរុក្ខជាតិតាមព្រៃនេះដដែល។មុខរបរតជំនាន់នេះ ដែលមិនត្រឹមតែជួយសម្រាលបន្ទុកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសម្ភារជួយដល់ការសម្អាតបរិស្ថានប្រាសាទក្នុងរមណីយដ្ឋានអង្គរផងដែរ។ អំបោស គឺជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលមិនអាចខ្វះបានឡើយ សម្រាប់បោសសម្អាតតាមផ្ទះ ទីធ្លា និងតាមដងផ្លូវ។ ទោះបីជាអំបោសធ្វើអំពីដើមរុក្ខជាតិមានច្រើនប្រភេទយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ បានជ្រើសរើសយកដើមពួច និងដើមម្រេចទន្សាយ មកច្នៃធ្វើជាអំបោស ពីព្រោះរុក្ខជាតិ២ប្រភេទនេះ ធន់នឹងសំណឹក ព្រមទាំងស្រាលងាយស្រួលបោស។ ដើម្បីបានរុក្ខជាតិទាំងនេះមកផលិតជាអំបោស អ្នកភូមិត្រូវឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាល។ ស្ថិតក្នុងគ្រួសារមួយដែលប្រកបរបរធ្វើអំបោសតជំនាន់ លោក រឿម សារ៉ូ បានរៀបរាប់ថា ដោយសាររុក្ខជាតិដែលត្រូវធ្វើអំបោសនៅក្បែរភូមិកាន់តែខ្សត់ លោកត្រូវធ្វើដំណើរទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបោះតង់សម្រាកក្នុងព្រៃយ៉ាងតិចជិត ១០ថ្ងៃ ក្នុងមួយជើងៗ ដើម្បីកាប់ដើមពួច និងម្រេចទន្សាយឱ្យបានពេញគោយន្ត។ អ្នកស្រី រឹម ហាវ ដែលជាភរិយា បានឱ្យដឹងបន្ថែមថា ការចេញរកមួយជើងៗអាចកាប់រុក្ខជាតិយកមកធ្វើអំបោសបានចាប់ពី ៥០០…
-
កម្ពុជា កសាងប្រព័ន្ធហិរញ្ញវត្ថុពីចំណុចសូន្យ រហូតក្លាយជាម្ចាស់ផ្ទះរៀបចំវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ជាលើកដំបូង

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ជាលើកដំបូង នៅពាក់កណ្ដាលខែវិច្ឆិកានេះ ដោយមានការចូលរួមពីទេសាភិបាលធនាគារកណ្តាល និយ័តករ តំណាងគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។ វេទិកាអន្តរជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការសហការរវាងធនាគារជាតិនៃកម្ពុជា (NBC) និងស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (GFTN)។ តាមរយៈវេទិកានេះ អ្នកចូលរួមនឹងទទួលបានទស្សនទានថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីទិសដៅវិវត្តនៃប្រព័ន្ធហិរញ្ញវត្ថុ ព្រមទាំងឱកាស និងបញ្ហាប្រឈមនានា ដែលអាចកើតមានក្នុងវិស័យនេះ នាពេលអនាគត។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា កម្ពុជា ធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកមួយកាលពីអតីតកាល ដោយត្រូវកសាងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញពីចំណុចសូន្យ។ ប្រព័ន្ធបាគង បានបង្ហាញឱ្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាចជួយជំរុញប្រតិបត្តិការអន្តរធនាគារឱ្យកាន់តែទូលំទូលាយ ពង្រីកលទ្ធភាពទទួលបានសេវាទូទាត់ឌីជីថល ពង្រឹងតួនាទីរបស់ប្រាក់រៀល និងតភ្ជាប់កម្ពុជាឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសនានា។ សម្រាប់លោកជំទាវបណ្ឌិត ជា សិរី កិច្ចប្រជុំ Black Swan Summit Cambodia នឹងផ្តល់ជាវេទិកាសម្រាប់ពិភាក្សាកាន់តែទូលំទូលាយ អំពីបទពិសោធទាំងនេះជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍…
-
ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នៅប្រទេសចិន

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងទំនាក់ទំនងទ្វេភាគី។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទទី២ វិច្ឆិកាថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។ ដំណើរចូលរួមនេះ គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ ២០២៣-២០២៧ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពនាពេលអនាគត។កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តោតជាសំខាន់លើការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ក្រសួងការបរទេសបានឱ្យដឹងទៀតថា នៅប្រទេសចិនក្រៅពីចូលរួមក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកមួយជាមួយ ឯកឧត្តម វ៉ាង យី…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តតាកែវ

ពិធីប្រណាំងទូក ង រយៈពេល២ថ្ងៃនៅខេត្តតាកែវ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជា ប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តតាកែវ នៅរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។ កម្មវិធីនេះក៏ជាការចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូក ង និងទេសចរណ៍នៅខេត្តតាកែវផងដែរ។ ការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះមាន តំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈ អភិបាល ខេត្ត ថ្នាក់ ដឹកនាំ ជាអនុប្រធាន សមាជិក ក្រុម ការងារ រាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋាន ខេត្ត តាកែវ មន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត…
-
អ្នកជំនាញរំពឹងថា កម្ពុជានឹងលើកឡើងពីការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាព្រំដែនក្នុងកិច្ចប្រជុំមេគង្គ-ឡានឆាង នៅប៉េកាំង

អ្នកជំនាញកិច្ចការតំបន់ និងភូមិសាស្ត្រនយោបាយរំពឹងថា កម្ពុជានឹងលើកឡើងពីបញ្ហាសន្តិសុខ ជម្លោះព្រំដែន ការបង្ក្រាបបទល្មើសឆ្លងដែន និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងឱកាសដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ៥ឆ្នាំ ២០២៣-២០២៧ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពនាពេលអនាគត។ យោងតាមការប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី ២ វិច្ឆិកា កិច្ចពិភាក្សានឹងផ្តោតជាសំខាន់លើការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ក្រៅពីកិច្ចប្រជុំតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីស្វែងរកមធ្យោបាយថ្មីៗក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។ ឯកឧត្តម…
-
អាមេរិក គ្រោងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង ដល់យន្តហោះចម្បាំង F-16

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកកំពុងជំរុញផែនការបំពាក់មីស៊ីលវាយប្រហារល្បឿនលឿនជាងសំឡេងរហូតដល់ ៥ ដង ប្រភេទ Blackbeard លើយន្តហោះចម្បាំង F-16 Fighting Falcon ។ ផែនការជំរុញនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Castelion ទទួលបានកិច្ចសន្យាពីមន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាស ហៅកាត់ AFRL ដើម្បីចាប់ផ្តើមដាក់បញ្ចូលមីស៊ីលនេះ ទៅក្នុងប្រព័ន្ធអាវុធយន្តហោះចម្បាំង F-16 ។ បើតាម Interesting Engineering, មីស៊ីល Blackbeard ត្រូវបានរចនាឡើងជាអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអាចហោះក្នុងល្បឿនលឿនជាងសំឡេងលើសពី ៥ ដង និងអាចហោះហើរបត់បែននៅក្នុងបរិយាកាស ។ មីស៊ីលនេះ ត្រូវបានរំពឹងថា នឹងអាចបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ ដោយសារតែល្បឿនលឿនជាងសំឡេង និងសមត្ថភាពអាចហោះហើរបត់បែនរបស់វា អាចធ្វើឱ្យការតាមដាន និងការព្យាករគន្លងហោះហើរកាន់តែលំបាក ។ រីឯយន្តហោះចម្បាំង F-16 Fighting Falcon គឺជាយន្តហោះចម្បាំងពហុមុខងារ ដែលកងទ័ពអាកាសអាមេរិក ក៏ដូចជាកងទ័ពអាកាសប្រទេសជាច្រើនទៀតនៅលើពិភពលោកកំពុងប្រើប្រាស់ ។ ក្រៅពីយន្តហោះចម្បាំង F-16, យោធាអាមេរិកក៏មានផែនការញាត់បញ្ចូលមីស៊ីលនេះទៅក្នុងខ្លួនយន្តហោះចម្បាំង F/A-18E/F Super Hornet របស់កងទ័ពជើងទឹកផងដែរ ។ ហើយដើម្បីជួយជំរុញមហិច្ឆតារបស់យោធាអាមេរិក ក្រុមហ៊ុន Castelion កំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអាវុធ…
-
ជាមួយបដិមាជាង ១៤ ០០០ វត្ថុ៖ សារមន្ទីរជាតិ ជាកន្លែងតាំងបង្ហាញស្នាដៃចម្លាក់បុរាណខ្មែរ និងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដ៏សំខាន់

សារមន្ទីរជាតិ ដែលមានទីតាំងនៅរាជធានីភ្នំពេញ មិនត្រឹមតែជាកន្លែងរក្សាទុក និងតាំងបង្ហាញបដិមា និងរូបចម្លាក់បុរាណខ្មែរដ៏មានតម្លៃជាង ១៤ ០០០ វត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ សិល្បៈ ជំនឿសាសនា និងអត្តសញ្ញាណវប្បធម៌ខ្មែរតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យអង្គរ និងក្រោយសម័យអង្គរផងដែរ។ សារមន្ទីរជាតិត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការនៅឆ្នាំ១៩២០ ដោយមានផ្ទុកសម្បត្តិវប្បធម៌ និងវត្ថុបុរាណជាច្រើនប្រភេទ រួមមានបដិមាព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា វត្ថុបុរាណ និងស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃស្ថាបត្យកម្ម ជំនឿ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលផ្សេងៗគ្នា។ លោកស្រី អ៊ុន សុគន្ធាវី អនុប្រធានសារមន្ទីរជាតិ បានគូសបញ្ជាក់ថា សារមន្ទីរជាតិដើរតួនាទីដូចជាបេះដូង និងឃ្លាំងផ្ទុកព្រលឹងវប្បធម៌ខ្មែរ ក្នុងការអប់រំ និងផ្សព្វផ្សាយអរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសខ្មែរទៅកាន់ពិភពលោក។ សារមន្ទីរមិនមែនគ្រាន់តែជាកន្លែងដាក់តាំងវត្ថុបុរាណនោះទេ ប៉ុន្តែជាស្ពានចម្លងចំណេះដឹង និងតម្លៃវប្បធម៌ពីអតីតកាលមកកាន់បច្ចុប្បន្ន និងបន្តទៅអនាគត។ យោងតាមលោកស្រី អ៊ុន សុគន្ធាវី ក្នុងឆ្នាំ២០២៥កន្លងទៅ សារមន្ទីរជាតិទទួលបានភ្ញៀវទេសចរសរុបជាង ២៧ម៉ឺន ៥ពាន់នាក់។ តួលេខនេះបង្ហាញពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំពោះសម្បត្តិបេតិកភណ្ឌ និងស្នាដៃសិល្បៈបុរាណខ្មែរ។ លោកស្រីបានបញ្ជាក់ថា ក្រៅពីការតាំងបង្ហាញបដិមា និងរូបចម្លាក់បុរាណ សារមន្ទីរជាតិក៏មានតួនាទីជាកន្លែងផ្តល់ចំណេះដឹងដល់សាធារណជន ជាពិសេសអ្នកស្រលាញ់ប្រវត្តិសាស្ត្រ សិល្បៈ ព្រមទាំងសិស្ស និងអ្នកស្រាវជ្រាវដែលចង់ស្វែងយល់កាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណជាតិ និងអរិយធម៌ខ្មែរ។ លោកស្រី អ៊ុន សុគន្ធាវី បានពន្យល់ថា…