-
រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ រដ្ឋបាលស្រុកភ្នំស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងការឧបត្ថម្ភស្បៀងបម្រុងដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកព្រះនេត្រព្រះ និងពលរដ្ឋក្នុងឃុំឈ្នួរមានជ័យ ឃុំព្រះនេត្រព្រះ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ដើម្បីរួមចំណែកជួយដល់ការស្តារឡើងវិញសម្រាប់រដូវក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តពុកម៉ែបងប្អូនប្រជាកសិករឱ្យចូលជាសមាជិកនៃសហគមន៍កសិកម្មទំនើបដែលមានស្រាប់នៅស្រុកព្រះនេត្រព្រះ ដោយយន្តការនេះនឹងជួយដល់ការសន្សំសំចៃចំណាយថ្លៃដើមផលិតកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកព្រះនេត្រព្រះ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការសម្របសម្រួលជួយសង្គ្រោះ និងការបែងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស៕
-
មេធំអ៊ីរ៉ង់គំរាមផ្ទុះសង្គ្រាមមិនរើសតំបន់ បើអាមេរិកវាយប្រហារប្រទេសខ្លួនជាថ្មី

ហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា បានប្រកាសព្រមានវាយប្រហារសងសឹកភ្លាមៗ ដោយគ្មានកំណត់តំបន់ ប្រសិនបើអាមេរិក និងអ៊ីស្រាអែល ហ៊ានតែបើកការវាយប្រហារ បង្កសង្គ្រាមជុំថ្មី ប្រឆាំងមកលើប្រទេសរបស់ខ្លួន។ ការចេញមុខគំរាមបែបនេះ បានធ្វើឡើង បន្ទាប់ពី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រមានបន្តការវាយប្រហារឡើងវិញ ក្រោយបញ្ចប់ការបោះឆ្នោតនៅអាមេរិក ខណៈដែលក្តីបារម្ភកំពុងកើនឡើងអំពីលទ្ធភាពនៃការវិលត្រឡប់ទៅរកជម្លោះប្រយុទ្ធគ្នា។ យោងតាមសេចក្តីថ្លែងការណ៍មួយ, មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានថ្លែងប្រាប់មេបញ្ជាការយោធាជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំមួយថា «រាល់ការគំរាមកំហែង មិនថាកម្រិតណា ឬប្រភេទណានោះទេ គឺត្រូវតែឆ្លើយតបវិញជាបន្ទាន់ ប្រកបដោយប្រសិទ្ធភាព និងមិនមានការកំណត់ព្រំដែនភូមិសាស្ត្រឡើយ»។ បើតាម CNA, ជំនួបនេះគឺជាការជួបគ្នាលើកដំបូង ដែលមានសេចក្តីរាយការណ៍ថា បានកើតឡើងរវាងលោក Khamenei និង មេបញ្ជាការជាន់ខ្ពស់នៃកងទ័ព។ យ៉ាងណា គេមិនបានឃើញមេដឹកនាំកំពូលរូបនេះបង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពីមុនពេលដែលលោកឡើងកាន់តំណែងដឹកនាំប្រទេស កាលពីខែមីនា ពោលគឺបន្ទាប់ពីឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ បើតាមប្រភព,…
-
ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG+ Expo 2026 ចាប់ផ្ដើមហើយនៅ Factory Phnom Penh ពីថ្ងៃទី 30 & 31 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា

ភ្នំពេញ : TAG+ Expo 2026 គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍បែបសហគម ធំជាងគេបំផុតប្រចាំឆ្នាំ និងជាកន្លែងដែលអ្នកស្រឡាញ់ចូលចិត្ត បច្ចេកវិទ្យា, អានីមេ និង ហ្គេម មកជួបជុំគ្នា បានត្រលប់មកវិញជាលើកទី3 ដែលនឹងប្រព្រឹត្តធ្វើឡើង ពីថ្ងៃទី 30 & 31 តុលា ដល់ ថ្ងៃទី 01 វិច្ឆិកា នៅ Factory Phnom Penh ។ ក្នុងឆ្នាំ 2023 ព្រឹត្តិការណ៍ TAG Expo លើកដំបូងទទួលបានអ្នកចូលរួមជិត 10,000 នាក់ ហើយក្នុងឆ្នាំ 2024 ក៏ទទួលបានអ្នកចូលរួមជិត 10,000 នាក់ដូចគ្នា។ លទ្ធផលនេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ TAG Expo ប៉ុណ្ណោះទេ តែក៏បង្ហាញឱ្យឃើញថា មានយុវជនរបស់កម្ពុជាជាច្រើនចាប់អារម្មណ៍ និងគាំទ្រវិស័យបច្ចេកវិទ្យា អានីមេ និងហ្គេម។ ក្នុងឆ្នាំ2026នេះដែរ ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG+ បានពង្រីកទំហំ…
-
លោក ត្រាំ ហៅអ្នកដែលចង់ឲ្យលោកដាក់ទណ្ឌកម្មលើរុស្ស៊ី ថា ជាមនុស្សល្ងង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកអ្នកដែលចង់ឲ្យរូបលោកដាក់ទណ្ឌកម្មថ្មីលើ រុស្ស៊ី ថា ជាក្រុមមនុស្សល្ងង់។ ជាការលើកឡើង ក្នុងពេលទទួលជួបលោក Stephen Hubbard ដែលជាពលរដ្ឋអាមេរិក ទើបត្រូវបានរុស្ស៊ីដោះលែង នៅក្នុងសេតវិមាន។ នេះបើតាមការចេញផ្សាយរបស់ anadolu កាលពីថ្ងៃសុក្រ។ បើតាមប្រភព, លោក ត្រាំ បានថ្លែងអំណរគុណដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានដោះលែងលោក Hubbard ដោយបញ្ជាក់ថា ភាគីអាមេរិកបានសហការយ៉ាងល្អជាមួយទីក្រុងមូស្គូក្នុងអំឡុងពេលដំណើរការនេះ។ នៅពេលត្រូវបានសួរថា តើអាមេរិកកំពុងពិចារណាលើការដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែរឬទេ លោកប្រធានាធិបតីអាមេរិកបានឆ្លើយថា «ទេ យើងមិនបានពិចារណាលើការដកទណ្ឌកម្ម ឬអ្វីផ្សេងទៀតដែលស្រដៀងគ្នានេះទេ»។ ក្រោយមក ដោយលើកឡើងពីករណីដែលថា ខណៈពេលលោកកំពុងចរចាជាមួយទីក្រុងមូស្គូ មានក្រុមមនុស្សមួយចំនួនចង់ឱ្យមានការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីនោះ លោក ត្រាំ បាននិយាយថា «មនុស្សល្ងង់មួយចំនួនចង់ឱ្យខ្ញុំដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី។ ប្រសិនបើខ្ញុំដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីមែននោះ វានឹងមិនល្អសម្រាប់លោក Hubbard ឡើយ»។ ការលើកឡើងនេះ បានកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោក ត្រាំ ចាប់ផ្តើមឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចរចាបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន…
-
លោក ត្រាំ ថា សង្គ្រាម អ៊ីរ៉ង់ ចប់ឆាប់ៗ ហើយតម្លៃប្រេងនឹងធ្លាក់ចុះភ្លាមៗ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយតម្លៃប្រេងនឹងធ្លាក់ចុះភ្លាមៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន anadolu កាលពីថ្ងៃសុក្រ។ បើតាមប្រភព, នៅក្នុងបទសម្ភាសន៍មួយ ជាមួយស្ថានីយវិទ្យុ Kansas City លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងអំពីបញ្ហាអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៣ ខែវិច្ឆិកា។ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈក្នុងប្រទេសកំពុងឡើងថ្លៃខ្ពស់ រួមជាមួយនឹងការជជែកដេញដោលគ្នាអំពីសង្គ្រាមជាមួយអ៊ីរ៉ង់នោះ មេដឹកនាំវ័យ៨០ឆ្នាំរូបនេះ បានថ្លែងថា «សង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»។ លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា រដ្ឋបាលទីក្រុងវ៉ាស៊ីតោនចង់ឱ្យទីក្រុងតេហេរ៉ង់ធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយលោកបានបញ្ជាក់ដែរថា តម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សភ្លាមៗ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ លោក ដូណាល់ ត្រាំ បានលើកឡើងថា អ៊ីរ៉ង់ពិតជាចង់ឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកមិនបានផ្តល់មតិយោបល់ណាមួយទេថា តើកិច្ចព្រមព្រៀងដែលអាចកើតមាននោះ នឹងសម្រេចបាននៅពេលណា ឬតាមរបៀបណា។ សង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ កាលពីចុងខែកុម្ភៈ បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនថាមពលចេញពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។ ចាប់តាំងពីជម្លោះបានផ្ទុះឡើង អ៊ីរ៉ង់បានចាប់ផ្តើមបិទផ្លូវទឹកដ៏សំខាន់គឺច្រកសមុទ្រ Hormuz…
-
អាមេរិក លក់មីស៊ីល Patriot ជាង២ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់មីស៊ីល Patriot PAC-3 ចំនួន ៥០០ គ្រាប់ទៅឱ្យអ៊ុយក្រែន ក្នុងតម្លៃប៉ាន់ស្មាន ២ពាន់១០០លានដុល្លារ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ។ ក្រសួងការបរទេសរៀបរាប់ទៀតថា នេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការផ្គត់ផ្គង់អាវុធការពារទៅឱ្យទីក្រុងកៀវ ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលលោក ត្រាំ អាណត្តិទីពីរមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា អ៊ុយក្រែននឹងចំណាយលើមីស៊ីលស្ទាក់ចាប់ទាំងនេះ ដោយប្រើប្រាស់ថវិកា ទទួលបានពីប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវែស តាមរយៈកម្មវិធីមួយដែលមានឈ្មោះថា US JUMPSTART រួមជាមួយនឹងថវិកាជាតិដែលបានមកពីប្រាក់កម្ចីគាំទ្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុប។ យោងតាមគេហទំព័ររបស់មន្ទីរ Pentagon, កម្មវិធីនេះប្រើប្រាស់ការបរិច្ចាគពីបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីទិញអាវុធ សេវាកម្ម និងការបណ្តុះបណ្តាលសម្រាប់អ៊ុយក្រែន ក្នុងគោលបំណងគាំទ្រដល់ការការពារខ្លួន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ បើតាម Reuters, អ៊ុយក្រែនបានលើកឡើងជាយូរមកហើយថា ខ្លួនត្រូវការមីស៊ីលស្ទាក់ចាប់បន្ថែមជាបន្ទាន់ ដើម្បីបាញ់ទម្លាក់រលកមីស៊ីលជាច្រើនដែលកងទ័ពរុស្ស៊ីបាញ់សំដៅមកលើប្រទេសនេះ។ ប្រព័ន្ធមីស៊ីល Patriot គឺជាអាវុធដែលមានប្រសិទ្ធភាពបំផុតក្នុងការទប់ទល់នឹងមីស៊ីលផ្លោង ឬ ballistic missiles ដែលមានល្បឿនលឿន៕ ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត
-
ចិន បាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានបាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស ។ រូបភាពនៃយាននេះ ត្រូវថតបានក្នុងឆ្នាំ២០២៤ ដោយផ្កាយរណបពិភពលោក WorldView-3 របស់ក្រុមហ៊ុនឯកជនអាមេរិក Vantor ពីចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ។ ក្រោយមក រូបភាពយាននេះត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍សន្តិសុខអវកាសរបស់មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក ហើយទើបតែត្រូវបានបញ្ចេញផ្សព្វផ្សាយជាសាធារណៈនៅចុងខែតុលានេះ ។ បើតាមវេបសាយ Space, យានអវកាសរបស់ប្រទេសចិននេះ មានឈ្មោះថា Shenlong ឬនាគសួគ៌ ត្រូវបានបាញ់បង្ហោះទៅក្រៅផែនដីកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ហើយបច្ចុប្បន្នកំពុងបំពេញបេសកកម្មលើកទី៤ របស់វានៅទីអវកាស ។ ទីភ្នាក់ងារអវកាសចិនបានត្រឹមបង្ហើបឱ្យដឹងថា យានអវកាស Shenlong នេះ រចនាឡើងមានគោលបំណងសាកល្បងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍវិធីសាស្ត្រធ្វើដំណើរទៅមកក្នុងលំហអាកាសឱ្យកាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃ សម្រាប់ការប្រើប្រាស់ទីអវកាសដោយសន្តិភាពនាពេលអនាគត ។ យ៉ាងណា អ្នកតាមដានសកម្មភាពអវកាសបានអះអាងថា យាន Shenlong របស់ចិននេះ មានសមត្ថភាពបញ្ចេញវត្ថុអាថ៌កំបាំងជាច្រើនចូលទៅក្នុងលំហរអាកាស រួចធ្វើការហាត់សមចូលទៅជិត និងចាប់យក ឬតភ្ជាប់ជាមួយវត្ថុទាំងនោះត្រឡប់មកវិញ ។ ជាមួយនឹងសមត្ថភាពនេះ អ្នកតាមដានសកម្មភាពអវកាសជឿជាក់ថា យាន Shenlong របស់ចិន អាចត្រូវបានប្រើប្រាស់សម្រាប់ទាំងការងារជួសជុល, ការថែទាំផ្កាយរណបខ្លួនឯង ឬអាចប្រើប្រាស់ដើម្បីទៅរំខាន និងកម្ទេចផ្កាយរណបរបស់គូប្រជែងក្នុងពេលមានជម្លោះ ។ យានអវកាសសម្ងាត់របស់ចិនមួយនេះ…
-
បារាំង ចង់ពង្រាយយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសចំនួន ១០

ប៉ារីស ៖ ប្រទេសបារាំង បានបញ្ចេញគម្រោងប្រកបដោយមហិច្ឆតាមួយ តាមរយៈការដាក់ពង្រាយយន្តហោះចម្បាំង Rafale ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន ១០ ។ បើតាម The Wall Street Journal, ប្រទេសអឺរ៉ុបទាំង ១០ ដែលបារាំងចង់ដាក់ពង្រាយយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរទាំងនោះ រួមមាន ចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ ហូឡង់ បែលហ្ស៊ិក ហ្វាំងឡង់ ន័រវែស ស៊ុយអែត និងដាណឺម៉ាក ។ ប្រភពដដែលបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តនេះមានឈ្មោះ “ការរារាំងអាវុធនុយក្លេអ៊ែរទៅថ្ងៃមុខ” និងត្រូវបានប្រកាសផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី Emmanuel Macron កាលពីខែមីនា ឆ្នាំ២០២៦ ។ ផែនការនេះផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រីកសមត្ថភាពរបស់បារាំង ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរនៅទ្វីបអឺរ៉ុប និងធ្វើជាកម្លាំងរារាំងដ៏សំខាន់ សម្រាប់ទប់ស្កាត់ការឈ្លានពានផ្នែកយោធាពីសំណាក់ប្រទេសរុស្ស៊ី ។ ជាក់ស្តែង គម្រោងប្រកបដោយមហិច្ឆតារបស់បារាំងមួយនេះ នឹងរួមបញ្ចូលទាំងការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធព្រមានជាមុន និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសសម្ព័ន្ធមិត្តរបស់បារាំង ។ ផែនការ “ការរារាំងអាវុធនុយក្លេអ៊ែរទៅថ្ងៃមុខ” នេះទៀតសោត ត្រូវបានបង្កើតឡើងចំពេលដែលប្រទេសអឺរ៉ុបមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភ អំពីឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តអឺរ៉ុប…
-
បារាំងប្រកាសដាក់ពង្រាយនគរបាល ៧ម៉ឺននាក់ ទប់ទល់នឹងបាតុកម្មថ្មី

ប៉ារីស ៖ ប្រទេសបារាំងនឹងដាក់ពង្រាយកងកម្លាំងនគរបាលចំនួន ៧ម៉ឺននាក់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃបាតុកម្មថ្មីៗបន្ថែមទៀត ដែលគេជឿជាក់យ៉ាងទូលំទូលាយថា នឹងកើតឡើង នៅថ្ងៃសៅរ៍នេះ។ នេះជាការតវ៉ាទូទាំងប្រទេសចុងក្រោយបង្អស់ ដែលជំរុញដោយកំហឹង ជុំវិញតម្លៃជីវភាពរស់នៅ និង សេវាសាធារណៈ ជាដើម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានប្តេជ្ញាថា នឹងមិនបណ្តោយឱ្យរឿងនេះកើតឡើងម្តងទៀតឡើយ។ លោក Nunez បានប្រាប់សន្និសីទសារព័ត៌មាន កាលពីដើមសប្តាហ៍នេះថា មានហានិភ័យខ្ពស់បំផុត នៃការប៉ះបោរ។ លោកបញ្ជាក់ថា «គ្រប់គ្នាកំពុងត្រៀមខ្លួនជាស្រេច ដើម្បីធានាបាននូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការបំពាន ឬ ការបង្កចលាចលណាមួយ»។ ការតវ៉ាទូទាំងប្រទេស ដែលចំថ្ងៃពិធីបុណ្យ Halloween ត្រូវធ្វើឡើង នៅពីរសប្តាហ៍ បន្ទាប់ពីកើតមានអំពើលួចប្លន់ និង ការបំផ្លាញហាងទំនិញ, អាគារសាធារណៈ និងអាជីវកម្មនានា នៅតាមទីក្រុងនានាទូទាំងប្រទេសបារាំង។ ការតវ៉ាបានចាប់ផ្តើមកើនឡើងកម្តៅ នៅចុងខែកញ្ញា នៅពេលដែលរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី Macron បានចាប់ផ្តើមការពិភាក្សាលើថវិកាឆ្នាំ ២០២៧។ ដោយប្រឈមមុខនឹងបំណុលសាធារណៈជិត ១២០% នៃទិន្នផលសេដ្ឋកិច្ច GDP និងការកើនឡើងនៃថ្លៃដើមកម្ចី…
-
កូរ៉េខាងជើង ថា ទណ្ឌកម្មមិនអាចប្តូរឋានៈខ្លួន ក្នុងនាមជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរឡើយ

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានអះអាងនៅថ្ងៃសៅរ៍ ទី៣១ ខែតុលានេះថា ទណ្ឌកម្មនានាមិនអាចផ្លាស់ប្តូរឋានៈរបស់ខ្លួនក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរបានឡើយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា កូរ៉េខាងជើងបានថ្កោលទោសសេចក្តីថ្លែងការណ៍រួមមួយ ចេញដោយក្រុមប្រទេសមួយចំនួន ដែលតាមដានការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដោយចាត់ទុកថាវាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព» របស់ខ្លួន ដែលកើតចេញពីអរិភាពរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច។ សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ ក្នុងសប្តាហ៍នេះ ដោយក្រុមប្រទេសនានា ដែលរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ អនុវត្តឱ្យបានពេញលេញនូវសេចក្តីសម្រេចស្តីពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់ពលករកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងព្យុងយ៉ាង។ ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ ដែលមិនបញ្ចេញឈ្មោះ និយាយអះអាងថា «ទណ្ឌកម្ម និងសម្ពាធអាចមានប្រសិទ្ធភាពចំពោះអ្នកដែលទន់ខ្សោយ ប៉ុន្តែវាមិនអាចមានប្រសិទ្ធភាពចំពោះយើងឡើយ»។ អ្នកនាំពាក្យរូបនោះបានបន្ថែមថា «យុទ្ធនាការដាក់ទណ្ឌកម្មតាមទម្រង់ដដែលៗរបស់សហរដ្ឋអាមេរិក និងលោកខាងលិច មិនអាចជះឥទ្ធិពលដល់ជំហររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងនាមជារដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរនោះទេ»។ បើតាម straitstimes, សេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តចាប់តាំងពីឆ្នាំ ២០០៦ មក គឺមានគោលបំណងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕ ប្រភព ៖ straitstimes, ប្រែសម្រួល…