-
ប្រយ័ត្នចាញ់បោកឧក្រិដ្ឋជន! កម្ពុជាពុំមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ី និងអាមេនីទេ

ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានព្រមានពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមបណ្តាញសង្គម ដើម្បីទៅធ្វើការក្នុងវិស័យសន្តិសុខនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់។ ស្ថានទូតបានបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនេះជាព័ត៌មានដែលមិនអាចទុកចិត្តបាន និងមិនមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ។ ស្ថានទូតចាត់ទុកថា នេះជាល្បិចបោកប្រាស់មួយទៀត ដែលប្រើប្រាស់និមិត្តសញ្ញារបស់សហព័ន្ធរុស្ស៊ី ដើម្បីបម្រើគោលបំណងឧក្រិដ្ឋកម្ម។ ក្នុងន័យនេះ ស្ថានទូតបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងកុំប្រញាប់ឆ្លើយតបចំពោះការផ្តល់ជូនការងារដែលមានលក្ខណៈគួរឱ្យសង្ស័យ ឬសន្យាផ្តល់ប្រាក់ខែខ្ពស់។ ជាពិសេស ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីអត្តសញ្ញាណនិយោជក ឬភ្នាក់ងារជ្រើសរើសបុគ្គលិក លក្ខខណ្ឌការងារ និងនីតិវិធីរៀបចំឯកសារផ្សេងៗ។ ជាមួយគ្នានេះ ស្ថានទូតបានណែនាំឱ្យពលរដ្ឋកុំផ្ទេរប្រាក់ កុំផ្តល់ព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន ឬចែករំលែកច្បាប់ចម្លងឯកសារផ្ទាល់ខ្លួនទៅឱ្យបុគ្គលដែលមិនស្គាល់អត្តសញ្ញាណឡើយ រហូតទាល់តែបានផ្ទៀងផ្ទាត់ច្បាស់ថា ការផ្តល់ជូនការងារនោះមានភាពស្របច្បាប់ និងពិតប្រាកដ។ ស្ថានទូតក៏បានបញ្ជាក់បន្ថែមថា ការប្រើប្រាស់និមិត្តសញ្ញា ឬរូបភាពពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី មិនមែនមានន័យថា ការផ្តល់ជូនការងារនោះមានលក្ខណៈផ្លូវការ ឬមានទំនាក់ទំនងជាមួយអាជ្ញាធររុស្ស៊ីឡើយ ហើយបើពលរដ្ឋមានការសង្ស័យចំពោះការផ្សព្វផ្សាយការងារនៅប្រទេសរុស្ស៊ី គួរស្វែងរកព័ត៌មានបញ្ជាក់ពីប្រភពដែលមានសមត្ថកិច្ច រួមទាំងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាផងដែរ។ ករណីនេះក៏ស្រដៀងគ្នាទៅនឹងការព្រមានកាលពីថ្ងៃទី២៣ ខែតុលា របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ឬការដើរអូសទាញពីសំណាក់បុគ្គល ឬក្រុមហ៊ុនណាមួយ អំពីការជ្រើសរើសបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី…
-
ឯកឧត្តម ហង្ស ពុទ្ធា៖ តួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦ បានកើនជាង១០លាននាក់

ឯកឧត្តម ហង្ស ពុទ្ធា ប្រធានអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៦នេះថា ចំនួនតួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦បានកើនជាង ១០លាននាក់ បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ដំណើរការបាន ២៤ថ្ងៃ ។ ប្រធានអ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា កំណើនតួលេខឡើងខាងលើនេះ គឺដោយសារតែមានការចូលរួមផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធ ដែលគិតត្រឹមថ្ងៃទី ៣០តុលានេះ មានអ្នកមកចុះឈ្មោះបោះឆ្នោតថ្មីសរុបជិត ៣០ម៉ឺននាក់។ ជាមួយគ្នានេះក៏មានអ្នកមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ថតរូប និងផ្ដិតមេដៃឡើងវិញ មានចំនួនជាង ៧៥ម៉ឺននាក់។ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងផងដែរថា ក្រៅពីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី គ.ជ.ប គ្រោងនឹងលុបឈ្មោះអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦ចំនួន ១៨ម៉ឺននាក់ផងដែរ។ បើតាម គ.ជ.ប ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦របស់បងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនប្រើសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ការចូលរួមនេះក៏ជាការរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យកាន់តែចាក់គ្រឹះរឹងមាំនៅថ្នាក់មូលដ្ឋាន។ សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ៕ សេង បារាំង AMS
-
រយៈពេល៩ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ក្រាបបទល្មើសឆ្លងដែនជិត ៣ពាន់ករណី

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជួយសម្រួលបែបបទជូនពលរដ្ឋចេញទៅធ្វើការស្របច្បាប់ជាង ៥ពាន់នាក់ និងរឹតបន្តឹងបង្ក្រាបបទល្មើសឆ្លងដែនជិត៣ពាន់លើក ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦។ ក្នុងរយៈពេល៩ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានសម្រួលបែបបទជូនប្រជាពលរដ្ឋខ្មែរជាង ៥ ៤០០នាក់ ចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ព្រមទាំងបានបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមច្រកទ្វារព្រំដែន ដោយបង្ក្រាបបទល្មើសចេញ-ចូលប្រទេសបានជិត ៣ ពាន់លើក ទប់ស្កាត់ការជួញដូរមនុស្ស និងបញ្ជូនជនសង្ស័យទៅតុលាការជាបន្តបន្ទាប់។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញសរុប ៥.៥៦៨នាក់ ក្នុងនោះមកពីប្រទេសថៃច្រើនជាងគេរហូតដល់ ៤.៤៧៧នាក់ ។ក្រៅពីនេះមានម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក វៀតណាម សិង្ហបុរី ជប៉ុន ហ្វីលីពីន ឡាវ និងកាណាដា។ទន្ទឹមនេះមន្ត្រីអន្តោប្រវេសន៍បានទប់ស្កាត់ពលរដ្ឋ ២១៨នាក់ មិនឱ្យចាកចេញពីប្រទេសដោយសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ ស្របពេលជាមួយគ្នានេះ ក្នុងការងារត្រួតពិនិត្យបទល្មើសចេញ-ចូលប្រទេស សមត្ថកិច្ចបានរកឃើញបទល្មើសសរុបជិត ៣ពាន់លើក មានមនុស្ស ៥.២៦២នាក់ ស្មើនឹង ៩៣សញ្ជាតិ។ ចំពោះបទល្មើសចូលប្រទេស មាន ២.២៨៧លើក ស្មើនឹងចំនួនមនុស្ស ៤.២៧១នាក់ ដោយសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ១០៣នាក់ និងបដិសេធមិនឱ្យចូលដោយបញ្ជូនត្រឡប់ទៅវិញ ៤.១៦៨នាក់ ដោយសារមានឈ្មោះក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់លិខិតឆ្លងដែន ឬស្ទីកគ័រក្លែងក្លាយ…
-
កំណាយស្រាវជ្រាវនៅ «ទួលយាយពុត» ខេត្តតាកែវ បង្ហាញភស្តុតាងប្រវត្តិសាស្ត្រសម័យនគរភ្នំ និងចេនឡា

ក្រុមការងារជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញរចនាសម្ព័ន្ធសំណង់ឥដ្ឋបុរាណ ជើងទម្រថ្មភក់ ព្រមទាំងបំណែកកុលាលភាជន៍ជាច្រើន នៅទីតាំង «ទួលយាយពុត» ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដែលការសន្និដ្ឋានបឋមបញ្ជាក់ថាជាទីតាំងគោរពបូជាសាសនានាសម័យបុរាណ ស្ថិតក្នុងចន្លោះសតវត្សរ៍ទី ៦ ដល់ទី ៧ នៃគ្រិស្តសករាជ។ ក្រុមការងារជំនាញនៃនាយកដ្ឋានបុរាណវិទ្យា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរយៈពេលដប់ថ្ងៃ នៅប្រាសាទភ្នំដា និងទួលយាយពុត ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ដោយបានរកឃើញគ្រឹះឥដ្ឋប្រាសាទមុនសម័យអង្គរ។ តាមរយៈបំណែកកុលាលភាជន៍ ទីតាំងទួលយាយពុតត្រូវបានអ្នកជំនាញប៉ាន់ស្មានថា ស្ថិតក្នុងចន្លោះសតវត្សរ៍ទី៦ ដល់ទី៧ ប៉ុន្តែសំណង់ឥដ្ឋនៅមិនទាន់អាចកំណត់អាយុកាលច្បាស់លាស់បានទេ ដោយសារមានការបាក់បែក និងមានការរៀបចំខឿនឡើងវិញនៅសម័យក្រោយៗ។ ក្រុមជំនាញបានសិក្សាប្រៀបធៀបបច្ចេកទេសនិងខ្នាតឥដ្ឋ និងយកសំណាកធ្យូង ឬសារធាតុសរីរាង្គពីស្រទាប់ដីទៅពិសោធតាមវិធីសាស្ត្រវិទ្យាសាស្ត្របន្តទៀត។ លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានសន្និដ្ឋានជាបឋមថា «ទួលយាយពុត» គឺជាទីតាំងគោរពបូជាសាសនាសម័យបុរាណ ដោយផ្អែកលើសំណង់ឥដ្ឋបុរាណ និងបំណែកជើងទម្រថ្មភក់។ ក្នុងការធ្វើកំណាយនេះ ក្រុមជំនាញបានរកឃើញភស្តុតាងសំខាន់ៗរួមមាន គ្រឹះនិងខឿនសំណង់ឥដ្ឋបច្ចេកទេសបុរាណ បំណែកកុលាលភាជន៍ជាច្រើនដូចជាឆ្នាំង ផើង និងកុណ្ឌី ដែលសម្គាល់ពីសម័យនគរភ្នំដល់សម័យចេនឡា ព្រមទាំងសំណល់ឆ្អឹងសត្វសម័យបុរាណ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ចេញវិធានការអភិរក្សទីតាំងកំណាយ តាមរយៈការលុបរណ្តៅការពាររចនាសម្ព័ន្ធឥដ្ឋតាមបច្ចេកទេស…
-
អូស្រ្តាលី រំពឹងទទួលបាននាវាមុជទឹកនុយក្លេអ៊ែរដំបូងពី អាមេរិក នៅឆ្នាំ ២០៣០

កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលីរំពឹងថា ខ្លួននឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងពីទីក្រុងវ៉ាស៊ីនតោននៅដើមឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីហៅកាត់ AUKUS រវាងអូស្ត្រាលី សហរដ្ឋអាមេរិក និងអង់គ្លេស ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម Straits Times, ប្រមុខការពារជាតិអូស្រ្តាលីរូបនេះ បានថ្លែងក្នុងបទសម្ភាសន៍មួយថា ទីក្រុងកង់បេរ៉ាងកំពុងពន្លឿនការងារ ដើម្បីសម្រេចឱ្យបាននូវផែនការដ៏ប្រសើរបំផុត ក្នុងការកសាងសមត្ថភាពប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។ លោក Marles បានសង្កត់ធ្ងន់ថា អូស្ត្រាលីនៅតែដាក់មហិច្ឆតាទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងប្រភេទ Virginia ពីសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០៣០ តទៅ ក្រោមកិច្ចសហប្រតិបត្តិការ AUKUS ។ AUKUS គឺជាកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ។ វាត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ទល់ឥទ្ធិពល និងការពង្រីកអំណាចរបស់ប្រទេសចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ហើយគោលបំណងធំមួយទៀត គឺជួយពង្រឹងសមត្ថភាពការពារជាតិរបស់អូស្ត្រាលី តាមរយៈការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិទំនើបៗជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស ។ បើតាមផែនការគ្រោងទុក…
-
ចិន ថា ជប៉ុន កំពុងក្លាយជាការគំរាមកំហែងពិតប្រាកដដល់សន្តិសុខក្នុងតំបន់

ប៉េកាំង ៖ ជប៉ុនកំពុងក្លាយជាការគំរាមកំហែងពិតប្រាកដដល់សន្តិសុខក្នុងតំបន់ ដោយសារតែទីក្រុងតូក្យូកំពុងពង្រីកសមត្ថភាពយោធា បង្កើនការដាក់ពង្រាយកម្លាំង និងពន្លឿនដំណើរការធ្វើឱ្យប្រទេសខ្លួនមានលក្ខណៈយោធានិយមឡើងវិញ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang កាលពីព្រហស្បតិ៍ ។ បើតាមស៊ីនហួរ, អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ និយាយថា ជប៉ុនបានព្យាយាមទាក់ទាញ និងសហការជាមួយប្រទេសនៅក្រៅតំបន់ ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា ក្រោមហេតុផលផ្សេងៗ ។ ជាមួយគ្នានេះ ជប៉ុនក៏បានអភិវឌ្ឍ និងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ ព្រមទាំងបន្តពង្រឹងការដាក់ពង្រាយកម្លាំងយោធានៅតាមបណ្តាកោះនានាក្នុងតំបន់ភាគនិរតីរបស់ខ្លួនផងដែរ ។ លោក Zhang បានសង្កត់ធ្ងន់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជាតំបន់ដែលផ្តោតលើសន្តិភាព និងការអភិវឌ្ឍ ដោយលោកបានព្រមានថា ប្រទេសដែលប្រកាន់ខ្ជាប់នូវនិន្នាការសន្តិភាព នឹងទទួលបានការគាំទ្រ ខណៈប្រទេសដែលបង្កើនការប្រឈមមុខដាក់គ្នារវាងប្លុក នឹងមិនទទួលបានការគាំទ្រឡើយ ។ ការអត្ថាធិប្បាយរបស់មន្ត្រីចិនរូបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងជប៉ុននាពេលថ្មីៗនេះ ដែលផ្តោតលើប្រតិបត្តិការវាយលុក និងដណ្តើមកាន់កាប់ដីកោះ ។ ការបញ្ចេញសាច់ដុំយោធានេះទៀតសោត ក៏មានការដាក់ពង្រាយកងកម្លាំងយោធាអាមេរិកនៅលើកោះមួយរបស់ជប៉ុន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់ផងដែរ ។ ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ លោក Zhang អះអាងថា បញ្ហាកោះនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយទីក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងជំនាញចំនួន ៤ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់។ ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានជ្រាបយ៉ាងច្បាស់អំពីផលប៉ះពាល់ និងការខូចខាតនានា ដែលបង្កឡើងដោយគ្រោះទឹកជំនន់។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ជាពិសេសជួយដល់ប្រជាកសិករដែលរងការខូចខាតដំណាំទាំងស្រុង សម្តេចធិបតីបានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យត្រៀមរៀបចំការចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យប្រជាកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។ ទន្ទឹមនឹងការស្តារការដាំដុះឡើងវិញ ដែលត្រូវការប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ សម្តេចធិបតីក៏បានណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យរៀបចំប្រព័ន្ធស្តុកទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានសមស្រប ព្រមទាំងត្រៀមលក្ខណៈបម្រុងទុកនូវប្រភពទឹក ដើម្បីជៀសវាងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។ ជាមួយគ្នានេះ សម្តេចបានណែនាំដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវកំណាត់ផ្លូវទាំងឡាយដែលរងការខូចខាត។ សម្តេចណែនាំឲ្យយកបទពិសោធន៍ពីគ្រោះទឹកជំនន់លើកនេះ ទៅសិក្សាក្នុងការសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់សំណង់ស្តុកទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ គួរបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តដែលមានផ្ទៃដីកសិកម្មរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនជាងគេ ដោយគ្រោះទឹកជំនន់បានប៉ះពាល់ដល់ក្រុង-ស្រុកចំនួន ១៤ និងឃុំ-សង្កាត់ចំនួន ៨៨ បណ្តាលឱ្យខូចខាត និងរងផលប៉ះពាល់ដំណាំស្រូវសរុបជាង ១២ម៉ឺនហិកតា និងប៉ះពាល់ដល់គ្រួសារសរុបចំនួន…
-
សម្តេចធិបតី ៖ ជម្លោះព្រំដែនជាសង្គ្រាមរវាងប្រទេសនិងប្រទេស ដែលកម្ពុជាមិនធ្លាប់ប្រឈមក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះស្មារតីតស៊ូ និងភាពរឹងមាំរបស់ប្រជាពលរដ្ឋ ក្នុងការជម្នះកាលៈទេសៈដ៏លំបាកបំផុត ដែលកម្ពុជាមិនធ្លាប់ប្រឈមមុខសោះក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ ដោយសម្តេចបានអះអាងថា រាជរដ្ឋាភិបាលមិនដែលបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។ ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវជូនកសិករនៅខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជម្លោះព្រំដែនកន្លងមក ជាកាលៈទេសៈដ៏លំបាកបំផុតដែលកម្ពុជាមិនធ្លាប់ប្រឈមមុខទាល់តែសោះក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ។ ទោះបីយ៉ាងណា រាជរដ្ឋាភិបាលមិនដែលបោះបង់ប្រជាពលរដ្ឋចោលឡើយ ខណៈស្មារតីតស៊ូ និងភាពរឹងមាំរបស់ពលរដ្ឋ បានប្រែក្លាយភាពលំបាកឱ្យទៅជាការកសាងជីវភាព និងភូមិឋានឡើងវិញដោយជោគជ័យ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកន្លងមក គឺជាស្ថានភាពប្រឈមមុខដ៏ធ្ងន់ធ្ងរដែលកម្ពុជាមិនធ្លាប់ជួបប្រទះសោះ ដោយសារពីមុនកម្ពុជាមានតែសង្គ្រាមផ្ទៃក្នុងប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងការអរគុណចំពោះស្មារតីតស៊ូ និងភាពរឹងមាំរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត ទាំងបញ្ហាសង្គ្រាមព្រំដែន គ្រោះទឹកជំនន់ និងផលប៉ះពាល់សេដ្ឋកិច្ចពីការបិទព្រំដែន ដោយសម្តេចបានគូសបញ្ជាក់ថា «លំបាកតែមិនស្លាប់»។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលមិនដែលបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ កន្លងមក សម្តេចបានចុះសួរសុខទុក្ខជនភៀសសឹកនៅភូមិស្រះកែវចងចាំ ភូមិតាកឹងបៃតងចងចាំ ក្នុងខេត្តឧត្តរមានជ័យ ដែលជាភូមិបង្កើតឡើងដើម្បីរំលឹកពីភាពរឹងមាំរបស់ប្រជាពលរដ្ឋ ក្នុងការកសាងជីវភាព និងភូមិឋានឡើងវិញ។…
-
ក្រុមហ៊ុនវៀតណាមមួយចុះកិច្ចព្រមព្រៀងទិញដំឡូងមីក្រៀម និងពោតចំនួន៤០ម៉ឺនតោនពីកម្ពុជា

ក្រុមហ៊ុនវៀតណាមមួយបានចុះ MoU ជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទិញដំឡូងមីក្រៀម និងពោតចំនួន៤០ម៉ឺនតោនពីកម្ពុជា។ តំណាងធនាគារ ARDB បានចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលបានធ្វើឡើងនៅទីក្រុង ហាណូយ។ ក្រុមហ៊ុន ហង្ស ហាវេស ខូអិលធីឌី (HANG HARVEST AGRICULTURE) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន VIETNAM GREENHOUSE MTV ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោតពីកម្ពុជា ក្នុងបរិមាណសរុប ៤០ម៉ឺនតោន ក្នុងរយៈពេល ២ឆ្នាំ។ ពិធីចុះហត្ថលេខាលើ MoU នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ដោយមានការអញ្ជើញចូលរួមជាអធិបតី និងជាសាក្សីពីសំណាក់ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី។ យោងតាម ARDB កិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ណាស់ក្នុងការជួយពង្រីកទីផ្សារនាំចេញដំឡូងមី និងពោតកម្ពុជា និងពង្រីកខ្សែចង្វាក់ផលិតកម្មកសិកម្ម បង្កើនទីផ្សារប្រកបដោយស្ថិរភាពសម្រាប់ប្រជាកសិករកាន់តែទូលំទូលាយ រួមទាំងលើកកម្ពស់ប្រាក់ចំណូល និងជីវភាពកសិករ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ កិច្ចសហប្រតិបត្តិការនេះក៏ជាការរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម…
-
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រវិធានការទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចាត់ទុកថា ជាវិធានការចាំបាច់ក្នុងការការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក សុខភាពសាធារណៈ និងសុវត្ថិភាពម្ហូបអាហាររបស់ប្រជាពលរដ្ឋ។ ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចេញលិខិតណែនាំជាផ្លូវការទៅកាន់ប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ឱ្យពង្រឹងការចាត់តាំងមន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់។ ក្នុងលិខិតចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានបានបញ្ជាក់ថា កន្លងមក មានករណីលួចនាំចូលជ្រូករស់មកពិឃាតនៅតាមសត្តឃាតដ្ឋាននានាក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញកើតឡើងជាញឹកញាប់។ ករណីនេះបង្កហានិភ័យខ្ពស់ដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសសត្វដែលគ្មានប្រភពដើមច្បាស់លាស់ និងត្រូវបាននាំចូលពីប្រទេសជិតខាង។ ដើម្បីដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានបានស្នើឱ្យប្រធានមន្ទីរកសិកម្ម រាជធានី-ខេត្ត ចាត់តាំងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះពង្រឹងការត្រួតពិនិត្យ ព្រមទាំងដឹកនាំមន្ត្រីជំនាញប្រចាំការនៅតាមសត្តឃាតដ្ឋានឱ្យអនុវត្តតួនាទី និងភារកិច្ចដោយម៉ឺងម៉ាត់ ស្របតាមបទដ្ឋានបច្ចេកទេស និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសុខភាពសាធារណៈ និងសុវត្ថិភាពម្ហូបអាហារ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវិធានការខាងលើ។ លោកបានលើកឡើងថា ការលួចនាំចូលសត្វដោយគ្មានច្បាប់ទម្លាប់ គ្មានការត្រួតពិនិត្យត្រឹមត្រូវ និងគ្មានប្រភពដើមច្បាស់លាស់តាមច្រករបៀងព្រំដែន គឺជាហានិភ័យដ៏ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការចាត់វិធានការបង្ក្រាបជាបន្ទាន់។ លោកបានបន្តថា ការនាំចូលជ្រូករស់ខុសច្បាប់ មិនត្រឹមតែបង្កហានិភ័យនៃការនាំមេរោគចូលមកបំផ្លាញសត្វចិញ្ចឹមក្នុងស្រុកប៉ុណ្ណោះទេ…