Category: ព័ត៌មាន

  • ទឹកចិត្តសប្បុរសធម៌របស់កម្ពុជាល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងអ្នកទេសចរនៃនាវាកម្សាន្ត Odyssey

    ទឹកចិត្តសប្បុរសធម៌របស់កម្ពុជាល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងអ្នកទេសចរនៃនាវាកម្សាន្ត Odyssey

    ទឹកចិត្តសប្បុរសធម៌របស់ប្រទេសកម្ពុជាបានល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងដល់អ្នកទេសចរបរទេសនៃនាវាកម្សាន្ត Odyssey ដែលត្រូវបានម្ចាស់នាវាដឹកមក​ទុកចោលនៅខេត្ត​ព្រះសីហនុ ដោយសារអស់លទ្ធភាពចំណាយលើថ្លៃប្រេងឥន្ទនៈ។ អ្នកដំណើរអន្តរជាតិ ២០៣ នាក់នៃនាវាទេសចរណ៍ «Odyssey» ដែលត្រូវបានម្ចាស់កប៉ាល់បោះ​បង់​ចោលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសារអស់លទ្ធភាពទ្រទ្រង់ថ្លៃចំណាយលើប្រេងឥន្ទនៈ ត្រូវបានអាជ្ញាធរកម្ពុជាយកចិត្តទុកដាក់មើលថែទាំ និងផ្តល់​ការគាំទ្រចាំបាច់ផ្សេងៗ។ ក្រៅពីការជួយសម្រួលកន្លែងស្នាក់នៅ និងការហូបចុក រាជរដ្ឋាភិបាលបានផ្តល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរបរទេសទាំងនេះ ដើម្បីអនុញ្ញាតឲ្យពួកគេបន្តដំណើរកម្សាន្តនៅកម្ពុជា​ ទម្រាំអាចចាកចេញត្រឡប់ទៅមាតុប្រទេសវិញ។ រឿងរ៉ាវនៃការជាប់គាំងរបស់អ្នកទេសចរអភ័ព្វទាំងនេះ ដែលភាគច្រើនជាជនជាតិអាមេរិកកាំង ត្រូវបានសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញសង្គម ចុះផ្សាយយ៉ាងព្រោងព្រាត ដូចជា Associated Press, Reuters, AFP, The Guardian, Bloomberg និង Channel News Asia ជាដើម។ ទឹកចិត្តសប្បុរស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច តែបេះដូងធំ» ទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ ក៏ដូចជាក្រុមការងាររបស់នាវា។​ អ្នកដំណើរជាច្រើនបានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងជួយជ្រោមជ្រែងយ៉ាងលឿនរហ័សដល់ពួកគាត់។ សកម្មភាពមនុស្សធម៌ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងរូបភាពវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបង្ហាញពីបេះដូងទូលំទូលាយរបស់កម្ពុជាក្នុងការជួយសង្គ្រោះអ្នកជួបបញ្ហានៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អឥតខ្ចោះពីសំណាក់​​អ្នកដំណើរអន្តរជាតិចំពោះប្រទេសកម្ពុជា ដែលពោរពេញដោយទឹកចិត្តមេត្តាធម៌។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ ដែលបានអញ្ជើញទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខអ្នកទេសចរទាំងនោះដោយផ្ទាល់ បានលើកឡើងថា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់…

  • អាល្លឺម៉ង់ គ្រោងបញ្ជាទិញមីស៊ីល អ៊ុយក្រែន ដែលអាចវាយកម្ទេចគោលដៅចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ

    អាល្លឺម៉ង់ គ្រោងបញ្ជាទិញមីស៊ីល អ៊ុយក្រែន ដែលអាចវាយកម្ទេចគោលដៅចម្ងាយជាង ១ ពាន់គីឡូម៉ែត្រ

    ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់គ្រោងនឹងបញ្ជាទិញមីស៊ីលជំនាន់ដំបូងបង្អស់មួយរបស់ប្រទេសអ៊ុយក្រែនដើម្បីយកទៅឱ្យយោធារបស់ខ្លួនធ្វើការសាកល្បង ។ បើតាម Financial Times, មីស៊ីលអ៊ុយក្រែនដែលអាល្លឺម៉ង់គ្រោងនឹងទិញនោះមានឈ្មោះ Bars ឬហៅថា «ខ្លារខិនព្រិល» ជាមួយនឹងសមត្ថភាពអាចវាយប្រហារកម្ទេចរោងចក្រយោធាឃ្លាំងគ្រាប់រំសេវ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី នៅចម្ងាយប្រមាណ ១,០០០ គីឡូម៉ែត្រ ។ មីស៊ីលដែលមានរូបរាងដូចយន្តហោះដ្រូនមួយនេះ ដំណើរការដោយម៉ាស៊ីនប្រតិកម្ម ដោយធ្វើឱ្យវាអាចហោះជ្រែកមេឃក្នុងល្បឿនប្រហែល ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចពាំគ្រឿងផ្ទុះទម្ងន់រហូតដល់ ១០៥ គីឡូក្រាម ។ ដោយសារល្បឿនដ៏លឿន និងមានភាពបត់បែនខ្ពស់ វាត្រូវបានអ៊ុយក្រែនកែច្នៃធ្វើជាដ្រូនស្ទាប់ចាប់ ដើម្បីដេញបាញ់កម្ទេចដ្រូនអត្តឃាតល្បឿនលឿន ដូចជាប្រភេទដ្រូន Shahed របស់រុស្ស៊ី និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រទេសអាល្លឺម៉ង ។ ជាក់ស្ដែង អាល្លឺម៉ង់មានផែនការចុះកិច្ចព្រមព្រៀងបញ្ជាទិញមីស៊ីលនេះដល់ទៅរាប់រយគ្រាប់ សម្រាប់ការធ្វើតេស្តបច្ចេកទេសនៅដើមឆ្នាំ ២០២៧ ។ យោងតាម Ukrainska Prava, ក្រៅពីមីស៊ីល “Bars” អាល្លឺម៉ង់ក៏មានគម្រោងបញ្ជាទិញមីស៊ីលនាំផ្លូវ Anthem មួយចំនួនពីក្រុមហ៊ុនអាមេរិក Covenant ដើម្បីធ្វើតេស្តផងដែរ ។ ប្រភពបញ្ជាក់ថា តម្លៃមីស៊ីល Anthem គឺស្មើនឹងប្រហែល…

  • អ្នកជំនាញចិន ថា ជប៉ុន អាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ

    អ្នកជំនាញចិន ថា ជប៉ុន អាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ

    ប៉េកាំង ៖ អ្នកជំនាញនុយក្លេអ៊ែរចិននិយាយថា ប្រទេសជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរក្នុងពេលតិចជាង ៣ ឆ្នាំប៉ុណ្ណោះ ដោយសារតែរដ្ឋាភិបាលទីក្រុងតូក្យូមានសមត្ថភាពបច្ចេកទេស និងធនធានឧស្សាហកម្មគ្រប់គ្រាន់ ។ បើតាម South China Morning Post, ជប៉ុនមានសមត្ថភាពបច្ចេកវិទ្យានុយក្លេអ៊ែរកម្រិតខ្ពស់ និងមានបច្ចេកវិទ្យាកែច្នៃឥន្ធនៈនុយក្លេអ៊ែរ ដែលអាចបំបែកសារធាតុផ្លូតូនីញ៉ូមចេញពីឥន្ធនៈប្រើរួច ខណៈគិតត្រឹមចុងឆ្នាំ ២០២៤, ជប៉ុនមានសារធាតុផ្លូតូនីញ៉ូមដែលបានបំបែករួចសរុបប្រហែល ៤៤,៤ តោន ។ ក្នុងចំណោមនេះ មានប្រហែល ៨,៦ តោនស្ថិតក្នុងប្រទេសជប៉ុនស្រាប់ ខណៈចំនួនដែលនៅសល់ត្រូវបានរក្សាទុកនៅបរទេស ។ ការវាយតម្លៃនេះ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍សាជាថ្មី ជុំវិញលទ្ធភាពដែលជប៉ុនអាចនឹងក្លាយជាប្រទេសមានអាវុធនុយក្លេអ៊ែរមួយទៀតរបស់ពិភពលោក ។ ការវាយតម្លៃរបស់ចិននេះទៀតសោត ក៏បានរំលឹកដល់ការព្រមានរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ក្នុងបទសម្ភាសន៍ជាមួយ The Economist កាលពីឆ្នាំ២០២៣ ដែលបានអះអាងថា ជប៉ុនកំពុងឈានឆ្ពោះទៅរកការក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរក្នុងពេលតែ ៥ ឆ្នាំប៉ុណ្ណោះ ។ យ៉ាងណា បើតាមគោលនយោបាយផ្លូវការ, ប្រទេសជប៉ុននៅតែប្រកាន់ខ្ជាប់នូវ «គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង៣» របស់ខ្លួន ក្នុងនោះរួមមាន មិនកាន់កាប់ មិនផលិត…

  • លោក ត្រាំ ស្នើ អ៊ីរ៉ង់ ជួយស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ទើបអាចទប់ស្កាត់ផែនការវាយប្រហាររបស់ អាមេរិក

    លោក ត្រាំ ស្នើ អ៊ីរ៉ង់ ជួយស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ទើបអាចទប់ស្កាត់ផែនការវាយប្រហាររបស់ អាមេរិក

    វ៉ាស៊ីនតោន ៖ តាមការណែនាំរបស់លោក Donald Trump, អនុប្រធានាធិបតីអាមេរិក លោក JD Vance បានទាក់ទងទៅកាន់ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ ក្នុងគោលបំណងស្តារកិច្ចចរចាសន្តិភាពឲ្យរស់ឡើងវិញ ដើម្បីទប់ស្កាត់ការវាយប្រហារជុំថ្មីពីសំណាក់សហរដ្ឋអាមេរិក ទៅលើទីក្រុងតេហេរ៉ង់ នៅក្រោយការបោះឆ្នោតនៅអាមេរិក ។ នេះបើតាមការចេញផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃពុធ។ កាសែតដដែលនេះបញ្ជាក់ថា លោក JD Vance បានផ្ញើលិខិតមួយច្បាប់ ទៅកាន់លោក Mohsen Rezaei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ដើម្បីស្នើឲ្យមានកិច្ចពិភាក្សាជាងបន្តបន្ទាប់ រវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ ជាពិសេសផ្តោតសំខាន់លើក្របខ័ណ្ឌដែលអាចទៅរួចសម្រាប់ការចរចា ជាជាងការលើកឡើងពីចំណុចលម្អិតជាក់លាក់នៃសំណើរកសន្តិភាព ។ ការវិវឌ្ឍន៍ចុងក្រោយនេះបានកើតឡើងស្របពេលដែល ទីក្រុងវ៉ាស៊ីនតោនក៏បានជូនដំណឹងដល់ប្រទេសអារ៉ាប់មួយចំនួន នៅតំបន់ឈូងសមុទ្រ ឱ្យត្រៀមខ្លួនសម្រាប់ “យុទ្ធនាការយោធាដ៏ខ្លី ប៉ុន្តែមានភាពសកម្មខ្លាំង” ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា។ ប៉ុន្តែ យោធាអ៊ីរ៉ង់បានព្រមានវិញថា ខ្លួននឹងធ្វើការឆ្លើយតបក្នុងទ្រង់ទ្រាយធំជាងមុន ប្រសិនបើមានការវាយប្រហារថ្មីណាមួយកើតឡើង។ លោក Mohsen Rezaei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានលើកឡើងថា ទីក្រុងតេហេរ៉ង់អាចវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលទិន្នន័យ…

  • ទូតចិនសារអបអរសាទរខួបទី២២នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ

    ទូតចិនសារអបអរសាទរខួបទី២២នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ

    ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហោះសារមួយលើបណ្តាញសង្គម ដើម្បីអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាង វិនពីន បានសរសេរថា ចាប់តាំងពីការឡើងគ្រងរាជ្យមក ព្រះករុណាព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរបស់កម្ពុជា ព្រមទាំងព្រះរាជកិច្ចទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាផងដែរ។ ឯកឧត្តម បានង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះអង្គ «ប្រជាជនកម្ពុជាដែលពោរពេញដោយសមត្ថភាព និងភាពឧស្សាហ៍ព្យាយាម» នឹងបន្តកសាងអនាគតដ៏ភ្លឺស្វាងថែមទៀតសម្រាប់កម្ពុជា។ អ្នកការទូតចិនរូបនេះបានបន្តទៀតថា ចំណងមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ និងយកព្រះទ័យទុកដាក់ ដោយថ្នាក់ដឹកនាំចិនជំនាន់មុន រួមជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្រ្ត កាន់តែរឹងមាំដូចថ្ម។ ឯកឧត្តមបន្ថែមថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងព្រះករុណាព្រះមហាក្សត្រ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានចូលដល់ដំណាក់កាលថ្មីមួយ គឺការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា គ្រប់រដូវកាល…

  • អាមេរិកបញ្ចុះបញ្ចូលប្រទេសនានា ឲ្យប្រឆាំងការសម្រេចរបស់ UN ដែលថ្កោលទោសទណ្ឌកម្មលើគុយបា

    អាមេរិកបញ្ចុះបញ្ចូលប្រទេសនានា ឲ្យប្រឆាំងការសម្រេចរបស់ UN ដែលថ្កោលទោសទណ្ឌកម្មលើគុយបា

    អ.ស.ប ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបញ្ចុះបញ្ចូលប្រទេសជាច្រើនបន្ថែមទៀត ឱ្យប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេសគុយបា។ មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវយ៉ាងខ្លាំងឱ្យបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែ ការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យប្រទេសមួយចំនួនងាកមកប្រឆាំងនឹងសេចក្តីសម្រេចនេះ ឬជ្រើសរើសការមិនចូលរួមបោះឆ្នោត ដែលជាករណីកើតឡើងលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ។ លទ្ធផលបានបង្ហាញថា មាន ១៣០ ប្រទេសគាំទ្រសេចក្តីសម្រេចនេះ, ២៥ ប្រទេសមិនចូលរួមបោះឆ្នោត និង ១៧ ប្រទេស (រួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល) បានបោះឆ្នោតប្រឆាំង។ ធៀបនឹងឆ្នាំមុន ដែលមានសំឡេងគាំទ្រ ១៦៥ ទល់នឹង ៧ សំឡេងប្រឆាំង និង ១២ ប្រទេសមិនចូលរួមបោះឆ្នោត។ ប្រទេសលោកខាងលិចមួយចំនួន រួមទាំងអាល្លឺម៉ង់ និងអ៊ីតាលី បានជ្រើសរើសការមិនចូលរួមបោះឆ្នោត ដែលជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ បើតាម Reuters, ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិនេះមានទម្ងន់ផ្នែកនយោបាយ ប៉ុន្តែមានតែសភាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចលុបចោលការដាក់ទណ្ឌកម្មដែលកើតមានតាំងពីសម័យសង្គ្រាមត្រជាក់នេះបាន។ លោក Mike Waltz តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានក្រោយការបោះឆ្នោតថា «ខ្ញុំពេញចិត្តដែលឃើញប្រទេសជាច្រើននៅពេលនេះ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា…

  • អាមេរិក និងជប៉ុន ព្រមព្រៀងបង្កើតរោងចក្រផលិតមីស៊ីល

    អាមេរិក និងជប៉ុន ព្រមព្រៀងបង្កើតរោងចក្រផលិតមីស៊ីល

    ម៉ានីល ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនបានថ្លែង កាលពីយប់ថ្ងៃពុធ ទី២៨ ខែតុលា ថា សហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាបង្កើតរោងចក្រមួយ នៅក្នុងប្រទេសជប៉ុន សម្រាប់ផលិតមីស៊ីលប្រភេទបាញ់ពីអាកាសទៅអាកាស ឬ air-to-air missiles ក្នុងចម្ងាយមធ្យម ដែលមានបច្ចេកវិទ្យាទំនើប។ លោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រកាសព័ត៌មាននេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពេលបានជួបពិភាក្សាជាមួយលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅខេត្ត Cebu ប្រទេសហ្វីលីពីន។ បើតាម CNA, ប្រមុខការពារជាតិទីក្រុងវ៉ាស៊ីនតោនរូបនេះ មកហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងដៃគូសំខាន់ៗមកពីអាស៊ី និងលោកខាងលិច។ កិច្ចប្រជុំប្រចាំឆ្នាំទាំងនេះ មានគោលបំណងទប់ស្កាត់ជម្លោះធំដុំនៅក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ។ បើតាម លោក Koizumi, មីស៊ីលដែលនឹងត្រូវផលិតឡើងក្រោមគម្រោងរួមគ្នា មានឈ្មោះថា “Operation Supercharge” ដោយលោកអះអាងថា “មានសារៈសំខាន់ណាស់សម្រាប់យន្តហោះចម្បាំង F-35″។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះទេ៕ ប្រភព ៖ CNA,…

  • លោក ត្រាំ ចង់ឲ្យវេណេស៊ុយអេឡាធ្វើជារដ្ឋទី៥១ ក្រោយ អាមេរិក ចាប់ខ្លួនមេដឹកនាំប្រទេស បាន៩ខែ

    លោក ត្រាំ ចង់ឲ្យវេណេស៊ុយអេឡាធ្វើជារដ្ឋទី៥១ ក្រោយ អាមេរិក ចាប់ខ្លួនមេដឹកនាំប្រទេស បាន៩ខែ

    វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ កាលពីថ្ងៃអង្គារ បានប្រកាសពីលទ្ធភាពចង់ឲ្យវេណេស៊ុយអេឡា ក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក ពោលគឺបន្ទាប់ទីក្រុងវ៉ាស៊ីនតោន បានបើកប្រតិបត្តិការយោធាចូលទៅចាប់ខ្លួនប្រធានាធិបតីប្រទេសនេះ ដល់រដ្ឋធានីការ៉ាកាស កាលពីដើមឆ្នាំ២០២៦នេះ។ នៅក្នុងវេទិកាឃោសនានយោបាយមួយ នៅទីក្រុង Corpus Christi រដ្ឋ Texas, លោក ត្រាំ បានលើកឡើង រៀបរាប់អំពីនាវាដឹកប្រេងមួយគ្រឿងដែលមានផ្ទុក «ប្រេង ១ លានបារ៉ែល» ត្រូវបាននាំចេញពីវេណេស៊ុយអេឡា ពោលគឺនៅរយៈពេល ៩ ខែ បន្ទាប់ពីលោកបានទម្លាក់ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។ លោក ត្រាំ អះអាងទៀតថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ នឹងគ្របដណ្តប់លើបរិមាណប្រេងរាប់ «ពាន់លាន» បារ៉ែល។ បន្ទាប់មក លោក ត្រាំ ក៏បានថ្លែងបន្តថា «វេណេស៊ុយអេឡានឹងក្លាយជាប្រទេសដ៏រុងរឿងមួយ ហើយនរណាទៅដឹង? ប្រហែលជានៅថ្ងៃណាមួយឆាប់ៗនេះ ប្រទេសនេះនឹងក្លាយជារដ្ឋទី ៥១ ដ៏រុងរឿងមួយក៏ថាបាន។ រឿងនេះអាចទៅរួច»។ បើតាម The Guardian,…

  • ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីរៀបចំផែនការអធិការកិច្ចឆ្នាំ២០២៧ ត្រូវកំណត់ពេលវេលាជាក់លាក់ និងចុះធ្វើឱ្យចំគោលដៅ

    ឯកឧត្តម សុខ សូកេន ណែនាំមន្ត្រីរៀបចំផែនការអធិការកិច្ចឆ្នាំ២០២៧ ត្រូវកំណត់ពេលវេលាជាក់លាក់ និងចុះធ្វើឱ្យចំគោលដៅ

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ប្រចាំឆ្នាំ២០២៧ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីថា៖ «ផែនការអធិការកិច្ចនិងតាមដានការអនុវត្តឆ្នាំ២០២៧នេះ គឺត្រូវផ្អែកលើហានិភ័យនិងមានរូបមន្តច្បាស់លាស់ ដោយកំណត់ពេលវេលាឱ្យបានជាក់លាក់នៃដំណើរការនៃការធ្វើអធិការកិច្ច ដែលខ្លឹមសារនិងពេលវេលាជាក់លាក់នៃការងារអធិការកិច្ចសំខាន់ៗត្រូវបញ្ចូលក្នុង វិធាននិងនីតិវិធីប្រតិបត្តិអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ឱ្យបានពេញលេញ» ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ តាមដានវឌ្ឍនភាព ព្រមទាំងផ្ដល់ទិសដៅការងារពាក់ព័ន្ធការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ នៅទីស្ដីការក្រសួងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលនិងហ្មត់ចត់លើការកំណត់ទិសដៅ និងផែនការសកម្មភាពអធិការកិច្ចសម្រាប់ការចុះធ្វើអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់តាមបណ្ដាក្រសួង/ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យចំគោលដៅផ្អែកលើហានិភ័យ និងឱ្យមានលទ្ធផលជាក់ស្តែង ប្រកបដោយសង្គតិភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យនិងកំណែទម្រង់របស់រាជរដ្ឋាភិបាល សំដៅចូលរួមចំណែកលើកកម្ពស់តម្លាភាព គុណភាព ប្រសិទ្ធភាព និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងអភិបាលកិច្ច៕

  • អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បញ្ជាក់ជំហរបន្តសហការគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

    អង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បញ្ជាក់ជំហរបន្តសហការគ្នាជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

    លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បានបញ្ជាក់ថា អង្គការ FAO នឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាលយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ ការបញ្ជាក់របស់លោកស្រី Rebekah Bell ធ្វើឡើងក្នុងឱកាសនៃការចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។ លោកស្រីតំណាងអង្គការ FAO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់លើកិច្ចសហការអន្តរវិស័យ ជាពិសេសការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។ លោកស្រីបានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO ដែលពាក់ព័ន្ធនិងវិស័យសុខាភិបាល។ ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ FAO ក្រោមការដឹកនាំរបស់ លោកស្រី Rebekah Bell ក្នុងអំឡុងអាណត្តិ ២០២២–២០២៦ បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងជោគជ័យនៃបេសកកម្ម របស់លោកស្រីតំណាងក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO។…