Category: ព័ត៌មាន

  • អេត្យូពីទទួលបានយន្តហោះចម្បាំង Su-35 ចំនួន ១២ គ្រឿង ពី រុស្ស៊ី

    អេត្យូពីទទួលបានយន្តហោះចម្បាំង Su-35 ចំនួន ១២ គ្រឿង ពី រុស្ស៊ី

    មូស្គូ ៖ ប្រទេសអេត្យូពីទទួលបានយន្តហោះចម្បាំង Su-35 ផលិតដោយប្រទេសរុស្ស៊ីចំនួន ១២ គ្រឿង ហើយគ្រោងនឹងទទួលបានសំណាញ់មេឃ S-400 ចំនួន ៤ ឈុតបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពយោធា និងការពារសន្តិសុខជាតិ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ កាលពីថ្ងៃពុធ ។ បើតាម Military Watch, Su-35 ជាយន្តហោះចម្បាំងស៊េរីទំនើបរបស់រុស្ស៊ីផលិតឡើងក្នុងឆ្នាំ ២០០៧ ដែលអាចហោះហើរក្នុងល្បឿនពី ១,៤០០ ទៅ ១,៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈចម្ងាយពី ៤,០០០ ទៅ ៤,៥០០ គីឡូម៉ែត្រ ។ វាបំពាក់ទៅដោយប្រព័ន្ធរ៉ាដា Irbis-E ដែលមានសមត្ថភាពរកឃើញគោលដៅនៅចម្ងាយ ៤០០ គីឡូម៉ែត្រ ។ ចំណែកអាវុធសំខាន់ៗដែលយន្តហោះ Su-35 អាចពាំក្នុងបេសកកម្មល្បាតផ្លូវអាកាស រួមមានមីស៊ីលបាញ់រយៈចម្ងាយមធ្យមប្រភេទ R-77M ដែលអាចបាញ់ដល់ចម្ងាយពី ១១០ ទៅ ២០០ គីឡូម៉ែត្រ ។ បើតាម…

  • នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ី បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប អាចវាយគោលដៅចម្ងាយ ៨,០០០ គីឡូម៉ែត្រ

    នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ី បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប អាចវាយគោលដៅចម្ងាយ ៨,០០០ គីឡូម៉ែត្រ

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ Bulava ដែលអាចវាយប្រហារកម្ទេចគោលដៅសត្រូវក្នុងចម្ងាយប្រមាណ ៨,០០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅឯសមុទ្រ Okhotsk នេះបើតាមប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធ ។ ក្រសួងបញ្ជាក់ថា មីស៊ីល Bulava នេះ ត្រូវបានបាញ់ចេញពីនាវាមុជទឹកយុទ្ធសាស្ត្រ Generalissimus Suvorov នៃកងនាវាមុជទឹកប្រចំាតំបន់ប៉ាស៊ីហ្វិក ខណៈដែលវាកំពុងស្ថិតនៅក្រោមផ្ទៃទឹក ។ ការបាញ់សាកល្បងនេះ ជាផ្នែកមួយនៃការហ្វឹកហ្វឺនយោធាតាមកាលវិភាគ ។ ក្រសួងបន្ថែមថា មីស៊ីលនេះត្រូវបានតម្រង់ទៅកាន់ទីលានសាកល្បង Chizha នៅក្នុងតំបន់ Arkhangelsk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ពោលគឺមិនឆ្ងាយប៉ុន្មានពីប្រទេសសមាជិក NATO គឺន័រវេស និងហ្វាំងឡង់ ។ បើតាម Newsweek, នាវាមុជទឹក Generalissimo Suvorov គឺជាប្រភេទនាវាមុជទឹកយុទ្ធសាស្ត្រជំនាន់ទី៤ ដើរដោយថាមពលនុយក្លេអ៊ែរ និងត្រូវបានបំពាក់ប្រព័ន្ធមីស៊ីលកំណាច Torpedo និងឧបករណ៍ទំនើបៗសម្រាប់ការរុករក ការទំនាក់ទំនង និងការរកឃើញសញ្ញាក្រោមទឹក ។ នាវាមុជទឹកនេះត្រូវបានដាក់ឱ្យចូលបម្រើការក្នុងជួរកងទ័ពជើងទឹករុស្ស៊ីនៅខែធ្នូ ឆ្នាំ២០២២ ខណៈនាវាមុជទឹកនេះ អាចផ្ទុកមីស៊ីលផ្លោងអន្តរទ្វីប Bulava ចំនួន…

  • លោក Trump ថា ជំនួបរវាងមេដឹកនាំ រុស្ស៊ី-អ៊ុយក្រែន នឹងកើតឡើងឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាម

    លោក Trump ថា ជំនួបរវាងមេដឹកនាំ រុស្ស៊ី-អ៊ុយក្រែន នឹងកើតឡើងឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមដ៏ធំនៅអឺរ៉ុប ដែលឈានចូលដល់ឆ្នាំទី ៥ ហាក់រកឃើញពន្លឺសន្តិភាពសាជាថ្មី ខណៈដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា នឹងមានការរៀបចំជំនួបមួយរវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះរវាងគូសត្រូវទាំងពីរ ។ បើតាម Straits Times, មេដឹកនាំអាមេរិករូបនេះ កាលពីថ្ងៃពុធ បានប្រាប់អ្នកសារព័ត៌មាន ក្រោយវិលត្រឡប់មកពីរដ្ឋតិចសាស់ ជាទីដែលលោកបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិចំនួនពីរលើកថា រដ្ឋបាលរបស់លោកកំពុងធ្វើឱ្យមានវឌ្ឍនភាពយ៉ាងខ្លាំងលើបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ជំនួបមួយនឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗនេះ ដោយមានលោកប្រធានាធិបតី ពូទីន និងប្រធានាធិបតី ហ្សេលេនស្គី ចូលរួម ។ យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់លំអិតអំពីកាលបរិច្ឆេទ ឬទីតាំងជាក់លាក់នៃជំនួបនេះនៅឡើយទេ ប៉ុន្តែលោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានបង្ហើបថា វានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ពោលគឺមិនយូរប៉ុន្មានទៀតទេ ដោយលោកអះអាងថា កិច្ចការនេះ មិនចាំបាច់ធ្វើឡើងតាមរយៈការជួបមុខគ្នាផ្ទាល់នោះទេ ។ យោងតាមសម្តីរបស់លោកប្រធានាធិបតី…

  • អ៊ីរ៉ង់ ព្រមានថា បើសង្គ្រាមជុំថ្មីផ្ទុះឡើង នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារពិភពលោក ពិសេសទីផ្សារថាមពល

    អ៊ីរ៉ង់ ព្រមានថា បើសង្គ្រាមជុំថ្មីផ្ទុះឡើង នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារពិភពលោក ពិសេសទីផ្សារថាមពល

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានព្រមានទុកមុនថា បើសង្គ្រាមជុំថ្មីផ្ទុះឡើងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលដុតបញ្ឆេះដោយអ៊ីស្រាអែល នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារពិភពលោក ជាពិសេសទីផ្សារថាមពល ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃពុធ ។ យោងតាម AFP, តំបន់ឈូងសមុទ្រពែក្សមានសារៈសំខាន់ខ្លាំង ចំពោះការផ្គត់ផ្គង់ថាមពល និងការដឹកជញ្ជូនប្រេង រួមទាំងឧស្ម័នទៅកាន់ទីផ្សារអន្តរជាតិ ។ ដូច្នេះ បើសង្គ្រាមជុំថ្មីផ្ទុះឡើង នោះវាអាចបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សុវត្ថិភាពនៃការដឹកជញ្ជូន និងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល ពិសេសតម្លៃថាមពល និងទីផ្សារអន្តរជាតិ ។ ប៉ុន្តែមុនពេលបញ្ហានេះកើតឡើង ប្រមុខការទូតកំពូលអ៊ីរ៉ង់ លោក Araghchi បានព្រមានតាមបណ្តាញសង្គម X ថា ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើទីផ្សារអន្តរជាតិ ដែលបណ្តាលមកពីសកម្មភាពយោធារបស់អ៊ីស្រាអែលនៅតំបន់ឈូងសមុទ្រពែក្ស នៅតែជាក្តីបារម្ភដ៏សំខាន់ ទាំងប្រទេសផ្គត់ផ្គង់ឧស្ម័ន និងប្រទេសប្រើប្រាស់ឧស្ម័ន ។ ការព្រមានរបស់អ៊ីរ៉ង ត្រូវបានធ្វើឡើងចំពេលដែលអាមេរិក និងអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានលើកឡើងពីលទ្ធភាពបើកការវាយប្រហារឈុតធំសាជាថ្មីប្រឆាំងប្រទេសអ៊ីរ៉ង់ ។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងក្នុងពេលថ្មីៗនេះថា រូបលោកអាចនឹងសហការជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីលុបបំបាត់អ្វីដែលលោកហៅថា…

  • ចិន ប្រាប់ ជប៉ុន ​​ផ្តល់តម្លៃដល់ឆន្ទៈ ឥស្សរជនជំនាន់មុន​ខ្លួន ដែលតែងការពារទំនាក់ទំនង ​ប្រទេសជិតខាងទាំងពីរ

    ចិន ប្រាប់ ជប៉ុន ​​ផ្តល់តម្លៃដល់ឆន្ទៈ ឥស្សរជនជំនាន់មុន​ខ្លួន ដែលតែងការពារទំនាក់ទំនង ​ប្រទេសជិតខាងទាំងពីរ

    ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន ឱ្យការពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របតាមឆន្ទៈ ឥស្សរជននយោបាយជំនាន់មុនរបស់ខ្លួន ដែលតែងតែគោរពនិងការពារទំនាក់ប្រទេសជិតខាងទាំងពីរ។ យោងតាមការចុះផ្សាយរបស់ CNA, លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានរៀបរាប់ដោយបង្ហាញពីការសង្ឃឹមថា «ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន នឹងឱ្យតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ឥស្សរជននយោបាយជំនាន់មុន, គោរពតាមឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុន ព្រមទាំង ការពារមូលដ្ឋាននយោបាយនៃទំនាក់ទំនងទ្វេភាគីនេះឱ្យបានម៉ឺងម៉ាត់»។ មេដឹកនាំចិនបានអះអាងបែបនេះ តាមរយៈសាររំលែកទុក្ខ ផ្ញើទៅកាន់ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda ដែលទទួលមរណភាព កាលពីសប្តាហ៍មុន។ លោក ស៊ី ជីនពីង បានបន្ថែមថា ចិននឹងចងចាំជានិច្ចនូវរាល់ការរួមចំណែករបស់លោក Fukuda ក្នុងទំនាក់ទំនង រវាងចិននិងជប៉ុន ក៏ដូចជា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ហើយលោកថ្លែងចាត់ទុក លោក Fukuda គឺជាអ្នកនយោបាយជប៉ុន ដែលមានភាពស្មោះត្រង់, ប្រកាន់ខ្ជាប់នូវទស្សនៈត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រ និង មានការទទួលខុសត្រូវ ព្រមទាំង ជាមិត្តចាស់របស់ប្រជាជនចិន។ បើតាម CNA, នេះគឺជាករណីដ៏កម្រមួយ ដែលមេដឹកនាំកំពូលរបស់ទីក្រុងប៉េកាំង លើកឡើងដោយផ្ទាល់អំពីទំនាក់ទំនងរវាងចិននិងជប៉ុន ចាប់តាំងពីប្រទេសជិតខាងទាំងពីរមានភាពរកាំរកូលជាមួយគ្នា…

  • លោក Putin អញ្ជើញលោក Zelensky ឱ្យមកចរចាបញ្ចប់សង្គ្រាមដោយផ្ទាល់នៅ រុស្ស៊ី ដោយសន្យាធានាសុវត្ថិភាពខ្ពស់

    លោក Putin អញ្ជើញលោក Zelensky ឱ្យមកចរចាបញ្ចប់សង្គ្រាមដោយផ្ទាល់នៅ រុស្ស៊ី ដោយសន្យាធានាសុវត្ថិភាពខ្ពស់

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រកាសអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឱ្យមកចរចាបញ្ចប់សង្គ្រាមនៅក្នុងរដ្ឋធានីមូស្គូដោយផ្ទាល់ ជាមួយនឹងការសន្យាធានាសុវត្ថិភាពខ្ពស់ និងលក្ខខណ្ឌចាំបាច់ទាំងអស់ ។ នេះបើតាមការអះអាងរបស់លោក Yuri Ushakov ជំនួយការផ្ទាល់របស់លោក Putin កាលពីថ្ងៃអង្គារ ។ យោងតាម Anadolu, ការអញ្ជើញនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Putin បាននិយាយទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីន័រវែស Jonas Gahr Store និងលោកប្រធានាធិបតីហ្វាំងឡង់ Alexander Stubb កាលពីពេលថ្មីៗនេះ ។ ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងបីនេះត្រូវបានរាយការណ៍ថា ផ្តោតជាចម្បងលើកិច្ចព្រមព្រៀងស្តារកិច្ចចរចាត្រីភាគីឡើងវិញ រវាងតំណាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នៅរដ្ឋធានី Abu Dhabi របសប្រទេសអារ៉ាប់រួម ។ ការសន្ទនាតាមទូរស័ព្ទមានរយៈពេល ៩០នាទីនេះទៀតសោត មេដឹកនាំន័រវែស និងហ្វាំងឡង់ ក៏បានទម្លាយប្រាប់ប្រមុខវិមានក្រឹមឡាំងថា លោកប្រធានាធិបតី Zelensky ក៏មានបំណងចង់ជួបពិភាក្សាបញ្ចប់សង្គ្រាមដោយផ្ទាល់ជាមួយលោកប្រធានាធិបតី Putin ផងដែរ…

  • បើសង្គ្រាមជុំថ្មីផ្ទុះឡើង អាមេរិក គ្រោងវាយប្រហារឈុតធំបំផ្លាញគោលដៅធំៗ ២ របស់ អ៊ីរ៉ង់

    បើសង្គ្រាមជុំថ្មីផ្ទុះឡើង អាមេរិក គ្រោងវាយប្រហារឈុតធំបំផ្លាញគោលដៅធំៗ ២ របស់ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ បើសង្គ្រាមជុំថ្មីផ្ទុះឡើង លោកប្រធានាធិបតីអាមេរិក Donald Trump នឹងពិចារណាលើជម្រើសវាយប្រហារទ្រង់ទ្រាយធំលើគោលដៅសំខាន់ៗចំនួន ២ របស់អ៊ីរ៉ង់ រួមមានហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាមមួយនេះ ។ នេះបើតាមប្រភពដែលបានដឹងអំពីការពិភាក្សាផ្ទៃក្នុង ទម្លាយប្រាប់កាសែត The Wall Street Journal កាលពីថ្ងៃអង្គារ ។ ប្រភពដដែលបង្ហើបថា មុនពេលសង្គ្រាមជុំថ្មីផ្ទុះឡើង ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ប្រទេសអារ៉ាប់មួយចំនួននៅតំបន់ឈូងសមុទ្រ ឱ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការយោធាមួយប្រឆាំងនឹងអ៊ីរ៉ង់ ដែលមានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែមានភាពខ្លាំងក្លា បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ។ សារព្រមាននេះ ត្រូវបានបញ្ជូនតាមរយៈបណ្តាញការទូត និងយោធា ដែលនេះជាសញ្ញាបង្ហាញពីការត្រៀមរៀបចំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីរួមដៃគ្នាបើកប្រតិបត្តិការយោធាឈុតធំម្តងទៀត ដោយមានគោលដៅធ្វើឱ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយ និងជំរុញឱ្យទីក្រុងតេហេរ៉ង់បង្ខំចិត្តរត់រកតុចរចាបញ្ចប់សង្គ្រាម ។ ជាក់ស្តែង យោធាអាមេរិកកំពុងផ្លាស់ប្តូរសំណាញ់មេឃ Patriot ពីរដ្ឋ Texas ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ព្រមទាំងផ្លាស់ទីកងទ័ពចេញពីមូលដ្ឋានមួយចំនួន ដែលអាចប្រឈមនឹងការវាយប្រហារសងសឹករបស់គូជម្លោះអ៊ីរ៉ង់ ។ ជាមួយគ្នានេះ កងកម្លាំងអាមេរិកក៏កំពុងដុតដៃដុតជើងបំពេញស្តុកគ្រាប់រំសេវ និងរៀបចំយន្តហោះទម្លាក់គ្រាប់បែក ព្រមទាំងយន្តហោះចម្បាំង សម្រាប់លទ្ធភាពបើកការវាយប្រហារ ។ ដោយឡែកនាវាផ្ទុកយន្តហោះមួយក្រុមទៀត…

  • អ៊ីរ៉ង់ ថា នាវា កូរ៉េខាងត្បូង ដែលឆ្លងកាត់ច្រក ហ័រមូស គ្មានការអនុញ្ញាត ត្រូវប្រឈមវិធានការផ្លូវច្បាប់

    អ៊ីរ៉ង់ ថា នាវា កូរ៉េខាងត្បូង ដែលឆ្លងកាត់ច្រក ហ័រមូស គ្មានការអនុញ្ញាត ត្រូវប្រឈមវិធានការផ្លូវច្បាប់

    តេហេរ៉ង់ ៖ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ រាល់នាវាទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រកូរ៉េខាងត្បូង Sinokor នឹងត្រូវប្រឈមមុខនឹង «វិធានការផ្លូវច្បាប់» ដោយសារតែកប៉ាល់ទាំងនោះ បានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាត ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរច្រកសមុទ្រពែរ្សរបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ។ ស្ថាប័នដែលបង្កើតឡើង ដោយទីក្រុងតេហេរ៉ង់ ដើម្បីគ្រប់គ្រងសំណើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូសមួយនេះ បង្ហោះនៅលើបណ្តាញសង្គម X ថា នាវារបស់ក្រុមហ៊ុន Sinokor បានរំលោភបំពានលើបទប្បញ្ញត្តិឆ្លងកាត់ច្រកសមុទ្រនេះច្រើនជាងគេបំផុត ក្នុងរយៈពេល ៣ ខែ កន្លងមកនេះ ហើយ «វិធានការសមស្រប» ត្រូវបានចាត់ឡើងប្រឆាំងនឹងនាវាទាំងនោះ យ៉ាងហោចណាស់ ចំនួន ៧ គ្រឿង ។ ឆ្លើយតបនឹងរឿងនេះ, សមាគមនាវាកូរ៉េខាងត្បូង ហៅកាត់ KSA លើកឡើងថា នាវាដែលត្រូវបានលើកឡើងទាំងនោះមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sinokor នោះទេ ។ សមាគមបញ្ជាក់ថា នាវាទាំងនោះត្រូវបានជួលបន្ត ទៅឱ្យក្រុមហ៊ុនប្រេងបរទេសមួយ ហើយក៏មិនមានសមាជិកនាវិកជាជនជាតិកូរ៉េខាងត្បូងនៅលើនាវាទាំងនោះដែរ ពោលគឺមានតែនាវិកបរទេសប៉ុណ្ណោះ ។ បើតាម straitstimes, នាវាដែលជាកម្មសិទ្ធិរបស់…

  • ពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាឱកាសមាសរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក

    ពិព័រណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាឱកាសមាសរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយវប្បធម៌ និងសក្ដានុពលទេសចរណ៍ទៅកាន់ពិភពលោក

    ក្រសួងទេសចរណ៍ រួមជាមួយក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកការដ្ឋានសាងសង់ «ភូមិហ្វ្រង់កូហ្វូនី (Village Francophone)» នៅសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ។ ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិព័រណ៍នេះនឹង ត្រូវរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺមុនកិច្ចប្រជុំកំពូលមួយថ្ងៃ ដើម្បីទទួលស្វាគមន៍ គណៈប្រតិភូមកពីជុំវិញ ៩០ ប្រទេស។ ឯកឧត្តមបានគូសបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនី គឺជាវេទិកាដ៏មានតម្លៃក្នុងការបង្ហាញពីសភាពការណ៍ពិត ការខិតខំប្រឹងប្រែងអភិវឌ្ឍជាតិ និង សក្ដានុពលទេសចរណ៍-វប្បធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តម ជុក ជំនោរ បានឱ្យដឹងថា តាមការរៀបចំនៅក្នុង «ភូមិហ្វ្រង់កូហ្វូនី» នេះ នឹងត្រូវបែងចែកជា ៥ តំបន់សំខាន់ៗ ក្នុងនោះមានតំបន់ពន្លាជាតិសម្រាប់ បណ្តាប្រទេសសមាជិកតាំងបង្ហាញវប្បធម៌ ទេសចរណ៍ និងសមិទ្ធផលនានា ដែលរៀបចំឡើងតាម…

  • ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញវិធានការបន្ទាន់ ដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះទឹក ដោយសារបាតុភូត El Nino

    ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញវិធានការបន្ទាន់ ដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះទឹក ដោយសារបាតុភូត El Nino

    ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញវិធានការបន្ទាន់ ៥ ចំណុចដើម្បីត្រៀមដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងបរិភោគជូនប្រជាពលរដ្ឋកម្ពុជា ដោយសារកត្តាប្រែប្រួលធាតុអាកាស ស្របពេលដែលបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថា នឹងកើតមានក្នុងកម្រិត ១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយផ្អែកលើការព្យាករអាកាសធាតុសម្រាប់រដូវប្រាំងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា បានបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលានេះ។ ខណៈបាតុភូត El Niño នឹងស្ថិតក្នុងកម្រិតខ្ពស់ ១០០ភាគរយរហូតដល់ដើមឆ្នាំ២០២៧។ ក្នុងបរិបទនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំងអស់ ឱ្យអនុវត្តនូវវិធានការសំខាន់ៗ ចំនួន ៥ ចំណុច។ វិធានការទី១ ក្រសួងបានចាត់តាំងមន្ត្រីចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមស្រះទឹក និងអណ្តូង ព្រមទាំងដាក់ចេញវិធានការចាំបាច់ និងអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីអណ្តូងខូច ឬស្រះរីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់មក ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសារកង្វះខាតទឹកត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ។…