Category: ព័ត៌មាន

  • រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា

    រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា

    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានគូសរំលេចថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តមប្ដេជ្ញាចិត្តនឹង​ខិតខំ​ពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ កាលពីថ្ងៃទី២៧ ខែតុលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម អ៊ីស៊ីហ្សូគី ហ៊ីដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស​ជប៉ុនប្រចាំព្រះ​រាជាណាចក្រ​កម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ក្នុងឱកាសនេះឯកឧត្តមឯកអគ្គរាជទូត​ជប៉ុន​បានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ថាប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តម ប្ដេជ្ញាចិត្តនឹង​ខិតខំ​ពង្រីកនូវ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ។ ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិការងាររបស់ឯកឧត្តមឯកអគ្គ​រាជទូតជប៉ុន​នៅ​​កម្ពុជា ជាឯកអគ្គរាជទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។នេះបើតាមការបញ្ជាក់​របស់​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៅក្រោយជំនួប។ ឯកឧត្តមអ្នកនាំពាក្យដដែលបានបន្តថា ឯកអគ្គរាជទូតជប៉ុន​បានសរសើរនូវភាពជាអ្នកដឹកនាំរបស់​សម្ដេចតេជោដែលដឹកនាំ​ប្រទេសកម្ពុជា​ឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានរំលេចផងដែរថា កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងារ​របស់ឯកឧត្តមជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់​ទំនងរវាង​កម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេស​ទាំងពីរគប្បី​ត្រូវធ្វើបន្ថែម គឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច…

  • អាល្លឺម៉ង់ប្តេជ្ញាបន្តជួយជំរុញការងារវិមជ្ឈការនៅកម្ពុជា ខណៈមេដឹកនាំមហាផ្ទៃកម្ពុជា រំលេចសមិទ្ធផលបង្ក្រាបបទល្មើសអនឡាញជូនទូតថ្មី

    អាល្លឺម៉ង់ប្តេជ្ញាបន្តជួយជំរុញការងារវិមជ្ឈការនៅកម្ពុជា ខណៈមេដឹកនាំមហាផ្ទៃកម្ពុជា រំលេចសមិទ្ធផលបង្ក្រាបបទល្មើសអនឡាញជូនទូតថ្មី

     រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងជាថ្មីនូវឆន្ទៈមុតមាំក្នុងការបន្តគាំទ្រកម្ពុជាលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ខណៈភាគីកម្ពុជាបានចែករំលែកពីផ្លែផ្កានៃការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ ព្រមទាំងលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន NCDD បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី SILKE RÖFER ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី ២៧ តុលា។ នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់ពេញចិត្ត និងមានឆន្ទៈខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការងារជ្រោមជ្រែងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងថា ទោះបីជាទើបតែមកកាន់មុខតំណែងថ្មី ប៉ុន្តែលោកស្រីបានសិក្សាស្រាវជ្រាវច្រើនអំពីទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ ជាពិសេសលទ្ធផលនៃការគាំទ្រកំណែទម្រង់វិមជ្ឈការ ព្រមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសអាល្លឺម៉ង់ និងស្វីស កាលពីឆ្នាំ២០២៤ កន្លងទៅ។ លោកស្រីបានបន្ថែមថា អាល្លឺម៉ង់មានគម្រោងជាច្រើនទៀតដែលត្រូវបន្តអនុវត្តរួមគ្នាជាមួយកម្ពុជាចាប់ពីពេលនេះតទៅ។ ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីភាគីអាល្លឺម៉ង់។ ឯកឧត្តម បានគូសបញ្ជាក់ពីសមិទ្ធផលធំៗ ដូចជាការរៀបចំរចនាសម្ព័ន្ធដាច់ដោយឡែក ការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ និងការផ្ទេរមុខងារ សេវាជាង ៨០០ប្រភេទ ព្រមទាំងធនធាន និងថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ តួយ៉ាង មូលនិធិឃុំ-សង្កាត់…

  • ប៉ូឡូញ ចាយលុយ ២៥៣ លានដុល្លារ ធ្វើជាមជ្ឈមណ្ឌលមីស៊ីលរបស់សំណាញ់មេឃ Patriot នៅអឺរ៉ុប

    ប៉ូឡូញ ចាយលុយ ២៥៣ លានដុល្លារ ធ្វើជាមជ្ឈមណ្ឌលមីស៊ីលរបស់សំណាញ់មេឃ Patriot នៅអឺរ៉ុប

    វ៉ាសូវី ៖ ប្រទេសប៉ូឡូញនឹងចាយលុយប្រហែល ២៥៣ លានដុល្លារ ដើម្បីក្លាយជាម្ចាស់ផ្ទះមជ្ឈមណ្ឌលថែទាំ និងជួសជុលមីស៊ីលស្ទាក់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ។ នេះបើតាមការអះអាងរបស់លោកស្រី Magdalena Sobkowiak-Czarnecka អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ កាលពីថ្ងៃអង្គារ ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។ មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ…

  • កម្ពុជា បដិសេធការអះអាងរបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីឯកតោភាគីរបស់ថៃខ្លួនឯងក៏បង្ហាញថា សម្បត្តិបេតិកភណ្ឌទាំងនេះស្ថិតក្នុងដីខ្មែរដែរ

    កម្ពុជា បដិសេធការអះអាងរបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីឯកតោភាគីរបស់ថៃខ្លួនឯងក៏បង្ហាញថា សម្បត្តិបេតិកភណ្ឌទាំងនេះស្ថិតក្នុងដីខ្មែរដែរ

    ក្រសួងវប្បធម៌កម្ពុជា បានបដិសេធដាច់អហង្ការចំពោះការទាមទាររបស់ថៃលើប្រាសាទខ្នារ និងតាក្របី ដោយបញ្ជាក់ថា សូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថាប្រាសាទទាំងពីរនេះស្ថិតលើដីខ្មែរ ព្រមទាំងទាមទារឱ្យថៃប្រគល់វត្ថុបុរាណដែលបានដឹកយកទៅនោះត្រឡប់មកវិញជាបន្ទាន់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៧ តុលា ដោយបដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណះអំណាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសេដ្ឋ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Khaosod។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីថៃរូបនេះបានអះអាងថា ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ព្រមទាំងបានចុះបញ្ជីជាបេតិកភណ្ឌជាតិថៃ និងបដិសេធប្រគល់វត្ថុសិល្បៈដែលបានយកចេញពីតំបន់ប្រាសាទទាំងនោះមកឱ្យកម្ពុជាវិញ ដោយយកលេសថា ជាការប្រមូលដើម្បីជួសជុល និងអភិរក្ស។ ក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទខ្នារ ប្រាសាទតាក្របី ព្រមទាំងប្រាសាទមួយចំនួនទៀតនៅតាមបណ្តោយព្រំដែន ដែលកំពុងត្រូវយោធាថៃគ្រប់គ្រងដោយខុសច្បាប់ គឺជាសំណង់ដែលកសាងឡើងដោយបុព្វបុរសខ្មែរ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របតាមផែនទីមាត្រដ្ឋាន ១:២០០ ០០០ នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ សុពលភាពនៃផែនទីនេះ ត្រូវបានទទួលស្គាល់ និងបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលភាគីថៃធ្លាប់បានទទួលស្គាល់។ លើសពីនេះ បើទោះបីជាពិនិត្យលើផែនទីសេរី L7017 ដែលយោធាថៃគូសឡើងជាឯកតោភាគីដោយខុសច្បាប់ក៏ដោយ ក៏ផែនទីនេះនៅតែបង្ហាញថា…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រៅពីការចែកដី គម្រោង LASED នឹងបង្វែរមកវិនិយោគលើសហគមន៍ ដើម្បីបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋាន

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រៅពីការចែកដី គម្រោង LASED នឹងបង្វែរមកវិនិយោគលើសហគមន៍ ដើម្បីបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋាន

    ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ ​ការចែកដីធ្លី ផ្ទះសម្បែងតែម៉្យាង គឺមិនគ្រប់គ្រាន់ទេ។ នៅពេលខាងមុខ គម្រោងចែកដីសង្គមកិច្ចនឹងបង្វែរមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ការបង្កើតឱកាសការងារ និងមុខរបរ ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាលំនៅឋានមិនមែនគ្រាន់តែជាការផ្តល់ផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែជាការដោះស្រាយបញ្ហាជីវភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ហៅកាត់ថា LASED បង្វែរការយកចិត្តទុកដាក់ពីការបែងចែកដីតែមួយមុខ មកជាការវិនិយោគលើសហគមន៍ទាំងមូល ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងផ្តល់ក្តីសង្ឃឹម ក៏ដូចជាស្នាមញញឹមដល់ប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំណែនាំការងារលំនៅឋាន សំណង់មិនរៀបរយ និងគម្រោង LASED នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សម្រាប់គម្រោង LASED ដំណាក់កាលទី៤ គឺត្រូវសិក្សា និងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ មុននឹងសាកល្បងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប ដោយត្រូវជំរុញការដាំដុះដំណាំ និងចិញ្ចឹមសត្វ ព្រមទាំងរៀបចំលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ…

  • អ៊ីរ៉ង់ ទាមទារឱ្យ អាមេរិក បំពេញតាមលក្ខខណ្ឌរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាម

    អ៊ីរ៉ង់ ទាមទារឱ្យ អាមេរិក បំពេញតាមលក្ខខណ្ឌរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាម

    តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei កាលពីថ្ងៃអង្គារ បានទាមទារឱ្យគូជម្លោះសហរដ្ឋអាមេរិក បំពេញតាមលក្ខខណ្ឌរបស់ប្រទេសខ្លួន ដែលបានប្រកាសក្នុងពេលថ្មីៗនេះ ដើម្បីបញ្ចប់សង្គ្រាម ។ ការទាមទាររបស់លោក Khamenei ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនផែនការថ្មីមួយទៅកាន់គូជម្លោះសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា តាមរយៈអ្នកសម្របសម្រួល នៅក្រៅកិច្ចប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ។ ក្រោមផែនការនេះ អ៊ីរ៉ង់បានស្នើឱ្យបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ ហ័រមូស ឡើងវិញក្នុងរយៈពេល ៧ថ្ងៃ ហើយថែមទាំងទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ មុនពេលឈានទៅរកកិច្ចព្រមព្រៀងបញ្ឈប់ជម្លោះ ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបង្ហោះតាមគេហទំព័ររបស់ខ្លួន មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងអំពាវនាវឱ្យការពារសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ និងសិទ្ធិរបស់អ្វីដែលទីក្រុងតេហេរ៉ង់ហៅថា «រណសិរ្សតស៊ូ» ក្នុងតំបន់ ។ ដោយពណ៌នាស្ថានភាពបច្ចុប្បន្នថា «មិនមែនសង្គ្រាម ហើយក៏មិនមែនសន្តិភាព» លោក Khamenei បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការបំពេញលក្ខខណ្ឌដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានកំណត់ ស្ថិតក្នុងគោលបំណងបញ្ចប់សង្គ្រាម ។ សូមរម្លឹកថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ ជាការឆ្លើយតប អ៊ីរ៉ង់បានបើកការវាយប្រហារតបតវិញ…

  • ឥណ្ឌូនេស៊ី និងសិង្ហបុរី ព្រមព្រៀងបង្កើតក្រុមការងាររួម ដើម្បីចាត់ការក្រុមហ៊ុនបង្កភ្លើងឆេះព្រៃប៉ះពាល់សុខភាពប្រជាជន

    ឥណ្ឌូនេស៊ី និងសិង្ហបុរី ព្រមព្រៀងបង្កើតក្រុមការងាររួម ដើម្បីចាត់ការក្រុមហ៊ុនបង្កភ្លើងឆេះព្រៃប៉ះពាល់សុខភាពប្រជាជន

    ហ្សាការតា ៖ ឥណ្ឌូនេស៊ី និងសិង្ហបុរីបានព្រមព្រៀងបង្កើតក្រុមការងាររួមមួយ ដើម្បីចាត់វិធានការលើក្រុមហ៊ុននានា ដែលទទួលខុសត្រូវចំពោះការបង្កឱ្យមានភ្លើងឆេះព្រៃ ដែលបង្កើតជាផ្សែងអ័ព្ទប៉ះពាល់សុខភាពប្រជាជនហោះហើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃអង្គារ ។ បើតាមស៊ីនហួរ, ក្រោយបញ្ចប់ជំនួបទ្វេភាគីជាមួយប្រមុខការទូតកំពូលសិង្ហបុរី លោក Vivian Balakrishnan, រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Arrmanatha Nasir បានបញ្ជាក់ថា ក្រុមការងាររួមនេះ នឹងដើរតួនាទីសម្របសម្រួលការចែករំលែកព័ត៌មាន ការស៊ើបអង្កេតព័ត៌មានហិរញ្ញវត្ថុ និងការប្រមូលភស្តុតាងឆ្លងដែន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។ ទន្ទឹមគ្នា ប្រទេសទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយទប់ស្កាត់ក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងការបង្កឱ្យមានភ្លើងឆេះព្រៃ ជាពិសេសទប់ស្កាត់កុំឱ្យកើតមានភ្លើងឆេះព្រៃសាជាថ្មី ដែលបណ្តាលឱ្យមានផ្សែងអ័ព្ទប៉ះពាល់សុខភាពប្រជាជនហោះហើររាលដាលឆ្លងកាត់ព្រំដែន ។ ជំនួបទ្វេភាគីរវាងប្រមុខការទូតកំពូលទាំងពីរ កើតឡើងចំពេលដែលប្រទេសឥណ្ឌូនេស៊ីបានប្រឈមមុខនឹងការលំបាកអស់រយៈពេលជាច្រើនខែ ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ ដែលបណ្តាលឱ្យមានការខឹងសម្បារ និងការតវ៉ាពីសំណាក់ប្រជាជនក្នុងតំបន់ ។ យោងតាមអង្គការតាមដានការកាប់បំផ្លាញព្រៃឈើ Nusantara Atlas, ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី បានបង្កការបំផ្លិចបំផ្លាញផ្ទៃដីអស់ជាង ១,៩ លានហិកតា ក្នុងរយៈពេល ៩ ខែប៉ុណ្ណោះ ពោលនៅត្រឹមខែកញ្ញា ឆ្នាំ២០២៦នេះ ៕ ប្រភព…

  • អាល្លឺម៉ង់ ជំរុញ ចិន ប្រើឥទ្ធិពលលើ រុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាម អ៊ុយក្រែន

    អាល្លឺម៉ង់ ជំរុញ ចិន ប្រើឥទ្ធិពលលើ រុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាម អ៊ុយក្រែន

    ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃអង្គារ ប្រកាសជំរុញឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ដើម្បីប្រញាប់បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ។ បើតាម AFP, លោក Merz ថែមទាំងបានអំពាវនាវឱ្យចិនដែលជាប្រទេសមហាយក្សនៅអាស៊ី ជួយនាំមកនូវសន្តិភាពដ៏យុត្តិធម៌មួយនៅអ៊ុយក្រែនផងដែរ ដោយលោកបានបញ្ជាក់ថា ទីក្រុងប៉េកាំងមានទំនួលខុសត្រូវខ្ពស់ ក្នុងការការពារច្បាប់ទម្លាប់អន្តរជាតិ ខណៈដែលការឈ្លានពានរបស់ទីក្រុងមូស្គូនៅតែបន្តអូសបន្លាយ ។ មេដឹកនាំអាល្លឺម៉ង់រូបនេះ បាននៅចំពោះមុខអ្នកសារព័ត៌មាននៅប្រទេសសិង្ហបុរី ថា រាល់ដំណោះស្រាយសន្តិភាពនាពេលអនាគត ត្រូវតែមានការចូលរួមពីអ៊ុយក្រែន អឺរ៉ុប រុស្ស៊ី និងសហរដ្ឋអាមេរិក ដោយលោកបានសង្កត់ធ្ងន់ថា ការចរចាណាមួយដែលមិនមានការចូលរួមពីទីក្រុងកៀវ គឺជារឿង «មិនអាចទទួលយកបានជាដាច់ខាត» ។ លោក Merz បន្ថែមថា ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺអាស្រ័យទៅលើលោកប្រធានាធិបតី Vladimir Putin ហើយអាល្លឺម៉ង់ប្តេជ្ញាថា នឹងបន្តគាំទ្រទីក្រុងកៀវ ដរាបណាការធ្វើបែបនេះ នៅតែជាភាពចាំបាច់ ។ អធិការបតីអាល្លឺម៉ង់មានវ័យ៧០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បើសិនមានបទឈប់បាញ់ណាមួយកើតឡើង បណ្តាប្រទេសនៅអឺរ៉ុបនឹងត្រូវដើរតួនាទី ក្នុងការផ្តល់ការធានាសន្តិសុខ ។ មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ គឺរុស្ស៊ី…

  • អ៊ីរ៉ង់ ប្រាប់ រុស្ស៊ី ថា មជ្ឈិមបូព៌ាអាចដោះស្រាយបញ្ហា​បាន ដោយមិនចាំបាច់មាន​អាមេរិក

    អ៊ីរ៉ង់ ប្រាប់ រុស្ស៊ី ថា មជ្ឈិមបូព៌ាអាចដោះស្រាយបញ្ហា​បាន ដោយមិនចាំបាច់មាន​អាមេរិក

    មូស្គូ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រាប់សមភាគីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារថា តំបន់មជ្ឈិមបូព៌ាអាចដោះស្រាយបញ្ហារបស់ខ្លួនបាន ដោយមិនចាំបាច់មានការចូលរួមពីសហរដ្ឋអាមេរិកឡើយ។ លោក Pezeshkian បានថ្លែងនៅក្នុងជំនួបជាមួយលោក ពូទីន នៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសនាំចេញឧស្ម័ន ឬ Gas Exporting Countries Forum​ ក្នុងទីក្រុងមូស្គូថា «ខ្ញុំជឿជាក់ថា យើងមានសមត្ថភាពដោះស្រាយបញ្ហារបស់យើងនៅក្នុងតំបន់នេះ ដោយមិនចាំបាច់ពឹងផ្អែកលើសហរដ្ឋអាមេរិកទេ»។ លោកបានប្រាប់លោក ពូទីន ថា «ពាណិជ្ជកម្មរបស់យើងកំពុងពង្រីក និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ បានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់យើង ក្នុងការឆ្ពោះទៅរកពហុភាគីនិយមឱ្យកាន់តែទូលំទូលាយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយលោក ក៏ដូចជាប្រទេសដទៃទៀត ដែលកំពុងរងទណ្ឌកម្មឯកតោភាគីពីសហរដ្ឋអាមេរិក»។ លោក ពូទីន បានឱ្យដឹងថា លោកបានពិភាក្សាអំពីសង្គ្រាមជាមួយលោក Pezeshkian ដោយបង្ហាញក្តីសង្ឃឹមថា ស្ថានភាពនឹងមានភាពប្រសើរឡើង។ លោក ពូទីន បាននិយាយថា «យើងបានពិភាក្សាគ្នាជាមុនរួចហើយ ដោយផ្ទាល់រវាងភាគីទាំងពីរ អំពីស្ថានភាពនៅក្នុងតំបន់ ដែលជាស្ថានភាពមួយពិតណាស់ថា មិនអាចជៀសផុតពីការបង្កឱ្យមានក្តីបារម្ភនោះទេ»។ លោកបានបន្ថែមដោយសង្ឃឹមថា ស្ថានភាពនេះនឹង «វិវត្តទៅក្នុងទិសដៅវិជ្ជមាន»។ លោក Pezeshkian បានសម្តែងទំនុកចិត្តដែរថា ភាគីទាំងពីរមានឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ…

  • នាវាដឹកប្រេងម៉ាស៊ូតរុស្ស៊ី ៣គ្រឿង ឆ្ពោះទៅអាមេរិក ទោះ​កំពុងរងទណ្ឌកម្មពីអឺរ៉ុប

    នាវាដឹកប្រេងម៉ាស៊ូតរុស្ស៊ី ៣គ្រឿង ឆ្ពោះទៅអាមេរិក ទោះ​កំពុងរងទណ្ឌកម្មពីអឺរ៉ុប

    មូស្គូ ៖ ទោះបីជាកំពុងរងទណ្ឌកម្មពីអឺរ៉ុប, នាវាដឹកប្រេងម៉ាស៊ូតរបស់រុស្ស៊ីចំនួន ៣ គ្រឿងបានចាប់ផ្តើមធ្វើដំណើរ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់ទីក្រុងមូស្គូ និងរបាយការណ៍ពីប្រព័ន្ធតាមដាននាវា ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែតុលាថា «បច្ចុប្បន្ននេះ មាននាវាដឹកប្រេងចំនួន ៣ គ្រឿង» ដែលផ្ទុកប្រេងឥន្ធនៈរបស់រុស្ស៊ី កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា នាវាទី ៤ មួយគ្រឿងទៀតត្រូវបានគេរំពឹងថា នឹងចេញដំណើរ នៅថ្ងៃពុធនេះ។ យោងតាមវេទិកាតាមដាននាវា Kpler, នាវាទាំង ៣ គ្រឿងនោះរួមមាន នាវា Talisman (ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប), នាវា Leruo (ដែលស្ថិតក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប) និងនាវា Agioi Fanendes។ ក្រុមហ៊ុនតាមដាននាវាចរណ៍ Kpler បានឱ្យដឹងថា នាវាទាំងនេះកំពុងដឹកប្រេងម៉ាស៊ូតសរុបចំនួន ៩២ម៉ឺន៤,០០០ បារ៉ែល ដែលបរិមាណនេះស្មើនឹងប្រហែលមួយភាគបីនៃការប្រើប្រាស់ប្រេងម៉ាស៊ូតប្រចាំថ្ងៃនៅក្នុងវិស័យដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។ នៅខែតុលានេះ, ប្រធានាធិបតីសហរដ្ឋអាមេរិក…