Category: ព័ត៌មាន

  • ខេត្តក្រចេះគ្រោងដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ៣៥០លានដុល្លារនៅឆ្នាំក្រោយ

    ខេត្តក្រចេះគ្រោងដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ៣៥០លានដុល្លារនៅឆ្នាំក្រោយ

    វិនិយោគិនចិនបានបោះទុនវិនិយោគប្រមាណ ៣៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតស៊ីម៉ង់ត៍ នៅលើផ្ទៃដី ៩៩ហិកតា ស្ថិតក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជាមួយបណ្ដាញព័ត៌មាន AMS នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ បើតាមអភិបាលខេត្តក្រចេះ រោងចក្រផលិតស៊ីម៉ង់ត៍ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី   (KP CEMENT INDUSTRY CO., LTD.) ជារោងចក្រផលិតស៊ីម៉ង់ត៍ដំបូងគេ នៅក្នុងខេត្តក្រចេះ ហើយបច្ចុប្បន្នបានសាង់សង់រួចប្រមាណ ៨០ភាគរយហើយ ដោយគ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែមេសា ឆ្នាំ២០២៧។ អភិបាលខេត្តក្រចេះបានបន្ថែមថា ស្របពេលនឹងដំណើរការរោងចក្រ ក្រុមហ៊ុនក៏កំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន រួមមាន ផ្លូវក្រាលកៅស៊ូទទឹង ៦ម៉ែត្រ ប្រវែង ៨០គីឡូម៉ែត្រ និងកំពង់ផែពហុបំណង ១កន្លែង ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពផងដែរ។ សូមបញ្ជាក់ថា រោងចក្រខាងលើនេះ នឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ៥ពាន់តោន…

  • ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន

    ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន

    ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នារវាងអង្គភាពទាំងពីរ ដើម្បីអនុវត្តគម្រោងគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតា​មបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់​បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ការចុះហត្ថលេខានេះធ្វើឡើងនៅទីបញ្ជាការកណ្តាល CMAC រាជធា​នី​ភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ យោងតាមឯកឧត្តម ហេង រតនា គម្រោងនេះមានរយៈពេលអនុវត្តចំនួន ១៨ខែ គឺចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាគាំទ្រគម្រោងចំនួន ១លាន ៦សែន​អឺរ៉ូ​ ឬប្រមាណ ១លាន ៨សែនដុល្លារអាម៉េរិក ដែលជាជំនួយឥតសំ​ណងរបស់សហភាព​អឺរ៉ុប (EU)។ ​អគ្គនាយក CMAC សង្កត់ធ្ងន់ថា ការអនុវត្តគម្រោងនេះនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម​ នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា អង្គការ APOPO…

  • ៩ខែឆ្នាំនេះភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តបន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបន្តធ្លាក់ចុះ

    ៩ខែឆ្នាំនេះភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តបន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិបន្តធ្លាក់ចុះ

    ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ ចំនួនភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជាសរុបជាង ២៧ លាននាក់ កើន ៤៦,១% ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិវិញមានចំនួន ២លាន ៤សែននាក់ ថយ ៤៣,៧%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។ អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍មានការព្រួយបារម្ភចំពោះការបន្តធ្លាក់ចុះនេះ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (PATA Cambodia Chapter) យល់ឃើញថា វិស័យទេសចរណ៍កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលប្រឈមមួយ ដែលទាមទារឱ្យមានការគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ ការគ្រប់គ្រងគោលដៅ និងការពង្រឹងទំនុកចិត្តពីសហគមន៍អន្តរជាតិ។ លោកបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែប៉ះពាល់ដល់សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការងារ ជីវភាពប្រជាពលរដ្ឋ អាជីវកម្មខ្នាតតូច និងមធ្យម ព្រមទាំងសហគមន៍ដែលពឹងផ្អែកលើចំណូលពីវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្រសួងទេសចរណ៍រួមជាមួយដៃគូពាក់ព័ន្ធ បាននិងកំពុងធ្វើការជាមួយគ្នា លើការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមានកំណើនឡើងវិញ។ ចំណែកលោក ធួន ស៊ីណាន អ្នកធ្វើការងារវិស័យទេសចរណ៍មួយរូបនៅកម្ពុជា យល់ឃើញថា ឆ្នាំ២០២៧ គួរត្រូវបានកំណត់ជាឆ្នាំអាទិភាពសម្រាប់ការស្តារទំនុកចិត្ត ការបង្កើនការលក់ទេសចរណ៍អន្តរជាតិ…

  • គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ព្រមៗគ្នានៅ១១ទីតាំង នាចុងខែវិច្ឆិកានេះ

    គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ព្រមៗគ្នានៅ១១ទីតាំង នាចុងខែវិច្ឆិកានេះ

    គម្រោងព្រែកជីកហ្វូណនតេជោ​ នឹងត្រូវបើកការដ្ឋានសាងសង់​ចំនួន១១ទីតាំងព្រមៗគ្នា នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ​។ ក្នុងវេទិកាបាឋកថា «ក្តីសុបិន្តហ្វូណន»កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅ ១១ទីតាំងផ្សេងៗគ្នា ដោយក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company)។ ការសាងសង់គ្រោងចំណាយថវិកាសរុប ១ពាន់ ៧រយលានដុល្លារអាមេរិក ហើយនឹងបញ្ចប់នៅចុងឆ្នាំ២០២៨។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា គោលដៅសំខាន់របស់រាជរដ្ឋាភិបាលក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវទឹក និងការធានាឯករាជ្យភាពក្នុងការដឹកជញ្ជូនរបស់កម្ពុជា ប្រកបដោយនិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង១១ទីតាំងនេះ គឺស្ថិតនៅក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។ ចំពោះប្រវែងជាក់លាក់ ក្រសួងកំពុងរៀបចំតម្រាយថ្មី។  ឯកឧត្តម ផន រឹម បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំពឹងថា…

  • Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000 ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

    Taobao Cambodia បើកយុទ្ធនាការ Double 11 ដ៏ធំប្រចាំឆ្នាំជាមួយការផ្តល់ជូនពិសេសសម្រាប់អ្នកប្រើប្រាស់កម្ពុជា នូវកន្លែងទទួលទំនិញជាង 1000 ទីតាំង និងការចូលរួមពីតារាសម្តែងចិនដ៏ល្បីល្បាញ Zhang Linghe

    ភ្នំពេញ ប្រទេសកម្ពុជា – ខែតុលា ឆ្នាំ 2026 – Taobao Cambodia បានប្រកាសបើកយុទ្ធនាការលក់ទំនិញដ៏ធំប្រចាំឆ្នាំ “Double 11 Shopping Festival” ជាផ្លូវការ ដោយនាំមកនូវការបញ្ចុះតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងបទពិសោធន៍ទិញទំនិញកាន់តែទំនើប និងងាយស្រួលជាងមុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 ដោយផ្តល់ឱកាសឱ្យអ្នកចូលចិត្តទិញទំនិញអនឡាញ អាចស្វែងរកផលិតផលដែលខ្លួនពេញចិត្ត ចាប់ពីសម្លៀកបំពាក់តាមនិន្នាការថ្មីៗ ផលិតផលសម្រស់ គ្រឿងបច្ចេកវិទ្យា រហូតដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃកាន់តែសមរម្យ។ កាន់តែពិសេសសម្រាប់អ្នកគាំទ្ររឿងភាគចិន Taobao ក៏បានសហការជាមួយ Zhang Linghe (ចាង លីងហឺ) តារាសម្តែងចិនដ៏មានប្រជាប្រិយភាព ដែលនឹងបង្ហាញវត្តមាននៅលើផ្ទាំងផ្សព្វផ្សាយពិសេសក្នុងកម្មវិធី Taobao និងវីដេអូផ្សព្វផ្សាយថ្មីរបស់ម៉ាក។ អ្នកគាំទ្រក៏អាចចូលរួមសកម្មភាពស្វែងរករង្វាន់ពិសេសប្រចាំថ្ងៃ និងរង់ចាំទស្សនាការផ្សាយផ្ទាល់ពិសេសរបស់តារារូបនេះក្នុងអំឡុងយុទ្ធនាការ Double 11 ផងដែរ។ Taobao Cambodia បានបន្តពង្រីកបណ្តាញសេវាកម្មនេះតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនបី រួមមាន ZTO Express, CE…

  • បន្ទាប់ពីរង់ចាំ ១៦ឆ្នាំ៖ កីឡាជនពិការកម្ពុជាបើកទំព័រថ្មី ជាមួយការរំពឹងទុកដណ្ដើមមេដាយជាបន្តបន្ទាប់

    បន្ទាប់ពីរង់ចាំ ១៦ឆ្នាំ៖ កីឡាជនពិការកម្ពុជាបើកទំព័រថ្មី ជាមួយការរំពឹងទុកដណ្ដើមមេដាយជាបន្តបន្ទាប់

    បន្ទាប់ពីចំណាយពេលខិតខំនិងរង់ចាំអស់រយៈពេល ១៦ឆ្នាំ ទីបំផុតប្រតិភូ និងអត្តពលិកកីឡាជនពិការកម្ពុជា បាននាំយក មេដាយសំរឹទ្ធ​ជា​ប្រវត្តិសាស្ត្រ ដំបូងបង្អស់ពីព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន មកដល់មាតុភូមិ​វិញកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ទាក់ទងនឹងជ័យជម្នះរបស់អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសជប៉ុនឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ជ័យជម្នះនេះមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងធ្វើឱ្យប្រធានប៉ារ៉ាឡាំពិកអាស៊ី លើកសរសើរកម្ពុជាចំពោះសក្តានុពលដ៏ខ្លាំងក្លា ដែលកំពុងបោះជំហានទៅមុខក្នុងការដណ្តើម​មេដាយ​ជាបន្តបន្ទាប់​នាពេលអនាគត។ ម្ចាស់មេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រ លើវិញ្ញាសាអត្តពលកម្មប្រណាំងរទេះកីឡាករ វ៉ាន វ៉ុន បានបង្ហាញអារម្មណ៍រំភើបរីករាយ។ លោកបាន​បញ្ជាក់ថា មេដាយមួយគ្រឿងនេះ កើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ ការតស៊ូពុះពារ និងការមិនបោះបង់គោលដៅអស់រយៈពេលជា​ច្រើនឆ្នាំ ព្រមទាំងការយកចិត្តទុកដាក់បំពាក់រទេះប្រណាំងស្តង់ដារពីសំណាក់ថ្នាក់ដឹកនាំ។ គួររំលឹកថា កម្ពុជាបានចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមចំនួន ៤លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១០ នៅក្វាងចូវ ប្រទេសចិន, ឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង, ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី និងឆ្នាំ២០២៣ នៅហាំងចូវ ប្រទេសចិនដោយមិនធ្លាប់ទទួលបានមេដាយឡើយ។ ប៉ុន្តែនៅក្នុងការចូលរួមលើកទី៥…

  • រដ្ឋបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះចាស់

    រដ្ឋបាលរាជធានីភ្នំពេញ ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ១ម៉ឺនបណ្ណ ជូនពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះចាស់

    ប្រជាពលរដ្ឋជាង ១០ ០០០ គ្រួសារ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានទទួល​បណ្ណកម្ម​សិទ្ធិដីធ្លីស្របច្បាប់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឆ្វៀលដី និងបញ្ចប់ការបង្កកជាច្រើនឆ្នាំ។ ពិធីប្រគល់បណ្ណបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលានេះក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១,៣២១ បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន១០ នៃសង្កាត់​ចោមចៅទី៣ ចោមចៅទី២ និងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ការទទួលបានបណ្ណកម្មសិទ្ធិនេះ កើតឡើងបន្ទាប់ពី​រាជរដ្ឋាភិបាលសម្រេចឆ្វៀលដីប្រគល់ជូនប្រជាពលរដ្ឋវិញ ក្រោយពេលប្រតិបត្តិការព្រលានយន្តហោះត្រូវបានផ្ទេរទៅទីតាំងថ្មីក្នុង​ខេត្ត​កណ្តាល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីផ្តល់សិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ។ ក្រៅពីទទួលបានបណ្ណកម្មសិទ្ធិ ទីតាំងព្រលានយន្តហោះចាស់នេះ ក៏នឹងត្រូវរៀប​ចំផ្នែកខ្លះជាសួនកម្សាន្ត និងកន្លែងហាត់ប្រាណ ព្រមទាំងមានការស្ថាបនាប្រព័ន្ធលូបង្ហូរទឹកបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល​ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការកកស្ទះប្រឡាយទឹក។ ដោយឡែក លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានឱ្យដឹងថា បណ្ណកម្មសិទ្ធិដែលបានប្រគល់ជូនពេលនេះ មាន​លក្ខណៈពិសេសដោយមានការកំណត់កម្ពស់នៃការសាងសង់ច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងរៀបចំដែនដីឱ្យមានរបៀប​រៀបរយ ៕ អត្ថបទនិងរូបភាព៖ហេង សម្បត្តិ

  • ប៉ូឡូញ ប្រឈមកង្វះពីឡុតបើកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ

    ប៉ូឡូញ ប្រឈមកង្វះពីឡុតបើកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធ

    វ៉ាសូវី ៖ ប៉ូឡូញកំពុងប្រឈមមុខនឹងកង្វះពីឡុតបើកយន្តហោះចម្បាំង F-16 និងឧទ្ធម្ភាគចក្រប្រយុទ្ធ ខណៈដែលប្រទេសសមាជិកអង្គការណាតូមួយនេះ ជំរុញពន្លឿនការពង្រីកអំណាចយោធាយ៉ាងឆាប់រហ័ស ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី ។ បញ្ហាកង្វះពីឡុតបើកយន្តហោះកាន់តែស្មុគស្មាញ ដោយសារអ្នកបើកយន្តហោះចម្បាំង F-16 ដែលមានបទពិសោធន៍មួយចំនួន ត្រូវបានផ្ទេរទៅបើកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលប៉ូឡូញកំពុងទទួលបានជាបន្តបន្ទាប់ ។ បើតាម Anadolu, កងទ័ពអាកាសប៉ូឡូញមានយន្តហោះចម្បាំង F-16 ចំនួន ៤៧ គ្រឿង ប៉ុន្តែមានអ្នកបើកយន្តហោះដែលបានបញ្ចប់ការបណ្តុះបណ្តាលមានត្រឹមតែ ៤០ នាក់ប៉ុណ្ណោះ ។ ដូច្នេះ ប៉ូឡូញត្រូវការអ្នកបើកយន្តហោះយ៉ាងហោចណាស់ ៧០ នាក់ ដើម្បីអាចប្រតិបត្តិការកងយន្តហោះចម្បាំងទាំងនេះប្រកបដោយប្រសិទ្ធភាព ។ យ៉ាងណា តួលេខទាំងនេះមិនមែនជាទិន្នន័យផ្លូវការនោះទេ ដោយសារក្រសួងការពារជាតិប៉ូឡូញចាត់ទុកព័ត៌មានអំពីចំនួនអ្នកបើកយន្តហោះដែលបានបណ្តុះបណ្តាល និងគ្រូបង្ហាត់ ជាព័ត៌មានសម្ងាត់ ។ ប្រភពដដែលឱ្យដឹងថា ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង F-16 ថ្មីម្នាក់ ត្រូវចំណាយពេលប្រហែលពីរឆ្នាំ ដែលធ្វើឱ្យការដោះស្រាយបញ្ហាកង្វះអ្នកបើកយន្តហោះផលិតដោយអាមេរិកមួយនេះ មិនអាចសម្រេចបានក្នុងរយៈពេលខ្លីឡើយ ។ ក្រៅពីខ្វះពីឡុតបើកយន្តហោះចម្បាំង, ប៉ូឡូញក៏ត្រូវបានរាយការណ៍ថា កំពុងប្រឈមនឹងបញ្ហាកង្វះអ្នកបើកឧទ្ធម្ភាគចក្រ AH-64E Apache ផងដែរ ខណៈកងកម្លាំងប្រដាប់អាវុធមានគោលដៅបណ្តុះបណ្តាលពីឡុតរហូតដល់ ៤០០ នាក់ ដើម្បីបំពេញតម្រូវការប្រតិបត្តិការនាពេលអនាគត ។ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ប៉ូឡូញបានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងឆាប់រហ័ស…

  • អូរសោម ក្លាយជាតំបន់ទាក់ទាញសម្រាប់ការដាំដុះកាហ្វេគុណភាពល្អ

    អូរសោម ក្លាយជាតំបន់ទាក់ទាញសម្រាប់ការដាំដុះកាហ្វេគុណភាពល្អ

    តំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ កំពុងក្លាយជាតំបន់ដែលទាក់ទាញកសិករ និងអ្នកវិនិយោគឱ្យងាកមកដាំដំណាំកាហ្វេ ដោយសារមានលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុអំណោយផល ព្រមទាំងមានតម្រូវការទីផ្សារខ្ពស់។ ការដាំកាហ្វេចំណាយដើមទុនទាប ហើយទទួលផលចំណេញមកវិញលឿនជាងដំណាំដទៃទៀត។ ប្រជាពលរដ្ឋជាច្រើនបានងាកមកចាប់អារម្មណ៍លើដំណាំកាហ្វេ ដែលកំពុងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់។ លោក លៀង ពេជ្រ ម្ចាស់ចម្ការកាហ្វេមួយកន្លែងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ន លោកបានដាំកាហ្វេពូជ អារ៉ាប៊ីកា (Arabica) និងរ៉ូប៉ូស្តា (Robusta) លើផ្ទៃដីជាង ១៤០ហិកតា ក្នុងនោះជាង៨០ហិកតាកំពុងផ្តល់ផល។ ពូជ​ រ៉ូប៉ូស្តា អាចផ្តល់ទិន្នផលខ្ពស់ ចំណែកពូជអារ៉ាប៊ីកា ត្រូវការរយៈពេលខ្លី ដោយអាចចាប់ផ្តើមផ្តល់ផលប្រមាណ ១៨ខែបន្ទាប់ពីដាំ។ ជាទូទៅ ពូជអារ៉ាប៊ីកាត្រូវការលក្ខខណ្ឌភូមិសាស្ត្រសមស្រប ជាពិសេសតំបន់ដែលមានរយៈកម្ពស់ពី ៤០០ទៅ ១ ០០០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ដើម្បីទទួលបានរសជាតិល្អ។ ប៉ុន្តែ ដោយសារតំបន់អូរសោមមានសំណើមខ្ពស់ និងព្រៃឈើសម្បូរបែប ការដាំដុះនៅរយៈកម្ពស់ត្រឹម ៣០០ម៉ែត្រក៏អាចទទួលបានផលល្អផងដែរ។ លោក លៀង ពេជ្រ បានបញ្ជាក់ថា ការដាំកាហ្វេមិនអាចធ្វើឡើងដោយមិនគិតគូរពីលក្ខខណ្ឌភូមិសាស្ត្រនោះទេ ពោលគឺត្រូវពិចារណាទាំងរយៈកម្ពស់ និងប្រភេទដី ដើម្បីធានាថាដំណាំអាចផ្តល់ផលតាមការរំពឹងទុក។ បច្ចុប្បន្ន ការផ្គត់ផ្គង់កាហ្វេនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនៅឡើយទេ ព្រោះមានតម្រូវការខ្ពស់ និងមានក្រុមហ៊ុនជាច្រើនបានទាក់ទងទិញ។ ចំពោះតម្លៃ…

  • អ្នកដឹកនាំរឿងរំពឹងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» នឹងវាយលុកទីផ្សារអន្តរជាតិ ជាមួយការពិតប្រវត្តិសាស្ត្រ

    អ្នកដឹកនាំរឿងរំពឹងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» នឹងវាយលុកទីផ្សារអន្តរជាតិ ជាមួយការពិតប្រវត្តិសាស្ត្រ

    ម្ចាស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿង រំពឹងថា ខ្សែភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» នឹងអាច​ឈានជើងទៅកាន់​ឆាកអន្តរជាតិ ដើម្បីទម្លាយ​ការ​ពិតជុំវិញទុក្ខវេទនា និងអំពើឃោរឃៅរបស់ទាហាន​ថៃមកលើជនភៀសសឹកខ្មែរ ក្រោយការដួលរលំនៃ​របប​​ខ្មែរក្រហម។ វណ្ណកម្មប្រវត្តិសាស្ត្រពិត ដែលមានចំណង​ជើង«សោកនាដកម្មភ្នំខ្មោច» ត្រូវបានផលិតឡើង​យ៉ាងសម្រិតសម្រាំងដើម្បីទម្លាយការពិត ពីទុក្ខវេទនា​របស់​ប្រជាពលរដ្ឋខ្មែរ ដែលបានរត់ភៀសខ្លួនស្វែង​រក​សុវត្ថិភាពនៅប្រទេសទី៣ ប៉ុន្តែបែរជាត្រូវរងគ្រោះ និង​ទទួលរងភាពអយុត្តិធម៌​យ៉ាងធ្ងន់ធ្ងរ​ពីសំណាក់ទាហាន​ថៃ។ លើសពីនេះ ភាពយន្តនេះ​ក៏នឹងបកស្រាយតបជុំវិញ​ការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថា «រមិលគុណ» ដោយ​បង្ហាញឱ្យឃើញច្បាស់ថា កម្ពុជា​មិន​ដែលជំពាក់គុណថៃនោះឡើយ ពោលគឺភាគីថៃទៅ​វិញ​ទេដែលជាអ្នកធ្វើបាប និងប្រព្រឹត្តអំពើដ៏​សាហាវ​ឃោរ​ឃៅមកលើជនភៀសសឹកកម្ពុជា។ ខណៈខ្សែភាពយន្តត្រៀមនឹងចាក់បញ្ចំង លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានអំពាវនាវ​ដល់ប្រជា​ពល​រដ្ឋ​​ខ្មែរគ្រប់រូបចូលរួមគាំទ្រ និងទស្សនាភាពយន្ត​នេះឱ្យ​បាន​ច្រើនកុះករ ដើម្បីជ្រួតជ្រាបពីប្រវត្តិសាស្ត្រពិត​នៅ​តំបន់​ភ្នំខ្មោចនៃជួរភ្នំដងរែក។ លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចង់ឃើញ​ស្នាដៃ​ប្រវត្តិសាស្ត្រ​មួយនេះ មានវត្តមាននៅលើបណ្តាញភាពយន្ត​ពិភពលោក Netflix ទាល់តែមានការចូលរួមគាំទ្រ​យ៉ាងច្រើនពីមហាជន ដើម្បីបង្កើតទិន្នន័យទស្សនា​តាមការកំណត់របស់ Netflix ដែលអាចធ្វើឱ្យរឿង​នេះក្លាយជាមាតិកាសកលលោក។ បើតាមអ្នកដឹកនាំភាពយន្តរូបនេះ ការជួយជ្រោមជ្រែង​ពីទស្សនិកជន មិនត្រឹមតែនាំយករឿងរ៉ាវពិតទៅបង្ហាញ​ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាស្ពានបើកផ្លូវ​ឱ្យវិស័យភាពយន្តខ្មែរឈានជើងទៅកាន់ឆាកអន្តរជាតិទៀតផង។ សូមជម្រាបថា សាច់រឿងនៃភាពយន្ត «សោកនាដកម្មភ្នំ​ខ្មោច» ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវពិតក្នុងសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី…