-
អូរសោម ក្លាយជាតំបន់ទាក់ទាញសម្រាប់ការដាំដុះកាហ្វេគុណភាពល្អ

តំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ កំពុងក្លាយជាតំបន់ដែលទាក់ទាញកសិករ និងអ្នកវិនិយោគឱ្យងាកមកដាំដំណាំកាហ្វេ ដោយសារមានលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុអំណោយផល ព្រមទាំងមានតម្រូវការទីផ្សារខ្ពស់។ ការដាំកាហ្វេចំណាយដើមទុនទាប ហើយទទួលផលចំណេញមកវិញលឿនជាងដំណាំដទៃទៀត។ ប្រជាពលរដ្ឋជាច្រើនបានងាកមកចាប់អារម្មណ៍លើដំណាំកាហ្វេ ដែលកំពុងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់។ លោក លៀង ពេជ្រ ម្ចាស់ចម្ការកាហ្វេមួយកន្លែងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ន លោកបានដាំកាហ្វេពូជ អារ៉ាប៊ីកា (Arabica) និងរ៉ូប៉ូស្តា (Robusta) លើផ្ទៃដីជាង ១៤០ហិកតា ក្នុងនោះជាង៨០ហិកតាកំពុងផ្តល់ផល។ ពូជ រ៉ូប៉ូស្តា អាចផ្តល់ទិន្នផលខ្ពស់ ចំណែកពូជអារ៉ាប៊ីកា ត្រូវការរយៈពេលខ្លី ដោយអាចចាប់ផ្តើមផ្តល់ផលប្រមាណ ១៨ខែបន្ទាប់ពីដាំ។ ជាទូទៅ ពូជអារ៉ាប៊ីកាត្រូវការលក្ខខណ្ឌភូមិសាស្ត្រសមស្រប ជាពិសេសតំបន់ដែលមានរយៈកម្ពស់ពី ៤០០ទៅ ១ ០០០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ដើម្បីទទួលបានរសជាតិល្អ។ ប៉ុន្តែ ដោយសារតំបន់អូរសោមមានសំណើមខ្ពស់ និងព្រៃឈើសម្បូរបែប ការដាំដុះនៅរយៈកម្ពស់ត្រឹម ៣០០ម៉ែត្រក៏អាចទទួលបានផលល្អផងដែរ។ លោក លៀង ពេជ្រ បានបញ្ជាក់ថា ការដាំកាហ្វេមិនអាចធ្វើឡើងដោយមិនគិតគូរពីលក្ខខណ្ឌភូមិសាស្ត្រនោះទេ ពោលគឺត្រូវពិចារណាទាំងរយៈកម្ពស់ និងប្រភេទដី ដើម្បីធានាថាដំណាំអាចផ្តល់ផលតាមការរំពឹងទុក។ បច្ចុប្បន្ន ការផ្គត់ផ្គង់កាហ្វេនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកនៅឡើយទេ ព្រោះមានតម្រូវការខ្ពស់ និងមានក្រុមហ៊ុនជាច្រើនបានទាក់ទងទិញ។ ចំពោះតម្លៃ…
-
អ្នកដឹកនាំរឿងរំពឹងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» នឹងវាយលុកទីផ្សារអន្តរជាតិ ជាមួយការពិតប្រវត្តិសាស្ត្រ

ម្ចាស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿង រំពឹងថា ខ្សែភាពយន្តប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» នឹងអាចឈានជើងទៅកាន់ឆាកអន្តរជាតិ ដើម្បីទម្លាយការពិតជុំវិញទុក្ខវេទនា និងអំពើឃោរឃៅរបស់ទាហានថៃមកលើជនភៀសសឹកខ្មែរ ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ វណ្ណកម្មប្រវត្តិសាស្ត្រពិត ដែលមានចំណងជើង«សោកនាដកម្មភ្នំខ្មោច» ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងដើម្បីទម្លាយការពិត ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ដែលបានរត់ភៀសខ្លួនស្វែងរកសុវត្ថិភាពនៅប្រទេសទី៣ ប៉ុន្តែបែរជាត្រូវរងគ្រោះ និងទទួលរងភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរពីសំណាក់ទាហានថៃ។ លើសពីនេះ ភាពយន្តនេះក៏នឹងបកស្រាយតបជុំវិញការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថា «រមិលគុណ» ដោយបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាមិនដែលជំពាក់គុណថៃនោះឡើយ ពោលគឺភាគីថៃទៅវិញទេដែលជាអ្នកធ្វើបាប និងប្រព្រឹត្តអំពើដ៏សាហាវឃោរឃៅមកលើជនភៀសសឹកកម្ពុជា។ ខណៈខ្សែភាពយន្តត្រៀមនឹងចាក់បញ្ចំង លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមគាំទ្រ និងទស្សនាភាពយន្តនេះឱ្យបានច្រើនកុះករ ដើម្បីជ្រួតជ្រាបពីប្រវត្តិសាស្ត្រពិតនៅតំបន់ភ្នំខ្មោចនៃជួរភ្នំដងរែក។ លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចង់ឃើញស្នាដៃប្រវត្តិសាស្ត្រមួយនេះ មានវត្តមាននៅលើបណ្តាញភាពយន្តពិភពលោក Netflix ទាល់តែមានការចូលរួមគាំទ្រយ៉ាងច្រើនពីមហាជន ដើម្បីបង្កើតទិន្នន័យទស្សនាតាមការកំណត់របស់ Netflix ដែលអាចធ្វើឱ្យរឿងនេះក្លាយជាមាតិកាសកលលោក។ បើតាមអ្នកដឹកនាំភាពយន្តរូបនេះ ការជួយជ្រោមជ្រែងពីទស្សនិកជន មិនត្រឹមតែនាំយករឿងរ៉ាវពិតទៅបង្ហាញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានបើកផ្លូវឱ្យវិស័យភាពយន្តខ្មែរឈានជើងទៅកាន់ឆាកអន្តរជាតិទៀតផង។ សូមជម្រាបថា សាច់រឿងនៃភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ត្រូវបានដកស្រង់ចេញពីរឿងរ៉ាវពិតក្នុងសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី…
-
ឥណ្ឌា គ្រោងចាយ ២២ ពាន់លានដុល្លារ ទិញសម្ភារៈយោធាពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ

ញូវដេលី ៖ ក្រុមប្រឹក្សាលទ្ធកម្មការពារជាតិឥណ្ឌា ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃចន្ទ បានអនុម័តជាគោលការណ៍លើការទិញអាវុធ និងសម្ភារៈយោធាថ្មីៗក្នុងតម្លៃជាង ២២ ពាន់លានដុល្លារ ។ បើតាម The Business Standard, ការអនុម័តនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធ និងទំនើបកម្មយោធាជើងគោក ជើងទឹក និងជើងអាកាសរបស់ប្រទេសឥណ្ឌា ។ នៅក្នុងកញ្ចប់ថវិកាដ៏ធំនេះ ប្រហែល ៨២ ភាគរយ នៃកញ្ចប់ថវិកាទាំងអស់ នឹងត្រូវបញ្ជាទិញពីឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ឥណ្ឌាផ្ទាល់ ក្រោមគោលនយោបាយយុទ្ធសាស្ត្រ “Make in India” ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស ។ ប្រភពឱ្យដឹងថា សម្រាប់កងទ័ពជើងគោក និងជើងអាកាស នឹងផ្តោតលើការទិញឧទ្ធម្ភាគចក្រពហុតួនាទីធុនស្រាល, ប្រព័ន្ធខែលការពារដែនអាកាសរយៈចម្ងាយជិត, ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន, កាំភ្លើងធំស្វ័យចល័ត និងប្រព័ន្ធរ៉ាដាឧតុនិយមសម្រាប់តំបន់ជួរមុខ ។ ក្នុងនោះក៏រួមបញ្ចូលទាំងការទិញយន្តហោះដ្រូនអត្តឃាតរយៈចម្ងាយឆ្ងាយ Kamikaze និងប្រព័ន្ធស៊ើបការណ៍ រួមទាំងវាយប្រហារទំនើបៗ ។ សម្រាប់កងទ័ពជើងទឹកវិញ នឹងផ្តោតលើការសាងសង់នាវាចម្បាំងធំៗជំនាន់ថ្មីដែលមានកម្លាំងបាញ់ខ្លាំងជាងមុន និងប្រព័ន្ធការពារប្រឆាំងមីស៊ីល ដើម្បីការពារនាវាពីមីស៊ីលប្រឆាំងនាវាទំនើបៗរបស់គូជម្លោះ ។ ការអនុម័តនេះបង្ហាញពីការផ្តោតសំខាន់របស់ឥណ្ឌា…
-
មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

ភ្នំពេញ, ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ – មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់អាហារ ការថែទាំ និងការអប់រំដល់កុមារទុរគត ដូច្នេះកុមារទាំងនោះអាចក្លាយជាមនុស្សដែលរឹងមាំ ឯករាជ្យ មានជំនាញសង្គម និងវិជ្ជាជីវៈច្បាស់លាស់ នៅពេលពួកគេធំពេញវ័យ។ ជំនួយរបស់ HFF ចំនួន 55,000 ដុល្លារសហរដ្ឋអាមេរិក ក្រោមកម្មវិធី Casa Herbalife នឹងគាំទ្រកម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ PSE សម្រាប់កុមារដែលត្រូវការជំនួយនៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍របស់ PSE ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានកុមារសរុបចំនួន ៧៦០ នាក់ ដែលមានអាយុចាប់ពី ៣ ដល់១៣ ឆ្នាំ នៅក្នុងមជ្ឈមណ្ឌលសេវាកម្មសហគមន៍ (CSC) ចំនួន ៤ ដែលរួមមាន សែនសុខ ភូមិឬស្សី អូរបែកក្អម និង ព្រែកហូរ។ លោក ថាំង វូ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife កម្ពុជា…
-
លោក ម៉ាក្រុង ព្រមានពីហានិភ័យខ្ពស់ បើសិនកើតមានបាតុកម្មនៅចុងសប្តាហ៍នេះ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានថា ការធ្វើបាតុកម្មដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅតែមានហានិភ័យខ្ពស់នៃការកើតមានអំពើហិង្សា ចំពេលសហជីពនានាអំពាវនាវឱ្យមានការប្រមូលផ្តុំតវ៉ាទូទាំងប្រទេស ។ លោក ម៉ាក្រុង បានថ្លែងព្រមានបែបនេះកាលពីថ្ងៃ ចន្ទ ក្នុងអំឡុងពេលចុះបំពេញទស្សនកិច្ចនៅទីក្រុងម៉ាកសី ជាក្រុងធំទីពីររបស់ប្រទេសបារាំង ដែលត្រូវបានក្រុមបាតុករសម្រុកចូលបំផ្លិចបំផ្លាញកាលពីថ្ងៃទី១៧ ខែតុលា ។ បើតាមលោក ម៉ាក្រុង, អាជ្ញាធរដឹងថា ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅតែមានហានិភ័យខ្ពស់នៃការកើតមានអំពើហិង្សា ហើយថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ក៏អាចនឹងមានការប្រមូលផ្តុំតវ៉ាទូទាំងប្រទេស ដែលមានការចូលរួមពីសហជីពទាំងអស់ផងដែរ ។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ការតវ៉ាបែបនេះមិនមែនជារឿងដែលចៀសមិនរួចនោះទេ ដូច្នេះ អាជ្ញាធរនឹងបន្តរៀបចំវិធានការការពារសន្តិសុខ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ ការពារទ្រព្យសម្បត្តិ និងរក្សាសណ្តាប់ធ្នាប់នៅតាមតំបន់កណ្តាលទីក្រុង ។ យ៉ាងណា លោក ម៉ាក្រុង អះអាងថា លោកបានស្នើឱ្យរដ្ឋាភិបាលឆ្លើយតបទៅនឹងការទាមទារស្របច្បាប់ ដែលជាឫសគល់នៃភាពចលនាតវ៉ាសង្គមនេះ ខណៈដែលលោកនាយករដ្ឋមន្ត្រី Sébastien Lecornu នឹងជួបជាមួយតំណាងសហគមន៍វិទ្យាល័យ ។ លោកថា បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាលនឹងប្រកាសវិធានការសំខាន់ៗ និងវឌ្ឍនភាពនានា…
-
អ៊ុយក្រែន ជំរុញ អាមេរិក ពន្លឿនការផ្គត់ផ្គង់មីស៊ីលរបស់សំណាញ់មេឃ Patriot ខណៈ រុស្ស៊ី បង្កើនការវាយប្រហារ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា ទីក្រុងកៀវកំពុងបន្តជំរុញឱ្យអាមេរិកពន្លឿនការអនុម័តផ្គត់ផ្គង់មីស៊ីលស្ទាប់ចាប់របស់សំណាញ់មេឃ Patriot និង NASAMS ខណៈដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល មុនរដូវរងាមកដល់ ។ បើតាម Kyiv Post, មេដឹកនាំអ៊ុយក្រែនរូបនេះ បានត្អួញត្អែរតាមបណ្តាញសង្គម X ថា អ៊ុយក្រែនបានរង់ចាំជិតមួយខែហើយ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក ភីត ហេកសេត ចុះហត្ថលេខាអនុម័តលើការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot និង NASAMS ។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានណែនាំក្រុមការងារឱ្យលើកយកបញ្ហានេះជាថ្មីទៅកាន់ភាគីអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទស្តីពីការផ្គត់ផ្គង់អាវុធ និងការស្តារវិស័យថាមពលរបស់អ៊ុយក្រែនឡើងវិញ ។ ក្រៅពីការចរចាជាមួយអាមេរិក ប្រធានាធិបតីអ៊ុយក្រែនរូបនេះនិយាយថា ទីក្រុងកៀវកំពុងពិភាក្សាជាមួយបណ្តាប្រទេសអឺរ៉ុប និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីទទួលបានមីស៊ីលស្ទាក់ចាប់បន្ថែម ជាពិសេសមីស៊ីលប្រភេទ PAC-2 និង PAC-3 របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ។ ការត្អួញត្អែររបសលោក ហ្សេលេនស្គី ត្រូវបានកើតឡើងបន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះ បានទម្លាយថា…
-
អង់គ្លេស រុះរើច្បាប់អន្តោប្រវេសន៍ ក្រោយលោក ត្រាំ ថា ជនចំណាកស្រុកជាអ្នកបង្កបាតុកម្មនៅ បារាំង

ឡុងដ៍ ៖ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះបានសម្រេចកែប្រែច្បាប់អន្តោប្រវេសន៍របស់ខ្លួន ក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ក្រុមជនចំណាកស្រុកទាំងនេះគឺជាអ្នកបង្កបាតុកម្មហិង្សាដ៏ក្រើកនៅប្រទេសបារាំង។ នេះបើតាមការចេញផ្សាយរបស់ Reuters ។ លោកស្រី Shabana Mahmood រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា ច្បាប់អន្តោប្រវេសន៍ដែលត្រូវកែប្រែនេះ គឺស្នើពន្យារពេលសិទ្ធិទទួលបានការស្នាក់នៅដោយគ្មានកំណត់សម្រាប់ជនអន្តោប្រវេសន៍មួយចំនួន ពី ៥ ឆ្នាំ ទៅ ១៥ ឆ្នាំ ។ ឆ្លើយតបនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Andy Burnham បានប្រកាសគាំទ្រគោលការណ៍ នៃការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ ដែលបានដាក់ចេញដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លោករៀបរាប់ថា «ការកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ដែលដាក់ចេញដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺត្រឹមត្រូវ ព្រោះថាការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ គឺជាអ្វីមួយដែលត្រូវខិតខំរកមកដោយខ្លួនឯង មិនមែនជាអ្វីដែលត្រូវបានផ្តល់ឱ្យដោយស្វ័យប្រវត្តិនោះឡើយ» ។ ផែនការរុះរើច្បាប់អន្តោប្រវេសន៍ បានធ្វើឡើង បន្ទាប់ពី មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អ្នកនៅពីក្រោយខ្នងបាតុកម្មនៅបារាំង គឺជាក្រុមជនអន្តោប្រវេសន៍ ដោយលើកហេតុផលថា ក្រុមចំណាកស្រុកទាំងនេះបង្កភាពវឹកវរ ព្រោះតែមិនពេញចិត្តនឹងអារ្យធម៌លោកខាងលិចទាំងមូល ។ ប្រធានាធិបតីវ័យ…
-
កូរ៉េខាងត្បូង កំពុងផលិតនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ និងនាវាផ្ទុកដ្រូន ទុកទប់ទល់ កូរ៉េខាងជើង

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូងកំពុងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាផ្ទុកយន្តហោះដ្រូន ដើម្បីទប់ទល់ការគំរាមកំហែងផ្លូវទឹក ដែលបង្កឡើងពីកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។ បើតាមផែនការរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង, នាវាផ្ទុកយន្តហោះដ្រូននេះ នឹងមានប្រវែងប្រហែល ២៧០ ម៉ែត្រ ទទឹង ៧០ ម៉ែត្រ និងទម្ងន់លើសពី ៣ ម៉ឺនតោន ជាមួយសមត្ថភាពអាចផ្ទុកយន្តហោះដ្រូនប្រយុទ្ធ, ដ្រូនឈ្លបយកការណ៍, ដ្រូនវាយប្រហារបែបអត្តឃាត និងដ្រូនបើកលើទឹក ជាង ២០ គ្រឿង ។ ប្រភពដដែលបញ្ជាក់ថា យន្តហោះដ្រូនទាំងនេះ អាចប្រើសម្រាប់វាយប្រហារជាក្រុម និងធ្វើប្រតិបត្តិការប្រឆាំងគ្រាប់មីនក្នុងសមុទ្រផងដែរ ។ បើមិនមានអ្វីប្រែប្រួលទេនោះ កងទ័ពជើងទឹកកូរ៉េខាងត្បូងនឹងដាក់ដំណើរការនាវាផ្ទុកយន្តហោះដ្រូននេះឲ្យចូលបម្រើការក្នុងជួរកងទ័ពនៅដើមឆ្នាំ ២០៤០ ។ ក្រៅពីនាវាផ្ទុកយន្តហោះដ្រូន, កូរ៉េខាងត្បូងក៏កំពុងជំរុញកម្មវិធីមានឈ្មោះថា “Jang Bogo N” ដែលមានគោលបំណងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។ នាវាមុជទឹកដំបូងនេះរំពឹងនឹងដាក់ពង្រាយទៅក្នុងទឹកនៅពាក់កណ្តាលឆ្នាំ ២០៣០ ហើយចូលបម្រើប្រតិបត្តិការជាផ្លូវការនៅចុងឆ្នាំដដែលនេះ ខណៈមន្ត្រីការពារជាតិក៏កំពុងពិចារណាសាងសង់នាវាមុជទឹកយ៉ាងតិចចំនួន ៣ គ្រឿង ដោយនាវានីមួយៗមានទម្ងន់ប្រហែល ៨ ពាន់តោន ។ បើតាមកាសែត Korea…
-
អ៊ីរ៉ង់ បាញ់ទម្លាក់យន្តហោះដ្រូន អាមេរិក ដែលលួចចម្លងតាមខ្លួន

តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានអះអាងពីការបាញ់ទម្លាក់យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិកមួយគ្រឿងមានឈ្មោះថា LUCAS អំឡុងពេលហោះហើរពីលើដែនអាកាសក្បែរទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងរបស់អ៊ីរ៉ង់ ។ បើតាម Turkiye Today, យន្តហោះដ្រូន LUCAS របស់អាមេរិកដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់នេះ ជាប្រភេទយន្តហោះដ្រូនអត្តឃាតផលិតឡើងដោយក្រុមហ៊ុនការពារជាតិអាមេរិក SpektreWorks និងលួចចម្លងម៉ូតតាមយន្តហោះដ្រូនអត្តឃាត Shahed-136 របស់អ៊ីរ៉ង់ ។ ប្រភពដដែលបញ្ជាក់ថា ដ្រូន LUCAS ដែលមានរូបរាងស្ទើរតែស្រដៀងនឹងដ្រូន Shahed 136 របស់អ៊ីរ៉ង់ មួយនេះមានតម្លៃចន្លោះពី ២ ម៉ឺនទៅ ៣ ម៉ឺនដុល្លារក្នុងមួយគ្រឿង ដែលជាតម្លៃទាបជាងយន្តហោះដ្រូនមុនៗរបស់ខ្លួន ប៉ុន្តែអាចមានសមត្ថភាពប្រយុទ្ធជាមួយអាវុធសត្រូវដែលមានតម្លៃថ្លៃ ។ ជាក់ស្ដែង វាអាចពាំក្បាលគ្រាប់បានទម្ងន់ចាប់ពី ១៨ គីឡូក្រាម រហូតដល់ ៥០ គីឡូក្រាម ជាមួយនឹងសមត្ថភាពអាចហោះបានចម្ងាយចន្លោះពី ៨០០ ទៅ ១ ពាន់គីឡូម៉ែត្រ និងអាចបំពេញបេសកកម្មលើអាកាសបានដល់ទៅ ៦ ម៉ោង ។ យ៉ាងណា ដ្រូន LUCAS…
-
អង្គការអុកស្វាមអន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ និងរយៈពេលវែងសម្រាប់គ្រួសារភៀសសឹកកម្ពុជា

លោក Amitabh Behar នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ និងបន្តធ្វើជាប្រចាំ ដើម្បីជួយដល់ជនភៀសសឹកកម្ពុជារាប់ពាន់គ្រួសារឱ្យត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ស្តារជីវភាពរស់នៅ និងកសាងអនាគតរបស់ពួកគេឡើងវិញដោយសេចក្តីថ្លៃថ្នូរ។ ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីលោកនាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា និងក្រុមការងារបានធ្វើដំណើរទស្សនកិច្ចទៅកាន់សហគមន៍ភៀសសឹកនៅភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ កំពុងស្នាក់នៅបណ្តោះអាសន្នក្នុង “ភូមិរង់ចាំ” ដោយសារផ្ទះរបស់ពួកគាត់ស្ថិតនៅក្នុង តំបន់កាន់កាប់ដោយកម្លាំងយោធាថៃ ឬតំបន់មានគ្រាប់មិនទាន់ផ្ទុះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Oxfam លោក Amitabh Behar បានឮដោយផ្ទាល់ពីអ្នកភូមិដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ លោកលើកឡើងថា ទោះបីជាបទឈប់បាញ់បាននាំមកនូវក្តីសង្ឃឹម និងបញ្ចប់អំពើហិង្សាភ្លាមៗក៏ដោយ ប៉ុន្តែវិបត្តិនៅតែបន្តកើតមានសម្រាប់គ្រួសារជនភៀសសឹករាប់ពាន់គ្រួសារ។ ប្រជាពលរដ្ឋចង់វិលត្រឡប់ទៅផ្ទះ ដើម្បីកសាងជីវិតឡើងវិញ និងធានាអនាគតសម្រាប់កូនចៅរបស់ពួកគេ ប៉ុន្តែរឿងនេះត្រូវការអ្វីដែលលើសពីជំនួយសង្គ្រោះបន្ទាន់។ នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិបញ្ជាក់ថា ការវិនិយោគប្រកបដោយនិរន្តរភាពលើជីវភាពរស់នៅ ការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លីដោយសុវត្ថិភាព ការបង្កើតការងារ និងការគាំទ្រដល់ការស្តារជីវភាពឡើងវិញក្នុងរយៈពេលវែង គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យគ្រួសារទាំងនោះអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងកសាងជីវិតឡើងវិញដោយមានសេចក្តីថ្លៃថ្នូរ។ នៅពេលដែលគ្រួសារភៀសសឹកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជា អង្គការអុកស្វាមបានអំពាវនាវដល់អាជ្ញាធរជាតិ ស្ថាប័នក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងវិនិយោគលើដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលឆ្លើយតបតម្រូវការមនុស្សធម៌ភ្លាមៗ ព្រមទាំងជួយសម្រួលដល់ការកសាងសន្តិភាព…