-
៩ខែឆ្នាំនេះ ក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង១ពាន់ ភាគច្រើនពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការ

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃទទួលបានពាក្យបណ្ដឹងសរុប ១ ០៣១បណ្ដឹង ក្នុងនោះបានចាត់ការពិនិត្យសិក្សាចំនួន ៩០១បណ្ដឹង និងដោះស្រាយបាន ៨៦៣បណ្ដឹង។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ គឺកើនឡើង ៣២០បណ្ដឹង ស្មើនឹង៥៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃ។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមបណ្តឹងទាំងនោះ បណ្តឹងប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋមានចំនួន ១២២បណ្ដឹង, ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការមានចំនួន ២៣៨បណ្ដឹង មន្ត្រីរាជការជាមួយមន្ត្រីរាជការមានចំនួន ៧បណ្ដឹង ប្រជាពលរដ្ឋជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃមានចំនួន ១៣បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការមានចំនួន ៥២១បណ្ដឹង។ ពាក្យបណ្តឹងទាំងអស់ខាងលើនេះ គឺទទួលបានតាមរយៈបណ្តាញសង្គម សារព័ត៌មាន តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬតាមរយៈការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួងមហាផ្ទៃជាដើម៕ សេង បារាំង AMS
-
ស្រ្តីទី១នៃកម្ពុជាត្រៀមស្បៃខ្មែរ ជូនប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយនៃកម្ពុជា បានត្រៀមស្បៃខ្មែរ ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់មេដឹកនាំកំពូលមកពីបណ្តាប្រទេសនានា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ នាខែវិច្ឆិកាខាងមុខ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហោះរូបជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះ៖ «ឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ, របៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ »។ ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បញ្ជាក់ថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬសរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬគោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។ សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិចិ្ឆកាខាងមុខ។…
-
បុណ្យសមុទ្រឆ្នាំ២០២៦ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ នាខែធ្នូខាងមុខ

បុណ្យសមុទ្រឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវ ផ្សារភ្ជាប់ចីរភាពជីវៈចម្រុះតំបន់ឆ្នេរ»។ ឆ្នាំនេះ គឺជាលើកទី៤ហើយ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រមួយនេះ។ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មាការអន្តរក្រសួង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ឱ្យប្រព្រឹត្តទៅដោយរលូន។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រចាប់ផ្តើមរៀបចំលើកដំបូងនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១១។ ពិធីបុណ្យប្រចាំឆ្នាំនេះតែងតែប្រារព្ធឆ្លាស់គ្នាឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួន គឺកំពត កែប ព្រះសីហនុ និងកោះកុង។ ប៉ុន្តែកាលពីឆ្នាំ២០២៥ ពិធីបុណ្យសមុទ្រ ដែលគ្រោងរៀបចំនៅខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាកវិញ ដោយសារតែបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ ពិធីបុណ្យសមុទ្រចុងក្រោយនៅខេត្តកំពតកាលពីឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរមកទស្សនាសរុបចំនួនជាង ៣៨ម៉ឺននាក់។ ខេត្តព្រះសីហនុ ទើបបានដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣០ កាលពីខែកញ្ញា ឆ្នាំ២០២៦ ដោយមានចក្ខុវិស័យប្រែក្លាយខេត្តជាប់សមុទ្រមួយនេះ ទៅជាគោលដៅទេសចរណ៍ធុរកិច្ច និងលម្ហែកម្សាន្តលំដាប់អន្តរជាតិ៕ សៅ សុខអេង
-
សម្តេចធិបតីបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដើម្បីដោះស្រាយជម្លោះតាមសន្តិវិធី និងច្បាប់អន្តរជាតិ

ក្នុងឱកាសរំលឹកខួប ១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃ សម្ដចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមនេះ និងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង។ សម្តេចនាយករដ្ឋមន្រ្តីប្រកាសទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗ ខ្លួន សម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។ លោក ហ៊ឹម រដ្ឋា នាយករងនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់ យល់ឃើញថា សេចក្ដីប្រកាសសន្តិភាពកម្ពុជា-ថៃ ទីក្រុងកូឡាឡាំពួរ ជាឯកសារគោលមួយក្នុងការគ្រប់គ្រង និងចាត់ចែងការអនុវត្តបទឈប់បាញ់ និងរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងស្ថិរភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ លោកយល់ឃើញថា គោលការណ៍សំខាន់ៗនានានៃសេចក្ដីប្រកាសសន្តិភាពនេះ ត្រូវបានភាគីពាក់ព័ន្ធទាំងអស់ រួមអាស៊ាន និងសហរដ្ឋអាមេរិក អនុវត្តជារឿយៗ។…
-
ថៃ មិនព្រមប្រគល់ចម្លាក់បុរាណដែលយកចេញពីប្រាសាទខ្នារមកឱ្យកម្ពុជាវិញទេ

ក្រសួងវប្បធម៌ថៃ បានបដិសេធការអំពាវរបស់កម្ពុជាឲ្យភាគីថៃប្រគល់មកវិញនូវចម្លាក់បុរាណ ដែលថៃបានដឹកចេញពីប្រសាទខ្នាររបស់ខ្មែរ ក្រោយការអនុវត្តបទឈប់បាញ់។ លោកស្រី Sabida Thaiseth រដ្ឋមន្រ្តីវប្បធម៌ថៃអះអាងដោយឥតអៀនខ្មាស់ថា ប្រាសាទខ្នារ និងប្រាសាទតាក្របីស្ថិតក្នុងទឹកដីថៃ ហើយកាលពីខែឧសភា ឆ្នាំ២០២៦ ថៃក៏បានចុះបញ្ជីប្រាសាទទាំងពីរនេះជាបេតិកភណ្ឌបុរាណរបស់ខ្លួនផងដែរ។ ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ ដែលដកស្រង់សម្តីរបស់លោកស្រី Sabida Thaiseth ភាគីថៃបានដឹកជញ្ជូនវត្ថុបុរាណខ្មែរចំនួន ២៨ ដុំចេញពីប្រាសាទខ្នារនៅដើមឆ្នាំ២០២៦ ដើម្បីយកទៅជួសជុសថែរក្សា។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាមិនទាន់អាចផ្ទៀងផ្ទាត់បាននៅឡើយទេថា តើវត្ថុបុរាណខ្មែរណាខ្លះដែលបានបាត់បង់ ដោយសារទីតាំងប្រាសាទខ្នាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយខុសច្បាប់ពីយោធាថៃ។ ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃចន្ទនេះថា ការដឹកជញ្ជូនវត្ថុបុរាណខ្មែរចេញពីប្រាសាទខ្នារ គឺជាអំពើខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងផ្ញើលិខិតតវ៉ាទៅភាគីថៃ ដើម្បីកសាងឯកសារផ្លូវច្បាប់ សម្រាប់ដោះស្រាយបញ្ហានេះនាពេលអនាគត ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។ បើតាមឯកឧត្តម ស៊ុំ ម៉ាប់ ផែនទីដែលជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩ បង្ហាញថា ប្រាសាទខ្នារស្ថិតនៅក្នុងទឹកដីកម្ពុជា។ លោកបានបន្ថែមថា សូម្បីតែផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០…
-
កូរ៉េខាងជើងប្តឹងប្រាប់ UN ថា កូរ៉េខាងត្បូងប្រឌិតរឿងផ្ទុះគ្រាប់មីន

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានផ្ញើលិខិត ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចោទប្រកាន់កូរ៉េខាងត្បូងថា បានប្រឌិតរឿងហេតុគ្រាប់មីន កាលពីខែកញ្ញា និងបានបង្កគ្រោះថ្នាក់ដល់កងទ័ពដែលកំពុងបំពេញការងារពង្រឹងព្រំដែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន KCNA ចេញផ្សាយ នៅថ្ងៃចន្ទនេះ។ បើតាម KCNA, តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបានលើកឡើង នៅក្នុងលិខិតមួយ កាលពីថ្ងៃអាទិត្យថា ទីក្រុងសេអ៊ូលកំពុងប្រើប្រាស់រឿងហេតុគ្រាប់មីននេះ ដើម្បីបកស្រាយសកម្មភាពសាងសង់នៅតាមព្រំដែនរបស់ទីក្រុងព្យុងយ៉ាងថា ការឈ្លានពានផ្នែកយោធា។ នៅក្នុងលិខិតនោះ, កូរ៉េខាងជើងក៏បានចោទប្រកាន់កូរ៉េខាងត្បូងថា បានបើកការបាញ់ប្រហារមកលើបុគ្គលិករបស់កូរ៉េខាងជើង ដោយចាត់ទុកសកម្មភាពនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀត។ បើតាម reuters, បញ្ហានេះពាក់ព័ន្ធនឹងការផ្ទុះគ្រាប់មីន កាលពីថ្ងៃទី២១ ខែកញ្ញា នៅតំបន់គ្មានយោធា ហៅកាត់ DMZ រវាងកូរ៉េទាំងពីរ ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងពីរនាក់រងរបួសធ្ងន់។ ក្រោយមក ទីក្រុងសេអ៊ូលបានបញ្ជាក់ថា ការផ្ទុះទាំងនោះបង្កឡើងដោយគ្រាប់មីនដែលកូរ៉េខាងជើងបានកប់នៅភាគខាងត្បូងនៃខ្សែបន្ទាត់កំណត់ព្រំដែនយោធា ឬ Military Demarcation Line – MDL ដែលស្ថិតនៅក្នុងតំបន់ DMZ៕ ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត
-
បាតុកម្មហិង្សាផ្ទុះរាលដាលដល់ប្រទេសអាល់បានី

ទីរ៉ាណា ៖ ការតវ៉ាហិង្សាថ្មីៗស្រដៀងនឹងហេតុការណ៍នៅបារាំងបានផ្ទុះឡើង នៅប្រទេសអាល់បានីនៃទ្វីបអឺរ៉ុប កាលពីថ្ងៃអាទិត្យ បើទោះបីជាមានវិធានការទប់ស្កាត់ភាពចលាចលក៏ដោយ។ ក្រុមបាតុករបាននាំគ្នាសម្រុកចេញមកតាមដងផ្លូវ ក្នុងទីក្រុង Tirana នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បានប្រកាសដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ស្កាត់រលកនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ នៅក្នុងពេលរសៀល ដែលមានភ្លៀងធ្លាក់, អ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅមុខក្រសួងអប់រំ រួចបានដើរទៅកាន់ការិយាល័យរបស់លោក Rama ដោយបានដុតកៅអីមួយចំនួន ដែលលោក Rama បានដាក់ទុកនៅទីនោះ ក្នុងគោលបំណងអញ្ជើញភាគីអ្នកតវ៉ាឱ្យចូលរួមក្នុងការសន្ទនាជាមួយរដ្ឋាភិបាល។ នៅថ្ងៃអាទិត្យដដែលនោះ, លោក Rama បានដាក់ចេញនូវវិធានការថ្មីៗ ដើម្បីទប់ស្កាត់អំពើហិង្សា រួមទាំង ការផាកពិន័យជាទឹកប្រាក់ ៦,១៨៨ ដុល្លារអាមេរិក ទៅលើបុគ្គលគ្រប់រូប ដែលចូលរួមក្នុងការតវ៉ាណាមួយ ដែលប្រែទៅជាអំពើហិង្សា ទោះបីជាបុគ្គលនោះមិនបានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ក៏ដោយ។ ក្រុមអ្នកតវ៉ាដែលក៏បានទាមទារឱ្យលោក Rama លាលែងពីតំណែង នាំគ្នាដុតបំផ្លាញអគាររដ្ឋាភិបាល និងធនាគារ, វាយបំបែកកញ្ចក់ហាងនានា ព្រមទាំង គាស់ដុំថ្មក្រាលផ្លូវយកទៅគប់លើប៉ូលិសទៀតផង។ បើតាម straitstimes, ភាពចលាចលនេះ កើតឡើងបន្ទាប់ពីមានការតវ៉ាដោយសន្តិវិធីជាច្រើនខែក្នុងរដូវក្តៅប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរដ៏ប្រណិតមួយ ដែលគាំទ្រដោយលោក Jared Kushner ជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក…
-
លោក ត្រាំ ថា ព្រមានលោក ម៉ាក្រុង តាំងពីដំបូង អំពីបញ្ហាអន្តោប្រវេសន៍

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកធ្លាប់បានព្រមានមេដឹកនាំបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តាំងពីឡើងកាន់តំណែងដំបូង អំពីផលវិបាកដែលអាចកើតមាននៃគោលនយោបាយអន្តោប្រវេសន៍របស់គាត់ ដែលកំពុងបំផ្លាញប្រទេសបារាំង។ នេះបើតាម Tass ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ លោកបានប្រាប់បណ្តាញព័ត៌មាន Fox News ថា «ខ្ញុំបានប្រាប់លោក ម៉ាក្រុង តាំងពីពេលដែលខ្ញុំទើបចូលកាន់តំណែងដំបូងៗ… ខ្ញុំបានជួបគាត់ ហើយនិយាយថា អ្នកកំពុងបំផ្លាញប្រទេសបារាំង។ អ្នកកំពុងអនុញ្ញាតឱ្យមនុស្សដែលស្អប់ប្រទេសរបស់អ្នក ចូលមកក្នុងប្រទេស»។ យោងតាមលោក ត្រាំ, «មនុស្សដែលបង្កបញ្ហាទាំងនោះ គឺជាមនុស្សដែលស្អប់… ស្អប់ប្រទេសបារាំង។ ពួកគេស្អប់សិល្បៈរបស់បារាំង ស្អប់អគារនានា និងស្អប់អ្វីៗគ្រប់យ៉ាងដែលជារបស់បារាំង។ ពួកគេស្អប់ប្រជាជនបារាំង ប៉ុន្តែបែរជាត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសទៅវិញ»។ លោកក៏បានរិះគន់ផងដែរចំពោះស្ថានភាពអន្តោប្រវេសន៍នៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀត រួមមានអេស្ប៉ាញ និងអ៊ីតាលី ដោយកត់សម្គាល់ថា ការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃជនអន្តោប្រវេសន៍ កំពុងបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមប្រជាជននៃប្រទេសទាំងនោះ៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
អាមេរិក ថា បានជួយប្រទេសដៃគូនាំចេញប្រេង ១,៥ពាន់លានបារ៉ែល បើកឆ្លងកាត់ច្រក Hormuz

ហ័រមូស ៖ បញ្ជាការដ្ឋានកណ្តាលអាមេរិក ហៅកាត់ CENTCOM កាលពីថ្ងៃអាទិត្យបានថ្លែងថា ខ្លួនបានជួយបណ្តាប្រទេសដៃគូ នៅតំបន់សមុទ្រពែក្ស អាចនាំចេញប្រេងឆៅជាង ១,៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីរដូវក្តៅមក ដោយជៀសផុតពីការបិទខ្ទប់របស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបង្ហោះលើបណ្តាញសង្គម X, បញ្ជាការដ្ឋានកណ្តាល CENTCOM រៀបរាប់ថា «កងកម្លាំងសហរដ្ឋអាមេរិកបានសម្រេចសមិទ្ធផលសំខាន់មួយ ក្នុងការជួយដៃគូតំបន់កាត់សមុទ្រពែក្សនាំចេញប្រេងឆៅជាង ១,៥ លានបារ៉ែល ចាប់តាំងពីរដូវក្តៅមក»។ CENTCOM បានបន្ថែមថា «នាវាពាណិជ្ជកម្មជាង ៣ពាន់គ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ ក្រោមការគាំទ្រពីកងកម្លាំង CENTCOM ក្នុងរយៈពេល ៦ខែចុងក្រោយនេះ» ដោយបានបញ្ជាក់ទៀតថា «ជាង ៩៥% នៃនាវាដែលធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានបើកបរដោយសុវត្ថិភាព»។ បើតាម AFP, ប្រទេសអ៊ីរ៉ង់បានគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះ ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ជាមួយនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើសាធារណរដ្ឋឥស្លាមមួយនេះ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕ ប្រភព ៖ AFP ប្រែសម្រួល…
-
ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង បិទបញ្ចប់ដោយជោគជ័យ ដោយមានអ្នកចូលរួមទស្សនាជិត ២៣ម៉ឺននាក់

ព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ បានបិទបញ្ចប់ទៅដោយជោគជ័យបន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ព្រឹត្តិការណ៍ថ្នាក់ខេត្តមួយនេះ មិនត្រឹមតែបានទាក់ទាញទូកប្រណាំងសរុបចំនួន ៨០ទូក ឱ្យមកចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញប៉ុណ្ណោះទេ ប៉ុន្តែក៏បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យចូលរួមទស្សនាកម្សាន្តរហូតដល់ទៅប្រមាណ ២៣ម៉ឺននាក់ផងដែរ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅតាមបណ្តោយមាត់ទន្លេចុងប៉ម ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការត្រៀមលក្ខណៈអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ តាមរបាយការណ៍របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ការប្រណាំងទូក ង ឆ្នាំ២០២៦នេះ មានទូកចូលរួមប្រកួតសរុបចំនួន…