-
អ៊ុយក្រែន ត្អូញត្អែរទទួលបានមីស៊ីលរបស់សំណាញ់មេឃ Patriot ពី អាមេរិក ត្រឹម ២៤ គ្រាប់ ក្នុងពេល ៣ខែ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានត្អូញត្អែរថា ក្នុងរយៈពេល ៩០ ថ្ងៃ ឬ ៣ ខែចុងក្រោយនេះ អ៊ុយក្រែនទទួលបានមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ពីអាមេរិក ត្រឹមតែ ២៤ គ្រាប់ប៉ុណ្ណោះ ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News លោក ហ្សេលេនស្គី បានទម្លាយឲ្យដឹងថា អ៊ុយក្រែនត្រូវការមីស៊ីលរបស់សំណាញ់មេឃ Patriot ជាមធ្យមរហូតដល់ ៣៥០ គ្រាប់ក្នុងមួយខែ ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។ លោកថា ចំនួន ២៤ គ្រាប់ក្នុងរយៈពេល ៩០ ថ្ងៃនេះ គឺមិនដល់ ៣% នៃតម្រូវការការពារខ្លួនរបស់អ៊ុយក្រែនឡើយ។ តួយ៉ាង គ្រាន់តែក្នុងយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែតុលានេះ រុស្ស៊ីបានបាញ់មីស៊ីលផ្លោងប្រហែល ៣០ គ្រាប់ចូលទីក្រុងកៀវ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានធ្វើការប្រៀបធៀបដោយការខកចិត្តថា នៅក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា បណ្តាប្រទេសជាដៃគូបានប្រើប្រាស់មីស៊ីលរហូតដល់ប្រហែល ២,០០០ គ្រាប់ ក្នុងរយៈពេលត្រឹមតែ…
-
អាមេរិក ចង់ប្រើ AI បង្កើនប្រសិទ្ធភាពចាក់សាំងឱ្យយន្តហោះតាមអាកាស

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកកំពុងស្វែងរកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយវិភាគប្រតិបត្តិការចាក់សាំងឱ្យយន្តហោះនៅលើអាកាស និងផ្តល់មតិកែលម្អដល់ក្រុមអាកាសយានិក ក្រោយបញ្ចប់ការហោះហើរ។ បើតាម Defense News, ប្រព័ន្ធ AI ថ្មីនេះ គ្រោងបង្កើតឡើងក្នុងគោលបំណងបង្កើនភាពជាក់លាក់ សុវត្ថិភាព និងកាត់បន្ថយបន្ទុកការងាររបស់ពីឡុត និងបុគ្គលិកបញ្ជាទុយោចាក់ប្រេង ក្នុងអំឡុងពេលផ្ទេរប្រេងពាក់កណ្តាលអាកាស។ ប្រព័ន្ធ AI នេះ នឹងប្រើប្រាស់កាមេរ៉ាដែលបំពាក់លើជំនួយការហោះហើរ ដើម្បីតាមដាន និងកំណត់ទីតាំងរបស់យន្តហោះចាក់សាំង និងយន្តហោះដែលត្រូវទទួលប្រេងដោយស្វ័យប្រវត្តិ។ ប្រព័ន្ធ AI នេះដែរ នឹងជួយវាស់ស្ទង់ចម្ងាយ ល្បឿន និងមុំតម្រឹមរវាងយន្តហោះទាំងពីរ ដើម្បីធានាថា ការតភ្ជាប់ទុយោចាក់ប្រេងដំណើរការទៅដោយរលូន និងមិនមានគ្រោះថ្នាក់។ ប្រភពដដែលឱ្យដឹងថា ក្រោយពេលចាក់ប្រេងរួច ប្រព័ន្ធ AI នេះទៀតសោត នឹងបង្កើតទិន្នន័យក្រាហ្វិក រួមទាំងផែនទីកម្ដៅ ដើម្បីបង្ហាញពីចំណុចខ្វះខាត និងជួយបង្វឹកសមត្ថភាពពីឡុតបន្ថែម។ បច្ចុប្បន្ន កងទ័ពអាកាសអាមេរិកកំពុងមានគោលដៅបញ្ចូលបច្ចេកវិទ្យានេះ ទៅក្នុងកងយន្តហោះចាក់ប្រេងធុនធំ ដូចជា KC-46 Pegasus និង KC-135 Stratotanker ដោយរំពឹងថា នឹងសម្រេចបានសមត្ថភាពប្រតិបត្តិការពេញលេញនៅត្រឹមឆ្នាំ ២០២៧ខាងមុខ៕ ប្រភព ៖ Defense News ប្រែសម្រួល ៖…
-
អង្គការសហប្រជាជាតិផ្តល់ថវិកា ២០ លានដុល្លារ សម្រាប់ស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់នៅនេប៉ាល់

អ.ស.ប ៖ មូលនិធិឆ្លើយតបនឹងការខាតបង់ និងការខូចខាតរបស់អង្គការសហប្រជាជាតិ បានអនុម័តជាគោលការណ៍លើការផ្តល់ថវិកាចំនួន២០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសនេប៉ាល់ស្តារឡើងវិញពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យមនុស្សជាង ១.៤០០ នាក់ស្លាប់ និងបង្កការខូចខាតដល់ផ្ទះសម្បែង សាលារៀន និងទំនប់វារីអគ្គិសនី។ រដ្ឋាភិបាលនេប៉ាល់ប៉ាន់ប្រមាណថា ត្រូវការថវិកាចំនួន ៤,៧ ពាន់លានដុល្លារអាមេរិក សម្រាប់ការស្តារ និងសាងសង់ឡើងវិញ។ គិតត្រឹមចុងខែកញ្ញា ប្រទេសនេះទទួលបានជំនួយប្រមាណ ១០២ លានដុល្លារអាមេរិក ហើយកំពុងស្វែងរកថវិកាបន្ថែមពីប្រទេសជិតខាង និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ការផ្តល់ថវិកានេះជាលើកដំបូងរបស់មូលនិធិ ដែលបង្កើតឡើងក្នុងឆ្នាំ២០២២ ដើម្បីជួយប្រទេសដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ៕ ប្រភព ៖ AP
-
កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) ជំរុញការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការបាត់បង់ធម្មជាតិ

យេរ៉េវ៉ាន់ ៖ កិច្ចប្រជុំ COP17 ស្តីពីជីវចម្រុះ ដែលរៀបចំនៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី កំពុងជំរុញឱ្យប្រទេសនានាពន្លឿនការអនុវត្តគោលដៅការពារធម្មជាតិ និងបញ្ឈប់ការបាត់បង់ជីវចម្រុះត្រឹមឆ្នាំ២០៣០។ ក្នុងឱកាសនេះ អាមេនី និងកូឡុំប៊ីបានប្រកាសបង្កើតសម្ព័ន្ធសកម្មភាពស្តារប្រភេទសត្វជិតផុតពូជ ដើម្បីជួយប្រទេសនានាកំណត់អាទិភាព និងរៀបចំវិធានការអភិរក្សឱ្យមានប្រសិទ្ធភាព។ ប្រទេសចំនួន ១៧ បានចូលរួមក្នុងសម្ព័ន្ធនេះ ខណៈម្ចាស់ជំនួយឯកជន និងអង្គការចំនួន៩ បានសន្យាផ្តល់ថវិកាជាង៥០០ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីស្តារប្រភេទសត្វដែលរងការគំរាមកំហែងខ្លាំងបំផុត។ ជាមួយគ្នានេះ ការរកឃើញខ្លារខិនពែរ្សដ៏កម្រមួយក្បាលនៅប្រទេសអាមេនី បានបង្ហាញពីសារៈសំខាន់នៃការការពារជម្រក និងប្រភពចំណីរបស់សត្វព្រៃ៕ ប្រភព ៖ The Guardian
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១៥៨៤នាក់ នៅខេត្តតាកែវ

ខេត្តតាកែវ៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកអង្គរបូរី ព្រៃកប្បាស និងសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១៥៨៤នាក់ នៅសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹក ព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និវត្តជន និងសមាជិកគ្រួសារអតីតយុទ្ធជនទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។ ជាកិច្ចបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះរៀមច្បងនិងពូមីងនិវត្តជនទាំងអស់ ដែលបានកសាងមូលដ្ឋានគ្រឹះលើគ្រប់វិស័យ និងខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងទុកជាសមិទ្ធផលជូនអ្នកជំនាន់ក្រោយដែលយើងត្រូវតែប្តេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍតទៅទៀត។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង បន្តដាស់តឿនក្មេងៗជំនាន់ក្រោយ និងចែករំលែកបទពិសោធល្អៗ ដើម្បីក្មេងៗជំនាន់ក្រោយអាចបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ…
-
បារាំង ត្រៀមពង្រាយកងកម្លាំងសន្តិសុខជាង ៧ ម៉ឺននាក់ទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្មហិង្សា

ប៉ារីស ៖ ប្រទេសបារាំងបានបង្កើនវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង ដោយត្រៀមដាក់ពង្រាយកងកម្លាំងប៉ូលិសជាង ៧០.០០០ នាក់នៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្មដែលអាចកើតមាននៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបាតុកម្មកាលពីចុងសប្តាហ៍មុន បានប្រែក្លាយទៅជាអំពើហិង្សា និងការលួចប្លន់នៅតាមបណ្តាទីក្រុងមួយចំនួន ។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ឡូរ៉ង់ នូណេស និយាយថា កងកម្លាំងប៉ូលិសប្រមាណ ៧០.០០០ នាក់នឹងត្រូវដាក់ពង្រាយ ពោលគឺច្រើនជាងចុងសប្តាហ៍មុនដល់ទៅ ២០ ភាគរយ ។ លោក នូណេស បានប្រាប់អ្នកកាសែតថា ការដាក់ពង្រាយនេះ ក៏នឹងប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន រថពាសដែក កងកម្លាំងសន្តិសុខចល័ត និងឧបករណ៍បាញ់ទឹក ដើម្បីការពារអគារសាធារណៈ និងទប់ស្កាត់អំពើហិង្សា ។ ទន្ទឹមគ្នា ប្រមុខការពារជាតិបារាំងរូបនេះ ក៏បានព្រមានធ្ងន់ៗផងដែរថា អាជ្ញាធរនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដែលប្រព្រឹត្តអំពើហិង្សា ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឬលួចប្លន់ជាដើម ។ បើតាម Aljazeera, ចលនាបាតុកម្មនៅបារាំង បានចាប់ផ្តើមពីការតវ៉ារបស់ក្រុមសិស្សវិទ្យាល័យ ជុំវិញស្ថានភាពសិក្សា និងលក្ខខណ្ឌនៅតាមសាលារៀន ប៉ុន្តែក្រោយមកវាបានរីករាលដាលធំឡើង នៅពេលមានការចូលរួមពីនិស្សិត សហជីព សកម្មជនបរិស្ថាន ក្រុមចលនា «អាវកាក់លឿង» និងប្រជាពលរដ្ឋដែលមិនពេញចិត្ត…
-
អាមេរិក គំរាមវាយ អ៊ីរ៉ង់ ជុំថ្មី ប្រសិនបើនៅតែរឹងរូសមិនព្រមចរចាបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាចនឹងបង្ខំចិត្តបើកការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់នៅតែរឹងរូសមិនព្រមចូលរួមចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះទេ នេះបើតាមការគំរាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ។ ការព្រមានរបស់លោក ត្រាំ ត្រូវបានធ្វើឡើងអំឡុងពិធីជួបជុំឃោសនាបោះឆ្នោតមួយនៅរដ្ឋផ្លរីដា ខណៈដែលសង្រ្គាមរវាងអាមេរិក អ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ បានឈានចូលដល់ខែទី៨ ហើយ ។ ថ្លែងទៅកាន់អ្នកគាំទ្រខ្លួន មេដឹកនាំអាមេរិករូបនេះ បានរំលឹកឡើងវិញនូវប្រតិបត្តិការយោធាមុនៗ ដូចជា «Operation Midnight Hammer» និង «Operation Epic Fury» ដោយលោកអះអាងថា ប្រតិបត្តិការទាំងនោះបានកម្ទេចសមត្ថភាពចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អាមេរិកអាចនឹងបើកប្រតិបត្តិការយោធា « Epic Fury» ដ៏តូចមួយទៀត ប៉ុន្តែលោកនៅតែអំពាវនាវឱ្យអ៊ីរ៉ង់វិលរកតុចរ ដោយនិយាយថា ប្រសិនបើទីក្រុងតេហេរ៉ង់មានភាពឆ្លាតវៃ គួរតែព្រមព្រៀងចាប់ផ្តើមការចរចា ។ បើតាម Anadolu, សង្គ្រាមរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅចុងខែកុម្ភៈឆ្នាំនេះ នៅតែមិនទាន់មានដំណោះស្រាយចុងក្រោយនៅឡើយ ទោះបីភាគីពាក់ព័ន្ធបានឈានដល់បទឈប់បាញ់…
-
វិមានក្រឹមឡាំង ស្វាគមន៍ជំទាវទី១ អាមេរិក ចូលខ្លួនសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

មូស្គូ ៖ វិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ បានសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវទី១ Melania Trump ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ ដើម្បីបើកផ្លូវឱ្យមានលំហួរជំនួយមនុស្សធម៌ និងការជម្លៀសជនស៊ីវិលចេញពីទីក្រុង Oleshky ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។ នេះរឿងដ៏កម្របំផុត ដែលលោកជំទាវទី១របស់សហរដ្ឋអាមេរិក ចូលខ្លួនដោយផ្ទាល់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់នៅក្រៅប្រទេស ដោយសារជាទូទៅ ភរិយារបស់ប្រធានាធិបតីអាមេរិក ផ្តោតតែលើបញ្ហាក្នុងស្រុក ពិធីការ ឬកិច្ចការសង្គមប៉ុណ្ណោះ ។ ចំណែកទីក្រុង Oleshky ដែលស្ថិតនៅជិតខ្សែត្រៀមជួរមុខក្នុងតំបន់ Kherson ជាតំបន់ដែលបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនៅក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ ២០២២ ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីការផ្គត់ផ្គង់ចាំបាច់ និងសេវាកម្មមូលដ្ឋានជាច្រើនខែមកហើយ ក្រោមការឡោមព័ទ្ធដោយកងកម្លាំងអ៊ុយក្រែន ។ ហើយការវាយប្រហារដោយយន្តហោះដ្រូន និងការបង្កប់គ្រាប់មីន បានរារាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជន ដែលបណ្តាលឱ្យជនស៊ីវិលប្រមាណ ១,៥០០ ទៅ ២,០០០ នាក់ជាប់គាំងនៅក្នុងទីក្រុងនេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃសុក្រ និយាយថា មន្ត្រីយោធារុស្ស៊ី និងអ៊ុយក្រែនកំពុងសម្របសម្រួលពេលវេលា និងលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យលំហួរជំនួយមនុស្សធម៌អាចប្រព្រឹត្តទៅបាន…
-
យន្តហោះចម្បាំងអង់គ្លេស ចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងលើកដំបូង

ប៉ារីស ៖ យន្តហោះចម្បាំង Typhoon របស់កងទ័ពអាកាសអង់គ្លេស បានចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងជាលើកដំបូង ដែលនេះជាជំហានសំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Catherine Vautrin កាលពីថ្ងៃសុក្រ ។ ល្បែងសង្គ្រាមនេះ ធ្វើឡើងបន្ទាប់ពីបារាំង និងអង់គ្លេសបានចុះកិច្ចព្រមព្រៀង Northwood កាលពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីពង្រឹងការសម្របសម្រួលរវាងសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់សម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរ ខណៈដែលប្រទេសនីមួយៗនៅតែរក្សាសិទ្ធិសម្រេចចិត្តដោយឯករាជ្យលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ។ បើតាម Anadolu, លោកស្រី Vautrin បានបញ្ជាក់តាមបណ្តាញសង្គម X ថា យន្តហោះចម្បាំង Typhoon របស់កងទ័ពអាកាសអង់គ្លេស បានហោះហើរអមជាមួយយន្តហោះចម្បាំង Rafale របស់បារាំង ក្នុងអំឡុងពេលបញ្ចេញសាច់ដុំយោធា ដែលរៀបចំឡើងដោយអង្គភាពទ័ពអាកាសទទួលបន្ទុកពង្រឹងសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែរតាមផ្លូវអាកាសរបស់បារាំង ។ ទន្ទឹមគ្នា លោកស្រីរដ្ឋមន្ត្រីបានចាត់ទុកការចូលរួមសមយុទ្ធនេះថា ជាជំហានសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ហើយក៏បង្ហាញពីការសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់មហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអឺរ៉ុប ចំពោះសន្តិសុខរបស់ទ្វីប និងការរក្សាសមត្ថភាពទប់ស្កាត់អាវុធប្រល័យលោកដែលអាចជឿទុកចិត្តបាន ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
