Category: ព័ត៌មាន

  • អ្នកស្រាវជ្រាវអាមេរិក ៖ អារ៉ាប៊ីសាអូឌីត កំពុងពង្រីករោងចក្រផលិតមីស៊ីលផ្លោងដ៏មានឥទ្ធិពល

    អ្នកស្រាវជ្រាវអាមេរិក ៖ អារ៉ាប៊ីសាអូឌីត កំពុងពង្រីករោងចក្រផលិតមីស៊ីលផ្លោងដ៏មានឥទ្ធិពល

    រីយ៉ាដ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត ទំនងជាកំពុងពង្រីករោងចក្រផលិតមីស៊ីលផ្លោងរបស់ខ្លួន ដើម្បីអាចផលិតមីស៊ីលប្រើឥន្ធនៈរឹងដែលមានទំហំធំជាងមុន និងអាចបាញ់បានចម្ងាយឆ្ងាយជាងមុន ឬផ្ទុកក្បាលគ្រាប់ដែលមានទម្ងន់ធ្ងន់ជាងមុន នេះបើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកពីរនាក់ ដោយផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដែលប្រមូលបានក្នុងរយៈពេលជាងមួយឆ្នាំ ។ ការពង្រីករោងចក្រផលិតមីស៊ីលផ្លោងនេះ ត្រូវបានរំពឹងថា នឹងអាចជួយឱ្យអារ៉ាប៊ីសាអូឌីតពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់ និងកាត់បន្ថយការពឹងផ្អែកលើអាវុធពីបរទេស ជាពិសេសជួយពង្រឹងសមត្ថភាពយោធារបស់ប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះ ចំពេលមានជម្លោះជាមួយក្រុមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ។ បើតាម Straits Times, រូបភាពដែលថតដោយក្រុមហ៊ុន Planet Labs របស់សហរដ្ឋអាមេរិក ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញពីការសាងសង់បន្ថែមនៅបរិវេណរោងចក្រផលិតមីស៊ីល Al-Duwadimi របស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រភាគខាងលិចទីក្រុងរីយ៉ាដ ។ ទន្ទឹមគ្នា អ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ហៅកាត់ IISS បញ្ជាក់ថា រោងចក្រ Al-Duwadimi ប្រហែលជាពឹងផ្អែកលើបច្ចេកវិទ្យារបស់ប្រទេសចិន ពីព្រោះលក្ខណៈរចនាសម្ព័ន្ធរបស់រោងចក្រនេះ ហាក់មានភាពស្រដៀងគ្នាទៅនឹងរោងចក្រផលិតមីស៊ីលមួយចំនួនរបស់ចិនផងដែរ ។ បើតាមអ្នកស្រាវជ្រាវ, អារ៉ាប៊ីសាអូឌីតប្រហែលកំពុងផលិតមីស៊ីលផ្លោង DF-15 ដោយយកគំរូតាមមីស៊ីលរបស់ចិន ដែលប្រើឥន្ធនៈរឹង ហើយការពង្រីករោងចក្រ Al-Duwadimi…

  • កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យអនឡាញស្កេមចំនួន២ទីតាំង នៅរភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

    កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យអនឡាញស្កេមចំនួន២ទីតាំង នៅរភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

    ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រតិបត្តិការ និងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះឆែកឆេរទីតាំងចំនួន២ ដែលសង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ ជាជនជាតិខ្មែរ និងរឹបអូសវត្ថុតាងបានជាច្រើនសន្ធឹកសន្ធាប់។ ប្រតិបត្តិការនេះធ្វើឡើងក្រោយសមត្ថកិច្ចធ្វើការស្រាវជ្រាស៊ើបអង្កេតជាច្រើនសប្តាហ៍ក្រោយមានករណីជនអនាមិកមួយក្រុម បានធ្វើសកម្មភាពក្លែងបន្លំជាកាយរិទ្ធិកម្ពុជា រ៉ៃអង្គាសប្រាក់ឧបត្ថម្ភជួយជនរងគ្រោះពីទឹកជំនន់និងឆបោកក្រោមរូបភាពផ្តល់សេវាភ្នាល់ល្បែងអនឡាញ ដែលឆបោកបានទំហំទឹកប្រាក់ប្រមាណជាង ៣០០លានរៀល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្រោយការស្រាវជ្រាវយ៉ាងហ្មត់ចត់ សមត្ថកិច្ចកំណត់បានទីតាំងដែលក្រុមសង្ស័យធ្វើសកម្មភាពចំនួន២ទីតាំង គឺទីតាំងទី១ស្ថិតនៅ ផ្ទះលេខ ៣៨B ផ្លូវ៥១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងទីតាំងទី២ ស្ថិតនៅតាំងផ្ទះលេខ ១D ផ្លូវ៣៣០ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ហើយតាមកិច្ចប្រតិបត្តិការរកឃើញសកម្មភាពជាក់ស្តែងក្រុមឧក្រិដ្ឋកំពុងធ្វើសកម្មភាពក្លែងជាក្រុមការងារកាយរឹទ្ធិកម្ពុជា និងឆបោកក្រោមរូបភាពផ្តល់សេវាល្បែងស៊ីសងអនឡាញខុសច្បាប់ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៦នាក់ រួមមាន៖១. ឈ្មោះ ស ចាន់រតនា ភេទប្រុស ជនជាតិខ្មែរ ២. ឈ្មោះ ផល សុផាន់ណារី ភេទស្រី…

  • អ៊ុយក្រែន ថា រុស្ស៊ី ត្រៀមមីស៊ីលផ្លោង ៧០០ គ្រាប់ និងដ្រូន ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវ

    អ៊ុយក្រែន ថា រុស្ស៊ី ត្រៀមមីស៊ីលផ្លោង ៧០០ គ្រាប់ និងដ្រូន ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវ

    កៀវ ៖ ប្រទេសរុស្ស៊ីបានត្រៀមមីស៊ីលផ្លោងប្រហែល ៧០០ គ្រាប់ និងមីស៊ីលនាំផ្លូវរាប់ពាន់គ្រាប់ ព្រមទាំងយន្តហោះដ្រូនជាង ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវក្នុងរដូវរងាដែលនឹងមកដល់នាពេលខាងមុខ ។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន ហៅកាត់ HUR កាលពីថ្ងៃពុធ ។ ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែននិយាយថា ក្នុងចំណោមមីស៊ីលផ្លោងប្រហែល ៧០០ គ្រាប់នោះមានមីស៊ីល RM-48U ដែលត្រូវបានកែច្នៃចេញពីគ្រាប់របស់សំណាញ់មេឃ S-300PM និង S-400 រហូតដល់ ៤០០ គ្រាប់, មីស៊ីល Iskander-M ប្រមាណ ១១៥ គ្រាប់ ជាមួយនឹងសមត្ថភាពផលិតបានដល់ ៦៥គ្រា់ក្នុងមួយខែ និងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ជាង ១២០ គ្រាប់ ។ ចំណែកសម្រាប់មីស៊ីលនាំផ្លូវវិញ រុស្ស៊ីមានមីស៊ីលនាំផ្លូវប្រភេទ Kalibr ជាង ៤៥០ គ្រាប់ជាមួយនឹងសមត្ថភាពផលិតបានប្រហែល ២៩ គ្រាប់ក្នុងមួយខែ រួមទាំងមីស៊ីលប្រឆាំងនាវា Oniks ជាង ៦០០ គ្រាប់ និងមីស៊ីលនាំផ្លូវប្រភេទ…

  • អ៊ីរ៉ង់ គំរាមកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រក ហ័រមូស បើ អាមេរិក និងអ៊ីស្រាអែល ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

    អ៊ីរ៉ង់ គំរាមកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រក ហ័រមូស បើ អាមេរិក និងអ៊ីស្រាអែល ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបោះសម្តីគំរាមទុកមុនថា ខ្លួននឹងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រកសមុទ្រហ័រមូស ប្រសិនបើអាមេរិក និងអ៊ីស្រាអែលហ៊ានបំផ្ទុះសង្គ្រាមជុំថ្មីប្រឆាំងនឹងប្រទេសឥស្លាមមួយនេះ ។ ការព្រមានរបស់អ៊ីរ៉ង់ កើតមានឡើង ចំពេលមានសេចក្តីរាយការណ៍ថា អាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំផែនការព្រួតគ្នាវាយប្រហារទ្រង់ទ្រាយធំជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ។ ក្នុងករណីសង្គ្រាមជុំថ្មីផ្ទុះឡើងមែននោះ អាមេរិកអាចនឹងប្រើប្រាស់គ្រាប់បែកខ្នាតយក្ស MOAB ដែលមានរហស្សនាមថា “មាតាគ្រាប់បែក” ដើម្បីកំណត់គោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ ជាការឆ្លើយតប អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Mohebbi បានព្រមានទៅវិញថា ប្រសិនបើអាមេរិក និងអ៊ីស្រាអែលហ៊ានធ្វើបែបនេះ អ៊ីរ៉ង់នឹងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមទឹក ដែលស្ថិតនៅច្រកសមុទ្រ ហ័រមូស ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធធនាគារសកលជួបវិបត្តិធ្ងន់ធ្ងរ បន្ថែមពីលើវិបត្តិថាមពលដែលកើតឡើងរួចហើយ ។ លោក Mohebbi អះអាងថា មានខ្សែបណ្តាញធំៗមួយចំនួន ដែលអូសឆ្លងកាត់ក្រោមច្រកសមុទ្រ ហ័រមូស ហើយរាល់ទិន្នន័យអ៊ីនធឺណិត និងទិន្នន័យពាណិជ្ជកម្មទាំងអស់ គឺសុទ្ធតែឆ្លងកាត់តាមខ្សែកាបក្រោមទឹកទាំងនេះ ។ បើតាមកាសែតអង់គ្លេស Telegraph, ប្រសិនបើរឿងនេះកើតឡើង វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធធនាគារនានាទូទាំងពិភពលោក ក្នុងនោះរួមមានការរំខានដល់ទីផ្សារហិរញ្ញវត្ថុ ប្រតិបត្តិការធនាគារ…

  • កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង បង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែន

    កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង បង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែន

    កូរ៉េខាងជើងបានដាក់មីនប្រហែល ៩៦ ម៉ឺនគ្រាប់ នៅតាមបណ្តោយតំបន់គ្មានយោធា ចាប់តាំងពីឆ្នាំ ២០២៤ មក ។ នេះបើយោងតាមទិន្នន័យយោធាកូរ៉េខាងត្បូងដែលត្រូវបានបង្ហាញនៅថ្ងៃសុក្រ ទី២៣ ខែតុលានេះ ។ បើតាម straitstimes, របាយការណ៍ស្តីពីការបង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែននេះត្រូវបានបញ្ចេញ បន្ទាប់ពីកូរ៉េខាងត្បូងអះអាងកាលពីខែមុនថា មានទាហានរបស់ខ្លួនម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារផ្ទុះគ្រាប់មីនរបស់កូរ៉េខាងជើង នៅភាគខាងត្បូងនៃខ្សែបន្ទាត់កំណត់ព្រំដែនយោធា ។ ក្រោយមក កូរ៉េខាងត្បូងបានបាញ់គ្រាប់ព្រមានតបទៅកូរ៉េខាងជើងវិញដោយបង្កឲ្យភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងៗ ។ យ៉ាងណា ទីក្រុងព្យុងយ៉ាងបានតវ៉ា ចំពោះចំណាត់ការរបស់ទីក្រុងសេអ៊ូល ដោយអះអាងថា ការបាញ់គ្រាប់ព្រមានទាំងនោះ បានគំរាមកំហែងដល់សុវត្ថិភាពរបស់កងទ័ពខ្លួន ។ លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថ្លែងថា វិធានការតបតថ្មីៗត្រូវបានត្រៀមរួចរាល់ នៅតាមបណ្តោយព្រំដែនទាំងមូល ហើយឧបករណ៍បំពងសំឡេងដែលតម្រង់ទៅរកកូរ៉េខាងត្បូង ក៏នឹងត្រូវដាក់ឱ្យត្រៀមដំណើរការ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខផងដែរ ។ នេះជាសញ្ញាមួយបង្ហាញពីលទ្ធភាពនៃការចាប់ផ្តើមភាពល្អក់កកររវាងបងប្អូនកូរ៉េទាំងពីរ ជាពិសេសបន្ទាប់ពីលេចចេញរបាយការណ៍នៃការបង្កប់គ្រាប់មីនរបស់កូរ៉េខាងជើងនៅតាមតំបន់ព្រំដែនតែម្ដង ។ របាយការណ៍នោះបញ្ជាក់ទៀតថា ក្រៅពីការដាក់មីន, កងទ័ពកូរ៉េខាងជើងក៏បានកាប់ឆ្ការព្រៃ, សាងសង់របាំងការពារ,…

  • លោក ពូទីន ថា ការចរចាត្រូវផ្តោតលើសន្តិសុខសម្រាប់រុស្ស៊ី អ៊ុយក្រែន និងអឺរ៉ុបទាំងមូល

    លោក ពូទីន ថា ការចរចាត្រូវផ្តោតលើសន្តិសុខសម្រាប់រុស្ស៊ី អ៊ុយក្រែន និងអឺរ៉ុបទាំងមូល

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចានាពេលអនាគតដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន គួរតែផ្តោតលើការធានាសន្តិសុខសម្រាប់ប្រទេសទាំងពីរ និងក្របខ័ណ្ឌសន្តិសុខរួមសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី នៅមួយថ្ងៃបន្ទាប់ពីបានជួបជាមួយលោក Steve Witkoff ដែលជាបេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តការចរចាជាមួយអ៊ុយក្រែនឡើងវិញនៅខែក្រោយ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ លោកបានរំលឹកឡើងវិញនូវគោលនយោបាយដ៏យូរលង់របស់វិមានក្រឹមឡាំងថា រុស្ស៊ីមិនដែលចង់បង្កសង្គ្រាមនោះទេ ប៉ុន្តែ បានជួបប្រទះនឹងប្រតិកម្មអរិភាពពីអ៊ុយក្រែនលើបញ្ហាសំខាន់ៗដែលទីក្រុងមូស្គូព្រួយបារម្ភ។ លោកបាននិយាយថា ការចរចាលើបញ្ហាផ្សេងៗអាចនាំទៅរកលទ្ធផលវិជ្ជមាន ប៉ុន្តែរុស្ស៊ីនៅតែប្រកាន់ខ្ជាប់នូវគោលបំណងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ ជាជាងគ្រាន់តែជាបទឈប់បាញ់រយៈពេលខ្លីប៉ុណ្ណោះ។ លោក ពូទីន បានមានប្រសាសន៍ថា «គោលដៅនៃការចរចាទាំងនេះ គឺដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងទម្រង់ចុងក្រោយ»។ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា លោក Witkoff ក៏បានសង្កត់ធ្ងន់ដែរថា ការពិភាក្សាត្រូវតែពង្រីកទៅដល់ «រចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបទាំងមូល។ ហើយខ្ញុំក៏យល់ស្របនឹងចំណុចនេះដែរ។ ចាំមើលទាំងអស់គ្នាថា តើស្ថានការណ៍នឹងវិវត្តទៅជាយ៉ាងណានៅប៉ុន្មានថ្ងៃខាងមុខនេះ»។ បើតាម reuters,កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីជំរុញការចរចា បានជាប់គាំងនៅក្នុងខែកុម្ភៈ នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើង។ បញ្ហាជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែនផ្តោតលើទឹកដី ដោយរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស (Donbas) ទាំងអស់នៅភាគខាងកើត៕ ប្រភព ៖…

  • អាមេរិក និង អ៊ីស្រាអែល ត្រូវបានរាយការណ៍ថា រៀបផែនការរួមគ្នាវាយអ៊ីរ៉ង់ ក្រោយការបោះឆ្នោត

    អាមេរិក និង អ៊ីស្រាអែល ត្រូវបានរាយការណ៍ថា រៀបផែនការរួមគ្នាវាយអ៊ីរ៉ង់ ក្រោយការបោះឆ្នោត

    វ៉ាស៊ីនតោន, ហ្ស៊េរុយសាឡិម ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានគេរាយការណ៍ថា បាននិងកំពុងរៀបចំផែនការរួមគ្នាវាយប្រហារលើអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ នេះបើតាមការចេញផ្សាយរបស់ times of israel កាលពីថ្ងៃព្រហស្បតិ៍។ ប្រភពបានចុះផ្សាយបន្តពីសេចក្តីរាយការណ៍ របស់កាសែត The New York Times ដែលរៀបរាប់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរៀបចំផែនការសម្រាប់ប្រតិបត្តិការវាយប្រហារយោធាលើអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៣ ខែវិច្ឆិកា។ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងបុគ្គលផ្សេងទៀតដែលបានទទួលព័ត៌មានអំពីបញ្ហានេះ, សារព័ត៌មានអាមេរិកមួយនេះ បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហ្ស៊េរុយសាឡិម បានបង្កើនការធ្វើសមយុទ្ធយោធា ដើម្បីត្រៀមសម្រាប់អ្វីដែលត្រូវបានគេហៅថាជា «ប្រតិបត្តិការរយៈពេលខ្លី ប៉ុន្តែមានភាពខ្លាំងក្លា»។ សមយុទ្ធទាំងនេះរួមមានទាំងការហោះហើរឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសជិតខាងនៅភាគខាងលិចរបស់អ៊ីរ៉ង់ ដើម្បីធ្វើការសាកល្បងយុទ្ធសាស្ត្រវាយប្រហារ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា គោលដៅដែលអាចនឹងត្រូវវាយប្រហារ រួមមានទីតាំងថាមពលរបស់អ៊ីរ៉ង់ ទីតាំងនុយក្លេអ៊ែរ ព្រមទាំងឃ្លាំងស្តុកមីស៊ីល និងយន្តហោះដ្រូន។ មន្ត្រីដែលត្រូវបានដកស្រង់សម្តីដោយកាសែតនេះ បានអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំមួយទៀត អាចនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះធ្លាក់ដុនដាបយ៉ាងធ្ងន់ធ្ងរ ដែលនឹងបង្ខំឱ្យទីក្រុងតេហេរ៉ង់ យល់ព្រមធ្វើការសម្បទានផ្នែកការទូត៕ ប្រភព ៖…

  • អឺរ៉ុប និងវៀតណាម  ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងរ៉ែសំខាន់ៗ

    អឺរ៉ុប និងវៀតណាម  ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងរ៉ែសំខាន់ៗ

    ព្រុចសែល ៖ សហភាពអឺរ៉ុប និងវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ការវិនិយោគ និង រ៉ែសំខាន់ៗ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម លោក To Lam ទៅកាន់ទីក្រុងព្រុចសែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។ បើតាមប្រភព, ភាគីទាំងពីរបានអំពាវនាវឱ្យមាន “ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម និងការអនុម័តយ៉ាងឆាប់រហ័សនៃកិច្ចព្រមព្រៀងការពារការវិនិយោគ”។ ក្រៅពីនេះ ក៏បានយល់ព្រម ធ្វើការឆ្ពោះទៅរកការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវត្ថុធាតុដើមសំខាន់ៗ និងពង្រឹងចំណងទាក់ទងក្នុងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរបៃតង។ ជុំវិញការការពារជាតិ, សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ពី សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខស្របតាមច្បាប់ អាទិភាព និងគោលនយោបាយរៀងៗខ្លួន។ បើតាម anadolu, ថ្នាក់ដឹកនាំវៀតណាម និងអឺរ៉ុប ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស , សារៈសំខាន់នៃពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ព្រមទាំង សណ្តាប់ធ្នាប់អន្តរជាតិដែលមានមូលដ្ឋានលើច្បាប់ ផងដែរ៕ ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

  • រុស្ស៊ី ប្រាប់ទៅអ៊ីស្រាអែល​ថា ខ្លួនមិនបានធ្វើយុទ្ធនាការប្រឆាំងជនជាតិយូដាទេ

    រុស្ស៊ី ប្រាប់ទៅអ៊ីស្រាអែល​ថា ខ្លួនមិនបានធ្វើយុទ្ធនាការប្រឆាំងជនជាតិយូដាទេ

    មូស្គូ ៖ ទីក្រុងមូស្គូចាត់ទុកការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា រុស្ស៊ីបានពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងនឹងជនជាតិយូដា នៅលើអ៊ីនធឺណិត គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី ដែលបានឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យក្រសួងបាននិយាយថា «យើងមានការងឿងឆ្ងល់ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះប្រឆាំងនឹងប្រទេសរបស់យើង ធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល ដែលជារដ្ឋមួយមានប្រវត្តិសាស្ត្ររួមដ៏យូរលង់ជាមួយរុស្ស៊ី»។ មន្ត្រីរូបនោះបានបន្ថែមថា «ការប៉ុនប៉ងចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយយុទ្ធនាការប្រឆាំងនឹងជនជាតិយូដា គឺជារឿងគួរឱ្យអស់សំណើច»។ ប្រភពបន្តថា «ការពិតមួយដែលអ៊ីស្រាអែលបានដឹងច្បាស់ និងធ្លាប់ទទួលស្គាល់ជាច្រើនដងរួចមកហើយថា គោលនយោបាយរបស់រុស្ស៊ី  លើកកម្ពស់សន្តិភាព និងភាពសុខដុមរមនារវាងជាតិសាសន៍នានា ទើបនៅក្នុងប្រទេសរបស់យើង ស្ទើរតែមិនមានសកម្មភាពប្រឆាំងនឹងជនជាតិយូដាឡើយ»។ បើតាម royanews, លោក Netanyahu បានលើកឡើងនូវការចោទប្រកាន់ទាំងនេះ កាលពីថ្ងៃទី ១៨ ខែតុលា ក្នុងពេលដែលលោកបង្ហាញអំពីគោលលទ្ធិសន្តិសុខជាតិ របស់អ៊ីស្រាអែល ដោយចោទប្រកាន់ទីក្រុងមូស្គូថា បានសហការជាមួយអ៊ីរ៉ង់ និងអនុញ្ញាតឱ្យបណ្តាញកម្មវិធីស្វ័យប្រវត្តិ តាមអ៊ីនធឺណិត ធ្វើប្រតិបត្តិការដែលលោកបានពណ៌នាថា ជាយុទ្ធនាការប្រឆាំងនឹងជនជាតិយូដា ឬ anti-Semitic campaign ដែលមានគោលដៅវាយប្រហារលើអ៊ីស្រាអែល៕ ប្រភព ៖ Tass ប្រែសម្រួល ៖…

  • លោក អនុទីន បារម្ភថា គំរូបាតុកម្មនៅបារាំង ក៏អាចមានលទ្ធភាពផ្ទុះឡើងនៅថៃ

    លោក អនុទីន បារម្ភថា គំរូបាតុកម្មនៅបារាំង ក៏អាចមានលទ្ធភាពផ្ទុះឡើងនៅថៃ

    បាតុកម្មហិង្សានៅបារាំង ដែលលាយឡំអំពើលួចប្លន់, ការចូលកាន់កាប់អគារ និង ការដុតបំផ្លាញទីតាំងនានា ក៏អាចមានលទ្ធភាពផ្ទុះឡើងដូចគ្នា នៅក្នុងប្រទេសថៃ ទោះបីស្ថានភាពប្រទេសខុសគ្នា។ នេះគឺជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ លោក  Anutin Charnvirakul កាលពីថ្ងៃព្រហស្បតិ៍ ចេញផ្យាយដោយthaiexaminer។ ថ្លែងនៅវិមានរដ្ឋាភិបាល, លោក អនុទីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សាអំពីស្ថានការណ៍ធ្ងន់ធ្ងរ ដែលកើតឡើងនៅបរទេស ទោះបីជាស្ថានភាពនៅក្នុងប្រទេសថៃ មានភាពខុសគ្នាក៏ដោយ ដូច្នេះ ក៏មិនមែនមានន័យថា អាជ្ញាធរមិនអើពើពីរឿងនោះដែរ។ លោកអះអាងថា លោកបានទូរស័ព្ទដោយផ្ទាល់ ទៅកាន់មេបញ្ជាការនគរបាលជាតិ នាយឧត្តមសេនីយ៍ Samran Nuanma ដោយសង្កត់ធ្ងន់លើការបង្កើនការប្រុងប្រយ័ត្ន និង ប្រាកដថា ត្រូវប្រុងប្រៀបជាមុន ទប់ស្កាត់ កុំឲ្យកើតឡើងនៅថៃ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខជាតិថៃបានកោះប្រជុំមេបញ្ជាការយោធា និងមេបញ្ជាការផ្នែកស៊ើបការណ៍សម្ងាត់ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ។ យ៉ាងណាមិញ លោក អនុទីន មិនបានបញ្ជាក់ពីការគំរាមកំហែងជាក់លាក់ណាមួយ នៅក្នុងប្រទេសថៃ ដែលមានជាប់ពាក់ព័ន្ធនឹងការតវ៉ា នៅក្នុងប្រទេសបារាំងនោះទេ។ ប្រទេសថៃបានណែនាំឱ្យពលរដ្ឋរបស់ខ្លួនពន្យារពេលការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់តំបន់មួយចំនួនក្នុងទ្វីបអឺរ៉ុប។ លោក Sihasak Phungketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានប្រាប់អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃពុធ…