-
សិប្បកម្មកែច្នៃជន្លេនមួយនៅខេត្តព្រះវិហារ ជួយផ្តល់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ក្រៅពីរបរកសិកម្មធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកគូលែន ខេត្តព្រះវិហារ បានចាប់យកឱកាសរកប្រាក់ចំណូលបន្ថែម តាមរយៈការធ្វើការងារនៅក្នុងសិប្បកម្មកែច្នៃជន្លេនមួយមួយកន្លែង ដែលអាចផ្តល់ចំណូលល្អប្រសើរសម្រាប់លើកស្ទួយជីវភាពគ្រួសារ។ សិប្បកម្មកែច្នៃជន្លេនខ្នាតសហគមន៍មួយកន្លែងនេះ ស្ថិតនៅក្នុងភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន បានបើកដំណើរការអស់រយៈពេល ៧ឆ្នាំមកហើយ ដោយបានឈរជើងយ៉ាងរឹងមាំ និងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកភូមិ។ លោក ឈីង សុយុទ្ធ ម្ចាស់សិប្បកម្មកែច្នៃជន្លេន បានឱ្យដឹងថា ការចាប់ផ្តើមដំបូងឡើយសិប្បកម្មរបស់លោកធ្វើជាលក្ខណៈខ្នាតតូច ប៉ុន្តែដោយសារមានតម្រូវការ និងចង់ជួយបង្កើតការងារជូនអ្នកភូមិ ទើបសម្រេចពង្រីកសិប្បកម្មឱ្យធំជាងមុន និងបំពាក់ឧបករណ៍គ្រប់គ្រាន់សម្រាប់កម្មករ។ បើតាមលោក ឈីង សុយុទ្ធ ការងារនេះបានជួយដល់ប្រជាពលរដ្ឋយ៉ាងច្រើន ជាពិសេសនៅរដូវទំនេរពីការងារស្រែចម្ការ។ ប្រាក់ចំណូលប្រចាំថ្ងៃមិនត្រឹមតែជួយសម្រាលបន្ទុកគ្រួសារ ឬការហូបចុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពទ្រទ្រង់ដល់ការសិក្សារបស់កូនៗ ដូចជាការទិញសម្លៀកបំពាក់ និងសម្ភារសិក្សា ដោយមិនបារម្ភពីការខ្វះខាត ឬបង្ខំចិត្តធ្វើចំណាកស្រុកឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ញ៉ាញ់ សំអាន ពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ។ ដូចគ្នានេះដែរ អ្នកស្រី ឈុំ ផល្លី ពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា ការងារកែច្នៃជន្លេនអាចឱ្យអ្នកស្រីរកចំណូលបានប្រមាណ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដូចជាពលរដ្ឋផ្សេងទៀតនៅក្នុងមូលដ្ឋាន ប្រាក់ចំណូលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារអ្នកស្រី ។ ម្ចាស់សិប្បកម្ម បានគូសបញ្ជាក់ថា…
-
វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

វិស័យកសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នែគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។ ប៉ុន្តែ ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦។ ទោះបីយ៉ាងណា ជម្លោះព្រំដែនកម្ពុជា និងថៃ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសការនាំចេញកសិផលកម្ពុជាតែម្ដង ព្រោះមុនពេលមានជម្លោះព្រំដែន ប្រទេសថៃគឺជាទីផ្សារនាំចេញកសិផលដ៏ធំរបស់កម្ពុជា។ បច្ចុប្បន្ន ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារថៃ គឺមានតិចតួចបំផុត។ នេះជាការបញ្ជាក់របស់លោកស្រី សេង មូលិកា។ ចំណែកលោកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា ក្រោយជម្លោះព្រំដែន សកម្មភាពដឹកជញ្ជូនទំនិញរបស់ប្រទេសទាំងពីរ ដំណើរការជាធម្មតាតាមផ្លូវទឹក និងផ្លូវអាកាស។ ទំនិញដែលកម្ពុជា បន្តនាំចូលពីប្រទេសថៃតាមផ្លូវទឹក និងផ្លូវអាកាស ភាគច្រើនគឺជាគ្រឿងបង្គុំដែលផលិតដោយក្រុមហ៊ុនជប៉ុន។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល…
-
កម្ពុជានាំចេញផលិតផលកសិកម្មទៅទីផ្សារអន្តរជាតិចំនួន ១៧៧ប្រទេស

បច្ចុប្បន្ននេះ ផលិតផលកសិកម្មកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ១៧៧ ជុំវិញពិភពលោក ដែលបង្ហាញពីការពង្រីកទីផ្សារនាំចេញ និងសក្តានុពលកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០២៥ ការនាំចេញកសិផលសរុបរបស់កម្ពុជាបានកើនឡើងដល់ ១៥លានតោន។ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅសាលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ថា ការនាំចេញកសិផលក្នុងបរិមាណច្រើនទៅកាន់ទីផ្សារអន្តរជាតិ បង្ហាញពីការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជា ទាំងផ្នែកបរិមាណ គុណភាព និងប្រព័ន្ធគាំទ្រដល់ការនាំចេញ។ លោកបណ្ឌិត កែ មុន្នីវុធ បញ្ជាក់ថា ការអនុលោមតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ មានសារៈសំខាន់ក្នុងការធានាសុវត្ថិភាព និងគុណភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារប្រទេសនាំចូល ព្រមជួយសម្រួលដល់ការនាំចេញ និងពង្រីកទីផ្សារកសិផលកម្ពុជាទៅកាន់អន្តរជាតិ។ លោកបណ្ឌិត កែ មុន្នីវុធ បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនជាង ២ពាន់ ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ការអនុវត្តកសិកម្មល្អ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ស្របតាមស្តង់ដារដែលបានកំណត់។ លោកបណ្ឌិត បានបញ្ជាក់ថា ក្រសួងកសិកម្ម…
-
មន្ត្រីជំនាញក្រសួងបរិស្ថានចុះសិក្សាស្រាវជ្រាវផូស៊ីលឈើនៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការអភិរក្សបេតិកភណ្ឌធម្មជាតិ

ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានចុះពិនិត្យ សិក្សាស្រាវជ្រាវ និងធ្វើកំណាយផូស៊ីលឈើលើកទី២ នៅតំបន់ភ្នំភូង៉យ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានបេតិកភណ្ឌធម្មជាតិ ឱ្យមានចីរភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពកំណាយផូស៊ីលឈើលើកទី១ នៅតំបន់ភ្នំភូង៉យនេះ បានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ គឺបានរកឃើញផូស៊ីលឈើចំនួន ៣ ដែលមានមុខកាត់ប្រមាណ ១ ម៉ែត្រ និងប្រវែងពី១០ ដល់ប្រមាណ ៤០ ម៉ែត្រ។ តាមការវាយតម្លៃបឋម ផូស៊ីលឈើនេះមានអាយុកាលចន្លោះពី ១០ ម៉ឺនទៅ ២លានឆ្នាំ។ ផ្អែកលើលទ្ធផលជាវិជ្ជមាននៃកំណាយលើកទី១ ក្រសួងបរិស្ថានបានបន្តជំរុញសកម្មភាពកំណាយលើកទី២ ក្នុងឆ្នាំ២០២៦ នេះ និងរកឃើញផូស៊ីលដើមឈើប្រវែងជាង៤០ម៉ែត្រនៅក្នុងកន្លែងតែមួយ។ ក្រុមការងារនឹងប្រមូលចងក្រងទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជានិងពិភពលោកទាំងមូល។ គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស ក្នុងនោះមាននៅខេត្តព្រះវិហារ…
-
វេទិកា និងពិព័រណ៍កសិកម្ម «CAFE 26» ចាប់ដំណើរការស្វាគមន៍អ្នកទស្សនារយៈពេល៣ថ្ងៃ នៅកោះពេជ្រ

ភ្នំពេញ៖វេទិកា និងពិព័រណ៍កសិកម្មដ៏ធំបំផុតប្រចាំឆ្នាំ ចាប់ផ្ដើមបើកដំណើរការទទួលស្វាគមន៍អ្នកទស្សនារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែតុលាចុងសប្ដាហ៍នេះ ។ វេទិកា និងពិព័រណ៍កសិកម្ម ២០២៦ ឬហៅកាត់ថា CAFE 26 នឹងនាំមកនូវការជួបជុំគ្នារវាងកសិករ អាជីវករ អ្នកវិនិយោគ ស្ថាប័នហិរញ្ញវត្ថុ អ្នកច្នៃប្រឌិត យុវជន និងដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅប្រទេស ជួបជជែកពិភាក្សាពីការវិនិយោគ និងភាពជាដៃគូអាជីវកម្ម រហូតដល់បច្ចេកវិទ្យាថ្មីៗ ការច្នៃប្រឌិត និងឱកាសទីផ្សារលើវិស័យកសិកម្ម ។ តាមកម្មវិធីគ្រោងទុកនៅថ្ងៃទី២៣ ខែតុលានេះ CAFÉ 26 នឹងផ្ដោតលើវេទិកាជជែកអំពី “កសិស្បៀងអាហារ” ជាមួយវាគ្មិនល្បីៗ ដើម្បីពិនិត្យមើលថា តើកសិផលកម្ពុជា មានស្តង់ដារអនាម័យល្អកម្រិតណា ហើយធ្វើម៉េចទើបអាចពង្រីកខ្លួន កាន់តែធំនៅលើទីផ្សារជាតិ និងអន្ដរជាតិ។តាមរយៈវេទិកានៅថ្ងៃដំបូងនេះ ក៏មានជជែកលើបញ្ហាគន្លឹះសំខាន់ចំនួន ៣ ផ្សេងទៀតដែរដូចជា ច្បាប់ និងភូតគាមអនាម័យចំណីអាហារ ជជែកពីប្រធានបទខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រធានបទ និងការផ្ដល់ឥណទានសម្រាប់ដំណើរការច្រវ៉ាក់ផលិតកម្ម ។ ដោយឡែកនៅព្រឹកថ្ងៃទី២៤ គឺជាថ្ងៃប្រកាសបើកវេទិកាថ្នាក់ជាតិ និងអន្ដរជាតិរបស់កម្មវិធី CAFÉ 26…
-
អាមេរិក និងក្រុមហ៊ុន Lockheed Martin ប្រកាសកិច្ចព្រមព្រៀងយន្តហោះចម្បាំង F-35 ចំនួន ៨៥០ គ្រឿង ក្នុងតម្លៃ ៧៨ ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក និងក្រុមហ៊ុន Lockheed Martin កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីកិច្ចព្រមព្រៀងយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៨៥០ គ្រឿង ក្នុងតម្លៃប្រមាណ ៧៨ ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយមានឥទ្ធិពលបំផុតលើពិភពលោក បង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ។ វាជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងលើផ្ទៃអាកាស និងដីគោក ។ F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០ លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងបំបាំងកាយនេះ ដែលមានចំនួន ៣ប្រភទ រួមមាន F-35A, F-35B និង F-35C ។ យន្ដហោះចម្បាំង F-35 មានល្បឿនលឿនជាងសំឡេង ១.៦ដង និងអាចបំបាំងកាយមិនឱ្យរ៉ាដាសត្រូវចាប់សញ្ញាបាន ប៉ុន្តែរបៀបបំបាំងកាយនេះ មិនត្រូវបានគេទម្លាយឱ្យដឹងនោះទេ ព្រោះវាជាកិច្ចការសំងាត ។ បើតាមរ៉យទ័រ, កិច្ចសន្យានេះ រួមមាន ការផ្គត់ផ្គង់យន្តហោះចម្បាំង…
-
វិមានក្រឹមឡាំង ចង់យក អេមីរ៉ាត់អារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះការចរចាបញ្ចប់សង្គ្រាមជុំថ្មីរវាង រុស្ស៊ី អាមេរិក និងអ៊ុយក្រែន

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ កាលពីថ្ងៃព្រហស្បតិ៍ បង្ហើបពីបំណងជ្រើសយករដ្ឋធានីអាប៊ូដាប៊ី របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាបញ្ចប់សង្គ្រាមជុំថ្មីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ។ ចេតនារបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមបើកកិច្ចចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោនឡើងវិញ នៅដើមខែក្រោយ ។ ហើយការសម្រេចចិត្តបែបនេះរបស់លោក ពូទីន ដែរ កើតឡើងក្រោយមេដឹកនាំរុស្ស៊ីរូបនេះ បានជួបពិភាក្សាជាមួយប្រេសិតពិសេសអាមេរិក លោក ស្ទីវ វីតខូហ្វ នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាម ។ បើតាម Associated Press, វិមានក្រឹមឡាំងអះអាងថា កិច្ចចរចាសន្តិភាពត្រីភាគីថ្មីនេះ នឹងធ្វើឡើងក្នុងកម្រិតមន្ត្រីបច្ចេកទេសនៅរដ្ឋធានីអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយផ្តោតលើការធានាសន្តិសុខទៅវិញទៅមករវាងអ៊ុយក្រែន និងរុស្ស៊ី នៅពេលសង្គ្រាមត្រូវបានបញ្ចប់ ។ ប្រភពដដែលឱ្យដឹងទៀតថា ការចរចាជុំថ្មី អាចនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា ឬក្រោយកាលបរិច្ឆេទនេះ ខណៈដែលការចរចាសន្តិភាពចុងក្រោយបង្អស់ដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានធ្វើឡើងកាលពីខែកុម្ភៈ មុនពេលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើង…
-
ប្រមុខ UN ព្រមានថា អំពើហិង្សារបស់អ្នកតាំងទីលំនៅអ៊ីស្រាអែលក្នុងតំបន់ West Bank កាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រង

អ.ស.ប ៖ អំពើហិង្សានៅតំបន់ West Bank កាន់តែអាក្រក់ទៅៗស្ទើរហួសពីការគ្រប់គ្រង ដោយសារការវាយប្រហារកាន់តែខ្លាំងឡើងពីសំណាក់ក្រុមតាំងទីលំនៅអ៊ីស្រាអែល ដែលគំរាមកំហែងបណ្តេញសហគមន៍ប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេដោយបង្ខំ ។ នេះបើតាមការព្រមានរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាម Anadolu, លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ West Bank នៅតែបន្តរងការវាយប្រហារជារៀងរាល់ថ្ងៃដោយអ្នកតាំងទីលំនៅអ៊ីស្រាអែល ។ លោក Guterres អះអាងថា គោលដៅច្បាស់លាស់របស់ពួកគេ គឺបណ្តេញសហគមន៍ប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេដោយបង្ខំ ហើយពួកគេក៏បានកំណត់គោលដៅលើអ្នកកាសែត និងអ្នកការទូតផងដែរ ។ ពាក់ព័ន្ធនឹងតំបន់ GAZA វិញ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានលើកឡើងថា ជំនួយមនុស្សធម៌សំខាន់ៗនៅតែត្រូវបានរឹតត្បិតខ្លាំងមុនរដូវរងាមកដល់ ដែលវាបង្កជាឧបសគ្គកាន់តែខ្លាំងឡើងដល់ផែនទីបង្ហាញផ្លូវដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខ ដើម្បីដោះស្រាយជម្លោះនៅតំបន់នេះ ។ លោកថា ជាក់ស្តែង កម្មវិធីស្បៀងអាហារពិភពលោកត្រូវការថវិកាបន្ទាន់ចំនួន ៤៥០ លានដុល្លារ ដើម្បីចិញ្ចឹមប្រជាជននៅទូទាំងតំបន់ GAZA និងតំបន់ West Bank ក្នុងរយៈពេល ៦ខែខាងមុខ ដោយលោកនិយាយថា ចំនួនទឹកប្រាក់នេះស្មើនឹងប្រហែល…
-
លោក Musk ដាក់មហិច្ឆតាផលិតមនុស្សយន្ត Optimus ចំនួន ២ ម៉ឺនគ្រឿងមួយសប្តាហ៍នៅឆ្នាំ ២០២៧

វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ប្រកាសដាក់មហិច្ឆតាបង្កើនសមត្ថភាពផលិតមនុស្សយន្តមានរូបរាងដូចមនុស្ស Optimus ឱ្យបានរហូតដល់ ២០,០០០ គ្រឿងក្នុងមួយសប្តាហ៍ ឬជិត ១ លានគ្រឿងក្នុងមួយឆ្នាំនៅត្រឹមចុងឆ្នាំ ២០២៧ ខាងមុខ ។ បើតាម Interesting Engineering, ការដាក់មហិច្ឆតារបស់កំពូលមហាសេដ្ឋីពិភពលោករូបនេះ ត្រូវបានធ្វើឡើងចំពេលដែល Tesla ចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មមនុស្សយន្ត Optimus ក្នុងទ្រង់ទ្រាយធំនៅរោងចក្រនៃទីក្រុង Fremont រដ្ឋ California ។ ការចាប់ផ្តើមផលិតខ្នាតធំនេះ គឺជាការបោះជំហានដ៏សំខាន់មួយរបស់ Tesla ក្នុងការជំរុញគម្រោងផលិតមនុស្សយន្ត Optimus ពីដំណាក់កាលអភិវឌ្ឍទៅកាន់ការផលិតសម្រាប់ចែកចាយលក់លើទីផ្សារ ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ។ មនុស្សយន្ត Optimus ត្រូវបានរាយការណ៍ថា មានតម្លៃចន្លោះពី ២០,០០០ ទៅ ៣០,០០០ ដុល្លារក្នុងមួយគ្រឿង ។ យ៉ាងណា លោក Musk បានទទួលស្គាល់ថា ការពង្រីកផលិតកម្មឱ្យឈានដល់កម្រិតនេះនឹងជួបការលំបាកខ្លាំង ដោយសារមនុស្សយន្ត…
-
អ៊ីរ៉ង់ ដាក់លក្ខខណ្ឌថ្មីចំនួន ២ បើ អាមេរិក ព្រម ទើបមានការចរចាឡើងវិញ

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានដាក់លក្ខខណ្ឌធំៗចំនួន ២ ទៅកាន់ភាគីសហរដ្ឋអាមេរិក ដែលក្នុងនោះខ្លួនបានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការដាក់សម្ពាធ និងការគំរាមកំហែង ព្រមទាំងដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ជាមុនសិន ទើបអ៊ីរ៉ង់យល់ព្រមចាប់ផ្តើមការចរចាថ្មី ។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ។ ក្នុងអំឡុងជំនួបជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir កាលពីថ្ងៃអង្គារ, លោក Pezeshkian លើកឡើងថា មុនពេលមានការចរចាណាមួយ អាមេរិកត្រូវតែបញ្ឈប់ការដាក់សម្ពាធ និងការគំរាមកំហែងជាមុនសិន ហើយត្រូវដកទណ្ឌកម្មនានាចេញជាដាច់ខាត ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបញ្ជាក់ថា បញ្ហាទាំងអស់នៅក្នុងតំបន់ ពោលចាប់ពីការកើនឡើងភាពតានតឹង រហូតដល់ការរំខានផ្លូវដឹកជញ្ជូននៅច្រកសមុទ្រ Hormuz សុទ្ធតែបង្កឡើងដោយសកម្មភាពញុះញង់ឱ្យមានសង្គ្រាមរបស់អាមេរិក ។ បើតាម Anadolu, ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ថែមទាំងបានទាមទារឱ្យជនជាតិអាមេរិកពន្យល់ពីគោលបំណងច្បាស់លាស់ ថាតើហេតុអ្វីបានជាពួកគេចាប់ផ្តើមសង្គ្រាមនេះ ហើយទាញខ្លួនឯង ក៏ដូចជាពិភពលោកទាំងមូលឱ្យធ្លាក់ចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ។ ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងបណ្តាលមកពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។ មិនបង្អង់យូរ ភាគអ៊ីរ៉ង់បានចាត់វិធានសងសឹកវិញភ្លាមៗ ដោយការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូននៅក្នុងតំបន់ ហើយថែមទាំងបិទខ្ទប់ច្រកសមុទ្រ ហ័រមូស ។…