-
អាមេរិក គំរាមវាយ អ៊ីរ៉ង់ ជុំថ្មី ប្រសិនបើនៅតែរឹងរូសមិនព្រមចរចាបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកអាចនឹងបង្ខំចិត្តបើកការវាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់នៅតែរឹងរូសមិនព្រមចូលរួមចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះទេ នេះបើតាមការគំរាមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ។ ការព្រមានរបស់លោក ត្រាំ ត្រូវបានធ្វើឡើងអំឡុងពិធីជួបជុំឃោសនាបោះឆ្នោតមួយនៅរដ្ឋផ្លរីដា ខណៈដែលសង្រ្គាមរវាងអាមេរិក អ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ បានឈានចូលដល់ខែទី៨ ហើយ ។ ថ្លែងទៅកាន់អ្នកគាំទ្រខ្លួន មេដឹកនាំអាមេរិករូបនេះ បានរំលឹកឡើងវិញនូវប្រតិបត្តិការយោធាមុនៗ ដូចជា «Operation Midnight Hammer» និង «Operation Epic Fury» ដោយលោកអះអាងថា ប្រតិបត្តិការទាំងនោះបានកម្ទេចសមត្ថភាពចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អាមេរិកអាចនឹងបើកប្រតិបត្តិការយោធា « Epic Fury» ដ៏តូចមួយទៀត ប៉ុន្តែលោកនៅតែអំពាវនាវឱ្យអ៊ីរ៉ង់វិលរកតុចរ ដោយនិយាយថា ប្រសិនបើទីក្រុងតេហេរ៉ង់មានភាពឆ្លាតវៃ គួរតែព្រមព្រៀងចាប់ផ្តើមការចរចា ។ បើតាម Anadolu, សង្គ្រាមរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅចុងខែកុម្ភៈឆ្នាំនេះ នៅតែមិនទាន់មានដំណោះស្រាយចុងក្រោយនៅឡើយ ទោះបីភាគីពាក់ព័ន្ធបានឈានដល់បទឈប់បាញ់…
-
វិមានក្រឹមឡាំង ស្វាគមន៍ជំទាវទី១ អាមេរិក ចូលខ្លួនសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

មូស្គូ ៖ វិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ បានសម្តែងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវទី១ Melania Trump ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ ដើម្បីបើកផ្លូវឱ្យមានលំហួរជំនួយមនុស្សធម៌ និងការជម្លៀសជនស៊ីវិលចេញពីទីក្រុង Oleshky ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។ នេះរឿងដ៏កម្របំផុត ដែលលោកជំទាវទី១របស់សហរដ្ឋអាមេរិក ចូលខ្លួនដោយផ្ទាល់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់នៅក្រៅប្រទេស ដោយសារជាទូទៅ ភរិយារបស់ប្រធានាធិបតីអាមេរិក ផ្តោតតែលើបញ្ហាក្នុងស្រុក ពិធីការ ឬកិច្ចការសង្គមប៉ុណ្ណោះ ។ ចំណែកទីក្រុង Oleshky ដែលស្ថិតនៅជិតខ្សែត្រៀមជួរមុខក្នុងតំបន់ Kherson ជាតំបន់ដែលបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនៅក្នុងការធ្វើប្រជាមតិកាលពីឆ្នាំ ២០២២ ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីការផ្គត់ផ្គង់ចាំបាច់ និងសេវាកម្មមូលដ្ឋានជាច្រើនខែមកហើយ ក្រោមការឡោមព័ទ្ធដោយកងកម្លាំងអ៊ុយក្រែន ។ ហើយការវាយប្រហារដោយយន្តហោះដ្រូន និងការបង្កប់គ្រាប់មីន បានរារាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជន ដែលបណ្តាលឱ្យជនស៊ីវិលប្រមាណ ១,៥០០ ទៅ ២,០០០ នាក់ជាប់គាំងនៅក្នុងទីក្រុងនេះ ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃសុក្រ និយាយថា មន្ត្រីយោធារុស្ស៊ី និងអ៊ុយក្រែនកំពុងសម្របសម្រួលពេលវេលា និងលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យលំហួរជំនួយមនុស្សធម៌អាចប្រព្រឹត្តទៅបាន…
-
យន្តហោះចម្បាំងអង់គ្លេស ចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងលើកដំបូង

ប៉ារីស ៖ យន្តហោះចម្បាំង Typhoon របស់កងទ័ពអាកាសអង់គ្លេស បានចូលរួមសមយុទ្ធទប់ស្កាត់នុយក្លេអ៊ែររបស់បារាំងជាលើកដំបូង ដែលនេះជាជំហានសំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី Catherine Vautrin កាលពីថ្ងៃសុក្រ ។ ល្បែងសង្គ្រាមនេះ ធ្វើឡើងបន្ទាប់ពីបារាំង និងអង់គ្លេសបានចុះកិច្ចព្រមព្រៀង Northwood កាលពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីពង្រឹងការសម្របសម្រួលរវាងសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់សម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរ ខណៈដែលប្រទេសនីមួយៗនៅតែរក្សាសិទ្ធិសម្រេចចិត្តដោយឯករាជ្យលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ។ បើតាម Anadolu, លោកស្រី Vautrin បានបញ្ជាក់តាមបណ្តាញសង្គម X ថា យន្តហោះចម្បាំង Typhoon របស់កងទ័ពអាកាសអង់គ្លេស បានហោះហើរអមជាមួយយន្តហោះចម្បាំង Rafale របស់បារាំង ក្នុងអំឡុងពេលបញ្ចេញសាច់ដុំយោធា ដែលរៀបចំឡើងដោយអង្គភាពទ័ពអាកាសទទួលបន្ទុកពង្រឹងសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែរតាមផ្លូវអាកាសរបស់បារាំង ។ ទន្ទឹមគ្នា លោកស្រីរដ្ឋមន្ត្រីបានចាត់ទុកការចូលរួមសមយុទ្ធនេះថា ជាជំហានសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ហើយក៏បង្ហាញពីការសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់មហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអឺរ៉ុប ចំពោះសន្តិសុខរបស់ទ្វីប និងការរក្សាសមត្ថភាពទប់ស្កាត់អាវុធប្រល័យលោកដែលអាចជឿទុកចិត្តបាន ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
-
អ្នកស្រាវជ្រាវអាមេរិក ៖ អារ៉ាប៊ីសាអូឌីត កំពុងពង្រីករោងចក្រផលិតមីស៊ីលផ្លោងដ៏មានឥទ្ធិពល

រីយ៉ាដ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត ទំនងជាកំពុងពង្រីករោងចក្រផលិតមីស៊ីលផ្លោងរបស់ខ្លួន ដើម្បីអាចផលិតមីស៊ីលប្រើឥន្ធនៈរឹងដែលមានទំហំធំជាងមុន និងអាចបាញ់បានចម្ងាយឆ្ងាយជាងមុន ឬផ្ទុកក្បាលគ្រាប់ដែលមានទម្ងន់ធ្ងន់ជាងមុន នេះបើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកពីរនាក់ ដោយផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដែលប្រមូលបានក្នុងរយៈពេលជាងមួយឆ្នាំ ។ ការពង្រីករោងចក្រផលិតមីស៊ីលផ្លោងនេះ ត្រូវបានរំពឹងថា នឹងអាចជួយឱ្យអារ៉ាប៊ីសាអូឌីតពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់ និងកាត់បន្ថយការពឹងផ្អែកលើអាវុធពីបរទេស ជាពិសេសជួយពង្រឹងសមត្ថភាពយោធារបស់ប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះ ចំពេលមានជម្លោះជាមួយក្រុមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ។ បើតាម Straits Times, រូបភាពដែលថតដោយក្រុមហ៊ុន Planet Labs របស់សហរដ្ឋអាមេរិក ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហាញពីការសាងសង់បន្ថែមនៅបរិវេណរោងចក្រផលិតមីស៊ីល Al-Duwadimi របស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រភាគខាងលិចទីក្រុងរីយ៉ាដ ។ ទន្ទឹមគ្នា អ្នកស្រាវជ្រាវ និងអ្នកជំនាញមកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ហៅកាត់ IISS បញ្ជាក់ថា រោងចក្រ Al-Duwadimi ប្រហែលជាពឹងផ្អែកលើបច្ចេកវិទ្យារបស់ប្រទេសចិន ពីព្រោះលក្ខណៈរចនាសម្ព័ន្ធរបស់រោងចក្រនេះ ហាក់មានភាពស្រដៀងគ្នាទៅនឹងរោងចក្រផលិតមីស៊ីលមួយចំនួនរបស់ចិនផងដែរ ។ បើតាមអ្នកស្រាវជ្រាវ, អារ៉ាប៊ីសាអូឌីតប្រហែលកំពុងផលិតមីស៊ីលផ្លោង DF-15 ដោយយកគំរូតាមមីស៊ីលរបស់ចិន ដែលប្រើឥន្ធនៈរឹង ហើយការពង្រីករោងចក្រ Al-Duwadimi…
-
កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យអនឡាញស្កេមចំនួន២ទីតាំង នៅរភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រតិបត្តិការ និងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង បើកប្រតិបត្តិការចុះឆែកឆេរទីតាំងចំនួន២ ដែលសង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ ជាជនជាតិខ្មែរ និងរឹបអូសវត្ថុតាងបានជាច្រើនសន្ធឹកសន្ធាប់។ ប្រតិបត្តិការនេះធ្វើឡើងក្រោយសមត្ថកិច្ចធ្វើការស្រាវជ្រាស៊ើបអង្កេតជាច្រើនសប្តាហ៍ក្រោយមានករណីជនអនាមិកមួយក្រុម បានធ្វើសកម្មភាពក្លែងបន្លំជាកាយរិទ្ធិកម្ពុជា រ៉ៃអង្គាសប្រាក់ឧបត្ថម្ភជួយជនរងគ្រោះពីទឹកជំនន់និងឆបោកក្រោមរូបភាពផ្តល់សេវាភ្នាល់ល្បែងអនឡាញ ដែលឆបោកបានទំហំទឹកប្រាក់ប្រមាណជាង ៣០០លានរៀល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្រោយការស្រាវជ្រាវយ៉ាងហ្មត់ចត់ សមត្ថកិច្ចកំណត់បានទីតាំងដែលក្រុមសង្ស័យធ្វើសកម្មភាពចំនួន២ទីតាំង គឺទីតាំងទី១ស្ថិតនៅ ផ្ទះលេខ ៣៨B ផ្លូវ៥១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងទីតាំងទី២ ស្ថិតនៅតាំងផ្ទះលេខ ១D ផ្លូវ៣៣០ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ហើយតាមកិច្ចប្រតិបត្តិការរកឃើញសកម្មភាពជាក់ស្តែងក្រុមឧក្រិដ្ឋកំពុងធ្វើសកម្មភាពក្លែងជាក្រុមការងារកាយរឹទ្ធិកម្ពុជា និងឆបោកក្រោមរូបភាពផ្តល់សេវាល្បែងស៊ីសងអនឡាញខុសច្បាប់ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៦នាក់ រួមមាន៖១. ឈ្មោះ ស ចាន់រតនា ភេទប្រុស ជនជាតិខ្មែរ ២. ឈ្មោះ ផល សុផាន់ណារី ភេទស្រី…
-
អ៊ុយក្រែន ថា រុស្ស៊ី ត្រៀមមីស៊ីលផ្លោង ៧០០ គ្រាប់ និងដ្រូន ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវ

កៀវ ៖ ប្រទេសរុស្ស៊ីបានត្រៀមមីស៊ីលផ្លោងប្រហែល ៧០០ គ្រាប់ និងមីស៊ីលនាំផ្លូវរាប់ពាន់គ្រាប់ ព្រមទាំងយន្តហោះដ្រូនជាង ៦,២០០ គ្រឿង សម្រាប់វាយប្រហារក្រុងកៀវក្នុងរដូវរងាដែលនឹងមកដល់នាពេលខាងមុខ ។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន ហៅកាត់ HUR កាលពីថ្ងៃពុធ ។ ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែននិយាយថា ក្នុងចំណោមមីស៊ីលផ្លោងប្រហែល ៧០០ គ្រាប់នោះមានមីស៊ីល RM-48U ដែលត្រូវបានកែច្នៃចេញពីគ្រាប់របស់សំណាញ់មេឃ S-300PM និង S-400 រហូតដល់ ៤០០ គ្រាប់, មីស៊ីល Iskander-M ប្រមាណ ១១៥ គ្រាប់ ជាមួយនឹងសមត្ថភាពផលិតបានដល់ ៦៥គ្រា់ក្នុងមួយខែ និងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ជាង ១២០ គ្រាប់ ។ ចំណែកសម្រាប់មីស៊ីលនាំផ្លូវវិញ រុស្ស៊ីមានមីស៊ីលនាំផ្លូវប្រភេទ Kalibr ជាង ៤៥០ គ្រាប់ជាមួយនឹងសមត្ថភាពផលិតបានប្រហែល ២៩ គ្រាប់ក្នុងមួយខែ រួមទាំងមីស៊ីលប្រឆាំងនាវា Oniks ជាង ៦០០ គ្រាប់ និងមីស៊ីលនាំផ្លូវប្រភេទ…
-
អ៊ីរ៉ង់ គំរាមកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រក ហ័រមូស បើ អាមេរិក និងអ៊ីស្រាអែល ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានបោះសម្តីគំរាមទុកមុនថា ខ្លួននឹងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមទឹកនៅច្រកសមុទ្រហ័រមូស ប្រសិនបើអាមេរិក និងអ៊ីស្រាអែលហ៊ានបំផ្ទុះសង្គ្រាមជុំថ្មីប្រឆាំងនឹងប្រទេសឥស្លាមមួយនេះ ។ ការព្រមានរបស់អ៊ីរ៉ង់ កើតមានឡើង ចំពេលមានសេចក្តីរាយការណ៍ថា អាមេរិក និងអ៊ីស្រាអែល កំពុងរៀបចំផែនការព្រួតគ្នាវាយប្រហារទ្រង់ទ្រាយធំជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ។ ក្នុងករណីសង្គ្រាមជុំថ្មីផ្ទុះឡើងមែននោះ អាមេរិកអាចនឹងប្រើប្រាស់គ្រាប់បែកខ្នាតយក្ស MOAB ដែលមានរហស្សនាមថា “មាតាគ្រាប់បែក” ដើម្បីកំណត់គោលដៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ ជាការឆ្លើយតប អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Mohebbi បានព្រមានទៅវិញថា ប្រសិនបើអាមេរិក និងអ៊ីស្រាអែលហ៊ានធ្វើបែបនេះ អ៊ីរ៉ង់នឹងកាត់ផ្តាច់បណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមទឹក ដែលស្ថិតនៅច្រកសមុទ្រ ហ័រមូស ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធធនាគារសកលជួបវិបត្តិធ្ងន់ធ្ងរ បន្ថែមពីលើវិបត្តិថាមពលដែលកើតឡើងរួចហើយ ។ លោក Mohebbi អះអាងថា មានខ្សែបណ្តាញធំៗមួយចំនួន ដែលអូសឆ្លងកាត់ក្រោមច្រកសមុទ្រ ហ័រមូស ហើយរាល់ទិន្នន័យអ៊ីនធឺណិត និងទិន្នន័យពាណិជ្ជកម្មទាំងអស់ គឺសុទ្ធតែឆ្លងកាត់តាមខ្សែកាបក្រោមទឹកទាំងនេះ ។ បើតាមកាសែតអង់គ្លេស Telegraph, ប្រសិនបើរឿងនេះកើតឡើង វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធធនាគារនានាទូទាំងពិភពលោក ក្នុងនោះរួមមានការរំខានដល់ទីផ្សារហិរញ្ញវត្ថុ ប្រតិបត្តិការធនាគារ…
-
កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង បង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែន

កូរ៉េខាងជើងបានដាក់មីនប្រហែល ៩៦ ម៉ឺនគ្រាប់ នៅតាមបណ្តោយតំបន់គ្មានយោធា ចាប់តាំងពីឆ្នាំ ២០២៤ មក ។ នេះបើយោងតាមទិន្នន័យយោធាកូរ៉េខាងត្បូងដែលត្រូវបានបង្ហាញនៅថ្ងៃសុក្រ ទី២៣ ខែតុលានេះ ។ បើតាម straitstimes, របាយការណ៍ស្តីពីការបង្កប់មីនជិត ១ លានគ្រាប់តាមព្រំដែននេះត្រូវបានបញ្ចេញ បន្ទាប់ពីកូរ៉េខាងត្បូងអះអាងកាលពីខែមុនថា មានទាហានរបស់ខ្លួនម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារផ្ទុះគ្រាប់មីនរបស់កូរ៉េខាងជើង នៅភាគខាងត្បូងនៃខ្សែបន្ទាត់កំណត់ព្រំដែនយោធា ។ ក្រោយមក កូរ៉េខាងត្បូងបានបាញ់គ្រាប់ព្រមានតបទៅកូរ៉េខាងជើងវិញដោយបង្កឲ្យភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងៗ ។ យ៉ាងណា ទីក្រុងព្យុងយ៉ាងបានតវ៉ា ចំពោះចំណាត់ការរបស់ទីក្រុងសេអ៊ូល ដោយអះអាងថា ការបាញ់គ្រាប់ព្រមានទាំងនោះ បានគំរាមកំហែងដល់សុវត្ថិភាពរបស់កងទ័ពខ្លួន ។ លោកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថ្លែងថា វិធានការតបតថ្មីៗត្រូវបានត្រៀមរួចរាល់ នៅតាមបណ្តោយព្រំដែនទាំងមូល ហើយឧបករណ៍បំពងសំឡេងដែលតម្រង់ទៅរកកូរ៉េខាងត្បូង ក៏នឹងត្រូវដាក់ឱ្យត្រៀមដំណើរការ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខផងដែរ ។ នេះជាសញ្ញាមួយបង្ហាញពីលទ្ធភាពនៃការចាប់ផ្តើមភាពល្អក់កកររវាងបងប្អូនកូរ៉េទាំងពីរ ជាពិសេសបន្ទាប់ពីលេចចេញរបាយការណ៍នៃការបង្កប់គ្រាប់មីនរបស់កូរ៉េខាងជើងនៅតាមតំបន់ព្រំដែនតែម្ដង ។ របាយការណ៍នោះបញ្ជាក់ទៀតថា ក្រៅពីការដាក់មីន, កងទ័ពកូរ៉េខាងជើងក៏បានកាប់ឆ្ការព្រៃ, សាងសង់របាំងការពារ,…
-
លោក ពូទីន ថា ការចរចាត្រូវផ្តោតលើសន្តិសុខសម្រាប់រុស្ស៊ី អ៊ុយក្រែន និងអឺរ៉ុបទាំងមូល

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចានាពេលអនាគតដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន គួរតែផ្តោតលើការធានាសន្តិសុខសម្រាប់ប្រទេសទាំងពីរ និងក្របខ័ណ្ឌសន្តិសុខរួមសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ី នៅមួយថ្ងៃបន្ទាប់ពីបានជួបជាមួយលោក Steve Witkoff ដែលជាបេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តការចរចាជាមួយអ៊ុយក្រែនឡើងវិញនៅខែក្រោយ ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ លោកបានរំលឹកឡើងវិញនូវគោលនយោបាយដ៏យូរលង់របស់វិមានក្រឹមឡាំងថា រុស្ស៊ីមិនដែលចង់បង្កសង្គ្រាមនោះទេ ប៉ុន្តែ បានជួបប្រទះនឹងប្រតិកម្មអរិភាពពីអ៊ុយក្រែនលើបញ្ហាសំខាន់ៗដែលទីក្រុងមូស្គូព្រួយបារម្ភ។ លោកបាននិយាយថា ការចរចាលើបញ្ហាផ្សេងៗអាចនាំទៅរកលទ្ធផលវិជ្ជមាន ប៉ុន្តែរុស្ស៊ីនៅតែប្រកាន់ខ្ជាប់នូវគោលបំណងស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ ជាជាងគ្រាន់តែជាបទឈប់បាញ់រយៈពេលខ្លីប៉ុណ្ណោះ។ លោក ពូទីន បានមានប្រសាសន៍ថា «គោលដៅនៃការចរចាទាំងនេះ គឺដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងទម្រង់ចុងក្រោយ»។ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា លោក Witkoff ក៏បានសង្កត់ធ្ងន់ដែរថា ការពិភាក្សាត្រូវតែពង្រីកទៅដល់ «រចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបទាំងមូល។ ហើយខ្ញុំក៏យល់ស្របនឹងចំណុចនេះដែរ។ ចាំមើលទាំងអស់គ្នាថា តើស្ថានការណ៍នឹងវិវត្តទៅជាយ៉ាងណានៅប៉ុន្មានថ្ងៃខាងមុខនេះ»។ បើតាម reuters,កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីជំរុញការចរចា បានជាប់គាំងនៅក្នុងខែកុម្ភៈ នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើង។ បញ្ហាជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែនផ្តោតលើទឹកដី ដោយរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស (Donbas) ទាំងអស់នៅភាគខាងកើត៕ ប្រភព ៖…
