Category: ព័ត៌មាន

  • ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ក្នុងចំណោម៣នាក់

    ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន២នាក់ក្នុងចំណោម៣នាក់

    ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃពុធទី២៦ សីហា ឆ្នាំ២០២៦នេះថា ភាគីថៃនឹងដោះលែងអ្នកនេសាទខ្មែរចំនួន ២នាក់ក្នុងចំណោម ៣នាក់ នៅថ្ងៃទី២៩ សីហាខាងមុខ នៅច្រកព្រំដែនខ្លងយ៉ៃ ប្រទេសថៃ ជាប់ច្រកព្រំដែនអន្តរជាតិចាំយាម ក្នុងខេត្តកោះកុងរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា អគ្គកុង​ស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ នឹងទៅ​ទទួលពួកគេនៅទីនោះ ដើម្បីជួយចាត់ចែងបញ្ជូនត្រឡប់មកកម្ពុជា ខណៈអ្នកនេសាទម្នាក់ទៀតត្រូវពន្យាពេលដោះលែងរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការដោះលែងអ្នកនេសាទខ្មែរចំនួន ២នាក់មកមុននេះ ត្រូវបានមន្រ្តីពន្ធនាគារប្រទេសថៃបញ្ជាក់ថា ដោយសារមានសាលក្រមសម្រេចឲ្យដោះលែងពីតុលាការថៃ។ នេះបើតាមឯកឧត្តម ចាន់ រតនា ដែលទទួលបានដំណឹងនេះពីអគ្គកុង​ស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ។ ចំពោះអ្នកនេសាទម្នាក់ទៀ​ត គឺត្រូវ​រងចាំដីការសម្រេចដោះលែងពីតុលាការថៃសិន។ តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទទាំង ៣នាក់ ក្នុងនោះ ២នាក់កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ស្មើប្រមាណណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬ ស្មើប្រមាណ ១៤លានរៀល។ ពួកគេត្រូវបានទាហានជើងទឹកថៃចាប់នៅក្បែរកោះយ៉រ ខេត្តកោះកុង កាល​ពី…

  • អ្នកជំនាញថា​ របង​ព្រំដែនដែលថៃសង់ មិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ​

    អ្នកជំនាញថា​ របង​ព្រំដែនដែលថៃសង់ មិនត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ​

    លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ការសាងសង់ជញ្ជាំងព្រំដែនរវាងថៃ និងកម្ពុជា ដោយយោធាថៃមិនត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិទេ ហើយក៏មិនទទួលបានការគាំទ្រពីប្រជាជនដែលរស់នៅតំបន់នោះដែរ។ លោក ឆាំង យុ​ យល់ឃើញថា​ សកម្មភាពនេះគឺថៃគ្រាន់តែធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយរយៈពេលខ្លីរបស់ក្រុមឥស្សរជនថៃ ដែលព្យាយាមបង្កើតភាពតានតឹងជាមួយកម្ពុជា ដើម្បីជំរុញរបៀបវារៈផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ អ្នកជំនាញឯកសារប្រវត្តិសាស្ត្ររូបនេះ ​បានលើកឡើងទៀតថា​ យោធាថៃអាចសាងសង់ជញ្ជាំងនេះបាន ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថា ជញ្ជាំងដែលខ្វះមូលដ្ឋានគ្រឹះនៃច្បាប់ ភាពស្របច្បាប់ និងភាពចាំបាច់ខាងសីលធម៌ ជាក់ស្តែង នឹងដួលរលំ និងបរាជ័យ។ ការលើកឡើងរបស់លោកឆាំង យុ គឺស្របពេលដែល​សារព័ត៌មានថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានចុះផ្សាយពីគម្រោងសាងសង់របងព្រំដែនថៃ និងកម្ពុជា ដំណាក់កាលទី២ ប្រវែងជាង៨គីឡូម៉ែត្រ ក្រោយពីបញ្ចប់ការសាងសង់របងព្រំដែនដំណាក់កាលទី១ ប្រវែង១ ៣០០ម៉ែត្រកាលពីខែកក្កដាកន្លងទៅ។  របងព្រំដែន ដែលថៃបានសង់ គឺស្ថិតនៅចន្លោះបង្គោលលេខ៥២ ដល់លេខ ៥៨ ស្រុកពង់ណាំរ៉ុន ខេត្តចន្ទបូរី ប្រទេសថៃ ទល់នឹងស្រុកកំរៀង ខេត្តបាត់ដំបង​ ប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ យកលេសថា របងព្រំដែន​នេះ​គឺជា​ការ​បង្ហាញ​ការ​តាំង​ចិត្ត​របស់​ប្រទេស​ថៃ​ក្នុង​ការ​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​​កម្ពុជា និង​ទប់ស្កាត់ការ​ជួញដូរ​មនុស្ស និង​ទំនិញ​ខុសច្បាប់។ ប៉ុន្តែលោក សេង វណ្ណលី អ្នក​តាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លើកឡើងថា ការសាងសង់របងព្រំដែននេះ…

  • ទីក្រុងហូជីមិញត្រៀមខ្លួនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា និងឡាវ

    ទីក្រុងហូជីមិញត្រៀមខ្លួនចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា និងឡាវ

    លោកស្រី វ៉ានធី បាច ទូយ៉េត( Van Thi Bach Tuyet) អនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានលើកឡើងថា ទីក្រុងហូជីមិញតែងតែត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកចំណេះដឹង ទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំណើនប្រកបដោយចីរភាព ទៅដល់ប្រទេសកម្ពុជា និងឡាវ។ សារព័ត៌មានវៀតណាម​បានដកស្រង់សម្តីលោកស្រី​ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំការងារ​រួមគ្នារវាងមន្ត្រីវ័យក្មេងមកពីគណបក្សកុម្មុយនិស្តវៀតណាម (CPV) គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងមកពីគណបក្សកាន់អំណាចនៃប្រទេសទាំងបីនេះគឺជាឱកាសចែករំលែកបទពិសោធន៍គ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍របស់ទីក្រុង និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកផងដែរ។ លោកស្រី បានលើកឡើងថា វៀតណាមតែងតែចាត់ទុកប្រទេសកម្ពុជា និងឡាវ ជាប្រទេសជិតខាងល្អ ខណៈដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម រួមទាំងគណៈកម្មាធិការបក្ស រដ្ឋបាល និងប្រជាជនទីក្រុងហូជីមិញ តែងតែមានការយល់ដឹងយ៉ាងជ្រាលជ្រៅ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា។ លោកស្រីយល់ឃើញថា ការអភិវឌ្ឍ និងភាពជោគជ័យរបស់ប្រទេសឡាវ និងកម្ពុជា ក៏ជាជោគជ័យ និងសេចក្តីរីករាយរបស់ទីក្រុងហូជីមិញផងដែរ៕ សៅ សុខអេង

  • ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)

    ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា ជួបពិភាក្សាលើ របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)

    ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាពិភាក្សា “របាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA)” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ប្រមាណ ១៥០រូប កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលជាអាទិភាពមួយ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍថ្នាល និងកម្មវិធីជាច្រើនសម្រាប់គាំទ្រដល់ដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល រហ័ស និងមានជំនឿចិត្តខ្ពស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការជ្រើសរើសបច្ចេកវិទ្យាប្រភពកូដបើកចំហ (Open-Source) និងការអភិវឌ្ឍថ្នាលដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) គឺជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងការពង្រឹងអធិបតេយ្យភាពឌីជីថល ការធានាចីរភាពថវិកា ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក និងការបញ្ជៀសការពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនផ្គត់ផ្គង់តែមួយ។…

  • បង់ក្លាដែស កំពុងចរចាទិញយន្តហោះចម្បាំង J-10CE របស់ ចិន

    បង់ក្លាដែស កំពុងចរចាទិញយន្តហោះចម្បាំង J-10CE របស់ ចិន

    ដាកា ៖ ប្រទេសបង់ក្លាដែស កំពុងរៀបចំកិច្ចព្រមព្រៀងផ្លូវការមួយ ដើម្បីចរចាទិញយន្តហោះចម្បាំងពហុតួនាទី J-10CE និងឧទ្ធម្ភាគចក្រប្រយុទ្ធពីប្រទេសចិន ។ នេះបើតាមការប្រកាសរបស់លោក Zahed Ur Rahman ដែលជាទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស កាលពីថ្ងៃ អង្គារ ។ លោកទីប្រឹក្សា Rahman និយាយថា មូលហេតុដែលបង់ក្លាដែសបញ្ជាទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ចិន គឺដោយសារតែប្រទេសលោកបានឃើញច្បាស់ពីភាពខ្លាំងរបស់ពួកវា អំឡុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ។ ម្យ៉ាងវិញទៀត យន្តហោះចម្បាំងចិនជំនាន់ទី៤.៥នេះ មានតម្លៃធូរថ្លៃជាងយន្តហោះចម្បាំងរបស់អឺរ៉ុប ដូចជា Rafale ឬ Eurofighter Typhoon ប៉ុន្តែប្រសិនបើប្រៀបធៀបពីសមត្ថភាពវិញ គឺប្រហាក់ប្រហែលគ្នា ។ យោងតាមផែនការដំបូងដែលត្រូវបានបញ្ចេញកាលពីខែតុលា ឆ្នាំ២០២៥, ប្រទេសបង់ក្លាដែសមានគម្រោងបញ្ជាទិញយន្តហោះចម្បាំងផលិតនៅប្រទេសចិនចំនួន ២០គ្រឿង ក្នុងតម្លៃប្រហែល ២,២ពាន់លានដុល្លារ ។ ផ្អែកតាមប្រភពពី Anadolu, សព្វថ្ងៃនេះ កងទ័ពអាកាសបង់ក្លាដែសមានយន្តហោះប្រហែល ២១២គ្រឿង រួមទាំងយន្តហោះចម្បាំងចំនួន ៤៤គ្រឿង ដែលក្នុងនោះ ៣៦គ្រឿងជាយន្តហោះចម្បាំងស៊េរីចាស់ F-7 ផលិតនៅប្រទេសចិន ៕…

  • អាមេរិកបញ្ជូននាវាចម្បាំងទៅកំចាត់ការជួញដូរគ្រឿងញៀន នៅប្រទេសអេក្វាទ័រ

    អាមេរិកបញ្ជូននាវាចម្បាំងទៅកំចាត់ការជួញដូរគ្រឿងញៀន នៅប្រទេសអេក្វាទ័រ

    គីតូ ៖ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ត្រូវបានបញ្ជូនទៅដល់កំពង់ផែមួយ នៃប្រទេសអេក្វាទ័រ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ នាវាចម្បាំងអាមេរិកមួយគ្រឿងនេះ បានមកដល់កំពង់ផែ Manta ដែលជាតំបន់ក្តៅគគុក នៃការជួញដូរគ្រឿងញៀន ក្នុងប្រទេសអេក្វាទ័រ ខណៈដែលកងទ័ពអាមេរិកចូលរួមជាមួយកងកម្លាំងអេក្វាទ័រ ក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ ក្រៅពីនេះ ក៏មានទូកស្ទាក់ចាប់មួយគ្រឿង ដែលបំពាក់ដោយអាវុធ និង មានបំពាក់ទង់ជាតិអាមេរិក កំពុងល្បាតនៅក្បែរនាវាចម្បាំងនោះ។ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa ដែលមាននិន្នាការស្តាំនិយម គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរូប របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងតំបន់អាមេរិកឡាទីន។ អស់រយៈពេលជាច្រើនខែមកហើយ ដែលកងកម្លាំងសហរដ្ឋអាមេរិកបាននិងកំពុងគាំទ្រកងទ័ពរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។ អេក្វាទ័រ បានប្រែក្លាយពីប្រទេស ធ្លាប់តែជារដ្ឋមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត នៅអាមេរិកខាងត្បូង ទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានគ្រោះថ្នាក់ដល់ជីវិតបំផុត ដោយសារតែបញ្ហាគ្រឿងញៀន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន

    កូរ៉េខាងត្បូង ថា យន្តហោះយោធារុស្ស៊ីហោះចូលដែនអាកាសរបស់ខ្លួន

    សេអ៊ូល ៖ កូរ៉េខាងត្បូងនិយាយ នៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនអះអាងថា ជាយន្តហោះយោធារុស្ស៊ី ហោះចូលមកក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ ការចោទប្រកាន់នេះធ្វើឡើង ស្របពេលដែល ទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះដុនដាប ពោលគឺ ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមអនុវត្តវិធានការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន និង ចាប់តាំងពីទីក្រុងម៉ូស្គូបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកូរ៉េខាងជើង។ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា យន្តហោះរុស្ស៊ីមួយចំនួនបានចូល និងបន្ទាប់មក បានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន នៅលើដែនទឹកសមុទ្រខាងកើត ឬ East Sea ដែលត្រូវបានគេស្គាល់ផងដែរថា ជាសមុទ្រជប៉ុន (Sea of Japan)។ ក្រសួងបាននិយាយថា «យោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះរុស្ស៊ីទាំងនោះ មុនពេលពួកវាចូលមកក្នុងតំបន់ ហើយបានបញ្ជូនយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានការណ៍បន្ទាន់ណាមួយ» ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ ក្រសួងបានបញ្ជាក់ថា យន្តហោះរុស្ស៊ីទាំងនោះមិនបានរំលោភលើដែនអាកាសអធិបតេយ្យភាពរបស់កូរ៉េខាងត្បូងឡើយ។ តែ នេះគឺជាការចូលមកក្នុងតំបន់បែបនេះជាលើកទីពីរហើយ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។ បើតាម AFP , តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស មិនមែនជាដែនអាកាសដែលមានអធិបតេយ្យភាពពេញលេញនោះទេ ប៉ុន្តែ វាជាតំបន់ទ្រនាប់មួយ ដែលប្រទេសនានាតម្រូវឱ្យយន្តហោះបរទេសបង្ហាញអត្តសញ្ញាណរបស់ខ្លួន ដើម្បីគោលបំណងសន្តិសុខ។ ជាទូទៅ គេរំពឹងថា…

  • ព្រឹត្តិការណ៍ “ស៊េរីពិព័រណ៌កម្ពុជាឆ្នាំ ២០២៦” បើកដំណើរការផ្លូវការរយៈពេល ៣ថ្ងៃ នៅទីក្រុងកោះពេជ្រ

    ព្រឹត្តិការណ៍ “ស៊េរីពិព័រណ៌កម្ពុជាឆ្នាំ ២០២៦” បើកដំណើរការផ្លូវការរយៈពេល ៣ថ្ងៃ នៅទីក្រុងកោះពេជ្រ

    ភ្នំពេញ ៖ ព្រឹត្តិការណ៍ “ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦” ឬ Cambodia Exhibition Series 2026 បើកដំណើរការជាផ្លូវការហើយក្នុងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ពិព័រណ៍ដែលគ្របដណ្តប់លើវិស័យកសិកម្ម, ការចិញ្ចឹមសត្វ, វារីវប្បកម្ម, អាហារ និងភេសជ្ជៈ, សត្វចិញ្ចឹម, ឱសថ, ឧបករណ៍វេជ្ជសាស្ត្រ, មន្ទីរពិសោធន៍, សម្ភស្ស និងរបៀបរស់នៅនេះ បានពង្រីកផ្ទៃក្រឡាប្រមាណ ៣០ ភាគរយ ដោយមានអ្នកតាំងពិព័រណ៍ និងម៉ាកយីហោជាង ២៥០ មកពី ១៥ ប្រទេស រួមមានអឺរ៉ុប ចិន កូរ៉េខាងត្បូង តួកគីយ៉េ ឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី ដោយរំពឹងថា នឹងមានអ្មកចូលរួមទស្សនាជាង ៥,០០០នាក់។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តដល់អ្នករៀបចំពិព័រណ៍នៅកម្ពុជា គួរបង្កើនយន្តការជំនួបពាណិជ្ជកម្ម…

  • អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន

    អ៊ីស្រាអែលប្តេជ្ញាបន្តដាក់ពង្រាយទ័ពនៅស៊ីរី ដើម្បីការពារសន្តិសុខប្រទេសខ្លួន

    ដាម៉ាស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃអង្គារ អំឡុងទស្សនកិច្ចដ៏កម្រមួយនៅស៊ីរី បានប្តេជ្ញារក្សាកងទ័ពបន្តមានវត្តមាន ក្នុងប្រទេសមួយនេះ ដរាបណានៅតែមាន អ្វីដែលលោកហៅថា «ការគំរាមកំហែង» ដល់សន្តិសុខរបស់ប្រទេសលោក។ យ៉ាងណា ទីក្រុងដាម៉ាស បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការចូលដោយខុសច្បាប់» របស់លោក Israel Katz ទៅក្នុងប្រទេសស៊ីរី។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើង នៅមួយសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើមូលដ្ឋាន Abu Duhur ដែលលែងប្រើប្រាស់ នៅភាគពាយព្យប្រទេសស៊ីរី ដោយអះអាងថា ខ្លួនចង់រារាំងកងទ័ពតួកគីមិនឱ្យដាក់ពង្រាយកម្លាំងនៅទីនោះ។ ទោះជាយ៉ាងណា ទីក្រុងអង់ការ៉ា បានបដិសេធថា ខ្លួនមិនបានទៅកាន់ទីតាំងនោះទេ។ នៅភាគខាងត្បូងប្រទេសស៊ីរី, កងកម្លាំងអ៊ីស្រាអែលបានឈរជើងនៅក្នុង «តំបន់សន្តិសុខ» ចាប់តាំងពីការដួលរលំនៃមេដឹកនាំដែលកាន់អំណាចយូរឆ្នាំគឺលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ ២០២៤។ ពួកគេបានកាន់កាប់តំបន់ ដែលពីមុន ជាតំបន់ទ្រនាប់ ស្ថិតក្រោមការល្បាតរបស់អង្គការសហប្រជាជាតិ ធ្លាប់បំបែកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅតំបន់ Golan ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ១៩៧៤ មក។…

  • រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ

    រុស្ស៊ី ថា ជប៉ុនអាចផលិតអាវុធនុយក្លេអ៊ែរបានក្នុងរយៈពេល១ឆ្នាំ

    មូស្គូ ៖ «ទីក្រុងតូក្យូនឹងអាចទទួលបានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ»​នេះបើតាមការអះអាងរបស់ ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ។ លោក Anton Kobyakov ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា ឬ Eastern Economic Forum​ បានថ្លែងថា លោកបានលើកឡើងពីបញ្ហានៃការបង្កើនសមត្ថភាពយោធារបស់ជប៉ុន ដែលមានលក្ខណៈឆ្ពោះទៅរកការសងសឹក ឬ ការស្ដារឡើងវិញនូវអំណាចយោធាពីអតីតកាល។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា​ «ថែមទាំងមានការលើកឡើងអំពីអាវុធនុយក្លេអ៊ែរ ដែលជប៉ុនមានសមត្ថភាពអាចផលិតបាន ក្នុងរយៈពេលប្រហែលមួយឆ្នាំ។ សុន្ទរកថាដ៏ខ្លាំងក្លារបស់នាយករដ្ឋមន្ត្រី លោកស្រី ​Sanae​ Takaichi បង្ហាញថា តួនាទីពីមុនរបស់ប្រទេសនេះ នៅក្នុងក្របខ័ណ្ឌដ៏ទូលំទូលាយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ទាំងក្នុងតំបន់ និងសកលលោក បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយងាកទៅរកការចូលរួមដោយផ្ទាល់»។ ការអះអាងនេះ ធ្វើឡើងនៅបន្ទាប់ពីប៉ុន្មានថ្ងៃ ដែលទូតចិនប្រចាំនៅរុស្ស៊ី បានព្រមាន ជប៉ុន កុំឲ្យលេងភ្លើងជាមួយអាវុធនុយក្លេអ៊ែរ ក្រោយពេលដែលទីក្រុងប៉េកាំងរកឃើញថា ទីក្រុងតូក្យូ កំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ជាង៥ពាន់គ្រាប់៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត