-
លោក ហ្សេលេនស្គី ប្រកាសគាំទ្របទឈប់បាញ់ និងកិច្ចចរចាត្រីភាគីរវាង អ៊ុយក្រែន អាមេរិក និងរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ ប្រកាសគាំទ្រការឈានទៅរកបទឈប់បាញ់ និងការរៀបចំកិច្ចចរចាត្រីភាគីរវាងមេដឹកនាំអ៊ុយក្រែន អាមេរិក និងរុស្ស៊ី ។ បើតាម The Star, លោក ហ្សេលេនស្គី ក៏បានបង្ហាញក្តីសង្ឃឹមថា ការពិភាក្សារវាងបេសកជនពិសេសអាមេរិក លោក ស្ទីវ វីតខូហ្វ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ នឹងទទួលបានលទ្ធផលវិជ្ជមាន ។ ក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ហ្សេលេនស្គី អះអាងថា កិច្ចពិភាក្សារបស់លោកជាមួយលោក វីតខូហ្វ ប្រទេសន័រវែស នាពេលថ្មីៗនេះ មានលក្ខណៈស្ថាបនា ហើយអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាការទូតស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម ។ ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះសង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ លោកនឹងទទួលបានលទ្ធផលវិជ្ជមាន ដោយសំដៅលើជំនួបរវាងលោក វីតខូហ្វ និងលោក ពូទីន ។ យ៉ាងណា លោក ហ្សេលេនស្គី…
-
អាមេរិក បញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលមួយចំនួនចាកចេញពី អារ៉ាប៊ីសាអូឌីត បន្ទាន់ ខណៈក្រុមហ៊ូធីសម្រុកវាយប្រហារខ្លាំងឡើង

វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ បានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលដែលមិនបំពេញភារកិច្ចចាំបាច់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីតជាបន្ទាន់ ខណៈដែលក្រុមប្រដាប់អាវុធហ៊ូធីបង្កើនការវាយប្រហារកាន់តែខ្លាំងឡើង ។ បើតាមស៊ីនហួរ, អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានបញ្ជាក់តាមបណ្តាញសង្គម X ថា ការបញ្ជាឱ្យចាកចេញនេះ អនុវត្តតែចំពោះបុគ្គលិករដ្ឋាភិបាលអាមេរិកនៅអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ មិនមែនប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ។ ការបញ្ជានេះកើតឡើង ចំពេលដែលស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាសន្តិសុខកាលពីថ្ងៃ ពុធ ផងដែរ ដោយព្រមានធ្ងន់ៗអំពីលទ្ធភាពកើតមានការវាយប្រហារបន្ថែមទៀត ។ វិធានការនេះត្រូវបានធ្វើឡើង ចំពេលក្រុមឧទ្ទាមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកបានបង្កើនការវាយប្រហារឥតដកដៃប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត មានដូចជាការវាយប្រហារលើព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរងគ្រោះ ក៏ដូចជាបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ ។ បច្ចុប្បន្ន អារ៉ាប៊ីសាអូឌីតស្ថិតក្រោមការណែនាំស្តីពីការធ្វើដំណើររបស់សហរដ្ឋអាមេរិកក្នុងកម្រិតទី៣ ដែលជាកម្រិតជំរុញឱ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញមុនធ្វើដំណើរទៅកាន់ប្រទេសស្តេងប្រេងមួយនេះ ដោយសារហានិភ័យនានា រួមមានការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីល ជម្លោះប្រដាប់អាវុធ និងអំពើភេរវកម្ម ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
-
ក្រសួងបរិស្ថាន និងក្រសួងអប់រំ រួមគ្នាជំរុញការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា

ក្រសួងបរិស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ ក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ដោយចាប់ផ្តើមចេញពីសាលារៀន។ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការទុកដាក់ និងញែកសំណល់ប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សា» ក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ការចុះអនុស្សរណៈនាពេលនេះមានសារៈសំខាន់ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ដោយចាប់ផ្តើមពីសាលារៀន ដើម្បីរួមចំណែកនាំកម្ពុជាឆ្ពោះទៅរកប្រទេសដែលមានសំណល់សូន្យ (Zero Waste)។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាសម្រេចបានលទ្ធផលជាបណ្តើរៗ តាមរយៈការអនុវត្តយុទ្ធនាការបរិស្ថាននានា ក្នុងនោះ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានប្រជាពលរដ្ឋជាង១៤លាននាក់បានចូលរួម ដែលធ្វើឱ្យការប្រើប្រាស់ថង់ប្លាស្ទិកធ្លាក់ចុះដល់ ៨៤,៥% នៅឆ្នាំ២០២៤។ ចំណែកយុទ្ធនាការបន្ទាប់ គឺ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង៨លាននាក់ ក្នុងសកម្មភាពសម្អាតនៅតាមមូលដ្ឋាន។ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្ថែមថា យុទ្ធនាការទាំងនេះកំពុងវិវត្តពីការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងទៅជាចលនាដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សាលារៀន លោកគ្រូ…
-
ប្រមុខក្រសួងមហាផ្ទៃ ណែនាំមន្ត្រីអន្តោប្រវេសន៍ឱ្យរក្សាឥរិយាបថទន់ភ្លន់ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើសេវា

ក្នុងពិធីសម្ពោធអគារស្នាក់នៅថ្មីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស សុខា បានណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែនទាំងអស់ បង្ហាញស្នាមញញឹម មានភាពរួសរាយរាក់ទាក់ និងសម្រួលនីតិវិធីឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមច្បាប់ ដោយហេតុថា មន្ត្រីជួរមុខគឺជាអ្នកតំណាងឱ្យមុខមាត់ប្រទេសជាតិ ក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ អ្នកវិនិយោគ និងភ្ញៀវទេសចរ។ ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធអគារស្នាក់នៅកម្ពស់៥ជាន់ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបង្ហាញស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងការសម្រួលនីតិវិធីប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ មិនត្រឹមតែជួយបង្កើតបរិយាកាសកក់ក្តៅ និងផ្តល់ចំណាប់អារម្មណ៍ល្អដល់ភ្ញៀវបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជាផងដែរ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត អគារស្នាក់នៅដែលមានតម្លៃសាងសង់ជាង១លាន ២៣ម៉ឺនដុល្លារអាម៉េរិកនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពងាយស្រួលដល់មន្ត្រីនគរបាលដែលត្រូវបំពេញភារកិច្ចឆ្ងាយពីស្រុកកំណើត ដោយផ្តល់កន្លែងស្នាក់នៅសមរម្យ និងបង្កលក្ខណៈងាយស្រួលដល់ការប្រចាំការបំពេញភារកិច្ច ២៤ម៉ោងលើ២៤ម៉ោង។ ឯកឧត្តមក៏បានរំឭកពីប្រវត្តិនៃច្រកទ្វារព្រំដែនបាវិតផងដែរ ដោយលើកឡើងថា កាលពីដើមឡើយ…
-
វិធានការស្ដារទំនុកចិត្តរវាងកម្ពុជា-ថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី តែទាមទារឱ្យភាគីទាំងពីរមានឆន្ទៈរួម

វិធានការស្ដារទំនុកចិត្តរវាងកម្ពុជា-ថៃ ដែលដាក់ចេញដោយគណៈកម្មការផ្សះផ្សា គឺជាជំហានវិជ្ជមានឆ្ពោះទៅរកការដោះស្រាយជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី ប៉ុន្តែវាទាមទារឱ្យភាគីទាំងពីរមានឆន្ទៈរួម។ ក្រោមការសម្រុះសម្រួលចំនួនពីរលើករបស់គណៈកម្មការផ្សះផ្សា ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើសំណុំវិធានការដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងមិត្តភាព។ ក្រុមអ្នកវិភាគសាទរចំពោះការវិវឌ្ឍនៃដំណើរការផ្សះផ្សារនេះ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា យល់ឃើញថា ការស្ដារទំនុកចិត្តឡើងវិញ ទាំងក្នុងវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺអាចធ្វើទៅបាន ប្រសិនបើភាគីទាំងពីរមានឆន្ទៈរួមគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមានការយោគយល់គ្នា និងមើលឃើញពីសារៈសំខាន់នៃការរស់នៅជាអ្នកជិតខាងល្អ ព្រមទាំងអត្ថប្រយោជន៍នៃការបន្តធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាឡើងវិញ។ ចំណែកលោកបណ្ឌិត ថុង ម៉េងដេវីត អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ឃើញថា ជំនួបលើកទី២ នៃគណៈកម្មការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS នៅទីក្រុងឡាអេ គឺជាជំហានការទូតដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងពង្រឹងទំនុកចិត្តរវាងកម្ពុជា និងថៃ។ សមិទ្ធផលគន្លឹះដ៏ធំបំផុតនៃជំនួបនេះ គឺការឈានទៅដល់កិច្ចព្រមព្រៀងលើវិធានការកសាងទំនុកចិត្ត ដោយបានបញ្ចូលនូវសំណើរបស់កម្ពុជា ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការស្វែងរកដំណោះស្រាយ និងបង្ការការឡើងកម្តៅស្ថានការណ៍។ សម្រាប់បណ្ឌិត ថុង ម៉េងដេវីត ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ និងយន្តការផ្សះផ្សាបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ នយោបាយ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី តម្លាភាព និងផ្អែកលើច្បាប់អន្តរជាតិ…
-
រដ្ឋបាលខេត្តតាកែវ ពន្លឿនការកែលម្អសួនច្បារមាត់បឹង និងគម្រោងសាងសង់ប្រាសាទសិរីវិជ័យ

រដ្ឋបាលខេត្តតាកែវ កំពុងពន្លឿនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ និងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ដើម្បីលើកកម្ពស់សោភណភាពបរិស្ថាន និងប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត និងហាត់ប្រាណដ៏ទាក់ទាញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏មានគម្រោងសាងសង់ «ប្រាសាទសិរីវិជ័យ» នៅកណ្តាលបឹង ដើម្បីរំឭកដល់ប្រវត្តិសាស្ត្រ និងបង្កើនសក្តានុពលទេសចរណ៍វប្បធម៌ផងដែរ។ ខណៈនេះគម្រោងជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ព្រមទាំងតំបន់មាត់បឹងតាកែវ ក្នុងក្រុងដូនកែវ កំពុងដំណើរការយ៉ាងសកម្ម ដើម្បីប្រែក្លាយទីតាំងនេះឱ្យទៅជាកន្លែងកម្សាន្ត ហាត់ប្រាណ និងសម្រាកលម្ហែកាយដ៏ទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ប្រាប់បណ្តាញសារព័ត៌មាន AMS តាមប្រព័ន្ធតេឡេក្រាមកាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានឱ្យដឹងថា ស្របតាមណែនាំរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ គម្រោងនេះមិនត្រឹមតែផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសួនច្បារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការស្តារផ្ទៃបឹង និងការសាងសង់វេទិកាសម្រាប់ប្រារព្ធពិធីប្រណាំងទូកផងដែរ។បន្ថែមពីនេះ អាជ្ញាធរខេត្តក៏បានរៀបចំគម្រោងសាងសង់ «ប្រាសាទសិរីពិជ័យ» នៅផ្នែកខាងត្បូងនៃទីទួលប្រាសាទចាស់ ដោយរក្សាប្រាសាទចាស់ទុកជាទីតាំងអភិរក្ស។លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ លោកប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា គម្រោងសាងសង់ប្រាសាទថ្មីនេះ គ្រោងចំណាយថវិកាប្រមាណជាង ១លានដុល្លារអាម៉េរិក ដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ហើយការដ្ឋានគ្រោងនឹងចាប់ផ្តើមបុកគ្រឹះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខ។ ប្រាសាទសិរីវិជ័យ នឹងត្រូវសាងសង់ឡើងអំពីបេតុងអាមេ…
-
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបញ្ចប់ការសាងសង់ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានសាងសង់បញ្ចប់ហើយគ្រោងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបតម្រូវការទឹកស្រោចស្រព និងប្រើប្រាស់របស់ប្រជាពលរដ្ឋ។ អាងស្តុកទឹកដ៏ធំនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សាងសង់រួចរាល់ជាស្ថាពរ និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ ដែលនឹងផ្តល់ប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា និងបម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋជាង ៨ ៥០០គ្រួសារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ។ទោះយ៉ាងណា ឯកឧត្តម មិនទាន់ប្រាប់ពីពេលវេលាច្បាស់លាស់នៅឡើយ នូវដាក់ឱ្យដំណើរការអាងស្តុកទឹកនេះ។ គម្រោងទំនប់អាងស្តុកទឹកដ៏ធំមួយនេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយព្យពីក្រុងបាត់ដំបង។ទំនប់នេះមានសមត្ថភាពស្តុកទឹកបានរហូតដល់ប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលខ្ពស់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មបានប្រមាណ ៣៣ ពាន់ហិកតានៅក្នុងរដូវវស្សា និងប្រមាណ ៤ ៥០០ហិកតា នៅក្នុងរដូវប្រាំង។ ប្រភពទឹកពីទំនប់ដូនទ្រី នឹងផ្តល់ផលប្រយោជន៍យ៉ាងគ្របដណ្តប់លើឃុំចំនួន ១៥ ក្នុងស្រុកចំនួន៣ រួមមាន៖ស្រុកមោងឫស្សី និងស្រុករុក្ខគិរី នៃខេត្តបាត់ដំបង ព្រមទាំងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ដោយមានការប៉ាន់ស្មានថា ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ផ្ទាល់ប្រមាណ ៨ ៥០០គ្រួសារ។ បន្ថែមពីលើកិច្ចការកសិកម្ម គម្រោងនេះក៏ជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់សម្រាប់គ្រប់វិស័យ ជាពិសេសការផលិតទឹកស្អាតបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះទឹកជំនន់នៅតំបន់ផ្នែកខាងក្រោមផងដែរ៕ទួន សុផល
-
អ៊ុយក្រែន ប្រើយន្តហោះដ្រូនដឹកទាហានរងរបួសលើកដំបូងក្នុងសង្គ្រាមសម័យទំនើប

កៀវ ៖ យោធាអ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនដឹកទាហានរងរបួសម្នាក់ចេញពីសមរភូមិជួរមុខដោយជោគជ័យ បន្ទាប់ពីទាហានរូបនេះបានជាប់គាំងនៅទីនោះអស់រយៈពេលជិត ៥០០ ថ្ងៃ ។ នេះជាប្រតិបត្តិការសង្គ្រោះដំបូងបង្អស់ក្នុងសង្គ្រាមសម័យទំនើបរបស់ពិភពលោក ។ បើតាម Ukrainska Pravda, យន្តហោះដ្រូនដែលអ៊ុយក្រែនប្រើដឹកទាហានរងរបួសនោះ មានឈ្មោះថា hexacopter មានស្លាបចក្រចំនួន ៦ ជាប្រភេទដ្រូនធុនធ្ងន់ផលិតដោយក្រុមហ៊ុន Gurzuf Defence របស់អ៊ុយក្រែន ។ ដ្រូនប្រភេទនេះមានទម្ងន់ប្រហែល ៩៨ គីឡូក្រាម និងអាចផ្ទុកទម្ងន់បានប្រហែល ១៣០ គីឡូក្រាម ជាមួយនឹងសមត្ថភាពហោះហើរក្នុងចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ។ បេសកកម្មស្នូលរបស់វា ភាគច្រើនគេនិយមប្រើក្នុងវិស័យកសិកម្ម, ផ្ទុកកាមេរ៉ាខ្នាតភាពយន្តហូលីវូដធ្ងន់ៗ, ការដឹកជញ្ជូនទំនិញ ឬឧបករណ៍វេជ្ជសាស្រ្តក្នុងចម្ងាយជិត និងមធ្យម ក៏ដូចជាប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន និងវាស់វែងភូមិសាស្រ្តជាដើម ។ ចំណុចពិសេសបំផុតរបស់វា គឺប្រសិនបើម៉ាស៊ីន ឬស្លាបចក្រណាមួយខូច ឬឈប់ដំណើរការពេលកំពុងហោះហើរ នោះម៉ាស៊ីន ៥ ទៀតដែលនៅសល់នឹងជួយទប់លំនឹង ហើយបញ្ជាឱ្យដ្រូនចុះចតដោយសុវត្ថិភាពបាន ដោយមិនធ្លាក់ភ្លាមៗដូចដ្រូនធម្មតាឡើយ ។ ជាក់ស្ដែង ក្នុងប្រតិបត្តិការជួយសង្គ្រោះទាហានអ៊ុយក្រែននោះ ដ្រូន hexacopter ត្រូវបានកងពលតូចវាយលុកទី៩២…
-
លោក ត្រាំ ថា អាមេរិក អាចនឹងដកខ្លួនចេញពីសង្គ្រាមជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump អះអាងថា សហរដ្ឋអាមេរិកអាចនឹងដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានសម្រេចគោលដៅរបស់ខ្លួនរួចរាល់ហើយ ។ ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិនៅរដ្ឋ Kansas កាលពីថ្ងៃអង្គារ, លោក Trump លើកឡើងថា គោលដៅដែលអាមេរិកសម្រេចបានរួចរាល់ហើយនោះ គឺការកម្ចាត់មេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ ជាពិសេសទីក្រុងតេហេរ៉ង់ក៏លែងមានអាវុធនុយក្លេអ៊ែរទៀតផងដែរ ។ លោក Trump បញ្ជាក់ទៀតថា ពេលនេះអ៊ីរ៉ង់ក៏លែងមានកងទ័ពជើងទឹក ឬកងទ័ពជើងអាកាសទៀតហើយផងដែរ ខណៈប្រព័ន្ធរ៉ាដា និងប្រព័ន្ធខែលការពារដែនអាកាសក៏ត្រូវបានកម្ទេចអស់ដូចគ្នា ។ បើតាមសារព័ត៌មានឥណ្ឌា Wion, ក្រៅពីកងទ័ព និងសំណាញ់មេឃ, យន្តហោះចម្បាំងចំនួន ២២៩ គ្រឿងរបស់អ៊ីរ៉ង់ក៏ត្រូវបានបំផ្លាញខ្ទេចខ្ទីពាសពេញផ្លូវរត់ផងដែរ ។ លោក Trump និយាយថា ឥឡូវនេះលោកមិនដឹងថាត្រូវចរចាជាមួយអ្នកណានោះទេ ដោយសារតែថ្នាក់ដឹកនាំជាន់ខ្ពស់លំដាប់ទី១ និងទី២ របស់អ៊ីរ៉ង់ត្រូវបានកម្ចាត់អស់ហើយ ចំណែកឯថ្នាក់ដឹកនាំលំដាប់ទី៣ វិញក៏ត្រូវបាត់បង់អស់ពាក់កណ្តាលដែរ ខណៈថ្នាក់ដឹកនាំដែលនៅសល់ បានស្នើសុំមកកាន់លោកឱ្យទុកជីវិតរបស់ពួកគេ ។ យោងតាម Anadolu, ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងបណ្តាលមកពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។ មិនបង្អង់យូរ…
-
អឺរ៉ុប ផ្លែផ្កាដាក់ អាមេរិក ថា ប្រឹងល្បួង អ៊ុយក្រែន ឲ្យចុះចាញ់ រុស្ស៊ី រយៈពេល ២ ឆ្នាំហើយ តែនៅមិនបានផល

ប៉ារីស ៖ បើទោះបីសហរដ្ឋអាមេរិកប្រឹងប្រែងតាមលួងលោមអ៊ុយក្រែនឲ្យព្រមចុះចាញ់រុស្ស៊ីអស់រយៈពេល ២ ឆ្នាំមកហើយក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែមិនទាន់ទទួលបានលទ្ធផលជោគជ័យដូចការគ្រោងទុកនៅឡើយ ។ នេះគឺជាបោះពាក្យសម្ដីផ្លែផ្ការបស់លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ ។ ថ្លែងទៅកាន់សភាអឺរ៉ុបនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង, លោកស្រី Kaja Kallas និយាយថា មូលហេតុដែលអាមេរិកបរាជ័យលួងលោមឲ្យអ៊ុយក្រែនចុះចាញ់រុស្ស៊ីបាននោះ គឺដោយសារតែរដ្ឋាភិបាលទីក្រុងកៀវកំពុងបន្តមានការគាំទ្រពីអឺរ៉ុប ។ បើតាមលោកស្រី Kaja Kallas, វត្តមានរបស់អឺរ៉ុបគឺចាំបាច់សម្រាប់អ៊ុយក្រែន ជាពិសេសនៅតុចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ។ លោកស្រីថា បញ្ហាទាំងអស់នេះបានជួយរក្សាតុល្យភាពទៅដល់អ៊ុយក្រែន ជាពិសេសក្រោយពេលដែរជំហររបស់សេតវិមានងាកទៅរកផលប្រយោជន៍របស់ក្រុងម៉ូស្គូ កាន់តែខ្លាំងឡើង ។ ជាមួយគ្នានេះ លោកស្រីថែមទាំងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើសហរដ្ឋអាមេរិកផងដែរថា កំពុងដាក់សម្ពាធលើទីក្រុងកៀវឱ្យរណបតាមលក្ខខណ្ឌដែលផ្តល់ផលប្រយោជន៍ដាច់មុខ ដល់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ បើតាម euronews, ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបកាន់តែអាក្រក់ទៅៗ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាមួយលោក ពូទីន និង បានបន្ធូរបន្ថយទណ្ឌកម្មរហូតដល់ខែមេសា ឆ្នាំ២០២៧ ដោយមិនបានទទួលការសម្បទានណាមួយពីរុស្ស៊ីមកវិញនោះទេ ។…