Category: ព័ត៌មាន

  • អ៊ីតាលី ដាក់ចេញច្បាប់ប្រឆាំងកុបកម្មតឹងរ៉ឹង ក្រោយផ្ទុះបាតុកម្មដ៏កក្រើកនៅ បារាំង

    អ៊ីតាលី ដាក់ចេញច្បាប់ប្រឆាំងកុបកម្មតឹងរ៉ឹង ក្រោយផ្ទុះបាតុកម្មដ៏កក្រើកនៅ បារាំង

    រ៉ូម ៖ ប្រទេសអ៊ីតាលីកាលពីថ្ងៃអង្គារបានសម្រេចអនុម័តច្បាប់កាន់តែតឹងរ៉ឹងជាងមុនប្រឆាំងអំពើកុបកម្មនានា បន្ទាប់ពីមានការផ្ទុះបាតុកម្មហិង្សាដ៏កក្រើកនៅបារាំងដែលជាប្រទេសក្បែរខាងរបស់ខ្លួន ។ បើតាម straitstimes, ច្បាប់តឹងរ៉ឹងជាងមុនប្រឆាំងអំពើកុបកម្មរបស់អ៊ីតាលី គឺនឹងដំឡើងទោសទណ្ឌឱ្យកាន់តែធ្ងន់ធ្ងរជាងមុនសម្រាប់អ្នកបង្កកុបកម្ម ជាពិសេសនឹងកំណត់ឱ្យឪពុកម្តាយចេញថ្លៃទទួលខុសត្រូវ ប្រសិនបើកូនៗរបស់ពួកគេចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់។ វិធានការថ្មីនេះ, បុគ្គលណាក៏ដោយ ដែលចូលរួមក្នុងក្រុម ដែលមានគ្នាចាប់ពី ៥ នាក់ឡើងទៅ ហើយបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ ក្នុងអំឡុងពេលតវ៉ា នឹងត្រូវប្រឈមមុខទោសទណ្ឌជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ រហូតដល់ជាង ២ម៉ឺន ២ពាន់ដុល្លារ ។ ក្រៅពីនេះ ប៉ូលិសនឹងទទួលបានសិទ្ធិឃាត់ខ្លួនយុវជន ដែលមានអាយុចន្លោះពី ១៤ ទៅ ១៧ ឆ្នាំ ប្រសិនបើមានភស្តុតាងបង្ហាញថា ពួកគេបង្កគ្រោះថ្នាក់ ទោះបីជាពួកគេមិនទាន់បានប្រព្រឹត្តបទល្មើសជាក់ស្តែងណាមួយក៏ដោយ ។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និយាយថា «ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចប្លន់ មិនមែនជារឿងអ្វីដែលទាក់ទងនឹងការតស៊ូដើម្បីការផ្លាស់ប្តូរនោះទេ។ សកម្មភាពទាំងនេះមិនមែនជាការតវ៉ាទេ ប៉ុន្តែ វាគឺជាបទឧក្រិដ្ឋ»។ វិធានការនេះ បានធ្វើឡើង បន្ទាប់ពីមានភាពវឹកវរ នៅតាមទីក្រុងនានា ក្នុងភាគខាងជើងប្រទេសអ៊ីតាលី…

  • ៩ខែឆ្នាំនេះ ជនជាប់ឃុំជាង៨ពាន់នាក់ទទួលបានជំនាញមុខរបរ មុនទទួលសេរីភាពវិញ

    ៩ខែឆ្នាំនេះ ជនជាប់ឃុំជាង៨ពាន់នាក់ទទួលបានជំនាញមុខរបរ មុនទទួលសេរីភាពវិញ

    ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំសរុបចំនួន ៨ ១៤៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៧០៣នាក់។ ជនជាប់ឃុំចំនួន២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។ ការបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យជនជាប់ឃុំមានចំណេះដឹង និងជំនាញច្បាស់លាស់ អាចយកទៅប្រកបរបរចិញ្ចឹមជីវិត និងរកការងារធ្វើបាន នៅពេលដែល​ពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។ ក្នុងចំណោមជនជាប់ឃុំទាំងជាង ៨ពាន់នាក់នេះ មាន ៤ ៥២១នាក់ បានចូលរួមអនុវត្តជំនាញ និងមុខរបរជាក់ស្តែង ខណៈ ១២០៩នាក់ បានទទួលការបណ្តុះបណ្តាលដោយអង្គភាពពន្ធនាគារផ្ទាល់។ ចំណែកជាង ២ ៤០០នាក់ផ្សេងទៀត បានទទួលការបណ្តុះបណ្តាលតាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌល និងអង្គការដៃគូនានា។ ជំនាញដែលជនជាប់ឃុំទទួលបាននោះរួមមាន​ ជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម។ ក្រៅពីនេះ សេវាអប់រំកែប្រែ និងស្តារនីតិសម្បទាត្រូវបានអនុវត្តយ៉ាងសកម្ម ដោយបច្ចុប្បន្ន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់លក្ខខណ្ឌសម្រាប់ពិភាក្សារឿងព្រំដែនជាមួយក្រុមលោក អ៊ុំ សំអាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់លក្ខខណ្ឌសម្រាប់ពិភាក្សារឿងព្រំដែនជាមួយក្រុមលោក អ៊ុំ សំអាន

    សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រកាសស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្តេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឲ្យនាំយកឯកសារ និងភស្តុតាងទាំងឡាយ មកជជែកគ្នានៅកម្ពុជាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីគាំទ្រការចោទប្រកាន់របស់លោកថា រាជរដ្ឋាភិបាលបានកាត់ដីឲ្យថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់លក្ខខណ្ឌចំនួន៤ សម្រាប់ការជួបពិភាក្សានេះ។ ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីដាក់ខក្ខខណ្ឌថា ការពិភាក្សាត្រូវផ្តោតលើប្រធានបទតែមួយគត់ គឺការផ្ទៀងផ្ទាត់ព្រំដែនចន្លោះបង្គោល ៥២-៥៩ ដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់។ ក្នុងន័យនេះ សម្តេចស្នើឲ្យភាគីលោក អ៊ុំ សំអាន រៀបចំក្រុមជំនាញព្រំដែនដែលមានចំណេះដឹងផ្នែកបច្ចេកទេស និងត្រៀមឯកសារ និងភស្តុតាងមកតតាំងគ្នា។ លក្ខខណ្ឌទី២ គឺក្នុងអំឡុងពេលស្ថិតនៅកម្ពុជា ក្រុមការងាររបស់លោក អ៊ុំ សំអាន មិនត្រូវធ្វើសកម្មភាពអ្វីផ្សេងក្រៅពីការជជែកគ្នារឿងព្រំដែនជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយតាមគ្រប់រូបភាព មិនថាសម្ងាត់ ឬចំហរនោះទេ។ ចំពោះពេលវេលា សម្តេចបានបញ្ជាក់ក្នុងលក្ខខណ្ឌទី៣ ថា កិច្ចពិភាក្សាអាចធ្វើឡើងនៅពេលណាក៏បាន បន្ទាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារមុនពេលនេះ រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងត្រូវចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ចំណែកលក្ខខណ្ឌទី៤…

  • អ៊ីរ៉ង់ ថា ហ៊ូទី និង អារ៉ាប៊ី សាអូឌីត មិនអើពើសំណើជួយសម្របសម្រួលរបស់ខ្លួន

    អ៊ីរ៉ង់ ថា ហ៊ូទី និង អារ៉ាប៊ី សាអូឌីត មិនអើពើសំណើជួយសម្របសម្រួលរបស់ខ្លួន

    តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ និយាយកាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី មិនទាន់ឆ្លើយតបចំពោះសំណើរបស់ខ្លួន ដែលចង់ជួយសម្របសម្រួល បញ្ចប់ជម្លោះនោះទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយថា អ៊ីរ៉ង់មិនទាន់ទទួលបានការឆ្លើយតបណាមួយពីអារ៉ាប៊ីសាអូឌីត ឬ ក្រុមហ៊ូទី (Houthis) នៅប្រទេសយេម៉ែន ចំពោះសំណើរបស់ខ្លួនក្នុងការជួយសម្របសម្រួលកិច្ចចរចា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងភាគីទាំងពីរនោះទេ។ លោក Araqchi បានផ្តល់ជូននូវការជួយសម្របសម្រួលកិច្ចសន្ទនា នៅពេលដែលក្រុមហ៊ូទី ដែលគេជឿថាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Ekhbariya របស់ប្រទេសអ៊ីរ៉ាក់, លោក Araqchi ក៏បានឆ្លើយតបផងដែរចំពោះលទ្ធភាពដែលប្រទេសអេហ្ស៊ីប អាចនឹងចូលរួមជាមួយអារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហ៊ូទី។ លោកបាននិយាយថា «រាល់ការជ្រៀតជ្រែកពីបរទេស នឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ» ដោយបន្ថែមថា ទីក្រុងគែរធ្លាប់បានប្រាប់ទីក្រុងតេហេរ៉ង់រួចហើយថា ខ្លួននឹង «មិនជ្រៀតជ្រែកដោយផ្ទាល់» នៅក្នុងជម្លោះនៅយេម៉ែននោះទេ។ ប្រទេសអេហ្ស៊ីបបានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីត តាមអ្វីដែលចាំបាច់ដើម្បីការពារសន្តិសុខរបស់ខ្លួន ដែលអាចនឹងធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែតានតឹងឡើង។ ការបោះឆ្នោតនៅក្នុងសភាអេហ្ស៊ីប ពាក់ព័ន្ធនឹងលទ្ធភាពនៃការចាត់វិធានការប្រឆាំងនឹងក្រុមហ៊ូទី ដោយកងទ័ពអេហ្ស៊ីប ដែលជាកងទ័ពមួយក្នុងចំណោមកងទ័ពធំជាងគេនៅក្នុងពិភពអារ៉ាប់ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី…

  • កូរ៉េខាងត្បូងសម្រុកដកមន្ត្រីទូតរបស់ខ្លួនចេញពីអ៊ុយក្រែន

    កូរ៉េខាងត្បូងសម្រុកដកមន្ត្រីទូតរបស់ខ្លួនចេញពីអ៊ុយក្រែន

    សេអ៊ូល ៖ ក្រសួងការបរទេសកូរ៉េខាងត្បូងប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងដកបុគ្គលិកស្ថានទូតបន្ថែមទៀត ចេញពីអ៊ុយក្រែន ពោលគឺនៅរយៈពេលជាង១សប្តាហ៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងកៀវ បានត្រឡប់មកមាតុប្រទេសវិញ។ លោក Park Doo-soon អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា ដោយសារតែ «ការគំរាមកំហែងឥតឈប់ឈរនៃការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេស ដែលធ្វើឱ្យការធានាសុវត្ថិភាពរបស់បុគ្គលិកជួបការលំបាក រដ្ឋាភិបាលបានសម្រេចចិត្តដកបុគ្គលិកការទូតមួយចំនួនចេញ»។ យ៉ាងណា, ការវិលត្រឡប់ទាំងនេះ កើតមានឡើងក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទម្លាយព័ត៌មាន កាលពីខែមុន អំពីការបញ្ជូនឈ្លើយសឹកទាំងនោះ ដែលទីក្រុងសេអ៊ូលលើកឡើងថា បានធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើង ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។ កូរ៉េខាងត្បូងបានទាមទារឱ្យមានការសុំទោសជាផ្លូវការ ចំពោះការទម្លាយព័ត៌មានអំពីឈ្លើយសឹកទាំងនោះ។ កន្លងមក ទីក្រុងសេអ៊ូលក៏បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកូរ៉េខាងត្បូងមកសាកសួរ និងបានព្រមានអំពី «វិធានការបន្ថែម» ផ្សេងទៀត ដោយមិនបានបញ្ជាក់លម្អិតថាជាវិធានការអ្វី។ ភាគីអ៊ុយក្រែនបានអះអាងថា នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ «ការទូតត្រូវតែមានអាទិភាពជាងអារម្មណ៍ផ្ទាល់ខ្លួន» ហើយពួកគេចាត់ទុកថា «បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ»។ កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បានឱ្យដឹងថា អ៊ុយក្រែនបានផ្ញើសារមួយមក ដែល «មានពាក្យសម្តីសុំទោស» ពាក់ព័ន្ធនឹងការទម្លាយព័ត៌មានរបស់លោក Zelenskyy ប៉ុន្តែ សារនោះនៅមិនទាន់ដល់…

  • លោក ត្រាំ ជំរុញលោក ហ្សេឡេនស្គី ប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី

    លោក ត្រាំ ជំរុញលោក ហ្សេឡេនស្គី ប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានជំរុញឱ្យលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រញាប់ឈានដល់កិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី ដោយលើកហេតុផលថា ប្រជាជនអ៊ុយក្រែន មិនអាចទ្រាំទ្រនឹងសង្គ្រាមនេះ តទៅទៀត។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «យើងចង់ឱ្យលោក ហ្សេឡេនស្គី ឈានដល់កិច្ចព្រមព្រៀង។ គាត់អាចធ្វើបាន។ តាមពិតទៅ គាត់អាចធ្វើកិច្ចព្រមព្រៀងនេះ តាំងពី ២ ឆ្នាំមុនម្ល៉េះ នៅពេលដែលយើងបានជជែកគ្នាបន្តិចបន្តួច នៅក្នុងបន្ទប់ Oval Office »។ លោក ត្រាំ បាននិយាយទៀតថា «គាត់ចាំបាច់ត្រូវតែចង់ឈានដល់កិច្ចព្រមព្រៀង ព្រោះខ្ញុំមិនគិតថា ប្រជាជនរបស់គាត់នឹងអាចទ្រាំទ្រតទៅទៀតបាននោះទេ»។ បើតាម CNA, ការជំរុញនេះបានធ្វើឡើង ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដុនដាប ចាប់តាំងពីលោក ត្រាំ បានដកទណ្ឌកម្មមួយចំនួន ដើម្បីឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូត ជាមួយលោក ពូទីន ព្រមទាំង បានរិះគន់លោក ហ្សេឡេនស្គី ថា ជាអ្នកបង្កសង្គ្រាម…

  • ណាតូ ប្រកាសដាក់ពង្រាយកងកម្លាំងបន្ថែមទៅការពារនាវា នៅសមុទ្រខ្មៅ

    ណាតូ ប្រកាសដាក់ពង្រាយកងកម្លាំងបន្ថែមទៅការពារនាវា នៅសមុទ្រខ្មៅ

    បរទេស ៖ អង្គការយោធាអន្តរជាតិ ណាតូ ប្រកាសដាក់ពង្រាយកងកម្លាំងបន្ថែមទៅការពារនាវានានា នៅក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមអ្នកនាំពាក្យ របស់អង្គការណាតូ លោកស្រី Allison Hart ដែលបានលើកឡើង នៅក្នុងសារមួយ បង្ហោះលើបណ្តាញសង្គម X នៅថ្ងៃពុធនេះ។ បើតាមលោកស្រី, ការសម្រេចនេះ ធ្វើឡើង ស្របពេលដែល ណាតូ ដែល បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសន្តិសុខនៅសមុទ្រខ្មៅ។ លោកស្រី Hart បានបញ្ជាក់ថា អង្គការណាតូកំពុងពង្រឹងជំហររបស់ខ្លួននៅផ្នែកខាងកើត រួមទាំងសមត្ថភាពក្នុងការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក ហើយសម្ព័ន្ធភាពនេះនឹងដាក់ពង្រាយកម្លាំងបន្ថែមទៅកាន់តំបន់នោះ ដែលរួមមានផ្នែកឃ្លាំមើល ការឈ្លបយកការណ៍ និងការគាំទ្រដល់ការស៊ើបអង្កេតតាមបច្ចេកទេស។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «យើងនឹងបន្តសកម្មភាពដោយភាពឯកភាពគ្នា ដោយធានាថា ពួកយើងត្រៀមខ្លួនរួចរាល់ និងមានសមត្ថភាពក្នុងការប្រឈមមុខនឹងរាល់ការគំរាមកំហែង ព្រមទាំង ធានាសុវត្ថិភាពសម្រាប់ប្រជាជនចំនួន ១ ពាន់លាននាក់របស់យើង»។ បើតាម anadolu , ការវាយប្រហារទៅលើនាវាពាណិជ្ជកម្មបានកើតឡើង នៅក្នុងសមុទ្រខ្មៅ អស់រយៈពេលមួយរយៈមកហើយ។ កាលពីថ្ងៃទី១៣ ខែតុលា, នាវាចំនួន ២ គ្រឿងត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯដែនសមុទ្រក្បែរឆ្នេរសមុទ្រ ប្រទេសប៊ុលហ្គារី…

  • បរទេសជាច្រើនចាប់អារម្មណ៍ទិញផលិតផលខ្មែរក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ

    បរទេសជាច្រើនចាប់អារម្មណ៍ទិញផលិតផលខ្មែរក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ

    លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃពុធទី២១ ខែតុលា នេះថា ជនបរទេសជាច្រើននៅសហគមន៍អឺរ៉ុបចាប់អារម្មណ៍ និងជួយទិញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកបានបន្តដូច្នេះថា ៖ យើងសង្កេតឃើញថាផលិតផលដែលភ្ញៀវចាប់អារម្មណ៍ជាងគេនៅក្នុងការតាំងពិព័រណ៍នេះ គឺភាគច្រើនទៅលើផលិតផលកសិកម្មយើង ជាពិសេសគឺខាងអង្ករ។ នៅក្នុងឆ្នាំ២០២៦នេះ ចំនួនអ្នកទិញពិតប្រាកដដែលចូលមកគឺមានចំនួនកើនឡើងជាងឆ្នាំមុនៗ ដែលគាត់ចូលមកទស្សនកិច្ចនៅខាងការតាំងពិព័រណ៍របស់សហព័ន្ធស្រូវអង្ករយើង។ សូមបញ្ជាក់ថា ផលិតខ្មែរដូចជា អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរបានបង្ហាញ​ខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាលើកទី៣ បន្ទាប់ពីចូលរួមលើកទីមួយនៅឆ្នាំ២០១៤ និងលើកទីពីរនៅឆ្នាំ២០២៤។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមផលិតផលកសិកម្មកម្ពុជាទាំងអស់ ក្នុងនោះបរទេសចាប់អារម្មន៍អង្ករកម្ពុជាច្រើនជាងគេ ដោយសារតែអង្ករកម្ពុជាមានភាពល្បីល្បាញជាប់លេខ១ ចំនួន៦លើកជាអង្ករល្អជាងគេក្នុងពិភពលោក មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ លោកឧកញ៉ា ឡាយ ឈុនហួរ ក៏បានគូសបញ្ជាក់ថា ក្រៅពីអង្ករ ក៏មានផលិតកសិកម្មកម្ពុជា ជាច្រើនទៀត ដែលបរទេសចាប់អារម្មណ៍ទិញច្រើនដែរ ដូចជា ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត និងកាហ្វេមណ្ឌលគិរី ដែលភ្ញៀវចាប់អារម្មណ៍…

  • រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច

    រដ្ឋមន្ត្រីសុខាភិបាល៖ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច

    ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមនាយកប្រចាំតំបន់ក៏បានសម្តែងនូវការកោតសរសើរកម្ពុជាចំពោះលទ្ធផលរយៈពេល១ឆ្នាំកន្លងមករួមមានកម្មវិធីសំខាន់ៗ។ ថ្លែងប្រាប់អ្នកសារព័ត៍មាន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឱ្យដឹងថា កិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកនឹងអនុម័តដំណោះស្រាយមួយចំនួន៖− គោលការណ៍ណែនាំសម្រាប់បញ្ញាសិប្បនិម្មិតប្រកដោយការទទួលខុសត្រូវក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច− ផែនការសកម្មភាពពង្រឹងការគ្រប់គ្រងជំងឺលើសសម្ពាធឈាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច− ផែនការតំបន់ដើម្បីបង្កើនវឌ្ឍនភាពការចាក់ថ្នាំបង្ការក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ២០២៦-២០៣០− ពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅការត្រួតពិនិត្យថ្នាំជក់ ឆ្នាំ២០៣០ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច៕

  • កម្ពុជា ដែលធ្លាប់រងគ្រោះពីអាវុធគីមីរបស់ថៃ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធគីមី

    កម្ពុជា ដែលធ្លាប់រងគ្រោះពីអាវុធគីមីរបស់ថៃ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធគីមី

    ប្រទេសកម្ពុជាគាំទ្រការអនុវត្តអនុសញ្ញាហាមឃាត់អាវុធគីមី និងកោតសរសើរ អង្គការហាមឃាត់អាវុធគីមី (OPCW) ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យពិភពលោកគ្មានអាវុធគីមី។ លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជំហរនេះ កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅក្នុងកិច្ចពិភាក្សានៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅទីក្រុងញូវយ៉ក។ តំណាងកម្ពុជាបានអំពាវនាវឱ្យរដ្ឋសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។ លោក នៅ សុខសំណាង បាន លើកឡើងថា សន្តិភាព និងសន្តិសុខអន្តរជាតិនៅតែបន្តស្ថិតក្រោមការគំរាមកំហែង ដរាបណាអាវុធប្រល័យលោកនៅតែបន្តបង្កហានិភ័យមហន្តរាយដល់មនុស្សជាតិ។ លោកបន្តថា ការលុបបំបាត់អាវុធប្រល័យលោក រួមទាំងអាវុធគីមី និងអាវុធជីវសាស្ត្រ គឺមានសារៈសំខាន់ក្នុងការការពារមនុស្សជាតិ និងធានាសន្តិភាពយូរអង្វែង។ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់អាវុធគីមីដោយតួអង្គណាក៏ដោយ ស្ថិតក្រោមជំពូក ឬកាលៈទេសៈណាក៏ដោយ គឺមិនអាចទទួលយកបានឡើយ ហើយត្រូវតែដោះស្រាយស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាអំពាវនាវឱ្យមានការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការហាមឃាត់អាវុធគីមី ក្នុងការតាមដានការវិវត្តទាំងនេះ ព្រមទាំងដោះស្រាយហានិភ័យនៃការរីកសាយភាយដែលអាចកើតមាន និងលើកកម្ពស់ការអនុវត្តប្រកបដោយការទទួលខុសត្រូវនៃកម្រិតជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាក៏បានអំពាវនាវឱ្យមានការបង្កើនកិច្ចសន្ទនា និងការប្តេជ្ញាចិត្តចំពោះកិច្ចការរំសាយអាវុធនុយក្លេអ៊ែរ ជាជាងការបង្កើនសមត្ថភាព និងការប្រកួតប្រជែងផ្នែកយោធា។ សូមបញ្ជាក់ថា…