Category: ព័ត៌មាន

  • លោក Musk ដាក់មហិច្ឆតាផលិតមនុស្សយន្ត Optimus ចំនួន ២ ម៉ឺនគ្រឿងមួយសប្តាហ៍នៅឆ្នាំ ២០២៧

    លោក Musk ដាក់មហិច្ឆតាផលិតមនុស្សយន្ត Optimus ចំនួន ២ ម៉ឺនគ្រឿងមួយសប្តាហ៍នៅឆ្នាំ ២០២៧

    វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ប្រកាសដាក់មហិច្ឆតាបង្កើនសមត្ថភាពផលិតមនុស្សយន្តមានរូបរាងដូចមនុស្ស Optimus ឱ្យបានរហូតដល់ ២០,០០០ គ្រឿងក្នុងមួយសប្តាហ៍ ឬជិត ១ លានគ្រឿងក្នុងមួយឆ្នាំនៅត្រឹមចុងឆ្នាំ ២០២៧ ខាងមុខ ។ បើតាម Interesting Engineering, ការដាក់មហិច្ឆតារបស់កំពូលមហាសេដ្ឋីពិភពលោករូបនេះ ត្រូវបានធ្វើឡើងចំពេលដែល Tesla ចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មមនុស្សយន្ត Optimus ក្នុងទ្រង់ទ្រាយធំនៅរោងចក្រនៃទីក្រុង Fremont រដ្ឋ California ។ ការចាប់ផ្តើមផលិតខ្នាតធំនេះ គឺជាការបោះជំហានដ៏សំខាន់មួយរបស់ Tesla ក្នុងការជំរុញគម្រោងផលិតមនុស្សយន្ត Optimus ពីដំណាក់កាលអភិវឌ្ឍទៅកាន់ការផលិតសម្រាប់ចែកចាយលក់លើទីផ្សារ ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ។ មនុស្សយន្ត Optimus ត្រូវបានរាយការណ៍ថា មានតម្លៃចន្លោះពី ២០,០០០ ទៅ ៣០,០០០ ដុល្លារក្នុងមួយគ្រឿង ។ យ៉ាងណា លោក Musk បានទទួលស្គាល់ថា ការពង្រីកផលិតកម្មឱ្យឈានដល់កម្រិតនេះនឹងជួបការលំបាកខ្លាំង ដោយសារមនុស្សយន្ត…

  • អ៊ីរ៉ង់ ដាក់លក្ខខណ្ឌថ្មីចំនួន ២ បើ អាមេរិក ព្រម ទើបមានការចរចាឡើងវិញ

    អ៊ីរ៉ង់ ដាក់លក្ខខណ្ឌថ្មីចំនួន ២ បើ អាមេរិក ព្រម ទើបមានការចរចាឡើងវិញ

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានដាក់លក្ខខណ្ឌធំៗចំនួន ២ ទៅកាន់ភាគីសហរដ្ឋអាមេរិក ដែលក្នុងនោះខ្លួនបានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការដាក់សម្ពាធ និងការគំរាមកំហែង ព្រមទាំងដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ជាមុនសិន ទើបអ៊ីរ៉ង់យល់ព្រមចាប់ផ្តើមការចរចាថ្មី ។ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ។ ក្នុងអំឡុងជំនួបជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir កាលពីថ្ងៃអង្គារ, លោក Pezeshkian លើកឡើងថា មុនពេលមានការចរចាណាមួយ អាមេរិកត្រូវតែបញ្ឈប់ការដាក់សម្ពាធ និងការគំរាមកំហែងជាមុនសិន ហើយត្រូវដកទណ្ឌកម្មនានាចេញជាដាច់ខាត ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបញ្ជាក់ថា បញ្ហាទាំងអស់នៅក្នុងតំបន់ ពោលចាប់ពីការកើនឡើងភាពតានតឹង រហូតដល់ការរំខានផ្លូវដឹកជញ្ជូននៅច្រកសមុទ្រ Hormuz សុទ្ធតែបង្កឡើងដោយសកម្មភាពញុះញង់ឱ្យមានសង្គ្រាមរបស់អាមេរិក ។ បើតាម Anadolu, ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ថែមទាំងបានទាមទារឱ្យជនជាតិអាមេរិកពន្យល់ពីគោលបំណងច្បាស់លាស់ ថាតើហេតុអ្វីបានជាពួកគេចាប់ផ្តើមសង្គ្រាមនេះ ហើយទាញខ្លួនឯង ក៏ដូចជាពិភពលោកទាំងមូលឱ្យធ្លាក់ចូលទៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ។ ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានឆាបឆេះឡើងបណ្តាលមកពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។ មិនបង្អង់យូរ ភាគអ៊ីរ៉ង់បានចាត់វិធានសងសឹកវិញភ្លាមៗ ដោយការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូននៅក្នុងតំបន់ ហើយថែមទាំងបិទខ្ទប់ច្រកសមុទ្រ ហ័រមូស ។…

  • រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារដាក់គ្នាទៅវិញទៅមក ក្រោយប្រេសិតចរចា អាមេរិក ចេញផុតបន្តិច

    រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារដាក់គ្នាទៅវិញទៅមក ក្រោយប្រេសិតចរចា អាមេរិក ចេញផុតបន្តិច

    កៀវ,រុស្ស៊ី ៖ កងកម្លាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះបានសម្រុកវាយប្រហារដាក់គ្នាទៅវិញទៅមក បន្ទាប់ពីលោក Steve Witkoff ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក ទើបតែបានចាកចេញពីប្រទេសគូជម្លោះទាំងពីរ ក្រោយហោះទៅចរចាប៉ុនប៉ងបញ្ចប់សង្គ្រាមទាំងនៅទីក្រុងកៀវ និងនៅទីក្រុងមូស្គូ ។ អាជ្ញាធរទីក្រុងកៀវបានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីបានបណ្តាលឱ្យមនុស្ស ២១ នាក់រងរបួស និងបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរថភ្លើងក្រោមដីនៅលើស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnipro ។ ចំណែកនៅតំបន់ Kharkiv ភាគឥសាននៃប្រទេសអ៊ុយក្រែនវិញ, ការវាយប្រហាររបស់រុស្ស៊ី ក៏បានសម្លាប់ស្ត្រីម្នាក់ និងធ្វើឱ្យមនុស្ស ៤ នាក់ផ្សេងទៀតរងរបួស ។ នេះបើតាមការបញ្ជាក់ពីលោក Oleh Syniehubov ជាអភិបាលតំបន់ Kharkiv ។ រីឯនៅក្នុងប្រទេសរុស្ស៊ីវិញ មានមនុស្ស ២ នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៦៣០ គ្រឿងដែលបានហោះតម្រង់ទៅកាន់ទីក្រុងមូស្គូ ។ ជាមួយគ្នានេះ តំបន់ Lipetsk ភាគខាងត្បូងទីក្រុងម៉ូស្គូក៏រងការវាយប្រហារផងដែរ ។ លោក Igor Artamonov អភិបាលក្រុង Lipetsk និយាយថា ការវាយប្រហារដោយយន្តហោះដ្រូនអ៊ុយក្រែនមកលើអគារស្នាក់នៅ និងទីតាំងវេជ្ជសាស្ត្រមួយកន្លែងក្នុងតំបន់របស់លោក បណ្ដាលឲ្យបុរសម្នាក់រងរបួស…

  • លោក ម៉ាក្រុង ចាត់ទុកសម្ដីរិះគន់របស់លោក ត្រាំ លើបាតុកម្ម ថាជា «គំនិតល្ងង់ខ្លៅ»

    លោក ម៉ាក្រុង ចាត់ទុកសម្ដីរិះគន់របស់លោក ត្រាំ លើបាតុកម្ម ថាជា «គំនិតល្ងង់ខ្លៅ»

    ប៉ារីស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធបានថ្លែងចាត់ទុកសម្ដីរិះគន់របស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ទៅលើបាតុកម្មនៅប្រទេសបារាំងថាជា «គំនិតដ៏ល្ងង់ខ្លៅ» ។ លោក ត្រាំ បានអះអាងដោយគ្មានភស្តុតាងកាលពីថ្ងៃចន្ទថា ប្រទេសបារាំងកំពុងត្រូវបានវាយដណ្តើមយក, ប្លន់បំផ្លាញ និង ដុតកម្ទេចដល់ដី ដោយស្នាដៃជនអន្តោប្រវេសន៍, ក្រុមជីហាដ និង ក្រុមសង្គមនិយម ដែលស្អប់ខ្ពើមសាសនាគ្រិស្ត ព្រមទាំង ស្អប់អរិយធម៌លោកខាងលិច ។ ឆ្លើយតបនឹងការរិះគន់បែបនេះ, លោក Macron លើកឡើងថា «អ្នកដែលកំពុងនិយាយមិនល្អ អំពីប្រទេសបារាំងនៅពេលនេះ គឺជាមនុស្សដែលមិនស្រឡាញ់ប្រទេសយើងនោះទេ» ។ លោកថា «មានការកែច្នៃព័ត៌មានពីបរទេស នាំឱ្យមានមតិដែលមិនអាចទទួលយកបាន ជាពិសេសមានពាក្យសម្ដីល្ងង់ខ្លៅពីមនុស្សជាច្រើន រួមទាំងមេដឹកនាំបរទេសផងដែរទាក់ទិននឹងបាតុកម្មដែលកំពុងកើតឡើងនៅប្រទេសបារាំង» ។ បើតាម CNN, ការតវ៉ាដោយអហិង្សានៅបារាំងបានចាប់ផ្តើមនៅក្នុងខែកញ្ញា ដែលរៀបចំឡើង ដើម្បីប្រឆាំងនឹងស្ថានភាពវិស័យអប់រំ និងថ្លៃចំណាយសម្រាប់ការរស់នៅ ។ យ៉ាងណា ស្ថានភាពនេះបានវិវត្តទៅជាអំពើហិង្សា និងកុបកម្មនៅទូទាំងប្រទេស ដោយមានមនុស្សជាង ២ ពាន់នាក់ត្រូវបានចាប់ខ្លួន កាលពីចុងសប្តាហ៍កន្លងទៅនេះ…

  • អ៊ីរ៉ង់ ថា នាវា ៧ គ្រឿងត្រូវបានវាយប្រហារ ហើយ ព្រមានអាមេរិកថា អាចនឹងមានការឆ្លើយតប ទ្រង់ទ្រាយធំជាងនេះ

    អ៊ីរ៉ង់ ថា នាវា ៧ គ្រឿងត្រូវបានវាយប្រហារ ហើយ ព្រមានអាមេរិកថា អាចនឹងមានការឆ្លើយតប ទ្រង់ទ្រាយធំជាងនេះ

    តេហេរ៉ង់ ៖ កងទ័ពជើងទឹកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC បានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា មាននាវាចំនួន ៧ គ្រឿងត្រូវបានវាយប្រហារ ហើយឆ្លៀតព្រមានសហរដ្ឋអាមេរិកថា អាចនឹងមានការឆ្លើយតប ក្នុងទ្រង់ទ្រាយធំជាងនេះ។ នេះបើតាមការចេញផ្សាយរបស់ Reuters។ កងកម្លាំងឆ្មាំបដិវត្តន៍ IRGC បានប្រកាស ថា នាវាចំនួន ៤ គ្រឿង ដែលពាក់ព័ន្ធនឹងការផ្ទេរប្រេងដោយខុសច្បាប់នៅភាគខាងជើងនៃឈូងសមុទ្រពែរ្ស ត្រូវបានវាយប្រហារក្នុងពេលដំណាលគ្នា និងឆាបឆេះឡើង បន្ទាប់ពីត្រូវបានកងកម្លាំងរបស់ខ្លួនតាមដាន កាលពីថ្ងៃពុធ។ កងកម្លាំង IRGC បានបន្ថែមថា មាននាវាចំនួន ៣ គ្រឿងទៀតបានប៉ះជាមួយមីនសមុទ្រ នៅភាគខាងលិចនៃច្រកសមុទ្រហ័រមូស ហើយបានព្រមានយោធាសហរដ្ឋអាមេរិកថា ប្រសិនបើនៅតែបន្តមានសកម្មភាពបង្កហេតុទៀតនោះ វាអាចនឹងនាំឱ្យមានការឆ្លើយតបក្នុងទ្រង់ទ្រាយធំជាងនេះ ប្រឆាំងនឹងមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ សង្គ្រាមអ៊ីរ៉ង់ បានបន្តអស់រយៈពេលជាង ៧ខែមកហើយ ដែលជំរុញឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងគំហុក ខណៈចរាចរណ៍ប្រេងពាណិជ្ជកម្មតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រត្រូវបានបញ្ឈប់ ។ យ៉ាងណា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីខែមិថុនា បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ដើម្បីបញ្ឈប់អរិភាព និងបើកផ្លូវសម្រាប់ការចរចា ។ ប៉ុន្តែ ការអនុវត្តកិច្ចព្រមព្រៀងនេះ បានជាប់គាំងចាប់តាំងពីពេលនោះមក…

  • លោក ត្រាំ ប្រមាថអ្នកសារព័ត៌មាន CNN និង ABC News នៅឯសេតវិមាន

    លោក ត្រាំ ប្រមាថអ្នកសារព័ត៌មាន CNN និង ABC News នៅឯសេតវិមាន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានជេរប្រមាថដល់អ្នកសារព័ត៌មានមកពី ស្ថាប័ន CNN និង ABC News នៅឯសេតវិមាន។ ខណៈពេលកំពុងឆ្លើយសំណួរ នៅខាងក្រៅសេតវិមាន, លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃ ទៅលើអ្នកស្រី Kaitlan Collins ដែលជាអ្នកយកព័ត៌មានជាន់ខ្ពស់ របស់ CNN ហើយ ក៏ជាបុគ្គលម្នាក់ដែលលោក ត្រាំ តែងតែវាយប្រហារជាញឹកញាប់។ ការរិះគន់នេះបានកើតឡើង នៅពេលដែលអ្នកស្រីព្យាយាមសួរអំពីការសម្រេចចិត្ត របស់លោក ត្រាំ ក្នុងការលើកលែងទណ្ឌកម្មលើប្រទេសរុស្ស៊ី។ លោក ត្រាំ ឆ្លើយថា «ខ្ញុំមានសិទ្ធិអនុវត្តវិធានការទាំងនោះ នៅថ្ងៃណាក៏បានដែរ»។ ពេលលោកប្រធានាធិបតីបានចាប់ផ្តើមថ្លែងបកស្រាយបន្ថែម ក៏ត្រូវបានលោកស្រី Collins និយាយកាត់។ ក្រោយមក លោកបាននិយាយទៅកាន់អ្នកស្រី Collins ថា «អ្នកជាមនុស្សដែលមានកម្រិតបញ្ញាទាប អ្នកជាមនុស្សល្ងង់ ហើយអ្នកធ្វើការឱ្យ CNN»។ បន្ទាប់មកទៀត, លោក Trump ក៏សំដៅទៅលើអ្នកយកព័ត៌មានម្នាក់ទៀត…

  • ប្អូនស្រី លោក គីម ជុងអ៊ុន ប្រាប់កងទ័ពឲ្យប្រុងជើងការ តាមព្រំដែនជាប់កូរ៉េខាងត្បូង

    ប្អូនស្រី លោក គីម ជុងអ៊ុន ប្រាប់កងទ័ពឲ្យប្រុងជើងការ តាមព្រំដែនជាប់កូរ៉េខាងត្បូង

    ព្យុងយ៉ាង ៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គឺ លោកស្រី គីម យ៉ូជុង កាលពីថ្ងៃពុធ បានប្រាប់ឲ្យកងទ័ពទីក្រុងព្យុងយ៉ាង ប្រុងជើងការនៅតាមបណ្តោយព្រំដែន ត្រៀមប្រឆាំងទប់ទល់នឹងកូរ៉េខាងត្បូង។ បន្ទាប់ពីបានចុះពិនិត្យទីតាំងការពារព្រំដែន ជាមួយមន្ត្រីយោធាជាន់ខ្ពស់, ប្អូនស្រីរបស់លោក គីម ជុងអ៊ុន រូបនេះ អះអាងថា កូរ៉េខាងជើងនឹងដាក់ឧបករណ៍បំពងសំឡេងសម្រាប់ប្រឆាំងនឹងកូរ៉េខាងត្បូងឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន នៅតាមបណ្តោយព្រំដែនទាំងមូល ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកស្រីក៏បានដាក់វិធានការតបតថ្មីៗ ឱ្យស្ថិតក្នុងកម្រិតត្រៀមប្រុងជើងការផងដែរ ដោយព្រមានទីក្រុងសេអ៊ូលថា នឹងជួបប្រទះនូវ ស្ថានភាពដ៏អាក្រក់បំផុត និងគួរឱ្យឈឺចាប់បំផុត ប្រសិនបើនៅតែបន្តអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជា ការជ្រៀតជ្រែក។ លោកស្រី គីម យ៉ូជុង រៀបរាប់ថា «វិធានការតបតថ្មីរបស់យើងមានន័យថា កងកម្លាំងនឹងត្រៀមខ្លួនបំពេញភារកិច្ចនៅតាមបណ្តោយព្រំដែនភាគខាងត្បូងទាំងមូល ហើយឧបករណ៍បំពងសំឡេងដែលប្រើប្រាស់ប្រឆាំងនឹងសាធារណរដ្ឋកូរ៉េ នឹងត្រូវដាក់ឱ្យត្រៀមដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។ បើតាម CNA, ភាពតានតឹង បានកើតឡើង ក្រោយពេលកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានដាក់មីនបណ្តាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស និងបានស្នើកុំឱ្យបង្កើនភាពតានតឹងតាមរយៈការផ្សាយសំឡេងតាមឧបករណ៍បំពងសំឡេង។ កូរ៉េខាងត្បូងអះអាងថា មីនរបស់កូរ៉េខាងជើងគឺជាមូលហេតុនៃហេតុការណ៍ផ្ទុះមួយ នៅតាមព្រំដែន កាលពីខែមុន ដែលបណ្តាលឱ្យទាហានពីរនាក់រងរបួសធ្ងន់។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានបដិសេធការទទួលខុសត្រូវ ដោយចាត់ទុកហេតុការណ៍នោះថា ជាការប្រឌិតឡើងដោយទីក្រុងសេអ៊ូល ដើម្បីចោទប្រកាន់មកកូរ៉េខាងជើង៕ ប្រភព…

  • រុស្ស៊ី ចាប់ផ្តើមដឹកប្រេងម៉ាស៊ូតឲ្យអាមេរិក ក្រោយព្រមព្រៀងទិញលក់ ជាមួយ លោក ត្រាំ

    រុស្ស៊ី ចាប់ផ្តើមដឹកប្រេងម៉ាស៊ូតឲ្យអាមេរិក ក្រោយព្រមព្រៀងទិញលក់ ជាមួយ លោក ត្រាំ

    មូស្គូ ៖ រុស្ស៊ីនឹងបញ្ជូននាវាដឹកប្រេងម៉ាស៊ូតលើកដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលានេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងជួញដូរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak និង ចេញផ្សាយដោយសារព័ត៌មាន Vedomosti ។ លោក Novak បាននិយាយ កាលពីថ្ងៃពុធថា នាវានេះនឹងដឹកប្រេងចំនួន៤ម៉ឺនតោន។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឈ្មោះកំពង់ផែ ដែលនឹងត្រូវដឹកជញ្ជូនចេញនោះទេ។ លោករៀបរាប់ទៀតថា នឹងមានការដឹកជញ្ជូនបន្ថែមទៀត ហើយ តាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងមេដឹកនាំទាំងពីរ, រុស្ស៊ីនឹងបំពេញតម្រូវការរបស់សហរដ្ឋអាមេរិក តាមលទ្ធភាពដែលយើងអាចធ្វើបាន។ លោក ត្រាំ បាននិយាយថា រុស្ស៊ីនឹងនាំចេញប្រេងចំនួន ៣០ម៉ឺនតោន ឬ ២,២៥ លានបារ៉ែល ភ្លាមៗ។ បន្ទាប់មក នឹងមានការនាំចេញចំនួន ៥០ម៉ឺនតោនទៀត នៅក្នុងខែវិច្ឆិកា និង ១ លានតោនទៀត ភ្លាមៗបន្ទាប់ពីនោះ។ បើតាម CNA, រុស្ស៊ីបានដកចេញនូវការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតដែលខ្លួនបានដាក់ចេញ កាលពីថ្ងៃទី៩ ខែតុលា។ ការហាមឃាត់នេះ…

  • ពលករកូរ៉េខាងជើង ១២,០០០ នាក់ រងការកេងប្រវ័ញ្ចកម្លាំងពលកម្មប្រៀបដូចទាសករនៅរោងចក្រផលិតដ្រូនរបស់ រុស្ស៊ី

    ពលករកូរ៉េខាងជើង ១២,០០០ នាក់ រងការកេងប្រវ័ញ្ចកម្លាំងពលកម្មប្រៀបដូចទាសករនៅរោងចក្រផលិតដ្រូនរបស់ រុស្ស៊ី

    មូស្គូ ៖ ពលករកូរ៉េខាងជើងរហូតដល់ ១២.០០០ នាក់ ដែលបញ្ជូនទៅធ្វើការនៅរោងចក្រផលិតយន្តហោះដ្រូន Yelabuga របស់ប្រទេសរុស្ស៊ី ត្រូវបានរាយកាណ៍ថា កំពុងក្លាយជាជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការជួញដូរមនុស្ស ជាពិសេសការកេងប្រវ័ញ្ចកម្លាំងពលកម្មប្រៀបដូចទាសករដាច់ថ្លៃ ។ របាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) និងវិទ្យាស្ថាន George W. Bush ចេញផ្សាយថ្ងៃទី១៤ ខែតុលា បានចោទថា របបដឹកនាំកូរ៉េខាងជើងបានដកហូតយកប្រាក់ឈ្នួលរបស់កម្មករ ១២,០០០ នាក់ ពី ៧០ ទៅ ៩០ ភាគរយ ដើម្បីយកទៅប្រើប្រាស់ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ។ ពលករទាំងនោះ បានធ្វើការក្នុងលក្ខខណ្ឌការងារធ្ងន់ធ្ងរ និងគ្មានសេរីភាពក្នុងការដើរហើរ ពីព្រោះត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីភ្នាក់ងារសន្តិសុខកូរ៉េខាងជើង ជាពិសេសប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញលើក្រុមគ្រួសារនៅស្រុកកំណើត ប្រសិនបើពួកគេព្យាយាមរត់គេចខ្លួន ។ របាយការណ៍ដដែលបានចោទប្រកាន់ទៀតថា ទាំងរុស្ស៊ី និងកូរ៉េខាងជើង កំពុងរំលោភលើសេចក្តីសម្រេចចិត្តលេខ ២៣៩៧ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យបញ្ជូនពលករកូរ៉េខាងជើងទាំងអស់ត្រឡប់ទៅមាតុភូមិវិញ ។ ប៉ុន្តែដើម្បីគេចវេះពីទណ្ឌកម្មនេះ ភាគីទាំងពីរបានប្រើប្រាស់ទិដ្ឋាការប្រភេទជានិស្សិត ជំនួសឱ្យទិដ្ឋាការការងារ ។ បើតាមសារព័ត៌មាន DW,…

  • ប្រជាជនក្រិករាប់ពាន់នាក់ធ្វើបាតុកម្មទូទាំងប្រទេស ទាមទារការយកចិត្តទុកដាក់លើវិស័យអប់រំ សុខភាព និងតម្លៃនៃការរស់នៅ

    ប្រជាជនក្រិករាប់ពាន់នាក់ធ្វើបាតុកម្មទូទាំងប្រទេស ទាមទារការយកចិត្តទុកដាក់លើវិស័យអប់រំ សុខភាព និងតម្លៃនៃការរស់នៅ

    អាតែន ៖ ប្រជាជនក្រិករាប់ពាន់នាក់ រួមមាន និស្សិត គ្រូបង្រៀន មន្ត្រីរាជការ និងអ្នកចូលនិវត្តន៍ បានប្រមូលគ្នាធ្វើបាតុកម្មឈុតធំទូទាំងប្រទេសក្រិក កាលពីថ្ងៃពុធ ដើម្បីទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកលើវិស័យអប់រំ សុខភាព និងការកើនឡើងតម្លៃនៃការរស់នៅ ។ យោងតាមស្ថានីយទូរទស្សន៍ជាតិ ERT របស់ក្រិក, បាតុករប្រមាណ ១០.០០០ នាក់បាននាំគ្នាដើរដង្ហែតវ៉ាក្នុងរដ្ឋធានីអាថែន ឆ្ពោះទៅកាន់អគារសភា ដោយកាន់បដា និងស្រែកពាក្យស្លោកទាមទារឱ្យមានការកែលម្អសេវាសាធារណៈ ។ បាតុកម្មខ្នាតធំនេះ ធ្វើឡើងក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលបង្កើនមូលនិធិទ្រទ្រង់ដល់វិស័យអប់រំសាធារណៈ និងការថែទាំសុខភាព ក៏ដូចជាដំឡើងប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ ព្រមទាំងចាត់វិធានការបន្ធូរបន្ថយការកើនឡើងតម្លៃនៃការរស់នៅ ។ ទន្ទឹមគ្នា សហព័ន្ធសហជីពមន្ត្រីរាជការក្រិក ហៅកាត់ ADEDY បានអំពាវនាវឱ្យមានបាតុកម្មទូទាំងប្រទេសកាលពីថ្ងៃពុធ និងបានបង្ហាញសាមគ្គីភាពជាមួយបាតុកម្មស្រដៀងគ្នានៅប្រទេសបារាំង ។ រីឯនិសិត្សក្រិកក៏បានបង្ហាញការគាំទ្រ ចំពោះចលនាតវ៉ានៅប្រទេសបារាំង ដោយស្រែកពាក្យស្លោកថា «ពីក្រិកដល់បារាំង យើងតស៊ូដើម្បីការអប់រំសាធារណៈដោយឥតគិតថ្លៃ» ។ ចំណែកបាតុករមួយចំនួនទៀតស្រែកថា «ផ្តល់ថវិកាដល់សាលារៀន មិនមែនដល់សង្គ្រាមទេ» ។ ជាមួយគ្នានេះ ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយកំណើនចំណាយលើការអប់រំ កង្វះកន្លែងស្នាក់នៅសម្រាប់និស្សិត ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងការខ្វះថវិកាសម្រាប់សេវាសាធារណៈ ជាពិសេសទាមទារឱ្យដំឡើងប្រាក់ឈ្នួល…