-
លោក ត្រាំ ថា អាមេរិក នឹងកើតមានអំពើលួចប្លន់ និងដុតបំផ្លាញអគារដូចនៅ បារាំង បើលោកចាញ់ឆ្នោត

វ៉ាស៊ីនតោន ៖ អំពើលួចប្លន់, ការដុតបំផ្លាញអគារ និងការចូលត្រួតត្រាតំបន់នានាដែលកំពុងកើតមាននៅបារាំង អាចនឹងឃើញមាន នៅលើទឹកដីសហរដ្ឋអាមេរិកដូចគ្នាដែរ ប្រសិនបើគណបក្សសាធារណរដ្ឋចាញ់ការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ ។ នេះគឺជាការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ។ ថ្លែងក្នុងអំឡុងការជួបជុំឃោសនារកសំឡេងគាំទ្រនៅរដ្ឋ Kansas, លោក ត្រាំ ព្រមានថា ភាពចលាចល និង ការលួចប្លន់ នៅប្រទេសបារាំង គឺជាសញ្ញាទុកជាមុនអំពីអ្វីដែលអាចនឹងកើតឡើងចំពោះសហរដ្ឋអាមេរិក ប្រសិនបើគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះនៅក្នុងខែវិច្ឆិកា ។ យ៉ាងណា លោក ត្រាំ សន្យាថា នឹងមិនអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងចំពោះអាមេរិកនោះឡើយ នៅពេលគណបក្សរបស់លោកឈ្នះការបោះឆ្នោត ។ បើតាមមេដឹកនាំអាមេរិក វ័យ ៨០ ឆ្នាំរូបនេះ, អ្នកនៅពីក្រោយខ្នងបាតុកម្មនៅបារាំង គឺជាក្រុមជនអន្តោប្រវេសន៍, ក្រុមជីហាដនិយម និងក្រុមកុម្មុយនីស្ត ដោយលើកហេតុផលថា ក្រុមទាំងនេះបង្កភាពវឹកវរ ព្រោះតែមិនពេញចិត្តសាសនាគ្រឹស្ត និង អារ្យធម៌លោកខាងលិចទាំងមូល ។ ក្រៅពីនេះ, លោក ត្រាំ ក៏បានអះអាងផងដែរថា ក្រុមអ្នកនយោបាយឆ្វេងនិយមដែលគាំទ្រសកលភាវូបនីយកម្ម…
-
ចិន ចោទ អាមេរិក លួចបញ្ជូននាវាចម្បាំងចូលទៅក្នុងដែនទឹករបស់ខ្លួន

ប៉េកាំង ៖ យោធាប្រទេសចិននៅថ្ងៃអង្គារនេះបានប្រកាសចោទប្រកាន់សហរដ្ឋអាមេរិកថា បានលួចបញ្ជូននាវាចម្បាំង USS Charleston ចូលទៅកាន់ដែនទឹករបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រជុំកោះ សមុទ្រចិនខាងត្បូង។ បើតាមទីបញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពចិន, នាវាចម្បាំងមួយគ្រឿងនេះបានបើកចូលទៅក្បែរនឹងតំបន់ថ្មប៉ប្រះទឹក ដោយគ្មានការអនុញ្ញាត ពីរដ្ឋាភិបាលចិននៅព្រឹកព្រលឹមថ្ងៃទី២០ ខែតុលានេះ ។ ប្រភពដដែលបញ្ជាក់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានរំលោភលើសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍របស់ចិន ព្រមទាំង ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខដែនសមុទ្រ , បង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ជាមួយគ្នានេះ យោធាចិនអំពាវនាវឲ្យភាគីអាមេរិកគួរតែបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ខណៈកងទ័ពជើងទឹករបស់ទីក្រុងប៉េកាំងក៏បាននិងកំពុងបញ្ជូនកងកម្លាំងទៅតាមដាន និងឃ្លាំមើលនាវាចម្បាំង USS Charleston មួយគ្រឿងនោះ យ៉ាងជាប់លាប់ផងដែរ ។ រហូតមកដល់ពេលនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។ យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានហៅបេសកកម្មបែបនេះថាជា «ប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍» ខណៈកាលពីជាងមួយឆ្នាំមុន, អាមេរិកក៏បានធ្វើប្រតិបត្តិការស្រដៀងគ្នានេះ នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ៕ ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត
-
ការដឹកជញ្ជូនទំនិញផ្លូវអាកាសរបស់កម្ពុជាកើនឡើង ១៨% ក្នុងរយៈពេល៩ខែឆ្នាំនេះ

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៦នេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជា បានកើនឡើងរហូតដល់ ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈដែលចំនួនជើងហោះហើរ និងអ្នកដំណើរចេញ-ចូល តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានការថយចុះបន្តិចបន្តួច។ យោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានសៀមរាបអង្គរ និងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ បានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុបសរុបចំនួន ៧ម៉ឺន ៦ពាន់ តោន ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៦ គឺកើនឡើង ១៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលនេះដែរ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូលសរុបចំនួនជាង ៤ម៉ឺន ៦ពាន់ជើង ពោលគឺថយចុះបន្តិចបន្ទួចប្រមាណ ២% រីឯចំនួនអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសមានចំនួនជាង ៤លាន ៥សែននាក់ តិចជាងឆ្នាំមុន ១១%។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៥ កំពុងប្រតិបត្តិការហោះហើរ ក្នុងនោះក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ៣១ ដោយមានជើងហោះហើរសរុបជាមធ្យម…
-
អង្គការសហប្រជាជាតិបន្តរំលេចការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក

ជាថ្មីម្តទៀត អង្គការសហប្រជាជាតិបានកោតសរសើកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាព មកជាប្រទេសដែលបញ្ជូនកងរក្សាសន្តិភាពវិញម្តង។ នៅថ្ងៃទី២០តុលានេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានរំលឹកលើបណ្តាញសង្គមថា ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ កម្ពុជាបានទទួលការគាំទ្រពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ ដែលជាបេសកកម្មរក្សាសន្តិភាពធំបំផុតមួយក្នុងប្រវត្តិសាស្រ្តអង្គការសហប្រជាជាតិ។ ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានបន្តតួនាទីរបស់ខ្លួនក្នុងការរួមចំណែករក្សាសន្តិភាពក្នុងពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួនជាង ១ម៉ឺននាក់ ក្នុងនោះមានស្រ្តីជាង១ពាន់នាក់ ទៅបំពេញបេសកកម្មសម្រាប់សន្តិភាពនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា។ ប្រទេសទាំងនោះមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស, យេមែន និងប្រទេសកុងហ្គោ។ កងទ័ពមួកខៀវកម្ពុជាបំពេញបេសកកម្មចំនួន១២ លើជំនាញបោសសម្អាតមីន វិស្វកម្មពហុជំនាញ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពចំនួន ៥ របស់អង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក ដោយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាជនដែលងាយរងគ្រោះបំផុត។ កាលពីថ្ងៃទីទី៨តុលាកន្លងទៅ អង្គការសហប្រជាជាតិក៏បានថ្លែងអំណរគុណជាសាធារណៈដល់កងកម្លាំងមួកខៀវកម្ពុជាដ៏ក្លាហាន ទាំងស្ត្រី និងបុរស ដែលបានធ្វើការលះបង់ និងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នៅខែធ្នូឆ្នាំនេះ…
-
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយសេនាធិការកងទ័ពហ្វីលីពីនថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីនថ្មីៗនេះ ដោយចាត់ទុកការតែងតាំងនេះថាជាការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំ និងការខិតខំរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិហ្វីលីពីន។ ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។ ឯកឧត្តមក៏បានបង្ហាញជំនឿថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសាយប័រ ព្រមទាំងការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។ តាមគម្រោងនៃដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត នឹងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)…
-
ចម្លាក់បុរាណទេពធីតាកាន់ផ្កាឈូក ដែលទើបរកឃើញនៅសៀមរាប មានតម្លៃខ្លាំងចំពោះប្រវត្តិសាស្ត្រខ្មែរ

រូបចម្លាក់ទេពធីតាមួយអង្គ ដែលមានសភាពបែកបាក់ ត្រូវបានគ្រួសារមួយរកឃើញដោយចៃដន្យនៅខាងក្រោយផ្ទះរបស់ខ្លួន ក្នុងអំឡុងពេលជីកដីដើម្បីចាក់បំពេញផ្ទះ នៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ រូបចម្លាក់ក្នុងទម្រង់ឈរនេះត្រូវបានជីករកឃើញក្នុងជម្រៅដី៣០សង់ទីម៉ែត្រ។ លោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រោយចុះពិនិត្យផ្ទាល់ មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា រូបចម្លាក់នេះ គឺជារូបទេវរូបភេទស្រី ដែលមានដៃកាន់ផ្កាឈូក និងមានលក្ខណៈសិល្បៈក្នុងរចនាបថឃ្លាំង ឬរចនាបថអង្គរ ក្នុងសតវត្សទី១១។ រូបចម្លាក់នេះអាចជារូបព្រះនាងលក្ស្មី ដែលមានកម្ពស់ ៧០សង់ទីម៉ែត្រ។ បើតាម លោក មាស ឫទ្ធីរ៉ាថេត ទីតាំងដែលរកឃើញរូបចម្លាក់នេះ គឺមិនជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាននោះទេ។ លោកបញ្ជាក់ថា រូបចម្លាក់ព្រះនាងលក្ស្មីនេះ គឺប្រហែលជាមានការចល័តពីកន្លែងផ្សេង យកមកកប់នៅកន្លែងនេះ។ លោកអនុប្រធានការិយាល័យបេតិកភណ្ឌបានលើកឡើងថា ការរកឃើញរូបចម្លាក់បុរាណនេះ មានសារសំខាន់យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រខ្មែរ និងជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីការវិវត្តនៃអរិយធម៌ខ្មែរ។ លោកបន្តថា ៖ ការរកឃើញរូបបដិមា គឺមានតម្លៃសំខាន់ណាស់ក្នុងការបំពេញចន្លោះប្រហោង ដើម្បីសិក្សាផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ ហើយជាភស្តុតាងមួយបង្ហាញវប្បធម៌ដូនតាខ្មែរ។ ការរកឃើញនេះអនុញ្ញាតឱ្យយើងអាចស្វែងយល់បច្ចេកទេសក្នុងការផលិត សិប្បកម្មនៅសម័យអង្គរ…
-
លោក Zelensky ថា អាមេរិកជូនដំណឹងមុនត្រឹម១នាទី ពីការបាញ់មីស៊ីលផ្លោងរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាង កាលពីថ្ងៃចន្ទថា អាមេរិកបានជូនដំណឹងមុនត្រឹមតែ១នាទី ពីការបាញ់មីស៊ីលផ្លោងរបស់រុស្ស៊ី ចូលទៅក្នុងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយរបស់ The Telegraph។ បើតាមប្រភព, លោក Zelensky បានឲ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ការជូនដំណឹងដល់ទីក្រុងកៀវត្រឹមតែ ៦០វិនាទីប៉ុណ្ណោះ មុនពេលមានការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី មកលើរដ្ឋធានីមួយនេះ កាលពីព្រឹកព្រលឹមថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។ ភាពរកាំរកូសកើតមានឡើង បន្ទាប់ពីការប្រើប្រាស់សេវាអ៊ីនធឺណិត Starlink និង Starshield របស់អ៊ុយក្រែន ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ពោលគឺក្រោយលោក Elon Musk បានស្នើគំនិតនេះ ទៅកាន់លោក Trump។ លោក Zelensky ធ្លាប់លើកឡើងថា «មនុស្សនឹងស្លាប់» ប្រសិនបើការចូលប្រើប្រាស់បច្ចេកវិទ្យានេះនៅតែបន្តត្រូវបានដាក់កម្រិត ក្នុងអំឡុងពេលនៃការវាយប្រហារពីសំណាក់រុស្ស៊ី។ ភាពតានតឹងកាន់តែខ្លាំងឡើងនេះ ក៏បានកើតឡើង បន្ទាប់ពីលោក ត្រាំ យល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញប្រេងម៉ាស៊ូតចំនួន ៣០ម៉ឺនតោនពីប្រទេសរុស្ស៊ី បើទោះបីជាមានវិធានការដាក់ទណ្ឌកម្ម ដែលលោកផ្ទាល់បានចុះហត្ថលេខាដាក់ឱ្យអនុវត្ត ពាក់ព័ន្ធនឹងការទិញប្រេងឥន្ធនៈពីតំបន់នោះក៏ដោយ។…
-
ឯកឧត្តម ឃឹម ហ្វីណង់៖ កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន

មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការនាំចេញអង្ករច្រើនជាង ១លានតោន គិតត្រឹមជាង១០ខែ ឆ្នាំនេះ ។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១លាន ១ម៉ឺន៤ ៤៤២ តោន ។អ្នកនាំពាក្យដដែលចាត់ទុកជោគជ័យនៃការនាំចេញអង្ករពេលនេះ គឺជាការបំបែកកំណត់ត្រាឆ្នាំចាស់ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល ។ យោងតាមស្ថិតិចុងក្រោយ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួនជាង ៤៥ម៉ឺនតោន ក្នុងនោះ ហ្វីលីពីន បានទិញអង្ករពីកម្ពុជាចំនួនជាង១៩ម៉ឺនតោន ស្មើនឹង ១៨,៩% នៃការនាំចេញអង្ករសរុបរបស់កម្ពុជាដែលធ្វើឱ្យប្រទេសនេះ ក្លាយជាអ្នកទិញអង្ករកម្ពុជាធំជាងគេនៅក្នុងតំបន់អាស៊ាន តាមពីក្រោយដោយវៀតណាម និងម៉ាឡេស៊ី ។ ចំណែកប្រទេសចិន នៅតែជាទីផ្សារនាំចេញដ៏សំខាន់មួយសម្រាប់អង្ករកម្ពុជា ដោយគិតត្រឹមថ្ងៃទី១៩ ខែតុលា កម្ពុជានាំចេញអង្ករសរុបចំនួនជាង ១៩ម៉ឺនតោន ទៅកាន់ប្រទេសចិនដីគោក ហុងកុង និងម៉ាកាវ ។ រីឯសហភាពអឺរ៉ុបបានទិញអង្ករពីកម្ពុជាសរុបជាង…
-
គណៈកម្មការផ្សះផ្សាណែនាំឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតការទូត ដើម្បីស្តារទំនុកចិត្តជាមួយគ្នា

ដើម្បីជាការស្តារទំនុកចិត្តជាមួយគ្នាឡើងវិញ គណៈកម្មការផ្សះផ្សានៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានផ្តល់អនុសាសន៍ឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ប្រចាំនៅរាជធានីនៃប្រទេសម្ខាងទៀត ព្រមទាំងចូលរួមដោយបើកចំហលើបច្ចេកទេសកំណត់ព្រំដែន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ វិធានការកសាងទំនុកចិត្តទាំងនេះមានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។ សំណុំវិធានការពេញលេញនេះឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ដោយត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។ នេះបើតាមការប្រកាសរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍កាលពីថ្ងៃទី ១៩ តុលា ហើយក៏ត្រូវបានដកស្រង់ផ្សាយបន្តដោយក្រសួងការបរទេសកម្ពុជាផងដែរ។ បើតាមគណៈកម្មការផ្សះផ្សា ក្នុងចំណោមវិធានការដែលបានព្រមព្រៀងគ្នា គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាព និងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តទាំងនោះ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។ ក្នុងបរិបទនេះ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីនៃប្រទេសម្ខាងទៀត ព្រមទាំងចូលរួមដោយស្ថាបនា និងបើកចំហលើបច្ចេកទេសនៃការកំណត់ព្រំដែន នៅក្នុងក្រុមការងារក្រោមការដឹកនាំរបស់គណៈកម្មការ។ ឆ្លើយតបនឹងអនុសាសន៍ទាំងនេះ ភាគីទាំងពីរបានព្រមព្រៀងអនុវត្តដើម្បីជួយកសាងការជឿទុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ភាគីទាំងពីរបានទទួលស្គាល់ពីសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ ដើម្បីលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀង កម្ពុជា និងថៃ បានប្តេជ្ញាអនុវត្តការអត់ធ្មត់ក្នុងការធ្វើទំនាក់ទំនងសាធារណៈ និងការធ្វើសេចក្តីថ្លែងការណ៍នានា។ ជាមួយគ្នានេះ…
-
យុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន ៖ បេសកកម្មនាំមកនូវស្នាមញញឹម និងសន្តិភាព

យុទ្ធសាស្ត្រត្រីកោណដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨ ប្រៀបបានទៅនឹង «ថ្នាំពេទ្យទិព្វ» ក្នុងការបង្រួបបង្រួមជាតិ និងជា «ឆ្អឹងខ្នង» ដ៏រឹងមាំទ្រទ្រង់សន្តិភាពដែលកម្ពុជា ទទួលបានយ៉ាងលំបាក។ នេះជាការ លើកឡើងរបស់ ឯកឧត្តម អៀង ពិសី ក្នុងឱកាសសម្ពោធជាផ្លូវការនូវ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាព កម្ពុជា» កាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៦។ ជាអ្នកនិពន្ធសៀវភៅ«យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា»ដែលមានកម្រាស់១ ១១១ ទំព័រ ឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេច ប្រធានព្រឹទ្ធសភា បានលើកឡើងថា «យុទ្ធសាស្ត្រ ត្រីកោណ» ដែលដាក់ចេញដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ប្រៀបដូចជា ឱសថទិព្វ បានបង្រួប បង្រួមគ្រប់ភាគីជម្លោះ ឱ្យត្រឡប់មករួបរួមគ្នា នាំមកនូវស្នាមញញឹម និងសន្តិភាពដ៏បរិបូរណ៍ជូនជាតិ មាតុភូមិ ។ សំដៅទៅលើវណ្ណកម្មបែបប្រវត្តិសាស្រ្តនយោបាយដែលដាក់សម្ពោធ…