-
រាជរដ្ឋាភិបាលរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូកម្រិតមធ្យមសិក្សាចំនួន ៣ ០០០នាក់

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសារធារណៈ បានសម្តេចរៀបចំការប្រឡងប្រឡងប្រជែងជ្រៀសរើសគ្រូកិច្ចព្រមព្រៀងការងារសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា។ បេក្ខជនចំនួន៣ពាន់នាក់នឹងត្រូវជ្រើសរើស ដើម្បីទៅបំពេញបន្ថែមតាមបណ្តាខេត្តដែលកំពុងមានតម្រូវការ និងជំនួសឱ្យគ្រូដែលត្រូវចូលនិវត្តន៍។ ការប្រឡងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ១១ ៨៤១នាក់ នៅមណ្ឌលប្រឡងចំនួន៤ រួមមាន៖ សាលាភូមិន្ទរដ្ឋបាល, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញទៅត្រួតពិនិត្យ និងកាត់បើកកញ្ចប់វិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងនៃវិទ្យាស្ថានជាតិអប់រំ។ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានមណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ បានគូសបញ្ជាក់ថា ការជ្រើសរើសគ្រូចំនួន៣ពាន់ប៉ុស្តន៍នេះ គឺសម្រាប់ ៨មុខតំណែង ក្នុងនោះមានគ្រូភាសារខ្មែរ គណិតវិទ្យា រូបវិទ្យា គីមី ជីវវិទ្យា ប្រវតិ្តវិទ្យា ភាសារបរទេស និងព័ត៌មានវិទ្យា។ ហើយការប្រឡងនេះ គឺដើម្បីជ្រើសរើសយកគ្រូដែលមានសមត្ថភាពការងារស្របតាមចំណេះជំនាញ។ ចំណែកលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា…
-
បដិមាព្រះនរាយផ្ទំស្នាដៃសិល្បៈកំពូលរបស់ខ្មែរ កំពុងបង្ហាញក្នុងពិព័រណ៍នៅអាមេរិក

បដិមាព្រះនរាយផ្ទំ ឬព្រះវិស្ណុផ្ទំ ធ្វើពីសំរិទ្ធដ៏ល្បីល្បាញរបស់ខ្មែរ បានទៅដល់សារមន្ទីរ Asian Art Museum ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកហើយ ដើម្បីដាក់បង្ហាញក្នុងពិព័រណ៍ចល័តរយៈពេល ៣ខែ។ អស់រយៈពេលជិត២ឆ្នាំកន្លះហើយដែលបដិមាព្រះនរាយផ្ទំដ៏ល្បីបំផុតមួយរបស់កម្ពុជា និងជារូប បានយាងចេញពីមាតុភូមិ ដើម្បីទទួលការជួសជុល និងតាំងពិព័រណ៍នៅប្រទេសបារាំង ហើយន្ទាប់មកនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ព្រះអង្គកំពុងគង់នៅទីក្រុង San Francisco សម្រាប់ការតាំងពិព័រណ៍នៅសារមន្ទីរ Asian Art Museum ដែលនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។ ពិព័រណ៍«មហាសមុទ្រចក្រវាលរបស់ព្រះវិស្ណុ» ត្រូវបានរៀបចំឡើងដោយសារមន្ទីរសិល្បៈអាស៊ីនៃទីក្រុង San Francisco និងសារមន្ទីរសិល្បៈអាស៊ីជាតិ Smithsonian ដោយមានកិច្ចសហការជាមួយសារមន្ទីរ Guimet នៃប្រទេសបារាំង។ ក្នុងពិព័រណ៍នេះក៏មានការបង្ហាញវត្ថុសិល្បៈបុរាណផ្សេងទៀត ដែលខ្ចីពីកម្ពុជាផងដែរ។ លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យនាំយកបដិមាព្រះនរាយផ្ទំទៅដាក់តាំងពិព័រណ៍នៅអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីទេពកោសល្យ និងបច្ចេកទេសដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរសម័យអង្គរ ដែលមានសមត្ថភាពសាងសង់រូបចម្លាក់ទំហំធំរហូតដល់ ៥ ទៅ ៦ម៉ែត្រ និងជាស្នាដៃដ៏កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ…
-
អូស្រ្តាលី ផ្តើមបំពាក់ដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកគ្មានមនុស្សបើក “Ghost Shark”

កង់បេរ៉ា ៖ ប្រទេសអូស្រ្តាលី កាលពីថ្ងៃ អង្គារ ចាប់ផ្តើមបំពាក់យន្តហោះដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកគ្មានមនុស្សបើកមានរហស្សនាមថា ឆ្លាមបិសាច “Ghost Shark” ដែលអាចប្រតិបត្តិការបានក្នុងចម្ងាយឆ្ងាយ និងធ្វើការរួមគ្នាជាមួយនាវាមុជទឹកដែលមាននាវិកបញ្ជា ។ បើតាម CNA, ផែនការបំពាក់យន្តហោះដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកឆ្លាមបិសាចនេះ ត្រូវបានអូស្រ្តាលីធ្វើឡើងស្ថិតក្នុងគោលបំណងពង្រឹងសមត្ថភាពធ្វើសង្គ្រាមក្រោមសមុទ្រ ។ នាវាមុជទឹកដើរស្វ័យប្រវត្តិខ្នាតធំនេះ ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Anduril និងអ្នកវិទ្យាសាស្ត្រការពារជាតិអូស្ត្រាលី ក្រោមគម្រោងកិច្ចសន្យាតម្លៃ ១,៣ ពាន់លានដុល្លារ ។ យោងតាមរដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលី លោក Pat Conroy, បន្ទាប់ពីការសាកល្បងជាសម្ងាត់ គ្រឿងបំពាក់ចំនួន ៣ ប្រភេទត្រូវបានអនុម័ត ដើម្បីអនុវត្តការងារ “ដែលយើងមិនចង់ឱ្យមនុស្សធ្វើ” ។ លោកថា នាវាមុជទឹក Ghost Shark នេះ អាចផ្ទុកគ្រាប់មីនសមុទ្រចំនួន ១២ គ្រាប់ ព្រមទាំងបំពាក់បរិក្ខារសម្រាប់កងកម្លាំងពិសេស ក៏ដូចជាយន្តហោះដ្រូន Altius ដែលអាចបាញ់បង្ហោះចេញពីសមុទ្រ ដើម្បីបង្កើតជាហ្វូងដ្រូនសម្រាប់ធ្វើការស៊ើបការណ៍ និងការវាយប្រហារ ។ លោករដ្ឋមន្រ្តី Conroy…
-
លោក ត្រាំ ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីជួបលោក ពូទីន និងលោក ស៊ី ពិភាក្សាពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសត្រៀមខ្លួនរួចរាល់ ក៏ដូចជាបើកចំហរចំពោះលទ្ធភាពជួបពិភាក្សាត្រីភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង នាខែវិច្ឆិកាខាងមុខ ដើម្បីពិភាក្សាផ្តោតសំខាន់បញ្ហាអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យនៃអាវុធប្រល័យពិភពលោក ។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ច្បាស់ៗទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃ ចន្ទ ថា លោកមានឆន្ទៈចូលរួមក្នុងជំនួបត្រីភាគីជាមួយលោក ពូទីន និងលោក ស៊ី ប្រសិនបើលោកប្រធានាធិបតីចិនមានបំណងចង់រៀបចំ ។ មេដឹកនាំអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការពិភាក្សាបែបនេះ គួរតែផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យនៃអាវុធប្រល័យពិភពលោកមួយនេះ ជាជាងការយកចិត្តទុកដាក់លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ ការអះអាងពីលទ្ធភាពរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាងមេដឹកនាំទាំងបី កើតឡើងចំពេលដែលលោកប្រធានាធិបតី ត្រាំ បានដកទណ្ឌកម្មលើប្រទេសរុស្ស៊ី និងប្រកាសពីកិច្ចព្រមព្រៀងទាក់ទងនឹងប្រេងម៉ាស៊ូតជាមួយលោកប្រធានាធិបតី ពូទីន ។ ទន្ទឹមគ្នា លោក ត្រាំ ថែមទាំងបានទម្លាក់កំហុសការអូសបន្លាយសង្គ្រាមរយៈពេល ៤ ឆ្នាំកន្លងមកនេះ ទៅលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី…
-
អ៊ីស្រាអែល ព្រមានត្រៀមវាយសត្រូវគ្រប់ពេល និងកាន់តែធ្ងន់ធ្ងរជាងមុន

ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗកាលពីថ្ងៃ ចន្ទ ថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារសត្រូវគ្រប់ពេល ព្រមទាំងគំរាមថា សត្រូវរបស់អ៊ីស្រាអែលនឹងទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងមុន ប្រសិនបើពួកគេហ៊ានសាកល្បងការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ។ ការព្រមានរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងត្រឹមតែ៨ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតសកលរបស់ប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។ ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ដែលថតនៅមូលដ្ឋានទ័ពអាកាសមួយរបស់អ៊ីស្រាអែល, លោក ណេតាន់យ៉ាហ៊ូ និយាយថា លោកបានជួបពិភាក្សាជាមួយមេបញ្ជាការមូលដ្ឋាន ហើយបានពិនិត្យឃើញពីការត្រៀមខ្លួន ការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កងទ័ពអាកាស ក្នុងការវាយប្រហារសត្រូវនៅពេលដែលមានតម្រូវការ ។ ជាមួយគ្នានោះ លោក ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗទៅកាន់គូសត្រូវរបស់អ៊ីស្រាអែលថា កុំសាកល្បងការប្តេជ្ញាចិត្តរបស់ប្រទេសនេះឱ្យសោះ ដោយលោកសង្កត់ធ្ងន់ថា ពួកគេនឹងទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងអ្វីដែលធ្លាប់បានជួបប្រទះកន្លងមក ។ យ៉ាងណា មេដឹកនាំអ៊ីស្រាអែលរូបនេះ មិនបានបញ្ជាក់ឈ្មោះមូលដ្ឋានទ័ពអាកាស ដែលលោកបានទៅទស្សនកិច្ច ឬបញ្ជាក់ពីផែនការវាយប្រហារជាក់លាក់ណាមួយឡើយ ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
អ៊ីរ៉ង់ គំរាមសងសឹកកាន់តែខ្លាំងក្លា ប្រសិនបើ អាមេរិក ហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី

តេហេរ៉ង់ ៖ យោធារបស់ប្រទេសអ៊ីរ៉ង់បានបោះសម្តីព្រមានធ្ងន់ៗកាលពីថ្ងៃ ចន្ទ ថា ខ្លួននឹងចាត់វិធានការសងសឹកកាន់តែខ្លាំងក្លាជាងមុន ប្រសិនបើអាមេរិកហ៊ានបំផ្ទុះសង្គ្រាមជុំថ្មី ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោក ហូសិន ម៉ូហ៊ីប៊ី និយាយថា អាមេរិកបានចូលរួមក្នុងសង្គ្រាមដោយប្រើប្រាស់កម្លាំងយ៉ាងពេញទំហឹងរួចហើយ ដូច្នេះលោកយល់ថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនមិនគួរចាប់ផ្តើមជម្លោះជុំថ្មីទៀតទេ ពីព្រោះវាគ្មានផលចំណេញ ហើយក៏ត្រូវប្រឈមមុខនឹងការសងសឹកកាន់តែខ្លាំងក្លាផងដែរ ។ បន្ថែមលើនេះ អនុមេបញ្ជាការរងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ម៉ូស្តាហ្វា អ៊ីហ្សាឌី អះអាងថា កងទ័ពជើងទឹកអាមេរិកបានផ្លាស់ទីចេញទៅចម្ងាយប្រមាណ ៧០០ គីឡូម៉ែត្រ ដើម្បីគេចខ្លួនពីមីស៊ីលរបស់អ៊ីរ៉ង់ ។ ចំណែកមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ឌ្រេហ្សា ណាឌី ក៏បាននិយាយដែរថា ហេដ្ឋារចនាសម្ព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់នៅតែអាចទប់ទល់បាន បន្ទាប់ពីរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរក៏ដោយ ហើយឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ក៏នៅតែស្ថិតក្នុងសភាពល្អផងដែរ ៕ ប្រភព ៖ Iran International News ប្រែសម្រួល ៖ ឈឹម ទីណា
-
បារាំង ដាក់ចេញបំរាមគោចរ ក្រោយផ្ទុះបាតុកម្ម លាយឡំការលួចប្លន់ ទូទាំងប្រទេស

ប៉ារីស ៖ ប្រទេសបារាំង កាលពីថ្ងៃចន្ទ បានដាក់បម្រាមគោចរ នៅក្នុងតំបន់មួយចំនួននៃទីក្រុងនានា រួមទាំង រដ្ឋធានីប៉ារីស, ទីក្រុង Lille និង ទីក្រុង Nice ខណៈដែលអាជ្ញាធរកំពុងប្រឈមមុខនឹងសម្ពាធជុំវិញការបរាជ័យក្នុងការរក្សាសន្តិសុខ បន្ទាប់ពីមានអំពើហិង្សា និងការលួចប្លន់ក្នុងអំឡុងចុងសប្តាហ៍ ដែលកើតចេញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស។ នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu លើកឡើងថា សម្រាប់ពេលនេះ ការអនុវត្តបម្រាមគោចរដោយផ្នែក និង ក្នុងតំបន់ជាក់លាក់ណាមួយ គឺជារឿងសមស្រប។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ គឺជារឿងដាច់ខាត»។ ប៉ូលិសទីក្រុងប៉ារីសបានឱ្យដឹងថា ពួកគេបានចេញបញ្ជាហាមឃាត់ការតវ៉ានៅក្នុងតំបន់មួយចំនួន ចាប់ពីម៉ោង ៨ យប់ តទៅ និងបានដាក់ចេញបម្រាមគោចរនៅជុំវិញតំបន់ Place de la Republique និង Les Halles ចាប់ពីម៉ោង ១១ យប់។ វិធានការទាំងនេះនឹងនៅតែបន្តមានសុពលភាពរហូតដល់ម៉ោង ៦ ព្រឹក ថ្ងៃអង្គារ។ បម្រាមគោចរសម្រាប់អនីតិជនត្រូវបានកំណត់ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង…
-
ជប៉ុន ដាក់មហិច្ឆតានាំយកសំណាកពីផ្ទៃព្រះចន្ទរបស់ភពអង្គារ មកកាន់ផែនដីនៅឆ្នាំ ២០៣២

តូក្យូ ៖ ប្រទេសជប៉ុនបានបញ្ចេញផែនការប្រកបដោយមហិច្ឆតាមួយ តាមរយៈការបញ្ជូនយានអវកាសទៅប្រមូលយកសំណាកថ្ម ឬធូលីដីឱ្យបានយ៉ាងហោចណាស់ទម្ងន់ ១០ ក្រាម ពីផ្ទៃព្រះចន្ទ Phobos របស់ភពអង្គារ មកកាន់ផែនដីវិញនៅឆ្នាំ២០៣២ ។ ផែនការប្រកបដោយមហិច្ឆតារបស់ជប៉ុននេះ គ្រោងនឹងចំណាយលុយអស់ជិត ៣៥០ លានដុល្លារ និងធ្វើឡើងក្នុងគោលបំណងបើកកាយអាថ៌កំបាំង អំពីប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ និងដើមហេតុនៃជីវិតលើផែនដី ព្រមទាំងសិក្សាពីលទ្ធភាពប្រើប្រាស់ព្រះចន្ទ Phobos ជា «ស្ថានីយអវកាសធម្មជាតិ» សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅភពអង្គារនាពេលអនាគត ។ បើតាម AP, ទីភ្នាក់ងារអវកាសជប៉ុន ហៅកាត់ JAXA កំពុងរៀបចំបាញ់បង្ហោះយានអវកាស Martian Moons eXploration ហៅកាត់ MMX នៅថ្ងៃទី២០ ខែតុលា នេះ ដោយប្រើប្រាស់រ៉ុក្តែតជំនាន់ថ្មី H3 ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ។ ភពអង្គារមានព្រះចន្ទវិលជុំវិញចំនួន ២ គឺព្រះចន្ទ Phobos និង Deimos ហើយយានអវកាស MMX រំពឹងនឹងចំណាយពេល ៣ ឆ្នាំ…
-
កូរ៉េខាងជើង ផលិតបានគ្រាប់បាញ់ក្នុងទឹក ប្រើប្រាស់បច្ចេកវិទ្យា AI

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បានប្រកាសពីការផលិតបាន និងទទួលជោគជ័យទាំងស្រុង ក្នុងការសាកល្បងគ្រាប់បាញ់ក្នុងទឹក ដែលបំពាក់ដោយបច្ចេកវិទ្យា AI ដើម្បីជួយចាប់យកមុខសញ្ញា និងនាំផ្លូវតម្រង់ទៅរកគោលដៅសត្រូវយ៉ាងជាក់លាក់ ។ បើតាមកាសែតកូរ៉េ KCNA, គ្រាប់បាញ់ក្នុងទឹកដែលកូរ៉េខាងជើងសាកល្បងដោយជោគជ័យនោះ គឺជាប្រព័ន្ធគ្រាប់បាញ់ក្នុងទឹកល្បឿនលឿនខ្លាំង និងនាំផ្លូវច្បាស់លាស់ម៉ូដែល «Zam-2.0» ។ ម៉ូដែល Zam-2.0 គឺជាប្រភេទគ្រាប់បាញ់ក្នុងទឹក ខណៈលក្ខណៈពិសេសរបស់ម៉ូដែលនេះគឺបង្កើតពពុះខ្យល់ជុំវិញក្បាលគ្រាប់របស់វា ដើម្បីកាត់បន្ថយសម្ពាធទឹក និងកុំឲ្យសត្រូវចាប់សញ្ញាបាន ។ បើតាម Yonhap, គ្រាប់បាញ់ក្នុងទឹកនេះផលិតឡើងសម្រាប់ដាក់ពង្រាយលើនាវាមុជទឹក ហើយវាមានសមត្ថភាពកំណត់គោលដៅលើនាវាចម្បាំងធំៗនៅលើផ្ទៃទឹក ហើយពិបាកក្នុងការរកឃើញ ឬស្ទាក់ចាប់ ។ អ្នកជំនាញនិយាយថា ការធ្វើតេស្តនេះ គឺដើម្បីផ្ទៀងផ្ទាត់ប្រព័ន្ធជំរុញរបស់អាវុធ និងឧបករណ៍រុញច្រានដោយរ៉ុក្តែត ដែលត្រូវបានអភិវឌ្ឍតាមរយៈការសាកល្បងជាង ១៨០ លើក ក្នុងពេល ៥ ឆ្នាំ ។ ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ប្រព័ន្ធជំរុញចលនារបស់វាមានការរីកចម្រើន និងជួយបង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ បើតាម AP, ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើងបានបង្កើនសកម្មភាពបង្អួតអាវុធទំនើបៗរបស់ខ្លួន រួមទាំងការធ្វើតេស្តបាញ់មីស៊ីលក្រោមទឹកជាលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំមកនេះ ។ ការសាកល្បងជាបន្តបន្ទាប់នេះក៏បង្ហាញផងដែរថា…
-
អ៊ីរ៉ង់ ចំអកបាតុកម្មនៅ បារាំង ថា ដោយសារចូលដៃឈ្លានពាន អ៊ីរ៉ង់ ទើបនាំភ្លើងដុតបំផ្លាញផ្ទះខ្លួនឯង

តេហេរ៉ង់ ៖ ដោយសារតែការចូលដៃជាមួយសហរដ្ឋអាមេរិកមកធ្វើសង្គ្រាមលើអ៊ីរ៉ង់ ទើបបានជាបារាំងផ្ទុះបាតុកម្ម និងកំពុងនាំភ្លើងចូលមកដុតបំផ្លាញដល់មាត់ទ្វារផ្ទះខ្លួនឯងបែបនេះ ។ នេះគឺជាសាររបស់លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ផ្ញើទៅកាន់លោកប្រធានាធិបតី Emmanuel Macron ។ សារផ្ដាំផ្ញើរបស់អ្នកនាំពាក្យក្រសួងបរទេសអ៊ីរ៉ង់កើតមានឡើង បន្ទាប់ពីបារាំងកំពុងផ្ទុះបាតុកម្មទ្រង់ទ្រាយធំ និងជាការរំឭកដល់លោក Macron ក្រោយប្រធានាធិបតីបារាំងរូបនេះបានផ្ញើសារទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក មុនពេលឈ្លានពានលើអ៊ីរ៉ង់ថា «បារាំង និងអាមេរិកអាចធ្វើរឿងធំៗជាច្រើនទាក់ទងនឹងអ៊ីរ៉ង់» ។ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយថា សកម្មភាពនេះគឺស្មើនឹងការចូលដៃចូលជើង ជាមួយអាមេរិកក្នុងយុទ្ធនាការឈ្លានពានមកលើអ៊ីរ៉ង់ ដែលបច្ចុប្បន្នកំពុងបង្ក ផលវិបាកពាសពេញតំបន់ និងពិភពលោក ។ លោក Baghaei បានព្រមានលោក Macron ថា «ការចូលដៃចូលជើងនេះកំពុងនាំយកអណ្តាតភ្លើងត្រឡប់ទៅដុតបំផ្លាញដល់ផ្ទះប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកវិញហើយ» ។ បើតាម Aljazeera, កាលពីថ្ងៃអាទិត្យមនុស្សជិត ២,៤០០ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលប៉ូលិស ១ ពាន់នាក់រងរបួស អំឡុងការផ្ទុះបាតុកម្មហិង្សា ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅបារាំង។ ក្រុមបាតុកម្មដែលដុតបំផ្លាញទីស្នាក់ការរដ្ឋាភិបាល, វាយដុំរថយន្តរបស់កងកម្លាំងប៉ូលិស និង…