Category: ព័ត៌មាន

  • តម្លៃប្រេងធ្លាក់ចុះ ក្រោយអាមេរិកលើកលែងទណ្ឌកម្មលើរុស្ស៊ី

    តម្លៃប្រេងធ្លាក់ចុះ ក្រោយអាមេរិកលើកលែងទណ្ឌកម្មលើរុស្ស៊ី

    បរទេស ៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៥ ខែ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទណ្ឌកម្ម និងពន្ធគយមួយចំនួនលើប្រទេសរុស្ស៊ី ដែលអាចនាំឱ្យមានការនាំចេញប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី កាន់តែច្រើន។ បើតាម Straits Times, តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៩៨ ដុល្លារ ឬ ១,៨០% មកនៅត្រឹម ១០៧,៨៨ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ១,១៦ ដុល្លារ ឬ ១,១៤% មកនៅត្រឹម ១០០,២៥ ដុល្លារក្នុងមួយបារ៉ែល។ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃសុក្រ ដើម្បីលើកលែងទណ្ឌកម្ម និងពន្ធគយសំខាន់ៗ ក្រោមច្បាប់មួយ ដែលគេស្គាល់ថា ជាច្បាប់ Graham Act ។…

  • ការនាំចេញបន្ទះសូឡាចិន ធ្លាក់ចុះ ៦,៤ ភាគរយ ក្នុងខែកញ្ញា

    ការនាំចេញបន្ទះសូឡាចិន ធ្លាក់ចុះ ៦,៤ ភាគរយ ក្នុងខែកញ្ញា

    តូក្យូ ៖ ការនាំចេញបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដើម្បីផលិតជាអគ្គិសនី ដែលហៅថា បន្ទះសូឡា របស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៦,៤ ភាគរយក្នុងខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតម្លៃនាំចេញសរុបបានកើនឡើង ។ បើតាម Market Screener, ការធ្លាក់ចុះជាបន្តបន្ទាប់នៃការនាំចេញបន្ទះសូឡារបស់ចិនកើតឡើង ចំពេលទីផ្សារបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យកំពុងប្រឈមមុខនឹងបញ្ហាផ្សេងៗ ដូចជា សមត្ថភាពផលិតលើសតម្រូវការ ការប្រកួតប្រជែងតម្លៃ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ។ យោងតាមទិន្នន័យគយ, ចិនដែលជាប្រទេសផលិតបន្ទះសូឡាធំជាងគេរបស់ពិភពលោក បាននាំចេញកោសិកាសូឡា និងបន្ទះសូឡាមានទម្ងន់ប្រហែល ១,២១ លានតោន ក្នុងខែកញ្ញា ។ តួលេខនេះ បានដាំក្បាលចុះយ៉ាងគំហុករហូតដល់ ៦,៤% បើធៀបនឹងរយៈពេលដូចគ្នាខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែកើនឡើងពី ៨៤០.០០០ តោនក្នុងខែសីហា ឆ្នាំ២០២៦ ។ ប្រភពដដែលឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ចិនបាននាំចេញកោសិកាសូឡា និងបន្ទះសូឡាសរុបមានទម្ងន់ប្រហែល ៩,៣៧ លានតោន ។ តួលេខនេះធ្លាក់ចុះប្រមាណ ៩,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន…

  • យន្តហោះអូស្ត្រាលីចេញពីអ៊ីស្រាអែលរងការគំរាមបំផ្ទុះគ្រាប់បែក ចុះចតបន្ទាន់ នៅប៊ុលហ្គារី

    យន្តហោះអូស្ត្រាលីចេញពីអ៊ីស្រាអែលរងការគំរាមបំផ្ទុះគ្រាប់បែក ចុះចតបន្ទាន់ នៅប៊ុលហ្គារី

    សូហ្វ៊ីយ៉ា ៖ ការគំរាមកំហែងបំផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអាទិត្យ បានបង្ខំឱ្យយន្តហោះ១គ្រឿង របស់ក្រុមហ៊ុន Austrian Airlines ដែលចាកចេញពីអ៊ីស្រាអែល ចុះចតនៅប្រទេសប៊ុលហ្គារីជាបន្ទាន់ ដោយមានយន្តហោះចម្បាំងអមដំណើរ។ នេះបើតាមការការចេញផ្សាយរបស់ព័ត៌មានអ៊ីស្រាអែល Ynet។ ក្រុមហ៊ុនបញ្ជាក់ថា ជើងហោះហើរ OS82 លើយន្តហោះប្រភេទ Airbus A320 ដែលចាកចេញពីទីក្រុង Tel Aviv បានចុះចតដោយសុវត្ថិភាព នៅរដ្ឋធានី សូហ្វ៊ីយ៉ា (Sofia) ដោយមានអ្នកដំណើរចំនួន ៥១ នាក់ និងបុគ្គលិកយន្តហោះចំនួន ៦ នាក់។ បើតាម Ynet, ក្រុមហ៊ុន Austrian Airlines បានទទួលការព្រមានពីពលរដ្ឋអូទ្រីសម្នាក់ ដែលអះអាងថា មានគ្រាប់បែកនៅលើលើយន្តហោះ ហើយ អ្នកដំណើរបានប្រាប់ Ynet ថា ពួកគេត្រូវបានជូនដំណឹងអំពីការគំរាមកំហែងនេះ ដែលជាហេតុធ្វើឱ្យជើងហោះហើរ ត្រូវផ្លាស់ប្តូរទិសដៅ។ ក្រោយដឹងដំណឹងនេះ, ក្រសួងការពារជាតិប៊ុលហ្គារីបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ MiG-29 ត្រូវបានបញ្ជូនឱ្យទៅអមដំណើរយន្តហោះនោះ ទៅកាន់អាកាសយានដ្ឋាន នៅក្នុងប្រតិបត្តិការ ដែលសម្របសម្រួលជាមួយមជ្ឈមណ្ឌលប្រតិបត្តិការផ្លូវអាកាសរួមរបស់អង្គការណាតូ…

  • គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន

    គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ “Weaving health for all” នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។  ក្នុងការកិច្ចប្រជុំនោះ…

  • អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរ បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅប៉ារីស

    អង្ករ ស្វាយចន្ទី ម្រេច កាហ្វេ និងផលិតផលជាច្រើនទៀតរបស់ខ្មែរ បង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារដ៏ធំនៅប៉ារីស

    ផលិតផលលេចធ្លោរបស់ខ្មែរ ជាពិសេស អង្ករ ស្វាយចន្ទី ម្រេច និងកាហ្វេ បានបង្ហាញខ្លួនជាថ្មីក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅទក្រុងប៉ារីស ប្រទេសបារាំង។ ពន្លាជាតិកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមទស្សនា។ កម្ពុជារំពឹងថា នឹងអាចទាក់ទាញបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងអ្នកវិនិយោគអន្តរជាតិបន្ថែមទៀតមកលើផលិតផល និងកសិផលរបស់ខ្លួន តាមរយៈការចូលរួមជាថ្មីនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិក្រុងប៉ារីស (SIAL Paris) ឆ្នាំ ២០២៦ ។ កសិផលខ្មែរ មានដូចជា អង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តាលសម្រេច និងផលិតផលជាច្រើនទៀតត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៍លំដាប់ពិភពលោកនោះ ដើម្បីទាក់ទាញអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនអន្តរជាតិ ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម កៅ ថាច ព្រមជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលានិងមានប្រមាណ…

  • លោក ត្រាំ ចោទលោក ហ្សេលេនស្គី មិនដែលចង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ីទេ

    លោក ត្រាំ ចោទលោក ហ្សេលេនស្គី មិនដែលចង់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ីទេ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានរិះគន់ធ្ងន់ៗលើមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយចោទប្រកាន់ចំៗថា មិនចង់បញ្ចប់សង្គ្រាមនេះទេ ហើយក៏ប្រហែលជាមិនដែលចង់តាំងពីដំបូងឡើង ។ ការរិះគន់នេះកើតឡើង ចំពេលទំនាក់ទំនងរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី កាន់តែរកាំរកូសខ្លាំងឡើង ជុំវិញយុទ្ធសាស្ត្របញ្ចប់សង្គ្រាម និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ។ តាមរយៈបណ្តាញសង្គម Truth Social, លោក ត្រាំ បានបញ្ជាក់ថា លោកកំពុងខិតខំចរចាដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានចោទលោក ហ្សេលេនស្គី ថា មិនចង់បញ្ឈប់ការបង្ហូរឈាមនេះទេ ដោយសារអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញវត្ថុយ៉ាងច្រើនដល់ទីក្រុងកៀវ ។ លោក ត្រាំ អះអាងថា តាមពិតទៅ លោក ហ្សេលេនស្គី អាចឈានទៅរកកិច្ចព្រមព្រៀងដ៏ល្អប្រសើរជាងនេះកាលពីពីរឆ្នាំមុន ជាជាងអ្វីដែលរូបគេ អាចធ្វើបាននាពេលនេះ ។ លោកថា អ៊ុយក្រែនកំពុងស្ថិតក្នុងភាពវឹកវរ និងខ្ទេចខ្ទាំ ខណៈចំនួនប្រជាជនបុរសនៅក្នុងប្រទេសអ៊ុយក្រែនថា កាន់តែខើច ព្រោះរងរបួស ឬស្លាប់ច្រើន…

  • កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅឡាអេ

    កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅឡាអេ

    កម្ពុជា និងថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅទីក្រុងឡាអេ ដើម្បីសម្រួលឱ្យមានដំណោះស្រាយដែនទឹកនៃប្រទេសទាំងពីរ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនៅយប់ថ្ងៃទី ១៨ តុលាថា ក្នុងជំនួបកិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សានៅទីក្រុងឡាអេ ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីបង្កើនភាពជឿជាក់ និងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងមិត្តភាពស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តភាគីទាំងពីរ ឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយក្នុងនោះភាគីទាំងពីរមានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ការពារសិទ្ធិស្របច្បាប់ ឬកែតម្រូវព័ត៌មានមិនពិត និងបំភាន់នានា។ យោងតាមក្រសួងការបរទេសកម្ពុជា គណៈកម្មការនេះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងចាស់ៗរវាងប្រទេសទាំងពីរមិនទាន់បានអនុវត្តពេញលេញនៅឡើយ ដោយបានតម្រង់ទិសឱ្យបន្តអនុវត្តដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការចរចាស្ថាបនា។ ប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំលើកទី៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូកម្ពុជាបានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ខណៈគណៈកម្មការផ្សះផ្សានឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះនៅពេលសមស្រប។ សូមរម្លឹកថា ដំណើរការផ្សះផ្សានេះ ត្រូវបានផ្តើមឡើងដោយកម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាន់គ្នារវាងកម្ពុជា និងថៃ។ កិច្ចប្រជុំផ្លូវការលើកទី១ បានរៀបចំឡើងកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយមានការសម្របសម្រួលពីតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA)…

  • អ៊ីរ៉ង់ តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី មានបទពិសោធន៍ជាង ៤០ ឆ្នាំខាងផលិតមីស៊ីល

    អ៊ីរ៉ង់ តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី មានបទពិសោធន៍ជាង ៤០ ឆ្នាំខាងផលិតមីស៊ីល

    តេហេរ៉ង់ ៖ សភាអ៊ីរ៉ង់បានអនុម័តតែងតាំងលោក Mehrdad Akhlaghi Ketabchi ដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំក្នុងជំនាញផលិតមីស៊ីល ជារដ្ឋមន្ត្រីការពារជាតិថ្មី កាលពីថ្ងៃអាទិត្យ ។ ការតែងតាំងនេះកើតឡើង ចំពេលដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកយោធាក្នុងតំបន់ឈូងសមុទ្រ និងកំពុងពង្រឹងសមត្ថភាពការពារជាតិ ដើម្បីត្រៀមខ្លួនចំពោះលទ្ធភាពផ្ទុះសង្គ្រាមជុំថ្មីជាមួយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល ។ លោក Ketabchi នឹងជំនួសលោក Majid Ebn al-Reza ដែលបានកាន់តំណែងជាបណ្ដោះអាសន្ន បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិមុន លោក Aziz Nasirzadeh ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ ។ បើតាម Jerusalem Post, លោក Ketabchi បានចូលបម្រើការងារក្នុងឧស្សាហកម្មការពារជាតិអ៊ីរ៉ង់នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានកាន់តួនាទីផ្នែកបច្ចេកទេស និងឧស្សាហកម្ម ជាពិសេសវិស័យអភិវឌ្ឍន៍មីស៊ីល និងបច្ចេកវិទ្យាអវកាសអស់រយៈពេលជាង ៤ ទសវត្សរ៍ ។ ទន្ទឹមគ្នា លោក Ketabchi ក៏ធ្លាប់ត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៧ ដោយសារតួនាទីរបស់លោកក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ ។ យ៉ាងណា…

  • រុស្ស៊ី ថា ទោះ អ៊ុយក្រែន ប្រឹងវាយឈុតធំយ៉ាងណា ក៏មិនអាចបញ្ឈប់សង្គ្រាមបានឡើយ

    រុស្ស៊ី ថា ទោះ អ៊ុយក្រែន ប្រឹងវាយឈុតធំយ៉ាងណា ក៏មិនអាចបញ្ឈប់សង្គ្រាមបានឡើយ

    មូស្គូ ៖ វិមានក្រឹមឡាំងបានអះអាងកាលពីថ្ងៃ អាទិត្យ ថា ទោះបីអ៊ុយក្រែនប្រឹងវាយប្រហារឈុតធំលើទីក្រុងជាច្រើនរបស់រុស្ស៊ីយ៉ាងណា ក៏នឹងមិនអាចបញ្ឈប់សង្គ្រាមបានដោយងាយស្រួលឡើយ ។ ការអះអាងនេះកើតឡើង ចំពេលដែលអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះដ្រូនឈុតធំបំផុតមួយមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងឆ្នាំ ២០២២ ទៅលើទីក្រុង Saint Petersburg ដែលជាស្រុកកំណើតរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។ បើតាម Straits Times, ការវាយប្រហារនេះ បានបណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅស្ថានីយប្រេងកាត Petersburg Oil Terminal, ឃ្លាំងផ្ទុកប្រេង Ruchyi និងឃ្លាំងឧស្សាហកម្មមួយចំនួនទៀត ។ លើសពីនេះ ស្ថានីយអគ្គិសនីចំនួន ២ កន្លែងត្រូវបានបំផ្លាញ បង្កឱ្យប្រជាជនប្រហែល ២០,០០០ នាក់ដាច់ចរន្តអគ្គិសនី ហើយជើងហោះហើរនៅព្រលានយន្តហោះ Pulkovo ត្រូវបានរឹតត្បិតជាបណ្តោះអាសន្ន ។ បើតាមអភិបាលក្រុង Saint Petersburg លោក Alexander Beglov, មនុស្សម្នាក់បានស្លាប់ និង ៥ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈមជ្ឈមណ្ឌលទិន្នន័យរបស់បណ្តាញសង្គមរុស្ស៊ី VKontakte និងមជ្ឈមណ្ឌលភស្តុភាររបស់ក្រុមហ៊ុនលក់រាយ Ozon ក៏រងការវាយប្រហារផងដែរ ។ យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង…

  • វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប

    វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប

    ហាណូយ ៖ វៀតណាម និងប្រទេសអឺរ៉ុបចំនួន៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ ដោយមានគោលបំណងពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែសម្បូរបែប ខណៈដែលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកកំពុងបង្កការរំខានដល់ពាណិជ្ជកម្មសកល។ កិច្ចព្រមព្រៀងរវាងវៀតណាម និង សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ហៅកាត់ EFTA ដែលរួមមានប្រទេសអ៊ីស្លង់, លីចតិនស្តាញ, ន័រវែស និងស្វីស នឹងលុបបំបាត់ ឬកាត់បន្ថយពន្ធគយ រួមទាំងពន្ធលើការនាំចូលផលិតផលឧស្សាហកម្ម ផលិតផលជលផល និងផលិតផលកសិកម្ម។ សមាគម EFTA ត្រូវបានបង្កើតឡើងក្នុងនាមជាដៃគូប្រៀបធៀបនឹងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ឬ European Economic Community​ ដែលជាស្ថាប័នមុននឹងក្លាយទៅជាសហភាពអឺរ៉ុប។ ប្រទេសសមាជិកទាំងបួនរបស់ EFTA មានទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ប៉ុន្តែ ពួកគេមិនបានចូលជាសមាជិកនៃសហភាពនេះទេ។ យោងតាមសមាគមនេះ, ពាណិជ្ជកម្មទ្វេភាគីរវាង EFTA និងវៀតណាមកាលពីឆ្នាំមុន មានតម្លៃ ៤,៨ ពាន់លានអឺរ៉ូ ឬ ៥,៤ ពាន់លានដុល្លារអាមេរិក​។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានលើកឡើងថា ​កិច្ចព្រមព្រៀង​នេះ នឹងជួយឱ្យវៀតណាម ​ពង្រីកទីផ្សារនាំចូល និងនាំចេញរបស់ខ្លួនឱ្យកាន់តែសម្បូរបែប​ និង ​ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល​ ផងដែរ។ កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ​Donald Trump​ បានដាក់ចេញនូវវិធានការដំឡើងពន្ធជាបន្តបន្ទាប់…