Category: ព័ត៌មាន

  • កាសែតអាមេរិក ៖ លោក ត្រាំ និងលោក ហ្សេឡេនស្គី កំពុងឈានដល់ផ្លូវបំបែក

    កាសែតអាមេរិក ៖ លោក ត្រាំ និងលោក ហ្សេឡេនស្គី កំពុងឈានដល់ផ្លូវបំបែក

    កៀវ, វ៉ាស៊ីនតោន ៖ យោងតាមកាសែតអាមេរិក The New York Times បានបង្ហាញថា ទំនាក់ទំនងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និង លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន កំពុងឈានដល់ផ្លូវបំបែក។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃសៅរ៍នេះ។ បើតាមប្រភព, មេដឹកនាំអាមេរិកាំងរូបនេះ មិនបានលាក់បាំងពីការមិនពេញចិត្តយ៉ាងខ្លាំង របស់លោកចំពោះលោក Zelensky នោះទេ ប៉ុន្តែ ទោះបីជាលោក Zelensky នៅតែអាចរក្សាបាននូវការគាំទ្រមួយចំនួនពីសហរដ្ឋអាមេរិកក៏ដោយ ក៏ពេលនេះ ការបែកបាក់ហាក់ដូចជាកំពុងកើតឡើងពិតប្រាកដ។ កាសែតនេះយល់ឃើញថា នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់សភាសហរដ្ឋអាមេរិក, ទំនាក់ទំនងរវាងលោក Trump និងលោក Zelensky ហាក់ដូចជា «ឈានដល់ចំណុចដែលជិតនឹងដាច់ដោចហើយ»។ យោងតាមកាសែតនេះ, ស្ថានការណ៍ដ៏អាក្រក់បំផុតសម្រាប់អ៊ុយក្រែន គឺការដែលទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបញ្ឈប់រាល់ជំនួយយោធាទាំងអស់។ គេបានកត់សម្គាល់ឃើញថា ទីក្រុងកៀវ ពឹងផ្អែកលើប្រព័ន្ធទំនាក់ទំនងផ្កាយរណប និង ព័ត៌មានចារកម្មដែលផ្តល់ដោយសហរដ្ឋអាមេរិក។ យោងតាមកាសែត The Wall Street Journal, ទំនាក់ទំនងរវាងលោក…

  • អ៊ីរ៉ង់ប្រកាសបើកច្រកហ័រមូស ស្តារសេដ្ឋកិច្ចសកលវិញ បើ អាមេរិក ចាកចេញពីមជ្ឈិមបូព៌ា

    អ៊ីរ៉ង់ប្រកាសបើកច្រកហ័រមូស ស្តារសេដ្ឋកិច្ចសកលវិញ បើ អាមេរិក ចាកចេញពីមជ្ឈិមបូព៌ា

    តេហេរ៉ង់ ៖ ច្រកសមុទ្រហ័រមូស នឹងត្រូវបានបើកឡើងវិញ ហើយសេដ្ឋកិច្ចសកលនឹងត្រូវបានស្តារឲ្យល្អប្រសើរ ប្រសិនបើសហរដ្ឋអាមេរិកព្រមចាកចេញពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។ លោក Mohammad Akraminia អ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានបង្ហោះសារមួយ ទាក់ទងនឹងច្រកសមុទ្រហ័រមូស តាមរយៈគណនីរបស់លោក នៅលើបណ្តាញសង្គម X ថា «ការបើកច្រកសមុទ្រនេះ សម្រាប់ការធ្វើដំណើររបស់នាវា គឺអាស្រ័យលើសហរដ្ឋអាមេរិក» ដោយលោកបានបន្ថែមថា «ប្រសិនបើអាមេរិកចាកចេញពីតំបន់នេះ ច្រកសមុទ្រហ័រមូសនឹងត្រូវបានបើក, សន្តិសុខរួមនឹងត្រូវបានធានាដោយមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ ហើយសេដ្ឋកិច្ចសកលនឹងមានភាពប្រសើរឡើង»។ អ្នកនាំពាក្យរូបនេះ បានអះអាងបន្ថែមថា ប្រសិនបើអាមេរិកមិនព្រមចាកចេញពីតំបន់នេះទេ នោះពួកគេនឹងបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោនចាកចេញទាល់តែបានសម្រេច។ យ៉ាងណា លោក Mohammad Akraminia មិនបានបញ្ជាក់លម្អិតទេថា តើលោកកំពុងអំពាវនាវឱ្យមានការដកកងកម្លាំងយោធាដែលត្រូវបានបញ្ជូនទៅក្នុងអំឡុងពេលសង្គ្រាមបច្ចុប្បន្ននេះ, ដកកងកម្លាំងយោធាអាមេរិកទាំងអស់នៅក្នុងតំបន់នេះ, ឬក៏ដកបុគ្គលិករដ្ឋាភិបាលអាមេរិកទាំងផ្នែកយោធា និងមិនមែនយោធាចេញពីតំបន់នោះទេ។ បើតាម CBS NEWS, ទោះបីជាមានសេចក្តីរាយការណ៍គួរឱ្យជឿជាក់មួយចំនួន កាលពីដើមខែនេះថា ការនាំចេញប្រេងពីឈូងសមុទ្រពែរ្ស បានកើនឡើងវិញ ស្ទើរតែដល់កម្រិតមុនពេលមានសង្គ្រាមក៏ដោយ ក៏អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តផ្តល់ព័ត៌មានផ្ទុយគ្នា។ រដ្ឋបាលរបស់លោក ត្រាំ អះអាងថា ច្រកសមុទ្រហ័រមូស នៅតែបើកដំណើរការ…

  • លោក ត្រាំ ប្រកាសត្រៀមកម្ទេចភ្នំ អ៊ីរ៉ង់ ដោយចោទថា ជាទីតាំងផលិតអាវុធនុយក្លេអ៊ែរ

    លោក ត្រាំ ប្រកាសត្រៀមកម្ទេចភ្នំ អ៊ីរ៉ង់ ដោយចោទថា ជាទីតាំងផលិតអាវុធនុយក្លេអ៊ែរ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិកអាចនឹងត្រូវកំណត់គោលដៅវាយប្រហារលើ ភ្នំ Pickaxe ដែលជាទីតាំងមួយពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយលោកមានបំណងធានាថា ទីក្រុងតេហេរ៉ង់នឹងមិនអាចទទួលបានអាវុធនុយក្លេអ៊ែរនោះឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Newsmax កាលពីយប់ថ្ងៃព្រហស្បតិ៍, លោក ត្រាំ បានរៀបរាប់ថា «កម្មវិធីនុយក្លេអ៊ែររបស់ពួកគេត្រូវបានកប់នៅក្រោមភ្នំ ដែលមានទម្ងន់រាប់លានតោន។ ឥឡូវនេះ យើងកំពុងពិនិត្យមើលភ្នំ Pickaxe។ យើងអាចនឹងវាយប្រហារគោលដៅនោះ ហើយយើងនឹងកម្ទេចវាចោលយ៉ាងឆាប់រហ័ស»។ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកចង់ធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ «ពីព្រោះប្រសិនបើពួកគេមានអាវុធទាំងនេះ ពួកគេនឹងប្រើប្រាស់ជាមិនខាន»។ បើតាម Reuters, ភ្នំ Pickaxe គឺជាទីតាំងមួយដែលមានការការពារយ៉ាងរឹងមាំ ហើយ ត្រូវបានសាងសង់កប់យ៉ាងជ្រៅ នៅក្រោមដី ក្បែរនឹងទីតាំងនុយក្លេអ៊ែរសំខាន់ៗមួយ របស់ទីក្រុងតេហេរ៉ង់។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងប្រាប់ Newsmax ដែរថា មិនចាំបាច់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរប្រឆាំងទៅលើអ៊ីរ៉ង់ ហើយក៏គ្មានគម្រោងបញ្ជូនកងទ័ពជើងគោកអាមេរិក ចូលលុកលុយទៅកាន់ប្រទេសអ៊ីរ៉ង់នោះដែរ។ ប៉ុន្តែ លោក ត្រាំ បញ្ជាក់ថា…

  • អឺរ៉ុបចេញមុខជួយអ៊ុយក្រែលើរូបភាពផ្កាយរណប ក្រោយរកាំរកូសជាមួយអាមេរិក

    អឺរ៉ុបចេញមុខជួយអ៊ុយក្រែលើរូបភាពផ្កាយរណប ក្រោយរកាំរកូសជាមួយអាមេរិក

    ព្រុចសែល ៖ ប្រធានាធិបតីបារាំង បានអះអាង កាលពីថ្ងៃសុក្រថា អឺរ៉ុបកំពុងធ្វើការដើម្បីជួយអ៊ុយក្រែនជាមួយនឹងរូបភាពផ្កាយរណប នៅសមរភូមិប្រយុទ្ធ។ ការចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីទីក្រុងកៀវ ត្អូញត្អែរពីការមានបញ្ហាលើបច្ចេកវិទ្យានេះ ជាមួយអាមេរិក។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល EU នៅទីក្រុងព្រុចសែលថា អឺរ៉ុបកំពុងជួយអ៊ុយក្រែនពីទស្សនៈបច្ចេកទេស។ លោក Macron មានប្រសាសន៍ថា «យើងក៏កំពុងធ្វើការដោយមិនចេះនឿយហត់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការវាយប្រហារ តាមរយៈរូបភាពផ្កាយរណប និងប្រព័ន្ធព្រមានជាមុន ដែលត្រូវការយ៉ាងខ្លាំង»។ ការអះអាងនេះ ធ្វើឡើង ខណៈដែលភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីភាពពឹងផ្អែករបស់ទីក្រុងកៀវលើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក នៅលើសមរភូមិ។ ជាក់ស្តែង កាលពីថ្ងៃពុធ , ទីប្រឹក្សាលោកប្រធានាធិបតី Volodymyr Zelensky អះអាងថា ទីក្រុងវ៉ាស៊ីនតោនខកខាន ក្នុងការប្រាប់អ៊ុយក្រែនជាមុន អំពីការវាយប្រហារដោយគ្រាប់មីស៊ីល ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាតបតវិញរបស់ទីក្រុងកៀវ តាមរយៈការកែប្រែប្រព័ន្ធ Starlink ដែលអ៊ុយក្រែនកំពុងប្រើប្រាស់នៅលើសមរភូមិ ។ ការចោទប្រកាន់ដ៏កម្របែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អំពាវនាវដល់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk ឱ្យស្តារប្រព័ន្ធ Starlink…

  • លោក Trump ចេញបទបញ្ជាថ្មី ឲ្យលើកលែងទណ្ឌកម្ម និង ពន្ធលើ រុស្ស៊ី

    លោក Trump ចេញបទបញ្ជាថ្មី ឲ្យលើកលែងទណ្ឌកម្ម និង ពន្ធលើ រុស្ស៊ី

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្តីពីការលើកលែងទណ្ឌកម្ម និងពន្ធយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើប្រាក់ចំណូលថាមពលរបស់រុស្ស៊ី ពោលគឺបន្ទាប់ពីលោកចុះហត្ថលេខាលើច្បាប់ទាំងនោះ កាលពីខែមុន។ ច្បាប់ Lindsey Graham ដាក់ឈ្មោះតាមសមាជិកព្រឹទ្ធសភាអាមេរិក ដែលបានទទួលមរណភាព និងជាអ្នកជំរុញសេចក្តីព្រាងច្បាប់នេះ បានអនុញ្ញាតឱ្យលោក Trump មានសិទ្ធិអំណាចក្នុងការដាក់ពន្ធរហូតដល់ ១០០ ភាគរយ លើអ្នកទិញប្រេង និងឧស្ម័នសំខាន់ៗរបស់រុស្ស៊ី។ បទបញ្ជាប្រតិបត្តិ បានចែងថា «ដូចដែលបានពិពណ៌នាបន្ថែម នៅក្នុងផ្នែកទី ៤ នៃបទបញ្ជានេះ ខ្ញុំសូមលើកលែងការអនុវត្តទណ្ឌកម្ម ការរឹតបន្តឹង និងពន្ធបែបនេះ ដែលមានចែងក្នុងច្បាប់ Graham»។ ច្បាប់នេះផ្តោតលើវិស័យថាមពល និង ការពារជាតិរបស់រុស្ស៊ី, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក៏ដូចជា កងនាវាដឹកប្រេងស្រមោលរបស់ទីក្រុងមូស្គូ ដែលត្រូវបានប្រើដើម្បីគេចវេសពីទណ្ឌកម្មរបស់លោកខាងលិច។ ការបញ្ច្រាសរបស់លោក Trump លើទណ្ឌកម្មរបស់រុស្ស៊ី បានកើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ដែលលោកបានធ្វើជាមួយលោក Putin ដោយនឹងអនុញ្ញាតឱ្យរុស្ស៊ីនាំចេញប្រេងម៉ាស៊ូតរបស់ទីក្រុងមូស្គូ…

  • គណៈមេធាវីកម្ពុជាការពារក្តីជូនជនក្រីក្រជាង ៨ ៧០០ ករណី ក្នុងរយៈពេលមួយឆ្នាំ

    គណៈមេធាវីកម្ពុជាការពារក្តីជូនជនក្រីក្រជាង ៨ ៧០០ ករណី ក្នុងរយៈពេលមួយឆ្នាំ

    ក្នុងរយៈពេលមួយឆ្នាំ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃបានចំនួនជាង ៨ ៧០០ ករណី ដែលមានកូនក្តីសរុបជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះ មានសំណុំរឿងពាក់ព័ន្ធនឹងអនីតិជនចំនួនជិត ៣ពាន់ករណី។ ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨ ៧៤២ ករណី ដែលមានកូនក្តីសរុប ១៥ ៣៦៥ នាក់។ ក្នុងនោះ មានសំណុំរឿងពាក់ព័ន្ធនឹងអនីតិជនចំនួនជិត ៣ពាន់ករណី ដែលមានកូនក្តីជាអនីតិជនចំនួន ៥ ៣៦៦ នាក់ និងបានផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃចំនួន ៤៥៦ ករណី។​តួលេខទាំងនេះត្រូវបានបង្ហាញក្នុងរបាយការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ ដែលបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ មេធាវីជិត ២ពាន់បានចូលរួមបោះឆ្នោត ក្នុងចំណោមមេធាវីដែលមានសិទ្ធិបោះឆ្នោតជាង ៣ ពាន់នាក់។ លោក សាំង វណ្ណៈ បាន​បន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៦។ ដោយសារការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីក្មេងទំនើង គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

  • ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ដោយមានគោលដៅគ្របដណ្តប់សត្វឆ្កែយ៉ាងហោចណាស់ ៧០%

    ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ដោយមានគោលដៅគ្របដណ្តប់សត្វឆ្កែយ៉ាងហោចណាស់ ៧០%

    មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានសហការជាមួយអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ (WVS) បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំទូទាំងខេត្ត ដោយមានគោលដៅផ្តល់វ៉ាក់សាំងដល់សត្វឆ្កែយ៉ាងហោចណាស់ ៧០% នៃចំនួនសត្វឆ្កែសរុប ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំនៅខេត្តកណ្តាលនេះត្រូវបានប្រកាសបើកនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក លឹម ងួនគ្រុយ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀត។ លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកណ្តាល បានឱ្យដឹងថា យុទ្ធនាការនេះរៀបចំឡើងក្នុងឱកាសទិវាជំងឺឆ្កែឆ្កួតពិភពលោក ឆ្នាំ២០២៦ ដោយមានការគាំទ្រថវិកាពីអង្គការ WVS និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ លោកបានបញ្ជាក់ថា ខេត្តកណ្តាលមានសត្វឆ្កែសរុបចំនួន ៨៨ ១៤៧ ក្បាល ក្នុងនោះយ៉ាងហោចណាស់ ៧០%ត្រូវទទួលវ៉ាក់សាំង។ យុទ្ធនាការនេះនឹងចាប់អនុវត្តពីថ្ងៃទី២១តុលាដល់ថ្ងៃទី៤វិច្ឆិកា ដោយមានការចូលរួមពីមន្ត្រីបសុពេទ្យតាមស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីផ្សព្វផ្សាយ និងនាំយកសេវាចាក់វ៉ាក់សាំងទៅដល់សហគមន៍នៅទូទាំងខេត្ត។ លោក លឹម ងួនគ្រុយ បានអំពាវនាវដល់ប្រជាពលរដ្ឋនាំសត្វឆ្កែដែលមានអាយុចាប់ពី ៣ ខែឡើងទៅ ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅតាមគ្លីនិកបសុពេទ្យ ឬតាមទីតាំងដែលរៀបចំក្នុងយុទ្ធនាការ។ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានឱ្យចូលរួមសម្របសម្រួល និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំង និងការពារអាយុជីវិតប្រជាពលរដ្ឋក្នុងខេត្តកណ្តាលពីការឆ្លងមេរោគនៃជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា អង្គការ…

  • ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចរួមគ្នា

    ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចរួមគ្នា

    ព្រះមហាក្សត្រកម្ពុជា និងលោកប្រធានាធិបតីបារាំង គ្រោងយាង និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ បន្ទាប់ពីការជួសជុសប្រាសាទដ៏ស្រស់ស្អាតនៅកណ្តាលបារាយទឹកថ្លានេះ បានបញ្ចប់ទាំងស្រុង ដោយចំណាយពេលអស់១៤ឆ្នាំ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំង គ្រោងយាង និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ បន្ទាប់ពីគម្រោងជួសជុលដ៏ធំ និងលំបាកនេះត្រូវបញ្ចប់ជាស្ថាពរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យិត ចាន់ដារដ្ឋ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ ប្រាសាទមេបុណ្យខាងលិច ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ នៅលើទួលមួយចំកណ្តាលបារាយណ៍ទឹកថ្លា ក្នុងក្រុងសៀមរាប។ ប្រាសាទនេះព័ទ្ធជុំវិញដោយកំពែង និងប្រាង្គចំនួន១៦ ហើយធ្លាប់មានភាពលេចធ្លោដោយសាររូបព្រះវិស្ណុផ្ទុំដ៏ធំធ្វើពីសំរឹទ្ធនៅចំកណ្តាលស្រះ។ ដោយធ្លាប់ទទួលបានការជួសជុលពីក្រុមអភិរក្សដ្ឋានអង្គរ គ្រប់គ្រងដោយបារាំងកាលពីឆ្នាំ១៩៤០ ប្រាសាទនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារអាយុកាល ធម្មជាតិ និងសង្គ្រាមនាពេលក្រោយមក។ លុះនៅឆ្នាំ២០១២ កម្ពុជា និងបារាំងបានចាប់ផ្តើមគម្រោងជួសជុលទ្រង់ទ្រាយធំរួមគ្នា ដែលទើបតែត្រូវបានបញ្ចប់ជាស្ថាពរនៅពេលនេះ បន្ទាប់ពីចំណាយពេលអស់ ១៤ឆ្នាំ និងថវិកាសរុប ១២លានដុល្លារអាមេរិក។ ការជួសជុលឡើងវិញនេះបានធ្វើឲ្យតួប្រាង្គទាំង១៦ កំពែងប្រវែង១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធស្ពានហាលឆ្ពោះទៅបល្ល័ង្គព្រះវិស្ណុផ្ទុំ ដែលធ្លាប់តែបែកបាក់ និងដួលរលំ អាចឈរយ៉ាងរឹងមាំឡើងវិញ នៅកណ្តាលបារាយណ៍ទឹកថ្លា។ ឯកឧត្តម យិត…

  • អ៊ីរ៉ង់ ទាត់ចោលការចោទប្រកាន់ដែលថា ខ្លួនចូលដៃជាមួយ ហ៊ូទី វាយប្រហារយេម៉ែន

    អ៊ីរ៉ង់ ទាត់ចោលការចោទប្រកាន់ដែលថា ខ្លួនចូលដៃជាមួយ ហ៊ូទី វាយប្រហារយេម៉ែន

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានប្រកាសបដិសេធការចោទប្រកាន់របស់អារ៉ាប៊ីសាអូឌីតដែលថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន។ ការបដិសេធនេះ បានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីលោក Rayed Krimly អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកការទូតសាធារណៈ អារ៉ាប៊ីសាអូឌីតបានលើកឡើងថា អ៊ីរ៉ង់បានជំរុញឱ្យមានការកើនឡើងនៃសកម្មភាពវាយប្រហារទាំងនេះ។ ជាការឆ្លើយតប, លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បដិសេធរាល់ការអះអាងដែលថា អ៊ីរ៉ង់បានដើរតួនាទីនៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ូទី នៅយេម៉ែន»។ លោកបានបន្ថែមថា «កងកម្លាំងប្រដាប់អាវុធនៅយេម៉ែនធ្វើសកម្មភាព ដោយផ្អែកលើផលប្រយោជន៍ និងការវាយតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ។ ការអះអាងបែបនេះគឺមិនអាចជឿទុកចិត្តបានឡើយសម្រាប់អ្នកដែលយល់ដឹងច្បាស់អំពីទំនាក់ទំនងរវាងអ៊ីរ៉ង់ និងបណ្តាភាគីសម្ព័ន្ធមិត្តរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនយល់ឃើញថា ការកើនឡើងនៃភាពតានតឹងនេះ ផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ»។ ចាប់តាំងពីសង្គ្រាមស៊ីវិលនៅយេម៉ែនបានផ្ទុះឡើងវិញ នៅក្នុងខែកក្កដាមក, ក្រុមហ៊ូទី ដែលគេចោទថា គាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារគោលដៅនានារបស់អារ៉ាប៊ីសាអូឌីតជាបន្តបន្ទាប់ រួមមាននាវាដឹកប្រេងនៅសមុទ្រក្រហម, ហេដ្ឋារចនាសម្ព័ន្ធប្រេង និង អាកាសយានដ្ឋានអន្តរជាតិក្រុងរីយ៉ាដ (Riyadh) ដែលក្នុងនោះ មានមនុស្ស ១៣ នាក់បានស្លាប់ នៅក្នុងការវាយប្រហារមួយកាលពីសប្តាហ៍មុន។ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។…

  • កម្ពុជាឡាវវៀតណាមពង្រឹងសន្តិសុខព្រំដែននិងគ្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៧

    កម្ពុជាឡាវវៀតណាមពង្រឹងសន្តិសុខព្រំដែននិងគ្រោងធ្វើសមយុទ្ធរួមគ្នានៅឆ្នាំ២០២៧

    កម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាឆ្នាំ២០២៧ ដើម្បីពង្រឹងសន្តិសុខព្រំដែន ប្រឆាំងបទល្មើសឆ្លងដែន និងរៀបចំលំហាត់សមយុទ្ធរួមគ្នា សំដៅរឹតបន្តឹងចំណងមិត្តភាពនៃប្រទេសទាំងបីឱ្យកាន់តែរឹងមាំ។ ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការយោធាសម្រាប់ឆ្នាំ២០២៧ ដើម្បីពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនរួមគ្នា ព្រមទាំងប្រឆាំងបទល្មើសឆ្លងដែនផ្សេងៗ ដូចជាការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងកាលពីថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី គឺឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ដើម្បីពិភាក្សា និងកំណត់អាទិភាពការពារជាតិរួមគ្នាសម្រាប់ឆ្នាំខាងមុខ។ នៅក្នុងផែនទីបង្ហាញផ្លូវសហប្រតិបត្តិការថ្មីនេះ កងកម្លាំងជួរមុខនៃប្រទេសជាប់ព្រំដែនគ្នាទាំងបីនឹងបង្កើនការល្បាតរួមគ្នា និងពង្រឹងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ដើម្បីជួយកំណត់អត្តសញ្ញាណ និងឆ្លើយតបចំពោះការគំរាមកំហែងផ្នែកសន្តិសុខ ដូចជាការរត់ពន្ធគ្រឿងញៀន ការជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់បានកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ភាគីទាំងបីក៏នឹងជំរុញ និងពន្លឿនសកម្មភាពបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័សផងដែរ។ លើសពីនេះ ក្រសួងការពារជាតិនៃប្រទេសទាំងបីបានព្រមព្រៀងបន្តរៀបចំជំនួបជាទៀងទាត់រវាងរដ្ឋមន្ត្រី ក៏ដូចជាផ្លាស់ប្តូរវេនធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់សមយុទ្ធសង្គ្រោះ និងពង្រីកការផ្លាស់ប្តូរបទពិសោធន៍រវាងនាយទាហានវ័យក្មេង។ កិច្ចព្រមព្រៀងនេះបានធ្វើឡើង បន្ទាប់ពីការបញ្ចប់លំហាត់សមយុទ្ធរួមគ្នាស្តីពីការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ ក្នុងសមយុទ្ធនោះ កងទ័ពនៃប្រទេសទាំងបីបានហ្វឹកហាត់រួមគ្នាក្នុងការសង្គ្រោះ…