-
លោក ត្រាំ ប្រកាសគាំទ្រលោក ណេតាន់យ៉ាហ៊ូ ឲ្យជាប់ឆ្នោត ដោយលើកពីគុណសម្បតិ្តធ្វើសង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រកាសគាំទ្រសម្ព័ន្ធមិត្តរបស់លោក គឺ លោក Benjamin Netanyahu ឲ្យឈ្នះការបោះឆ្នោត នៅក្នុងប្រទេសអ៊ីស្រាអែល នាសប្តាហ៍ក្រោយ ដោយបានលើកឡើងពីគុណសម្បតិ្តធ្វើសង្គ្រាម របស់នាយករដ្ឋមន្ត្រីរូបនេះ។ នៅលើបណ្តាញសង្គម Truth Social, លោក ត្រាំ បានកោតសរសើរលោក ណេតាន់យ៉ាហ៊ូ ថា ជា «នាយករដ្ឋមន្ត្រីដ៏អង់អាចក្លាហាន» និងជាដៃគូដើម្បីសន្តិភាព ដោយបានលើកឡើងពីតួនាទីរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ លោក ត្រាំ រៀបរាប់ថា «លោក Bibi Netanyahu បានបង្ហាញភាពរឹងមាំ ក្លាហាន និងឆ្លាតវៃ ទោះបីជាត្រូវប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លា រួមទាំងការប្រឆាំងពីខាងក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់ក៏ដោយ»។ នៅក្នុងសារដែលលោកហៅថា ផ្ញើជូនប្រជាជនអ៊ីស្រាអែលដ៏អស្ចារ្យ, លោក ត្រាំ បានបន្ថែមថា «សូមឱ្យលិខិតនេះ បញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះលោក ប៊ីប៊ី ណេតាន់យ៉ាហ៊ូ ក្នុងការប្រកួតប្រជែងដើម្បីជាប់ឆ្នោតឡើងវិញជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល»។ បើតាម…
-
ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន អញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៩៣៧នាក់

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៩៣៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅវិទ្យាល័យរមាសហែក។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីលទ្ធផលជោគជ័យខ្ពស់នៃទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព…
-
លោកស្រីសហស្ថាបនិកក្រុមហ៊ុន Daubay Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Film Production ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកស្រីសហស្ថាបនិកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពថតខ្សែភាពយន្តរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជារយៈពេល ៤ខែ ដើម្បីផលិតខ្សែភាពយន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកស្រីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែលបានជួយទំនុកបម្រុង និងគាំទ្រដល់សកម្មភាពនៃការផលិតភាពយន្តរហូតទទួលបានជោគជ័យ។ លោកស្រីបានបន្តថា ក្រុមហ៊ុនរបស់លោកស្រីចងចាំយ៉ាងច្បាស់អំពីកម្ពុជា ដែលជាប្រទេសប្រកបដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា និងស្រស់ត្រកាល ជាមួយនឹងប្រជាជនដែលមានស្នាមញញឹមប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នា ដែលជាអ្វីដែលកម្ររកបាន និងធ្វើឱ្យលោកស្រី និងក្រុមការងារមានការចងចាំល្អៗអំពីកម្ពុជា ហើយតែងតែចិញ្ចឹមចិត្តថានឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគត ដោយចាត់ទុកប្រទេសកម្ពុជាដូចជាប្រទេសកាហ្សាក់ស្ថានដែរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានឮដោយផ្ទាល់នូវចំណាប់អារម្មណ៍ និងការចងចាំល្អៗអំពីប្រទេស និងប្រជាជនកម្ពុជា។…
-
ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ ក្នុងឱកាសនោះ, ក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មស្នូលរបស់ក្រុមហ៊ុនក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ ព្រមទាំងបានគោរពជម្រាបជូនអំពីការដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ទីក្រុងព្រះសីហនុ ដែលធ្លាប់បានដំណើរការ មុននឹងផ្អាកសកម្មភាពនេះ កាលពីឆ្នាំ២០២៤។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនមានបំណងរៀបចំផ្តល់សេវាដឹកជញ្ជូននេះឡើងវិញ ក៏ដូចជាស្វែងរកដំណោះស្រាយ, ការជួយគាំទ្រ និងការទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសកម្មភាពអាជីវកម្មនេះអាចដំណើរការឡើងវិញដោយរលូន ព្រមទាំងទទួលបានប្រាក់ចំណេញសមរម្យ។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានណែនាំឱ្យក្រុមហ៊ុនពិភាក្សាដោយផ្ទាល់ជាមួយក្រសួងទេសចរណ៍កម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានវត្តមាននៅក្នុងជំនួបនេះផងដែរ។ សម្ដេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា…
-
ប្រជាជនអ៊ុយក្រែនឈានដល់ការប្រើ App តាមដានដ្រូន និងមីស៊ីលរុស្ស៊ី

កៀវ ៖ ផែនទីបង្ហាញគន្លងហោះហើរ ដែលប៉ាន់ស្មានទុករបស់ដ្រូន និងមីស៊ីលរុស្ស៊ី ឥឡូវនេះ មានដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់ នៅក្នុងកម្មវិធីទូរសព្ទ App ដែលមានឈ្មោះថា “Air Raid Alert” ឬ កម្មវិធីជូនដំណឹងអំពីការវាយប្រហារតាមអាកាស។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Sergii Koretskyi កាលពីថ្ងៃសៅរ៍។ យោងតាមនាយករដ្ឋមន្ត្រីរូបនេះ, មុខងារថ្មីនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងផ្លាស់ប្តូរឌីជីថល, ក្រសួងការពារជាតិ, កងទ័ពអាកាសអ៊ុយក្រែន និង ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានរបស់អ៊ុយក្រែន។ លោក Koretskyi បានរំលឹកប្រជាជនអ៊ុយក្រែនថា រាល់នាទីសុទ្ធតែមានសារៈសំខាន់ ក្នុងការជួយសង្គ្រោះជីវិតជនស៊ីវិល នៅពេលមានការវាយប្រហារពីសំណាក់សត្រូវ។ នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែន កុំមើលរំលងការជូនដំណឹងអំពីការវាយប្រហារតាមអាកាសឱ្យសោះ ដោយត្រូវប្រញាប់ទៅកាន់ទីជម្រកសុវត្ថិភាពភ្លាមៗ ហើយស្នាក់នៅទីនោះ រហូតទាល់តែមានសេចក្តីជូនដំណឹងថា ស្ថានភាពបានត្រឡប់ទៅជាធម្មតាវិញ។ បើតាម RBC-Ukraine, ក្រសួងផ្លាស់ប្តូរឌីជីថលអ៊ុយក្រែនបានបញ្ជាក់ថា ផែនទីនេះនឹងបង្ហាញអំពីមីស៊ីលប្រភេទនាំផ្លូវ, ដ្រូនវាយប្រហារ, ដ្រូនដែលប្រើម៉ាស៊ីនប្រតិកម្ម ព្រមទាំង គ្រាប់បែក ជាដើម។ យ៉ាងណាមិញ សម្រាប់ពេលនេះ ផែនទីនេះមិនទាន់អាចតាមដានមីស៊ីលផ្លោង បាននៅឡើយទេ៕ ប្រភព ៖ RBC-Ukraine, ប្រែសម្រួល…
-
អាមេរិក ប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សា ក្នុងតំបន់ប៉ាឡេស្ទីន

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែង កាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោនចង់ឃើញទីក្រុងហ្ស៊េរុយសាឡិម ចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការវាយប្រហារនានាដែលប្រព្រឹត្តឡើងដោយក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងតំបន់ប៉ាឡេស្ទីន West Bank។ ប្រមុខការទូតអាមេរិករូបនេះ បាននិយាយ កាលពីថ្ងៃទី១៧ ខែតុលា ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបភាពទាំងនោះ និងអ្វីដែលយើងកំពុងឃើញ។ យើងបានស្នើទៅកាន់ភាគីអ៊ីស្រាអែល ហើយនឹងបន្តស្នើឱ្យពួកគេចាត់វិធានការតឹងរ៉ឹងលើបញ្ហានេះ»។ បើតាម straitstimes, ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយយ៉ាងទូលំទូលាយនូវវីដេអូមួយ ដែលបង្ហាញពីបុគ្គលមួយក្រុមបានវាយប្រហារលើអ្នកស្រី Heidi Levine ដែលជាអ្នកថតរូបសារព័ត៌មានជនជាតិអាមេរិក ធ្វើការឱ្យកាសែត Washington Post។ អ្នកស្រី Levine គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ២ នាក់ ដែលបានរងរបួសនៅក្នុងហេតុការណ៍ កាលពីថ្ងៃទី ១៦ ខែតុលា ដែលកើតឡើងនៅពេលដែលក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលបានវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន។ រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកបានឱ្យដឹងថា ក្រុមអ្នកការទូតអឺរ៉ុប និងអភិបាលក្រុងម្នាក់របស់បារាំង ក៏ត្រូវបានគេវាយប្រហារផងដែរនៅក្នុងតំបន់ West Bank ដែលកំពុងស្ថិតក្រោមការកាន់កាប់។ លោក Marco Rubio បានបញ្ជាក់ថា…
-
ទស្សនកិច្ចមួយសប្តាហ៍នៅប្រទេសចំនួន៣៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវផ្លែផ្កាការទូត សេដ្ឋកិច្ច និងឌីជីថលយ៉ាងធំធេងជូនជាតិ

ភ្នំពេញ៖នាព្រលឹមស្រាងៗ ថ្ងៃអាទិត្យ ទី១៨ ខែតុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាព ជាមួយនឹងស្នាមញញឹម និងផ្លែផ្កា យុទ្ធសាស្ត្រយ៉ាងធំធេង បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតយ៉ាងមមាញឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសចំនួន៣ គឺ អាស៊ែបៃហ្សង់, តួកគីយ៉េ និងកាហ្សាក់ស្ថាន។ ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត រួមមាន ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសពីសំណាក់ឯកឧត្តម អ៊ីលហាំ អាលីយ៉េវ ប្រធានាធិបតីអាស៊ែបៃហ្សង់។ សម្តេចបវរធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, ឯកឧត្តម អាលី អាសាដូវ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ែបៃហ្សង់ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើនគ្រប់ដណ្តប់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ…
-
កម្ពុជាប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៦៖ លើកស្ទួយកសិករជាស្ត្រី និងជំរុញសន្តិសុខស្បៀងចីរភាព

ភ្នំពេញ៖ កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ បានរៀបចំប្រារព្ធ ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្នុងគោលបំណងចូលរួមអបអរសាទរ ទទួលស្គាល់គុណតម្លៃដ៏ខ្ពង់ខ្ពស់របស់កសិករជាស្ត្រី និងរួមចំណែកលើកកម្ពស់សន្តិសុខស្បៀងឱ្យកាន់តែមាននិរន្តរភាពសម្រាប់ពេលអនាគត។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍ជនជាតិដើមភាគតិច និងប្រជាកសិករយ៉ាងច្រើនកុះករ។ ទិវានេះបានប្រព្រឹត្តទៅក្រោមប្រធានបទជាសកល៖ «នវានុវត្តន៍ថ្ងៃនេះ ដើម្បីជីវភាពកាន់តែប្រសើរនៅថ្ងៃអនាគត»។ថ្លែងក្នុងឱកាសនេះឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ទិវានេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាលើ៖ការអភិវឌ្ឍវិស័យកសិកម្ម និងការធានាសន្តិសុខស្បៀង,អាហាររូបត្ថម្ភ និងចីរភាពបរិស្ថាន។ ឯកឧត្តមបន្ថែមថា ក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយអាទិភាព ដូចជាការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំ និងការចងក្រង «សហគមន៍កសិកម្មទំនើប» ដើម្បីជួយឱ្យប្រជាកសិករមានទីផ្សារច្បាស់លាស់ និងទទួលបានប្រាក់ចំណេញខ្ពស់។ យោងតាមរបាយការណ៍រួមរវាងក្រសួងកសិកម្ម និងអង្គការដៃគូ FAO កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ លើកកម្ពស់វិស័យជលផលប្រកបដោយចីរភាព និងកែលម្អជីវភាពប្រជាជននៅតាមជនបទ។សមិទ្ធផលសំខាន់ៗដែលទទួលបានរួមមាន គម្រោង…
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាភ្នំពេញថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការចូលរួម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ សហការពី មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យជាតិតេជោសន្តិភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងរដ្ឋបាលខណ្ឌសែនសុខ ព្រមទាំងមូលនិធិ Fred Hollows ដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការនាំសេវាសុខាភិបាលទៅជិតប្រជាពលរដ្ឋ គឺជាការប្រែក្លាយគោលនយោបាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ»។ ការជួយឱ្យមនុស្សម្នាក់មើលឃើញវិញ គឺជាការផ្តល់ឱកាសថ្មីដល់ជីវិតរបស់គាត់។ យើងមិនវាស់សមិទ្ធផលត្រឹមចំនួនអ្នកបានពិនិត្យទេ ប៉ុន្តែវាស់តាមគុណភាពសេវា និងការផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋ។ សុខាភិបាលល្អ មិនមែនរង់ចាំតែអ្នកជំងឺមករកយើងទេ ប៉ុន្តែត្រូវខិតខំទៅរកអ្នកដែលត្រូវការសេវា។ ការបង្ការជំងឺ និងការរកឃើញទាន់ពេល គឺជាការវិនិយោគលើសុខភាព គ្រួសារ និងអនាគតប្រទេសជាតិ»។ ការចុះពិនិត្យសុខភាពនាពេលនេះ ក្រោមការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន»

ភ្នំពេញ៖ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វិមាន ៧ មករា ដោយមាន ឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយស នៅសាលប្រជុំ នៃវិមាន ៧ មករា ។ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងបាឋកថាជាស៊េរី នេះថា យុវជនខ្មែរគ្រប់ជំនាន់ ជាអ្នកបន្តរែកពន់ជោគវាសនាជាតិ ពី អ្នក ជំនាន់មុន ។ ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តម បានគូសបញ្ជាក់ថា សង្គមមួយដែលមានការរីកចម្រើនតជំនាន់ ត្រូវការជាចាំបាច់នូវការអប់រំ និងការបណ្តុះផ្នត់គំនិតដល់ប្រជាជនវ័យក្មេង ឱ្យចេះរៀនឱ្យតម្លៃ…