Category: ព័ត៌មាន

  • អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

    អ៊ីរ៉ង់ ថា ដល់ពេលត្រូវបញ្ចប់សង្គ្រាមហើយ ខណៈដែលខ្លួនកំពុងស្ថិតក្នុងជំហរខ្លាំងក្លា

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែង កាលពីថ្ងៃសុក្រ ទី២១ ខែសីហាថា វាដល់ពេលហើយដែលត្រូវបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ជាមួយសហរដ្ឋអាមេរិក ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ ដោយសារទីក្រុងតេហេរ៉ង់ហាក់ដូចជាស្ថិតក្នុងជំហរខ្លាំងជាងទីក្រុងវ៉ាស៊ីនតោន។ ការលើកឡើងនេះបានធ្វើឡើង ចំពេលដែលការចរចារវាងគូសត្រូវចាស់វស្សាទាំងពីរនៅតែត្រូវបានផ្អាក ហើយសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ បានជាប់គាំង។ ទីក្រុងតេហេរ៉ង់កំពុងបន្តបិទច្រកសមុទ្រ Hormuz ជាផ្នែកៗ ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តប្រតិបត្តិការបិទផ្លូវសមុទ្រតបតវិញប្រឆាំងនឹងអ៊ីរ៉ង់។ លោក Pezeshkian បានថ្លែង នៅក្នុងកិច្ចប្រជុំមួយថា «វាជាការប្រសើរដែលយើងបញ្ចប់សង្គ្រាមនៅពេលនេះ ខណៈដែលយើងកំពុងស្ថិតក្នុងជំហរនៃអំណាច និងកិត្តិយស។ ពិភពលោកទាំងមូលទទួលស្គាល់ជ័យជម្នះរបស់យើង»។ លោកបានសង្កត់ធ្ងន់ថា «អាមេរិកបានវាយប្រហារសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដោយរំលោភលើបទប្បញ្ញត្តិទាំងអស់ ហើយកំពុងត្រូវបានគេស្អប់ខ្ពើមនៅជុំវិញពិភពលោក»។ លោក Pezeshkian ក៏បានការពារអនុស្សរណៈនៃការយោគយល់គ្នាដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក កាលពីខែមិថុនា ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដោយអះអាងថា វាមិនមែនជាសញ្ញានៃការបរាជ័យសម្រាប់ទីក្រុងតេអេរ៉ង់នោះទេ។ លោកបានមានប្រសាសន៍ថា «ពួកគេមិនអាចរកឃើញសូម្បីតែមាត្រាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលបង្ហាញពីការចុះចាញ់។ ការប្តេជ្ញាចិត្តទាំងអស់គឺពាក់ព័ន្ធនឹងភាគីម្ខាងទៀត»។ ការលើកឡើងរបស់លោកបានធ្វើឡើង នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei…

  • ចិន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា

    ចិន ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា

    ប៉េកាំង ៖ ចិនបានលើកឡើង កាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្ម និងសម្ពាធ របស់អាមេរិកមកលើអ៊ីរ៉ង់ នឹងមិនអាចដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាបានឡើយ ពោលគឺ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យរដ្ឋាភិបាលនានា រួមទាំង ទីក្រុងប៉េកាំងផងដែរ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់អ៊ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច។ នៅពេលត្រូវបានសួរអំពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា «ការដាក់ទណ្ឌកម្ម និងសម្ពាធ នឹងមិនជួយដោះស្រាយបញ្ហានេះបានឡើយ»។ លោកបានមានប្រសាសន៍ថា «ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយនយោបាយ និងការទូត»។ នៅពេលសួរ ជុំវិញអាមេរិកជំរុញឲ្យចិនគាំទ្រទណ្ឌកម្មនេះ, អ្នកនាំពាក្យ លោក លីន បានបញ្ជាក់ឡើងវិញអំពីតម្រូវការសម្រាប់ភាគីទាំងអស់ក្នុងការចាត់ «វិធានការប្រកបដោយការទទួលខុសត្រូវ» ក្នុងការដោះស្រាយលើសង្គ្រាម។ លោក លីន បាននិយាយបញ្ជាក់បន្ថែមថា «ប្រទេសចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និង មិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ»៕ សហរដ្ឋអាមេរិកបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យរបបដឹកនាំរបស់អ៊ីរ៉ង់ «ដួលរលំ» ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានចាត់ទុកថាជា «អំពើភេរវកម្មសេដ្ឋកិច្ច» ដែលនឹងបរាជ័យជាមិនខាន៕ ប្រភព ៖ AFP…

  • ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

    ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

    តូក្យូ ៖ ប្រទេសជប៉ុនកំពុងដាក់មហិច្ឆតាឆ្ពោះទៅពង្រីកសមត្ថភាពវាយប្រហារនៅក្រោមទឹក តាមរយៈផែនការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹករបស់ខ្លួន ។ បើតាម Times of India, មីស៊ីលល្បឿនលឿនជាងសំឡេងបាញ់ចេញពីនាវាមុជទឹក ដែលជប៉ុនគ្រោងផលិតនេះ នឹងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបាំងកាយក្រោមទឹក និងភាពបត់បែននៃអាវុធល្បឿនលឿនជាងសំឡេងផងដែរ ។ ការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹកនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រសួងការពារជាតិជប៉ុន ដែលកំពុងស្នើសុំកញ្ចប់ថវិការការពារជាតិបំបែកកំណត់ត្រាដល់ជាង ៦០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៧ ។ គម្រោងធ្វើទំនើបកម្មយោធារបស់ជប៉ុនលេចឡើង ចំពេលដែលប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី ក៏កំពុងពង្រីកសមត្ថភាពកងនាវាចម្បាំង និងកងកម្លាំងវាយប្រហារចម្ងាយឆ្ងាយរបស់ខ្លួន នៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច ។ ក្រៅពីមីស៊ីលល្បឿនលឿនជាងសំឡេង ប្រទេសជប៉ុនក៏កំពុងសំងំអភិវឌ្ឍប្រព័ន្ធបាញ់មីស៊ីលបញ្ឈរ ហៅកាត់ VLS សម្រាប់បំពាក់លើនាវាមុជទឹកជំនាន់ថ្មីផងដែរ ។ ប្រព័ន្ធ VLS នឹងត្រូវរចនាឡើងដើម្បីអាចផ្ទុកមីស៊ីលបានចន្លោះពី ១៤ ទៅ២៤គ្រាប់ក្នុងមួយគ្រឿង ដែលអាចប្រើប្រាស់បានទាំងមីស៊ីលនាំផ្លូវ និងមីស៊ីលល្បឿនលឿនជាងសំឡេង ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីមួយនេះ ក៏មានផែនការអភិវឌ្ឍយន្តហោះដ្រូនប្រយុទ្ធតម្លៃធូរថ្លៃ និងយានមុជទឹកគ្មានមនុស្សបើក ដែលអាចបាញ់មីស៊ីលចម្ងាយឆ្ងាយផងដែរ ៕ ប្រភព ៖ Times of India…

  • កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត

    កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត

    សេអ៊ូល ៖ ប្រមុខការពារជាតិកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងទំនងជាមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃច្រើនជាងអ្វីដែលសហរដ្ឋអាមេរិកបានដឹងទៅទៀត ពោលគឺមានចន្លោះពី ៨០ ទៅ ១២០ គ្រាប់ឯណោះ ។ លោក Ahn Gyu-back រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនិយាយថា បើទោះបីជាវាពិបាកក្នុងការកំណត់តួលេខពិតប្រាកដក៏ដោយ ប៉ុន្តែជាទូទៅកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលពី ៨០ ទៅ ១២០ គ្រាប់ ។ លោកថា តួលេខទាំងនេះគឺផ្អែកលើខ្លឹមសារនៃការវិភាគព័ត៌មានដោយភ្នាក់ងារស្រាវជ្រាវក្នុងស្រុក ។ បើតាម Jerusalem Post, ការអះអាងនេះគឺផ្ទុយស្រឡះ និងច្រើនជាងអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទើបបានទម្លាយឲ្យដឹងថា កូរ៉េខាងជើងប្រហែលជាអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួន ៥៧ គ្រាប់ប៉ុណ្ណោះនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ។ យ៉ាងណា បើទោះបីជាតួលេខនេះរវាងលោក Trump និងលោក Ahn Gyu-back មានភាពខុសគ្នាក៏ដោយ ប៉ុន្តែសេចក្ដីថ្លែងការណ៍ទាំងពីរនេះក៏មានរឿងប្រទាក់ក្រឡាគ្នាមួយផងដែរ ។ ហើយនោះគឺ ទីក្រុងព្យុងយ៉ាងពិតជាមានអាវុធនុយក្លេអ៊ែរប្រាកដមែន ។ កន្លងមក កូរ៉េខាងត្បូងកម្រនឹងបង្ហាញជាសាធារណៈនូវការប៉ាន់ស្មានលម្អិត អំពីឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ជាមួយគ្នានេះ ទីក្រុងសេអ៊ូលក៏មិនទទួលស្គាល់ទីក្រុងព្យុងយ៉ាងជាផ្លូវការថា…

  • រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន

    រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន

    មូស្គូ ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ, នាវាចម្បាំង ព្រមទាំង បាញ់សាកល្បងមីស៊ីល នៅជុំវិញកោះ Etorofu ដែលគេដឹងថាជាផ្នែមួយនៃប្រជុំកោះកំពុងមានជម្លោះជាមួយ ជប៉ុន ។ កងនាវាចរភាគប៉ាស៊ីហ្វិករបស់រុស្ស៊ី បានរៀបរាប់ថា ខ្លួនបានមីស៊ីលបាញ់ ពីលើគោកទៅកាន់នាវា ដោយធ្វើការហ្វឹកហាត់វាយប្រហារលើនាវារបស់សត្រូវ និងបានបាញ់ចំគោលដៅទាំងអស់ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ។ មន្ត្រីនានាចេញមកបញ្ជាក់បន្ថែមថា ការហ្វឹកហាត់នេះមានការចូលរួមពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង នាវាចម្បាំងធុនធំ cruiser ដែលបំពាក់ដោយមីស៊ីលផងដែរ ។ ជាការឆ្លើយតបតវ៉ាភ្លាមៗ, លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងចេញពីប្រទេសអូម៉ង់ថា «យើងមិនអាចទទួលយកបានទេ ចំពោះសកម្មភាពពង្រឹងអំណាចយោធានៅលើកោះភាគខាងជើងទាំងបួន ព្រោះវាផ្ទុយនឹងជំហររបស់ប្រទេសយើង ទាក់ទងនឹងទឹកដីទាំងនេះ»។ បើតាម Tass, សមយុទ្ធ ដែលបន្តធ្វើរហូតដល់ថ្ងៃទី ២៩ ខែសីហា លើកនេះ មានពាក់ព័ន្ធនឹង នាវាលើផ្ទៃទឹក, នាវាមុជទឹក និងនាវាគាំទ្រប្រហែល ៦០គ្រឿង, យន្តហោះ, ឧទ្ធម្ភាគចក្រ និង ប្រព័ន្ធ Drone ប្រហែល…

  • បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់ដើមត្នោតអាយុកាលជាង១៧០ឆ្នាំ

    បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់ដើមត្នោតអាយុកាលជាង១៧០ឆ្នាំ

    បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនចំនួន៨នាក់ ត្រូវបានមន្ត្រីនគរបាលស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីកាប់ដើមត្នោតចំនួន៧ដើម ដែលដាំនៅអមផ្លូវចូលវត្តអង្គជុំព្រៃទប់ ស្ថិតក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។   លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះ បុគ្គលទាំង៨នាក់នោះ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងដោះស្រាយទៅតាមនីតិវិធីច្បាប់។ ព្រះតេជគុណ មុនី ម៉ោញ ពុទ្ធា ព្រះចៅអធិការវត្តអង្គជុំព្រៃទប់ មានសង្ឃដីកាថា ក្នុងចំណោមដើមត្នោតទាំង៧ដើម ដែលជាបេតិកភណ្ឌរបស់វត្ត គឺ៥ដើមមានអាយុកាលជាង១៧០ឆ្នាំមកហើយ  ហើយ២ដើមទៀតទើបមានអាយុជាង៣០ឆ្នាំ។ ព្រះចៅអធិការវត្តអង្គជុំព្រៃទប់ មានសង្ឃដីកាបន្ថែមថា ដើមហេតុបណ្តាលឱ្យមានករណីកាប់ដើមត្នោត ចំណាស់ទាំងនេះ គឺផ្តើមចេញពី ការដាំបង្គោលតខ្សែភ្លើង ទើសដើមត្នោត ទើបបណ្តាលឱ្យបុគ្គលិកអគ្គិសនីចំនួន៣នាក់សម្រេចចិត្តកាប់បំផ្លាញដើមត្នោតទាំងនោះ ដោយពុំមានការសុំការអនុញ្ញាតពីអាជ្ញាធរ និងចៅអធិការវត្តឱ្យបានត្រឹមត្រូវឡើយ។   បើតាមព្រះចៅអធិការវត្ត ដើមត្នោតដែលស្ថិតនៅអមសងខាងផ្លូវចូលទៅកាន់វត្តសរុបទាំងអស់មានចំនួន១៧០ដើម ក្នុងនោះដើមត្នោតចំនួន១៥០ដើមមានអាយុកាលរាប់រយឆ្នាំ និង២០ដើមទៀតមានអាយុកាលជាង៣០ឆ្នាំ។   ដើមត្នោតជាប្រភេទរុក្ខជាតិ តំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ មានអត្ថប្រយោជន៍ច្រើនណាស់ ហើយមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា៕ សៅ សុខអេង

  • ពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី

    ពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី

    ខេត្តពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី ក្រោយចុះកិច្ចព្រមព្រៀងវិនិយោគដ៏ធំលើផ្ទៃដី ៥ពាន់ហិកតា សម្រាប់ការវិនិយោគរវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន KPSEnergy (Cambodia) Co., Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យថាមពលស្អាត ឧស្សាហកម្មកែច្នៃ និងសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធ ព្រមទាំងជួយបង្កើនសក្តានុពលខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ ។ ការចុះកិច្ចព្រមព្រៀងនេះ ក៏ត្រូវបានចាត់ទុកជាឱកាសថ្មី សម្រាប់ខេត្តពោធិ៍សាត់ ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច បង្កើតការងារ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ខូយ រីជា អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកព្រឹត្តិការណ៍នេះថា ជា «ស្ពាន» ដ៏សំខាន់ក្នុងការតភ្ជាប់សក្តានុពលខេត្ត ទៅនឹងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្ម និងថាមពលប្រកបដោយចីរភាព។ លោកបានគូសបញ្ជាក់ក្នុងពិធីចុះកិច្ចព្រមព្រៀខាងលើថា ការវិនិយោគលើផ្ទៃដី ៥ពាន់ហិកតានេះ មិនមែនជាការចុះហត្ថលេខាលើឯកសារធម្មតានោះទេ ប៉ុន្តែ គឺជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ បើតាមអភិបាលខេត្តពោធិ៍សាត់ គម្រោងវិនិយោគខាងលើនេះ ផ្ដោតសំខាន់លើវិស័យថាមពលស្អាត ដែលមានការសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយជីវម៉ាស មានអនុភាព ៥០មេហ្គាវ៉ាត់ និងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ មានអនុភាព ៤០មេហ្គាវ៉ាត់ ដែលអាចឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត…

  • ទឹកជំនន់៖ អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព

    ទឹកជំនន់៖ អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព

    អាជ្ញាធរខេត្តមួយចំនួនចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនទៅទីទួលសុវត្ថិភាព ក្រោយទឹកជំនន់បន្តកើន ឡើងខ្លាំងដែលជាការគំរាមកំហែងជាពិសេសក្នុងខេត្តនៅជាប់តាមដងទន្លេមេគង្គ។ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ មានខេត្តចំនួន ៣ បាននិងកំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់ គឺខេត្តស្ទឹងត្រែង ក្រចេះ និងត្បូងឃ្មុំ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទឹកជំនន់បានប៉ះពាល់ចំនួន ១៣ស្រុក ស្មើ ៥៩ឃុំ មានប្រជាពល រដ្ឋរងគ្រោះចំនួន ៣ពាន់ ៨២៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជម្លៀសទៅទីទួលសុវត្ថិភាពមានចំនួន ២៨៧គ្រួសារ។ ផ្ទះចំនួនជាង ២ ពាន់ខ្នង ដំណាំស្រូវចំនួនជាង ១ពាន់ហិកតា និងដំណាំរួមផ្សំជាង ៤០០ហិកតាត្រូវបានរងផលប៉ះពាក់ ហើយ សត្វចំនួន ៥៨០ក្បាលត្រូវបានជម្លៀស។ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថា នៅខេត្តស្ទឹងត្រែងមានប្រមាណជាង ៣០គ្រួសារហើយដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជំនន់បន្តកើនឡើងបង្កជាការគំរាមកំហែង។  នៅខេត្តក្រចេះឯណោះវិញ លោក ម៉ែន វណ្ណា អភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តក្រចេះអាចលិចលង់កាន់តែខ្លាំងដោយសារទឹកបន្តឡើង ។ …

  • អ្នកឃ្លាំមើលសង្គម៖ ការបន្តនាំក្រុម AOT ចុះពិនិត្យតាមព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា

    អ្នកឃ្លាំមើលសង្គម៖ ការបន្តនាំក្រុម AOT ចុះពិនិត្យតាមព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា

    អ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការបន្តនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា (AOT) ចុះអង្កេតការនៅតាមតំបន់ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់យោធាថៃ តាមបណ្តោយព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្ត មានក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាសាក្សីសំខាន់ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។  លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា ការបន្តនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ចុះអង្កេតការតាមព្រំដែនកម្ពុជា-ថៃនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងមូលដ្ឋានច្បាប់ ភស្តុតាង និងឯកសារ ដើម្បីធ្វើការតវ៉ាផ្នែកការទូត និងតាមច្បាប់អន្តរជាតិជាដើម។ លោក ឆាំង យុ នាយក មជ្ឈមណ្ឌល ឯកសារ កម្ពុជា យល់ឃើញថា បច្ចុប្បន្នមិនទាន់មានសញ្ញាណណាមួយបង្ហាញថា ប្រទេសថៃនឹងដកកម្លាំងរបស់ខ្លួនចេញក្នុងពេលឆាប់ៗនេះឡើយ ហើយរាល់សញ្ញាទាំងអស់បង្ហាញថា ទាហានថៃកំពុងព្យាយាមពង្រឹងកម្លាំង និងរក្សាទីតាំងដែលខ្លួនកាន់កាប់ សម្រាប់វត្តមានរយៈពេលវែង។ លោករំលឹកថា ផ្អែកលើគំរូ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រកន្លងមក ប្រទេសថៃនៅទីបំផុតនឹងត្រូវដកទា ហានរបស់ខ្លួនត្រឡប់ទៅទីតាំងដើមវិញ ប៉ុន្តែកត្តានេះទំនងជាមិនអាចកើតឡើងក្នុងរយៈពេលខ្លីឡើយ ហើយមិនអាចកើតមានបានដែរ ប្រសិនបើគ្មានសម្ពាធគាបសង្កត់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងដោយមិនមានសម្បទាន ឬការសម្របសម្រួលណាមួយជាថ្នូរទៅវិញនោះ។ សូមបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែសីហា បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះទៅត្រួតពិនិត្យនៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត និងតំបន់ស៊ីវិលកម្ពុជា ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់ភាគីថៃកាលពីខែធ្នូ ឆ្នាំ២០២៥៕ សេង បារាំង…

  • កម្ពុជាស្នើឲ្យវៀតណាមកែសម្រួលវិធានការប្រមូលទិញដំឡូងមីស្រស់ពីកម្ពុជា

    កម្ពុជាស្នើឲ្យវៀតណាមកែសម្រួលវិធានការប្រមូលទិញដំឡូងមីស្រស់ពីកម្ពុជា

    សហព័ន្ធដំឡូងមីកម្ពុជា បានស្នើឲ្យភាគីវៀតណាម ប្ដូរពីការទទួលទិញដំឡូងមីស្រស់នៅលើទឹកដីវៀតណាម មកអនុវត្តការទទួលដឹកជញ្ជូនដំឡូងមី នៅត្រង់មាត់ច្រកព្រំដែនខាងកម្ពុជាវិញ ព្រមទាំងស្នើសុំឱ្យភាគីវៀតណាម កំណត់តម្លៃតាមស្តង់ដារនៃគុណភាពដំឡូងមី។ ការស្នើសុំរបស់ភាគីកម្ពុជាដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសហព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ នៃប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីឆ្លងដែន។ នេះបើយោងការបញ្ជាក់របស់ក្រសួងពាណិជ្ចកម្មកម្ពុជា។ កិច្ចជំនួបខាងលើនេះ ជាវេទិកាយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបើកទូលាយឱកាសទីផ្សារប្រកបដោយស្ថិរភាពជូនដល់កសិករ និងអាជីវករកម្ពុជា។ ជាការឆ្លើយតប សមាគមផលិតម្សៅដំឡូងមីតៃនីញ សន្យាស្នើសុំដល់អង្គភាពពាក់ព័ន្ធ ដើម្បីផ្តល់កិច្ចអន្តរាគមន៍លើមធ្យាបាយដឹកជញ្ជូនតាមការស្នើសុំរបស់ភាគីកម្ពុជា សំដៅធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដោយមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មដំឡូងមីស្រស់ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងចីរភាព។ ទន្ទឹមនេះ សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ ក៏បានប្តេជ្ញាចិត្តក្នុងការធានាតម្លៃ និងការទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងតម្លៃសមស្រប និងមានតុល្យភាព ដើម្បីធានាផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង។ សមាគមផលិតម្សៅដំឡូងមីខេត្តតៃនិញ ក៏បានស្នើឱ្យកសិករកម្ពុជាបង្កើនការដាំដុះ ប្រើប្រាស់ពូជដំឡូងមី ដែលមានទិន្នផលខ្ពស់ និងផ្តល់អាទិភាពលក់ជូនរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម និងចំណូលដល់កសិករ។ សូមបញ្ជាក់ថា វៀតណាម គឺជាទីផ្សារនាំចូលដំឡូងមីស្រស់ធំជាងគេរបស់កម្ពុជា។ ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញដំឡូងមីស្រស់ប្រមាណ ៤លានតោន ទៅកាន់ប្រទេសវៀតណាម ហើយក្នុងឆ្នាំ២០២៦នេះ ប្រទេសវៀតណាម បានសន្យាថានឹងទិញដំឡូងមីស្រស់ចំនួន ៩លានតោនបន្ថែមពីកម្ពុជា៕  ខន ណារី AMS