-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារទៅក្រុមប្រឆាំង៖ «បើជួបអត់ជេរ បើជេរអត់ជួប»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះអ្នកនយោបាយទាំងឡាយណា ដែលមានចេតនា និងឆន្ទៈពិតប្រាកដក្នុងការធ្វើការដើម្បីបុព្វហេតុជាតិ ដោយមិនចាំបាច់មានទស្សនៈនយោបាយស្របគ្នានោះឡើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ-អាចារិនីនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី បានបញ្ជាក់ថា សម្តេចផ្តល់តម្លៃខ្ពស់លើ «ការគោរពគ្នាទៅវិញទៅមក» ដែលជាគ្រឹះនៃវប្បធម៌បង្រួបបង្រួមជាតិពិតប្រាកដ។ សម្តេចបានរំលឹកថា កាលពីពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី មានក្រុមប្រឆាំងបានស្នើសុំជួបសម្តេច ប៉ុន្តែសម្តេចបានឆ្លើយតបវិញដោយលើកជាគោលការណ៍ថា «បើជួបអត់ជេរ បើជេរអត់ជួប»។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងពីជំនួបសន្ទនានាពេលកន្លងមកជាមួយ អ្នកនាង កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីរបស់លោក កឹម សុខា អតីតប្រមុខបក្សប្រឆាំង ព្រមទាំងការតែងតាំងរូបគាត់ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី។ សម្ដេចបានគូសបញ្ជាក់ថា ក្នុងតួនាទីជាប្រេសិតពិសេស អ្នកនាង កឹម មនោវិទ្យា ទទួលបន្ទុកលើការងារទាក់ទាញការវិនិយោគ និងកិច្ចការព្រំដែន ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រទេសជាតិ ជាជាងការស្រែកជេរប្រមាថបំផ្លាញកិត្តិយសជាតិ ។ បន្ថែមលើនេះ សម្ដេចធិបតី បានប្រកាសជាថ្មីថា ទ្វាររបស់រាជរដ្ឋាភិបាលតែងតែបើកចំហជានិច្ច ចំពោះការបញ្ចេញមតិ និងទស្សនៈរបស់បញ្ញាវ័ន្តគ្រប់និន្នាការនយោបាយ ឱ្យតែការបញ្ចេញមតិនោះមានការវិភាគស៊ីជម្រៅ ច្បាស់លាស់ និងផ្អែកលើមូលដ្ឋានហេតុផលត្រឹមត្រូវ ដោយមិនតម្រូវឱ្យទស្សនៈទាំងនោះត្រូវតែស្របតាមជំហររបស់រាជរដ្ឋាភិបាលនោះទេ។ ជុំវិញជំហរនេះ លោកបណ្ឌិត…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្តចុះស្វែងរកដំណោះស្រាយជូនសាលាដូងនៅលើភ្នំគីរីរម្យ

កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាដូង នៅលើភ្នំគីរីរម្យ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់ពីដំណើរការជាក់ស្តែងរបស់សាលារៀនមួយនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាលាដូង ក្នុងការបណ្តុះស្មារតីកុមារឱ្យមានចំណេះដឹងសម្រាប់អនាគត ជាពិសេសការអប់រំឱ្យកុមារមានចិត្តស្រឡាញ់បរិស្ថាន ចូលរួមថែរក្សាព្រៃឈើ និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បង្កើតឡើងដោយលោក អ៊ុក វណ្ណដេ បច្ចុប្បន្ន សាលាដូងកំពុងផ្តល់ការបណ្តុះបណ្តាលបំណិនជីវិតដល់កុមារជាង ១៥០នាក់ ដែលជាកូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សូមរំលឹកថា បន្ទាប់ពីមានការជូនដំណឹងពីអាជ្ញាធរមូលដ្ឋានឱ្យរុះរើសំណង់មិនរៀបរយក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគិរីរម្យ ដែលអាចប៉ះពាល់ដល់ដំណើរការរបស់សាលាដូង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចភ្លាមៗជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះស្វែងរកដំណោះស្រាយសមស្រប និងមានចីរភាព ដើម្បីធានាឱ្យសាលារៀនមួយនេះ អាចបន្តបេសកកម្មអប់រំដល់កុមារនៅទីនោះជាធម្មតា។ ចំណាត់ការទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងខ្លាំងពីសាធារណជន។ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ក្រៅពីការរក្សាសាលាដូងឱ្យដំណើរការបន្ត លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តគួរតែទទួលបានការលើកទឹកចិត្តបន្ថែម…
-
ក្រុមហ៊ុនអាកាសចរណ៍ពន្លឿនការតភ្ជាប់ផ្លូវអាកាស ដើម្បីជំរុញ ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា (Air Cambodia) កំពុង ពន្លឿនការធ្វើទំនើបកម្មយន្តហោះ និងពង្រីកបណ្តាញហោះហើរ អន្តរជាតិ ដើម្បីបើកច្រកតភ្ជាប់ផ្លូវអាកាសទៅកាន់ ពិភព លោក។ ការពន្លឿនអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការធ្វើទំនើបកម្ម និងពិពិធកម្មយន្តហោះ គឺធ្វើ ឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ,បង្កើនគុណភាពសេវា កម្មនិងជំរុញការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានចង្អុលបង្ហាញថា គ្រឹះដ៏សំខាន់នៃចក្ខុវិស័យនេះ គឺកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រក្នុងការបញ្ជាទិញយន្តហោះទំនើបៗ។ សម្រាប់ខ្សែ ហោះហើរមេ និងចម្ងាយឆ្ងាយ ក្រុមហ៊ុនបានចុះហត្ថលេខាទិញ យន្តហោះ ប៊ូអ៊ីង (Boeing) ទំនើបចុងក្រោយបង្អស់ដែលនឹងចាប់ ផ្តើមប្រគល់ពីឆ្នាំ២០៣១ តទៅ ដោយរួមបញ្ចូលទាំងការជួលយន្តហោះ Boeing 737 MAX មកប្រតិបត្តិការជាបណ្តោះអាសន្នចាប់ពី ឆ្នាំ២០២៩។ ទន្ទឹមនឹងនេះក្រុមហ៊ុនបានបង្កើតប្រវត្តិសាស្ត្រថ្មីតាមរយៈការបញ្ជាទិញដុំនូវយន្តហោះ COMAC C909 សម្រាប់ជើងហោះហើរក្នុងតំបន់ រហូតដល់ ២០គ្រឿង ដោយធ្វើឱ្យ អ៊ែរ ខេមបូឌា ក្លាយជាក្រុមហ៊ុន អាកាសចរណ៍ដំបូងគេបង្អស់ដែលបញ្ជាទិញយន្តហោះប្រភេទនេះ ក្នុងទ្រង់ទ្រាយធំ។ការដឹកជញ្ជូនយន្តហោះ…
-
ថៃអនុម័តថវិកាជាង១៣លានដុល្លារ សម្រាប់សាងសង់លេណដ្ឋាននៅតាមព្រំដែនជាមួយកម្ពុជា

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានអនុម័តថវិកាជាង១៣លានដុល្លារអាមេរិក ដើម្បីសាងសង់លេណដ្ឋាន និងកែលម្អប្រព័ន្ធព្រមាន និងទំនាក់ទំនងនៅតាមខេត្តទាំង៧តាមបណ្តោយព្រំដែនរួមជាមួយកម្ពុជា។ បើតាមសារព័ត៌មានថៃ ថវិកាមួយផ្នែកធំនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់លេណដ្ឋាន និងជម្រកសុវត្ថិភាពពេលមានការទម្លាក់គ្រាប់បែកចំនួន ១ ៦៦៩ កន្លែង ហើយសល់ពីនោះ ត្រូវប្រើសម្រាប់សាងសង់ប៉មប្រកាសអាសន្នចំនួន ១៤៣ កន្លែង និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទំនាក់ទំនងវិទ្យុឌីជីថលនៅគ្រប់ខេត្តជាប់ព្រំដែន។ រដ្ឋាភិបាលថៃជឿថា វិធានការទាំងនេះនឹងផ្តល់សុវត្ថិភាពកាន់តែល្អដល់ប្រជាពលរដ្ឋ ពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខផ្សេងទៀតតាមបណ្តោយព្រំដែន រួមទាំងអន្តោប្រវេសន៍ខុសច្បាប់ ការរត់ពន្ធ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា អាជ្ញាធរជំនាញបាន និងកំពុងតាមដានជាប្រចាំនូវរាល់សកម្មភាពនានារបស់ភាគីថៃ ប្រសិនជាមានសកម្មភាពសាង់សង់ហេដ្ឋារចនាសម្ព័ន្ធកៀកនឹងព្រំដែនកម្ពុជា ឬចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ កម្ពុជានឹងធ្វើការតវ៉ាភ្លាមតែម្តង។ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ យល់ឃើញថា ការដែលរដ្ឋាភិបាលថៃចំណាយថវិកាច្រើន ដើម្បីសង់លេណដ្ឋាន និងពង្រឹងប្រព័ន្ធសន្តិសុខតាមព្រំដែនកម្ពុជា មិនមែនត្រឹមតែជាការការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួនប៉ុណ្ណោះទេ តែជាបំណងប្រាថ្នាចង់ពង្រឹងការកាន់កាប់ទីតាំងទាំងនោះ និងចង់បង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ដើម្បីឱ្យខ្លួនមានប្រៀបក្នុងការចរចាពេលក្រោយ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែជាបញ្ហាបន្តអូសបន្លាយ…
-
តៃវ៉ាន់ ត្រៀមទទួលយន្តហោះចម្បាំងកញ្ចប់ដំបូងពី អាមេរិក ទុកទប់ទល់ ចិន

តៃប៉ិ ៖ ប្រភពយោធាទម្លាយឱ្យដឹងថា យន្តហោះចម្បាំង F-16V Block 70 កញ្ចប់ដំបូង នឹងហោះហើរចេញពីទឹកដីអាមេរិក ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Zhihang ក្នុងទីក្រុង Chihang ខេត្ត Taitung របស់កោះតៃវ៉ាន់ នាពេលឆាប់ៗខាងមុខ ដើម្បីទុកទល់ទល់សម្ពាធយោធារបស់មហាយក្សចិន ។ យោងតាម CNA, កងទ័ពអាកាសតៃវ៉ាន់បានបែងចែកថវិកាប្រមាណ ៧.៧ ពាន់លានដុល្លារ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៦ ដើម្បីទិញយន្តហោះចម្បាំង F-16V ថ្មីចំនួន ៦៦ គ្រឿង ជាផ្នែកនៃគម្រោង Feng Hsiang ។ យន្តហោះចម្បាំងថ្មីទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីសំណាក់មហាយក្សចិន ។ ផ្អែកតាម Taiwan News, ពួកវាត្រូវបានបង្កើនកម្លាំងរុញខ្លាំងជាងមុន ខណៈតួខ្លួនយន្តហោះត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរ ហើយមានសមត្ថភាពវាយប្រហារគោលដៅហួសពីកម្រិតភ្នែកមើលឃើញ និងបំពាក់ដោយប្រព័ន្ធរ៉ាដាស្កេនអេឡិចត្រូនិចដ៏ទំនើបសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអេឡិចត្រូនិច ។ ចំណុចពិសេស យន្តហោះចម្បាំង F-16V របស់តៃវ៉ាន់ ក៏អាចបំពាក់ប្រព័ន្ធអាវុធ និងមីស៊ីលទំនើបៗ…
-
ក្រុមហ៊ុនទឹកពិសាហាយ-ធិច មានមោទនភាពដែលបានរួមចំណែកក្នុងសកម្មភាពសង្គម ការងារមនុស្សធម៌ និងការលើកស្ទួយវិស័យកីឡាជាតិនៅកម្ពុជា

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ លោក ព្រាប សកល ប្រធាននាយកដ្ឋានផ្នែកលក់ និងទីផ្សា តំណាងក្រុមហ៊ុន អេស អិល ហាយ-ធិច និង ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីពិធីសន្និសីទសារព័ត៍មាន ស្តីពីការចុះអនុស្សរណៈយោគយល់ (MOU) រវាងសហព័ន្ធ និងក្រុមហ៊ុនទឹកពិសាហាយ-ធិច ដើម្បត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ (The 6th Asian Vovinam Champion ships in 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាននៃពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនអេស អិល ហាយ-ធិច លោក ព្រាប សកល បានលើកឡើងថា ក្នុងនាមជាអាជីវកម្មក្នុងស្រុក ពួកយើងតែងតែផ្ដល់ការយកចិត្តទុកចិត្ត ឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា ដល់ព្រឹត្តិការណ៍កីឡានានា និងសហព័ន្ធកីឡាជាច្រើនទាំងនៅរាជធានី-ខេត្ត។…
-
រុស្ស៊ី គំរាម អង់គ្លេស ក្រោយផ្គតផ្គង់យន្តហោះដ្រូនឱ្យ អ៊ុយក្រែន

មូស្គូ ៖ ទីក្រុងមូស្គូ នៅថ្ងៃ អង្គារ បានគំរាមប្រឆាំងការផ្គត់ផ្គង់ដ្រូនរបស់អង់គ្លេសទៅឱ្យអ៊ុយក្រែន ក្រោយមានសេចក្តីរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់ទីក្រុងឡុងដ៍ ត្រូវបានទីក្រុងកៀវប្រើប្រាស់វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់ចក្រភពអង់គ្លេសចំៗថា កំពុលលូកដៃដោយផ្ទាល់ចូលក្នុងសង្គ្រាមអ៊ុយក្រែន ។ ចំណែកស្ថានទូតរុស្ស៊ីប្រចាំប្រទេសណាតូនេះ អះអាងថា សកម្មភាពរបស់ទីក្រុងឡុងដ៍ នឹងនាំមកនូវផលវិបាកចៀសមិនរួច ហើយអង់គ្លេសគឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ។ យ៉ាងណា លោក Andy Burnham នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស និយាយថា រដ្ឋាភិបាលរបស់លោកនឹងបន្តគាំទ្រអ៊ុយក្រែន ១០០% ប្រឆាំងនឹងសង្គ្រាមខុសច្បាប់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ បើតាម Kyiv independent, ទោះបីជាយុទ្ធនាការវាយប្រហារចម្ងាយឆ្ងាយភាគច្រើនពឹងផ្អែកលើយន្តហោះដ្រូនរបស់ខ្លួនឯងក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅតែប្រើប្រាស់ដ្រូនរបស់អង់គ្លេស ដើម្បីកំណត់ទិសដៅហោះបុកបំផ្ទុះរោងចក្រចម្រាញ់ប្រេងនៅជិតទីក្រុងមូស្គូ និងទីតាំងយោធាផ្សេងៗទៀត ។ គួរបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមសម័យទំនើបរវាងរុស្ស៊ី និងអ៊ុយក្រែន ។ កាលពីខែមិថុនាកន្លងទៅ អង់គ្លេសធ្លាប់បានសន្យាថា នឹងផ្តល់ជំនួយយន្តហោះដ្រូនរហូតដល់…
-
UN រកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយ ក្នុងប្រទេសស៊ីរី

ដាម៉ាស ៖ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA បានរាយការណ៍ កាលពីថ្ងៃអង្គារថា បានរកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយកន្លែង នៅក្នុងប្រទេសស៊ីរី។ ប្រធានទីភ្នាក់ងារ UN មួយនេះ បាននិយាយថា សម្ភារៈទាំងនោះ ត្រូវបានរកឃើញ នៅឯទីតាំងមួយ ដែលទីក្រុងដាម៉ាសបានរាយការណ៍ជូនទីភ្នាក់ងារ IAEA កាលពីខែមុន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងដាម៉ាស, លោក Rafael Grossi ប្រធាន IAEA បានកោតសរសើរចំពោះ “ការសម្រេចចិត្តដ៏ក្លាហាន” របស់ទីក្រុងដាម៉ាស ក្នុងការរាយការណ៍អំពីទីតាំង ដែលមិនធ្លាប់ត្រូវបានប្រកាសជាសាធារណៈពីមុនមក និងជាទីតាំង មានតាំងពីសម័យកាល នៃការគ្រប់គ្រង របស់អតីតមេដឹកនាំ Bashar-al-Assad។ លោកបានមានប្រសាសន៍ថា ក្នុងចំណោមការរកឃើញ មានសម្ភារៈនុយក្លេអ៊ែរ ពីរ ៣ តោន ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងផ្លូវខុស។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានមានប្រសាសន៍ដែរថា ផ្អែកតាមការវាយតម្លៃផ្នែកបច្ចេកទេស សម្ភារៈទាំងនោះមិនបង្កហានិភ័យអ្វីឡើយ ហើយ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ជាតិស៊ីរី ប៉ុន្តែ ស្ថិតក្រោមប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព…
-
អ៊ីរ៉ង់ ប្រកាសបិទច្រកហ័រមូស រហូតទាល់តែអាមេរិកបំពេញតាមការទាមទារ

តេហេរ៉ង់ ៖ អ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ghalibaf បានថ្លែងកាលពីថ្ងៃអង្គារថា ច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នឹងមិនត្រូវបានបើកឡើយ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមការទាមទាររបស់ទីក្រុងតេហេរ៉ង់ រួមទាំង ការដកចេញនូវការបិទផ្លូវសមុទ្រ ដោយកងទ័ពជើងទឹក។ លោក Mohammad Bagher Ghalibaf បានថ្លែងនៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍រដ្ឋថា «ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ច្រកសមុទ្រ Hormuz នឹងមិនបើកឡើយ រហូតទាល់តែការប្តេជ្ញាចិត្តរបស់អាមេរិកដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា… ត្រូវបានអនុវត្ត»។ លោកបានរាយនាមបញ្ជីការទាមទារនានា រួមមាន ការដកចេញនូវការបិទផ្លូវសមុទ្រ, ការលុបចោលទណ្ឌកម្មលើប្រេង និងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កក នៅបរទេស។ ការទាមទារទាំងនេះធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីខែមិថុនា ប៉ុន្តែ កិច្ចព្រមព្រៀងនោះបានបរាជ័យ នៅពេលក្រោយមក។ សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលបង្កឱ្យមានជម្លោះនៅទូទាំងតំបន់។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ចាប់តាំងពីថ្ងៃទី៨ ខែមេសា បានបញ្ចប់ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ប៉ុន្តែ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅតែបន្តកើតមាន ជាពិសេសនៅក្នុង និង…
-
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត។ បើយើងសួរមនុស្សភាគច្រើនថា តើកីឡាករអាជីពៗញ៉ាំអ្វីខ្លះ គេនឹងនិយាយអំពី អាហារមុនពេលប្រកួត ការញ៉ាំចេកមុនពេលកម្តៅសាច់ដុំ ឬ ភេសជ្ជៈកីឡាជាដើម។ ប៉ុន្តែ មិនសូវមានអ្នកនិយាយពីអ្វីដែលកីឡាករអាជីពធ្វើបន្ទាប់ពីបញ្ចប់ការប្រកួតនោះឡើយ។ ម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត ជារឿងសំខាន់បំផុតមួយនៅក្នុងផ្នែកអាហារូបត្ថម្ភកីឡា។ វាជាពេលវេលាដែលការខូចខាតសាច់ដុំពីការហាត់ប្រាណត្រូវបានជួសជុល ជាពេលដែលថាមពលត្រូវបានបំពេញឡើងវិញ និងជាពេលដែលរាងកាយរៀបចំខ្លួនសម្រាប់ការប្រកួតឬហ្វឹកហាត់លើកក្រោយបន្តទៀត។ វេជ្ជបណ្ឌិត Krissy Ladner ជាអ្នកជំនាញផ្នែករបបអាហារកីឡា ដែលធ្វើការជាមួយកីឡាករបាល់ទាត់អាជីព គាត់បានចំណាយពេលលើអាហារូបត្ថម្ភសម្រាប់ការស្តារថាមពលឡើងវិញ ច្រើនដូចគ្នាលើការបំពេញថាមពលមុនពេលប្រកួតដែរ។ គាត់តែងតែប្រើវិធីចំណាំងាយៗមួយ ដែលកីឡាករគ្រប់កម្រិតទាំងអស់អាចចងចាំបាន ពោលគឺ ”គោលការណ៍ R ទាំង ៥”។ R ទី១៖ Replenish (ការបំពេញបន្ថែម) រឿងដំបូងគេគឺត្រូវបំពេញគ្លីកូសែន (Glycogen) នៅក្នុងសាច់ដុំឡើងវិញ។ ក្នុងអំឡុងពេលប្រកួត ឬការហ្វឹកហាត់ខ្លាំងៗ រាងកាយរបស់អ្នកនឹងទាញយកសារធាតុ កាបូអ៊ីដ្រាត (Carbohydrate) ដែលបានរក្សាទុកក្នុងសាច់ដុំ ដើម្បីមកបង្កើតថាមពលសម្រាប់ការធ្វើសកម្មភាពដែលមានកម្រិតធ្ងន់ធ្ងរ។ វិធីសាកល្បងដ៏ល្អមួយដើម្បីសង្កេតថារាងកាយប្រើកាបូអ៊ីដ្រាតដែលរាងកាយរក្សាទុក៖…