Category: ព័ត៌មាន

  • អ៊ុយក្រែន ចោទ អាមេរិក គប់គិតជាមួយ រុស្ស៊ី វាយប្រហារមកលើខ្លួន

    អ៊ុយក្រែន ចោទ អាមេរិក គប់គិតជាមួយ រុស្ស៊ី វាយប្រហារមកលើខ្លួន

    កៀវ ៖ សហរដ្ឋអាមេរិកកំពុងគប់គិត និងជួយដល់ប្រទេសរុស្ស៊ីជុំវិញការបាញ់ផ្លោងមីស៊ីលយ៉ាងសន្ធាប់ ចូលមកក្នុងទីក្រុងកៀវនាប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះបើតាមការចោទប្រកាន់របស់ទីប្រឹក្សា លោកប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃពុធ ។ លោក Sergy Beskrestnov ទីប្រឹក្សារបស់លោក Zelensky និយាយថា ទីក្រុងវ៉ាស៊ីនតោនខកខាន ក្នុងការប្រាប់អ៊ុយក្រែនជាមុន អំពីការវាយប្រហារដោយគ្រាប់មីស៊ីល ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាតបតវិញរបស់ទីក្រុងកៀវ តាមរយៈការកែប្រែប្រព័ន្ធ Starlink ដែលអ៊ុយក្រែនកំពុងប្រើប្រាស់នៅលើសមរភូមិ ។ លោកថា ការវាយប្រហារ និងការកម្រិតប្រព័ន្ធ Starlink មិនមែនជារឿងដៃដន្យនោះទេ ហើយទីក្រុង វ៉ាស៊ីនតោន គឺជាអ្នកនៅពីក្រោយការថយចុះនៃល្បឿនអ៊ិនធឺណិត នៅលើស្ថានីយមួយចំនួន ដែលធ្លាប់តែជួយដល់យោធាអ៊ុយក្រែនក្នុងការវាយប្រហារលើដែនដី ដែលកាន់កាប់ដោយរុស្ស៊ី និង ប្រតិបត្តិការដ្រូនស្ទាក់ចាប់ ។ បើតាមទីប្រឹក្សារបស់លោក Zelensky រូបនេះ, សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានគំរាមកំហែងថា នឹងឈប់ផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់អំពីការបាញ់គ្រាប់មីស៊ីលរបស់រុស្ស៊ី។ ការណ៍នេះបង្ហាញច្បាស់ណាស់ថា សហរដ្ឋអាមេរិក កំពុងជួយរុស្ស៊ី ។ ការចោទប្រកាន់ដ៏កម្របែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អំពាវនាវដល់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក…

  • អ៊ីស្រាអែល ចាយលុយ ១ ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រប្រយុទ្ធ

    អ៊ីស្រាអែល ចាយលុយ ១ ពាន់លានដុល្លារ ទិញឧទ្ធម្ភាគចក្រប្រយុទ្ធ

    ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលចាយលុយប្រមាណ ១ ពាន់លានដុល្លារ បញ្ជាទិញឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-64E Apache ចំនួន ១២ គ្រឿងពីក្រុមហ៊ុនការពារជាតិ Boeing របស់សហរដ្ឋអាមេរិក ។ នេះបើតាម Times of Israel ចេញផ្សាយថ្ងៃ ពុធ ។ ឧទ្ធម្ភាគចក្រទាំង ១២ គ្រឿងនេះ ជាប្រភេទ Apache “Echo” ដែលជាជំនាន់ចុងក្រោយ និងទំនើបបំផុត ដែលបំពាក់ប្រព័ន្ធរ៉ាដា និងឧបករណ៍ទំនាក់ទំនងឌីជីថលកម្រិតខ្ពស់ ។ ពួកវាអាចវាយប្រហារគោលដៅដោយប្រើមីស៊ីលបំពាក់បច្ចេកវិទ្យាមានភាពជាក់លាក់ រ៉ុក្កែត និងកាំភ្លើងធំទំហំ ៣០ មីលីម៉ែត្រ ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Boeing នឹងចាប់ផ្តើមការដឹកជញ្ជូន និងប្រគល់ឧទ្ធម្ភាគចក្រប្រយុទ្ធទាំងនេះ ទៅឱ្យកងទ័ពអាកាសអ៊ីស្រាអែលនៅឆ្នាំ ២០៣០ ខាងមុខ ។ បើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz, ការទិញឧទ្ធម្ភាគចក្រប្រយុទ្ធទាំងនេះ គឺជាជំហានសំខាន់មួយ ដើម្បីពង្រឹងកម្លាំងយោធា ក៏ដូចជាបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែល…

  • លោក ត្រាំ ប្រកាសពីការរុករកប្រេង ឧស្ម័ន និងរ៉ែ ដ៏ធំសម្បើម នៅ Greenland

    លោក ត្រាំ ប្រកាសពីការរុករកប្រេង ឧស្ម័ន និងរ៉ែ ដ៏ធំសម្បើម នៅ Greenland

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃពុធថា ការរុករកប្រេង ឧស្ម័ន និងរ៉ែក្នុងកម្រិត «ដ៏ធំសម្បើម» កំពុងត្រៀមចាប់ផ្តើម នៅតំបន់ Greenland។ លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរុករកនៅ Greenland នោះទេ ប៉ុន្តែលោកបាននិយាយថា «មានអ្នកជំនាញដែលលើកឡើងថា បរិមាណប្រេងដែលអាចរកបានដោយងាយស្រួលនៅទីនោះ គឺមានច្រើនលើសលប់ជាងតំបន់ដីគោកស្ទើរតែទាំងអស់នៅលើពិភពលោក»។ លោក Trump បានបន្ថែម នៅក្នុងការបង្ហោះរបស់លោក តាមរយៈបណ្តាញសង្គម Truth Social ថា «រាល់ការវាយប្រហារមកលើសហរដ្ឋអាមេរិក នាពេលអនាគត នឹងត្រូវឆ្លងកាត់តំបន់ Greenland ជាកន្លែងដែលប្រព័ន្ធការពាររបស់យើងនឹងធ្វើការស្ទាក់ចាប់ និងកម្ទេចយន្តហោះគ្មានមនុស្សបើក, មីស៊ីល ឬ អាវុធប្រភេទផ្សេងៗទៀត ដែលមិនទាន់ត្រូវបានផលិតឡើងផងនោះ»។ បើតាម Reuters, កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក, ដាណឺម៉ាក និង តំបន់ Greenland នាពេលថ្មីៗនេះ បានពង្រីកតួនាទីរបស់យោធាអាមេរិក នៅក្នុងតំបន់ Greenland។ ក្នុងនោះ…

  • អ៊ីរ៉ង់ ប្តូរយុទ្ធសាស្ត្រ បង្កើនការវាយប្រហារនាវាដឹកជញ្ជូន ដាក់សំពាធលើការបោះឆ្នោតអាមេរិក

    អ៊ីរ៉ង់ ប្តូរយុទ្ធសាស្ត្រ បង្កើនការវាយប្រហារនាវាដឹកជញ្ជូន ដាក់សំពាធលើការបោះឆ្នោតអាមេរិក

    តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ចំនួនពីររូបបានឱ្យដឹង កាលពីថ្ងៃពុធថា ទីក្រុងតេហេរ៉ង់ កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបង្កើនការវាយប្រហារទៅលើនាវាដឹកជញ្ជូន ដាក់សំពាធទៅដល់ការបោះឆ្នោត នៅសហរដ្ឋអាមេរិក។ មន្ត្រីទាំងនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ៊ីរ៉ង់កំពុងដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រថ្មី ដើម្បីកំណត់គោលដៅលើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងគោលបំណងរក្សាតម្លៃប្រេងឱ្យនៅខ្ពស់ និង ជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក។ យ៉ាងណា មន្ត្រីទាំងពីររូបបានបដិសេធ មិនផ្តល់ព័ត៌មានលម្អិត អំពីយុទ្ធសាស្ត្រថ្មីនេះទេ ប៉ុន្តែ ម្នាក់ក្នុងចំណោមនោះ បាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារផ្សេងៗគ្នា ប្រឆាំងនឹងនាវាដែលខ្លួនចាត់ទុកថា បានរំលោភលើការរឹតបន្តឹងរបស់ខ្លួន កាលពីប្រហែល ១០ ថ្ងៃមុន ដោយបន្ថែមថា ចំណុចនេះបាននាំឱ្យមានការកើនឡើងនៃការវាយប្រហារលើនាវាទាំងនោះ។ ពួកគេបាននិយាយថា យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រភេទ និងល្បឿននៃការវាយប្រហារ ដោយមានគោលដៅមួយ គឺដើម្បីជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងពីររូបបាននិយាយថា «គោលបំណងគឺដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការទម្លាក់តម្លៃប្រេងពិភពលោក»។ មន្ត្រីទាំងនោះបាននិយាយថា ការសម្រេចចិត្តអនុម័តយុទ្ធសាស្ត្រថ្មីនេះត្រូវបានធ្វើឡើង នៅកម្រិតខ្ពស់បំផុតនៃថ្នាក់ដឹកនាំអ៊ីរ៉ង់ និង ត្រូវបានសម្របសម្រួលយ៉ាងពេញលេញ នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ប្រទេស។ ទីក្រុងតេហេរ៉ង់បានព្យាយាមគ្រប់គ្រងច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រទេសនេះបានដាក់កម្រិតការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ…

  • លោក Netanyahu ប្រកាសមិនគាំទ្រគម្រោងវាយប្រហារ អ៊ីរ៉ង់ មុនបោះឆ្នោត

    លោក Netanyahu ប្រកាសមិនគាំទ្រគម្រោងវាយប្រហារ អ៊ីរ៉ង់ មុនបោះឆ្នោត

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែង កាលពីថ្ងៃពុធថា លោកមិនគាំទ្រការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ មុនការបោះឆ្នោត ថ្ងៃទី២៧ ខែតុលា របស់អ៊ីស្រាអែលនោះទេ។ លោក Netanyahu បានប្រាប់បែបនេះ នៅក្នុងបទសម្ភាសន៍មួយ លើវិទ្យុកងទ័ពអ៊ីស្រាអែល នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការវាយប្រហារមុន និង ការចោទប្រកាន់ពីគូប្រជែងនយោបាយរបស់លោកដែលចោទថា លោកកំពុងស្វែងរកការប៉ះទង្គិចយោធាមុនការបោះឆ្នោត។ លោករៀបរាប់ថា «វាមិនសមស្របសម្រាប់យើងទេ ហើយវាក៏មិនល្អដែរ»។ លោក បានបន្ថែមថា «ទោះបីជាអ៊ីរ៉ង់បាញ់មីស៊ីលមកលើពួកយើងក៏ដោយ ក៏ពួកគេនៅតែបន្ទោសខ្ញុំដែរ»។ លោកក៏មិនបានលម្អិតអំពីលទ្ធភាពនៃការវាយប្រហារ បន្ទាប់ពីការបោះឆ្នោត ឬ អំពីការពិភាក្សានាពេលថ្មីៗនេះ ជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីបញ្ហាអ៊ីរ៉ង់នោះទេ។ យ៉ាងណាក៏ដោយ លោកបានផ្ញើសារព្រមានដដែលៗទៅកាន់អ៊ីរ៉ង់ ដោយលើកឡើងថា អ៊ីស្រាអែលនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លា ប្រសិនបើត្រូវបានគេវាយប្រហារ។ លោក Netanyahu បានបន្ថែមថា កងកម្លាំងប្រូកស៊ីរបស់អ៊ីរ៉ង់ក៏កំពុងស្វែងរកការបាញ់ប្រហារលើអ៊ីស្រាអែល មុនពេលការបោះឆ្នោតផងដែរ។ បើតាម reuters, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្ថិតក្នុងសង្គ្រាមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ…

  • រដ្ឋបាលលោក ត្រាំ ព្រមានឈប់ផ្តល់អាវុធឲ្យ អ៊ុយក្រែន បើបន្តវាយប្រហារទីតាំងថាមពល រុស្ស៊ី

    រដ្ឋបាលលោក ត្រាំ ព្រមានឈប់ផ្តល់អាវុធឲ្យ អ៊ុយក្រែន បើបន្តវាយប្រហារទីតាំងថាមពល រុស្ស៊ី

    វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានអ៊ុយក្រែន និង សម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុបថា សហរដ្ឋអាមេរិកអាចនឹងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ និង ការទិញអាវុធអាមេរិក ពីសំណាក់អឺរ៉ុប ផ្តល់ជូនសម្រាប់អ៊ុយក្រែន ប្រសិនបើទីក្រុងកៀវ មិនបញ្ឈប់ការវាយប្រហារជម្រៅជ្រៅ ទៅលើទីតាំងថាមពលរបស់រុស្ស៊ីទេនោះ នេះបើយោងតាមមន្ត្រីអឺរ៉ុបពីររូប ដែលបានប្រាប់បណ្តាញព័ត៌មាន CNN ។ បើតាមប្រភព, ការព្រមាននេះត្រូវបានផ្ញើទៅកាន់មន្ត្រី ក្នុងប្រទេសអ៊ុយក្រែន និងអឺរ៉ុប កាលពីចុងសប្តាហ៍ រួមទាំងការប្រាស្រ័យទាក់ទងដោយផ្ទាល់ពីកងទ័ពអាមេរិក ទៅកាន់មេបញ្ជាការអ៊ុយក្រែនផងដែរ។ ប្រសិនបើអនុវត្តមែន, ការផ្អាកទាំងនេះនឹងមានផលប៉ះពាល់ភ្លាមៗ ដល់ការការពារខ្លួនរបស់អ៊ុយក្រែន។ ព័ត៌មានសម្ងាត់ដែលផ្តល់ដោយអាមេរិក កំពុងជួយអ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី ដោយផ្តល់ទីតាំងនៃឧបករណ៍បាញ់មីស៊ីល និង ទិន្នន័យអំពីកន្លែង និងពេលវេលាដែលការវាយប្រហារកំពុងតម្រង់ទិសទៅ។ រីឯ ការផ្អាកការទិញអាវុធ ដែលធ្វើឡើងតាមរយៈយន្តការអឺរ៉ុប ហៅកាត់ PURL នឹងមានផលប៉ះពាល់អាក្រក់បំផុត ដល់ការដឹកជញ្ជូនមីស៊ីលស្ទាក់ចាប់ Patriot ដែលអ៊ុយក្រែនកំពុងខ្វះខាតយ៉ាងខ្លាំង ខណៈដែល រុស្ស៊ី បានពង្រីកការវាយប្រហារដោយមីស៊ីល និងដ្រូនទូទាំងប្រទេស។ រដ្ឋបាលលោក ត្រាំ ធ្លាប់បានបង្កកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន កាលពីខែមីនា ឆ្នាំ២០២៥…

  • កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្តែងក្តីរីករាយក្នុងការស្វាគមន៍សម្តេចធិបតី ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ លោកជំទាវក៏បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជាក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ទាំងគ្រប់កម្រិតរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា ក៏ដូចជាគណបក្សនិងគណបក្ស ដែលការណ៍នេះបង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយលោកជំទាវសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីផ្ដល់ជាឧត្តមប្រយោជន៍បន្ថែមទៀតដល់ប្រជាជន និងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និង​ គណៈប្រតិភូកម្ពុជា…

  • អេស្តូនីពិចារណាទិញយន្តហោះចម្បាំងធុនស្រាលបាញ់ទម្លាក់ដ្រូនពិឃាត រុស្ស៊ី

    អេស្តូនីពិចារណាទិញយន្តហោះចម្បាំងធុនស្រាលបាញ់ទម្លាក់ដ្រូនពិឃាត រុស្ស៊ី

    វីយែន ៖ ប្រទេសអេស្តូនីកំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំងធុនស្រាល ដើម្បីបាញ់ទម្លាក់ និងស្ទាក់ចាប់យន្តហោះដ្រូនពិឃាតជំនាន់ថ្មីរបស់រុស្ស៊ី ដែលដំណើរការដោយម៉ាស៊ីនប្រតិកម្ម (Jet-Power) ពោលមានល្បឿនលឿនជាងសំឡេង ដែលបានបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាស ។ នេះបើតាម Defense News ចេញផ្សាយថ្ងៃ ពុធ ។ បច្ចុប្បន្ន រុស្ស៊ីបានប្រើប្រាស់ដ្រូនពិឃាតជំនាន់ថ្មី រួមមានប្រភេទ Geran-4 និង Geran-5 ដែលបំពាក់ម៉ាស៊ីន turbojet អាចហោះជ្រែកមេឃក្នុងល្បឿនលឿនពី ៣០០ ទៅ ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលលឿនជាងដ្រូន Shahed ធម្មតាដែលមានល្បឿនពី ១៨០ ទៅ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Martin Herem បានលើកឡើងពីគំនិតផ្តួចផ្តើមបញ្ជាទិញយន្តហោះចម្បាំងធុនស្រាល ដើម្បីទប់ទល់នឹងដ្រូនជំនាន់ថ្មីរបស់រុស្ស៊ី បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងកៀវ កាលពីពេលថ្មីៗនេះ ។ បើតាមការអះអាងរបស់ប្រមុខការពារជាតិអេស្តូនីរូបនេះ, ការប្រើប្រាស់អាវុធបាញ់ពីអាកាសទៅអាកាស គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ក្នុងការបំផ្លាញយន្តហោះដ្រូនប្រយុទ្ធរបស់រុស្ស៊ី…

  • ក្រុមឧទ្ទាមហ៊ូធី ប្រើគ្រឿងបង្គុំ ចិន ផលិតមីស៊ីលផ្លោងបាញ់ដល់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត

    ក្រុមឧទ្ទាមហ៊ូធី ប្រើគ្រឿងបង្គុំ ចិន ផលិតមីស៊ីលផ្លោងបាញ់ដល់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត

    សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន កំពុងព្យាយាមផលិតមីស៊ីលផ្លោងរយៈចម្ងាយមធ្យមដ៏ទំនើបដោយខ្លួនឯង ដែលប្រើប្រាស់គ្រឿងបង្គុំនាំចូលពីប្រទេសចិន ហើយប្រសិនបើគម្រោងនេះជោគជ័យ មីស៊ីលប្រភេទថ្មីនឹងអាចវាយប្រហារដល់ទឹកដីអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ។ យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នស្រាវជ្រាវអាវុធ Conflict Armament Research ហៅកាត់ CAR, ក្រុមហ៊ូធីបាននាំចូលគ្រឿងបង្គុំពីក្រុមហ៊ុនចិន ដើម្បីយកមកផលិតមីស៊ីលដ៏ទំនើបថ្មីមួយ ដោយផ្អែកលើគំរូមីស៊ីលនាំផ្លូវដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ គឺ Kheibar Shekan ។ បើតាម Jerusalem Post, មីស៊ីលប្រភេទនេះ មានចម្ងាយបាញ់រហូតដល់ ២,០០០ គីឡូម៉ែត្រ ដែលអាចគ្របដណ្តប់ទឹកដីអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតទាំងមូល ។ អ្នកវិភាគជាន់ខ្ពស់របស់អង្គការ CAR លោក Fabian Hinz និយាយថា ការនាំចូលគ្រឿងបង្គុំទាំងនេះអាចបង្ហាញថា ក្រុមហ៊ូធីកំពុងផលិតមីស៊ីលរួចហើយ ឬកំពុងព្យាយាមផលិត ប៉ុន្តែមិនទាន់ទទួលបានជោគជ័យពេញលេញនៅឡើយទេ ។ លោកបន្ថែមថា ដោយសាររោងចក្រផលិតអាវុធរបស់ក្រុមហ៊ូធី ត្រូវបានលាក់បាំងយ៉ាងប្រុងប្រយ័ត្ន ដូច្នេះគេនៅមិនទាន់អាចកំណត់បានច្បាស់លាស់ ថាតើការផលិតមីស៊ីលប្រភេទថ្មីនេះ ឈានដល់ដំណាក់កាលណានោះទេ ។ របាយការណ៍រសើបនេះត្រូវបានបញ្ចេញ ស្របពេលដែលអាជ្ញាធរយេម៉ែន ថ្មីៗនេះស្ទាក់ចាប់បានទំនិញលាក់ពួនមួយចំនួន ក្នុងនោះមានផ្ទុកគ្រឿងបង្គុំលោហៈធាតុ ដែលកុម្ម៉ង់ធ្វើឡើងជាពិសេស…

  • ចារកម្មអ៊ុយក្រែន ព្រមានថា រុស្ស៊ី ត្រៀមបំផ្ទុះសង្គ្រាមជាមួយ អឺរ៉ុប នៅឆ្នាំ ២០៤៥

    ចារកម្មអ៊ុយក្រែន ព្រមានថា រុស្ស៊ី ត្រៀមបំផ្ទុះសង្គ្រាមជាមួយ អឺរ៉ុប នៅឆ្នាំ ២០៤៥

    កៀវ ៖ ទីភ្នាក់ងារចារកម្មបរទេសរបស់អ៊ុយក្រែន ហៅកាត់ SZRU ព្រមានថា រុស្ស៊ីកំពុងត្រៀមខ្លួនបំផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយអឺរ៉ុបនៅត្រឹមឆ្នាំ ២០៤៥ ពោលគឺក្នុងពេល ១៩ ឆ្នាំខាងមុខទៀត ដោយប៉ូឡូញ និងរដ្ឋបាល់ទិកអាចស្ថិតក្នុងចំណោមគោលដៅដែលទីក្រុងមូស្គូកំពុងពិចារណា ។ បើតាម RBC-Ukraine, ទីភ្នាក់ងារចារកម្មអ៊ុយក្រែនមួយនេះ បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអឺរ៉ុប មិនត្រូវបានដកចេញពីការគិតគូរយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនោះទេ ។ ហើយក្នុងចំណោមសេណារីយ៉ូដែលបានរៀបចំ មានចំនួន ៦ ពាក់ព័ន្ធនឹងអឺរ៉ុបខាងជើង ខណៈដែលផែនការពាក់ព័ន្ធជាមួយប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ក៏កំពុងត្រូវបានពិចារណាផងដែរ ។ ផ្អែកតាមការវាយតម្លៃរបស់ចារកម្មអ៊ុយក្រែន, គោលដៅសំខាន់មួយរបស់រុស្ស៊ីក្នុងពេលបច្ចុប្បន្ន គឺធ្វើឱ្យការគាំទ្ររបស់បណ្តាប្រទេសអឺរ៉ុបចំពោះអ៊ុយក្រែនចុះខ្សោយ ។ ជាក់ស្តែង រុស្ស៊ីបានប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមកូនកាត់ រួមមាន ការបំផ្លិចបំផ្លាញ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបញ្ជូនយន្តហោះដ្រូនឆ្លងចូលដែនអាកាសប្រទេសសមាជិកណាតូ និងការធ្វើចារកម្មជាដើម ។ ជាមួយគ្នានេះ ទីភ្នាក់ងារចារកម្ម SZRU បានអះអាងថា មានភ្នាក់ងារចារកម្មរុស្ស៊ីប្រហែល ៤០០ នាក់កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសអឺរ៉ុប ដើម្បីសាកល្បងព្រំដែននៃការឆ្លើយតបរបស់អង្គការណាតូ ក្រោមគោលការណ៍ការពារសមាជិករួមគ្នា ។ យោងតាមការលើកឡើងរបស់ប្រមុខការទូតអ៊ុយក្រែន លោក…