-
កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយវៀតណាម ស្របពេលមានជម្លោះព្រំដែនជាមួយថៃ

ប្រទេសកម្ពុជា និងវៀតណាមបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា ព្រមទាំងពង្រីកចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ក្នុងន័យនេះ ផែនការសហប្រតិបត្តិការក្នុងវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៧ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៣តុលា នៅទីក្រុងហាណូយ ដោយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ហ្វាន វ៉ាន់ហ្សាង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។ បណ្ឌិត ថុង ម៉េង ដេវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានចាត់ទុកការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងវៀតណាម គឺជាកត្តាចាំបាច់សម្រាប់រក្សាលំនឹងយុទ្ធសាស្ត្រ និងអធិបតេយ្យភាពជាតិកម្ពុជាក្នុងតំបន់។ កិច្ចសហប្រតិបត្តិការនេះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការរក្សាបាននូវសន្តិភាពនៅតាមបណ្តោយព្រំដែន ស្របពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ សម្រាប់បណ្ឌិត ថុង ម៉េង ដេវិត កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្ន ស្ថិតនៅលើកម្រិតស៊ីជម្រៅ ជិតស្និទ្ធ និងមានភាពជាដៃគូយុទ្ធសាស្ត្ររឹងមាំ ដែលផ្អែកលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។ ដោយឡែក ការប្រារព្ធខួបទី៦០ ឆ្នាំ និងការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ គឺមានអត្ថន័យយុទ្ធសាស្ត្រយ៉ាងសំខាន់សម្រាប់កម្ពុជា ទាំងផ្នែកសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។ ចំណែក…
-
ស្ពានតភ្ជាប់រវាងចិន និងកូរ៉េខាងជើង នឹងបើកដំណើរការ នៅថ្ងៃព្រហស្បតិ៍នេះ

ប៉េកាំង, ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ នៅថ្ងៃពុធនេះថា ស្ពានឆ្លងទន្លេ Yalu ថ្មី ដែលតភ្ជាប់ប្រទេសចិន និងកូរ៉េខាងជើង ហើយត្រូវបានពន្យារពេលជាយូរមកហើយនោះ នឹងបើកដំណើរការ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា នេះ។ បើតាម Reuters, ការបើកដំណើរការស្ពានថ្មីនេះ គឺជាសញ្ញានៃវឌ្ឍនភាពបន្ថែមទៀត នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ពោលគឺនៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើងបានបើកស្ពានតភ្ជាប់ជាមួយប្រទេសរុស្ស៊ី។ ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៦ ឆ្នាំ ដោយមានតម្លៃ ២,៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាការកើនឡើង ២៥% បើធៀបនឹងឆ្នាំ ២០២៤។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាងកម្រិត មុនពេលមានការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ នៅឆ្នាំ ២០១៧។ ព្រោះតែទណ្ឌកម្មបែបនេះ, កូរ៉េខាងជើង មិនបញ្ចប់ការសាងសង់ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវតភ្ជាប់ និងកន្លែងបំពេញបែបបទគយ រួចរាល់ បើទោះបីជា ចិន បានសាងសង់ផ្នែកនៃស្ពាន នៅត្រើយខ្លួន រួចរាល់…
-
ជប៉ុនជំរុញឱ្យ រុស្ស៊ី ផ្តល់យុត្តិធម៌ ចំពោះអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន

តូក្យូ ៖ ទីក្រុងតូក្យូបាននិយាយ នៅថ្ងៃពុធនេះថា ខ្លួនបានជំរុញឱ្យទីក្រុងមូស្គូធានានូវ «ការប្រព្រឹត្តដោយយុត្តិធម៌ និង មិនលំអៀង» ចំពោះអ្នកសារព័ត៌មានជប៉ុនម្នាក់ ដែលត្រូវបានរុស្ស៊ីចាប់ខ្លួន ដោយសង្ស័យថា បានធ្វើចារកម្ម។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់អត្តសញ្ញាណអ្នកសារព័ត៌មានរូបនោះ កាលពីថ្ងៃអង្គារថា ជាលោក Yuki Imai មកពីកាសែត Hokkaido Shimbun។ បើតាមទីភ្នាក់ងារសន្តិសុខ FSB , អ្នកសារព័ត៌មានរូបនេះ ត្រូវបានចាប់ខ្លួន នៅលើកោះ Sakhalin ក្នុងតំបន់ចុងបូព៌ា។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានមានប្រសាសន៍ថា «ស្ថានទូតជប៉ុន… ប្រចាំទីក្រុងមូស្គូ និងស្ថានកុងស៊ុលទូទៅប្រចាំទីក្រុង Yuzhno-Sakhalinsk បានដាក់សំណើទៅកាន់អាជ្ញាធររុស្ស៊ី ដើម្បីស្នើសុំការផ្តល់ព័ត៌មានជាបន្ទាន់ ក៏ដូចជា ការគិតគូរពីទិដ្ឋភាពមនុស្សធម៌ និងការប្រព្រឹត្តដោយយុត្តិធម៌ និងមិនលំអៀង»។ កាសែត Hokkaido Shimbun បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលដំណឹងអំពីការប្រកាសរបស់អាជ្ញាធររុស្ស៊ី ប៉ុន្តែ «កំពុងបន្តផ្ទៀងផ្ទាត់ព័ត៌មានលម្អិត»។ កាសែតនេះបាននិយាយថា «ការធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មានគឺជាអាទិភាពចម្បងរបស់យើង ហើយយើងកំពុងចាត់វិធានការឆ្លើយតបទៅតាមនោះ»។ ទីភ្នាក់ងារព័ត៌មាន TASS…
-
ក្រុមហ៊ុន JS Group ប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger ដែលជាសាខាដំបូងគេរបស់ម៉ាកយីហោនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ប៊ឺហ្គឺដ៏ល្បីល្បាញរបស់មេចុងភៅលំដាប់ពិភពលោក នឹងបង្ហាញខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយនាំមកនូវបទពិសោធន៍នៃការទទួលទានអាហារដ៏ថ្មីប្លែក និងគួរឱ្យចាប់អារម្មណ៍មកកាន់រាជធានីមួយនេះ។ រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន JS Group មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបើកដំណើរការភោជនីយដ្ឋាន Gordon Ramsay Burger នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាសាខាដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ម៉ាកយីហោដ៏ល្បីល្បាញកម្រិតអន្តរជាតិមួយនេះ។ ភោជនីយដ្ឋាននេះនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះនៅជាន់ទី ៤២ នៃអគារ JS TOWER ដែលទើបនឹងសម្ពោធថ្មីៗនេះ ដោយមានទីតាំងស្ថិតនៅជាន់លើបង្អស់នៃសណ្ឋាគារ Planet Hollywood ដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យតាមរយៈការរួមបញ្ចូលគ្នានូវគុណភាពម្ហូបអាហារដ៏ល្អឯក បទពិសោធន៍បដិសណ្ឋារកិច្ចដ៏រស់រវើក និងទស្សនីយភាពទីក្រុងដ៏ស្រស់ស្អាតពីលើអាកាស។ បង្កើតដោយលោក Gordon Ramsay ដែលជាមេចុងភៅ និងជាបុគ្គលល្បីល្បាញលើកញ្ចក់ទូរទស្សន៍កម្រិតពិភពលោក ភោជនីយដ្ឋាន Gordon Ramsay Burger បានកសាងកេរ្តិ៍ឈ្មោះ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក តាមរយៈរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងប្លែកពីគេនៃប្រភេទអាហារដ៏ពេញនិយមមួយនេះ។ បន្ទាប់ពីបើកដំណើរការជាលើកដំបូងនៅ Planet Hollywood Resort & Casino ក្នុងទីក្រុង Las Vegas កាលពីឆ្នាំ ២០១២ មក ភោជនីយដ្ឋាន Gordon Ramsay Burger បានពង្រីកសាខារបស់ខ្លួនទៅកាន់ទីក្រុង Chicago, Boston, Vancouver និងប្រទេសកូរ៉េខាងត្បូង។ នៅរាជធានីភ្នំពេញ អតិថិជននឹងមានឱកាសក្នុងការភ្លក់រសជាតិមុខម្ហូបដ៏ល្បីល្បាញប្រចាំភោជនីយដ្ឋាន រួមមានប៊ឺហ្គឺរ Hell’s Kitchen ដ៏ល្បីឈ្មោះ អមជាមួយនឹងម្ហូបបន្សំ ទឹកជ្រលក់ដែលផ្សំឡើងដោយផ្ទាល់ដៃ និងភេសជ្ជៈក្រឡុកដ៏ពិសេស។ បញ្ជីមុខម្ហូបក៏នឹងមានបម្រើជូននូវប៊ឺហ្គឺរដែលមានរសជាតិបែបក្នុងស្រុក ដែលទទួលបានការបំផុសគំនិតពីដំណើរទស្សនកិច្ចរបស់លោក Gordon ជុំវិញប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីម្ហូបប្រពៃណីខ្មែរ និងគ្រឿងផ្សំក្នុងស្រុក។ ការប្រកាសបើកដំណើរការភោជនីយដ្ឋាន Gordon…
-
កម្ពុជា បន្តលើកឡើងពីបញ្ហាពលរដ្ឋភៀសសឹក និងការរំលោភអធិបតេយ្យភាពពីសំណាក់ថៃនៅចំពោះមុខ UN

នៅក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការប្រតិបត្តិ UNHCR នាទីក្រុងហ្សឺណែវ កម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរការពារជនភៀសខ្លួន ព្រមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាពលរដ្ឋភៀសសឹកកម្ពុជា ដែលកំពុងរងគ្រោះដោយសារការកាន់កាប់ទឹកដីខុសច្បាប់ និងការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិពីសំណាក់ភាគីថៃ។ កាលពីថ្ងៃទី ១៣ តុលា នៅចំពោះមុខគណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាទីក្រុងហ្សឺណែវ ឯកឧត្តម កែវ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងការណ៍បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារជនភៀសខ្លួន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយ UNHCR ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧។ ស្របពេលជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីបញ្ហាប្រឈមចំពោះមុខ និងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ដោយគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់ជាមួយថៃត្រូវបានបន្តគោរពប្រតិបត្តិក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងសហគមន៍ដើមវិញបានឡើយ។ មូលហេតុចម្បងគឺបណ្តាលមកពីការបន្តកាន់កាប់ទឹកដីកម្ពុជា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយកងកម្លាំងប្រដាប់អាវុធថៃ ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងផ្ទុយស្រឡះពីគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ចំពោះដំណោះស្រាយ កម្ពុជាបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៦ តុលា ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ធ្នូ ២០២៥ ដោយផ្តោតសំខាន់លើការសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកកម្ពុជា អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ កម្ពុជាក៏បានលើកទឹកចិត្តឱ្យ UNHCR បង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌…
-
កម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពជំរុញការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយដែលជួបសម្តេចធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នៅអាស៊ែបៃហ្សង់ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤។ តាមរយៈដំណើរទស្សនកិច្ចនេះ, កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។ សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ក៏បានបន្តពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ…
-
វៀតណាម និងកម្ពុជា ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ឆ្នាំ២០២៧

ក្រសួងការពារជាតិកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិ សម្រាប់ឆ្នាំ២០២៧ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ( Phan Văn Giang) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការក្នុងវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៧ កាលពីថ្ងៃទី១៣តុលា នៅទៅក្រុងហាណូយ។ ការចុះហត្ថលេខានេះធ្វើឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ទៀ សីហា នៅប្រទេសវៀតណាម។ រដ្ឋមន្រ្តីការពារជាតិកម្ពុជាបានបញ្ជាក់លើបណ្តាញសង្គមថា ឯកឧត្តម និងរដ្ឋមន្រ្តីការពារជាតិវៀតណាម បានពិភាក្សាគ្នាអំពីលទ្ធផលការងារសម្រេចបាននៅឆ្នាំ២០២៦ និងការបន្តអនុវត្តតាមផែនការ ដែលបានឯកភាពគ្នាសម្រាប់ឆ្នាំបន្ទាប់។ យោងតាមឯកឧត្តម ទៀ សីហា កងទ័ពកម្ពុជា-វៀតណាម នឹងពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន ប្រទេសជាតិ និងប្រែក្លាយព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍរួមគ្នា ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ។ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្ត្រ និងការតស៊ូឆ្លងកាត់ការលំបាកជាមួយគ្នារវាងកម្ពុជា និងវៀតណាម ដែលបានបន្សល់ទុកនូវមរតកនៃចំណងមិត្តភាពដ៏ស្មោះត្រង់។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ «យើងរួមគ្នាប្តេជ្ញាការពារ ប្រវត្តិសាស្ត្រ ប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស…
-
ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ទៅនេះ បរិយាកាសនៅឯទំនប់ស្ពានស្រែង ដែលជាចំណុចព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ មានភាពកុះករទៅដោយមនុស្សក្មេង ចាស់ប្រុសស្រីលាយឡំជាមួយស្នាមញញឹមនិងសំណើចក្អាកក្អាយតាមរយៈការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ មិនត្រឹមតែបង្កើតស្នាមញញឹម និងបរិយាកាសអ៊ូអរក្នុងថ្ងៃបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារមួយយ៉ាងមានអត្ថន័យ ក្នុងការចងភ្ជាប់សាមគ្គីភាពរវាងប្រជាពលរដ្ឋនៅតំបន់ព្រំប្រទល់ ជាមួយសារដាស់ស្មារតីយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀនទៀតផង។ ពិធីនេះបានកើតជារូបរាងរៀបចំឡើងដោយកិច្ចសហការរវាងរដ្ឋបាលស្រុកក្រឡាញ់ អាជ្ញាធរឃុំតាអាន និងវត្តសរសៃពង។ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំទូក «ង» ចំនួន ១៤ទូក មកពីភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឱ្យមកជួបជុំគ្នាប្រកួតប្រជែងយ៉ាងស្វាហាប់។ពិធីនេះក៏មានការបង្កើតលេងល្បែងប្រជាប្រិយផងដែរ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់បានរៀបរាប់ថាការរៀបចំកម្មវិធីនេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សា និងលើកស្ទួយកីឡាប្រពៃណីជាតិរបស់ដូនតាឱ្យបានគង់វង្សផងដែរ។ បន្ថែមពីលើទិដ្ឋភាពសប្បាយរីករាយ ព្រឹត្តិការណ៍នេះក៏បានបង្កប់នូវសារអប់រំផងដែរដល់យុវជនយុវនារី។ ព្រះតេជគុណមេត្តាពលោ ឡន ម៉ក់ ព្រះធម្មធរអនុគណស្រុកក្រឡាញ់ បានមានសង្ឃដីកាថា ការរួមគ្នារៀបចំការប្រកួតប្រពៃណី គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងយុវជន និងជាយុទ្ធនាការបំផុសស្មារតីឱ្យយុវវ័យបង្វែរអារម្មណ៍មកចូលរួមកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ បញ្ចប់ព្រឹត្តិការណ៍នារាត្រីថ្ងៃទី១៣ តុលា ,ភាពជោគជ័យ…
-
នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេងល្បែងស៊ីសងជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើមខែតុលា

ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែងស៊ីសងជាបន្តបន្ទាប់ដោយបានឃាត់ខ្លួនមនុស្សសរុបជិត ៩០នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះបានបន្តប្រតិបត្តិការចុះបង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែងស៊ីសង បានជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨៧នាក់ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។ តួលេខនៃការបង្ក្រាបបង្ហាញឱ្យឃើញថា មានការថយចុះចំនួន ៣២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែកញ្ញាកន្លងទៅ។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបទល្មើសទាំងពីរប្រភេទនេះ ករណីក្មេងទំនើងកើតឡើងចំនួន ១៤ករណី ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៥៦នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត។ ដោយឡែក ចំពោះបទល្មើសល្បែងស៊ីសង បង្ក្រាបបានចំនួន ៧ករណី និងឃាត់ខ្លួនមនុស្ស ៣១នាក់ ក្នុងនោះ ២៨នាក់ត្រូវ បានបញ្ជូនទៅតុលាការ ចំណែក៣នាក់ទៀតត្រូវ បានធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការប្រព្រឹត្តអំពើហិង្សារបស់ក្រុមក្មេងទំនើង និងការលេងល្បែងស៊ីសង ត្រូវប្រឈមមុខនឹងទោសទណ្ឌជាច្រើនដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ។ តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បទហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ…
-
យានរុករករបស់ NASA បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ធ្វើដំណើរបានឆ្ងាយបំផុតលើផ្ទៃភពអង្គារ

វ៉ាស៊ីនតោន ៖ យានរុករក Perseverance របស់ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាថ្មីរបស់ពិភពលោក សម្រាប់យានអវកាសធ្វើដំណើរបានឆ្ងាយជាងគេបំផុតលើផ្ទៃភពអង្គារ ក្នុងចម្ងាយសរុបជាង ៤៥,២ គីឡូម៉ែត្រ ។ នេះបើតាមអង្គការ NASA ប្រកាសកាលពីថ្ងៃអង្គារ ។ យានរុករក Perseverance បានបំបែកកំណត់ត្រាចាស់របស់យានរុករក Opportunity របស់ទីភ្នាក់ងារអវកាស NASA ដែលធ្វើដំណើរបានចម្ងាយជាង ៤៥,១ គីឡូម៉ែត្រ ក្នុងអំឡុងបេសកកម្មរបស់ខ្លួន ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៨ ។ ក្រៅពីចម្ងាយ យានរុករក Perseverance ថែមទាំងបំបែកកំណត់ត្រាពេលវេលាផងដែរ ដោយចំណាយពេលប្រហែល ៥ ឆ្នាំកន្លះប៉ុណ្ណោះ ដើម្បីធ្វើដំណើរបានចម្ងាយ ដែលយានរុករកចាស់ Opportunity ត្រូវការពេលជិត ១៥ ឆ្នាំទើបសម្រេចបាន ។ ការបំបែកកំណត់ត្រាថ្មីនេះ មិនត្រឹមតែបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យារុករកនៅទីអវកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកលទ្ធភាពសិក្សាភូមិសាស្ត្រ និងប្រវត្តិវិវត្តន៍របស់ភពអង្គារ ដែលអាចផ្តល់តម្រុយសំខាន់ៗអំពីលក្ខខណ្ឌដែលអាចទ្រទ្រង់ជីវិតនៅក្រៅភពផែនដី ។ បើតាម Anadolu, យាន…