-
ស្ពានស្រែង៖ប្រណាំងទូក «ង» ភ្ជាប់បេះដូងពលរដ្ឋ ២ខេត្ត អបអរភ្ជុំបិណ្ឌ និងប្រាប់យុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ទៅនេះ បរិយាកាសនៅឯទំនប់ស្ពានស្រែង ដែលជាចំណុចព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ មានភាពកុះករទៅដោយមនុស្សក្មេង ចាស់ប្រុសស្រីលាយឡំជាមួយស្នាមញញឹមនិងសំណើចក្អាកក្អាយតាមរយៈការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ថ្ងៃពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ស្រុករយៈពេល២ មិនត្រឹមតែបង្កើតស្នាមញញឹម និងបរិយាកាសអ៊ូអរក្នុងថ្ងៃបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារមួយយ៉ាងមានអត្ថន័យ ក្នុងការចងភ្ជាប់សាមគ្គីភាពរវាងប្រជាពលរដ្ឋនៅតំបន់ព្រំប្រទល់ ជាមួយសារដាស់ស្មារតីយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀនទៀតផង។ ពិធីនេះបានកើតជារូបរាងរៀបចំឡើងដោយកិច្ចសហការរវាងរដ្ឋបាលស្រុកក្រឡាញ់ អាជ្ញាធរឃុំតាអាន និងវត្តសរសៃពង។ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំទូក «ង» ចំនួន ១៤ទូក មកពីភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ឱ្យមកជួបជុំគ្នាប្រកួតប្រជែងយ៉ាងស្វាហាប់។ពិធីនេះក៏មានការបង្កើតលេងល្បែងប្រជាប្រិយផងដែរ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់បានរៀបរាប់ថាការរៀបចំកម្មវិធីនេះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សា និងលើកស្ទួយកីឡាប្រពៃណីជាតិរបស់ដូនតាឱ្យបានគង់វង្សផងដែរ។ បន្ថែមពីលើទិដ្ឋភាពសប្បាយរីករាយ ព្រឹត្តិការណ៍នេះក៏បានបង្កប់នូវសារអប់រំផងដែរដល់យុវជនយុវនារី។ ព្រះតេជគុណមេត្តាពលោ ឡន ម៉ក់ ព្រះធម្មធរអនុគណស្រុកក្រឡាញ់ បានមានសង្ឃដីកាថា ការរួមគ្នារៀបចំការប្រកួតប្រពៃណី គឺដើម្បីពង្រឹងចំណងមិត្តភាពរវាងយុវជន និងជាយុទ្ធនាការបំផុសស្មារតីឱ្យយុវវ័យបង្វែរអារម្មណ៍មកចូលរួមកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ បញ្ចប់ព្រឹត្តិការណ៍នារាត្រីថ្ងៃទី១៣ តុលា ,ភាពជោគជ័យ…
-
នគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកលេងល្បែងស៊ីសងជិត ៩០នាក់ ក្នុងរយៈពេល ១០ថ្ងៃដើមខែតុលា

ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែងស៊ីសងជាបន្តបន្ទាប់ដោយបានឃាត់ខ្លួនមនុស្សសរុបជិត ៩០នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃដើមខែតុលា ឆ្នាំ២០២៦នេះបានបន្តប្រតិបត្តិការចុះបង្ក្រាបក្រុមក្មេងទំនើង និងអ្នកញៀនល្បែងស៊ីសង បានជាបន្តបន្ទាប់ ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨៧នាក់ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។ តួលេខនៃការបង្ក្រាបបង្ហាញឱ្យឃើញថា មានការថយចុះចំនួន ៣២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែកញ្ញាកន្លងទៅ។ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបទល្មើសទាំងពីរប្រភេទនេះ ករណីក្មេងទំនើងកើតឡើងចំនួន ១៤ករណី ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៥៦នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី-ខេត្ត។ ដោយឡែក ចំពោះបទល្មើសល្បែងស៊ីសង បង្ក្រាបបានចំនួន ៧ករណី និងឃាត់ខ្លួនមនុស្ស ៣១នាក់ ក្នុងនោះ ២៨នាក់ត្រូវ បានបញ្ជូនទៅតុលាការ ចំណែក៣នាក់ទៀតត្រូវ បានធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការប្រព្រឹត្តអំពើហិង្សារបស់ក្រុមក្មេងទំនើង និងការលេងល្បែងស៊ីសង ត្រូវប្រឈមមុខនឹងទោសទណ្ឌជាច្រើនដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ។ តាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បទហិង្សាដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ…
-
យានរុករករបស់ NASA បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ធ្វើដំណើរបានឆ្ងាយបំផុតលើផ្ទៃភពអង្គារ

វ៉ាស៊ីនតោន ៖ យានរុករក Perseverance របស់ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាថ្មីរបស់ពិភពលោក សម្រាប់យានអវកាសធ្វើដំណើរបានឆ្ងាយជាងគេបំផុតលើផ្ទៃភពអង្គារ ក្នុងចម្ងាយសរុបជាង ៤៥,២ គីឡូម៉ែត្រ ។ នេះបើតាមអង្គការ NASA ប្រកាសកាលពីថ្ងៃអង្គារ ។ យានរុករក Perseverance បានបំបែកកំណត់ត្រាចាស់របស់យានរុករក Opportunity របស់ទីភ្នាក់ងារអវកាស NASA ដែលធ្វើដំណើរបានចម្ងាយជាង ៤៥,១ គីឡូម៉ែត្រ ក្នុងអំឡុងបេសកកម្មរបស់ខ្លួន ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៨ ។ ក្រៅពីចម្ងាយ យានរុករក Perseverance ថែមទាំងបំបែកកំណត់ត្រាពេលវេលាផងដែរ ដោយចំណាយពេលប្រហែល ៥ ឆ្នាំកន្លះប៉ុណ្ណោះ ដើម្បីធ្វើដំណើរបានចម្ងាយ ដែលយានរុករកចាស់ Opportunity ត្រូវការពេលជិត ១៥ ឆ្នាំទើបសម្រេចបាន ។ ការបំបែកកំណត់ត្រាថ្មីនេះ មិនត្រឹមតែបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យារុករកនៅទីអវកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកលទ្ធភាពសិក្សាភូមិសាស្ត្រ និងប្រវត្តិវិវត្តន៍របស់ភពអង្គារ ដែលអាចផ្តល់តម្រុយសំខាន់ៗអំពីលក្ខខណ្ឌដែលអាចទ្រទ្រង់ជីវិតនៅក្រៅភពផែនដី ។ បើតាម Anadolu, យាន…
-
អាមេរិក និងអ៊ីស្រាអែល ពិភាក្សាពីលទ្ធភាពបំផ្ទុះសង្គ្រាមឈុតធំថ្មីប្រឆាំង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក និងអ៊ីស្រាអែល បានពិភាក្សាគ្នាអំពីលទ្ធភាពបំផ្ទុះសង្គ្រាមឈុតធំសាជាថ្មី ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ មុនពេលការបោះឆ្នោតសកលនៅអ៊ីស្រាអែល ធ្វើឡើងនៅចុងខែតុលាខាងមុខ ។ នេះបើតាមសារព័ត៌មាន Axios ចេញផ្សាយថ្ងៃ អង្គារ ។ ព័ត៌មានរសើបនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ។ បើតាមមន្រ្តីជាន់ខ្ពស់អាមេរិក, មូលហេតុដែលអាមេរិក និងអ៊ីស្រាអែលពិចារណាវាយប្រហារឈុតធំលើអ៊ីរ៉ង់ម្តងទៀត គឺដោយសារតែលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា អ៊ីរ៉ង់កំពុងព្យាយាមស្តារសមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីធ្វើជាហេតុផលបំផ្ទុះសង្គ្រាមសាជាថ្មី ។ យោងតាម Jerusalem Post, ប្រសិនបើប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់កើតឡើងមែននោះ វាអាចជះឥទ្ធិពលដល់ទាំងការបោះឆ្នោតនៅអ៊ីស្រាអែល និងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកា ។ ប្រភពបានទម្លាយឱ្យដឹងថា ប្រតិបត្តិការយោធារួមគ្នាដែលអាចធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានរំពឹងថា អាចនឹងកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធារបស់អ៊ីរ៉ង់ ។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ដែរថា កងកម្លាំងអ៊ីស្រាអែល និងបញ្ជាការកណ្តាលអាមេរិក (CENTCOM) កំពុងស្ថិតក្រោមស្ថានភាពប្រុងជើងការ…
-
ប៉ាគីស្ថាន បាញ់សាកល្បងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងដោយជោគជ័យ

អ៊ីស្លាម៉ាបាដ ៖ កងទ័ពប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃ អង្គារ ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយប្រភេទ Fatah-2 Extended Range (ER) មានភាពជាក់លាក់ ដោយជោគជ័យ ។ កងទ័ពប៉ាគីស្ថានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីលផ្លោង Fatah-2 ER នេះ រចនាឡើងបំពាក់ដោយបច្ចេកវិទ្យារុករកដ៏ទំនើប ជាមួយនឹងសមត្ថភាពវាយប្រហារគោលដៅដោយភាពជាក់លាក់កម្រិតខ្ពស់ ។ កងទ័ពប៉ាគីស្ថានអះអាងថា គន្លងហោះហើរពិសេស និងសមត្ថភាពបត់បែនទិសដៅរបស់មីស៊ីលនេះ អាចជួយឱ្យវាគេចផុតពីប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ ។ កងទ័ពប៉ាគីស្ថានបន្ថែមថា ការបង្កើនរយៈចម្ងាយរបស់មីស៊ីល Fatah-2 ER នឹងជួយពង្រីកវិសាលភាពប្រតិបត្តិការរបស់កងទ័ព និងបង្កើនសមត្ថភាពវាយប្រហារគោលដៅ ដែលស្ថិតនៅជ្រៅក្នុងទឹកដីសត្រូវ ។ ការបាញ់សាកល្បងនេះ កើតឡើងបន្ទាប់ពីប៉ាគីស្ថានបានធ្វើតេស្តបង្កើនរយៈចម្ងាយនៃមីស៊ីលនាំផ្លូវបាញ់ចេញពីដីគោកប្រភេទ Fatah-IV កាលពីសប្តាហ៍មុន ។ ការធ្វើតេស្តជាបន្តបន្ទាប់នេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន ក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីលក្នុងស្រុក និងបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ។ យ៉ាងណា សេចក្តីប្រកាសរបស់យោធាប៉ាគីស្ថានមិនបានបញ្ជាក់ពីរយៈចម្ងាយអតិបរមា ល្បឿនជាក់លាក់ ឬទីតាំងនៃការបាញ់សាកល្បងមីស៊ីល Fatah-2 ER នេះទេ ៕ ប្រភព ៖ Economic…
-
សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បញ្ជាឱ្យជនស៊ីវិលនៅរដ្ឋធានីរបស់យេម៉ែន ជម្លៀសខ្លួន

សាណាអា ៖ សម្ព័ន្ធយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន បានអំពាវនាវឱ្យជនស៊ីវិលជម្លៀសខ្លួនចេញពីរោងចក្រប្រេងមួយកន្លែងក្នុងរដ្ឋធានីសាណាអា របស់ប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូធីជាបន្ទាន់ មុនពេលប្រតិបត្តិការយោធាដែលបានគ្រោងទុក ។ នៅក្នុងសេចក្តីថ្លែងការណ៍, អ្នកនាំពាក្យសម្ព័ន្ធយោធាចម្រុះ លោកឧត្តមសេនីយ៍ឯក Turki al-Maliki បានជំរុញឱ្យជនស៊ីវិលចាកចេញពីស្ថានីយ៍កណ្តាល Al-Sabaha ដែលជាទីតាំងផលិតប្រេងរបស់ក្រុមហ៊ុនប្រេង Yemen Petroleum Co. ដើម្បីសុវត្ថិភាពរបស់ពួកគេ ។ ទន្ទឹមគ្នា សម្ព័ន្ធយោធានេះក៏បានចេញផ្សាយផែនទីមួយ ដែលកំណត់អត្តសញ្ញាណជាក់លាក់នៃទីតាំងរោងចក្រនោះផងដែរ ។ ការព្រមានជម្លៀសខ្លួននេះកើតឡើងភ្លាមៗ បន្ទាប់ពីលោក al-Maliki បានប្រកាសតាមបណ្តាញសង្គម X ថា សម្ព័ន្ធយោធាចម្រុះ នឹងចេញសេចក្តីជូនដំណឹងដល់ជនស៊ីវិល មុនពេលប្រតិបត្តិការជាក់លាក់ ។ ការប្រកាសនេះ កើតឡើងចំពេលមានភាពតានតឹងឡើងវិញ រវាងសម្ព័ន្ធយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី ។ សម្ព័ន្ធយោធានេះ បានផ្តល់ការគាំទ្រផ្នែកយោធាដល់រដ្ឋាភិបាលយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៥ ក្នុងសង្គ្រាមស៊ីវិលដ៏អូសបន្លាយប្រឆាំងនឹងក្រុមឧទ្ទាមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ ។ ជម្លោះនេះបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត និងអូសបន្លាយទូទាំងប្រទេសយេម៉ែន ដែលជាប្រទេសក្រីក្រមួយនៅតំបន់មជ្ឈិមបូព៌ា ៕ ប្រភព ៖ Anadolu…
-
អ៊ីរ៉ង់ ប្រកាសគំរាមងាកទៅវាយកម្ទេចទីតាំង AI ទូទាំងតំបន់មជ្ឈិមបូព៌ា

តេហេរ៉ង់ ៖ លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើមានការផ្ទុះឡើងវិញ នូវជម្លោះយោធាទ្រង់ទ្រាយធំ, ប្រទេសរបស់លោកនឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងតំបន់មជ្ឈិមបូព៌ា រួមមានទាំង មជ្ឈមណ្ឌលទិន្នន័យ, ខ្សែបណ្តាញទំនាក់ទំនង និង កន្លែងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ AI។ នេះបើតាមការចេញផ្សាយ របស់ Iran International កាលពីថ្ងៃចន្ទ។ លោក Rezaei ដែលក៏ជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាម IRGC បានលើកឡើងទៀតថា ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម និងនៅជុំវិញច្រកសមុទ្រហ័រមូស មិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីគោលដៅវាយប្រហាររបស់អ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែ ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញពីសមត្ថភាពថ្មីៗ ក្នុងការវាយប្រហារលើគោលដៅទាំងនោះ។ លោកបានអះអាងថា ទ្រព្យសម្បត្តិទាំងនោះ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងតំបន់ មានតម្លៃសរុបជាង ២ ពាន់ពាន់លានដុល្លារ។ លោក Rezaei បានសរសេរ នៅលើបណ្តាញសង្គម X ទៀតថា «រាល់ការគណនាខុសរបស់សត្រូវចំពោះអ៊ីរ៉ង់ បាននាំឱ្យពួកគេទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ហើយកំហុសលើកក្រោយនឹងនាំមកនូវសមរភូមិថ្មីៗ និងការភ្ញាក់ផ្អើលកាន់តែខ្លាំង»។ បើតាមទីភ្នាក់ងារព័ត៌មាន Associated…
-
ដ្រូនវាយពន្លិចនាវា ប៊ុលហ្គារី នៅសមុទ្រខ្មៅ, អ៊ឺរ៉ុប ថា ផ្លូវទឹកនេះក្លាយជាសមរភូមិសង្គ្រាមថ្មី

ស៊ូហ្វ៊ីយ៉ា ៖ នាវាពាណិជ្ជកម្មចំនួនពីរគ្រឿង កាលពីថ្ងៃអង្គារ ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯឆ្នេរសមុទ្រខ្មៅរបស់ប្រទេសប៊ុលហ្គារី ហើយ នាវាមួយគ្រឿង ក្នុងចំណោមនោះ បានលិចបាត់ចូលទៅក្នុងសមុទ្រ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev ។ នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានឱ្យដឹងថា នាវាឈ្មោះ “Chelsea 3” ដែលជាកម្មសិទ្ធិរបស់អ៊ុយក្រែន ត្រូវបានវាយប្រហារដោយដ្រូន ចំនួន ៣ គ្រឿង និង រងការខូចខាត នៅចម្ងាយប្រហែល ៣៣ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៊ុលហ្គារី។ លោក Radev ក៏បានរាយការណ៍អំពីនាវា១គ្រឿងទៀត ដែលត្រូវបានដ្រូនបាញ់ពន្លិច ចូលសមុទ្រខ្មៅផងដែរ។ ប៉ុន្តែ បុគ្គលិកនាវាទាំងពីរគ្រឿង ត្រូវសង្គ្រោះជីវិត ខណៈដែលមានអ្នករងរបួសមួយចំនួន។ បើតាមប្រភពដដែល, នេះគឺជាហេតុការណ៍វាយប្រហារលើនាវាពាណិជ្ជកម្ម នៅក្នុងសមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី ជាលើកទី២ ត្រឹមរយៈពេល ១សប្តាហ៍។ ដោយដាក់ការសង្ស័យលើទីក្រុងមូស្គូ, លោក Radev បានបញ្ជាក់ថា លោកនឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី…
-
កូរ៉េខាងជើង បង្អួតមីស៊ីលផ្លោងឆ្លងទ្វីប អាចបាញ់ហួសទឹកដី អាមេរិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទបានបង្អួតមីស៊ីលផ្លោងឆ្លងទ្វីបថ្មីមានឈ្មោះថា Hwasong-20 ខណៈអ្នកជំនាញជឿជាក់ថា មីស៊ីលនេះអាចមានសមត្ថភាពហោះទម្លុះមេឃទៅបុកបំផ្ទុះគោលដៅនានាហួសពីទឹកដីសហរដ្ឋអាមេរិក ។ លោក Shin Jong-woo អគ្គលេខាធិការការពារជាតិ និងសន្តិសុខកូរ៉េខាងត្បូងនិយាយថា មីស៊ីលផ្លោងឆ្លងទ្វីប Hwasong-20 របស់កូរ៉េខាងជើង មានសមត្ថភាពវាយប្រហារហួសពីទឹកដីសហរដ្ឋអាមេរិក ពោលគឺអាចបាញ់ដល់គោលដៅនានានៅតំបន់មជ្ឈិមបូព៌ា អូស្រ្តាលី និងអាមេរិកខាងត្បូង ។ លោកថា មីស៊ីលដែលកំពុងស្ថិតក្រោមដំណាក់កាលអភិវឌ្ឍនេះ ក៏អាចពាំក្បាលគ្រាប់បានច្រើនប្រភេទផងដែរ ។ បើតាម CNA, មីស៊ីល Hwasong-20 បានបង្ហាញខ្លួនលើកដំបូងកាលពីខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសាទរខួបលើកទី ៨០ នៃថ្ងៃបង្កើតគណបក្សពលករកូរ៉េ ។ ការបង្ហាញខ្លួនរបស់មីស៊ីល Hwasong-20 លើកទី ២ កើតមានឡើង ចំពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំកូនស្រីបង្កើតគឺយុវតី គីម ជូអេ និងភរិយា ចូលរួមពិធីបើកសម្ពោធសារមន្ទីរបដិវត្តន៍ការពារជាតិថ្មីមួយ កាលពីថ្ងៃទី១១ ខែតុលា ។ ការបើកសម្ពោធសារមន្ទីរបដិវត្តន៍ការពារជាតិថ្មីនេះទៀតសោតក៏កើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់…
-
រុស្ស៊ី បដិសេធសំណើរបញ្ចប់សង្គ្រាម ៦០ ថ្ងៃជាមួយ អ៊ុយក្រែន, ទីក្រុងមូស្គូ ចង់បានសន្តិភាពយូរអង្វែង

មូស្គូ ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានប្រកាសបដិសេធភ្លាមៗចំពោះសំណើរបញ្ចប់សង្គ្រាមរយៈពេល ៦០ ថ្ងៃ ដែលស្នើឡើងដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងគោលបំណងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។ លោក Zelensky បានស្នើសំណើបែបនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកម្មវិធី This Week របស់សារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យ ។ យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសច្រានចោលភ្លាមៗ ដោយលើកហេតុផលថា រុស្ស៊ីមិនចង់បានការបញ្ចប់សង្គ្រាមបណ្តោះអាសន្ន ឬក៏បទឈប់បាញ់នោះទេ ព្រោះរុស្ស៊ីចង់សម្រេចបានសន្តិភាពរយៈពេលវែង ។ ទន្ទឹមនោះ លោកប្រធានាធិបតី Vladimir Putin រួមទាំងមន្ត្រីរុស្ស៊ីនៅគ្រប់លំដាប់ថ្នាក់ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា រុស្ស៊ីចង់បានសន្តិភាពយូរអង្វែង ជាជាងបទឈប់បាញ់បណ្តោះអាសន្ន ហើយក៏ត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងតាមអាចធ្វើបាន ដើម្បីសម្រេចគោលដៅនេះផងដែរ ។ បើតាម CGTN, រុស្ស៊ីបានដាក់សម្ពាធជាយូរមកហើយឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងថែមទាំងបានហៅលោក Zelensky ថាជាមេដឹកនាំខុសច្បាប់ផងដែរ ។ គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានឆាបឆេះឡើងបណ្តាលមកពីការលើកទ័ពទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូចូលទៅវាយលុយទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពុំទាន់មានសញ្ញារលត់ទៅវិញ ឬក៏លទ្ធផលចាញ់ឈ្នះនៅឡើយនោះទេ ។…